កាហ្វេ គឺជាភេសជ្ជៈពេញនិយមខ្លាំងបំផុតនៅលើពិភពលោក ហើយមនុស្សភាគច្រើនបានផឹកកាហ្វេជាប្រចាំ ដើម្បីធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ ។ ប៉ុន្តែគេសង្ស័យថា តើពេលណាមួយដែលសមស្របបំផុតសម្រាប់ការផឹកកាហ្វេ ដើម្បីទទួលបានប្រយោជន៍ខ្លាំងបំផុតដល់រាងកាយ ។Decaf Vs Regular Coffee: Which is Better? | Esquires Coffee

ជាទូទៅ ពេលវេលាសមស្របបំផុតក្នុងការផឹកកាហ្វេ គឺចាប់ពីម៉ោង៩និង៣០នាទីព្រឹក រហូតដល់ម៉ោង១១និង៣០នាទីព្រឹក ពីព្រោះក្នុងអំឡុងពេលនេះ រាងកាយរបស់យើងនឹងបញ្ចេញអរម៉ូន Cortisol ចេញមកក្រៅ ដើម្បីឱ្យរាងកាយត្រៀមខ្លួនសម្រាប់បំពេញការងារ ឬធ្វើអ្វីផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ។ ដូច្នេះ ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេនឹងជួយប្រឆាំងនឹងឥទ្ធិពលអរម៉ូន Cortisol ហើយធ្វើឱ្យរាងកាយស្វាហាប់ និងស្រស់ស្រាយជាងមុន ។

ប្រសិនបើយើងផឹកកាហ្វេ នៅមុនម៉ោង៩និង៣០នាទីព្រឹក ជាតិកាហ្វេអ៊ីនអាចជំរុញដល់សកម្មភាពខួរក្បាលខ្លាំងពេក រហូតដល់ធ្វើឱ្យយើងមានអារម្មណ៍តប់ប្រម៉ល់, ខ្វល់ខ្វាយ ឬសម្រាកមិនលក់ផងដែរ ។Is Coffee Good for You? Here's What the Science Says

ទោះយ៉ាងណា ពេលវេលាសមស្របសម្រាប់ផឹកកាហ្វេរបស់បុគ្គលម្នាក់ៗអាចខុសៗគ្នា គឺវាអាស្រ័យលើកត្តាផ្សេងៗ ដូចជា ៖ ពេលវេលាសម្រាក, កម្រិតភាពតានតឹង និងការងារដែលពួកគេបំពេញក្នុង១ថ្ងៃ ។ ហេតុនេះ បើយើងដឹងថា ផឹកកាហ្វេនៅពេលណាមួយហើយធ្វើឱ្យមិនស្រួលខ្លួន គួរតែសាកល្បងកែសម្រួលពេលវេលាផឹកកាហ្វេឱ្យសាកសមសម្រាប់ខ្លួនឯង ។

ក្រៅពីពេលវេលាផឹកកាហ្វេហើយ បរិមាណផឹកកាហ្វេក៏មានសារៈសំខាន់ដូចគ្នាដែរ ដោយអង្គការសុខភាពពិភពលោក បានណែនាំថា មិនគួរផឹកកាហ្វេលើសពី៤០០មីលីក្រាមក្នុង១ថ្ងៃ ឬស្មើនឹងកាហ្វេពី៤កែវ ទៅ៥កែវ ។ រីឯអ្នកជួបបញ្ហាសម្រាកមិនលក់, បេះដូងលោតញាប់, អន្ទះអន្ទែងក្នុងចិត្ត ឬមានជំងឺប្រចាំកាយ ដូចជា ៖ ជំងឺបេះដូង, ជំងឺឡើងឈាម ឬជំងឺរលាកក្រពះ គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ មុនពេលផឹកកាហ្វេ ៕How Many People In The World Drink Coffee?