តារាចម្រៀងរ៉េបល្បីឈ្មោះ ជី ដេវីត និង វណ្ណដា បានធ្វើឱ្យហ្វេនៗរំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងទាំងពីររូបនេះសុទ្ធតែមានបទថ្មីជាកាដូជូនអ្នកគាំទ្រ ខណៈអ្នកទាំងពីរត្រៀមទម្លាក់បទថ្មីក្នុងថ្ងៃតែមួយនាពេលឆាប់ៗខាងមុខនេះ។May be an image of 1 person

កាលពីថ្ងៃទី១៥ មករា ជី ដេវីត ចេញមកប្រកាសថានឹងទម្លាក់បទថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដែលបទថ្មីនេះមានចំណងជើងថា «គាំងចិត្ត»។ ក្រោយពេលប្រកាសហ្វេនៗរបស់តារាចម្រៀងរ៉េបរូបនេះបានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ដោយក្តីអន្ទះសារចង់ឃើញស្នាដៃបទថ្មីរបស់ ជី ដេវីត ឆាប់ៗមិនដឹងថាបទថ្មីនេះមានរសជាតិបែបណា ព្រោះតែឃើញអក្សរនៅលើផ្ទាំង Poster មានពាក្យថា «Vol Sad »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZ1LT1Gr2pwEDNcJehye9KsSY7iL476qSqSABy-YFMwxENv7H6jQK_A7ddW9vYol0WIyUEQcGiZk-pjmPTbMwukHWfmqkWb8KD2HxYYc7xAbhG9lVJOupigaPP70pkCRaTPTbGmhVpSrjvljTF-Zn34BalRatZHjtOveDz4AQmQd2imWEaL3O49jPur4/s1080/photo_2024-01-17_15-29-35.jpg

ដោយឡែកតារាចម្រៀងរ៉េប វណ្ណដា វិញក៏បានប្រកាសពីបទចម្រៀងថ្មីរបស់ខ្លួនដូចគ្នាដើម្បីអបអរថ្ងៃខួបកំណើតរបស់ខ្លួនដោយមានបទថ្មីជូនអ្នកគាំទ្រហើយត្រៀមទម្លាក់ក្នុងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះដូចគ្នា។ នៅយប់ថ្ងៃទី១៦ មករា ម៉ាន់ វណ្ណដា បានសរសេរនៅលើបណ្តាញសង្គមថា «6 days till my birthday (សង្ខេបៗ)
១. ២២.មករា.២០១៩ J+O
២. ២២.មករា.២០២០ BORN THIS WAY
៣. ២២.មករា.២០២១ IF I DIE
៤. ២២.មករា.២០២២ KHMER BLOOD
៥. ២២.មករា.២០២៣ CHAPTER 1
និង ៦/ ២២.មករា.២០២៤ ដោយ វណ្ណដា ដាក់លេខ៦ ចំនួន៦ដងព្រមទាំងសញ្ញាសួរ(6666 66?) ដោយមិនប្រាកដថាជាចំណងជើងបទថ្មីឬយ៉ាងណាទេ។No photo description available.

បន្ទាប់ពីប្រកាសនេះហើយហ្វេនៗរបស់ វណ្ណដា កាន់តែរំភើបចិត្តទ្វេដង ក្នុងថ្ងៃកំណើតខួបកំណើតរបស់អាយដលពួកគេនឹងទទួលបានបទថ្មីពោរពេញដោយថាមពលដូចជា បទ Jo នេះជាដើមដែលធ្វើឱ្យ វណ្ណដា លេចធ្លោខ្លាំងខាងវិស័យរ៉េបមកទល់សព្វថ្ងៃនេះ។No photo description available.

យ៉ាងណាមិញការចេញបទចម្រៀងក្នុងថ្ងៃតែមួយរបស់តារាចម្រៀង វណ្ណដា និង ជី ដេវីត ក៏បានបង្កើតទៅជាសាច់រឿងឱ្យហ្វេនៗទាំងពីរភាគីជជែកឆ្លើយឆ្លងគ្នាផងដែរ៕