Betavolt ដែលជាក្រុមហ៊ុនផលិតថាមពលបច្ចេកវិទ្យាទំនើបនៅប្រទេសចិន បានបង្កើតថ្មថ្មីស្រឡាងមួយ “ថ្មនុយក្លេអ៊ែរ” ដែលមានសមត្ថភាពខ្ពស់ក្នុងការផលិតថាមពលឬចរន្តអគ្គិសនីបានដល់ទៅ៥០ឆ្នាំ ដោយមិនចាំបាច់បញ្ចូលថ្ម ឬថែទាំអ្វីឡើយ។

ថ្មនេះគឺត្រូវបានគេដាក់ឈ្មោះឲ្យថា “ថ្មនុយក្លេអ៊ែរ” ផលិតឡើងដោយការដាក់បញ្ចូល«អ៊ីសូតូបនុយក្លេអ៊ែរ»ចំនួន៦៣គ្រាប់ចូលទៅក្នុងដុំមួយ ដែលស្ទើរតែតូចជាងកាក់មួយផង ។Betavolt Promises an Atomic Energy Battery That Works for 50 Years Without  Charging - autoevolution

ក្នុងដំណើរការនៃការផលិតថាមពល ថ្មនុយក្លេអ៊ែរនឹងបំប្លែងថាមពលវិទ្យុសកម្មអ៊ីសូតូបទៅជាថាមពលអគ្គិសនី ដែលវាពិតជាមានគុណសម្បត្តិច្រើនជាងថ្មប្រភេទផ្សេងទៀតរាប់រយដង ព្រោះតែដង់ស៊ីតេថាមពលរបស់ថ្មីអគ្គីសនីនេះមានកម្រិតខ្ពស់ជាង។

ក្រុមហ៊ុន Betavolt របស់ចិននេះបានអះអាងថា វាគឺជាថ្មដំបូងគេរបស់ពិភពលោកដែលសម្រេចបាននូវការផលិតថាមពលអាតូមិច (ជាដំណើរការបំបែកវិទ្យុសកម្ម) ខ្នាតតូច ដោយពិតជាមានសមត្ថភាពក្នុងការប្រកួតប្រជែងនឹងជាមួយបច្ចេកវិទ្យានុយក្លេអ៊ែរដទៃទៀត។Chinese startup develops coin-sized nuclear battery that can last up to '50  years without charging' - Science News

ក្រុមហ៊ុនបាននិយាយទៀតថា ការបង្កើតថ្មជំនាន់ថ្មីគឺកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បងហើយ។ ថ្មនុយក្លេអ៊ែរដំបូងរបស់ខ្លួនអាចផ្តល់ថាមពលរហូតដល់ទៅ ១០០ មីក្រូវ៉ាត់ និងវ៉ុល ៣V ខណៈដែលមានទំហំ ១៥x១៥x៥ មីលីម៉ែត្រគូប។ ថ្មនេះទៀតសោត គឺអាចដំណើរការបាននៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងចាប់ពី -៦០អង្សាសេ ដល់ កម្រិតសីតុណ្ហភាពក្តៅខ្លាំងជាងទឹកពុះ ១២០ អង្សាសេ។
កាន់តែអស្ចារ្យជាងនេះទៅទៀត ថ្មនុយក្លេអ៊ែរនេះគឺមានលក្ខណៈពិសេស ដែលបានផលិតឡើងធន់នឹងភ្លើង ព្រមទំាងការពារការកន្ត្រាក់ ដោយធានាបាននូវសុវត្ថិភាពខ្ពស់នៅពេលដែលកំពុងប្រើប្រាស់ថ្មនេះនឹងផ្ទុះឆេះនោះទេ បើទោះបីជាមានកម្លាំងចលករខាងក្រៅកើតឡើងដោយអចេតនាប៉ះទៅលើឧបករណ៍ដែលកំពុងដំណើរការដោយថ្មនុយក្លេអ៊ែរនេះក៏ដោយ។

គួរបញ្ជាក់ផងដែរថា ការច្នៃប្រឌិតថាមពលថ្មីនេះនឹងជំរុញឱ្យប្រទេសចិនទទួលបានភាពជោគជ័យមួយ និងឈានមុខគេក្នុងបដិវត្តន៍បច្ចេកវិទ្យា AI ។ ថ្មនុយក្លេអ៊ែរថ្មីរបស់ក្រុមហ៊ុនចិននេះ នឹងបំពេញតម្រូវការដល់មនុស្សគ្រប់រូប ព្រោះថាវាអាចផ្គត់ផ្គង់ថាមពលប្រើប្រាស់បានរយៈពេលយូរ ចំណេញពេលវេលា និងប្រើបានគ្រប់កាលៈទេសៈទាំងអស់រាប់ចាប់ពីការបញ្ចូលថ្មទូរស័ព្ទ បរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ បរិក្ខារពេទ្យ និងមិនថានៅលើលំហអាកាស ធ្វើជាឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ និងបញ្ជាលើត្រូនផ្សេងៗផងដែរ៕