Tube coffee ដែលជាហាងកាហ្វេដ៏ល្បីមួយនៅកម្ពុជា បានសម្រេចចិត្តផ្លាស់ប្តូរឈ្មោះពី Tube Coffee Central ទៅជា TUBE Coffee + ដែលជានិមិត្តសញ្ញានៃហាងមានលក់ទាំងកាហ្វេ បូករួមនឹងអាហារតែម្តង។
ការប្តូរឈ្មោះរបស់ TUBE Central ទៅជា TUBE Coffee + នេះ គឺជាការវិវត្តន៍ថ្មីមួយ ដើម្បីបន្ថែមភាពងាយស្រួលជូនអតិថិជន ក្នុងការស្វែងរកកាហ្វេ និងអាហារដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ នៅកន្លែងតែមួយ។
ហាងកាហ្វេ Tube បានឈរជើងនៅកម្ពុជាអស់រយៈពេលរាប់ឆ្នាំមកហើយ ដោយស្ថិតក្រោមការវិនិយោគរបស់លោកឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ នាយកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប។
ក្រៅពី Tube Coffee លោកឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ក៏មានជំនួញផ្សេងៗជាច្រើនទៀតដូចជា៖
- ក្រុមហ៊ុនកម្ចាត់សត្វល្អិត Orkin
- ក្រុមហ៊ុន Fumex
- ម្ចាស់ភាគហ៊ុនលក់រថយន្តអគ្គិសនីដ៏ល្បីរបស់ចិន BYD សាខាព្រះមុន្នីវង្ស
- ម្ចាស់ហាង TUBE Coffee + នៅផ្សារទំនើប Sami Square ខណ្ឌទួលគោក ព្រមទាំង Tube Coffee ផ្សារដំរីផាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕










