Home Blog Page 1285

ការជិះម៉ូតូដឹកនាំមុខឡានពេទ្យសង្គ្រោះបន្ទាន់ នឹងប្រឈមមុខនៅការជាប់ទោស

0

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធក្រុមជិះម៉ូតូនាំមុខឡានពេទ្យ ដែលជាសកម្មភាពអវិជ្ជមាន បង្កភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។

យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា៖” ចំពោះសកម្មភាពខុសច្បាប់ដែលមនុស្សមួយចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋម ផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ”។

ជុំវិញករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានស្នើបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើស ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ បើមិនដូច្នេះទេ នឹងមានការឃាត់ខ្លួន យកមកចាត់វិធានការតាមផ្លូវច្បាប់៕

 

តើការបរិភោគសាច់ឆ្កែមានគ្រោះថ្នាក់ដល់សុខភាពដែរឬទេ?

0

សាច់ឆ្កែ ឬគេហៅថាសាច់ពិសេស ភាគច្រើនត្រូវបានដាក់លក់នៅតាមតៀមស្រា ឬកន្លែងលក់សាច់ក្លែមនានា។ បច្ចុប្បន្ននៅអាស៊ីយើង ការបរិភោគសាច់ឆ្កែគឺមិនខុសច្បាប់នោះទេ ទោះជាយ៉ាងណាក៏ដោយ ការបរិភោគសាច់ឆ្កែគឺមិនល្អសម្រាប់សុខភាពឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមួយចំនួនដល់រាងកាយ។The Facts – #ProtectMillions – a FOUR PAWS campaign

យោងតាមការសិក្សាមួយដែលធ្វើឡើងដោយវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតនៃប្រទេសវៀតណាមបានបង្ហាញថា ការបរិភោគសាច់ឆ្កែអាចធ្វើឱ្យមនុស្សឆ្លងជម្ងឺឆ្កែឆ្កួត ព្រោះនៅពេលអ្នកទទួលទាន អ្នកមិនអាចដឹងទេថា តើសត្វឆ្កែនោះមានបានចាក់វ៉ាក់សាំងការពារជម្ងឺឬអត់? ហើយអាជីវករដែលទិញសត្វឆ្កែពីឈ្មួញកណ្តាលក៏មិនដឹងថា សត្វឆ្កែណាមួយដែលមានជម្ងឺឬអត់នោះទេ?China signals end to dog meat consumption by humans | Eurogroup for Animals

ដូច្នេះនៅពេលអ្នកបរិភោគសាច់ឆ្កែ ពិតណាស់គឺវាមានហានិភ័យខ្ពស់ក្នុងការឆ្លងប៉ារ៉ាស៊ីតជាច្រើនប្រភេទពីសត្វឆ្កែ ដែលធ្វើឱ្យអ្នកងាយនឹងកើតជំងឺរលាកសន្លាក់ ធាត់ លើសឈាម មានបញ្ហាដល់ការរំលាយអាហារ ប៉ះពាល់ដល់សរសៃប្រសាទ និងបេះដូងផងដែរ។ លើសពីនេះវាក៏បង្កឱ្យមានជំងឺរាគ ក្អួត ចុកពោះ ក្នុងកម្រិតធ្ងន់ធ្ងរទៀតផង។Help end the dog meat trade in Cambodia | Soi Dog Foundation

គួរបញ្ជាក់ដែរថា សត្វឆ្កែប្រហែល ៣០ លានក្បាល និងឆ្មា ១០ លានក្បាល ត្រូវបានសម្លាប់នៅទូទាំងអាស៊ីសម្រាប់បម្រើតម្រូវការរបស់មនុស្សជារៀងរាល់ឆ្នាំ ទោះជាយ៉ាងណាបច្ចុប្បន្ន នៅមិនទាន់មានច្បាប់ការពារច្បាស់លាស់នៅឡើយទេ។ ហេតុនេះហើយ អាជីវកម្មសាច់ឆ្កែនេះ មានការរីករាលដាលច្រើនបំផុតក្នុងប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា ឡាវ វៀតណាម និងផ្នែកមួយចំនួននៃភាគខាងជើងប្រទេសឥណ្ឌា៕Indonesia's dog meat sellers fear for future after crackdowns on trade |  Food | Al Jazeera

Lisa BLACKPINK ជាប់ឈ្មោះជាតារាដែលមានឥទ្ធិពលបំផុតក្នុងប្រទេសថៃ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សារព័ត៌មានThe Nationនៅថ្ងៃទី២ ខែមករា បានឱ្យដឹងថាលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយសាកលវិទ្យាល័យ Suandusit ក្នុងរយៈពេល៨ ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែធ្នូបានបង្ហាញថា Lisa សមាជិក BLACKPINK ត្រូវបានជ្រើសរើសជាបុគ្គលិកដែលមានឥទ្ធិពលកំពូលបំផុតនៅប្រទេសថៃ។I Learned English At…”: BLACKPINK Lisa Opens Up About Her English Being So  Fluent

Lisa មានឈ្មោះពិត Lalisa Manoban មានដើមកំណើតមកពីប្រទេសថៃ។ នាងបានបង្ហាញខ្លួនជាសមាជិកក្រុម BLACKPINK ក្នុងឆ្នាំ ២០១៦ មានតួនាទីជាអ្នករ៉េប និងជាអ្នករាំសំខាន់។ BLACKPINK ទទួលបានប្រជាប្រិយភាពយ៉ាងសម្បើមមិនត្រឹមតែនៅក្នុងឆាកតន្ត្រីក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនៅក្នុងទីផ្សារតន្ត្រីទូទាំងពិភពលោកផងដែរ។K-pop: Blackpink's Lisa face suspension on Weibo | CNN

ជាពិសេស Lisa ទទួលបានការគាំទ្រច្រើនលើសលប់ក្នុងប្រទេសកំណើតរបស់នាង។ នៅពេលដែល Lisa បង្ហាញពីការញុំាអាហារតាមចិញ្ចើមផ្លូវជា ” ប្រហិត” ពីស្រុកកំណើតរបស់នាងក្នុងខេត្ត Buriram នាពេលកន្លងមក ការលក់របស់អ្នកលក់តាមដងផ្លូវបានកើនឡើង ដែលបង្កឱ្យមានការលក់ដាច់យ៉ាងខ្លាំង។ ជាងនេះទៅទៀត នៅពេលដែល Lisa ចែករំលែករូបថតដែលថតនៅតំបន់ទេសចរណ៍អយុធ្យា នៅលើបណ្តាញសង្គមរបស់នាង ចំនួនអ្នកទៅលេងតំបន់នោះក៏បានកើនឡើងយ៉ាងឆាប់រហ័សដូចគ្នា។BLACKPINK Lisa's Weibo page suspended amid Crazy Horse backlash

ប្រជាជនថៃក៏បានកត់សម្គាល់ផងដែរថា ការពិតដែលថា Lisa មិនមែនមកពីក្រុមគ្រួសារឋានៈខ្ពង់ខ្ពស់លំដាប់ «High-so» នោះទេដោយចាប់ផ្តើមពីការឆ្លងកាត់វគ្គប្រកួតប្រជែងក្នុង YG Entertainment Thailand ដោយឆ្លងកាត់ការហ្វឹកហាត់រយៈពេល ៥ ឆ្នាំ និង ៣ ខែ ហើយបានចម្រើនជាតារាលំដាប់ពិភពលោក។YG Entertainment Shares BLACKPINK's Lisa Is Still In Talks For Contract  Renewal | Soompi

ជាងនេះទៅទៀត Lisa មិនភ្លេចទឹកដីកំណើត ប្រជាជនខ្លួនឯងនោះទេ ដោយ Lisa បានបញ្ចូលសំលៀកបំពាក់ប្រពៃណីថៃ និងសម្តែងរបាំប្រពៃណីថៃនៅក្នុងវីដេអូចម្រៀងសម្រាប់បទចម្រៀងទោលរបស់នាងមានចំណងជើងថា “LALISA” ។ វីដេអូនេះក៏មានឈុតឆាកដែលថតនៅឧទ្យានប្រវត្តិសាស្ត្រ Phanom Rung ក្នុងទីក្រុង Buriram ស្រុកកំណើតរបស់នាង ដោយបង្ហាញរូបចម្លាក់ និងសិប្បកម្មប្រពៃណីថៃ បង្កើតការភ្ញាក់ផ្អើលក្នុងចំណោមអ្នកគាំទ្រ។Blackpink's Lisa Channeled Brigitte Bardot in Black Halter Top and Shorts  For Celine Show

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន LISA សមាជិកក្រុម BLACKPINK បានក្លាយជាសិល្បការិនីអាស៊ីដំបូងគេដែលមានអ្នកតាមដានលើ Instagram ជាង ១០០ លាននាក់ ដែលជាសមិទ្ធផលលើកទី១ក្នុងប្រវត្តិសាស្ត្រនេះនិងជាតារា K-pop ដំបូងគេដូចគ្នាដែលទទួលបានជោគជ័យនេះ៕BLACKPINK's Lisa & BTS' V Posed for PicturesTogether in Cannes – Billboard

ពិធីករ សុខ រ៉ាស៊ី សរសើរ ពេជ្រ សោភា ថាជាកំពូលតារាចម្រៀងដែលបើកចិត្តទូលាយ

0

រយៈពេលចុងក្រោយនេះនៅក្នុងកម្មវិធីប្រគំតន្រ្តីនានាតារាចម្រៀង ពេជ្រ សោភា បានបើកឱកាសឱ្យសិស្សប្អូនបកស្រាយបទចម្រៀងរួមគ្នាជាបន្តបន្ទាប់ជាពិសេសក្រុម TOP4 តែម្តងរហូតមានអ្នកគាំទ្រខ្លះបានប៉ាន់ស្មានថា ស៊ឹម ច័ន្ទពន្លឺ អាចជាដៃគូថ្មីរបស់ ពេជ្រ សោភា ថែមទៀត។ ទន្ទឹមនឹងការផ្លាស់ប្តូរដៃគូញឹកញាប់នេះ ពេជ្រ សោភា បានបង្ហាញថាជាការពេញចិត្តព្រោះបើយើងចាស់ទៅយកទៅវិញក៏មិនកើតដែរ ខណៈពិធីករ សុខ រ៉ាស៊ី បានកោតសរសើរតារាចម្រៀងរូបនេះថា ជាកំពូលតារាចម្រៀងដែលបើកចិត្តទូលាយជួយផ្តល់ឱកាសឱ្យគេច្រើន។May be an image of 1 person

នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយនាថ្ងៃទី៤ មករា វត្តមានតារាចម្រៀង ពេជ្រ សោភា លឹម តិចម៉េង នាង ដាវីន និង វ៉ាឌី ភាលី បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងស្របពេលដែលពិធីការិនី ប៉ែន ស្រីពេជ្រ បានជីកសួរទៅកាន់តារាចម្រៀង ពេជ្រ សោភា ពីការផ្លាស់ប្តូរដៃគូច្រើនជាងគេក្នុងរយៈពេលចុងក្រោយនេះ។ អ្នកនាង ពេជ្រ សោភា បានផ្តល់ចម្លើយថា អ្វីដែលយើងពេញចិត្តនិងស្រលាញ់ចេញពីបេះដូងមានតែប៉ុណ្ណឹង បើយើងចាស់ទៅយកទៅវិញក៏មិនកើតដែរ ហើយរូបអ្នកនាងក៏មិនដែលខ្លាចនរណាទាញទំលាក់ទឹកដែរ បើសិនជាប្អូនធ្លាក់ទឹករូបនាងនឹងទាញមកវិញទាំងអស់គ្នា។May be an image of 4 people and bangs

ជាមួយគ្នានេះដែរ ពិធីករ សុខ រ៉ាស៊ី ក៏បានកោតសរសើរតារាចម្រៀងវ័យ៤០ឆ្នាំរូបនេះថា ជាកំពូលតារាចម្រៀងដែលបើកចិត្តទូលាយជួយផ្តល់ឱកាសឱ្យគេច្រើន សូម្បីតែពិធីករក៏ពេជ្រ សោភា ផ្តល់ឱកាសឱ្យច្រៀងជាមួយដែរ មិនខ្លាចធ្លាក់ទឹកនោះទេ។

មិនត្រឹមតែទទួលបានការសរសើរពីលោក សុខ រ៉ាស៊ី ប៉ុណ្ណោះទេកន្លងមក តារាចម្រៀង ពេជ្រ សោភា ក៏ត្រូវអ្នកគាំទ្រសរសើរយ៉ាងច្រើនដូចគ្នាក្នុងការផ្តល់ឱកាសឱ្យអ្នកជំនាន់ក្រោយដូចជាតារាចម្រៀង សយ រតនា ជាដើម។ តួយ៉ាងដូចជា លឹម សេរីហាន់នីកា ជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ដែលទទួលបានតែមួយកៅអីប៉ុណ្ណោះពី ពេជ្រ សោភា រហូតដុសខាត់សមត្ថភាពកាន់តែខ្លាំងដណ្តើមជ័យលាភីពីអ្នកខ្លាំងៗជាច្រើនរូបបាន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib2hxwXQzh_6lvBwpbj7s_dyTFxcvwVPsovxyZcAy3lV9oL4LSrteXQXOIjVObHuFQHDnNAUfHmOriif0H08enAzIO5b0z8_m4h8I4gFR9E9Gh5B3jwczv8gY1JoJmvjskO4JcRvxh4p_gTvotwhWCLQBFNI5jS2vDm2oZvgorzoFpSCcfjA30HgZKJ5w/s1440/image_2024-01-05_10-59-26.png

ដឹងមូលហេតុតារាចម្រៀង Jane ត្រូវភ្លើងឆេះខណៈរងរបួ.សខ្លាំងត្រង់ពោះនិងចង្ការ

0

អ្នកគាំទ្របានបង្ហាញការតក់ស្លុតនិងព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីឃើញស្រីស្អាត Jane តារាចម្រៀងរបស់ 3F Music ថតខុសបច្ចេកទេសត្រូវភ្លើងឆេះ ខណៈមូលហេតុនៃការឆេះនេះខាងក្រុមការងារបានបញ្ជាក់ជូនទស្សនិកជនហើយ ហើយតារាចម្រៀង Jane មានរបួសខ្លាំងត្រង់ពោះនិងចង្ការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLh_RHDZmDvc8r9sQ29w2fpRG2EzrmVhbuSYpiivKNeRm4jw0zQoXzPSVPE6TnJye44HE-kLHv0ou_i7RDjq15kdizJBwAvYZ_rHjOfVNPd3D4KXj2mRnQYIAA3kXnoskkPj7JnSB5e3SkdzsfqKAxFjx2Uah4HPfv69dH67gWAE4w2w8mgVRM3UVZwak/s2048/399292053_882090113310388_3190620883549096189_n.jpg

សេចក្តីជូនដំណឹងរបស់ក្រុមការងារ 3F Music នៅល្ងាចថ្ងៃទី៥ មករា នេះបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារមានការបែកនិងបង្ហោះវីដេអូឧប្បទ្ទវហេតុកំឡុងពេលថត Mv “ Laila “ ក្រុមការងារសូមបកស្រាយពីមូលហេតុនិងស្ថានភាព ទៅដល់ fan Jane និង 3F ការឆាបឆេះគឺមកពី ក្រដាស magic (ក្រដាសសម្រាប់ដុតលេងសៀក ) ដែល concept គឺត្រូវប្តូរសម្លៀកបំពាក់ទៅឈុតមួយផ្សេងទៀត។ មុននឹងថតក្រុមការងារ បានតេស្តរួចជាស្រេច ប៉ុន្តកំឡុងពេលថតគឺមានបញ្ហាត្រង់ឆេះជាមួយស្បៃ រហូតមានបញ្ហាដូចដែលបានឃើញក្នុងកំឡុងពេល៣វិនាទីក្រដាស magic គឺបានរលត់តែអ្វីដែលបង្កជាបញ្ហាគឺស្បៃ ដែលឆាបទើបមានការឆាបទៅលើខ្លួនរបស់ជន។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWo2n16uc-6Pk5pbgZZ9FW3L1BNRbJOl73bEq2WICOEDTx9OXx1knGeX3rYu4mcBMLsjw_f4ejxFMAJc28HTjIQCA2oLDlv3ehReAwDcVKGa3VyoSj3XnQWL5TX358QiuRFjNR6tJhr0AD-wnKZ9rDMVChCPVpb_NSvuP9RxxxcOZq2-af9i0zf4pWlTo/s2048/image_2024-01-05_15-29-55.png

ប្រភពដដែលក៏បានបញ្ជាក់ពីស្ថានភាពរបស់ Jane គឺមានរបួស រលាកខ្លាំងត្រង់ក្បាលពោះ និងត្រង់ចង្ការ ហើយបញ្ហាមួយនេះខាងក្រុមការងារនឹងផ្សាយវីដេអូរជាផ្លូវការណ៍ឆាប់ៗនេះជូនទស្សនិកជនផងដែរ។ បើតាមការទម្លាយពីលោក នីកូ លោកមានការតក់ស្លុតយ៉ាងខ្លាំងនូវហេតុការណ៍នេះ។
លោកបានសរសេរថា «លើកទីមួយក្នុងជីវិត ស្លុតខ្លាំងពេលខ្ញុំសួរថាពាក់ស្រោមបារឺអត់ ? ជេនឆ្លើយថាអត់ទេបង ហើយសាច់ក្បាលពោះរលាកនោះវាដូចស្រោមបារបកមកទាំងផ្ទាំង..»។ ក្រោយពីទទួលដំណឹងតក់ស្លុតនេះអ្នកគាំទ្រក៏បានជូនពរនិងលើកទឹកចិត្តឱ្យ Jane ឆាប់ជាសះស្បើយផងដែរមិនគួរណាជួបបញ្ហាបែបនេះសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjymNm8s2NK4yJjNOXN6YNrClMgWyAZWY5nnrUiruAzKv64DWDFTYPrKQgGPVJK_Apa_eDibPQGk6a1D2pAo0JZ_7mj1R3cbwmpnbWpKHo6KEdBjhojU2KMW3tZ6V8L8gkvmAwDeUbgxaKgjxYI2IlPqT-aj8mtUhs6zqCOxh-xMlb62mW4JVP_vJlPg8E/s1848/image_2024-01-05_15-29-56.png

គួរបញ្ជាក់ថានៅថ្ងៃទី៥ មករា នេះមានការផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្តីតក់ស្លុតបន្ទាប់ពីឃើញវីដេអូសកម្មភាពក្រៅឆាកពីការផលិតបទចម្រៀងថ្មីរបស់ Jane ជួបឧបទ្ទវហេតុនឹកស្មានមិនដល់។ នៅក្នុងវីដេអូដែលបានចែកចាយលើបណ្តាញសង្គមគេបានឃើញ Jane ម្ចាស់បទ «ថ្នាក់រៀនជាប់គ្នា» កំពុងតែថតបទថ្មីជូនកាដូដើមឆ្នាំដល់អ្នកគាំទ្រក្នុងខែមករា ប៉ុន្តែដោយសារតែការថតខុសបច្ចេកទេសបណ្តាលឱ្យមានភ្លើងឆាបឆេះសំលៀកបំពាក់នាំឱ្យកើតចលាចលពេញស្ទូឌីយ៉ូថត។

Jane ធ្លាប់បានច្រៀងជាមួយរៀមច្បង ពេជ្រ សូលីកា និង នីកូ តាមរយៈបទចម្រៀង «អ្នកចម្បាំងក្រុងអង្គរ» ខណៈរូបនាងមានបទចម្រៀងផ្ទាល់ខ្លួនដូចជា លើសជំហ៊ាន, ថាមែនៗ និងបទដែលទទួលបានការគាំទ្រខ្លាំងជាងគេមានចំណងជើងថា «ថ្នាក់រៀនជាប់គ្នា»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaEY_cCMU5mkojNfjAz4B_dwQekEH1tMyGaQfYQQkop42TwhflVZPcCOM9iB2OsnudzSKGCzMHPhBuEX5Pdw150-vY_EVGaIzfnBKRJyb6X-bxsrKHviFrLHdPj7kJzru7XXha4AwznWcHinJc9RHwqCZ8FhifxZVfbo2zIy4IC4bieBEfvtdx-6a5mmw/s1280/photo_2024-01-05_14-59-49.jpg

អ្នកណាមិនភ័យខ្លាច កណ្តាលយប់ស្ងាត់ បើកឡានសុខៗក្មេងមកបង្ហាញខ្លួន រត់សប្បាយនៅមុខឡាន

0

ប្រទេសថៃ ៖ ពេលនារីម្នាក់កំពុងបើកបររថយន្តតាមផ្លូវពេលយប់ស្ងាត់នៅខេត្តឈុនបុរី ប្រទេសថៃ ស្រាប់តែនាងឃើញក្មេងម្នាក់ស្ទុះមកនៅខាងមុខរថយន្តរបស់ខ្លួន ។ បន្ទាប់មក នាងបានថតវីដេអូក្មេងនោះបង្ហោះក្នុងបណ្តាញសង្គម ហើយសួរថា តើក្មេងនេះជាខ្មោច ឬជាមនុស្ស ឬជាល្បិចរបស់ជនបោកប្រាស់នៅតាមផ្លូវ?

បើតាមវីដេអូបង្ហាញថា ពេលនារីរូបនេះកំពុងតែបើករថយន្តសុខៗ ស្រាប់តែមានក្មេងម្នាក់បង្ហាញខ្លួននៅខាងមុខរថយន្តរបស់នាង ហើយថែមទាំងមានកាយវិការសប្បាយរីករាយ លោតចុះ លោតឡើង និងគ្មានភ័យតក់ស្លុតអ្វីសោះ ។ រីឯអ្នកផ្សេងទៀតដែលជិះក្នុងរថយន្តជាមួយនាងប្រាប់ថា ឱ្យនាងប្រញាប់បើកបររថយន្តទៅមុខ និងកុំចតរថយន្តជាដាច់ខាត ។ผวาทั้งคัน! ขับรถผ่านทางสามแพร่งเจอ 'เด็ก' หรือ 'ผี' ยืนกลางถนน  แถมวิ่งตามรถ | เดลินิวส์

នារីជាម្ចាស់វីដេអូប្រាប់ថា បរិវេណនេះស្ថិតនៅខាងក្រោយវត្ត «ជែងចារឺនដន» ក្នុងស្រុកមឿង ខេត្តឈុនបុរី ។ ពេលនាងបើកបររថយន្តមកដល់បរិវេណនេះ នាងបានឃើញក្មេងរត់មកឈរនៅមុខរថយន្ត ខណៈបរិវេណនេះស្ងាត់ គ្មានផ្ទះអ្នកភូមិទេ ។ ម្យ៉ាងទៀត ក្មេងនៅម្នាក់ឯងបែបនេះ គួរតែស្រែកយំរកឪពុក-ម្តាយ ប៉ុន្តែក្មេងខាងលើបែរជាសប្បាយចិត្តទៅវិញ ។

ក្រោយមក ក្រុមអ្នកសារព័ត៌មានបានធ្វើដំណើរទៅដល់បរិវេណនេះ និងជជែកជាមួយអ៊ំស្រីម្នាក់ឈ្មោះ ចាំឡង អាយុ៥៨ឆ្នាំ ដែលរស់នៅក្បែរនេះប្រាប់ថា ការពិត គេជាក្មេងពិតប្រាកដ មិនមែនខ្មោចទេ ។ ឪពុក-ម្តាយរបស់ក្មេងបានមកហូបអីនៅក្បែរនេះ ហើយមិនមើលកូនរបស់ខ្លួន ដោយបណ្តោយឱ្យកូនដើរចេញក្រៅម្នាក់ឯង ។เจอแล้ว" ต้นเหตุคลิปหลอน โผล่ทางสามแพร่ง สาวขับรถผ่าน-ผวาทั้งคัน (คลิป)

អ៊ំស្រី ចាំឡង និយាយថា ៖ «ឪពុក-ម្តាយក្មេងបានមកជប់លៀងចូលឆ្លងឆ្នាំនៅក្បែរនេះ ហើយក្មេងខាងលើមានអាយុ៤ឆ្នាំ បានមកទីនេះជាមួយឪពុក-ម្តាយ ។ គេមិនមែនជាក្មេងរស់នៅភូមិនេះទេ គេមកពីភូមិផ្សេង» ។

មតិមួយចំនួនលើកឡើងថា ក្មេងគួរតែយំ បើរូបគេនៅកន្លែងងងិតបែបនេះ ។ ប៉ុន្តែក្មេងខាងលើមិនភ័យខ្លាច ដោយសារឪពុក-ម្តាយខ្លួននៅក្បែរ ហើយនៅពេលឃើញរថយន្តបើកបរនៅតាមផ្លូវ គេក៏រត់មករាក់ទាក់ ប៉ុន្តែអ្នកបើកបររថយន្តពេលយប់តាមផ្លូវស្ងាត់បែរជាភ័យខ្លាច និងគិតថាខ្មោច ៕

នាយករដ្ឋមន្ត្រីថៃស្នើឱ្យបញ្ឈប់អំពើហិង្សាលើកុមារ និងស្ត្រី

0

ប្រទេសថៃ ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃបានស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើកុមារ និងស្ត្រី ដោយលោកលើកឡើងថា វាមិនមែនជារឿងអាចទទួលយកបានទេ ។ លោកបានកំណត់គោលដៅដោះស្រាយបញ្ហានេះ ដោយជំរុញសមភាពយេនឌ័រ ក៏ដូចជាផ្តល់សិទ្ធិ និងឱកាសឱ្យមនុស្សគ្រប់វ័យទាំងអស់ ។Thai parliament elects real estate tycoon Srettha Thavisin as new prime  minister

កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានបង្ហោះសារមួយក្នុងបណ្តាញសង្គម X (ឬ Twitter) ថា យើងត្រូវតែបញ្ឈប់ការប្រើ ប្រាស់អំពើហិង្សាលើកុមារ និងស្ត្រីនៅប្រទេសថៃ ។ ការប្រើប្រាស់អំពើហិង្សាលើកុមារ និងស្ត្រី តែងតែកើតឡើងរហូតមក ហើយយើងពុំអាចទទួលយកបានទេ ។ ហេតុនេះ យើងត្រូវតែព្យាយាមធ្វើគ្រប់វិធីសាស្ត្រទាំងអស់ ដើម្បីបញ្ឈប់ការប្រើប្រាស់អំពើហិង្សាទាំងនេះ ។Understanding the Cycle of Domestic Violence | Why Do People Abuse

លោកនាយករដ្ឋមន្ត្រីថៃបន្តថា រដ្ឋាភិបាលថៃបានកំណត់គោលដៅដោះស្រាយបញ្ហានេះយ៉ាងជាក់លាក់ ហើយក្រៅពីការលុបបំបាត់រាល់ទម្រង់ការរើសអើងស្ត្រីហើយ ចាប់ពីពេលនេះទៅ យើងនឹងគ្រប់គ្រង ព្រមទាំងគាំទ្រឱ្យស្ត្រីទាំងអស់ទទួលបានសិទ្ធិ និងឱកាសផ្សេងៗយ៉ាងទូលំទូលាយ ។

លោកនាយករដ្ឋមន្ត្រីថៃបន្ថែមថា ការបញ្ឈប់ការប្រើប្រាស់អំពើហិង្សានានា គឺត្រូវអនុវត្តឱ្យបានច្រើនជាងការចូលរួមក្នុងអនុសញ្ញា ប៉ុន្តែនេះជាចំណុចចាប់ផ្តើមដែលរដ្ឋាភិបាលបានតាំងចិត្តឆ្ពោះទៅមុខ ដើម្បីកាត់បន្ថយវិសមភាពយេនឌ័រ ។ នេះចង្អុលបង្ហាញថា ប្រទេសថៃបានគោរពសិទ្ធិ និងសេរីភាព ទាក់ទងនឹងសមភាពយេនឌ័រ ៕Calling Thai domestic abuse to account

វប្បធម៌ញ៉ាំផ្លែទំពាំងបាយជូរឆ្នាំថ្មីកំពុងផ្ទុះខ្លាំងសម្រាប់អ្នក Single នៅអាស៊ី

0

នៅដើមទំព័រឆ្នាំ២០២៤នេះ គឺបានឃើញការលេចឡើងនៃនិន្នាការថ្មីដ៏ក្តៅគគុកមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយធ្វើការទទួលទានទំពាំងបាយជូរចំនួន ១២ផ្លែ នៅក្រោមតុនៅថ្ងៃចូលឆ្នាំសកល។ និន្នាការនេះកើតចេញពីទំនៀមទម្លាប់របស់ជនជាតិអេស្ប៉ាញ ដែលវាត្រូវបានគេជឿថា ការទទួលទានផ្លែទំពាំងបាយជូរចំនួន ១២ ផ្លែ នៅពាក់កណ្តាលអធ្រាត្រនឹងនាំមកនូវសំណាងល្អសម្រាប់ឆ្នាំខាងមុខនេះ។Good Luck 12 Grapes on New Year's Eve in Mexico - Casabayvillas.com

ប្រពៃណីនៃការញ៉ាំទំពាំងបាយជូរនៅក្រោមតុត្រូវបានផ្សព្វផ្សាយ និងចែករំលែកយ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធអ៊ីនធើណែត កាលពីពេលថ្មីៗនេះ។ និន្នាការនេះក៏បានក្លាយទៅជាវប្បធម៌មួយ ដែលប្រទេសមួយចំនួនបានអនុវត្តតាមដោយជឿថាពួកគេនឹងទទួលបានភាពជោគជ័យ ក៏ដូចជារឿងល្អៗនឹងចូលមកក្នុងជីវិតពេញមួយឆ្នាំ។ ពីមុនមកវប្បធម៌នេះគឺមានតែប្រទេសអេស្បាញ និងប្រទេសអ៊ឺរ៉ុបមួយចំនួនប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០២៤នេះផ្ទាល់តែម្តង ក៏បានសាយភាយមកដល់តំបន់អាស៊ី ជាពិសេសគឺក្នុងប្រទេសវៀតណាមគឺកំពុងតែផ្ទុះខ្លាំង ប្រជាពលរដ្ឋនាំគ្នាសាកល្បងស្ទើរតែគ្រប់គ្នា។Why the Spanish see in the New Year by gobbling up 12 grapes

លើសពីនេះទៅទៀត គេជឿយ៉ាងមុតមាំថាសម្រាប់អ្នកដែលជួបនឹងវិបត្តិស្នេហា បើធ្វើតាមប្រពៃណីមួយនេះនឹងនាំទៅរកការជួបដៃគូស្នេហាយ៉ាងឆាប់រហ័ស។ ជំនឿនេះទៀតសោតក៏បានទាញយកនូវចំណាប់អារម្មណ៍អ្នកនៅលីវមួយជាច្រើន ក្នុងការសាកល្បងវិធីនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនធំនៅជុំវិញពិភពលោកបានដឹងពីប្រពៃណីនេះយឺតពេលបន្តិចក្នុងការសាកល្បងញ៉ាំផ្លែទំពាំងបាយជូរ ១២ ផ្លែនៅថ្ងៃចូលឆ្នាំសកល។ ប៉ុន្តែ វាក៏នៅឱកាសក្រោយៗទៀត ហើយអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបាននិយាយថា មានបំណងចង់សាកល្បងវាក្នុងឱកាសបុណ្យចូលឆ្នាំចិន ឬចុងឆ្នាំនេះផងដែរ៕

ជីវិតពិតជាថ្លៃមែន! ស្ត្រីវ័យ ៨០ ឆ្នាំម្នាក់ជាប់ក្នុងគំនរបាក់បែកអស់រយៈពេល ៧២ ម៉ោង

0

ប្រទេសជប៉ុន៖ ស្ត្រីអាយុ ៨០ ឆ្នាំម្នាក់នៅតែរស់រានមានជីវិតបន្ទាប់ពីជាប់គាំងនៅក្រោមគំនរបាក់បែកនៃផ្ទះរបស់គាត់អស់រយៈពេល ៧២ ម៉ោងក្នុងការរញ្ជួយដីនៅប្រទេសជប៉ុន។

យោងតាមគេហទំព័រអន្តរជាតិ BBC ដែលបានចុះផ្សាយនៅថ្ងៃទី៥ ខែមករាថ្មីៗនេះថា គ្រោះរញ្ជួយដីកម្រិត ៧.៦ រិចទ័រនៅក្នុងប្រទេសជប៉ុនបានធ្វើឱ្យប្រទេសនេះមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយស្ត្រីវ័យ ៨០ ឆ្នាំម្នាក់បានសន្លប់និងជាប់គាំងនៅក្រោមគំនរបាក់បែកនៃផ្ទះដែលដួលរលំអស់រយៈពេល ៧២ ម៉ោង ហើយក៏មិនបានបរិភោគអាហារអស់រយៈពេលជាយូរផងដែរ។ช่วยชีวิตแผ่นดินไหวญี่ปุ่น

នៅក្នុងហេតុការណ៍នោះ ទីភ្នាក់ងារសារព័ត៌មានជប៉ុនបានរាយការណ៍ថា ស្ត្រីអាយុ ៨០ ឆ្នាំម្នាក់នេះបានជាប់គាំងនៅក្នុងផ្ទះពីរជាន់របស់គាត់ក្នុងទីក្រុង Wajima ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយការរញ្ជួយដី។ ជាសំណាងល្អ នៅពេលដែលគាត់ត្រូវបានជួយសង្គ្រោះដោយអ្នកពន្លត់អគ្គីភ័យ ស្ត្រីនោះក៏ដឹងខ្លួនឡើងវិញ បន្ទាប់មកគាត់ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យក្នុងស្រុកភ្លាមៗ។

ការរញ្ជួយដីបានកើតឡើងនៅថ្ងៃចូលឆ្នាំសកល ហើយបច្ចុប្បន្នត្រូវបានបន្តដោយការរញ្ជួយដីរាប់សិបលើកទៀត។ អគារនៅទូទាំង និងជុំវិញខេត្ត Ishikawa នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុនក៏ត្រូវបានដួលរលំទាំងអស់។ ដូច្នេះហើយ មកទល់ពេលនេះ មនុស្ស ១៥៦ នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែយ៉ាងហោចណាស់ ១៧៩ នាក់ទៀតនៅបន្តបាត់ខ្លួន ដែលភាគច្រើនគឺជាមនុស្សចាស់មកពីទីក្រុង Wajima និង Suzu ។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយនៅក្នុងសន្និសីទកាសែតថា “យើងត្រូវតែបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយមនុស្សសូម្បីក្នុងរយៈពេលខ្លីបន្ទាប់ពីគ្រោះមហន្តរាយក៏ដោយ”។ ហេតុនេះហើយ គិតត្រឹមថ្ងៃទី៥ ខែមករា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីមានយ៉ាងហោចណាស់ ៨៤នាក់ និងមនុស្សជាង ៣០០ នាក់ទៀតបានរងរបួស ក្នុងទីក្រុងចំនួន ៥ ជាប់ៗគ្នា៕

ការបង្កហិង្សាដោយចេតនា តាមច្បាប់ ត្រូវជាប់ទោសប៉ុន្មានឆ្នាំ?

0

អំពើហិង្សា សំដៅយកការរំលោភបំពាន ឬបង្ខិតបង្ខំផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច រួមបញ្ចូលទាំងការប្រមាថមាក់ងាយ ការគំរាមគំហែង ការដាក់ឱ្យនៅឯកោដាច់ពីគេឯង និងការរំលោភបំពានផ្នែកជីវភាពសេដ្ឋកិច្ចពីសំណាក់បុគ្គលម្នាក់ ឬច្រើន ដើម្បីត្រួតត្រាទៅលើបុគ្គលផ្សេងៗទៀត។

ហិង្សា ចែកចេញជា២ប្រភេទ គឺហិង្សាដោយចេតនា និងអចេតនា ហើយថ្ងៃនេះសារព័ត៌មាន KBN នឹងបកស្រាយជូនទាក់ទងនឹងបទល្មើសហិង្សាដោយចេតនា តើថាអ្នកប្រព្រឹត្តិត្រូវជាប់ទោសប៉ុន្មានឆ្នាំ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

១.បទហិង្សាដោយចេតនា មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌចែងថា៖ អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ទៅប្រាំមួយលាន រៀល។

២.អំពើហិង្សាដោយចេតនា ក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី បួនលាន រៀល ដល់ដប់លានរៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្តទ្បើងក្នុងស្ថានភាពណាមួយដូចខាងក្រោម៖
• ប្រព្រឹត្តទ្បើងដោយមានការគិតទុកជាមុន
• ប្រព្រឹត្តទ្បើងដោយប្រើអាវុធ ឬគំរាមគំហែងនឹងអាវុធ
• ប្រព្រឹត្តដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត
• ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ
• ប្រព្រឹត្តលើនារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង
• ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់សែ្តង ឬកាលបើជនល្មើសបានដឹង
• ប្រព្រឹត្តលើជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះកុំឲ្យប្តឹងបរិហារពីបទល្មើស ឬសុំឲ្យធ្វើការជួសជុលព្យសនកម្ម
• ប្រព្រឹត្តលើសាក្សី ដើម្បីរារាំងកុំឲ្យឆ្លើយផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬនៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត
• ប្រព្រឹត្តលើជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ពីព្រោះជននេះបានបរិហារពីបទល្មើស ឬ សុំឱ្យជួសជុលព្យសនកម្ម
• ប្រព្រឹត្តលើសាក្សី ដោយមូលហេតុសាក្សីនេះបានផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត
• ប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងពេលបំពេញមុខងាររបស់ខ្លួន
• ប្រព្រឹត្តដោយសហព័ទ្ធ (ប្តី ឬ ប្រពន្ធតាមច្បាប់) ឬដោយអនីតិសង្វាសជន (ជនដែលរស់នៅជាមួយគ្នាដូចប្តី-ប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍) របស់ជនរងគ្រោះ

៣.បទហិង្សាស្រាល
អំពើប្រព្រឹត្តទៅលើអ្នកដទៃនូវហិង្សាស្រាល ដែលមិននាំឱ្យមានរបួសនោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំពាន់រៀល ទៅមួយសែនរៀល តាមមាត្រា២២៨៕