Home Blog Page 1273

មកដឹងពីច្បាប់ដ៏តឹងរឹងនិងវិន័យប្លែកៗរបស់កូរ៉េខាងជើង

0

ជាការពិតណាស់មនុស្សភាគច្រើន ប្រាកដជាដឹងហើយថា កូរ៉េខាងជើងគឺជាប្រទេសដែលមានរបបផ្តាច់ការដែលអនុវត្តតាមច្បាប់ផ្សេងៗខុសពីពិភពលោក។ ប្រទេសនេះរក្សាអាថ៌កំបាំងជាច្រើន និងមានច្បាប់មិនធម្មតាជាច្រើនដែលអាចធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងច្បាប់ និងវិន័យប្លែកៗ ក៏ដូចជារបៀបរស់នៅរបស់ប្រជាជនកូរ៉េខាងជើង។ ហេតុនេះហើយ ខាងក្រោមនេះគឺជាច្បាប់និងវិន័យប្លែកៗមួយចំនួនរបស់កូរ៉េខាងជើងដែលអ្នកគួរតែដឹង៖

១.ហាមស្តាប់តន្ត្រីបរទេស៖ ការស្តាប់តន្ត្រីបរទេសគឺជាការខុសច្បាប់ និងចាត់ទុកថាជាសកម្មភាពឧក្រិដ្ឋ។ ដូច្នេះពលរដ្ឋណាដែលស្តាប់តន្ត្រីបរទេស ឬមើលភាពយន្តបរទេសនឹងត្រូវជាប់ពន្ធនាគារ ឬអាចឈានដល់ការកាត់ទោសប្រហារជីវិតប្រសិនបើអ្នកចែកចាយរូបភាពអាសអាភាស។Watching Foreign Movies Is Illegal In North Korea, But Some Do It Anyway : NPR

២.ហាមគេងក្នុងម៉ោងប្រជុំ៖ ប្រសិនបើមានការប្រជុំជាមួយថ្នាក់ដឹងដែលមានវត្តមានលោក គីមជុងអ៊ុន ហាមដាច់ខាតងងុយគេង ឬលួចគេងបើមិនដូច្នោះនឹងត្រូវប្រហាជីវិតជាសារធារណៈ។North Korea's vice-premier executed for sleeping during speech | The Australian

៣. ក្នុងករណីភ្លើងឆេះផ្ទះ អ្នកត្រូវជួយសង្គ្រោះរូបថតថ្នាក់ដឹកនាំជាមុនសិនទើបអាចជួយមនុស្សបាន។Kim Family Regime Portraits ~ HRNK Insider

៤.មនុស្សស្រីមិនអនុញ្ញាតឱ្យបើកបរទេ៖ មានតែមន្ត្រីរដ្ឋាភិបាលបុរសប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យបើកបរ។ ស្ត្រីមិនត្រូវបានផ្តល់ការអនុញ្ញាតឱ្យបើកបរទេ ទោះបីជាធ្វើការជាមន្ត្រីចរាចរណ៍ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKPY-qZ4KsVHtFDnAC_PwHFM4x7NuSYnvseTaKzHaR9Wqhm2ud73OVVkQ3LKVvp4JgXlIUPTRHrhUaBg0xpsdtRkXo-uBDRnif6otOVcV8CS5QK46n179l6HahE4TB1-wv_UvOOqbLdkdLc3DQj6DycptWOz_F3YwSZvTd6MlEO_HVFUZySN3HTan85G4/s550/North-Korea-Busier-St_Nort.webp

៥.ការជក់កញ្ឆាមិនខុសច្បាប់ទេ៖ ការទទួលទានកញ្ឆា ឬការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមិនត្រូវបានផ្តន្ទាទោសទេ ផ្ទុយទៅវិញវាគឺជាការស្របច្បាប់របស់កូរ៉េខាងជើង។Weed in North Korea: Cannabis Legal Status Guide | Fast Buds

៦.ហាមស្លៀកខោខូវប៊យ៖ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យស្លៀកខោខូវប៊យទេព្រោះវាត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃមូលធននិយម។ រីឯស្ត្រីត្រូវស្លៀកសំពត់គ្របជង្គង់ និងហាមដាច់ខាតការស្លៀកប៊ីគីនីគឺជាការខុសច្បាប់។Kim Jong-un's North Korea - 9 Strange Fashion Bans In The Hermit Kingdom

៧.មានប៉ុស្តិ៍ទូរទស្សន៍តែ ៣ ប៉ុស្តិ៍ប៉ុណ្ណោះ៖ កូរ៉េខាងជើងផ្តល់ជូនតែទូរទស្សន៍បីប៉ុណ្ណោះសម្រាប់ប្រជាជនជ្រើសរើស ហើយទូរទស្សន៍ទាំងអស់គឺគ្រប់គ្រងដោយរដ្ឋាភិបាល។???????????????? on X: "8. North Korea has only 3 TV channels with programs controlled by the government. https://t.co/iO8O5dtt96" / X

៨.ហាមហោះហើរដោយគ្មានការអនុញ្ញាត៖ ពលរដ្ឋកូរ៉េខាងជើងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានការអនុញ្ញាតនោះទេ ហើយអ្នកដែលព្យាយាមរត់គេចត្រូវបានបញ្ជូនទៅជំរំការងារ ឬក៏ត្រូវគេប្រហារជីវិត។Can North Koreans Travel Abroad? (2021) - Koryo Tours

១០.ក្នុងឆ្នាំ២០១៣ គីម ជុងអ៊ុន បានកំណត់ម៉ូដសក់ឱ្យប្រជាជនកាត់តាម ដោយមានទាំងអស់ត្រឹមតែ ២៨ ម៉ូតសក់ប៉ុណ្ណោះ ដែល ១៨ សម្រាប់ស្ត្រី, និង ១០ សម្រាប់បុរស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinDsxiJ-i2cl8rlb4bZAh6im6IBYL7CCbt6Rfal9dIxeRL-U_X8Aq3vIg_iv0NSObyXPOLkiY_s8DC9VIHf-hmdsQhqP8S-v7BBLhH81r_yDtf9Gepi_HvTZdgPRAFzTep_5vAXf1jPzfbtL-UxFulR8ybX0NPhzfPDd_gE5KpoctkjM6i85lYpe6XjAg/s3000/ap995892236224.webp

តើជនជាតិចិនត្រូវរៀបចំសែនអ្វីខ្លះដើម្បីឱ្យមានជោគជ័យ និងហេងៗ ពេញ១ឆ្នាំ?

0

ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីមួយដ៏សំខាន់របស់ជនជាតិចិន ដែលពួកគេចាត់ទុកថា វាជាថ្ងៃចូលឆ្នាំថ្មីតាមប្រតិទិនចិន ។ ពលរដ្ឋចិននឹងឈប់សម្រាកពីការងារជាច្រើនថ្ងៃ ដើម្បីត្រៀមខ្លួនរៀបចំពិធីបុណ្យចូលឆ្នាំ ។ អ្វីដែលមិនអាចខ្វះបាននោះ គឺការត្រៀមនំចំណី និងម្ហូបអាហារសម្រាប់សែនក្នុងថ្ងៃចូលឆ្នាំចិនយ៉ាងយកចិត្តទុកដាក់ ។

តើជនជាតិចិននិយមសែនអាហារអ្វីខ្លះដើម្បីឱ្យការងារជោគជ័យ, មានសេចក្តីសុខ, ចម្រុងចម្រើន និងហេងហេងពេញ១ឆ្នាំ? ខាងក្រោមនេះ គឺជាអាហារចំនួន៨មុខដែលជនជាតិចិននិយមសែន រួមមាន ៖

១-មាន់ ៖ មានន័យថា ការងារនឹងទទួលបានជោគជ័យ និងមានឋានៈយស់សក្តិ ។ ជាទូទៅ គេត្រូវសែនមាន់១ក្បាល ពីព្រោះសត្វមាន់មានគុណសម្បត្តិ២យ៉ាង គឺសេមាន់ មានរូបរាងស្រដៀងគ្នានឹងមួករបស់អភិជន ដែលសំដៅដល់ការងាររីកចម្រើនទៅមុខ ។ រីឯសត្វមាន់តែងតែរងាវជារៀងរាល់ព្រឹក ដែលបង្ហាញពីការស្គាល់តួនាទីរបស់ខ្លួន ។Easy Steamed Chicken with Ginger-Coriander Sauce (30 Minutes + 6  Ingredients) [Chinese New Year] - New Malaysian Kitchen

២-ត្រី ៖ មានន័យថា ភាពសម្បូរបែប និងមានសម្ភារៈប្រើប្រាស់ពុំចេះខ្វះ ។ ជនជាតិចិនតៃជីវ ហៅត្រីថា «Hue» ហើយវាបានក្លាយជាប្រយោគមង្គលមួយថា «Wu-Hue-Wu-Cheng» មានន័យថា មានអាហារហូបចុកគ្រប់គ្រាន់ និងមានសម្ភារៈប្រើប្រាស់ពុំចេះខ្វះ ។ ការសែនត្រី គឺដើម្បីឱ្យមានលុយកាក់ មាសប្រាក់ និងទ្រព្យសម្បត្តិហូរចូលច្រើន ។Chinese-style snapper

៣-ថ្លើមសត្វ ៖ មានន័យថា ភាពជោគជ័យក្នុងតួនាទីការងារ ។ ភាសាចិនហៅថា «Goa» បកប្រែថា អភិជនមានភាពថ្លៃថ្នូរ ហើយវាមានអត្ថន័យស្រដៀងគ្នាជាមួយសត្វមាន់ដែរ ។ ការសែនថ្លើមសត្វក្នុងពិធីបុណ្យចូលឆ្នាំចិន គឺដើម្បីឱ្យការងាររីកចម្រើនទៅមុខ ។Simple and Tasty Chinese Beef Liver Stir Fry - Spicepaw

៤-សារ៉ាយខ្មៅ ៖ មានន័យថា មានទ្រព្យសម្បត្តិច្រើនហូរហៀ ។ ពលរដ្ឋចិននិយមទិញសារ៉ាយខ្មៅមកសែនក្នុងថ្ងៃចូលឆ្នាំចិនដើម្បីឱ្យលុយកាក់ និងទ្រព្យសម្បត្តិហូរចូលផ្ទះ ។Easy Chinese Dried Seaweed and Pork Soup

៥-ផ្លែក្រូចពណ៌មាស ៖ មានន័យថា សេចក្តីសុខ, សុភមង្គល និងមាសប្រាក់ ។ ផ្លែក្រូច មានន័យថា ទទួលបាននូវសំណាងល្អ និងជួបតែរឿងល្អៗក្នុងជីវិត ។ ការសែនផ្លែក្រូច នឹងផ្តល់នូវសិរីសួស្តីដល់ខ្លួន និងក្រុមគ្រួសារ ។ គេត្រូវជ្រើសរើសផ្លែក្រូចណាមានសម្បកពណ៌លឿង ឬផ្លែក្រូចមានពណ៌ស្រស់តែប៉ុណ្ណោះ ហើយគេមិននិយមសែនក្រូចមានសម្បកពណ៌បៃតងទេ ។Why Mandarin Oranges Are So Popular for Chinese New Year

៦-កៅឡាក់ ៖ មានន័យថា លុយកាក់ ហើយកៅឡាក់ក៏មានគុណសម្បត្តិផ្នែកឱសថដ៏អស្ចារ្យផងដែរ ។ តាមតម្រាចិនបានសរសេររាប់ពាន់ឆ្នាំមកថា ការបរិភោគកៅឡាក់ អាចជួយដល់តម្រងនោម, ឈាម និងជួយកាត់បន្ថយអាការៈឈឺក ។គុណប្រយោជន៍ល្អបំផុតទាំង ៧ របស់គ្រាប់កៅឡាក់

៧-នំតែលីវ ៖ មានន័យថា ទទួលបាននូវសេចក្តីសុខជារៀងរហូត ។ គេឃើញពលរដ្ឋចិននិយមទិញនំតែលីវ មកសែនក្នុងថ្ងៃចូលឆ្នាំចិនដើម្បីទទួលបាននូវសេចក្តីសុខក្នុងក្រុមគ្រួសារ ។แอฟลาทอกซินในขนมจันอับ

៨-នំខ្ចប់ស្លឹកចេកក្រៀម ៖ មានន័យថា គ្រប់ការងារទាំងអស់នឹងដំណើរការទៅយ៉ាងរលូន និងគ្មានឧបសគ្គ ។ នំប្រភេទនេះមិនអាចខ្វះបានទេសម្រាប់ការសែនក្នុងពិធីបុណ្យចូលឆ្នាំចិន ។ ជាធម្មតា ជនជាតិចិននិយមសែននំនេះដល់បុព្វបុរស និងថ្វាយទេវតា ។ขนมเข่ง ขนมมงคล ต้อนรับตรุษจีน เมนูมงคลด้วยเครื่องกรองน้ำอัลว่า - Alva  Water Thailand

ក្រៅពីការសែនអាហារទាំងនេះដើម្បីទទួលបាននូវលាភសំណាងក្នុងឆ្នាំថ្មីហើយនោះ វាថែមទាំងមានរសជាតិឆ្ងាញ់ផងដែរ ហើយធ្វើឱ្យអ្នកបរិភោគទទួលបាននូវកម្លាំងចិត្តដើម្បីប្រកបរបររកស៊ីបន្តទៀត ។ ហេតុនេះ ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យមួយផ្តល់នូវភាពកក់ក្តៅដល់ក្រុមគ្រួសារ ដែលពួកគេមានឱកាសជួបជជែកគ្នាយ៉ាងមានសេចក្តីសុខ ៕

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចេញសេចក្ដីស្រាយបំភ្លឺ ជុំវិញការផ្សាយព័ត៌មានញុះញង់អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី

0

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤  រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានចេញសេចក្ដីស្រាយបំភ្លឺព័ត៌មាន៥ចំណុច អំពីករណីទំព័រហ្វេសប៊ុក និង គណនីហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានញុះញង់អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារ “ភ្ញៀវទេសចរណ៍អន្តរជាតិរិះគន់យ៉ាងចាស់ដៃទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ដែលធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ដែលតែងតែយក អតិថិជនជាធំ។

សូមអានខ្លឹមសារលម្អិតនៅខាងក្រោម៖

May be an image of textMay be an image of text

ក្រសួងប្រកាសផ្អាកមិនឱ្យមានការនាំចូលសាច់គ្រឿងក្នុង និងសាច់បង្កក

0

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចេញវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល០៦(ប្រាំមួយ)ខែ នេះបើយោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

គ្រឿងក្នុង និងបំណែកសាច់បង្កក ដែលនឹងហាមឃាត់មិនឱ្យមានការនាំចូលមានដូចខាងក្រោម៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVys0ZgFOKzqqATdtw4qUvsbCjgrteU1HxoGHpH-FoEH1PQn8LvgnTlfm355Ow58t5GgVLNPsgrKf9428jOxJwhGAT1NsJa_W1w-3qn_-jip31N0WXW3L0GwYun9udEbrmgFNwah3OfhTRqpyWn4Cza9Mlkvd19RNzfyiKWUkrCyqsUC_Fmuq-qnFjiHA/s1280/photo_2024-01-12_11-34-50.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZkl3DGyhpGo39w2kHc0z95uldQfR3w_7m7d1BJKbsNBj5a-aXWlw-4hi7dW7oLEul3rMT0dvE4OayzPbiPQ4lk_10_6B-txOfg2NFdtj0RVMOColl20b-aDSo6gOenIQ8W5DUSTWre99QvdjHE0wkDiEpTKPkY-0X72XQs47ASULdmXwuIK_yXT2KbDI/s1280/photo_2024-01-12_11-34-51.jpg

ការលក់អីវ៉ាន់ចូលឆ្នាំបានកើនឡើងខ្លាំងនៅទូទាំងប្រទេសចិន

0

ប្រទេសចិន ៖ នៅខែមករា ឆ្នាំ២០២៤ ពលរដ្ឋចិនបានទិញអីវ៉ាន់ និងចំណីអាហារជាច្រើនមុខសម្រាប់ចូលឆ្នាំចិន នៅតាមផ្សារទំនើបនានាក្នុងទីក្រុងហ្វូសាន ខេត្តក្វាងទុង ។ គេឃើញមានការដាក់លក់គោមភ្លើងសរសេរពាក្យថា «Fu» មានន័យថា «សំណាងល្អ» ព្រមទាំងមាននំចំណី, ស្ករគ្រាប់ និងអីវ៉ាន់ផ្សេងៗជាច្រើនមុខ ។

អតិថិជនមកទិញអីវ៉ាន់ក្នុងផ្សារទំនើបប្រាប់ថា ខ្លួនមកទិញអីវ៉ាន់គ្រប់មុខទីនេះ សម្រាប់ត្រៀមរៀបចំក្នុងពិធីបុណ្យចូលឆ្នាំចិន ។ ក្រៅពីនេះ ផ្សារទំនើបក៏ទទួលការកុម្ម៉ង់ទិញអីវ៉ាន់ពីអតិថិជនផងដែរ ព្រមទាំងបានរៀបចំកម្មវិធីផ្សេងៗដើម្បីផ្សព្វផ្សាយ និងជំរុញការលក់ផលិតផល ។

Wu Xianghua ជាប្រធានផ្សារទំនើបនិយាយថា ផ្សារទំនើបបានដាក់លក់នំចំណី និងម្ហូបអាហារក្នុងស្រុកជាច្រើនមុខ ដូចជា ៖ នំខេកសត្វនាគ, នំដូណាត់ល្ង, សាច់ក្រកក្វាងទុង, អាហារក្រៀម, ផ្សិត, មឹក និងអាហារសមុទ្រ ។ ហេតុនេះ អតិថិជនអាចមកទិញអាហារគ្រប់យ៉ាងនៅក្នុងផ្សារតាមតម្រូវការ ។

ក្រៅពីការទិញអីវ៉ាន់សម្រាប់ពិធីបុណ្យចូលឆ្នាំហើយ មនុស្សភាគច្រើនបានត្រៀមខ្លួនទទួលអាហារពេលល្ងាច ក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិនផងដែរ ។ ហេតុនេះ ភោជនីយដ្ឋានជាច្រើនកន្លែងត្រូវបានអតិថិជនកក់អស់ហើយ ដើម្បីអបអរក្នុងឱកាសចូលឆ្នាំចិន ។

ចំណែកនៅទីក្រុងប៊ិនចូវ ខេត្តសានទុង ដែលល្បីល្បាញរឿងអាហារសមុទ្រនោះ គេបានឃើញក្រុមអាជីវករនាំគ្នាវេចខ្ចប់អាហារ និងបញ្ជូនអាហារទាំងនេះទៅឱ្យអតិថិជននៅទូទាំងប្រទេស ។

Guo Fenghua នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាហារសមុទ្រនិយាយថា ក្នុងឱកាសចូលឆ្នាំចិននេះ ជារៀងរាល់ថ្ងៃ បុគ្គលិកជាង១០០នាក់បានជួយគ្នារៀបចំត្រីប្រមាណ៣៥តោនសម្រាប់លក់ឱ្យអតិថិជន ។ ពួកយើងអាចរកប្រាក់ចំណូលបានច្រើនក្នុងអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំចិន ។

ចំណែកបុគ្គលិកនៅហាងផ្សេងទៀតបានរៀបចំបង្គាសម្រាប់ផ្គត់ផ្គង់ឱ្យអតិថិជននៅទូទាំងប្រទេសចិន ដែលពួកគេទិញបង្គាទាំងនេះសម្រាប់រៀបចំអាហារល្ងាចក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន ។ Fan Kejun ប្រធានផ្នែកលក់អាហារសមុទ្រប្រាប់ថា ពួកយើងបានកែច្នៃបង្គាប្រមាណ១.០០០គីឡូក្រាមក្នុង១ថ្ងៃ ។

ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ។ រីឯការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនឹងមានរយៈពេល១៦ថ្ងៃ គឺចាប់ពីថ្ងៃចូលឆ្នាំចិន រហូតដល់ពិធីបុណ្យយន់សៀវ ឬពិធីបុណ្យគោមភ្លើង ៕

កីឡាករប្រដាល់ភូមា ដាវ លីឌុច ព្រលះចំៗថាថៃជាចោរពូកែលួចចម្លងវប្បធម៌របស់ខ្មែរនិងភូមា

0

កីឡាករប្រដាល់ភូមាដ៏ល្បីល្បាញប្រចាំតំបន់អាស៊ី ដាវ លីឌុច បានលើកឡើងនូវរឿងរ៉ាវ ដែលជនជាតិថៃតែងតែបំភ្លៃប្រវត្តិសាស្រ្ត ក៏ដូចជាការក្លែងបន្លំយកនូវវប្បធម៌និងអរិយធម៌របស់ខ្មែរនិងភូមាជាច្រើនទៅច្នៃជារបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះបែរជាចោទម្ចាស់ដើមថាជាអ្នកលួចរបស់ខ្លួនទៅវិញ។Dave Leduc announces his retirement | Asian MMA

កាលពីថ្ងៃទី១០ ខែមករានេះ យោងទៅតាមការបង្ហោះនៅលើគណនីផ្លូវការរបស់កីឡាករប្រដាល់ ដាវ លីឌុច គឺបានរៀបរាប់យ៉ាងឈឺចាប់និងអស់សំណើចថា ប្រទេសថៃបានប្រឌិតនូវរឿងរ៉ាវប្រវត្តិសាស្រ្តក្លែងក្លាយចាប់តាំងពីសង្គ្រាមលោកលើកទី២មកម្លេះ ដើម្បីយកនូវរឿងប្រឌិតទាំងនោះមកធ្វើជាតាក់តាងបង្ហាញពីអត្តសញ្ញាណជាតិដ៏រុងរឿងរបស់ខ្លួន។Cambodia maintains 'Kun Khmer' stance despite Thailand's boycott threat |  Phnom Penh Post

លោកថា “ជនជាតិថៃគឺបានប្រឌិតរឿងជាតិនិយមក្លែងក្លាយមួយ ទាក់ទងនឹងរឿងនិទាន Naï KhanomTom «រឿងអ្នកទោសប្រដាល់ថៃនៅភូមា» ដែលនេះគឺជារឿងក្លែងក្លាយទាំងស្រុង ហើយវាពិតជាប្រមាថដល់ក្បាច់គុណបុរាណ«ឡេតវេ»របស់ប្រទេសភូមាយ៉ាងខ្លាំង”។Mastering The Muay Thai Stance For Beginners

“វាពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹងពីប្រវត្តិសាស្ត្រពិតប្រាកដនៃភូមិភាគអាស៊ីអាគ្នេយ៍។ ដូច្នេះហើយ ខ្ញុំនឹងអាចហៅប្រទេសថៃថា«ថៃ-ទឹកដីនៃការលួចចម្លង»។ ជនជាតិថៃបានចម្លងក្បាច់គុណបុរាណឡេតវេពីប្រទេសភូមា ហើយច្នៃដាក់ឈ្មោះថ្មីឲ្យខ្លួនឯងថាក្បាច់គុណ«មួយបុរាណ»។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានលួចចម្លងគុនខ្មែរពីកម្ពុជា រួចប្តូរដាក់ឈ្មោះថាជាក្បាច់គុណ «មួយថៃ»របស់ខ្លួនទៀតផង”។

លោកបន្ថែមទៀតថា “បន្ទាប់មក ប្រទេសថៃធ្វើពុតជាមិនចូលរួមនៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣នៅកម្ពុជានេះទេ ព្រោះរដ្ឋាភិបាលកម្ពុជាហៅព្រឹត្តិការណ៍នេះថាជាព្រឹត្តិការណ៍ «គុនខ្មែរ»។ ឱ! ក្មេងតូចអើយ ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះការប្តូរឈ្មោះរបស់ស៊ីហ្គេមលើកក្រោយទៀត ដាក់ថា «គុនខ្មែរ» តែម្តងទៅ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr9oZPs5W1Sg_4d8RetWCTMzImrfmmHdUfPfm7rFtkRjVpgApMTqLd5ID8cTOIzLglRfXhB7luQwu115JCnfFqZBgIHoJenSr-ihMXn8UYz3rNiWbVm-zXTr1I3EBP6sM2wUrvjI7cmFiJ3vro2VlVuB-sg60-xzn2oy_uv7ygUeY3TOuUsxI5M6HJf7c/s1170/photo_2024-01-12_11-03-10.jpg

“ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូបនឹងគាំទ្រយ៉ាងខ្លាំងចំពោះក្បាច់គុណ គុណខ្មែររបស់កម្ពុជានេះ ព្រោះវាមានដើមកំណើតមកពីប្រទេសកម្ពុជាពិតមែន។ ម៉្យាងវិញទៀត មីយ៉ាន់ម៉ាក៏ជាមិត្តនឹងកម្ពុជារាប់ពាន់ឆ្នាំមកហើយដែរ” ។

លោកបន្ថែមថា “ប្រទេសថៃពិតមានសំណាងណាស់ ដែលមីយ៉ាន់ម៉ានិងកម្ពុជាមិនទាន់រករឿងឱ្យពិភពលោកដឹង ព្រោះថាមានបញ្ហាផ្នែកនយោបាយ និងសេដ្ឋកិច្ចជាប់គាំងបន្តិចបន្តួចដែលនឹងត្រូវដោះស្រាយជាមុនសិន។ ដោយមើលឃើញថាក្នុងអំឡុងពេលនេះ ប្រទេសថៃកំពុងតែរីកចម្រើនផ្នែកវិស័យទេសចរណ៍ដោយសារតែ Soft power ដែលជាវប្បធម៌លួចពីគេនេះឯង។ ប៉ុន្តែសម្រាប់ថ្ងៃអនាគតវិញ ខ្ញុំប្រាកដណាស់ថានឹងជួយជ្រំជ្រែងលើកតម្កើនប្រទេសយើងទាំងពីរ តាមរយៈការបង្ហាញវប្បធម៌ពិតរបស់ពួកយើង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgihptljdIU_6SOOrmvgEl2cZSrfsLoL5jIsPyjq3D1Yva5KDx0eSrT1nSCD7XIjZesBxKMv23yBplzchoWpJVWtp73LdC7xYK3z8lyLp4U21muBWcl17Q8qXz58LHL3CUF9NIqttTHux2YV5NL7aC9hXDYmJQ7uD3YKzM_TNbxvCzBH4G9uGVYCm3jwBs/s1280/photo_2024-01-12_11-03-10%20(2).jpg

ឈ្វេងយល់! ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ សម្តៅទៅលើអ្វី

0

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខ កម្ពុជាចិននឹងរៀបចំព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។

ការរៀបចំព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤នេះ ស្របទៅនឹងការឯកភាពគ្នារបស់ ប្រមុខរដ្ឋាភិបាលទាំងពីរកម្ពុជាចិន កាលពីខែតុលាឆ្នាំ២០២៣ ក្នុងការជំរុញនូវគោលនយោបាយគន្លឹះ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ការលើកកម្ពស់វិស័យទេសចរណ៍ និងគោលដៅអាទិភាព ក្នុងការជំរុញទេសចរចិនមកលេងកម្ពុជា។ វាក៏ស្របតាមផែនការយុទ្ធសាស្ត្រគន្លឹះ “ទស្សនាអង្គរ ឆ្នាំ២០២៤” ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះផងដែរ។May be an image of temple and text

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានគណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ ១០០០នាក់ អញ្ជើញមកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕May be an image of 8 people and text

 

ទីក្រុងភ្នំពេញជាកន្លែងទេសចរណ៍ទី៩ ពេញនិយមបំផុតលើពិភពលោកប្រចាំឆ្នាំ២០២៤

0

ទីក្រុងភ្នំពេញ បេះដូងនៃព្រះរាជាណាកម្ពុជា ជារាជធានីដ៏សម្បូរបែបបំផុតមួយ ដោយកាលពីពេលថ្មីៗនេះគឺបានជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង១០លើពិភពលោកសម្រាប់ឆ្នាំ២០២៤។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បើយោងទៅតាមគេហទំព័រទេសចរណ៍អន្តរជាតិ Tripadvisor បានចុះផ្សាយអំពីគោលដៅទេសចរណ៍ទាំង១០ ដែលទទួលបាននូវការពេញនិយមបំផុតសម្រាប់ឆ្នាំ២០២៤ ព្រោះថាទទួលបានតាមរយៈការវាយតម្លៃផ្ទាល់ពីសំណាក់ភ្ញៀវទេសចរណ៍ក្នុងរយៈ១២ខែមុននេះ ។Phnom Penh - What you need to know before you go – Go Guides

ជាមួយគ្នានេះ ទីក្រុងភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជាគឺបានជាប់ចំណាត់ថ្នាក់ទី៩ លើសកលលោក ដែលភ្ញៀវទេសចរណ៍អន្តរជាតិមិនដែលមើលរំលងឡើយ ព្រោះថា ភ្នំពេញគឺជាទីក្រុងដែលមានភាពរស់រវើក ភាពសម្បូរបែប ទំនើបកម្ម រួមបញ្ចូលនឹងវប្បធម៌បុរាណគឺពិតជាបានទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តមិនដែលដាច់ឡើយ។ ជាពិសេសទៀតនោះគឺ មានតម្លៃសមរម្យបំផុតមិនថាជាកន្លែងកម្សាន្ត ផ្សាររាត្រី ម្ហូបអាហារ សេវាកម្ម ឬកន្លែងស្នាក់នៅ គឺធូរថ្លៃខ្លាំងសម្រាប់អ្នកធ្វើដំណើរកម្សាន្តទាំងអស់មកទីក្រុងភ្នំពេញ។ រីឯសណ្ឋាគារលំដាប់ផ្កាយប្រណិតៗក្នុងទីក្រុងភ្នំពេញនេះវិញ មួយយប់មានតម្លៃត្រឹមតែ៤០ដុល្លារតែប៉ុណ្ណោះ។Phnom Penh downtown | Phnom Penh, Cambodia | Thomas Mulchi | Flickr

ម៉្យាងវិញទៀត គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញមួយនេះគឺបានជ្រើសរើសយកកន្លែងទេសចរណ៍កំពូលទាំង១០នេះ គឺបានផ្តោតយ៉ាងសំខាន់ទៅលើផ្នែកសេវាកម្មល្អ សណ្ឋាគារនិងបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងសកម្មភាពល្អៗជាច្រើនដែលភ្ញៀវទេសចរណ៍អាចរីករាយបាននៅក្នុងទីក្រុង។Tallest High Rise Buildings in Phnom Penh – 2022 - SEAPS Cambodia Real  Estate

តាមរយៈការវាយតម្លៃនៅពីសំណាក់ភ្ញៀវទេសចរណ៍ជុំវិញពិភពលោកជាច្រើននាពេលកន្លងមក ក៏បានចាត់ថ្នាក់ថាទីក្រុងភ្នំពេញជាប់ចំណាត់ទី៩ និងជាមគ្គុទេស៍ទេសចរណ៍សម្រាប់ឆ្នាំ២០២៤នេះផ្ទាល់តែម្តង ហើយក៏បានយកឈ្នះទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ីទៀតផង ដែលប្រទេសនេះទទួលបានចំណាត់ថ្នាក់លេខ១០។ រីឯទីក្រុងផាតាយ៉ា ប្រទេសថៃវិញទទួលបានចំណាត់ទី៧ផងដែរ។Sokha Phnom Penh Hotel & Residence - 5 Star Luxury Hotel in Phnom Penh  Cambodia

គួរបញ្ជាក់ផងដែរថា កន្លែងទេសចរណ៍ពេញនិយមទាំង១០នេះរួមមាន៖
១ ទីក្រុងតូក្យូ ប្រទេសជប៉ុន
២ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
៣ ឆ្នេរសមុទ្រហាឡុង ប្រទេសវៀតណាម
៤ កោះ Palawan ប្រទេសហ្វីលីពីន
៥ សាប៉ា ប្រទេសវៀតណាម
៦ បូហ្គោតា ប្រទេសកូឡុំប៊ី
៧ ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ
៨ អាឡាជូអេឡា កូស្តារីកា
៩ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
១០ ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ49c1Ez-qShyphenhyphentfBCvsjOI7ojkNTQ98fAELO2FHVCWgFCmFfOGbWP4QBcyv0pxLDEbIoVKwxspDWhUdykrA3zlzgAzkalua3px-b5pLWpnhGWenOXGmJB4khUWeKNHBloIJn59s8MBZoKGY6VI4BTjObUzRd8V9kn1DVQ_ki2TPlRMB6fbXwqmH0onY6o/s960/photo_2024-01-12_08-28-32.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZUuP-h1gDBPq9KD2W_QO0og6XqbcqLAGtFbSR7cXGgwlitZGxEmCPbUFZGQTeByw23Ye-401SAWyr-Z7Kfn29_c5EphDYNkz6H41Vp3TJRiA0xdWRiRBGU19_nC-3fcInwXMO1Ndaf-QbIBU2OP9cxCIcZ4BjJ5dsAkcKJCsWkIY5zEDMuVvr5HFxTmg/s960/photo_2024-01-12_08-28-33.jpg

មុនចេញទៅរស់នៅក្រៅប្រទេស កុន អេនណា បានធ្វើរឿងដ៏ល្អថែមទាំងពោលពាក្យយ៉ាងចាក់ដោត

0

កញ្ញា កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានសម្រេចចិត្តចេញទៅរស់នៅប្រទេសនូវែលសេឡង់ (New zealand ) ជាមួយឪពុកក្នុងពេលឆាប់ៗខាងមុខ ដោយមុននឹងចាកចេញពីប្រទេសកម្ពុជា កុយ អេនណា បានធ្វើរឿងដ៏គួរឱ្យសរសើរនិងពោលពាក្យយ៉ាងចាក់ដោតថាអំពើល្អសប្បុរធម៌មិនសូវមានអ្នកចែករំលែកទេ ប៉ុន្តែបើជារូបភាពស៊ិចស៊ីឬរឿងអ្វីផ្សេងមានអ្នកចាប់អារម្មណ៍ច្រើន។No photo description available.

កុយ អេនណា ជាលំដាប់រងទី១ កម្មវិធី Miss Grand Cambodia 2023 ដែលទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ថែមទាំងមានឱកាសចេញទៅដើរម៉ូតក្រៅប្រទេសថែមទៀត។ លើសពីនេះក្រោយពីចប់ការប្រកួតមក កុយ អេនណា កាន់តែស្អាតទៅៗធ្វើខ្លួនកាន់តែចាប់អារម្មណ៍ជាពិសេសចុងក្រោយនេះ កុយ អេនណា បានបង្អួតខ្លួនក្នុងឈុតប៊ីគីនីយ៉ាងទាក់ភ្នែក។ ទោះយ៉ាងណា លំដាប់រងរូបនេះនៅមិនទាន់បង្ហើបថាខ្លួននាងនឹងចូលរួមប្រកួតវិស័យបវរកញ្ញាម្តងទៀតនៅក្នុងកម្មវិធីណាមួយម្តងទៀតឡើយ។ ទន្ទឹមនឹងនេះ កុយ អេនណា បានប្រាប់អ្នកគាំទ្ររបស់ខ្លួនថានាងត្រៀមខ្លួននឹងវិលទៅរស់នៅ New Zealand ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។No photo description available.

មុនចាកចេញពីទឹកដីកម្ពុជា កុយ អេនណា បានសាងរូបភាពដ៏គួរឱ្យសរសើរដោយរូបនាងបានចូលរួមជាមួយក្រុមតន្រ្តីស័្មគ្រចិត្តមូលនិធិដើម្បីមន្ទីរពេទ្យគន្ធបុប្ផា ចាស់ជរា កុមារកំព្រា ជនពិការ ជនក្រីក្រទុរគតក្នុងការគៀងករថវិកានៅតាមដងផ្លូវផងដែរ។May be an image of 3 people and text

អ្វីដែលកាន់តែចាប់អារម្មណ៍ កុយ អេនណា ថែមទាំងបង្ហោះប្រយោគដ៏ចាក់ដោតថា «ក្នុងរូបភាពបែបនេះមនុស្សភាគច្រើន មិនសូវចាប់អារម្មណ៍ស៊ែររឿងកម្មវិធីស្ម័គ្រចិត្តបែបនឹងទេ តែបើរូបភាព sexy នឹងរឿងផ្សេងៗ…ទើបមានអ្នកចាប់អារម្មណ៍និងស៊ែរច្រើន»។May be an image of 6 people and text

គួរបញ្ជាក់ថា មុនការប្រកួតវិស័យ បវរកញ្ញា កុយ អេនណា ធ្លាប់បានទម្លាយថាទោះបីជានាងជាប់បានមកុដ និងមិនបានមកុដក្តីគឺបានសន្យាជាមួយឪពុកថាត្រូវតែទៅបន្តការសិក្សានៅ New Zealand ដោយក្រុមគ្រួសារឪពុករបស់នាងរស់នៅទីនោះ៕

អាយុគ្រាន់តែជាតួលេខ ! លោកយាយវ័យ៩២ឆ្នាំនៅតែចុះឈ្មោះចូលរៀននៅសាលា

0

ប្រទេសឥណ្ឌា ៖ លោកយាយម្នាក់អាយុ៩២ឆ្នាំ បានមកចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាមួយកន្លែងនៅប្រទេសឥណ្ឌា ហើយលោកយាយក៏បានក្លាយជាជនគំរូម្នាក់ ដែលជំរុញឱ្យស្ត្រី និងក្មេងស្រីជាច្រើននាក់ទៀតចង់ចូលរៀន ។ លោកយាយប្រាប់ថា កាលពីមុន គាត់មិនចេះរាប់លេខ ឬរាប់លុយទេ ហើយពេលទៅផ្សារម្តងៗបានជួបពួកកេងចំណេញ និងបោកប្រាស់ ។

លោកយាយរូបនេះឈ្មោះ Salima Khan កើតនៅឆ្នាំ១៩៣១ បានចុះឈ្មោះចូលរៀននៅសាលា Chavalli Village Primary School ក្នុងរដ្ឋ Uttar Pradesh ។ បើទោះជាគាត់មានអាយុច្រើនហើយ ប៉ុន្តែគាត់នៅតែធ្វើការងារនឿយហត់ និងទៅសាលារៀនជាមួយចៅជារៀងរាល់ថ្ងៃ ។Video: 92-Year-Old 'Dadi' From UP Goes To Primary School, Other Village  Women Follow Suit | Viral News, Times Now

កាលពីលោកយាយនៅក្មេង ភូមិដែលគាត់រស់នៅនោះគ្មានសាលារៀនទេ ។ នៅពេលគាត់អាយុ១៤ឆ្នាំ គាត់ក៏បានរៀបការជាមួយបុរសម្នាក់ និងមានកូនប្រុសចំនួន៤នាក់ និងកូនស្រីម្នាក់ ។ ហេតុនេះ គាត់ត្រូវប្រកបមុខរបរធ្វើចម្ការដើម្បីចិញ្ចឹមកូនៗ ហើយគាត់គ្មានពេលវេលារៀនអក្សរទេ ។

ពេលវេលាបានកន្លងផុតទៅ កូនៗរបស់គាត់ក៏បានធំពេញវ័យ និងរៀបការប្តី-ប្រពន្ធរៀងៗខ្លួន ។ រីឯលោកយាយមានសុខភាពទន់ខ្សោយ ហើយមិនអាចធ្វើការងារធ្ងន់បន្តទៀតបាន ។ រាល់ព្រឹក គាត់តែងតែអង្គុយនៅមុខផ្ទះ និងឃើញក្មេងៗទៅសាលារៀន ទើបគាត់មានអារម្មណ៍ថា ចង់ទៅរៀនដែរ ។Salima Khan, la abuela de 92 años que aprendió a leer y escribir

នៅដើមឆ្នាំ២០២៣ ពេលដឹងថា សាលារៀនបានរៀបចំអាហារថ្ងៃត្រង់ឱ្យកូនសិស្សមិនគិតថ្លៃ ធ្វើឱ្យលោកយាយកាន់តែចង់ទៅសាលារៀនខ្លាំងឡើងដើម្បីចេះអានអក្សរ និងមិនចង់ឱ្យកូនចៅលំបាក ។ ហេតុនេះ គាត់ក៏សម្រេចចិត្តមកចុះឈ្មោះចូលរៀននៅសាលារៀនបឋមសិក្សាក្នុងភូមិឆាវ៉ាលី ។

ប៉ុន្តែនាយកសាលា និងគ្រូបង្រៀននៅទីនេះស្ទាក់ស្ទើរយ៉ាងខ្លាំង ព្រោះពួកគេគិតថា ការបង្រៀនមនុស្សចាស់ឱ្យចេះអានអក្សរជាការងារមួយពិបាក ។ ប៉ុន្តែដោយសារឃើញលោកយាយតាំងចិត្តខ្លាំង ទើបលោកគ្រូ អ្នកគ្រូ ជឿថា គាត់នឹងក្លាយជាកូនសិស្សល្អ និងអនុញ្ញាតឱ្យគាត់ចូលរៀនពេលអាយុ៩២ឆ្នាំ ។Indian great-grandmother, 92, finally goes to school - World - DAWN.COM

លោកយាយមានបញ្ហាឈឺជើង និងពិបាកដើរទៅសាលារៀន ហើយភ្នែកក៏មើលពុំសូវច្បាស់ដែរ ទើបក្លាយជាឧបសគ្គក្នុងការរៀន ។ ប៉ុន្តែការលំបាកទាំងនេះមិនបានធ្វើឱ្យគាត់បោះបង់ឱកាសរៀនសូត្រទេ គឺគាត់នៅតែរៀនបន្តទៀតជាមួយក្មេងតូចៗ ។ រៀងរាល់ព្រឹក ក្រុមគ្រួសារបានជូនគាត់ទៅសាលារៀនជាមួយចៅប្រុសម្នាក់ទៀត អាយុ១០ឆ្នាំ ។ បន្ទាប់ពីចេញពីសាលា ក្រុមគ្រួសារនឹងមកទទួលគាត់ត្រឡប់ទៅផ្ទះវិញ ។ ក្នុងរយៈពេល៨ខែ លោកយាយអាចសរសេរឈ្មោះខ្លួនឯង និងរាប់ពីលេខ១ ដល់លេខ១០០ ។

ក្នុងថ្ងៃប្រឡង មហាជនភាគច្រើនចាប់អារម្មណ៍លើលោកយាយយ៉ាងខ្លាំង ។ លោកយាយកំណត់គោលដៅថា បើគាត់ប្រឡងជាប់ និងទទួលបានសញ្ញាបត្រ គាត់នឹងក្លាយជាពលរដ្ឋម្នាក់មានចំណេះដឹងនៅប្រទេសឥណ្ឌា ។ លោកយាយប្រាប់ថា ៖ «ពេលមុន ខ្ញុំមិនចេះរាប់លេខ ឬរាប់លុយទេ ។ ពេលខ្ញុំទៅទិញអីនៅផ្សារ ត្រូវគេកេងចំណេញជាញឹកញាប់ តែពេលនេះ គ្មានអ្នកណាកុហកខ្ញុំបានទេ» ។92-Year-Old Indian grandmother embarks on educational journey

ពលរដ្ឋឥណ្ឌារស់នៅរដ្ឋ Uttar Pradesh មួយចំនួនធំពុំសូវមានចំណេះដឹងជ្រៅជ្រះទេ ហើយស្ត្រីប្រមាណ៣០% គ្មានឱកាសបានរៀនសូត្រ ។ ហេតុនេះ នៅពេលរឿងរ៉ាវរបស់លោកយាយ Salima Khan ល្បីល្បាញក្នុងបណ្តាញសង្គម បានធ្វើឱ្យគាត់ក្លាយជាជនគំរូរបស់ស្ត្រី និងក្មេងស្រីជាច្រើនទៀតក្នុងភូមិ ៕