Home Blog Page 1273

ពិតជាអស្ចារ្យណាស់! ស៊ុតមាន់រ៉ូមាំងទុកចោល ១៧០០ឆ្នាំ តែនៅសភាពដដែល

0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសមានការភ្ញាក់ផ្អើលបន្ទាប់ពីបានរកឃើញស៊ុតមាន់បុរាណមួយគ្រាប់ដែលមានអាយុកាលជាង ១,៧០០ ឆ្នាំនៅតែមានសារធាតុរាវនៅខាងក្នុង និងមានសភាពដដែល។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម The Standard បានឱ្យដឹងថា ស៊ុតបុរាណនេះត្រូវបានគេរកឃើញក្នុងអំឡុងពេលជីកកកាយដែលធ្វើឡើងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៦ នៅឯទីតាំង Berryfields ក្នុងទីក្រុង Buckinghamshire ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។Scientists 'blown away' by 1,700-year-old, intact chicken egg

ក្នុងអំឡុងពេលនៃការជីកកកាយនេះ អ្នកបុរាណវត្ថុវិទូបានរកឃើញរណ្តៅដែលពោរពេញទៅដោយទឹកដ៏ធំមួយដែលមានអាយុកាលពីឆ្នាំ ២៧០ ដល់ ៣០០ នៃគ.ស កំឡុងសម័យរ៉ូម៉ាំងក្នុងប្រទេសអង់គ្លេស។ នៅក្នុងប្រហោងដី គេបានរកឃើញផើងសេរ៉ាមិច កាក់ ស្បែកជើងស្បែក ឆ្អឹងសត្វ និងកន្ត្រកត្បាញដែលមានសំបុកពងនៅខាងក្នុង។ ក្រុមបុរាណវិទ្យា និងបេតិកភណ្ឌរបស់ក្រុមប្រឹក្សា Buckinghamshire បាននិយាយថា “ស៊ុតគឺជាការរកឃើញដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលនៅពេលដែលវាមានសភាពដដែល បន្ទាប់ពីត្រូវបានទុកចោលអស់រយៈពេល ១,៧០០ ឆ្នាំ”។Scientists reveal secrets of world's oldest uncracked egg

ដើម្បីដឹងថាស៊ុតនេះជាស៊ុតអ្វីពិតប្រាកដ អ្នកជំនាញអភិរក្ស Dana Goodburn-Brown នៅសាកលវិទ្យាល័យ Kent ប្រទេសអង់គ្លេស បានសិក្សាស្រាវជ្រាវក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានរកឃើញថា ស៊ុតនេះភាគច្រើនទំនងជាស៊ុតមាន់។ បើយោងតាមកាលបរិច្ឆេទនៃរណ្តៅដីក៏បានបង្ហាញដែរថាស៊ុតមាន់ពិតជាមានអាយុកាល ១៧០០ ឆ្នាំមែន។ ស៊ុតមាន់បុរាណ ឬស៊ុតក្នុងសម័យរ៉ូម៉ាំងត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេសពីមុនមក ប៉ុន្តែមានតែនៅក្នុងបំណែកសែល ដូច្នេះស៊ុតនេះគឺកម្រណាស់។Scientists reveal secrets of world's oldest uncracked egg

ក្រោយពេលដែលប្រជាជនរ៉ូម៉ាំងតាំងទីលំនៅនៅ Berryfields ពួកគេបានប្រើប្រាស់វាសម្រាប់ធ្វើពិធីសាសនា ដោយដាក់កាក់ ផើងសេរ៉ាមិច និងស៊ុតនៅក្នុងរណ្តៅធ្វើជាអាហារ និងដង្វាយដល់ព្រះ ដើម្បីសំណាងល្អ ស្រដៀងនឹងទម្លាប់នៃការបោះកាក់ចូលទៅក្នុងប្រភពទឹក។ ដោយសារតែភាពប្លែកនៃការរកឃើញ ស៊ុតមានសក្ដានុពលយ៉ាងច្រើនសម្រាប់ការស្រាវជ្រាវ។ ជាធម្មតាអ្នកវិទ្យាសាស្ត្រ និងអ្នកបុរាណវិទូផ្សេងទៀត បាននឹងកំពុងសិក្សាអំពីសត្វស្លាបបុរាណដោយផ្អែកលើឆ្អឹង និងបំណែកស៊ុត។ ដូច្នេះការវិភាគខ្លឹមសារនៃស៊ុតនឹងបើកវិសាលភាពនៃការស្រាវជ្រាវកាន់តែទូលំទូលាយ ដោយអ្នកស្រាវជ្រាវសង្ឃឹមថានឹងស្វែងរកព័ត៌មានបន្ថែមអំពីបរិស្ថានដែលពួកគេរស់នៅ៕

ហេតុអ្វីរថយន្តចាក់ប្រេងឥន្ធនៈនៅតែពេញនិយមជាងរថយន្តអគ្គិសនី?

0

បើទោះជាចំនួនការលក់រថយន្តអគ្គិសនីនៅតាមប្រទេសនានាក្នុងតំបន់អាស៊ានបានកើនឡើងជាបន្តបន្ទាប់ក្តី ប៉ុន្តែគេមិនអាចបដិសេធបានថា រថយន្តលក់ដាច់ច្រើនបំផុតនាពេលបច្ចុប្បន្ន គឺជារថយន្តប្រើប្រាស់ប្រេងឥន្ធនៈដូចមុន ។ ហេតុអ្វីបានជាអតិថិជនភាគច្រើននៅតែពេញនិយមប្រើប្រាស់រថយន្តចាក់ប្រេងឥន្ធនៈ?

១-តម្លៃរថយន្តអគ្គិសនីនៅតែខ្ពស់ ៖ បើទោះជារថយន្តអគ្គិសនីទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលប្រទេសនានា ដូចជា ៖ ការលើកលែងពន្ធគយ និងការកាត់បន្ថយពន្ធប្រចាំឆ្នាំក្តី ប៉ុន្តែតម្លៃរថយន្តអគ្គិសនីនៅតែខ្ពស់ បើធៀបនឹងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ។ ហេតុនេះ មនុស្សភាគច្រើនគិតថា រថយន្តប្រេងឥន្ធនៈជាជម្រើសដ៏ល្អសម្រាប់ពួកគេ ។

២-ចម្ងាយផ្លូវបើកបរមានកំណត់ ៖ ចម្ងាយផ្លូវបើកបររបស់រថយន្តអគ្គិសនីមានកម្រិតនៅឡើយ ។ បើចាំបាច់ត្រូវបើកបររថយន្តអគ្គិសនីធ្វើដំណើរទៅតាមបណ្តាខេត្តឆ្ងាយៗ អ្នកបើកបរចាំបាច់ត្រូវចូលសាកថ្មរថយន្តនៅតាមផ្លូវជាដំណាក់កាល ទើបធ្វើឱ្យការធ្វើដំណើររបស់ពួកគេមិនឆាប់រហ័សទាន់ចិត្តដូចការជិះរថយន្តចាក់ប្រេងទេ ។Why Electric Cars Are Better for the Environment | Earth.Org

លើសពីនេះ ការសាកថ្មរថយន្តអគ្គិសនីម្តងៗត្រូវចំណាយពេលយ៉ាងហោចណាស់ ចាប់ពី៣០នាទី រហូតដល់១ម៉ោងឯណោះ ។ វាខុសគ្នាពីរថយន្តចាក់ប្រេង ដែលចំណាយពេលមិនប៉ុន្មាននាទីប៉ុណ្ណោះក្នុងការចាក់ប្រេងពេញរថយន្ត ។

៣-ការបារម្ភអំពីការប្រើប្រាស់ ៖ បើទោះជារថយន្តអគ្គិសនីមានប្រព័ន្ធបើកបរល្អជាងរថយន្តចាក់ប្រេងក្តី សម្រាប់រថយន្តមានតម្លៃស្រដៀងគ្នា ប៉ុន្តែរថយន្តអគ្គិសនីមានលក្ខខណ្ឌច្រើនក្នុងការប្រើប្រាស់ ដូចជា ៖ ការស្វែងរកស្ថានីយសាកថ្ម, ការចាប់លេខរៀងនៅស្ថានីយសាកថ្ម, រយៈពេលសាកថ្ម និងការចំណាយប្រាក់ថែទាំរថយន្តរយៈពេលវែង ។The Ultimate Guide To Charging Your Electric Car At Home », 48% OFF

៤-ការបារម្ភអំពីបច្ចេកវិទ្យា ៖ មនុស្សភាគច្រើននៅតែបារម្ភអំពីបច្ចេកវិទ្យារបស់រថយន្តអគ្គិសនី ដូចជា ៖ ការខូចទ្រង់ទ្រាយរបស់ថ្មរថយន្ត, ការចំណាយប្រាក់លើថ្មរថយន្ត ក្រោយការធានារ៉ាប់រងផុតសុពលភាព, សុវត្ថិភាពក្នុងការប្រើប្រាស់ និងតម្លៃលក់អាចប្រែប្រួលខ្លាំងនាថ្ងៃអនាគត ។

ទោះយ៉ាងណា បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានប្រឹងប្រែងអភិវឌ្ឍន៍បច្ចេកវិទ្យាម៉ូទ័រអេឡិចត្រូនិក និងថ្មរថយន្តយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃសមរម្យជាងមុន, មានចម្ងាយផ្លូវបើកបរលើសមុន និងស្ថានីយសាកថ្មរថយន្តបានកើនឡើងយ៉ាងឆាប់រហ័ស ។ ហេតុនេះ គេរំពឹងថា នៅថ្ងៃអនាគត រថយន្តអគ្គិសនីនឹងទទួលបានការពេញនិយមច្រើនពីអតិថិជន ៕

ហេតុអ្វីយន្តហោះក្រុមហ៊ុនអាកាសចរណ៍ឡាវមិនអាចចុះចតនៅអាកាសយានដ្ឋានបកែវ?

0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាសក្នុងស្រុកបកែវ ប្រទេសឡាវ មានការរៀបចំពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិបកែវ (Bokeo International Airport) ជាផ្លូវការ ក្រោមអធិបតីភាពលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ព្រមទាំងភ្នាក់ងារពាក់ព័ន្ធមកចូលរួមផងដែរ ។

ក្រោយមក ទំព័រហ្វេសប៊ុកឡាវឈ្មោះ «Lao Youth Radio FM 90.0 Mhz» បានសរសេរថា ៖ «សេចក្តីជូនដំណឹងបន្ថែមទាក់ទងនឹងការបើកជើងហោះហើររវាងអាកាសយានដ្ឋានអន្តរជាតិវត្តតាយ (Wattay International Airport) ជាមួយអាកាសយានដ្ឋានអន្តរជាតិបកែវ» ។"การบินลาว" ล้อหน้าหลุดขณะลงจอดที่สนามบินวัดไต ผู้โดยสารทั้งหมดปลอดภัย

រីឯក្រុមហ៊ុនអាកាសចរណ៍ឡាវបានជូនដំណឹងទៅកាន់អ្នកដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេសឱ្យបានជ្រាបថា កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ឡាវបានប្រើប្រាស់ជើងហោះហើរដឹកជញ្ជូនអ្នកដំណើរយ៉ាងជាក់លាក់ តាមការអនុម័តដោយនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវ ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើររវាងទីក្រុងវៀងច័ន្ទ និងអាកាសយានដ្ឋានបកែវ ។

ក្រុមហ៊ុនអាកាសចរណ៍ឡាវបញ្ជាក់ថា រហូតមកដល់ដើមឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិបកែវ បានសាងសង់រួចរាល់ទាំងស្រុង និងបើកដំណើរការជាផ្លូវការ និងជាកម្មសិទ្ធិរបស់ Built Operate and Transfer ។ ហេតុនេះ ដើម្បីផ្តល់សេវាកម្មហោះហើរជាធម្មតា ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងពិភាក្សាជាមួយអាកាសយានដ្ឋានអន្តរជាតិបកែវ និងមន្ត្រីពាក់ព័ន្ធ ដើម្បីចរចារៀបចំផែនការហោះហើររួមគ្នា ។

ក្រុមហ៊ុនអាកាសចរណ៍ឡាវសូមអភ័យទោសអ្នកដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលផ្តល់ព័ត៌មានអំពីការពន្យារពេលហោះហើរ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្រុមហ៊ុនអាកាសចរណ៍ឡាវសង្ឃឹមថា ការហោះហើររវាងទីក្រុងវៀងច័ន្ទ និងអាកាសយានដ្ឋានបកែវ នឹងអាចហោះហើរបាននាពេលឆាប់ៗនេះ ។รีวิว] Lao Airlines การบินลาว สายการบินประจำชาติ  เส้นทางสุวรรณภูมิ-หลวงพระบาง | Eat Chill Wander

ក្រោយមក មានអ្នកលេងហ្វេសប៊ុកម្នាក់សរសេរថា ៖ «អាកាសយានដ្ឋានបកែវ បានសាងសង់រួចហើយក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Lao Airline មិនអាចចុះចតបានទេ ។ មនុស្សជាច្រើនសួរថា ហេតុអ្វីបានជាអាកាសយានដ្ឋានដែលសាងសង់នៅប្រទេសឡាវ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ឡាវមិនអាចចុះចតបាន? ។ មនុស្សភាគច្រើនដឹងហើយថា តើអ្នកណាគ្រប់គ្រងអាកាសយានដ្ឋានបកែវ? ហើយតើអាកាសយានដ្ឋាននេះជាកម្មសិទ្ធិរបស់អ្នកណា» ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិបកែវ គឺជាគម្រោងវិនិយោគ១០០% របស់ក្រុមហ៊ុន Dok Ngiew Kham ក្នុងនាមក្រុមហ៊ុន Greater Bay Airlines Investment and Development ដែលមានស្នាក់ធំនៅទីក្រុងហុងកុង និងជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Greater Bay Airlines របស់ហុងកុងផងដែរ ។ អាកាសយានដ្ឋាននេះសាងសង់ឡើងនៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ដែលនៅទល់មុខគ្នាជាមួយស្រុកឈៀងសែន ខេត្តឈៀងរ៉ាយ ប្រទេសថៃ និងទីក្រុងថាឃីលេក រដ្ឋឆាន ។การบินลาว เที่ยวบินที่ 301 - วิกิพีเดีย

អាកាសយានដ្ឋានបកែវ បានចំណាយទឹកប្រាក់វិនិយោគសរុបជាង២២៥លានដុល្លារអាមេរិក និងមានរយៈពេលសម្បទានចំនួន៥០ឆ្នាំ និងអាចបន្តរយៈពេលសម្បទានបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលឡាវ ។ អាកាសយានដ្ឋាននេះអាចឱ្យទទួលការចុះចតរបស់យន្តហោះ Airbus A320 និង Boeing 737 ខណៈអគារអ្នកដំណើរអាចផ្ទុកដំណើរបានរហូតដល់៦០០នាក់ក្នុងពេលតែមួយ ព្រមទាំងមានបន្ទប់បញ្ជាការហោះហើរ និងប្រព័ន្ធផ្តល់ភាពងាយស្រួលតាមស្តង់ដារ ។

ក្រុមហ៊ុន Dok Ngiew Kham មានគម្រោងប្រើប្រាស់អាកាសយានដ្ឋានបកែវ ដើម្បីទទួលភ្ញៀវទេសចរចិនដែលចង់ធ្វើដំណើរមកលេងកាស៊ីណូ ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ។ ក្រៅពីនេះ អាកាសយានដ្ឋានថ្មីនេះនឹងត្រូវប្រើប្រាស់ជំនួសអាកាសយានដ្ឋានបកែវចាស់ ដែលស្ថិតនៅទីក្រុងហួយសាយ ៕

តើគួរយកកូនឆ្នាំរោង ឆ្នាំ២០២៤នេះ ពិតជាល្អគាប់ប្រសើរដូចចាស់ៗបុរាណពោលមែនឬអត់?

0

ឆ្នាំរោង(តំណាងឲ្យសត្វនាគ) ដែលជាឆ្នាំដ៏ពេញនិយមមួយសម្រាប់ផ្តល់កំណើតកូន ក្នុងជំនឿជនជាតិចិន កម្ពុជា និងប្រទេសអាស៊ីមួយចំនួនទៀត ព្រោះគូស្នេហ៍ជាច្រើនសង្ឃឹមថា កូនរបស់ពួកគេនឹងមានគុណសម្បត្តិដ៏អស្ចារ្យដែលមានសត្វនាគជាឆ្នាំកំណើត ដោយហេតុថាសត្វនាគគឺជាសត្វតំណាងឲ្យឋានភុជ្គនាគនិងឋានសួគ៌។

យោងតាមហោរាសាស្រ្តចិនបានចងក្រងថា នាគគឺជាសត្វក្នុងរាសីចក្រដ៏អស្ចារ្យបំផុត ព្រោះថានាគគឺជាសត្វទេវកថាដែលតែមួយគត់ក្នុងចំណោមសត្វទាំង១២នៃរាសីចក្រ។ វាត្រូវបានគេចាត់ទុកថាជាសត្វដ៏មានទេវភាព ថាមពល និងរិទ្ធអំណាចខ្លាំងពូកែ។ មនុស្សជាច្រើនជឿថា កុមារដែលកើតក្នុងឆ្នាំរោង ទំនងជាទទួលបាននូវភាពជោគជ័យ ឆ្លាតវៀងវៃ និងសំណាងល្អពេញមួយជីវិត។Chinese Dragon Children Are a Self-Fulfilling Prophecy - Bloomberg

គួរឲ្យកត់សម្គាល់ថា កាលពីឆ្នាំនាគប៉ុន្មានទសវត្សចុងក្រោយនេះ ពោលគឺ ឆ្នាំ២០០០ និង ២០១២ អត្រាកំណើតនៅក្នុងប្រទេសចិនគឺមានការកើនឡើងខ្លាំងបំផុត បើធៀបទៅនឹងឆ្នាំផ្សេងៗហាក់ថមថយចុះ ព្រោះថាប្រជាជនចិនចង់បានឲ្យកូនខ្លួនជាកូនឆ្នាំនាគព្រោះថាកូនពួកគេនឹងមានជោគវាសនាល្អ។ ទោះជាយ៉ាងណាសម្រាប់ឆ្នាំរោគនាឆ្នាំ២០២៤នេះផ្ទាល់តែម្តង ក្រុមអ្នកវិភាគរំពឹងថាអត្រាកំណើតនឹងហក់ឡើងខ្ពស់ដែរ ជាពិសេសក្នុងចំណោមជនជាតិចិន និងប្រទេសអាស៊ីផ្សេងទៀត។Dragon Babies – Is 2024 Really a Good Year to Have a Baby?

បន្ថែមពីនេះ យោងតាមហោរាសាស្រ្តចិនក៏បានឲ្យដឹងទៀតថា ឆ្នាំមួយចំនួនទៀតហាក់មិនសូវមានប្រជាប្រិយភាពក្នុងការផ្តល់កំណើតឲ្យកូន ដូចជាឆ្នាំខាល(ព្រោះខ្លាអាចនឹងកាចពេក) ឆ្នាំមមែ(ពពែ ខ្មាស់អៀនច្រើន) និងឆ្នាំម្សាញ់(ពស់ ជាសត្វសម្បូរឧបាយកលនិងល្បិចច្រើនជាដើម)។ រីឆ្នាំកុរវិញ(ជ្រូក)ត្រូវបានគេជឿថា ជាឆ្នាំមានភាពសុខស្រួលនិងទ្រព្យសម្បត្តិពេញមួយជីវិត។ យ៉ាងណាមិញ កូនដែលគេចង់បានបំផុតក្នុងចំណោមឆ្នាំទាំងនោះក៏នៅតែជាឆ្នាំរោងដដែល ព្រោះថាវាផ្សារភ្ជាប់ជាមួយនឹងជំនឿបុរាណដែលជឿថានាគជាសត្វមានរិទ្ធអំណាចនិងមានតែក្នុងរឿងព្រេងនិទានបុរាណប៉ុណ្ណោះ។Will Singapore's birth rates get a boost in 'auspicious' year of the dragon?  | South China Morning Post

ទាំងនេះគឺគ្រាន់តែជាជំនឿតៗគ្នា ជាការពិតកូនកើតឆ្នាំអ្វីក៏ល្អដែរឲ្យតែទទួលបាននូវការអប់រំល្អៗពីឪពុកម្តាយ បានសិក្សារៀនសូត្រជ្រៅជ្រះ ក៏ដូចជាខិតខំតស៊ូព្យាយាមជំនះឧបសគ្គក្នុងជីវិត ប្រឆាំងនឹងព្រហ្មលិខិតខ្លួនជាដើម៕

ក្តៅគគុក! តារាកំប្លែង ពាក់មី និង អាចារ្យធំនគររាជ ផ្ទុះសង្គ្រា.មពាក្យសម្តីរឿងនាយគ្រឿន

0

ជុំវិញតារាកំប្លែងល្បីឈ្មោះនាយគ្រឿន ប្រកាសឈប់ផ្សព្វផ្សាយល្បែងអនឡាញនិងស្រាបៀរបន្ទាប់ពីរងមតិរិះគន់ចាស់ដៃពីសាធារណជន វាបានក្លាយទៅជារឿងក្តៅគគុកមួយទៀតរវាងតារាកំប្លែងនាយពាក់មី និងលោកអាចារ្យធំនគររាជ ដែលផ្ទុះសង្គ្រា.មពាក្យសម្តីតបតទៅវិញទៅមកយ៉ាងក្តៅគគុក។ឃ្លាតឆ្ងាយពី CTN ជាង ១ឆ្នាំស្រាប់តែ «នាយ ពាក់មី» និយាយបែបនេះទៅកាន់ទ្រនំចាស់របស់ខ្លួន បន្ទាប់ពីពួកគេយករឿងកំប្លែងចាស់ៗរបស់ក្រុមលោកទៅ ...

កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ អាចារ្យធំ នគររាជ បានLive នៅលើបណ្តាញសង្គមរបស់ខ្លួនសរុបរយៈពេល២ម៉ោងដោយបានដាក់ចំណងជើងថា «សូមគោរពឆន្ទៈនាយគ្រឿន»។ ការ Live និយាយពីតារាកំប្លែងនាយគ្រឿន ជាមួយនឹងការលក់ផលិតផលរបស់ខ្លួននេះដែរជំរុញឱ្យតារាកំប្លែងនាយ ពាក់មី ជាបងប្រុសបង្កើតរបស់ នាយគ្រឿន បង្ហាញការមិនពេញចិត្ត។តារាកំប្លែង នាយពាក់មី ប្រតិកម្មចំពោះហ្វេសប៊ុកឈ្មោះ អូនតី ដែលផុសដៀលពូជអ្នកស្វាយរៀង - ខ្មែរឈានមុខ

លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បាន Screenshot ការ Live របស់ អាចារ្យធំនគររាជ យកមកបង្ហោះនៅព្រឹកថ្ងៃទី១៣ កុម្ភៈ ភ្ជាប់ជាមួយខ្លឹមសារថា « មិនគាំទ្រអ្នកយករឿងគេមកនិយាយ ហើយឆ្លៀតឱកាសលក់ផលិតផល»។ ពាក្យសម្តីរបស់តារាកំប្លែងនាយពាក់មីដែលមិនពេញចិត្តទង្វើរបស់អាចារ្យធំនេះបានធ្វើសាមីខ្លួនឆ្លើយតបទៅវិញដោយសម្តីធ្ងន់ថា «ឱ្យអញទៅផ្សាយនៅផ្ទះអ្នកផ្សាយល្បែងចុះ?»។ក្រោយវីដេអូលោកគ្រូផ្ទុះខ្លាំងរួចមក អាចារ្យធំ និយាយបែបនេះថា.... - TrueID

ភ្លើងកម្តៅកាន់តែឆាបឆេះឡើងតារាកំប្លែងពាក់មី ក៏បានតបទៅកាន់អាចារ្យធំវិញថា «សម្តីឈ្លើយមែនប្អូន ប្អូនអួតថាស្រឡាញ់វប្បធម៌ តែសម្តីមិនថ្លៃថ្នូរសោះ យ៉ាងណាក៏ប្អូនធ្លាប់មកផឹកស្រានៅផ្ទះបងដែរតើ ឬប្អូនភ្លេចអស់ហើយ?»។ ការឆ្លងឆ្លើយនេះមិនទាន់ចប់នោះទេ ខាងអាចារ្យធំ បានតបទៅកាន់ នាយពាក់មី វិញថា «ខ្ញុំស្រឡាញ់វប្បធម៌ តែអត់បានស្រឡាញ់អ្នកផ្សាយល្បែងទេ។ ពេលបងឈប់ផ្សាយល្បែង ប្អូនគោរពបង តម្កល់បងជាបុគ្គលសាធារណ:ដែលមានឆន្ទៈចំពោះសង្គមជាតិ ស្គមក្នុងកិត្តយស កុំរស់ដុះពោះព្រោះផ្សាយល្បែងបំពុលសង្គមជាតិ”»។√ អាចារ្យធំ នគររាជ  ប្រកាសឈប់រាប់អាននិងស្វាគមន៍អ្នកសិល្បៈរូបណាផ្សព្វផ្សាយគ្រឿងស្រវឹង

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី១២ កុម្ភៈ នាយគ្រឿន បានចេញវីដេអូជិត៧នាទីដោយប្រកាសឈប់ផ្សព្វផ្សាយល្បែងអនឡាញនិងស្រាជារៀងរហូតដោយទទួលស្គាល់កំហុសរបស់ខ្លួននិងសូមទោសមហាជនក្រោយពីមានមតិរិះគន់។ ដើមចមបញ្ហានេះបានកើតឡើងបន្ទាប់ពីតារាកំប្លែងរូបនេះបង្ហោះវីដេអូចម្រៀងនិយាយពីល្បែងអនឡាញ លេងទៅក្លាយជាអ្នកមានក្លាយជាសេដ្ឋីដាក់ឈ្នះៗជាដើម៕

 

 

មិនធម្មតា! ស្ត្រីចំណាស់ម្នាក់ចំណាយពេល ៥០ ឆ្នាំដើម្បីធ្វើដំណើរជុំវិញពិភពលោក

0

បរទេស៖ Luisa Yu អាយុ ៧៩ ឆ្នាំគឺជាមនុស្សម្នាក់ក្នុងចំណោម ៥១ នាក់នៅលើពិភពលោកដែលបានធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៩៣ ដែលមាននៅក្នុងបញ្ជីអង្គការសហប្រជាជាតិ ហើយបានបំពេញគោលដៅនេះអស់រយៈពេល ៥០ ឆ្នាំមកហើយ។Meet the 79-year-old who has traveled to all 193 countries in the world -  ABC News
Luisa Yu បានបំពេញក្តីសុបិន្តរបស់គាត់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៩៣ ជុំវិញពិភពលោក បន្ទាប់ពីបានទៅដល់ប្រទេសស៊ែប៊ីកាលពីឆ្នាំមុនដែលជាគោលដៅចុងក្រោយរបស់គាត់។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ លោកយាយ Yu បាននិយាយថា គាត់បានជួបប្រទះនឹងការលំបាកជាច្រើន ខណៈដែលគាត់ត្រូវធ្វើការចំនួនបីកន្លែងផ្សេងគ្នា។79-Year-Old Filipino-American Achieves Goal Of Traveling Around The World |  HappeningPH.com

Yu កើតនៅប្រទេសហ្វីលីពីន ហើយបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក នៅអាយុ ២៣ ឆ្នាំ។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានធ្វើការជាអ្នកបច្ចេកទេសវេជ្ជសាស្រ្ត ហើយបានចាប់ផ្តើមធ្វើដំណើរជុំវិញសហរដ្ឋអាមេរិកនៅពេលដែលគាត់ទំនេរ។ នៅឆ្នាំ ១៩៧០ លោកយាយ Yu ក៏មានក្តីសុបិន្តចង់ធ្វើដំណើរទៅក្រៅប្រទេសជុំវិញពិភពលោក ដូច្នេះគាត់ក៏បានចាប់យកការងារមួយទៀតនៅមន្ទីរពេទ្យ ហើយធ្វើការជាភ្នាក់ងារទេសចរណ៍ក្រៅម៉ោងដើម្បីរកប្រាក់បន្ថែម។Advice from a 79-year-old who has been to all 193 countries : NPR

លោកយាយ Yu បាននិយាយថា គាត់ពិតជាហត់នឿយពីការងារ ១៦ ម៉ោងរបស់គាត់នៅមន្ទីរពេទ្យ ហើយការងារភ្នាក់ងារទេសចរណ៍ក៏នាំមកនូវការហត់នឿយតិចតួចផងដែរ ដូច្នេះគាត់មានពេលសម្រាកតិចតួចបំផុត។ Yu បានចែករំលែកថា “វាជាការលំបាកនៅពេលដែលគាត់ត្រូវបើកបរបន្តពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយទៀត” ដោយពេលនោះគាត់មានអាយុត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ ដូច្នេះគាត់នៅតែអាចស៊ូទ្រាំបាន។ លើសពីនេះ គាត់ក៏ជាម្តាយទោលផងដែរ ដូច្នេះហើយគាត់ក៏ត្រូវរងសម្ពាធបន្ថែមពីការមើលថែកូនផងដែរ ហើយរាល់ពេលធ្វើដំណើរទៅក្រៅប្រទេស គាត់តែងចំណាយប្រាក់ដើម្បីជួលអ្នកមើលថែកូនឱ្យគាត់។Miami resident travels to every country in the world – NBC 6 South Florida

លោកយាយ Yu បានចាប់ផ្តើមធ្វើដំណើរជុំវិញពិភពលោកនៅអាយុ ៣០ ឆ្នាំ ដោយគាត់បានឈប់សម្រាកពីការងារ ៣ កន្លែងរបស់គាត់ ដោយសន្សំប្រាក់បានច្រើនគួរសម គាត់ក៏បានវិនិយោគលើអចលនទ្រព្យនៅ Miami ហើយក៏បានប្រាក់ចំណេញច្រើន។ នៅពេលនោះហើយ ទើបគាត់មានឱកាសបំពេញក្តីសុបិន្តរបស់គាត់ ដោយចំណាយពេល ៥០ ឆ្នាំដើរលេងជុំវិញពិភពលោករហូតមកដល់បច្ចុប្បន្ននេះ។ គួរបញ្ជាក់ដែរថា លោកយាយ Luisa Yu បានធ្វើដំណើរទៅកាន់ ១៩៣ ប្រទេសជុំវិញពិភពលោកតាំងពីគាត់អាយុ ៣០ឆ្នាំ រហូតដល់ ៧៩ឆ្នាំ ហើយក៏បានក្លាយជាអនុបណ្ឌិតរបស់អង្គការសហប្រជាជាតិផងដែរ៕

កន្លែងទេសចរណ៍ថ្មី! “ផ្លូវថ្មើជើង” ក្នុងព្រៃធម្មជាតិក្នុងសួនរុក្ខជាតិអង្គរ

0

អាជ្ញាធរជាតិអប្សរា បាននឹងកំពុងរៀបចំនូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងធម្មជាតិក្នុងសួនរុក្ខជាតិអង្គរទំហំ ១៥០ហិកតា ដោយឥតគិតថ្លៃ ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្ត។May be an image of tree

ការរៀបចំនេះ ក្នុងគោលបំណងដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ ស្របតាមយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024” ដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើសពីការទស្សនាតែប្រាង្គប្រាសាទ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត។May be an image of map and textគូសបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ កំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប ក៏ដូចជាដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត៕May be an image of 2 people

នំគ្រក់នៅប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៤ លើពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ គេហទំព័រផ្នែកចំណីអាហារដ៏ល្បីល្បាញនៅលើពិភពលោកឈ្មោះ Tasteatlas បានចាត់ចំណាត់ថ្នាក់ចំណីអាហារចំនួន៨៥មុខស្ថិតក្នុងប្រភេទនំ Pancake គឺជាចំណីអាហារល្អបំផុតនៅលើពិភពលោក ។

ក្នុងចំណោមអាហារទាំង៨៥មុខនេះ នំគ្រក់នៅប្រទេសថៃទទួលបានពិន្ទុ៤,៥ គឺជានំប្រភេទ Pancake ដ៏ល្អបំផុតជាប់ចំណាត់ថ្នាក់ទី៤ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ាន ។ขนมครกไทย คว้าอันดับ 4 ขนมตระกูลแพนเค้กที่ดีที่สุดในโลก

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ចំណីអាហារ ចាប់ពីលេខ១ ដល់លេខ៥ រួមមាន ៖
-ចំណាត់ថ្នាក់ទី១ Crepes របស់ប្រទេសបារាំង
-ចំណាត់ថ្នាក់ទី២ Kaiserschmarrn ឬ Pancake ផ្អែម របស់ប្រទេសអាល្លឺម៉ង់
-ចំណាត់ថ្នាក់ទី៣ Jianbing របស់ប្រទេសចិន
-ចំណាត់ថ្នាក់ទី៤ នំគ្រក់ នៅប្រទេសថៃ
-ចំណាត់ថ្នាក់ទី៥ Crêpes Normande របស់ប្រទេសបារាំងน่ายินดีๆ “ขนมครก” จากประเทศไทยคว้าอันดับ 4 ขนมตระกูลแพนเค้กที่ดีที่สุดในโลก

គេហទំព័រចំណីអាហារ Tasteatlas បានបញ្ជាក់អំពីនំគ្រក់នៅប្រទេសថៃថា គឺជានំមានទំហំតូច ហើយគេនិយមហៅនំនេះថា «Pancake» ។ នំនេះធ្វើឡើងពីម្សៅអង្ករខ្សាយផ្សំជាមួយខ្ទិះដូង និងស្ករ ហើយត្រូវបានចម្អិនឡើងនៅក្នុងខ្ទះដែលមានប្រហោងរាងតូចៗ ។สุดเจ๋ง !!! ขนมครกไทย คว้าอันดับ 4 แพนเค้กโลก

ជាទូទៅ ជនជាតិថៃបានធ្វើនំគ្រក់ដោយដាក់ម្សៅនៅផ្នែកខាងក្រោម, ដាក់ខ្ទិះដូងនៅផ្នែកខាងលើ និងដាក់ស្ករដើម្បីឱ្យវាមានរសជាតិផ្អែមតិចៗ ។ បន្ទាប់មក យកស្លឹកខ្ទឹម, ត្រាវ, ពោត, ដូង និងល្ពៅ មករោយពីលើនំគ្រក់ ។ នៅពេលវាឆ្អិនហើយ ម្សៅនៅខាងក្រៅនឹងមានសភាពស្រួយឆ្ងាញ់ ខណៈផ្នែកខាងក្នុងនំវិញមានរសជាតិផ្អែម និងប្រៃ ។เฉลยให้ ทำไม "ขนมครก" เป็นขนมตระกูลแพนเค้ก ล่าสุดคว้าอันดับ 4 ดีที่สุดใน

នំគ្រក់ បានក្លាយជាអាហារលក់នៅតាមផ្លូវនានានៅប្រទេសថៃ ហើយគេចូលចិត្តបរិភោគវាជាអាហារសម្រន់ ។ នំគ្រក់បានជួយរក្សានូវតុល្យភាពរវាងរសជាតិផ្អែម និងហឹរបានយ៉ាងល្អ ។ ទោះយ៉ាងណា មិនមែនមានតែប្រទេសថៃមួយទេដែលបរិភោគនំគ្រក់ ប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ានក៏បរិភោគនំគ្រក់ដែរ ដូចជា កម្ពុជា ជាដើម ៕

ស្ត្រីជប៉ុនចូលចិត្តទិញកាដូដល់ខ្លួនឯងក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ជាជាងជូនអ្នកដទៃ

0

ប្រទេសជប៉ុន៖ ជំនួសឱ្យការផ្តល់សូកូឡាដល់គូស្នេហ៍ ឬមិត្តភ័ក្តិនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ស្ត្រីជនជាតិជប៉ុនជាច្រើននាក់បានជ្រើសរើសទិញអំណោយសម្រាប់ខ្លួនឯង។

កាលពីថ្ងៃទី១២ ខែកុម្ភៈ យោងតាមកាសែត Japan Times បានដកស្រង់លទ្ធផលនៃការស្ទង់មតិនៅដើមឆ្នាំ ២០២៤ ជាមួយស្ត្រីចំនួន ២,៥០០ នាក់ដែលមានអាយុពី ១៥-៧៩ ឆ្នាំដោយក្រុមហ៊ុនស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ Intage បានបង្ហាញថាជិត ២២% នៃអ្នកឆ្លើយសំណួរជាស្ត្រីគឺមានគម្រោងទិញសូកូឡាសម្រាប់ខ្លួនឯង កើនឡើងនៃ ៨.៥ ពិន្ទុបើធៀបទៅនឹងឆ្នាំ ២០២៣ ដែលនេះឆ្លុះបញ្ចាំងថាស្ត្រីនាពេលបច្ចុប្បន្នគឺពិតជាស្រឡាញ់ខ្លួនឯងខ្លាំងណាស់។Valentine's Day: Japanese women push back against ritual of giving  chocolates to male colleagues | The Independent | The Independent

នៅក្នុងរបាយការណ៍នោះ អ្នកដែលជ្រើសរើសជម្រើសនេះគឺមានរហូតទៅដល់ ៣.៤ ដងច្រើនជាងអ្នកដែលផ្តល់ស្កសូកូឡាដល់ប្តី ឬគូស្នេហ៍ទៅទៀត។ ដូច្នេះការកើនឡើងនេះគឺមានភាពខុសគ្នា ១.៧ ដងបើប្រៀបធៀបទៅនឹងឆ្នាំមុន។ អ្នកតំណាងក្រុមហ៊ុន Intage បាននិយាយថា “នៅពេលដែលវិធីបុណ្យនៃក្តីស្រឡាញ់កាន់តែសម្បូរបែប មនុស្សកាន់តែច្រើនបានជ្រើសរើសការឱ្យកាដូរ ឬអំណោយសម្រាប់ខ្លួនឯង”។Japanese women reject tradition of giving chocolate to male coworkers

យោងតាមការស្ទង់មតិក្រុមធំជាងគេជិត ៤៥% បាននិយាយថាពួកគេនឹងផ្តល់ស្ករគ្រាប់ដល់គ្រួសាររបស់ពួកគេ រីឯ ១៣% ទៀតគ្រោងនឹងផ្តល់ឱ្យមិត្តភក្តិហើយជាង ៨២% បាននិយាយថាពួកគេស្ទាក់ស្ទើរក្នុងការធ្វើតាមប្រពៃណីនៃការផ្តល់អំណោយដល់ភេទផ្ទុយ។ នៅក្នុងប្រទេសជប៉ុនមានប្រពៃណីមួយ ដោយតម្រូវឱ្យស្ត្រីផ្តល់សូកូឡាមួយប្រអប់ដល់បុរសក្នុងជីវិតរបស់ពួកគេ រួមទាំងប្តី ឬមិត្តប្រុស ឪពុក និងមិត្តរួមការងារនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។Valentine's Day: Why Japanese women are rebelling against patriarchal  tradition | CNN

ទោះជាយ៉ាងណា លទ្ធផលខាងលើបានប្រឆាំងនឹងទំនៀមទម្លាប់ ដោយសារស្ត្រីជប៉ុនតែងតែចំណាយប្រាក់ច្រើននៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដោយស្ត្រីក្នុងប្រទេសនេះជាទូទៅចំណាយប្រាក់ជាង ៥,០០០ យ៉េន (ប្រមាណជាង ៣៣ ដុល្លារអាមេរិក) លើសូកូឡា ដែលចំនួននេះគឺជាការកើនឡើងជាង ៣៤% បើធៀបនឹងការចំណាយមធ្យមក្នុងឆ្នាំ ២០២៣។ ហេតុនេះហើយ បច្ចុប្បន្នការចំណាយជាមធ្យមសម្រាប់ស្ត្រីដើម្បីជូនគូស្នេហ៍របស់ពួកគេគឺច្រើនជាង ៣,០០០ យ៉េន (ប្រមាណជាង ២០ ដុល្លារអាមេរិក) ខណៈអ្នកដែលផ្តល់អំណោយដល់ខ្លួនឯងចំណាយជាមធ្យមត្រឹមតែ ២,០០០ យ៉េន (ប្រមាណជាង ១៣ ដុល្លារអាមេរិកប៉ុណ្ណោះ)៕Give me chocolate: Japan's growing obsession with the 'food of the gods' -  The Japan Times

Grab គ្រប់គ្រងទីផ្សារដឹកជញ្ជូនអាហារនៅតំបន់អាស៊ាន

0

Momentum Works រាយការណ៍ថា Grab បានក្លាយជាក្រុមហ៊ុននាំមុខទីផ្សារផ្នែកដឹកជញ្ជូនអាហារនៅតំបន់អាស៊ាន ប្រចាំឆ្នាំ២០២៣ ។ ក្រុមហ៊ុននេះបានគ្រប់គ្រងចំណែកទីផ្សារស្មើជិត៥៥% នៃចំនួនទីផ្សារសរុបសម្រាប់សេវាកម្មដឹកជញ្ជូនអាហារក្នុងតំបន់ ។ Grab មានចំនួនលក់សរុបកើនឡើង៦,៨% បើធៀបនឹងឆ្នាំ២០២២ ខណៈគូប្រជែង គឺ Foodpanda និង Gojek បែរជាធ្លាក់ចុះរហូតដល់១២,៩% និង១០% តាមលំដាប់ ។Grab for Business – Express | Grab KH

Grab មានអតិថិជនធ្វើប្រតិបត្តិការក្នុង១ខែៗ ស្មើនឹង៥% នៃចំនួនពលរដ្ឋសរុប៦០០លាននាក់រស់នៅតំបន់អាស៊ាន ។ ហេតុនេះ នៅមានក្រុមអតិថិជនមានសក្តានុពលជាច្រើនទៀតសម្រាប់សេវាកម្មដឹកជញ្ជូនអាហារក្នុងតំបន់អាស៊ាន ។

ទោះយ៉ាងណា ចំនួនការចំណាយសរុបលើសេវាកម្មដឹកជញ្ជូនអាហារក្នុងតំបន់អាស៊ានបានកើនឡើងរហូតដល់៥% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះប្រទេសវៀតណាមបានគ្រប់គ្រងចំណែកទីផ្សារច្រើនបំផុត ស្មើនឹង២៨% នៃចំនួនការលក់សរុប ។ បន្ទាប់មក គឺប្រទេសម៉ាឡេស៊ី, ថៃ និងឥណ្ឌូណេស៊ី ខណៈចំនួនការលក់ក្នុងប្រទេសសិង្ហបុរី នៅតែមានស្ថិរភាព ។Press Library | Grab KH

ចំណែកការចំណាយលើទំនិញប្រភេទអាហារ និងភេសជ្ជៈក្នុងតំបន់អាស៊ាន ក៏បានកើនឡើងផងដែរ បើធៀបនឹងមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅលើពិភពលោក ។ ប៉ុន្តែម៉ាកទំនិញល្អៗជាច្រើនបានប្រើប្រាស់វិធានការកាត់បន្ថយថ្លៃដើម និងបិទអាជីវកម្មជាបន្តបន្ទាប់ ។ បើតាមរបាយការណ៍បង្ហាញថា វាទាក់ទងជាមួយភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ។

ស្របពេលមានភាពមិនច្បាស់លាស់កើនឡើងជាបន្តបន្ទាប់ ក្រុមហ៊ុនជាច្រើនក៏បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ហើយការសហការគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន បានកើតឡើងជាញឹកញាប់ ដូចជា ៖ Delivery Hero ដែលបានចាកចេញពីប្រទេសវៀតណាម ប៉ុន្តែតែនៅព្យាយាមលក់ Foodpanda ក្នុងតំបន់នេះ ។ ចំណែក LINE MAN Wongnai បានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Rabbit Line Pay ៕As inflation bites, are GrabFood drivers keeping up with higher prices?