កសិករឥណ្ឌា ..ត..វ៉ា.. ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតម្លៃទិន្នផលកសិកម្មធ្លាក់ចុះ
ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្រុមកសិករឥណ្ឌាបានព្យាយាមដើរជាក្បួនពីទីក្រុងសាមភូ រដ្ឋប៉ាន់ចាប មកកាន់ទីក្រុងញូវដេលី ដើម្បីជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតម្លៃទិន្នផលកសិកម្មធ្លាក់ចុះជាបន្តបន្ទាប់ ។ ប៉ុន្តែមានកសិករជាង១០០នាក់បានរងរបួសក្នុងអំឡុងពេល ..ត..វ៉ា.. ដោយសារសមត្ថកិច្ចបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ។
កងកម្លាំងសមត្ថកិច្ចបានព្យាយាមស្ទាក់ក្បួនដង្ហែររបស់ក្រុមកសិករ ដែលពួកគេចង់ទៅប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងញូវដេលី ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ធានាតម្លៃទិន្នផលកសិកម្ម និងផ្តល់ប្រាក់ឧបត្ថម្ភផ្នែកផ្សេងទៀត ។ ពួកគេចង់ឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍បញ្ហាទាំងនេះដើម្បីឱ្យកសិករមានប្រាក់ចំណូលទ្វេដង តាមការសន្យារបស់រដ្ឋាភិបាលជាមួយពលរដ្ឋ នៅពេលពួកគេតវ៉ាកាលពីឆ្នាំ២០២១ ។
សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមកសិករ និងមានការប៉ះទង្គិចគ្នាខ្លាំងក្លាផងដែរក្នុងអំឡុងពេលតវ៉ានេះ ។ គេរាយការណ៍ថា ក្រុមកសិករបានរងរបួសជាង១៥០នាក់ ខណៈសមត្ថកិច្ចនិយាយថា សមត្ថកិច្ចក៏បានរងរបួសដែរ គឺស្មើជាង១០នាក់ ។
គួរបញ្ជាក់ថា កសិករឥណ្ឌាបានតវ៉ាយ៉ាងខ្លាំងក្លា និងចំណាយពេលអស់ជាង១ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ ដើម្បីប្រឆាំងនឹងច្បាប់កំណែទម្រង់វិស័យកសិកម្ម ។ គេរាយការណ៍ថា ការតវ៉ារបស់ក្រុមកសិករក្នុងរយៈពេលជាង១ឆ្នាំនេះ មានកសិកររងរបួសមិនក្រោម៧០០នាក់ទេ ។ នេះចាត់ទុកថា វាជាបញ្ហាដ៏ធំបំផុតរបស់រដ្ឋាភិបាលលោក Narendra Modi តាំងពីលោកគ្រប់គ្រងប្រទេសកាលពីឆ្នាំ២០១៤ ។
បើទោះជានាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi យល់ព្រមលុបចោលខ្លឹមសារខ្លះៗក្នុងច្បាប់កំណែទម្រង់វិស័យកសិកម្មក្តី ប៉ុន្តែក្រុមកសិករយល់ឃើញថា ការចាត់វិធានការរបស់រដ្ឋាភិបាលក្នុងការធានាតម្លៃទិន្នផលកសិកម្ម គឺដំណើរការយ៉ាងយឺតយ៉ាវ ។ ដូច្នេះ ទើបធ្វើឱ្យកសិករនាំគ្នាតវ៉ាឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតម្លៃទិន្នផលកសិកម្មធ្លាក់ចុះ ៕


/bnn/media/media_files/aa06383d093749de5bb8a8e74c193592207301c3a21e2084fc9a70d6f1ce66aa.jpg)
















ជុំវិញការបង្ហោះ ធ្វើឱ្យខូចឈ្មោះរដ្ឋបាលស្រុក របស់គណនីហ្វេសប៊ុក Pen Duong រដ្ឋបាលស្រុកស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកនោះ ធ្វើការកែតម្រូវខ្លឹមសារឡើងវិញ និងធ្វើការសូមទោសជាសាធារណៈផងដែរ។












_d0NhpCcB4J_ho3eobge02jxblgkzhfobe4nidq1lcxyktmqq6byce77prifbseya820akgo_3aCWlLRmme_8w8owerq0kw10pbhcskzxfnbzhwtwvu2h5idmsgmeu4aubnsqdh5e94knnsa.png)







