អគារអគ្គបញ្ជាការដ្ឋានថ្មី កម្ពស់៧ជាន់ សង់លើផ្ទៃដីជាង៦៦ហិកតា នៅតំបន់បឹងតាមោក
អគារអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលជាសំណង់ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅបឹងតាមោក (កប់ស្រូវ) ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទនេះ មានទំហំ ៦៦៧,២៩៦ម៉ែត្រការ៉េ ស្មើនឹង ៦៦.៧២៩៦ហិកតា ដែលមានបណ្តោយ១,៣២៤ម៉ែត្រ និងទទឹងប្រវែង ៥០៤ម៉ែត្រ ជាប់ផ្លូវ៦០ម៉ែត្រ តាមលិខិតលេខ៩៥៧ សជណ.មយ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការកសាងទីតាំងអគ្គបញ្ជាការដ្ឋាន និងទីតាំងយុទ្ធសាស្ត្រយូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ។
ការសាងសង់សំណង់អគារអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មានរយៈពេល៣៦ខែ ដោយភ្ជាប់មកជាមួយក្បាច់រចនាឡើងក្នុងទម្រង់រចនាបថស្ថាបត្យកម្មខ្មែរទំនើប ឬហៅថា រចនាបថសហស្សម័យកម្ពុជា ដោយរចនារួមបញ្ចូលគ្នារវាងរចនាបថសម័យទំនើប និងខ្មែរបុរាណ។
អគារនេះបែងចែកជា៣តំបន់ និង៧ជាន់ដោយរួមមាន៖
- តំបន់ទី១៖ ប្រើប្រាស់ជាទីតាំងសម្រាប់សាងសង់អគាររដ្ឋបាល សាលប្រជុំ និងអគារមន្ទីរអដ្ឋកោណ
- តំបន់ទី២៖ សម្រាប់ប្រើប្រាស់ជាទីលានព្យុហយាត្រា សម្រាប់សាងសង់អគារស្នាក់នៅរបស់ នាយទាហាន នាយទាហានរង និងពលទាហានចំនួន៤អគារ
- តំបន់ទី៣៖ ប្រើប្រាស់សម្រាប់ជាទីតាំងបម្រុងនាពេលអនាគត់មានច្រកចេញ-ចូលសរុបចំនួន ៧កន្លែង ក្នុងនោះផ្នែកខាងមុខអគារមានច្រកចេញ-ចូលចំនួន ៣កន្លែង ច្រកធំកណ្តាលជាច្រកខ្លោងទ្វារជ័យ ច្រកខាងស្តាំជាច្រកខ្លោងទ្វារឈ្នះឈ្នះ និងច្រកខាងឆ្វេងជាច្រកខ្លោងទ្វារសន្តិភាព មានរបងព័ទ្ធជុំវិញប្រវែងប្រមាណ ៣,៦០៣ម៉ែត្រ និងមានចំណតរថយន្តចំនួន ៥០០ចំណត និងចំណតទោចក្រយានយន្តមួយចំនួនទៀត។

ដោយឡែក៧ជាន់វិញ រួមមាន៖
- ជាន់ទី១ និងទី២ មានសាលប្រជុំខ្នាតតូច និងមធ្យម បន្ទប់សវនាការ បន្ទប់ប្រពៃណី បណ្ណាល័យ បន្ទប់ប្រជុំ ឃ្លាំង និងបណ្តាទីចាត់ការជំនាញចំណុះអគ្គបញ្ជាការ
- ជាន់ទី៣ មានការិយាល័យអគ្គមេបញ្ជាការរង នាយរងសេនាធិការចម្រុះ ទីប្រឹក្សា បន្ទប់ប្រជុំ និងឃ្លាំង
- ជាន់ទី៤ មានបន្ទប់ប្រជុំអន្តរក្រសួង បន្ទប់ព័ត៌មានវិទ្យា និងបន្ទប់បម្រុង
- ជាន់ទី៥ មានការិយាល័យ លេខាធិការដ្ឋាន សេនាធិការចម្រុះ ការិយាល័យជំនួយការ និងបន្ទប់ប្រជុំ
- ជាន់ទី៦ មានការិយាល័យនាយសេនាធិការចម្រុះ ការិយាល័យជំនួយការ និងបន្ទប់ទទួលភ្ញៀវ
- ជាន់ទី៧ មានការិយាល័យអគ្គមេបញ្ជាការ ការិយាល័យជំនួយការ និងបន្ទប់ទទួលភ្ញៀវ៕










កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រសួងថាមពលសហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានរកឃើញអណ្តូងរ៉ែលីចូម ដែលមានទុនបំរុងធំប្រហែល ៣,៤០០ គីឡូតោន នៅសមុទ្រ Salton នៃរដ្ឋកាលីហ្វ័រញ៉ា ដែលធ្វើឱ្យកន្លែងនេះក្លាយជាអណ្តូងរ៉ែលីចូមដ៏ធំបំផុតមួយរបស់ពិភពលោក។










ស្ពាននេះ មានតម្លៃជិត៣០០ លានដុល្លារអាមេរិកភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។
ស្ពាននេះធ្វើឡើងជាពីរ ដោយទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា មានប្រវែង ១,១៩ គីឡូម៉ែត្រ និង ស្ពានទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ មានប្រវែង ១,១៨ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គីឡូម៉ែត្រ៕

គេចាំបានថាកាលពីដើមខែធ្នូ ឆ្នាំ២០២៣ តារាចម្រៀងវ័យក្មេង សំ លីដា បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបង្ហើរសំឡេងក្នុងបទចម្រៀងមានចំណងជើងថា «ម្តេចយកប្រពន្ធចោលអូន» ដែលជាសំនៀងដើមរបស់កញ្ញា អ៊ីវ៉ា រហូតដល់ម្ចាស់បទចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួន និងបានកោតសរសើរទឹកដមក្រអួនក្រអៅរបស់ សំ លីដា ដូចគ្នា។










