រដ្ឋបាលខណ្ឌទួលគោក ព្រមានចាត់វិធានការលើពលរដ្ឋដែលយកចញ្ចើមផ្លូវនៅលើផ្លូវម៉ៅសេទុង ធ្វើអាជីវកម្ម
រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីប្រកាស ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ២៤៥ (ម៉ៅសេទុង) ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ សូមបញ្ឈប់ការប្រកបអាជីវកម្មលក់ដូរនៅលើផ្លូវសាធារណៈ និងមិនអនុញ្ញាតឱ្យចតយានយន្តនៅលើផ្លូវសាធារណៈបន្តទៀតឡើយ។ក្នុងករណីនេះ រដ្ឋបាលខណ្ឌ ដាក់ចេញនូវវិធានការ២សំខាន់ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋធ្វើតាម ដែលមានដូចជា៖
១. បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ព្រមទាំងយកទីតាំង ដីសាធារណៈនៅមុខផ្ទះរបស់ខ្លួនដែលអាជ្ញាធរបានកំណត់ ជួល ឬធ្វើអាជីវកម្មលក់ដូរជាដាច់ខាត។
២. មិនអនុញ្ញាតឱ្យមានការចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមមធ្យោបាយ ដឹកជញ្ជូនគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ លើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ ១៨២ ដល់ផ្លូវលេខ២១៧)។
រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងករណីមិនអនុវត្តតាមសេចក្តី ជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ សម្ភារ និងទ្រព្យសម្បត្តិណាមួយឡើយ។ ក្នុងករណីមានការរារាំងប្រឆាំងនឹងការអនុវត្តវិធានការរដ្ឋបាល របស់អាជ្ញាធរមាន សមត្ថកិច្ច នឹងឈានដល់ការអនុវត្តវិធានការច្បាប់ ៕















/2024/02/18/image/jpeg/7r4hzOKC3kUbb0uc3o1VJUMj8qjHVZqQeFLmVnMv.jpg)








ក្នុងនោះសាកលវិទ្យាល័យដែលលុបចោលពាក្យសុំចូលរៀនរបស់និស្សិតអន្តរជាតិរួមមាន៖ Western Sydney, Macquarie, Wollongong, Latrobe, Deakin, Central Queensland, Edith Cowan និង Kaplan Business School (KBS) ដោយសាលាបាននិយាយថាពួកគេនឹងសងថ្លៃសេវាទាំងអស់ដែលបេក្ខជនបានបង់។











កាលពីពេលថ្មីៗនេះយោងតាម The Japan Time ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថាពិធីបុណ្យ Sominsai ដែលត្រូវបានចាត់ទុកថាជាពិធីបុណ្យចម្លែកបំផុតមួយនៅក្នុងប្រទេសជប៉ុនត្រូវបានប្រារព្ធជាលើកចុងក្រោយនៅឆ្នាំនេះកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ដោយមានបុរសអា..ក្រាត..កាយរាប់ពាន់នាក់ចូលរួមប្រកួតប្រជែងគ្នាដណ្តើមថង់ពិសិដ្ឋដែលមានវត្ថុធាតុឈើដ៏មានតម្លៃមួយ ដោយជឿជាក់ថា អ្នកឈ្នះនឹងទទួលបានពរជ័យពីទេវតាក្នុងឆ្នាំថ្មី ដែលពិធីនេះត្រូវបានប្រារព្ធឡើងនៅប្រាសាទ Kokuseki ក្នុងខេត្ត Iwate ភាគខាងជើងប្រទេសជប៉ុន។

គួរបញ្ជាក់ដែរថា ភាពចាស់នៃចំនួនប្រជាជននៅក្នុងប្រទេសជប៉ុន កំពុងកើតឡើងលឿនជាងមុនទ្វេដង។ ទិន្នន័យស្ថិតិពីក្រសួងកិច្ចការផ្ទៃក្នុងរបស់ជប៉ុនក្នុងខែកញ្ញា ឆ្នាំ ២០២៣ បានបង្ហាញថា ប្រទេសនេះជាលើកដំបូងបានកត់ត្រាមនុស្សចំនួន ១២.៥០ លាននាក់ដែលមានអាយុលើសពី ៨០ ឆ្នាំ ដែលស្មើនឹងជាង ១០% នៃចំនួនប្រជាជនសរុប។ ដូច្នេះចំនួនមនុស្សដែលមានអាយុលើសពី ៧៥ ឆ្នាំឡើងដល់ ២០ លាននាក់ ខណៈដែលសមាមាត្រនៃមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំឡើងដល់កម្រិតខ្ពស់បំផុតគឺ ២៩.១%៕

