Home Blog Page 1263

សម្ដេចធិបតី បញ្ជាឱ្យចាត់វិធានការបន្ទាន់លើទីតាំងល្បែងផ្សងសំណាង

0

តាមរយៈសារជាសំឡេងពិសេស នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា៖” កាលពេលថ្មីនេះ សម្ដេច បានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន”។EU-ASEAN Business Council Delegation meets with PM H.E. Hun Manet - News -  EuroCham Cambodiaជាមួយគ្នានេះផងដែរ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។

សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​លុប​បំបាត់​ល្បែង​ស៊ីសង​នៅ​តាម​មូលដ្ឋាន  — ខ្មែរ

មូលហេតុធំៗដែលនារីសម័យថ្មីនេះមិនអាចរង់ចាំឱ្យបុរសមកទាក់ទងខ្លួនមុន

0

យោងតាមការស្ទង់មតិមួយបង្ហាញថា នារីសម័យថ្មីភាគច្រើនបានសម្រេចចិត្តទាក់ទងទៅបុរសមុន បើនាងចាប់អារម្មណ៍លើបុរសនោះ ។ នៅទីបំផុត ពួកនាងមានឱកាសសមតាមបំណងរបស់ខ្លួនទៀតផង ។ វាខុសពីសម័យមុន ដែលនារីៗត្រូវរង់ចាំឱ្យបុរសទាក់ទងមកនាងមុន ហើយនាងគ្មានសេចក្តីក្លាហានក្នុងការនិយាយថា ចូលចិត្តទៅកាន់បុរសណាម្នាក់ទេ ។

លទ្ធផលការស្ទង់មតិមួយរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Webster និងសាកលវិទ្យាល័យ Chicago បង្ហាញថា ស្រ្តីជនជាតិអាមេរិកមិនចង់ឱ្យខ្លួនក្លាយជាអ្នករង់ចាំឱ្យបុរសមកទាក់ទងនាងមុនទេ បើទោះជាទំនៀមទម្លាប់ ឬការគិតរបស់មនុស្សសម័យមុន ហាក់ដូចជាបណ្តុះគំនិតមួយឱ្យគេជឿថា ស្ត្រីត្រូវតែរង់ចាំឱ្យបុរសទាក់ទងមុន ព្រោះមើលទៅ ធ្វើឱ្យនាងគ្មានតម្លៃជាស្ត្រី ។How to Become a Better First Date Flirt | Evan Marc Katz

ផ្ទុយទៅវិញ បច្ចុប្បន្ននេះ ស្ត្រីមានសិទ្ធិស្មើគ្នាជាមួយបុរសដែរ ហើយមិនថាស្ត្រី ឬបុរស គឺជាអ្នកចាប់ផ្តើមមុន វាគ្មានអ្វីខូចខាតទេ ។ ម្យ៉ាងទៀត ការរង់ចាំឱ្យអ្នកណាម្នាក់មកប្រាប់ថា ចូលចិត្ត ឬស្រឡាញ់យើងនោះ ហាក់ដូចជាបានផ្តល់អំណាចទៅឱ្យខាងបុរសច្រើនជាងស្ត្រី ហើយបុរសតែងតែគិតថា ខ្លួនជាអ្នកចាប់ផ្តើមរឿងនេះមុន ឬខ្លួនមានសិទ្ធិជ្រើសរើសមុន ។

ហេតុនេះ ទើបស្រីៗនៅអាមេរិកចាប់ផ្តើមទាក់ទងទៅកាន់បុរសមុន ដើម្បីធ្វើតាមអារម្មណ៍របស់ខ្លួនឯង ។ តាមលទ្ធផលស្ទង់មតិបង្ហាញថា ស្ត្រីអាមេរិក៨៦% បានសម្រេចចិត្តសុំរាប់អានបុរសណាម្នាក់ដែលខ្លួនចូលចិត្ត ហើយពួកនាងមានឱកាសសមបំណងរហូតដល់៧៤% ។ លើសពីនេះ នារីភាគច្រើនបានដឹងពីវិធីសុំរាប់អានបុរស ហើយវិធីទាំងនេះមិនធ្វើឱ្យនាងខូចខាតកេរ្តិ៍ឈ្មោះអ្វីទេ ថែមទាំងមានតម្លៃសម្រាប់ខ្លួនឯងទៀតផង ។My Husband Flirts With Other Women | Midlife Divorce Recovery

នារីម្នាក់បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីសុំរាប់អានបុរសដែលនាងចូលចិត្ត ដោយនាងប្រាប់ថា ជំហានដំបូង នាងចាប់ផ្តើមជជែកជាមួយបុរសនោះឱ្យស្គាល់ពីចំណង់ចំណូលចិត្តជាមុនថា តើបុរសនោះចូលចិត្តអ្វី និងមិនចូលចិត្តអ្វី ។ បន្ទាប់មក នាងក៏ចាប់ផ្តើមជជែកគ្នាកាន់តែច្រើនជាមួយបុរសនោះ ប៉ុន្តែពុំចាំបាច់ហួងហែងខ្លាំងពេកទេ ព្រោះនឹងធ្វើឱ្យបុរសនោះខ្លាច និងចាកចេញពីយើង ។

ក្រៅពីនេះ ការយកចិត្តទុកដាក់លើមនុស្សជាទីស្រឡាញ់របស់យើង គឺជារឿងសំខាន់បំផុត ដូចជា ៖ យើងត្រូវឧស្សាហ៍ផ្ញើសារ ឬទូរស័ព្ទសួរសុខទុក្ខបុរសនោះជាប្រចាំ ។ យើងអាចទិញនំដែលគាត់ចូលចិត្តបរិភោគយកទៅផ្ញើ រួចហើយបបួលគាត់ទៅធ្វើការងារណាំមួយដែលគាត់ចូលចិត្ត ។ បើធ្វើបែបនេះធានាថា មិនយូរទេ បុរសនោះនឹងចូលចិត្តយើងមិនខាន ។Men in low positions of power are more likely to flirt at work—here's why |  Fortune

ចំណុចសំខាន់មួយទៀត គឺហាមធ្វើខ្លួនជាម្ចាស់កម្មសិទ្ធិលើបុរសនោះខ្លាំងពេក ព្រោះបុរសមួយចំនួនមិនចូលចិត្តឱ្យនារីណាម្នាក់បង្ហាញថា ខ្លួនជាម្ចាស់កម្មសិទ្ធិខ្លាំងពេកទេ ។ ដូច្នេះ គួរតែរក្សាគម្លាតទំនាក់ទំនងផងដែរ និងកុំឱ្យគេមានអារម្មណ៍ថាមិនស្រួលចិត្ត ទាំងដែលអ្នកទាំងពីរមិនទាន់ជាអ្វីនឹងគ្នា ។

ចុងក្រោយ នារីគួរធ្វើជាអ្នកផ្តល់យោបល់ពេលបុរសនោះមានបញ្ហា ព្រោះមនុស្សគ្រប់គ្នា បើជួបរឿងមិនសប្បាយចិត្ត តែងចង់រៀបរាប់រឿងនេះឱ្យអ្នកដទៃស្តាប់ ។ បើយើងអាចជួយផ្តល់យោបល់ពេលបុរសនោះជួបទុក្ខលំបាកបាន គឺគាត់នឹងងាកមកចាប់អារម្មណ៍លើយើងមិនខាន ។ ហេតុនេះ វាជាឱកាសមួយដែលនារីត្រូវហ៊ានទាក់ទងទៅកាន់បុរសមុន ហើយកុំភ្លេចថា បើមិនទាក់ទងមុនទេ សេចក្តីស្នេហាក៏មិនកើតឡើងដែរ ៕

ចូលរួមអបអរសាទរ ការនាំចេញទំនិញពីកម្ពុជាទៅវៀតណាម បានកើនឡើងយ៉ាងខ្លាំងនៅដើមឆ្នាំ២០២៤នេះ

0

ចំណូលនៃការនាំចេញទំនិញដូចជា បន្លែផ្លែឈើ គ្រាប់ស្វាយចន្ទី ពោត សណ្តែក ថ្នាំជក់ កៅស៊ូ ឈើ សំណល់អេតចាយ និងឧបករណ៍អេឡិចត្រូនិកមួយចំនួនរបស់កម្ពុជាទៅវៀតណាមបានកើនឡើងរហូតដល់ ១១៦.៦% នៅក្នុងខែមករា នៃឆ្នាំ២០២៤ ដែលសម្រេចបាន ១.៩៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាមដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈថ្មីៗនេះ។Exports to Vietnam grow to $1.6B in first 7 months | Phnom Penh Post

បើតាមប្រភពដដែលបានឱ្យដឹងទៀតថា នៅដើមឆ្នាំនេះចំនួនទំនិញកម្ពុជាដែលនាំចេញទៅប្រទេសវៀតណាមបានកើនឡើងដល់ជាង ៣៧៣ លានដុល្លារអាមេរិក (កើនឡើង ១១៦,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ ដូច្នេះហើយ បច្ចុប្បន្នវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក និងនាំមុខចិន ជប៉ុន ថៃ… ក្នុងចំណាត់ថ្នាក់ទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ ក្នុងខែមករា ឆ្នាំ២០២៤ ទំហំនៃការនាំចេញ និងនាំចូលសរុបរបស់កម្ពុជាសម្រេចបានជាង ៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។Cambodia's Imports from Vietnam Increase while its Exports to that Country  Go Down | Cambodianess

យោងតាមលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាននិយាយថា សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងងើបឡើងវិញជាបណ្តើរៗ ហើយសមត្ថភាពផលិតក្នុងស្រុកកំពុងកើនឡើង ដែលនេះបានជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសដៃគូ។ ហេតុនេះហើយ ចំណូលនៃការនាំចេញកើនឡើងដោយសារកត្តាសំខាន់ពីរ៖ ទី១ សមត្ថភាពផលិតក្នុងស្រុកកើនឡើង និងទី២ កម្ពុជាមានទីផ្សារនាំចេញធំ ដោយសារការរីករាយនឹងការអនុគ្រោះពន្ធជាមួយដៃគូមួយចំនួន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលកម្ពុជាបានចុះហត្ថលេខាចាប់ផ្តើមចូលជាធរមាន។Exports through Svay Rieng increase by $237 million - Khmer Times

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានបង្ហាញជំនឿថា ចំណូលពាណិជ្ជកម្មនាំចេញរបស់ប្រទេសនឹងបន្តកើនឡើងនៅឆ្នាំ ២០២៤ ដោយសារផលិតផលនាំចេញចម្រុះ គុណភាព និងតម្លៃប្រកួតប្រជែងខ្លាំង។ បច្ចុប្បន្ននេះ ក្រៅពីវាយនភណ្ឌ និងកាត់ដេរ កម្ពុជាក៏ជាប្រទេសនាំចេញផលិតផលកសិកម្ម គ្រឿងអេឡិចត្រូ និងទំនិញសំខាន់ៗជាច្រើនផងដែរ៕

គ្រាន់តែ ហេង វិសាល ស្នើសុំ ស្រីនា ជាគូដណ្តឹងធ្វើជាភរិយាស្រាប់តែមានម.តិផ្លែ..ផ្កាដាក់អ្នកទាំងពីរ

0

គូស្នេហ៍ Influencer ដ៏ល្បីល្បាញប្រចាំប្រទេស ហេង វិសាល និង ជា ស្រីនា បានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកជាថ្មីបន្ទាប់ពី ហេង វិសាល ស្នើសុំ ស្រីនា ធ្វើជាភរិយាយ៉ាងរ៉ូមេទិកនៅឯមាត់សមុទ្រ។ ទោះយ៉ាងណា ស្នើសុំរៀបការពោរពេញដោយភាពសប្បាយរីករាយមានការចូលរួមអបអរសាទរពីហ្វេនព្រោងព្រាតនេះបែរជាមានមតិអវិជ្ជមានផ្លែផ្កាដាក់អ្នកទាំងពីរទៅវិញ។ ហេង វិសាល តបទៅវិញដែរថាលោកចង់បំពេញក្តីស្រមៃមនុស្សស្រីដែលលោកស្រឡាញ់ប៉ុណ្ណោះ ហើយចាស់ទុំទាំងសងខាងបានរើសថ្ងៃរៀបការរួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPYLVo7Xq4jMLV5UaNk4dktVdxLzUalb6KqQjn7qoxE5xdebqc_TKK48vg8bRkAvyh1niwhdfPDtsuVH9lknH08KtbOIODyqi_MocgrPxXY3O2Gk5MJqgs_Eta1NKxFd2AG6j7HMCQBt20QpkFfNpIddPoBDwWhOkxRDaIZzOBHW3Lmr6IapR6sfAPhJI/s2048/image_2024-02-14_09-15-56.png

កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៤ ហេង វិសាល និងក្រុមគ្រួសារក៏ដូចសមាជិកក្នុងក្រុម VEESA បានរៀបចំគម្រោងដ៏ភ្ញាក់ផ្អើលមួយដើម្បីសុំ ជា ស្រីនា ដែលជាគូដណ្តឹងធ្វើជាប្រពន្ធ ឬមានន័យថាសុំគ្នារៀបការនោះបានធ្វើឱ្យ ជា ស្រីនា រំភើបចិត្តជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែក។ កម្មវិធីរៀបចំនៅមាត់សមុទ្រអមដោយសំលៀកបំពាក់ពណ៌ស និងមានការតុបតែងផ្កាកុលាបពណ៌ក្រហមទៀតកាន់តែធ្វើឱ្យពិធីទាំងមូលប្រកបដោយភាពឥតខ្ចោះមានទាំងគ្រួសារមិត្តភក្តិ និងបណ្តាហ្វេនៗជាច្រើនចូលរួមអបអរសាទរអ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEuEaSuZMh7DN0jjpcnQZ-ddFi8M6xRoTnhv_jcTo0FEdIB-edVWor1nsfKreEWjWhC-Lmt3pP8AdhQYja_kTmN6hvWxIu_Qq_inugnFKRuB9e__E0rd82cfopR7i8Tr94Eup51rPQZYLC6f8sFARh9gYo5-VPM_o4KjaoOSDEROQ2BwJ3GXy7VEMBObE/s2048/image_2024-02-14_09-15-59.png

ទោះយ៉ាងណា ទន្ទឹមនឹងភាពសប្បាយរីករាយនេះស្រាប់តែមានផេកមួយដែលមានអ្នកតាមដានជិត៥ម៉ឺននាក់ចេញមកបង្ហោះផ្លែផ្កាដាក់អ្នកទាំងពីរដែលរៀបចំសុំគ្នារៀបការនេះ។ អត្ថន័យក្នុងផេកនោះដែលបង្ហោះមិនដាក់ចំឈ្មោះ ប៉ុន្តែស្របនឹងរឿងរ៉ាវ ហេង វិសាល និង ជា ស្រីនា កំពុងល្បីលើបណ្តាញសង្គមនោះគេបែរបង្ហោះថា «ដៃគូឈានដល់ភ្ជាប់ពាក្យគឺយល់ព្រមទាំងសងខាង និង គ្រួសារដែលមានន័យថា យល់ព្រមក្លាយជាគូស្វាមីភរិយានៅថ្ងៃអនាគតហើយ។ ពេលខ្លះ គូខ្លះភ្ជាប់ពាក្យផ្អើលប្រទេស កម្មវិធីធំជាងពិធីការទៅទៀត តែនៅមិនទាន់មានគម្រោងរៀបការទៀត ដោយមានការរៀបចំស្នើសុំធ្វើជាភរិយា ហើយ ខាងស្រីសប្បាយចិត្តដូចមិនធ្លាប់មានសង្ឃឹមថាបានរៀបការនឹងគ្នាបានត្រឹមភ្ជាប់ពាក្យ ។ ពេលខ្លះអាចមានលក្ខខណ្ឌ ភ្ជាប់ពាក្យសិន គ្មានគម្រោង រៀបការ ឬ ពេលភ្ជាប់ពាក្យ ដោយមានការបង្ខំរៀបចំណែនាំពីគ្រួសារ មិនទាន់មានចិត្តស្រឡាញ់គ្នា រហូតបង្កើតក្ដីស្រឡាញ់ទើបសម្រេចចិត្ត រៀបការ ។ ប្លែកៗ ។ លើពិភពលោកមាន មួយ ដែលយល់ព្រមភ្ជាប់ពាក្យ មិនទាន់យល់ព្រមការ ។ អាណិតក្មេងៗ ដែលគិតបែបនេះ “ She is lucky and I want to be like her “ ដែលភ្ជាប់ពាក្យ មិនដែលមានសង្ឃឹមរៀបការ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwDVAZmP-VIQwrx5BTZwHQvZDDawZqWgQyOOCwesrVpmmXyA6i75x5dYtEGjWJ9J1HB6y27oNWvt5204VMLAgJgYdhR1uAzaIaFHlDEWoG3KRCPea17XVFV8dvxjC9ew0S6FoIrrvotEu1FRtSZH6k4v9JDpoJH1XiDqXk4Xjd15TJ7uSFnR54rNZdcv8/s2048/image_2024-02-14_09-16-03.png

ការបង្ហោះបែបនេះដែរ បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង ខណៈ ហេង វិសាល បានឆ្លើយតបការបង្ហោះនោះដែរថា «ខ្ញុំមិនដឹងថាPostនេះចង់និយាយមកកាន់ខ្ញុំឬយ៉ាងណាទេ ប៉ុន្តែបើនិយាយមកកាន់ពួកខ្ញុំ គឺសម្រាប់ពួកយើងចាស់ៗបានព្រមព្រៀងគ្នា និងរើសថ្ងៃរួចហើយ ប៉ុន្តែខ្ញុំមិនដែលបានសុំគាត់ផ្ទាល់មាត់នោះទេ។ ខ្ញុំធ្វើនេះគឺចង់បំពេញក្តីស្រមៃមនុស្សស្រីដែលខ្ញុំស្រឡាញ់ ព្រោះគាត់តែងតែប្រាប់ខ្ញុំថាក្តីស្រមៃរបស់គាត់គឺចង់ឱ្យខ្ញុំសុំគាត់រៀបការ។ខ្ញុំធ្វើវាដើម្បីក្តីសុខរបស់គាត់ គាត់ពិតជាល្អណាស់សម្រាប់ខ្ញុំគាត់គួរតែទទួលបានវា ទាំងក្តីសុខបែបក្មេងៗ និងតម្លៃតាមប្រពៃណីខ្មែរ។ តើប៉ុណ្ណឹងខុសដែរឬ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKnRZ_F7VC9G_4OmbQo0h_mqZ4j4qMs2atAmPqM3Z9su4LirKVEaNlV2brGxoq-6EqRpITm-5wssUeX-CG3wpFN4JKbc3zdcMYAn71MlX2o0wnnLATkjLr0B3OgLQSwWxv_zSkNw-2B86HG3_AvCfCOfGPBOTeZmurXotjQ551i_P594Jdq65zJOf4cJo/s2048/image_2024-02-14_09-15-58.png

មិនត្រឹមតែ ហេង វិសាល ប៉ុណ្ណោះទេដែលហួសចិត្តនូវសំណេរដែលចង់ផ្លែផ្ការឿងសុំគ្នារៀបការនេះ បណ្តាហ្វេនៗជាច្រើនរួមទាំងក្នុងចង្កោម Influencer ចេញមកប្រតិកម្មនូវអត្ថបទរបស់ផេកនោះរហូតផេកនោះលុបការបង្ហោះរបស់ខ្លួន៕

 

 

ប្រទេសនេប៉ាល់ចាត់វិធានការលើបញ្ហាអនាម័យរបស់អ្នកឡើងភ្នំអេវឺរេស

0

បរទេស៖ ប្រទេសនេប៉ាល់ចេញច្បាប់ថ្មីតម្រូវឱ្យអ្នកឡើងភ្នំ Everest ខ្ចប់កាកសំណល់ ឬលាមកត្រឡប់ទៅវិញ បន្ទាប់ពីពួកគេចុះពីលើភ្នំ សម្រាប់ការចោលសំរាមឱ្យបានត្រឹមត្រូវ ក្នុងគោលបំណងរក្សាបរិស្ថាន អនាម័យ និងសុវត្ថិភាពនៅលើភ្នំ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម Nepal Desk បានឱ្យដឹងថា រដ្ឋាភិបាលនេប៉ាល់បានសហការជាមួយក្រុងជនបទ Pasang Lhamu និងអាជ្ញាធរទទួលបន្ទុក Mount Everest ដោយកំណត់ថាអ្នកឡើងភ្នំទាំងអស់ចាប់ពីពេលនេះទៅត្រូវតែទទួលខុសត្រូវលើកាកសំណល់របស់ពួកគេ ដោយប្រមូលសំរាមយកទៅបោះចោលឱ្យបានត្រឹមត្រូវនៅជំរុំមូលដ្ឋាន បន្ទាប់ពីពួកគេចុះពីលើភ្នំវិញ។Mount Everest Introduces Mandatory 'Poo Bags' for Climbers to Preserve  Environment

បទប្បញ្ញត្តិថ្មីនេះត្រូវបានចេញដោយសាលាក្រុង Pasang Lhamu ដែលគ្រប់គ្រងផ្នែកជាច្រើននៃប្រទេសនេប៉ាល់នៃភ្នំអេវឺរ៉េស។ ទោះជាយ៉ាងណា ទាក់ទិននឹងក្លិនស្អុយនៅលើភ្នំ លោក Mingma Sherpa ប្រធានសាលាក្រុងជនបទ Pasang Lhamu បានសម្តែងការព្រួយបារម្ភថា តំបន់នេះអាចនឹងក្លាយជាកន្លែងមិនសូវពេញនិយមដូចមុននោះទេ។ ដោយសារសកម្មភាពរបស់មនុស្សនៅពេលដែលពួកគេស្នាក់នៅលើភ្នំរយៈពេលយូរ នោះសំរាមនានានឹងរលួយបង្កឱ្យមានក្លិនស្អុយខ្លាំង ទោះបីជាពួកគេយកចុះពីលើភ្នំក៏ដោយ ក៏នៅតែមានក្លិនមិនល្អ ដោយសារតែសីតុណ្ហភាពភ្នំត្រជាក់ ដែលបណ្តាលឱ្យក្លិនស្អុយបានយូរ។Everest's New Challenge: Managing Climbers' Waste with Mandatory 'Poo Bags'

Sherpa Tashi សហម្ចាស់ក្រុមហ៊ុន Nepal Seven Summits Treks បាននិយាយថា ការចេញច្បាប់ថ្មីនេះគឺជាការសម្រេចចិត្តត្រឹមត្រូវ ព្រោះការថែរក្សាបរិស្ថាននៅលើភ្នំអេវឺរ៉េសគឺមានសារៈសំខាន់ណាស់។ ប៉ុន្តែទោះជាយ៉ាងណា នេះក៏អាចធ្វើឱ្យការធ្វើដំណើររបស់អតិថិជនកាន់តែពិបាកផងដែរ។Mount Everest Climbers Asked To Carry Poop Bags, To Bring Back Their Waste  To The Base Camp - The Hills Timesជាទូទៅ នៅស្ថានីយ៍មូលដ្ឋាន (៥,៣៦៤ ម៉ែត្រ) មានតង់បង្គន់ជាច្រើន ដូច្នេះអ្នកឡើងភ្នំអាចប្រើប្រាស់វាបានយ៉ាងងាយស្រួល។ រីឯនៅស្ថានីយ៍ទី១ (កម្ពស់ ៦,០៦៥ ម៉ែត្រ) វិញក្រុមមនុស្សជាច្រើនតែងរៀបចំតង់បង្គន់ដើម្បីឱ្យពួកគេអាច “តាំងទីលំនៅ” ហើយបន្ទាប់មកខ្ចប់វានៅក្នុងថង់មួយរួចយកទៅបោះចោលនៅពេលចុះក្រោម។ ចំពោះស្ថានីយ៍ទី២ ដែលមានកម្ពស់ (៦,៤០០ ម៉ែត្រ) វិញអ្នកឡើងភ្នំជាញឹកញាប់ តែងតែកប់លាមកក្នុងទឹកកក ព្រិល ឬចោលសំរាមកណ្តាលផ្លូវ។How Climber Waste is Polluting Mount Everest

ក្រុមហ៊ុន Waters បាននិយាយថា ស្ថានីយ៍ទី២ ធ្លាប់មានបញ្ហាដោយសារតែកាកសំណល់ទាំងនោះបានបន្តកកកុញនៅក្នុងជ្រោះមិនដែលបាត់ ទើបរដ្ឋាភិបាលសម្រេចចេញច្បាប់ថ្មីនេះ។ គួរបញ្ជាក់ដែរថា កាលពីមុន ប្រទេសនេប៉ាល់តម្រូវឱ្យបុគ្គលិកនៅលើភ្នំជួយសម្អាតសំរាមរបស់អតិថិជននៅពេលចុះពីលើភ្នំ ពួកគេថែមទាំងបានសហការជាមួយម៉ាកល្បីៗជាច្រើនដើម្បីទាក់ទងបញ្ហានេះ។Mount Everest tackles 60,000-pound trash problem with campaign to clean up  waste - ABC News យោងតាមក្រុមហ៊ុន Waters ជាមួយនឹងបទប្បញ្ញត្តិថ្មីនេះ នឹងតម្រូវឱ្យអតិថិជនទទួលខុសត្រូវសំរាមដោយខ្លួនឯង ទោះជាយ៉ាងណា ដើម្បីជួយអតិថិជនកុំឱ្យមានការលំបាកខ្លាំងក្នុងការប្រមូលសំរាមចុះដោយខ្លួនឯង ក្រុមហ៊ុននឹងប្រមូលផ្តុំបុគ្គលិកឱ្យដឹកជញ្ជូនសំរាមចុះក្រោម ប៉ុន្តែការអនុវត្តបែបនេះសម្រាប់តែស្ថានីយ៍ទី ២ ប៉ុណ្ណោះ៕

គន្លឹះ ៥ ងាយៗដើម្បីលាងសម្អាតម៉ាស៊ីនត្រជាក់ដោយខ្លួនឯង

0

សព្វថ្ងៃនេះ ស្ទើរតែគ្រប់គ្រួសារសុទ្ធតែត្រូវការម៉ាស៊ីនត្រជាក់ ដើម្បីរក្សាសុខុមាលភាពនៅក្នុងក្រុមគ្រួសារ។ ជាមួយបច្ចេកវិទ្យាកាន់តែទំនើប ម៉ាស៊ីនត្រជាក់ស៊េរីថ្មីភាគច្រើន បានបំពាក់នូវសមត្ថភាពពិសេសគួរឱ្យកត់សម្គាល់ ដូចជាដំណើរការខ្លាំង ឆាប់ត្រជាក់ ប្រើប្រាស់ថាមពលតិច និងធន់ជាដើម។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់ភាគច្រើនគិតថាការសម្អាតម៉ាស៊ីនត្រជាក់អាចចំណាយថវិការច្រើន ដូច្នេះយើងនឹងណែនាំអំពីវិធីងាយៗ ក្នុងការសម្អាតម៉ាស៊ីនត្រជាក់ដោយខ្លួនឯងដូចខាងក្រោម៖Air conditioner servicing and maintenance: What you need to know | RACV

១.សម្អាតសន្ទះខ្យល់ចេញ៖ មុននឹងសម្អាតអ្នកគួរបិទកុងតាក់ភ្លើងជាមុនសិន បន្ទាប់មកយកសន្ទះខ្យល់ទៅលាងដោយប្រើច្រាសដុសថ្នមៗ រួចទុកវាឱ្យស្ងួត។

២.បាញ់ស្ព្រៃលាងសន្ទះស្តើងៗ៖ ជូតធូលីនៅបរិវេណជុំវិញរួចបាញ់ស្រ្ពៃហ្វូម លាងឱ្យសព្វនៅសន្ទះស្តើងៗ រួចទុកវាពី ២០-៣០ នាទី ដើម្បីឱ្យស្ព្រៃដំណើរការការលាងដោយខ្លួនឯង។Maintain Your Air conditioning Unit and Enjoy Best Results

៣.ជៀសវាងប្រើហ្វូមសម្អាតដែលគ្មានគុណភាព៖ ប្រយ័ត្នចំពោះការទិញសារធាតុគីមី មួយចំនួន ព្រោះវានឹងធ្វើឱ្យរាយប៉ាយពពុះគ្រប់ទីកន្លែង និងអាចបំផ្លាញម៉ាស៊ីនត្រជាក់ របស់អ្នក។

៤ អ្នកអាចប្រើថង់លាងសម្អាតម៉ាស៊ីនត្រជាក់៖ វាជាថង់ដែលត្រូវបានរចនាឡើង ដើម្បីចាប់ទឹកកខ្វក់ដែលប្រមូលផ្តុំនៅពេលលាងសម្អាតម៉ាស៊ីនត្រជាក់របស់អ្នក។

៥.ដាក់សន្ទះខ្យល់ចូលវិញ រួចបើកខ្យល់ ដោយបញ្ជាដោយតេឡេកំណត់លេខ២៤ រួចទុកពី ៤៥ ទៅ ៦០នាទី ដើម្បីសម្អាតវាជាការស្រេច៕7 Things That Can Damage Your Air Conditioner | Metropha

លោក ត្រាំ នឹងដកអាមេរិកចេញពីសមាជិកអង្គការ NATO បើលោកឈ្នះឆ្នោត

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានរាយការណ៍ព័ត៌មានបង្ហាញក្នុងសៀវភៅ «The Return of Great Power» ដែលគេនឹងដាក់លក់ជាសាធារណៈនៅខែមីនា ឆ្នាំ២០២៤ ដោយខ្លឹមសារក្នុងសៀវភៅនេះបានលើកឡើងពាក់ព័ន្ធនឹងអតីតទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីអាមេរិក និងជាអតីតប្រធានាធិបតីអាមេរិក ។Most Nato members to hit spending target as alliance braces for potential  Trump win

ខ្លឹមសារនៅក្នុងសៀវភៅ «The Return of Great Power» បានសរសេរថា ប្រសិនបើលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីអាមេរិក អាចយកឈ្នះលើលោក ចូ បៃឌិន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តឡើងនៅចុងឆ្នាំ២០២៤ នោះ លោក ដូណាល់ ត្រាំ នឹងដកអាមេរិកចេញពីសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។Why Trump's Nato rhetoric is already making Europe less safe

លោក John Kelly គឺជាឧត្តមសេនីយ៍ចូលនិវត្តន៍ និងធ្លាប់ធ្វើជានាយកគ្រប់គ្រងនៅសេតវិមានអាមេរិកក្នុងសម័យរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ លើកឡើងថា លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយអំពីថវិកាយោធារបស់ប្រទេសជាសមាជិកអង្គការ NATO ដែលបានចំណាយ បើធៀបជាមួយអាមេរិក ។

កន្លងមក លោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទរៀបចំឯកសារដកអាមេរិកចេញពីសមាជិកអង្គការ NATO ម្តងហើយ ប៉ុន្តែពេលនោះ មានមតិប្រឆាំងច្រើនជាងមតិគាំទ្រ ទើបធ្វើឱ្យសំណើសុំដកខ្លួនរបស់អាមេរិកចេញពីអង្គការនេះត្រូវច្រានចោល ។John Kelly confirms Trump privately disparaged U.S. service members and  veterans

ហេតុនេះ ប្រសិនបើលោក ដូណាល់ ត្រាំ ពិតជាដកអាមេរិកចេញពីសមាជិកអង្គការ NATO មែននោះ ក្រៅពីការអង្រួនកងកម្លាំងអង្គការ NATO ហើយ វានឹងអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចសហការផ្នែកយោធារវាងអាមេរិកជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ផងដែរ ៕

ភ្ញាក់ផ្អើល! ប្រទះឃើញភ្នំក្រោមបាតសមុទ្រដ៏អស្ចារ្យ

0

ជាការពិតណាស់ថាភពផែនដីរបស់យើងនេះនៅមានអ្វីជាច្រើនដែលនៅតែមិនទាន់បានរុករក ខណៈបច្ចុប្បន្នការស្រាវជ្រាវលើលំហអាកាសសម្រេចបានពាក់កណ្តាលហើយ។ ទោះជាយ៉ាងណា ពិភពបាតសមុទ្រនៅតែជាអាថ៌កំបាំងនិងពិបាកនៅក្នុងការសិក្សាស្រាវជ្រាវជាងគេបំផុតក្នុងចំណោមនោះ។

បេសកកម្មនាពេលថ្មីៗនេះ ដោយគម្រោង Seabed ២០៣០ បានបង្ហាញវត្តមានរបស់តំបន់មាត់សមុទ្រដ៏ធំសម្បើមចំនួន ៤ ដែលគេហៅថា«ភ្នំក្រោមបាតសមុទ្រ» នៅជុំវិញអាមេរិកខាងត្បូង ដោយបើកព្រំដែនថ្មីសម្រាប់ជីវិតសត្វសមុទ្រ និងជីវចម្រុះ។Scientists have discovered thousands of new mountains — on the ocean floor  - Vox

ភ្នំក្រោមសមុទ្រទាំងនេះ គឺជាភ្នំភ្លើងដែលផុតពូជអស់ហើយ ជាមួយនឹងកម្ពស់ខ្ពស់បំផុតប្រមាណនឹងជាង ២.៤០០ម៉ែត្រពីបាតសមុទ្រ។ របកគំហើញនេះអាចធ្វើទៅបានដោយការរកឃើញការផ្លាស់ប្តូរបន្តិចបន្តួចនៃកម្ពស់ផ្ទៃមហាសមុទ្រ ដែលជាបាតុភូតបង្កឡើងដោយការទាញទំនាញនៃភ្នំក្រោមទឹកដ៏ធំ។ ការរកឃើញនេះត្រូវបានធ្វើឡើងតាមរយៈផ្កាយរណប ដោយផ្តល់នូវវិធីសាស្រ្តថ្មីនៃការរុករក។

ភ្នំបាតសមុទ្រមានទីតាំងនៅជិតឆ្នេរសមុទ្រនៃប្រទេសប៉េរូ និងឈីលី អំឡុងពេលដែលក្រុមបេសកកម្មធ្វើដំណើរឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិកខាងកើត។ កម្ពស់ខ្ពស់បំផុតនៃកំពូលភ្នំថ្មីនេះគឺប្រមាណ ២.៤០០ ម៉ែត្រពីលើបាតសមុទ្រ ដែលវាខ្ពស់ជាងសំណង់អគារខ្ពស់បំផុតលើផែនដីរហូតដល់ទៅបីដង។Satellites Discover 20,000 Mountains In Earth's Oceans - The Morning News

អ្វីដែលធ្វើឱ្យតំបន់សមុទ្រទាំងនេះមានការចាប់អារម្មណ៍ជាពិសេសគឺតួនាទីរបស់ភ្នំនេះគឺជា “ចំណុចក្តៅជីវសាស្រ្ត” ។ ភ្នំក្រោមសមុទ្រទាំងនេះនឹងផ្តល់នូវជម្រកសំខាន់ៗសម្រាប់ពពួកសត្វសមុទ្រ ដែលដើរតួជាសំបុកនៃជីវចម្រុះ។ ផ្នែកដ៏ចោតនៃភ្នំទាំងនេះជារឿយៗជាសំណល់នៃភ្នំភ្លើងដែលផុតពូជ និងទាក់ទាញប្រភេទសត្វជាច្រើនប្រភេទ។

គួរបញ្ជាក់ថា របកគំហើញនៃភ្នំបាតសមុទ្រទាំងនេះមិនគ្រាន់តែជាសមិទ្ធិផលភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបោះជំហានយ៉ាងសំខាន់ក្នុងការយល់ដឹងអំពីជីវៈចម្រុះនៃភពផែនដីរបស់យើង។ ជាមួយនឹងការគូសផែនទីនៃភ្នំក្រោមមហាសមុទ្រដែលមិនស្គាល់ពីមុនទាំងនេះ អ្នកស្រាវជ្រាវបានទទួលការយល់ដឹងថ្មីអំពីទម្រង់ជីវិតដ៏ធំទូលាយដែលរស់នៅក្នុងមហាសមុទ្ររបស់យើង៕Huge underwater mountain TWICE the height of the Burj Khalifa, the world's tallest  building, is discovered off the coast of Guatemala | Daily Mail Online

Lisa នឹងបង្ហាញខ្លួនជាតារាសម្តែងលើកដំបូងនៅឆាកហូលីវូដ ជាមួយនឹងការថតនៅលើទឹកដីកំណើត

0

Lisa សមាជិកក្រុម BLACKPINK ត្រៀមបង្ហាញខ្លួនជាតារាសម្ដែងនៅសហរដ្ឋអាម៉េរិកជាលើកដំបូងនៅក្នុងស៊េរី HBO ដ៏ល្បីល្បាញមានចំណងជើងថា «The White Lotus» រដូវកាលទី៣។នេះបើយោងតាមរបាយការណ៍ពីគេហទំព័រកម្សាន្តអាម៉េរិក ‘Variety’ នៅថ្ងៃទី១២ ខែកុម្ភៈ។ កាលពីមួយរយៈពេលមុន Lisa មានពាក្យចចាមអារ៉ាមជុំវិញតួនាទីដ៏មានសក្តានុពលរបស់នាងនៅក្នុងរឿងប្រភេទ zombie ដ៏ល្បីល្បាញ The Walking Dead ខណៈដំណឹងចុងក្រោយនេះធ្វើឱ្យហ្វេនទន្ទឹងរង់ចាំកាន់តែខ្លាំងសម្រាប់ការបង្ហាញខ្លួនដំបូងរបស់នាងនៅលើឆាកហូលីវូដជាតារាសម្តែងម្តង។Origins of Whisperers revealed on Tales of the Walking Dead

ដើរតាមគន្លងរបស់មិត្តរួមក្រុម Jennie សមាជិក BLACKPINK ដែលបានផ្សងព្រេងចូលហូលីវូដជាមួយនឹងរឿងភាគអាម៉េរិក «The Idol» ការតស៊ូរបស់ Lisa ក្នុងការសម្ដែងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ខណៈពេលដែលបទពិសោធន៍របស់ Jennie ប្រឈមមុខនឹងភាពចម្រូងចម្រាសខ្លះដោយសារតែភាពស៊ិចស៊ីអាសអាភាស ហើយអ្នកគាំទ្រចង់ឃើញពីរបៀបដែល Lisa នឹងរុករកតួនាទីថ្មីរបស់នាង។Lisa from K-pop group Blackpink joins 'The White Lotus' Season 3

«The White Lotus» មានភាពល្បីល្បាញដោយសារការបង្ហាញដ៏គួរឱ្យទាក់ទាញនៃរឿងរ៉ាវដែលជាប់ទាក់ទងគ្នាដែលបានរៀបចំប្រឆាំងរឿងពីក្រោយនៃសណ្ឋាគារ White Lotus Resort ដ៏ប្រណីត។ ខ្សែភាពយន្តនេះទទួលបានការសាទរយ៉ាងទូលំទូលាយ និងទទួលបានពានរង្វាន់ចំនួន ១០នៅឯពានរង្វាន់ Emmy Awards លើកទី ៧៤ ក្នុងឆ្នាំ ២០២២។ គួរកត់សម្គាល់ថារដូវកាលខាងមុខនេះនឹងត្រូវថតនៅប្រទេសកំណើតរបស់ Lisa គឺប្រទេសថៃ ទៅលើតំបន់ដូចជា កោះសាមុយ ភូកេត និងបាងកកដោយបន្ថែមភាពទាក់ទាញផ្ទាល់ខ្លួនដល់ការបង្ហាញខ្លួនដំបូងរបស់ Lisa ។Here's What We Know About 'The White Lotus' Season 3 As Parker Posey, Jason Isaacs And More Join Castទោះបីជាបង្ហើបដំណឹង Lisa នឹងក្លាយជាតារាសម្តែងនាពេលខាងមុខនេះក្តី ប៉ុន្តែគេមិនទាន់ដឹងថា Lisa សម្តែងជាតួអ្វីនោះទេ ខណៈពេលដែលព័ត៌មានលម្អិតអំពីគម្រោងនេះនៅតែស្ថិតក្រោមការបិទបាំង តួនាទីដ៏សំខាន់របស់ Lisa នៅក្នុងរឿងភាគនេះត្រូវបានគូសបញ្ជាក់ដោយភាពជាដៃគូរបស់ HBO ជាមួយអាជ្ញាធរទេសចរណ៍នៃប្រទេសថៃ ដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងសម្រាប់ការថត និងផ្សព្វផ្សាយកម្មវិធី។

បន្ថែមពីលើអាជីពសម្តែងដែលកំពុងរីកចម្រើន Lisa ថ្មីៗនេះបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងមានឈ្មោះថា LLOUD ដែលជាសញ្ញារបស់នាងបន្តពង្រីកទៅក្នុងបណ្តាក់ទុនថ្មីក្រៅពីតន្ត្រី៕K-pop: Blackpink's Lisa face suspension on Weibo | CNN

 

 

 

អស់ស្ទះ! រ៉ូស ហ៊ានប្រៀបធៀបក្រេដីតខ្លួនស្មើនឹង វណ្ណដា តារាចម្រៀងរ៉េបលំដាប់ប្រទេស

0

ក្រោយពីផ្ទុះរឿងអាស្រូវបាយមួយពេលតម្លៃខ្លួន៣០០០ដុល្លារហើយត្រូវមហាជនរិះគន់ពេញបណ្តាញសង្គម ពេលនេះស្រាប់តែ រ៉ូស និយាយថាខ្លួននាងមានក្រេដីតស្មើនឹង វណ្ណដា តារាចម្រៀងរ៉េបលំដាប់ប្រទសដោយសារតែអាចច្រៀងបានរហូតទៅដល់៥ភាសាទាំងភាសាជាតិ។ គ្រាន់តែឃើញឃ្លានេះហើយហ្វេនៗគាំងចិត្តព្រមទាំងលើកឡើងថា រ៉ូស ល្មមភ្ញាក់ខ្លួនហើយ។No photo description available.

នៅល្ងាចថ្ងៃទី១២ កុម្ភៈ រ៉ូស ដែលកំពុងល្បីបាយមួយពេលតម្លៃខ្លួន៣០០០ដុល្លារ បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «បើគិតៗទៅក្រេដីតនាងស្មើ វណ្ណដា ដែរព្រោះនាងអាចច្រៀងបទបរទេសបាន៥ភាសា ខ្មែរ ចិន ថៃ អង់គ្លេស វៀតណាម»។ ពាក្យសម្តីនេះដែរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមគាំងចិត្តសឹងតែមិនគួរឱ្យជឿថា រ៉ូស អាចនឹករកឃ្លានេះនិយាយចេញមកកើត។VannDa Announces 'SKULL 2 (Season 1)' Tour | HipHopDX

អ្នកប្រើហ្វេកប៊ុក បានចូលទៅបញ្ចេញមតិជាហូរហែលើការបង្ហោះរបស់ រ៉ូស ថា វណ្ណដា ច្រៀងតែពីរភាសាទេសល់លុយរាប់លានដោយចោទសួរទៅ រ៉ូស វិញច្រៀងបាន៥ភាសាហើយសល់ប៉ុន្មាន។ អ្នកខ្លះបានបញ្ចេញមតិថា ច្រៀង៥ភាសាតែពិបាកស្តាប់។ ចំណែកមតិផ្សេងទៀតបានលើកឡើងថា ល្មមភ្ញាក់ខ្លួនហើយ រ៉ូស ព្រមជាមួយនឹងការបញ្ចេញមតិជាច្រើនទៀត។No photo description available.

មុននឹងឈានដល់ការបង្ហោះលើកក្រេដីតខ្លួនឯងស្មើនឹងតារារ៉េប វណ្ណដា រ៉ូស កំពុងមានរឿងអាស្រូវមិនល្អព្រោះតែបង្ហោះពីតម្លៃខ្លួនបាយមួយពេលត្រូវចាយ៣០០០ដុល្លារដោយសារជាតារាល្បីក្រោយពីមានថៅកែចិនទាក់ទងមកសួរតម្លៃខ្លួន។ ទោះយ៉ាងណា បន្ទាប់ពីរងនូវសម្តីរិះគន់រួមទាំងប្រធានសមាគមសិល្បករខ្មែរចេញមុខប្រតិកម្មផង រ៉ូស បានចេញវីដេអូបកស្រាយថ្មីដោយនិយាយថាថៅកែចិនទាក់ទងមកនាងដើម្បីផ្សាយពាណិជ្ជកម្ម ដោយនាងដាក់តម្លៃខ្លួនទៅមិនក្រោម៣០០០ដុល្លារនោះទេសម្រាប់ការផ្សាយ តែនាងបានបដិសេធវិញដោយសារផលិតផលនោះជាល្បែងអនឡាញ។No photo description available.

ក្រោយពីរងមតិរិះគន់យកពាក្យសិល្បៈមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងរឿងមិនគប្បី រ៉ូស ក៏បានបង្ហោះអត្តសញ្ញាណប័ណ្ណសមាគមសិល្បករខ្មែរជំនាញជាតារាចម្រៀង ដោយមានបំណងលែងចង់ដើរលើវិថីសិល្បៈ ព្រោះមានតែអ្នកជាន់ពន្លិច សុំត្រឹមមានឈ្មោះជាអ្នករកស៊ីអនឡាញឬជាស្រ្តីជំនួញវិញ។

ការយកពាក្យជាអ្នកសិល្បៈដើម្បីជាខែលហើយបែរជាទៅធ្វើរឿងមិនគួរគប្បីសមាគមសិល្បករខ្មែរចេញសេចក្តីថ្លែងការណ៍មិនគាំទ្រ និងបដិសេធជាដាច់ខាតចំពោះសិល្បកររូបណា ដែលយកវិជ្ជាជីវៈសិល្បៈរបស់ខ្លួន ឬ យកឈ្មោះជាសិល្បករ ទៅប្រព្រឹត្តទង្វើមិនគួរគប្បី ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំមកនូវការបាត់បង់តម្លៃជាសិល្បករ និងអាប់ឱនដល់កិត្តិយសសិល្បករ៕