ក្រុមហ៊ុន OpenAI បានបង្ហាញនូវគំរូបញ្ញាសិប្បនិម្មិត (Sora) គឺជាបច្ចេកវិទ្យា AI ថ្មីចុងក្រោយបង្អស់ ដែលវាអាចផ្លាស់ប្តូរពីអត្ថបទខ្លីៗឱ្យក្លាយជាវីដេអូមានគុណភាពខ្ពស់ (Text to Video) មានរយៈពេល១នាទី ។ វីដេអូបង្កើតឡើងដោយបច្ចេកវិទ្យាថ្មីនេះ គឺមានលក្ខណៈស្រដៀងគ្នានឹងវីដេអូដែលបង្កើតដោយមនុស្សដែរ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ ។OpenAI's NEW AI "SORA" Just SHOCKED EVERYONE! (Text To Video) - YouTube

នៅពីក្រោយការប្រែក្លាយអត្ថបទទៅជាវីដេអូខ្លីនេះ គឺកើតចេញពីសមត្ថភាពរបស់គំរូបញ្ញាសិប្បនិម្មិត (Sora) ដែលវាអាចយល់ពីភាសា និងតួនាទីរបស់វត្ថុបានយ៉ាងល្អ ។ លើសពីនេះ បច្ចេកវិទ្យានេះក៏អាចយល់ពីបរិយាកាសនៅជុំវិញខ្លួន និងទីកន្លែងផ្សេងៗផងដែរ ទើបធ្វើឱ្យការធ្វើចលនានៅក្នុងវីដេអូដូចគ្នានឹងស្ថានការណ៍ពិតប្រាកដគ្រប់មុំនៃរូបភាព និងស្រមោល ។Sora: OpenAI will now let you create videos from verbal cues | CNN Business

វីដេអូដែលក្រុមហ៊ុន OpenAI បង្ហាញនេះ គឺគ្រាន់តែជាលទ្ធផលការងារមួយផ្នែកប៉ុណ្ណោះ ហើយក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍន៍បន្ថែមទៀត ។ បច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់សិទ្ធិការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់តែក្រុមសិល្បករ, អ្នករចនាម៉ូដ និងចាងហ្វាយផលិតកម្មភាពយន្តមួយចំនួនប៉ុណ្ណោះ ដើម្បីប្រមូលព័ត៌មានពីការប្រើប្រាស់សម្រាប់ការអភិវឌ្ឍគំរូបញ្ញាសិប្បនិម្មិតបន្ថែមទៀត ។OpenAI Launches Sora – AI Video Generator Capable of Shocking Realism |  CineD

ក្រៅពីនេះ ក្រុមការងារកំពុងដោះស្រាយបញ្ហាចំណុចខ្វះខាតរបស់គំរូបញ្ញាសិប្បនិម្មិត (Sora) ដូចជា ៖ គំរូ Physics ដ៏ស្មុគស្មាញ, ការបង្ហាញទឹកមុខ និងក្រសែភ្នែករបស់មនុស្ស ដើម្បីប្រាប់ពីស្ថានការណ៍នានា ដែលគំរូបញ្ញាសិប្បនិម្មិតពុំទាន់អាចធ្វើចំណុចទាំងអស់នេះបានត្រឹមត្រូវទេ ។ ហេតុនេះ គំរូបញ្ញាសិប្បនិម្មិត (Sora) នឹងត្រូវរៀនសូត្របន្ថែមទៀតដើម្បីឱ្យវាកាន់តែឆ្លាតជាងមុន ។OpenAI reveals Sora, a tool to make instant AI videos

សុវត្ថិភាពនៃការប្រើប្រាស់គំរូបញ្ញាសិប្បនិម្មិត (Sora) គឺជាអ្វីដែលក្រុមការងារអភិវឌ្ឍន៍ផ្តល់ភាពសំខាន់ជាចម្បង ដើម្បីការពារកុំឱ្យជនខិលខូចយកបច្ចេកវិទ្យាថ្មីនេះទៅប្រើប្រាស់ក្នុងផ្លូវខុស ដូចជា ៖ ការផលិតវីដេអូបោកប្រាស់, ការបង្កើតព័ត៌មានក្លែងក្លាយ, ការជំរុញអំពើហិង្សា និងការគំរាមកំហែង ឬបំពានផ្លូវភេទ ដើម្បីបង្កើតការស្អប់ខ្ពើម ឬមានគោលបំណងផ្សេងទៀត ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានសហការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញ, និស្សិត និងអ្នកច្បាប់ ។OpenAI Sora is a new AI model that can create one-minute videos from text  prompts and it is mindblowing - India Today

កាលពីចុងឆ្នាំ២០២២ ក្រុមហ៊ុន OpenAI ធ្លាប់បានបង្ហាញសេវាកម្ម ChatGPT ដែលបញ្ជាក់ពីសមត្ថភាពរបស់បញ្ញាសិប្បនិម្មិតលើសមុខងារជាច្រើន ដូចជា ៖ វាអាចសរសេរអ៊ីម៉ែល, សរសេរកូដកម្មវិធី និងកំណាព្យ ។ ហេតុនេះ ការបង្ហាញគំរូបញ្ញាសិប្បនិម្មិត (Sora) ដែលអាចបង្កើតវីដេអូមានគុណភាពខ្ពស់នេះ គឺជាការអភិវឌ្ឍបច្ចេកវិទ្យាដ៏សំខាន់របស់ក្រុមហ៊ុន ៕