វាលស្រែអំបិលរាប់ពាន់ហិចតាដែលកំពុងមានវត្តមានក្នុងខេត្តកំពត ជាទីតាំងចែកចាយអំបិលនៅទូទាំងប្រទេសកម្ពុជានិងជាប្រភពចំណូលដ៏កាក់កបសម្រាប់អ្នកខេត្តនេះ បច្ចុប្បន្នបាននឹងកំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ពិសេសមួយទៀតទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។May be an image of 3 people

ខេត្តកំពតដែលជាគោលដៅទេសចរដ៏ពេញនិយមបំផុតមួយនៅលើទឹកដីនៃប្រទេសកម្ពុជា ព្រោះថាជាតំបន់ប្រវត្តិសាស្រ្តខ្មែរមានមានទាំងភ្នំ ប្រាសាទបុរាណជាច្រើន ព្រមទាំងជាតំបន់អេកូទេសចរណ៍ធម្មជាតិមានទាំងសមុទ្រ រមនីយដ្ឋានស្អាតៗ បឹងបួរ ទឹកជ្រោះជាដើម។May be an image of 13 people and text

យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ លោកអ៊ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូខេត្តកំពត កាលពីថ្ងៃទី១៦ ខែកុម្ភះនេះ គឺបានបង្ហាញកន្លែងទេសចរសក្តានុពុលមួយស្ថិតនៅក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវជាទីតាំងផលិតអំបិលចែកចាយទូទាំងប្រទេសកម្ពុជា ដែលគេឲ្យឈ្មោះថា«វាលស្រែអំបិល»គឺបានទាញយកនូវចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ជាច្រើន ជាពិសេសគឺភ្ញៀវអន្តរជាតិគឺបានមកកម្សាន្តជាហូហែរ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗតាមរយៈដំណើរការនៃការផលិតអំបិលធម្មជាតិ។May be an image of 7 people and text

សិប្បកម្មផលិតអំបិលគឺជាប្រភពចំណូលដ៏កាក់កប ជាពិសេសគឺសម្រាប់ប្រជាកសិករនៅខេត្តកំពតនិងកែប ព្រោះវាជាកន្លែងដែលទឹកសមុទ្រត្រូវបានបង្ហូរចូលក្នុងស្រែហាលធំៗ ហើយក៏បង្ហូរបន្តទៅក្នុងវាលស្រែបណ្តុះ។ បន្ទាប់មក គឺត្រូវរងចាំរហូតដល់ទឹកសមុទ្ររីងអស់ពីក្នុងស្រែ ដើម្បីបានក្លាយទៅជាអំបិលជាដុំៗ ទើបប្រជាកសិករនាំគ្នាប្រមូលទិន្នផលទាំងនេះទៅរក្សាទុកនៅកន្លែងសមស្រប ដើម្បីឈានចូលដល់សង្វាក់ផលិតកម្មជាបន្តបន្ទាប់ទៀតនិងផលិតបានជាអំបិលដែលយើងបរិភោគសព្វថ្ងៃនេះ។
ទោះជាយ៉ាងណា ទិន្នផលផលិតកម្មមួយនេះគឺត្រូវពឹងផ្អែកយ៉ាងសំខាន់ទៅលើកត្តាអាកាសធាតុ ជាពិសេសគឺក្នុងរដូវវប្រាំងព្រោះថាទឹកនឹងឆាប់រីងក្លាយជាអំបិលយ៉ាងឆាប់រហ័សនិងប្រមូលទិន្នផលបានច្រើនជាងក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់រាល់ថ្ងៃផងដែរ៕No photo description available.May be an image of 9 people and text