ប្រទេសថៃ ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ លើកឡើងថា លោករីករាយនៅពេលអតីតនាយករដ្ឋមន្ត្រីប្រទេសថៃ លោក Thaksin Shinawatra បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។ លោកនាយករដ្ឋមន្ត្រីថៃនឹងមានឱកាសចូលជួបលោក Thaksin ប៉ុន្តែលោកបញ្ជាក់ថា ប្រទេសថៃមាននាយករដ្ឋមន្ត្រីតែម្នាក់ប៉ុណ្ណោះ ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានផ្តល់សម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយលោកបានបង្ហាញនូវក្តីរីករាយដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin បានទទួលការព្យួរទោស និងធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។Bangkok Post - Srettha: Thaksin could have role after release

លោក Srettha Thavisin បញ្ជាក់ថា គ្រប់យ៉ាងបានដំណើរការទៅតាមលក្ខខណ្ឌច្បាប់ ហើយលោកនៅតែបញ្ជាក់ពាក្យដដែលថា លោក Thaksin គឺជាអតីតនាយករដ្ឋមន្ត្រីថៃម្នាក់ ដែលមានចំណេះដឹង សមត្ថភាព និងទទួលបានការស្រឡាញ់ចូលចិត្តពីពលរដ្ឋថៃ ។ លោករីករាយណាស់នៅពេលលោក Thaksin ទទួលបានការព្យួរទោស ប៉ុន្តែលោកមិនបានទូរស័ព្ទទៅជជែកជាមួយអ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ នៅឡើយទេ ពីព្រោះបច្ចុប្បន្ននេះ លោកចង់ឱ្យពួកគេមានពេលវេលានៅជាមួយគ្នាជាលក្ខណៈគ្រួសារ ។Pheu Thai foots the political bill for Thaksin's return | East Asia Forum

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីមិនបានបារម្ភអ្វីទេ ដោយសារលោក និងអ្នកនាង Paetongtarn បានយល់ពីគ្នាទៅវិញមកស្រាប់ហើយ ។ ប្រសិនបើមានឱកាស លោកនឹងចូលជួបលោក Thaksin ដូចលោកធ្លាប់ចូលជួបលោក ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្ត្រីថៃដែរ ។

នៅពេលអ្នកសារព័ត៌មានសួរថា ពេលនេះ អ្នកមានទស្សនៈខុសគ្នានិយាយថា អំណាចគ្រប់គ្រងនាពេលនេះ បានផ្លាស់ចេញពីវិមានរដ្ឋាភិបាលទៅកាន់លំនៅឋានរបស់លោក Thaksin វិញ តើលោកនាយករដ្ឋមន្ត្រីយល់ឃើញយ៉ាងណាដែរ?Ex-prime minister Thaksin enters Thai prison hours after returning from  exile | The Hunts Post

លោក Srettha Thavisin ឆ្លើយថា លោកទទួលស្គាល់ពីទស្សនៈខុសគ្នា ប៉ុន្តែលោកមិនចង់ឱ្យយករឿងនេះមកធ្វើជាប្រធានបទទេ ពីព្រោះបើយោងតាមរដ្ឋធម្មនុញ្ញប្រទេសថៃចែងថា នាយករដ្ឋមន្ត្រីថៃមានតែម្នាក់ប៉ុណ្ណោះ ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ បានបង្ហោះរូបភាពក្នុង Instagram ផ្ទាល់ខ្លួន អំពីលោក Thaksin អតីតនាយករដ្ឋមន្ត្រីថៃ អង្គុយលេងនៅបរិវេណអាងហែលទឹកក្នុងលំនៅឋាន ក្រោយពីលោកទទួលបានការព្យួរទោស ។ អ្នកនាង Paetongtarn បានសរសេរក្នុង Instagram ថា ៖ «ក្រោយពីមិនបានឃើញបរិយាកាស និងពន្លឺថ្ងៃនៅខាងក្រៅអស់ចំនួន១៨០ថ្ងៃ និងមិនបានវិលត្រឡប់មកផ្ទះមួយនេះអស់រយៈពេល១៧ឆ្នាំ នៅទីបំផុត លោកប៉ាក៏អាចមកអង្គុយនៅខាងក្រៅបែបនេះ» ។PM-elect Srettha vows to improve Thais' lives - Khmer Times

គួរបញ្ជាក់ថា លោក Thaksin អតីតនាយករដ្ឋមន្ត្រីប្រទេសថៃ បានទទួលការព្យួរទោសកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីលោកទទួលទោសអស់ចំនួន១៨០ថ្ងៃ ។ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ លោកបានធ្វើដំណើរចាកចេញពីមន្ទីរពេទ្យប៉ូលិស និងជិះរថយន្តទៅផ្ទះរបស់លោក ដែលស្ថិតនៅផ្លូវចារឺនសានីតវង្ស តំបន់បាងផ្លាត់ ទីក្រុងបាងកក ៕