កាល់ស្យូម គឺជាសមាសធាតុរ៉ែដល់សំខាន់នៅក្នុងឆ្អឹងនិងធ្មេញ លើសពីនេះវាក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយរបស់យើងផងដែរ។ ប៉ុន្តែនៅអាយុនីមួយៗរាងកាយរបស់យើងបានលូតលាស់ជាបន្តបន្ទាប់ ដូច្នេះហើយតើមនុស្សគ្រប់វ័យទាំងអស់ត្រូវការកាល់ស្យូមប៉ុន្មានក្នុង ១ថ្ងៃ?

១.កុមារភាព៖ ចំពោះកុមារតូចដែលមានអាយុ ១-១០ឆ្នាំ គួរតែទទួលបានកាល់ស្យូម ៨០០ – ១០០០ មីលីក្រាមក្នុងមួយថ្ងៃ សម្រាប់ពង្រឹងឆ្អឹង និងធ្មេញ រួមទាំងផ្នែកផ្សេងៗទៀត ដើម្បីប្រើប្រាស់ជារចនាសម្ព័ន្ធនៃរាងកាយ។Calcium: Health benefits, foods, and deficiency

២.មនុស្សពេញវ័យ៖ សម្រាប់មនុស្សពេញវ័យវិញគួរតែទទួលបានជាតិកាល់ស្យូម ១២០០ មីលីក្រាមក្នុងមួយថ្ងៃ។Teenage Years - Nutritional Information - Bord Bia

៣.ស្ត្រីមានផ្ទៃពោះ៖ រីឯស្ត្រីមានផ្ទៃពោះគួរតែទទួលបានជាតិកាល់ស្យូម ១៥០០មីលីក្រាមក្នុងមួយថ្ងៃ ដែលលើសពីមនុស្សធម្មតា ដោយសារតែសារធាតុរ៉ែបែបនេះត្រូវបានបញ្ជូនទៅកុមារសម្រាប់ការអភិវឌ្ឍនៃរចនាសម្ព័ន្ធរាងកាយរបស់ទារក។Essential Nutrients For A Healthy Pregnancy: Are You Eating Enough Protein  & Calcium? - MY Texas Health Care Obstetrics & Gynecology

៤.ស្ត្រីបំបៅដោះ៖ សម្រាប់ស្រ្តីបំបៅដោះគួរតែទទួលបានជាតិកាល់ស្យូម ១៥០០ – ២០០០ មីលីក្រាមក្នុងមួយថ្ងៃ។

៥.មនុស្សចាស់៖ ជាធម្មតាមនុស្សគួរតែទទួលបានជាតិកាល់ស្យូម ១០០០-១៥០០ មីលីក្រាម / ថ្ងៃ ដែលលើសពីមនុស្សធម្មតា ព្រោះក្រោយអាយុជាង ៣០ឆ្នាំ រាងកាយនឹងស្រូបជាតិកាល់ស្យូមតិច បណ្តាលឱ្យមានបញ្ហាឆ្អឹង ព្រោះមិនបានទទួលជាតិកាល់ស្យូមគ្រប់គ្រាន់ និងធ្វើឱ្យឆ្អឹងផុយ prune និងមិនមានសុខភាពល្អ៕Healthy Eating for Older Adults - Abba Medical Transportation