រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីប្រកាស ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ២៤៥ (ម៉ៅសេទុង) ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ សូមបញ្ឈប់ការប្រកបអាជីវកម្មលក់ដូរនៅលើផ្លូវសាធារណៈ និងមិនអនុញ្ញាតឱ្យចតយានយន្តនៅលើផ្លូវសាធារណៈបន្តទៀតឡើយ។ចិញ្ចើមផ្លូវភាគច្រើននៅក្នុងរាជធានីភ្នំពេញត្រូវគេរំលោភធ្វើជាកម្មសិទ្ធ  ជាក់ស្តែងផ្លូវលេខ១៦៣ ពីវត្តមហាមន្ត្រីដល់កែងផ្លូវម៉ៅសេទុង ...ក្នុងករណីនេះ រដ្ឋបាលខណ្ឌ ដាក់ចេញនូវវិធានការ២សំខាន់ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋធ្វើតាម ដែលមានដូចជា៖

១. បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ព្រមទាំងយកទីតាំង ដីសាធារណៈនៅមុខផ្ទះរបស់ខ្លួនដែលអាជ្ញាធរបានកំណត់ ជួល ឬធ្វើអាជីវកម្មលក់ដូរជាដាច់ខាត។

២. មិនអនុញ្ញាតឱ្យមានការចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមមធ្យោបាយ ដឹកជញ្ជូនគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ លើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ ១៨២ ដល់ផ្លូវលេខ២១៧)។

រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងករណីមិនអនុវត្តតាមសេចក្តី ជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ សម្ភារ និងទ្រព្យសម្បត្តិណាមួយឡើយ។ ក្នុងករណីមានការរារាំងប្រឆាំងនឹងការអនុវត្តវិធានការរដ្ឋបាល របស់អាជ្ញាធរមាន សមត្ថកិច្ច នឹងឈានដល់ការអនុវត្តវិធានការច្បាប់ ៕