តារាចម្រៀងជើងចាស់ ស៊ឹម ថៃណា ម្ចាស់បទ «បេះដូងឆ្កួត» បានចេញវីដេអូបញ្ជាក់ពីមូលហេតុដែលមិនអាច Cover បទចម្រៀងឱ្យទស្សនិកជនស្តាប់ឡើងវិញបានដោយសារតែបទរបស់នាង ៨០ភាគរយគឺចម្លងមកពីផ្ទះលេខ២។ ទោះយ៉ាងណា តារាចម្រៀងរូបនេះបាននិយាយថាក្នុងឆ្នាំ២០២៦ រូបនាងកំពុងសម្លឹងមើលការផលិតបទថ្មីដែលជា Original Song និងការ Cover បទចាស់ៗមួយចំនួន។

ថ្មីៗនេះកញ្ញា ស៊ឹម ថៃណា បានចេញវីដេអូឆ្លើយតបបន្ទាប់ពីមានការទទូចពីអ្នកគាំទ្រឱ្យរូបនាងចូលសិល្បៈវិញ។ តារាចម្រៀងរូបនេះបានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលនៅមិនភ្លេចនាងជាអ្នកចម្រៀងស៊េរីចាស់។ ថៃណា ថានាងកំពុងតែគិតគួរចាប់ផ្តើមពីចំណុចណាទៅវិញពីព្រោះនាងមិនមែនជាអ្នកចម្រៀងផ្តើមពីចំណុចសូន្យនោះទេ។ .png)
ស៊ឹម ថៃណា ថានាងមានបទចម្រៀងចាស់ៗជាច្រើននៅក្នុងផលិតកម្មធំៗចំនួន៣ប៉ុន្តែជាអកុសលបទចម្រៀងដែលនាងចេញកាលពីជាង១០ឆ្នាំមុនគឺសុទ្ធសឹងតែជាបទដែលចម្លងពីប្រទេសជិតខាង ដែលពេលនោះបទ Original Song មិនមានការទូលំទូលាយនោះទេ។ តារាចម្រៀងជើងចាស់រូបនេះបានទទួលស្គាល់ថាបទរបស់នាង ៨០%គឺមានការចម្លងពីផ្ទះលេខ២ ដូច្នេះនាងមិនអាចយកបទទាំងនោះមក Cover ឱ្យទស្សនិកជនស្តាប់បានទៀតនោះទេ។
.png)
យ៉ាងណាមិញ តារាចម្រៀង ស៊ឹម ថៃណា បានបន្ថែមថានៅក្នុងឆ្នាំ២០២៦ រូបនាងកំពុងគិតសារឡើងវិញគឺនាងនឹងធ្វើបទ Original Song មួយចំនួន ក៏ដូចជា Cover បទចាស់របស់នាងមួយចំនួនដែលពុំមែនចម្លងពីផ្ទះលេខ២។ តារាចម្រៀងរូបនេះបានសារភាពថានាងខុសពីអ្នកដទៃអ្វីក៏ដោយទាល់តែនាងសប្បាយចិត្តបានធ្វើ បើមិនសប្បាយចិត្តគឺនាងមិនធ្វើឡើយដោយមានពេលខ្លះបទចម្រៀងដែលបានថតទុកក៏មិនអាចចេញបានរហូតហួសសម័យកាល។
ស្ថិតក្នុងវ័យ៤២ឆ្នាំ កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់ថានាងពុំអាចបំរើវិស័យសិល្បៈបានយូរទៀតនោះទេ ហើយការបន្តសិល្បៈក្នុងកំឡុងពេលចុងក្រោយនេះនាងនឹងបង្ហាញសមិទ្ធផលថ្មី បំរើអារម្មណ៍ទស្សនិកជនក្នុងជីវិតចុងក្រោយនៃអាជីពសិល្បៈរបស់នាង៕










