Home ព័ត៌មានអន្តរជាតិ ថៃមិនអនុញ្ញាតឱ្យពលករខ្មែរជាង១សែននាក់ចាកចេញពីប្រទេសខ្លួនព្រោះ​បារម្ភគ្មានពលករធ្វើការក្នុងវិស័យកសិកម្ម

ថៃមិនអនុញ្ញាតឱ្យពលករខ្មែរជាង១សែននាក់ចាកចេញពីប្រទេសខ្លួនព្រោះ​បារម្ភគ្មានពលករធ្វើការក្នុងវិស័យកសិកម្ម

136
0

ធ្លាប់តែមើលងា.យពលករខ្មែរមកស៊ីឈ្នួលលក់កម្លាំងពលកម្ម និងពឹងផ្អែកនៅថៃ ប៉ុន្តែពេលនេះ ថៃខ្លួនឯងបែរជាខ្វះខាតពលករធ្វើការយ៉ាងធ្ងន់ធ្ងរ ទៅស្រវាយកពលករប្រទេសផ្សេងមកធ្វើការ ប៉ុន្តែខ្វះខាតជំនាញ ខណៈការចំណាយលើប្រាក់ឈ្នួលវិញក៏ខ្ពស់ និងធ្វើការមិនល្អដូចពលករខ្មែរ ។ បច្ចុប្បន្ន ការងារជាច្រើនកន្លែងនៅថៃលែងដំណើរការ ជាពិសេស ការងារប្រមូលផលដំណាំកសិកម្មមិនទាន់ពេលវេលា ដោយសារពលករខ្មែរបោះបង់ការងារនៅថៃ ដែលធ្វើឱ្យក្រសួងការពារថៃសម្រេចចិត្តមិនទាន់បញ្ជូនពលករខ្មែរជាង១សែននាក់ត្រឡប់ទៅប្រទេសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghT2d4Ksjs5_F5btiOSy4pOhMOUB405_HY77cj5AFA2mnEhZHdbOqig-8xHez6fb5LgZqzZ01BmCUm2Bhw5cDF1Vh3HaktHuVjBkRB5A2AwDZS1e3kbmy7GkpGQEPx3b6FqPsZigpk3MNU2FCtvd_ZmQf8HizCJ05-ljaEUl4-qn2gGypmFlLCEs6UQhOH/s850/photo_2026-02-19_09-14-24.jpg

បើតាមរដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី Trinuch Thienthong និយាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថាប័នកងទ័ពកំណត់ឱ្យពន្លឿនការត្រួតពិនិត្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃជាង១សែននាក់ ប៉ុន្តែក្រសួងការងារសម្រេចចិត្តមិនទាន់បញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញទេ ពីព្រោះត្រូវពិនិត្យស្ថានការណ៍ឱ្យគ្រប់ជ្រុងជ្រោយសិន ប្រសិនបើបញ្ជូនទៅប្រទេសវិញនឹងធ្វើឱ្យវិស័យកសិកម្មថៃខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3JvBYRjJWiUWyUZ9rTJrD8nF94O2rGnyazvNoL2DTzDKRTqAgv3rPpHQ1xc7YD6CXXN0ptOYiiXtbA57zFDgbfsp_KdEofrsx934tdzPGTQX77FiZT8WQIF7yrXF43TQ-VlQHQZldq8j4lT-Z-ke7Ck-h2WzSnx-ZMcxUimskppAFxwGuvRS-6k9pxk6g/s1200/photo_2026-02-19_09-14-24%20(2).jpg
កាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី Trinuch បាននិយាយពីការបន្តសុពលភាពលិខិតអនុញ្ញាតការងាររបស់ពលករខ្មែរជាង១សែននាក់ដែលកំពុងធ្វើការនៅប្រទេសថៃថា មិនទាន់បញ្ជូនពួកគេទៅប្រទេសវិញ ដោយសារក្រសួងការងារថៃរង់ចាំតាមដានស្ថានការណ៍សិន ។ ពេលនេះ យើងកំពុងពិចារណាបញ្ហាសន្តិសុខជាតិ ប៉ុន្តែទទួលស្គាល់ថា ម្ចាស់អាជីវកម្មថៃ ជាពិសេស វិស័យកសិកម្មប៉ះពាល់យ៉ាងខ្លាំងព្រោះគ្មានពលករខ្មែរធ្វើការ ។

ហេតុនេះ អ្នកស្រីសំណូមពរឱ្យស្ថាប័នកងទ័ពត្រួតពិនិត្យសន្តិសុខជាមុន ទើបក្រសួងការងារលើកឡើងពីបញ្ហាពលករខ្មែរជាង១សែននាក់នេះពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីឱ្យមានភាពច្បាស់លាស់នាពេលឆាប់ៗថា តើត្រូវបន្តសុពលភាពលិខិតអនុញ្ញាតការងាររបស់ពលករខ្មែរ ឬក៏បញ្ជូនត្រឡប់ទៅប្រទេសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi_7Tp1qQWobGTjGHnAg6AFHtHnvIl2jBwysKUBpGlzMI51dwqJXxnKwIk2J6I0qsN6H6g_iijopkakEO6Ouq85o898vLRfc0yxRqjKFQ4O8-28yAnj9akYEq8zPtyfWORIKMnPC9ua-oKitl7lA2rhchdbMwaZkZBLdH5CgxkTM61l4zHenubu5pUybWd/s850/photo_2026-02-19_09-14-24%20(3).jpg

រដ្ឋមន្ត្រីក្រសួងការងារថៃបន្តថា ពលករខ្មែរជាង១សែននាក់នេះបានធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ប៉ុន្តែស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ ធ្វើឱ្យពួកគេក្លាយជាពលករខុសច្បាប់នាពេលបច្ចុប្បន្ន ។ ថៃមិនទាន់អាចបញ្ជូនពួកគេទៅប្រទេសវិញទេ ដោយសារតែលក្ខខណ្ឌមួយចំនួន បញ្ហានេះត្រូវតែពិចារណាឱ្យគ្រប់ជ្រុងជ្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_iYcB6M3y8NZxnDZTi7Y4KrnuRN3M8AGU2teftDaiupUJ0R95rGjnZ8OUMl4GD96FSr6QBgi-F4F93KA_4hvG08tTfvNgDjO_CMeaQc4lDw7Vi4J0Bi4APZm7VmfKPE6_kSiehqjcntjlw-1zYRXp9r8f7P8jSf9QEN6mFiTs5E-U0bmGMjKhSUy3dDAW/s600/photo_2026-02-19_09-14-24%20(4).jpg

គួរបញ្ជាក់ថា ដោយសារតែខ្វះខាតពលករធ្វើការខ្លាំង ប្រទេសថៃបានប្រកាសជ្រើសរើសពលករប្រទេសស្រីលង្ការ ចំនួន១ម៉ឺននាក់មកធ្វើការក្នុងវិស័យនានាជាបន្ទាន់ រួមមាន ៖ សំណង់ កសិកម្ម ម្ហូបអាហារនិងភេសជ្ជៈ ឧស្សាហកម្ម និងជីករ៉ែ ។ រដ្ឋាភិបាលថៃគ្មានជម្រើសអ្វីក្រៅពីប្រកាសជ្រើសរើសពលករប្រទេសផ្សេងមកធ្វើការជំនួសពលករខ្មែរទេ បើទោះជាថៃត្រូវចំណាយថ្លៃឈ្នួលយ៉ាងខ្ពស់ទៅឱ្យពលករប្រទេសផ្សេងក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMdWifgGSD-i5ADHPD5N9fKHKU_b3spC7uxuYXjyU_c76PXenLHw74gr_B-EuwY_ozXXGcEkpeG4hBz4L-qLXCEdoZdvfyre5OY9_V7fW-NpG2lRoXuFwXnaqiqOwtLtOsbl_ZPPvbLnfM_Nm_1ZXg4ZusWXHEUYNL9UFLd66znN3zJ5rIz913Ns5URYPR/s1024/photo_2026-02-19_09-14-24%20(5).jpg
ការទទួលយកពលករប្រទេសផ្សេងមកធ្វើការនេះ ថៅកែថៃភាគច្រើនមិនពេញចិត្តនោះទេ ដោយសារត្រូវចំណាយប្រាក់ឈ្នួលខ្ពស់ទ្វេដង បើធៀបនឹងពលករខ្មែរ ពលករខ្មែរស៊ូនឹងការងារជាង ម្យ៉ាងទៀត ពិបាកទំនាក់ទំនងគ្នា ដោយសារថៅកែថៃស្តាប់មិនសូវយល់ភាសាអង់គ្លេស ៕