ដើម្បីកុំឱ្យអ្នកដំណើរមាត់ឡូឡា មគ្គុទ្ទេសក៍ទេសចរចិនបានប្រើវិធីនេះយ៉ាងជោគជ័យ
ប្រទេសចិន ៖ វាបានល្បីល្បាញម្តងទៀតក្រោយពីសារព័ត៌មានបរទេសបានចុះផ្សាយពីរូបភាពមួយគួរឱ្យចាប់អារម្មណ៍នៅលើរថយន្តក្រុងប្រទេសចិន ខណៈរឿងរ៉ាវនេះធ្លាប់ល្បីល្បាញម្តងហើយកាលពីឆ្នាំ២០២០ ។ ប៉ុន្តែវាបានល្បីល្បាញម្តងទៀតនៅហុងកុង និងតៃវ៉ាន់ ក្នុងឆ្នាំ២០២៤ ។
សារព័ត៌មានបរទេសបានបង្ហោះរូបភាពនេះ និងសរសេរថា វាជាវិធីសាស្ត្រដែលមគ្គុទ្ទេសក៍ទេសចរម្នាក់បានធ្វើនៅលើរថយន្តក្រុង ដែលមានអ្នកដំណើរសុទ្ធតែជាមនុស្សចាស់ ។ ការធ្វើបែបនេះដើម្បីកាត់បន្ថយសំឡេងឡូឡារបស់អ្នកដំណើរ ហើយមគ្គុទ្ទេសក៍ទេសចរពុំចាំបាច់ហាមឃាត់ពួកគេដោយផ្ទាល់ ។ មគ្គុទ្ទេសក៍ទេសចរខាងលើនិយាយថា នៅពេលខ្លួនចែកម៉ាស់បិតមុខទៅឱ្យអ្នកដំណើរម្នាក់១ ស្រាប់តែសំឡេងឡូឡាក្នុងរថយន្តបាត់អស់ ហើយអ្នកដំណើរមិនរញ៉េរញ៉ៃទៀតផង ។
មគ្គុទ្ទេសក៍ទេសចរបន្តថា រយៈពេលត្រឹមតែ១៥នាទី ទៅ៣០នាទីប៉ុណ្ណោះ អ្នកដំណើរចាស់ៗទាំងអស់បានសម្រាកលង់លក់ ដើម្បីឱ្យផ្ទៃមុខរបស់ពួកគាត់ស្រស់ស្អាត ។ ពួកគាត់បានសម្រាកលក់យ៉ាងស្ងៀមស្ងាត់ ហើយមគ្គុទ្ទេសក៍ទេសចរលែងថ្លង់ដូចមុន ។
ក្រោយពីសារព័ត៌មានបរទេសបង្ហោះរូបភាពអ្នកដំណើរបិតម៉ាស់នៅលើមុខបែបនេះ ធ្វើឱ្យមនុស្សជាច្រើននាក់សរសើរមគ្គុទ្ទេសក៍ទេសចររូបនេះ អំពីវិធីដោះស្រាយបញ្ហានៅពេលជួបអ្នកដំណើរអាយុច្រើនជិះរថយន្ត ព្រោះនៅពេលស្ត្រីចាស់ៗនៅរួមគ្នា ពួកគេនឹងជជែកគ្នាដោយសំឡេងខ្លាំងៗ និងដើរទៅមកគ្មានសណ្តាប់ធ្នាប់ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «ទិញម៉ាស់តែ១ប្រអប់ប៉ុណ្ណោះ ហើយតម្លៃក៏មិនថ្លៃដែរ ប៉ុន្តែអាចចែកឱ្យអ្នកដំណើរបិតមុខបានច្រើននាក់» ។
អ្នកខ្លះទៀតនិយាយថា ៖ «វាជាគំនិតល្អមួយ ហើយគេអាចប្រើប្រាស់វិធីនេះនៅពេលចូលឆ្នាំចិន ឆ្នាំ២០២៤» ។ អ្នកខ្លះទៀតថា ៖ «វាជាការជួយឱ្យពិភពលោកនៅស្ងប់សុខ ហើយអាចជួយឱ្យអ្នកដទៃបាត់ថ្លង់ដោយសារសំឡេងឡូឡាផងដែរ» ៕

















បន្ទាប់មក ដូនពេញក៏បានគៀរគងអ្នកភូមិនាសម័យកាលនោះឲ្យលើកដីពូនភ្នំនិងសង់វិហារប្រក់ស្បូវមួយនៅទីនោះ។ រួចក៏នាំយកព្រះពុទ្ធបដិមា៤អង្គនោះទុកនៅម្ខាង និងទេវរូបថ្ម១អង្គទៀតទុកនៅម្ខាងទៀតនៃភ្នំនេះ។ ដោយមើលឃើញថា ទេវរូបមួយអង្គនោះមានលក្ខណៈដូចឡាវ និងអណ្តែតមកពីស្រុកឡាវ ដូនពេញក៏បានដាក់ឈ្មោះថា «អ្នកតាព្រះចៅ» ហើយនាមនេះក៏បានជាប់មកដល់សព្វថ្ងៃនេះ។



ការអនុញ្ញាតឱ្យបើកច្រកព្រំដែនបែបនេះ អាចនឹងឱ្យកម្ពុជា បាត់បង់ចំណូលដ៏ធំពីភ្ញៀវទេសចរ ដោយហេតុថាភ្ញៀវទេសចរ អចនឹងនាំគ្នាចូលតាមច្រកព្រំដែនសុីសាកេតប្រទេសថៃ ជំនួសការធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីទៅទស្សនាប្រាសាទព្រះវិហារ។
នេះមិនមែនជាលើកទីមួយនោះទេ ដែលខាងថៃបានស្នើឱ្យកម្ពុជា បើកឱ្យភ្ញៀវទេសចរពីខាងថៃបានចូលទស្សនាព្រះវិហារនោះទេ ពោលគឺកាលសម្តេចតេជោហ៊ុនសែន នៅជានាយករដ្ឋមន្រ្តី អជ្ញាធរថៃ តែងតែសុំធ្វើការចរចារជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែខាងកម្ពុជាមិនយល់ព្រមនោះទេ។
សូមបញ្ជាក់ថា ចាប់តាំងីឆ្នាំ២០០៨ ថៃឈ្លានពានប្រាសាទព្រះវិហារមក បានធ្វើឱ្យមានការអសន្តិសុខជាខ្លាំងនៅតំបន់ប្រវត្តិសាស្ត្ររបស់កម្ពូជា ដែលបានធ្វើឱ្យខាងកម្ពុជា សម្រេចចិត្តបិទមិនអោយភ្ញៀវទេសចរពីខាងថៃបានចូលទស្សនាព្រះវិហារអស់រយៈពេល១៦ឆ្នាំ៕












