Home Blog Page 1250

តារាចម្រៀង រតនៈ ពិសី ជាប់ពន្ធ.នាគារបណ្ណោះអាសន្នករណីចេញសែកស្អុយជិត២ម៉ឺនដុល្លារ

0

កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង និងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បញ្ជូនខ្លួនទៅតុលាការពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន(សែកស្អុយ)ចំនួន១៩ ២០០ដុល្លារ។ ខណៈពេលនេះ រតនៈ ពិសី ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស.ម២ បណ្តោះអាសន្នហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibsgFpldIvuW3IMYAE5uliXA5F9B3Fi_owO1dia0R0igmHOe347Kj-PJ2dtVCDYoAkaeS3aVngTKAK0tIRPmKv51J2ivi-YxvKIpQp4xU-s16-vtuBxm5cr85ZPNitGxg-q9ii9sRjqFrAQ9P6jQYo0Z8-MNjjnr9HuXeZGaUzN532rPpfyNq-M_px2mE/s2048/320058569_942849356696187_4733150883841769611_n.jpg

ការឃាត់និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី ហៅរតនៈ ពិសី ធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រីអាយុ៣១ឆ្នាំដោយបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី ១៣ ខែ មេសាឆ្នាំ ២០២៣ ។

យោងទៅតាមដីកាបញ្ជាឱ្យចូលខ្លួនពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤បានបញ្ជាក់ថា កែវ ពិសី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc01CHzAuc7xido8vVhsppQWeq7wSPJJo74dABhLp6VRcpyz58CKmJIpJQeDrUmGO-eeliABjviyg20YHOynstYkwtKE8mZl3lC1u33LcnxZmAKttSELNLOnfBzcZMttpRlJw3BO19m33I06We-rK3BCfEKNO1HC7Z-hnP4NAYei1LlkXYCRMVPLB4CYs/s2048/323105067_991299048514147_1264178013365846991_n.jpg

គួរបញ្ជាក់ផងដែរថា តារាចម្រៀង និងសម្តែង កែវ ពិសី ធ្លាប់ត្រូវបានសមត្ថកិច្ចកោះហៅឱ្យចូលបំភ្លឺជុំវិញករណីចេញសែកគ្មានសាច់ប្រាក់ សែកស្អុយតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_-ADGC8ltC-a3HWlPGRcb_VoR2Ygikww8V4WlNTb9A52AN6HZAaespObeK88drDyK2JW3OQrNbS0uoZhNjHRSdNwizhVmonOVfNKdj6inbBhUBWGk0b7q-5KUzuKHu7JJaztkpA97ZjuzJMT1a7i-W-ToNVZN_95_rPo3MYwueJ-CNtB3lM0MWSQpMvA/s2048/311166531_1220377938511092_5626903799304620360_n.jpg

ជុំវិញជំពាក់ប្រាក់ និងការចេញសែកស្អុយ រតនៈ ពិសី ក៏បានអះអាងកន្លងមកនេះថានាងក៏ចាញ់បោកគេដូចគ្នាដែលមានអ្នកជំពាក់ប្រាក់នាងគេចវះមិនព្រមសងរាប់ម៉ឺនដុល្លារទៅលើការលេងតុងទីន។ ក្នុងនោះដែរ រតនៈ ពិសី ក៏ធ្លាប់បានបញ្ជាក់នាពេលកន្លងមកថានាងបានដាក់ពាក្យបណ្តឹងអ្នកជំពាក់លុយនោះដូចគ្នា។

តារាចម្រៀង និងសម្តែង រតនៈ ពិសី ជាអ្នកសិល្បៈស៊ិចស៊ីមួយរូបមានកេរ្តិ៍ឈ្មោះគួរសម និងលេចមុខតាមកញ្ចក់ទូរទស្សន៍នានាផងដែរ៕

កូរ៉េខាងត្បូងហាមពលរដ្ឋបរិភោគឈើចាក់ធ្មេញបំពងខ្លាញ់

0

ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថា ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថប្រទេសកូរ៉េខាងត្បូង បានប្រកាសពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់ពលរដ្ឋ ក្រោយពីការបរិភោគឈើចាក់ធ្មេញបំពងខ្លាញ់ល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គមកូរ៉េខាងត្បូង ។เกาหลีใต้เตือน “อย่ากินไม้จิ้มฟัน” หลังชาวเน็ตแห่ลอง-นำไปทอดกรอบปรุงรส

បើតាមវីដេអូដែលគេបង្ហោះក្នុងបណ្តាញសង្គមបង្ហាញថា មានពលរដ្ឋកូរ៉េខាងត្បូងជាច្រើននាក់បានយកឈើចាក់ធ្មេញពណ៌បៃតង ដែលផលិតមកពីម្សៅដំឡូង ឬម្សៅពោត ទៅបំពងខ្លាញ់រហូតដល់ស្រួយ ។ បន្ទាប់មក ពួកគេក៏បានផ្សំគ្រឿងវា ដោយដាក់ម្សៅឈីស ហើយនាំគ្នាបរិភោគយ៉ាងឆ្ងាញ់ដូចនំកញ្ចប់ដែរ ។เกาหลีใต้เตือน “อย่ากินไม้จิ้มฟัน” หลังชาวเน็ตแห่ลอง-นำไปทอดกรอบปรุงรส

ក្រោយការបង្ហោះវីដេអូបរិភោគឈើចាក់ធ្មេញក្នុងបណ្តាញសង្គមឃើញថា មានអ្នកចុច Like និង Share យ៉ាងច្រើនក្នុង TikTok និង Instagram រហូតដល់ល្បីល្បាញ ហើយមនុស្សជាច្រើននាក់បានសាកល្បងបរិភោគតាមគ្នា ។

ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េខាងត្បូងបញ្ជាក់ថា ក្រសួងនៅពុំទាន់មានការត្រួតពិនិត្យថា តើឈើចាក់ធ្មេញពណ៌បៃតងទាំងនេះអាចបរិភោគបានដែរឬទេ ។ ហេតុនេះ សូមអ្នកទាំងអស់គ្នាកុំបរិភោគវាដាច់ខាត ពីព្រោះវានឹងមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ។เกาหลีใต้เตือน “อย่ากินไม้จิ้มฟัน” หลังชาวเน็ตแห่ลอง-นำไปทอดกรอบปรุงรส

បើទោះជាឈើចាក់ធ្មេញពណ៌បៃតងផលិតឡើងពីម្សៅដំឡូង ឬម្សៅពោតក្តី ប៉ុន្តែគេមិនបានផលិតវាសម្រាប់ឱ្យមនុស្សបរិភោគនោះទេ ។ ការផលិតឈើចាក់ធ្មេញប្រភេទនេះ គឺក្នុងគោលបំណងកុំឱ្យវាប៉ះពាល់ដល់បរិស្ថាន ដោយសារវាអាចរលាយដោយខ្លួនឯងបាន និងកាត់បន្ថយការប្រើប្រាស់ឈើ ៕

វៀតណាមសម្រេច កាត់.ទោស ប្រ.ហារ ជីវិត. អ្នក ជួញដូរគ្រឿង.ញៀន ៩នាក់ ចាប់បានជាង១០០គីឡូក្រាម

0

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា តុលាការប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចកាត់ទោសប្រហារជីវិតមនុស្សចំនួន ៩ នាក់ បន្ទាប់ពីបានរកឃើញថាជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជួញដូរគ្រឿងញៀនដ៏ធំលំដាប់ប្រទេសអស់យៈពេលជាច្រើនខែ។Tran Thi Mau smiles when standing trial in Nghe An Province, Jan. 22, 2024. Photo by VnExpress/Hung Le

សារព័ត៌មានវៀតណាម VnExpress បានរាយការណ៍ថា ជនសង្ស័យទាំងនេះត្រូវបានភ្នាក់ងារប៉ូលីសបានរកឃើញថាថា ជាប់ពាក់ព័ន្ធទៅនឹងករណីការជួញដូរថ្នាំញៀនប្រភេទ«មេតំហ្វេតាមីន»និង «ហេរ៉ូអ៊ីន» ចំនួន ១០៥ គីឡូក្រាម ដែលដឹកពីប្រទេសឡាវទៅកាន់ប្រទេសវៀតណាមរយៈពេលជាងមួយឆ្នាំទៅហើយ ពោលចាប់ពីឆ្នាំ ២០២១ ដល់ដើមឆ្នាំ ២០២២ មុនពេលដែលពួកគេត្រូវបានចាប់ខ្លួន។

វៀតណាមគឺជាប្រទេសមួយដែលស្ថិតក្នុងចំណោមច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក។ អ្នកណាម្នាក់ដែលរកឃើញថាជាប់ទាក់ទងក្នុងករណីជួញដូរគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន មេតំហ្វេតាមីន កូកាអ៊ីន ឬអាំហ្វេតាមីន កម្រិតធ្ងន់ក្នុងប្រទេសចាប់ពី ១០០គីឡូក្រាមឡើងទៅ ជនទាំងនោះនឹងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។Members of a ring trafficking 105 kg of drugs from Laos to Vietnam at a court in Nghe An Province, Jan. 22, 2024. Photo by VnExpress/Hung Le

ទោះជាយ៉ាងណា ការជួញដូរគ្រឿងញៀននៅវៀតណាមក៏នូវតែរីករាលដាលនិងច្រើនឡើងៗនៅឡើយ ដោយកាលពីឆ្នាំ២០២៣ គេបានរកឃើញថាមានជនសង្ស័យចំនួន ៤១ ៤០០នាក់ក្នុងប្រទេស និងចាប់ខ្លួនបានត្រឹមតែ ២៦ ៤៦៩ នាក់ប៉ុណ្ណោះ។ ចំនួននេះគឺបានកើនឡើងដោយកាលពីឆ្នាំ២០២២ គឺមានជនសង្ស័យត្រឹមតែ ៣៦ ០០០នាក់ និងឃាត់ខ្លួនបាន ២៤ ០០០នាក់ នេះបើយោងតាមទិន្នន័យពីក្រសួងសន្តិសុខសាធារណៈវៀតណាម។

រីឯកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ តុលាការនៅទីក្រុងហូជីមិញ បានសម្រេចកាត់ទោសប្រហារជីវិតមនុស្សចំនួន ១៨នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង២នាក់ និងជនជាតិចិនម្នាក់ ក្នុងសំណុំរឿងឆ្លងដែន ដែលពួកគេត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនគ្រឿងញៀន ចំនួន ២១៦ គីឡូក្រាមនៅតាមបន្ទាត់ព្រំដែនខ្លួនកាលពីឆ្នាំ ២០២០ ផងដែរ៕

ស្ត្រីជនជាតិជប៉ុនត្រូវបានអនុញ្ញាតឱ្យចូលរួមពិធីបុណ្យ “បុរសអា.ក្រាត.កាយ” ជាលើកដំបូង

0

ប្រទេសជប៉ុន៖ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រ ដែលស្ត្រីត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីបុណ្យ “អា.ក្រាត.កាយរបស់បុរស” រាប់ពាន់នាក់នៅក្នុងប្រទេសជប៉ុនក្នុងខែកុម្ភៈខាងមុខនេះ។

ពិធីបុណ្យ Hadaka ដែលគេស្គាល់ថាជាពិធីបុណ្យអាក្រាតកាយរបស់បុរស ត្រូវបានធ្វើឡើងរៀងរាល់ខែកុម្ភៈ នៅទីសក្ការបូជា Shinto ក្នុងទីក្រុង Inazawa ដែលជាទីក្រុងនៅភាគកណ្តាលប្រទេសជប៉ុន ដើម្បីបញ្ចៀសវិញ្ញាណអាក្រក់ក្នុងអំឡុងពេលចូលឆ្នាំថ្មី។For 1,250 years, Japan's 'naked man' festival barred women – until now –  but they can't go 'Full Monty' | South China Morning Post

ពិធីបុណ្យនេះមានប្រវត្តិជាង ១,២៥០ ឆ្នាំមកហើយ និងហាមឃាត់ស្ត្រីមិនឱ្យចូលរួមនោះទេ ប៉ុន្តែដោយឡែកនៅឆ្នាំនេះ ច្បាប់នេះត្រូវបានដកចេញ ហើយក្រុមស្ត្រីប្រមាណ៤០ នាក់នឹងមានវត្តមានក្នុងពិធីបុណ្យនេះនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ត្រីទាំងនោះនឹងស្លៀកពាក់សមរម្យ ដើម្បីធ្វើពិធីសក្ការៈបូជា។

មូលហេតុដែលប្រទេសជប៉ុនអនុញ្ញាតឱ្យស្ត្រីចូលរួមក្នុងពិធីបុណ្យនេះ គឺដោយសារកាលពីឆ្នាំ ២០២០ ស្រ្តីជាច្រើនបានស្នើសុំចូលរួម ដោយឃើញថាបុរស និងស្ត្រី មានសិទ្ធស្មើគ្នា ទើបរដ្ឋាភិបាលសម្រេចឱ្យស្ត្រីចូលរួមពិធីបុណ្យនេះជាលើកដំបូងនៅឆ្នាំនេះតែម្តង ទោះជាយ៉ាងណា សម្រាប់ស្ត្រីគឺមិនតម្រូវឱ្យដោះសម្លៀកបំពាក់ចេញទេ។Women Will Be Allowed to Participate in Japan's 'Naked Man' Festival for First  Time in 1,300-Year History

នៅក្នុងព្រឹត្តិការណ៍នេះ គេឃើញមានបុរសរាប់ពាន់នាក់ ដោះសម្លៀកបំពាក់ខាងក្រៅចេញ ទុកតែខោខ្លីពណ៌ស រួមជាមួយស្រោមជើង tabi និងក្រមា hachimaki ហើយប្រយុទ្ធគ្នា ដែលត្រូវបានគេចាត់ថាជា shin-otoko ឬ ‘ព្រះបុរស’ ដោយសង្ឃឹមថាវានឹងនាំសំណាងដល់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ មហោស្រពអាក្រាតមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលរួមទស្សនាឡើយ៕

យានអវកាសជប៉ុនដែលបានទៅដល់ឋានព្រះចន្ទប៉ុន្មានថ្ងៃមុន ខណៈពេលនេះកំពុងតែជួបបញ្ហា!

0

ទីភ្នាក់ងារអវកាសជប៉ុនបាននិយាយកាលពីថ្ងៃទី២៥ ខែមករានេះថា ម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនពីរដែលនឹងផ្តល់ថាមពលថ្មដល់យានអកាសជប៉ុនដែលបានចុះចតនៅឋានព្រះច័ន្ទកាលពីថ្ងៃទី១៩ខែមករាកន្លងទៅ ខណៈពេលនេះបានទទួលរងនូវដំណើរការខុសប្រក្រតី ដែលបានធ្វើឲ្យមានការកាត់បន្ថយថ្មថាមពលរបស់វាយ៉ាងខ្លាំង។

យានអវកាសជប៉ុនមួយគ្រឿងនេះបានចុះចតក្នុងល្បឿនដោយសុវត្ថិភាពនិងទាបជាងការរំពឹងទុក ប៉ុន្តែវាបានរំកិលលឿនពេកទៅម្ខាងព្រោះថាមិនមានលំនឹងទប់ ទើបធ្វើឲ្យវាដំាក្បាលចុះក្រោម និងជាហេតុបណ្តាលឲ្យផ្ទាំងសូឡាមិនអាចបញ្ចូលថាមពលអគ្គីសនីទៅក្នុងតួរបស់យាន្តអវកាសបាន។ ប៉ុន្តែ រីឯការត្រួតពិនិត្យវិញបានរកឃើញថាវាអាចដំណើរការល្អនៅឡើយ បើមិនដូច្នេះទេ វាទំនងនឹងធ្លាក់តាំងពេលចុះចតទៅហើយ។Japan may have fluffed spacecraft moon landing - but mission was far from a  failure | Science & Tech News | Sky News

ទោះជាយ៉ាងណា យានអវកាសនេះគឺមានថាមពលកំណត់ ពោលគឺមានផ្ទុកចរន្តថ្មក្នុងបរិមាណណាមួយ និងមិនអាចផលិតថ្មថាមពលអគ្គីសនីបន្ថែមបាននោះទេ។ ក្រោយ៣៧នាទី ក្រោយពីការចុះចត យានមួយនេះហាក់ដូចជាស៊ីថ្មីខ្លាំងរហូតស្ទើរទាល់តែអស់ផងដែរ។ ភ្នាក់ងារអវកាសជប៉ុន JAXA បាននិយាយថា បើទោះបីជាយ៉ាងនេះក្តី ប៉ុន្តែយានអវកាសរបស់ខ្លួនបានបង្ហាញនូវភាពជោគជ័យនូវបច្ចេកវិទ្យាចុះចតប្រកបដោយភាពជាក់លាក់ខ្ពស់ជាងយានមុនៗ ដែលនេះគឺជាគោលដៅចម្បងរបស់យានអវកាសខ្លួន។

ភ្នាក់ងារម្នាក់ទៀតរបស់ JAXA ក៏បានសន្និដ្ឋានថា” នៅពេលបន្ទាប់ យើងកំពុងគិតថានឹងដាក់បន្ទះសូឡាបែរមុខទៅរកទិសខាងលិចដើម្បីទទួលបានពន្លឺព្រះអាទិត្យ ហើយវានឹងផលិតថ្មបន្ថែមបាន រីឯប្រតិបត្តិការរុករករបស់យើងនឹងកើតមានជាបន្តបន្ទាប់ប្រកបដោយភាពជោគជ័យ”។Japanese land on the moon while the US Peregrine lander fails -  NotebookCheck.net News

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះចតយានអវកាស SLIM របស់ជប៉ុននៅលើឋានព្រះចន្ទហាក់មិនសូវដំណើរការល្អក្តី ប៉ុន្តែវានូវតែអាចបញ្ជូនទិន្នន័យយ៉ាងសកម្មមកកាន់ភ្នាក់ងារនៅខាងក្នុងប្រទេសវិញបានយ៉ាងល្អ។ ដូច្នេះហើយ ជប៉ុនបានក្លាយជាប្រទេសទី៥ ដែលអាចចុះចតយានខ្លួននៅលើឋានព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងឥណ្ឌាផងដែរ៕

ផ្ទះប្រវត្តិសាស្ត្ររបស់លោកស្រី ស៊ូជី ត្រូវបានតុលាការមីយ៉ាន់ម៉ាសម្រេចដាក់លក់

0

មីយ៉ាន់ម៉ា៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាបានសម្រេចដាក់លក់ដេញថ្លៃផ្ទះរបស់លោកស្រី Aung San Suu Kyi ចាប់ពី ៩០ លានដុល្លារឡើងទៅ ដែលផ្ទះនេះគឺជាកន្លែងអនុស្សាវរីយ៍ដែលលោកស្រីធ្លាប់ជាប់ឃុំអស់រយៈពេល ១៥ ឆ្នាំ ត្រូវបានតុលាការសម្រេចដាក់ដេញថ្លៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមីនាខាងមុខនេះ បន្ទាប់ពីជម្លោះផ្លូវច្បាប់អស់រយៈពេលជាច្រើនទសវត្សរ៍រវាងគាត់និងបងប្រុសរបស់គាត់។After family feud, Myanmar court orders auction of home where Suu Kyi spent  15 years' house arrest | The Seattle Times

ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីបងប្រុសរបស់លោកស្រីគឺលោក Aung San Oo បានដាក់ពាក្យបណ្តឹងជាលើកដំបូងក្នុងឆ្នាំ ២០០០ សម្រាប់ចំណែកស្មើគ្នានៃអចលនទ្រព្យទីក្រុង Yangon ប៉ុន្តែករណីរបស់គាត់ត្រូវបានច្រានចោលនៅខែមករា ឆ្នាំ២០០១ ក្រោមហេតុផលនីតិវិធី។ បន្ទាប់មកគាត់ក៏បានត្រលប់ទៅតុលាការម្តងទៀត ក្នុងរយៈពេលពីរទសវត្សរ៍ដើម្បីជំរុញការទាមទាររបស់គាត់។Myanmar ex-leader Suu Kyi's house arrest site worth at least $90mln - court

ក្នុងឆ្នាំ ២០១៦ តុលាការស្រុក Yangon ភាគខាងលិចបានចេញសេចក្តីសម្រេចបែងចែកដីឡូត៍ស្មើៗគ្នារវាងបងប្អូនបង្កើត។ ទោះជាយ៉ាងណាលោក Aung San Oo បានចាត់ទុកការសម្រេចនេះមិនយុត្តិធម៌ ហើយបានប្តឹងឧទ្ធរណ៍មិនបានសម្រេចជាច្រើនដង រហូតមកដល់ពេលនេះទើបតុលាការសម្រេចដាក់លក់ដេញថ្លៃផ្ទះរបស់លោកស្រី Aung San Suu Kyi ចាប់ពី ៩០ លានដុល្លារឡើងទៅ ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីចែកទ្រពសម្បត្តិឱ្យបានស្មើៗគ្នា។Brother of Aung San Suu Kyi fights to sell symbolic site of her house  arrest | Aung San Suu Kyi | The Guardian

គួរបញ្ជាក់ដែរថា លោកស្រី អង់សាន ស៊ូជី មានបងប្អូនបង្កើត ៣ នាក់ក្នុងនោះម្នាក់បានស្លាប់ដោយសារលង់ទឹក និងម្នាក់ទៀតបច្ចុប្បន្នបានទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ដូច្នេះទ្រព្យសម្បត្តិគ្រួសាររបស់គាត់មានទំហំ ១.៩២៣ ហិចតា និង ០.៧៨ ហិចតានៅលើបឹង Inye ដែលមានអគារបែបអាណានិគមពីរជាន់ត្រូវបានផ្តល់ដោយរដ្ឋាភិបាលដល់ម្តាយរបស់លោកស្រី ស៊ូជី គឺលោកស្រី Khin Kyi បន្ទាប់ពីស្វាមីរបស់គាត់ ដែលជាវីរៈបុរសឯករាជ្យ លោក អ៊ុងសាន ត្រូវបានធ្វើឃាតនៅក្នុងខែកក្កដា ឆ្នាំ១៩៤៧។

បន្ទាប់ពីឪពុករបស់គាត់មរណភាព លោកស្រី ស៊ូជី ក៏បានកាន់តួនាទីជាអ្នកដឹកនាំជាសហស្ថាបនិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។ ប៉ុន្តែទោះជាយ៉ាងណា លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនក្នុងឆ្នាំ ១៩៨៩ មុនការបោះឆ្នោតឆ្នាំ ១៩៩០ ដោយគណបក្សរបស់គាត់បានឈ្នះការបោះឆ្នោតយ៉ាងងាយស្រួល ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យឡើងកាន់អំណាចនៅពេលដែលកងទ័ពលុបចោលលទ្ធផល។ ដូច្នេះគាត់ចំណាយពេល ១៥ ឆ្នាំក្រោមការឃុំខ្លួនក្នុងផ្ទះនៅឯអចលនទ្រព្យ 54 University Avenue ហើយបានស្នាក់នៅទីនោះបន្ទាប់ពីការដោះលែងឆ្នាំ ២០១០។Aung San Suu Kyi's brother launches legal bid to sell lakeside family home  where Burma leader lived under house arrest

ក្នុងឆ្នាំ ២០១២ លោកស្រី ស៊ូជី បានផ្លាស់ទៅរដ្ឋធានី Naypyitaw ជាកន្លែងដែលគាត់ស្នាក់នៅក្រៅម៉ោងបន្ទាប់ពីបានជាប់ឆ្នោតជាសភា ហើយបានចំណាយពេលកាន់តែច្រើនបន្ទាប់ពីក្លាយជាប្រមុខរដ្ឋាភិបាលជាក់ស្តែងបន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ ២០១៥ ។ ទោះជាយ៉ាងណា គាត់ត្រូវបានដកចេញពីដំណែងម្តងទៀតក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលកងទ័ពបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់គាត់ ហើយចាប់ខ្លួនគាត់។ ហេតុនេះហើយ បច្ចុប្បន្នលោកស្រី ស៊ូជី ត្រូវបានជាប់ពន្ធនាគារក្នុងទីក្រុង Naypyitaw សរុបចំនួន ៣៣ ឆ្នាំ ដែលត្រូវបានចោតប្រកាន់ក្រោមហេតុផលនយោបាយផ្សេងៗគ្នា៕

ទីផ្សារម៉ូតូកង់៣អគ្គិសនីរបស់ចិនកំពុងពេញនិយមខ្លាំងនៅអាមេរិក

0

ប្រទេសចិន ៖ ពលរដ្ឋអាមេរិកជាច្រើននាក់បានចាប់អារម្មណ៍កុម្ម៉ង់ទិញម៉ូតូកង់បីអគ្គិសនីផលិតនៅប្រទេសចិន ពីព្រោះវាមានតម្លៃធូរថ្លៃ ប៉ុន្តែអ្នកប្រើប្រាស់មានភាពងាយស្រួលគ្រប់បែបយ៉ាង ។ ពួកគេបានកុម្ម៉ង់ទិញវាតាមកម្មវិធីលក់អនឡាញផ្សេងៗរបស់ក្រុមហ៊ុនចិន និងស្នើឱ្យក្រុមហ៊ុនកែច្នៃតាមតម្រូវការផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។Wuxi-made electric tricycle goes viral overseas

អ្នកនាង Wu Bo គឺជា Blogger ជនជាតិចិនបានចែកចាយវីដេអូមួយបង្ហាញពីការពេញនិយមប្រើប្រាស់ម៉ូតូកង់បីអគ្គិសនីនៅអាមេរិក ។ អ្នកនាង Wu Bo បានរស់នៅទីក្រុងប៉េកាំង និងរៀបការជាមួយបុរសជនជាតិអាមេរិក ។ ស្វាមីជនជាតិអាមេរិករបស់នាង បានឃើញម៉ូតូកង់បីអគ្គិសនីរបស់អាជីវករលក់បន្លែនៅផ្សារចិន ទើបគាត់ចង់ឱ្យភរិយាកុម្ម៉ង់ទិញម៉ូតូកង់បីអគ្គិសនីនាំចេញទៅលក់នៅអាមេរិក ។

ក្រុមគ្រួសាររបស់អ្នកនាង Wu Bo បានយកម៉ូតូទៅកែច្នៃ និងប្រើប្រាស់ រហូតធ្វើឱ្យមនុស្សជាច្រើននាក់ចាប់អារម្មណ៍ម៉ូតូកង់បីអគ្គិសនីនេះ ហើយវាក៏បានល្បីល្បាញក្នុងបណ្តាញសង្គមចិន ។ Li Hui គឺជាមិត្តភក្តិរបស់អ្នកនាង Wu Bo និយាយថា មិត្តរបស់នាងនៅអាមេរិកជាច្រើននាក់ចាប់អារម្មណ៍កុម្ម៉ង់ទិញម៉ូតូកង់បីអគ្គិសនី ពីព្រោះវាងាយស្រួលប្រើប្រាស់ និងមានតម្លៃធូរថ្លៃ ។Wuxi-made electric tricycle goes viral overseas

ម៉ូតូកង់បីអគ្គិសនីត្រូវបានផលិតឡើងនៅសួនឧស្សាហកម្មនៅតំបន់ស៊ីឆាន ទីក្រុងអ៊ូស៊ី ខេត្តជៀងស៊ូ ហើយផ្នែកផលិតបានត្រៀមបញ្ជូនម៉ូតូកង់បីអគ្គិសនីទៅកាន់អាមេរិក ។ Wang Qing នាយកផ្នែកលក់ E-commerce របស់ក្រុមហ៊ុននិយាយថា ក្រុមហ៊ុននឹងបញ្ជូនម៉ូតូកង់បីអគ្គិសនីទៅកាន់កំពង់ផែទីក្រុងឈីងតៅ ដើម្បីនាំចេញទៅលក់នៅអាមេរិក ។

Ni Xiaofeng នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនផលិតម៉ូតូកង់បីអគ្គិសនីប្រាប់ថា មានអតិថិជនអាមេរិកបានកុម្ម៉ង់ទិញវាតាមរយៈកម្មវិធីលក់អនឡាញផ្សេងៗ ចាប់តាំងពីដើមឆ្នាំ២០២៤ ហើយពួកគេបានសុំឱ្យក្រុមហ៊ុនកែច្នៃម៉ូតូកង់បីអគ្គិសនីតាមតម្រូវការរបស់ខ្លួន ។ ក្រៅពីអាមេរិក ក្រុមហ៊ុនក៏បាននាំចេញម៉ូតូកង់បីអគ្គិសនីទៅកាន់៧០ប្រទេសនៅលើពិភពលោក ។What is EEC Certificate 3-Wheeler Electric Tricycle for Heavy Load Cargo  Delivery Factory Wholesale Price Popular in Asia, South America, and EU  Trike

ក្រុមហ៊ុនអភិវឌ្ឍន៍ម៉ូតូកង់បីអគ្គិសនីបានបង្កើតក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីសិក្សាពីស្ថានភាពផ្លូវ និងឥរិយាបទការបើកបរក្នុងទីផ្សារប្រទេសគោលដៅនីមួយៗ ។ Shen Yu លេខាសមាគមពាណិជ្ជកម្មយានយន្តអគ្គិសនីអន្តរជាតិប្រចាំតំបន់ស៊ីសាន និយាយថា នៅតំបន់ស៊ីសាន មានក្រុមហ៊ុននាំចេញយានយន្តអគ្គិសនីជាង១៦០ក្រុមហ៊ុន ទៅកាន់ប្រទេសចំនួន១៤០ ។

នៅឆ្នាំ២០២៤ សមាគមពាណិជ្ជកម្មយានយន្តអគ្គិសនីអន្តរជាតិនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុននានាចូលរួមការតាំងពិព័រណ៍រថយន្តអគ្គិសនីអន្តរជាតិដើម្បីចាប់ដៃគូ និងពង្រីកទីផ្សារបន្ថែមទៀត ៕

បុរសម្នាក់ហ៊ានលះបង់ដៃខ្លួនឯងមិនស្តាយព្រោះតែខ្លាឃ្មុំ

0

ប្រទេសថៃ ៖ ភ្ញៀវទេសចរជនជាតិស្វីសម្នាក់ និងជាអ្នកស្ម័គ្រចិត្តផ្នែកមូលនិធិសត្វព្រៃនៅស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានសត្វខ្លាឃុំ១ក្បាលខាំដៃមិនព្រមលែង ក្នុងអំឡុងពេលគាត់កំពុងផ្តល់ចំណីឱ្យវាស៊ី ។ ហេតុនេះ គាត់ក៏សម្រេចចិត្តយកកាំបិតដែលដាក់តាមខ្លួនមកកាត់ដៃរបស់គាត់រហូតដល់ដាច់ ដើម្បីឱ្យមានជីវិតរស់ ។ ក្រោយមក គេក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។นักท่องเที่ยวถูกหมีควายกัดระหว่างให้อาหาร ตัดแขนตัวเองเพื่อเอาชีวิตรอด

កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានភ្ញៀវទេសចរបរទេសម្នាក់ត្រូវបានសត្វខ្លាឃ្មុំ១ក្បាលខាំដៃបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះបានកើតឡើងនៅស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ។

តាមរយៈការត្រួតពិនិត្យបង្ហាញថា ភ្ញៀវទេសចររូបនេះគឺជាជនជាតិស្វីស អាយុ៣២ឆ្នាំ ។ គាត់បានបំពេញការងារជាអ្នកស្ម័គ្រចិត្តផ្នែកមូលនិធិសត្វព្រៃ ដែលមានទីតាំងនៅឃុំមឿងរ៉ាយ ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ។ ខ្លាឃ្មុំបានខាំដៃស្តាំរបស់គាត់រហូតដល់របួសធ្ងន់ធ្ងរ ក្នុងអំឡុងពេលគាត់លូកដៃចូលទៅក្នុងទ្រុងខ្លាឃ្មុំ ដើម្បីឱ្យចំណីវាស៊ី ហើយខ្លាឃ្មុំនេះមិនព្រមលែងដៃរបស់គាត់ទេ ។นักท่องเที่ยวถูกหมีควายกัดระหว่างให้อาหาร ตัดแขนตัวเองเพื่อเอาชีวิตรอด

ពេលនោះ ដោយសារភ្ញៀវទេសចររូបនេះតក់ស្លុតខ្លាំងពេក និងខ្លាចថា គាត់នឹងមានគ្រោះថ្នាក់ដល់ជីវិត ទើបគាត់សម្រេចចិត្តយកកាំបិតដាក់តាមខ្លួនមកកាត់ដៃរហូតដល់ដាច់ដើម្បីឱ្យមានជីវិតរស់ ។ ក្រោយកើតហេតុ អ្នកនៅក្នុងហេតុការណ៍នេះបាននាំគ្នាជួយគ្នាសង្គ្រោះបឋម និងបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យឈៀងដាវ ជាបន្ទាន់ ។ បន្ទាប់មក មន្ទីរពេទ្យឈៀងដាវ ក៏បានបញ្ជូនគាត់ទៅព្យាបាលបន្តនៅមន្ទីរឯកជនមួយទៀតក្នុងទីរួមខេត្តឈៀងម៉ៃ ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា ខាងមូលនិធិសត្វព្រៃបានយកខ្លាឃ្មុំនេះមកចិញ្ចឹមយ៉ាងត្រឹមត្រូវតាមច្បាប់ ហើយវាជាខ្លាឃ្មុំដែលបានបាត់ខ្លួនកាលពីឆ្នាំ២០១៣ ។ ពីដំបូង ខ្លាឃ្មុំនេះស្ថិតនៅក្រោមការថែទាំរបស់ឧទ្យានជាតិ ដយផាឌែង ស្ថិតនៅស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ប៉ុន្តែដោយសារមានបញ្ហាមួយចំនួន ទើបក្រោយមកទៀត ខាងមូលនិធិសត្វព្រៃទទួលយកវាមកចិញ្ចឹមបន្ត ៕นทท.สวิสฯ ถูกหมีควายกัดแขน ตัดสินใจฟันแขนตัวเองเอาชีวิตรอด : PPTVHD36

អ្នកបើកបរទាំងឡាយត្រូវដឹង! រដ្ឋាភិបាលអាមេរិកបានផ្តល់សិទ្ធិអាទិភាពបំផុតដល់ឡានដឹកសិស្សសាលា បើអ្នកណាហ៊ានល្មើស ច្បាស់ជាស៊យធំជាក់មិនខាន!

0

ឡានក្រុងអាទិភាពដែលគេស្គាល់ថា School Bus បច្ចុប្បន្ននេះគឺកំពុងតែចរាចរនៅតាមដងផ្លូវសហរដ្ឋអាមេរិក។ នៅពេលដែលឡានក្រុងនេះឈប់ព្រមជាមួយនឹងភ្លើងស្តុបក្រហម អ្នកបើកបរនៅជុំវិញនោះត្រូវតែបញ្ឈប់យាន្តជំនិះរបស់ខ្លួនទាំងអស់មួយរំពេច បើមិនដូច្នោះទេអ្នកនោះនឹងចាត់ទុកថាល្មើសនឹងច្បាប់ ប្រឈមនឹងការឡើងតុលាការ ព្រមជាមួយនឹងការពិន័យជាប្រាក់រាប់រយដុល្លារ។Extended School Bus Stop Arm Decreases Illegal Passing - School  Transportation News

School Bus គឺជាឡានក្រុងដឹកជញ្ជូនសិស្សសាលាដែលមាននៅគ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក។ ឡានក្រុងនេះទៀតសោត គឺបានបង្ហាញខ្លួនឡើងនៅក្នុងគោលបំណងលើកកម្ពស់ការអប់រំនៅទូទាំងសហរដ្ឋអាមេរិក ផ្តល់តម្លៃនិងគោរពដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីគ្រប់រូបក្នុងប្រទេស ព្រមជាមួយនឹងការផ្តល់នូវសុត្ថិភាពខ្ពស់ស្ទើរតែ១០០%ទៅកាន់សិស្សសាលា។N.S. school bus outfitted with 2-metre stop arm to deter illegal passing |  CBC News

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសសម្រាប់ School Bus នៅក្នុងសហរដ្ឋអាមេរិកគឺរដ្ឋាភិបាលរបស់ប្រទេសនេះបានដាក់ចេញនូវវិធានការមួយចំនួន ដែលមានចែងនៅក្នុងច្បាប់រៀនបើកបរផងដែរទាក់ទងនឹងការផ្តល់អាទិភាពទៅលើឡានក្រុងប្រភេទនេះ និងតម្រូវឲ្យសាធារណៈជនទាំងអស់អនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត។A New Approach to Reducing School Bus Stop Arm Violations - School  Transportation News

កាលបើបានឃើញឡានក្រុងនេះឈប់ចតនៅតាមដងផ្លូវសាធារណៈ ព្រមជាមួយនឹងភ្លើងស្តុបក្រហម ដើម្បីទទួលយកឬដាក់សិស្សសាលា យាន្តជំនះរបស់អ្នកដំណើរទាំងអស់ដែលនៅជុំវិញនោះ មិនថានៅពីមុខ ពីក្រោយ ឬជំហៀងទេ គឺត្រូវតែឈប់ជាដាច់ខាត និងឈប់រហូតទាល់តែឡានក្រុងមួយនេះមានចលនាទៅមុខ ទើបពួកគេអាចបន្តដំណើរទៅមុខបានដែរ។You would be surprised how often drivers don't stop for school buses

ទោះជាយ៉ាងណា សូម្បីតែឡានពេទ្យនៅពេលឃើញឡានក្រុងនេះឈប់ ក៏ត្រូវតែតម្រូវឲ្យឈប់ដែរ ឬក៏បើកបរដោយល្បឿនយឺតៗបំផុត ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្សនៅតាមដងផ្លូវ។

យ៉ាងណាមិញ ចំពោះអ្នកបើកបរដែលល្មើសនឹងច្បាប់ ពោលគឺមិនឈប់នៅដែលឡានក្រុងនេះចតព្រមជាមួយស្តុបក្រហមនោះនឹងត្រូវពិន័យជាទឹកប្រាក់ចន្លោះពី ៥០០ ទៅ ៦០០ដុល្លារទៅតាមរដ្ឋនីមួយៗ ក៏ដូចជាការដកពិន្ទុទៅលើអាជ្ញាប័ណ្ឌបើកបរ ឬក៏មានការផ្តឹងផ្តល់នៅតុលាការផងដែរ៕

ភ្ញៀវទេសចរអន្តរជាតិថា វៀតណាម និងថៃគឺជាត្បូងដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍

0

យោងតាមអ្នកទេសចរស្រីជនជាតិឥណ្ឌាម្នាក់ឈ្មោះ Esha Dasgupta បាននិយាយថា វៀតណាម និងថៃគឺជាត្បូងដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងភាពទាក់ទាញពិសេស និងបទពិសោធន៍វប្បធម៌ចម្រុះ។ ទោះជាយ៉ាងណា នេះគឺអាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកដំណើរនីមួយៗ និងគោលដៅធ្វើដំណើរជាក់លាក់។

Esha បានអត្ថាធិប្បាយថា ប្រទេសទាំងពីរមាន “តំបន់ទេសចរណ៍ធម្មជាតិរាប់មិនអស់ ទេសភាពចម្រុះពីឆ្នេររហូតដល់ភ្នំ ទន្លេ និងព្រៃឈើ”។ ប្រទេសវៀតណាមមាន “កន្លែងទាក់ទាញ” និងគោលដៅទេសចរដូចជា Ha Long Bay, វាលខ្សាច់ Mui Ne, វាលរាបស្មើ Sa Pa និងជួរភ្នំជុំវិញដែលគេស្គាល់ថា “Asian Alps” បឹង និងប្រព័ន្ធទន្លេដ៏ក្រាស់។ ខណៈប្រទេសថៃមានឧទ្យានជាតិ Phang Nga Bay Marine ដ៏អស្ចារ្យលាតសន្ធឹងលើកោះជាង ៤០ ទឹកជ្រោះ Erawan ប្រព័ន្ធរូងភ្នំ Tham Lot និងកោះ Phi Phi ។Cherry blossoms bloom in Moc Chau in the days leading up to Tet.  Photo: Tran Hai

ថ្វីបើប្រទេសទាំងពីរមានភាពស្រដៀងគ្នាច្រើនក៏ដោយ ក៏ប្រទេសនីមួយៗមានភាពទាក់ទាញប្លែកពីគេ ចាប់ពីប្រាសាទដ៏អស្ចារ្យ ផ្សាររាត្រីដ៏មមាញឹក ឆ្នេរខ្សាច់ស រហូតដល់កន្លែងប្រវត្តិសាស្ត្រ។ នៅប្រទេសវៀតណាម ទីក្រុង Da Nang ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ដោយសារមានសារីរិកធាតុប្រវត្តិសាស្ត្រ និងហាណូយបុរាណ។ ខណៈដែលនៅប្រទេសថៃ គឺមានកោះឆាងដែលមានឆ្នេរខ្សាច់ស កោះសាមុយ ជួរដើមត្នោត និងព្រៃត្រូពិចខៀវស្រងាត់ ហើយរាជធានីបាងកកពិតជាឈ្មោះដែលមិនគួររំលងឡើយ។

Esha បានបន្តទៀតថា ទីក្រុងបាងកកគឺជាឋានសួគ៌នៃការដើរទិញឥវ៉ាន់នៅក្នុងប្រទេសថៃ ដោយផ្តល់ជូននូវអ្វីគ្រប់យ៉ាងចាប់ពីសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ រហូតដល់គ្រឿងទេស។ រីឯផ្សាររាត្រីរបស់វៀតណាមវិញ ភ្ញៀវទេសចរគួរតែទៅដើម្បីទិញផលិតផលម៉ូដល្បីៗជាច្រើន ក៏ដូចជាមានតម្លៃថោកសមរម្យទៀតផង។ សម្រាប់ម្ហូបវៀតណាមវិញមានគ្រឿងសមុទ្រសម្បូរបែប បន្លែ ផ្លែឈើស្រស់ និងទឹកត្រីឆ្ងាញ់ ដោយជនជាតិវៀតណាមមានទម្លាប់រៀបចំអាហារមានជាតិខ្លាញ់ទាប។Vietnamese tourists cycling in Chiang Mai.  Photo: Dang Thuy Duong

នៅប្រទេសវៀតណាម ភោជនីយដ្ឋានជាច្រើនត្រូវបានណែនាំដោយ Michelin នៅក្នុងតំបន់ទាំងបី។ ក៏មានភោជនីយដ្ឋាន Khue, Lighthouse Sky Bar & Restaurat នៅហាណូយផងដែរ។ ចំពោះម្ហូបថៃមានភាពល្បីល្បាញដោយសាររសជាតិដ៏សម្បូរបែប បង្កើតឱ្យមានតុល្យភាពរវាងរសជាតិហឹរ ផ្អែម ជូរ និងផ្អែម។ មុខម្ហូបដូចជា Pad Thai, Green Curry, Papaya Salad និងស៊ុប Tom yum តែងតែស្ថិតក្នុងបញ្ជីដែលត្រូវសាកល្បងមុនគេ។

នេះបើយោងទៅតាម Esha អ្នកទទួលទានអាហារអាចស្វែងរកមុខម្ហូបដ៏ល្អបំផុតនៅតូបលក់ទំនិញតាមដងផ្លូវ ប្រសិនបើអ្នកចង់ទៅទស្សនាភោជនីយដ្ឋាន អ្នកអាចទៅ Vertigo និង 80/20 នៅបាងកក, Parc Thai Eatery និង Bodhi Terrace នៅឈៀងម៉ៃជាដើម៕Thai spicy and sour fried noodles and steamed shrimp are street foods loved by many tourists.  Photo: Dang Thuy Duong