Home Blog Page 1246

រូបថតមួយសន្លឹករបស់ Lisa និង Rihanna កំពុងទាញចំណាប់អារម្មណ៍អ្នកគាំទ្រទូទាំងពិភពលោក

0

ថ្មីៗនេះកម្មវិធីសប្បុរធម៌ បានធ្វើឡើងនៅ Accor Arena ក្នុងទីក្រុងប៉ារីសដោយមាន Lisaសមាជិកក្រុម BLACKPINK និង Stray Kids និងសិល្បករល្បីៗជាច្រើនទៀតចូលរួមព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងជាពិសេសនៅពេលឃើញវត្តមានតារាល្បីលំដាប់ពិភពលោក និងជាស្រ្តីជំនួញ Rihanna បានចូលទស្សនាក្នុងចំណោមអ្នកគាំទ្រ។

បន្ទាប់ពីប្រទះឃើញតារាល្បី Rihanna ក្នុងហ្វូងអ្នកគាំទ្រធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានការរំភើបចិត្តដែល Rihanna អាចរីករាយនឹងការសំដែងដ៏ប្លែកពីគ្នាដោយ Lisa និង Stray Kids។ ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនសង្ឃឹមថានាងនឹងអាចមានទំនាក់ទំនងជាមួយក្រុមជំនាន់ទី ៤ និង Lisa សមាជិកក្រុម BLACKPINK ក្នុងអំឡុងពេលឬក្រោយការសម្ដែង។ អ្វីៗបានក្លាយជាការពិតរបស់ BLINKs បន្ទាប់ពី Lisa បានបង្ហោះរូបភាពថ្មីជាមួយ Rihanna នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង។

ក្នុងរូបថត Lisa និង Rihanna ញញឹមឈរក្បែរគ្នា មើលទៅស្រស់ស្អាតយ៉ាងខ្លាំងហើយរូបថតមួយសន្លឹកនេះបានល្បីពេញអ៊ីនធឺណិតព្រោះនេះជារូបភាពកម្រមួយ។ ទោះយ៉ាងណា នេះប្រហែលជាមិនមែនជាលើកទីមួយទេដែលពួកគេបាននៅក្បែរគ្នា ព្រោះ Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេរាយការណ៍ថាបានចូលរួមខួបកំណើតរបស់តារាចម្រៀងរ៉េប និងផលិតករ Jay-Z នៅខែធ្នូ ឆ្នាំ២០២៣ ដែលជាពិធីជប់លៀងមួយដែល Rihanna ត្រូវបានគេរាយការណ៍ថាបានចូលរួមផងដែរ។

វត្តមានរបស់ LISA សមាជិកក្រុម BLACKPINK ក្នុងកម្មវិធីសប្បុរសធម៌នៅបារាំង ដណ្តើមបាន Main Trends នៅទូទាំងពិភពលោក ខណៈដែលអ្នកចូលរួមយ៉ាងច្រើនកុះករសរសើរការសម្តែងដែលមិនអាចបំភ្លេចបានរបស់នាងនៅក្នុងព្រឹត្តិការណ៍នេះ។ hashtags និងពាក្យគន្លឹះជាច្រើនដែលទាក់ទងនឹង Lisa បានកើនឡើងនៅក្នុងប្រជាប្រិយភាពនៅលើ X អតីត Twitter ដោយសម្រេចបាននូវការទាក់ទាញគួរឱ្យកត់សម្គាល់។ នាងបានលេចចេញជាសកម្មភាព K-pop ដែលត្រូវបានគេបង្ហោះច្រើនបំផុតនៃព្រឹត្តិការណ៍នេះ ហើយមិនត្រឹមតែនៅក្នុងប្រភេទនោះប៉ុណ្ណោះទេ Lisa ក៏បានគ្របដណ្តប់លើវេទិកាក្នុងនាមជាសិល្បករដែលត្រូវបានលើកឡើងច្រើនបំផុតផងដែរ។

គួរបញ្ជាក់ថា ការសម្តែងរបស់ Lisa រួមមានបទទោលចំនួនពីររបស់នាងគឺ “Lalisa” និង “Money” ក៏ដូចជាការសម្តែងផ្ទាល់លើកដំបូងរបស់ “SG” ជាមួយ DJ Snake ដែលទទួលបានការសរសើរពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងសារព័ត៌មានធំៗ៕

កប៉ាល់កម្សាន្តខ្នាតយក្សបង្ហាញខ្លួនលើពិភពលោក ខណៈអ្នកបរិស្ថានបង្ហាញក្តីបារម្ភ

0

Icon of the Seas គឺជាកប៉ាល់កម្សាន្តខ្នាតយក្សដែលមានទំហំធំបំផុតនៅលើពិភពលោក បានបង្ហាញខ្លួន និងផ្តល់សេវាកម្មដល់ភ្ញៀវទេសចរហើយ ។ កប៉ាល់នេះមានតម្លៃរហូតដល់២ពាន់លានដុល្លារអាមេរិក, មានទម្ងន់ប្រមាណ២សែន៥ម៉ឺន៨រយតោន និងមានប្រវែង៣៥០ម៉ែត្រ គឺវែងជាង Eiffel Tower របស់ប្រទេសបារាំងទៅទៀត ។World's largest cruise ship begins its inaugural journey. All you need to  know about 'Icon of the Seas' | Mint

កប៉ាល់កម្សាន្តខ្នាតយក្ស Icon of the Seas គឺជារបស់ក្រុមហ៊ុន Royal Caribbean បានធ្វើដំណើរជាលើកដំបូងនៅទីក្រុងអៃអាមី រដ្ឋផ្លររីដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។ រីឯសំបុត្រជិះកប៉ាល់បានលក់ដាច់អស់គ្មានសល់ទៅឱ្យអតិថិជន តាំងពីថ្ងៃកក់សំបុត្រលើកដំបូងមកម៉្លេះ ។ វាជាកប៉ាល់កម្សាន្តដ៏ធំបំផុតនៅលើពិភពលោក ដែលគេបានចំណាយពេលផលិតអស់៩០០ថ្ងៃ នៅកន្លែងផលិតកប៉ាល់ក្នុងទីក្រុង Turku ប្រទេសហ្វាំងឡង់ ។INTRODUCING THE ICON OF VACATIONS: ROYAL CARIBBEAN REVEALS ICON OF THE SEAS  | Royal Caribbean Press Center

វាអាចផ្ទុកអ្នកដំណើរបានរហូតដល់៧.៦០០នាក់ ព្រមទាំងបុគ្គលិកបម្រើការនៅលើកប៉ាល់ ចំនួន២.៣៥០នាក់ទៀត ។ ហេតុនេះ វាអាចផ្ទុកមនុស្សស្មើនឹងចំនួនពលរដ្ឋដែលរស់នៅតាមទីក្រុងតូចៗដែរ ។

កប៉ាល់កម្សាន្តនេះមានប្រវែងរហូតដល់៣៥០ម៉ែត្រ គឺវែងជាង Eiffel Tower របស់ប្រទេសបារាំង ដែលមានកម្ពស់ត្រឹមតែ៣០០ម៉ែត្រ ។ វាមានកម្ពស់ស្មើនឹងអគារ២០ជាន់, មានបន្ទប់សម្រាកចំនួន២.៨០៥បន្ទប់, មានអាងហែលទឹកចំនួន៧ ដែលអាចផ្ទុកទឹកបានរហូតដល់៤ម៉ឺនលីត្រ គឺស្មើនឹងទឹកក្នុងបឹងមួយ ។ លើសពីនេះ នៅក្នុងកប៉ាល់មានភោជនីយដ្ឋាន និងក្លិបរាត្រីជាង៤០កន្លែង ដែលមានមុខម្ហូបជាច្រើនសម្រាប់អ្នកជិះកប៉ាល់កម្សាន្ត ថែមទាំងមានតារាចម្រៀង និងតារាកំប្លែង ចំនួន៥០នាក់ ។Icon of the Seas, world's largest cruise ship, docks in Miami ahead of  maiden voyage

ការធ្វើដំណើរជាលើកដំបូងរបស់កប៉ាល់កម្សាន្ត Icon of the Seas គឺមានគោលដៅទៅកាន់តំបន់ការ៉ាបៀនភាគខាងកើត ដោយត្រូវចំណាយពេលវេលាធ្វើដំណើរចំនួន៧ថ្ងៃ ។ គេបានចំណាយប្រាក់ចំនួន២ពាន់លានដុល្លារអាមេរិកដើម្បីផលិតកប៉ាល់នេះឡើង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ។

បុគ្គលិកក្រុមហ៊ុន Royal Caribbean លើកឡើងថា កប៉ាល់ Icon of the Seas មិនប៉ះពាល់បរិស្ថានទេ ។ ក្រៅពីនេះ វាមានប្រព័ន្ធ Pyrolysis ដែលប្រើប្រាស់មីក្រូវ៉េវ ដើម្បីជួយបំលែងកាកសំណល់ទៅជាឧស្ម័នសម្រាប់ផលិតថាមពល រួមទាំងប្រព័ន្ធ Reverse Osmosis ជាប្រព័ន្ធបន្សុតទឹកស្អាតសម្រាប់ផ្គត់ផ្គង់ទឹកសាបស្ទើរទាំងអស់ក្នុងកប៉ាល់ ។Icon of the Seas Vs Wonder of the Seas

អ្នកនាំពាក្យក្រុមហ៊ុន Royal Caribbean ប្រាប់ថា កប៉ាល់នេះបានសន្សំសំចៃថាមពលច្រើនជាងកប៉ាល់ផលិតនាពេលបច្ចុប្បន្ន រហូតដល់២០% ។ លើសពីនេះ ក្រុមហ៊ុនបានដាក់ផែនការបង្ហាញកប៉ាល់បញ្ចេញកាបូនស្មើសូន្យ នៅឆ្នាំ២០៣៥ ផងដែរ ។ ទោះយ៉ាងណា អ្នកបរិស្ថាននានាបានបង្ហាញក្តីបារម្ភអំពីការប្រើប្រាស់ឧស្ម័នធម្មជាតិរាវជាឥន្ធនៈ ពីព្រោះវានឹងបញ្ចេញឧស្ម័នមេតានប៉ះពាល់ដល់បរិស្ថាន ៕

ផ្កានាំសំណាង ៥ ប្រភេទដែលអ្នកគួរដាក់សែនពេលចូលឆ្នាំថ្មីខាងមុខនេះ

0

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសារភាគច្រើនតែងតែរៀបចំផ្កា ផ្លែឈើ ស្ករគ្រាប់ ភេសជ្ជៈ និងអាហារនានា ក៏ដូចជាអុជធូប ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដោយសង្ឃឹមថា នឹងទទួលបានប្រសិទ្ធិពរជ័យជូនដល់កូនចៅ ឱ្យមានសុខភាពល្អ សុខសប្បាយ រកទទួលទានមានបានជាដើម។ ទោះជាយ៉ាងណា ផ្កាដែលដាក់សែនទេវតា ត្រូវតែជាផ្កា ៥ ប្រភេទដូចខាងក្រោមនេះ ដើម្បីទទួលបានហុងស៊ុយល្អពេញមួយឆ្នាំ។

១.ផ្កាឈូក៖ ផ្កាឈូក គឺជាផ្កាដែលមានក្លិនក្រអូបប្រណិត និងត្រូវបានចាត់ទុកថាមានបុគ្គលិកលក្ខណៈថ្លៃថ្នូរ បរិសុទ្ធ ច្បាស់លាស់។ តាមហុងស៊ុយ ផ្កានេះមានន័យថានាំសំណាង និងជោគជ័យ។The lotus flower: Its meaning in traditional Lunar New Year decorations -  News - RTI Radio Taiwan International

២.ផ្កាហ្សឺបេរ៉ា៖ ផ្កា Gerbera ក៏ជាផ្កាដែលមនុស្សជាច្រើនជ្រើសរើសថ្វាយនៅលើអាសនៈផងដែរ។ ផ្កានេះតាមហុងស៊ុយ មានអត្ថន័យនាំសំណាង និងភាពរុងរឿងដល់ម្ចាស់ផ្ទះ លើសពីនេះ ផ្កា gerbera ក៏បញ្ជាក់ពីសុខភាព និងភាពជាប់បានយូរផងដែរ។Lunar New Year|Flower Arrangement|Best Flower Shop Singapore

៣.ផ្កាគ្រីសាន៖ ផ្កាគ្រីសាន តាមហុងស៊ុយមានន័យថានាំសំណាង និងជោគជ័យ។ ផ្កានេះគឺគេនិយមប្រើបំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយសារតែវាមានពណ៌លឿងភ្លឺ និងទាក់ភ្នែកជាមួយអត្ថន័យផ្សេងៗដូចជាភាពស្មោះ សុភមង្គលក្នុងជីវិត និងគង់វង្សយូរអង្វែង ។Beautiful Yellow Chrysanthemum Flowers for Sale - Add Elegance to Your —  Kadiyam Nursery

៤.ផ្កាលីលីពណ៌ស៖ តាំងពីយូរយារណាស់មកហើយ ផ្កាលីលីពណ៌សត្រូវបានជ្រើសរើសជាផ្កាសម្រាប់តង្វាយអាសនៈ ព្រោះផ្កានេះតំណាងឱ្យភាពបរិសុទ្ធ ភាពពេញលេញ និងវិបុលភាព។24 Types Of White Lilies

៥.ផ្កាកុលាបក្រហម៖ ជានិមិត្តរូបនៃក្ដីស្រឡាញ់ និងភាពរីករាយ។ នៅក្នុងក្បួនហុងស៊ុយ ពណ៌ក្រហមតំណាងឱ្យសំណាងល្អ ដូច្នេះការជ្រើសរើសផ្កាកុលាបមកតុបតែងប្រៀបដូចជាការទទួលពរជ័យពីព្រះ និងទ្រព្យហូរហៀរចូលផ្ទះផងដែរ។National Red Rose Day (June 12th) | Days Of The Year

ទោះជាយ៉ាងណា ចំនួនផ្កាគួរតែត្រូវបានដាក់នៅលើអាសនៈតាមហុងស៊ុយដូចគ្នានឹងចំនួនធូបដែរ ការរៀបចំផ្កាសម្រាប់អាសនៈគួរប្រើលេខសេសដូចជា ១,៣,៥,៧,៩,… ព្រោះលេខសេសនាំថាមពលវិជ្ជមានជានិមិត្តរូបនៃសំណាង។ ម្យ៉ាងទៀត ពេលថ្វាយតង្វាយលើអាសនៈ មិនត្រូវប្រើផ្កាក្រៀម ឬក្លែងក្លាយឡើយ ព្រោះនឹងនាំមកនូវសំណាងអាក្រក់ និងមិនបរិសុទ្ធ៕

ផ្ទុះរឿងសេវាកម្មនៅមន្ទីរពេទ្យរុស្សីធ្វើឱ្យអ្នកជំងឺស្លា.ប់ សិល្បករ២រូបចេញមុខនិយាយបែបនេះភ្លែត

0

បន្ទាប់ពីមានគណនីហ្វេកប៊ុកមួយបានបង្ហោះចោទប្រកាន់ថាមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ហៅ មន្ទីរពេទ្យរុស្សី បានធ្វើឱ្យឪពុករបស់ខ្លួនបាត់បង់ជីវិត ជាហេតុធ្វើឱ្យអ្នកលេងបណ្តាញសង្គមចែករំលែករាប់ពាន់នាក់។ ក្នុងនោះសិល្បករ២រូបរួមមានលោក ខាំ ភូរិ និង លោក ទ្រី សក្កដា ហៅអាដាសក្កដា ក៏បានចេញមុខនិយាយក្នុងរឿងនេះដូចគ្នា។

នៅយប់ថ្ងៃទី២៨ មករា មានគណនីហ្វេកប៊ុកមួយឈ្មោះថា SreyPich Thou បានបង្ហោះអំពាវនាវឱ្យថ្នាក់ដឹកនាំស្វែងរកយុត្តិធម៌ឱ្យខ្លួនដោយបានចោទប្រកាន់ថា មន្ទីរពេទ្យរុស្សី បានសម្លាប់ឪពុករបស់នាងដោយបានរៀបរាប់ពីដំណើរដើមទងបុគ្គលិកមន្ទីរពេទ្យខ្វះការយកចិត្តទុកដាក់ជួយសង្គ្រោះអាយុជីវិតឪពុករបស់ខ្លួនទុកអ្នកជំងឺចោល និងបានលើកឡើងពីខាងបុគ្គលិកឡានសាមុយ រាំងស្ទះមិនឱ្យដឹកឪពុកនាងចេញពីមន្ទីរពេទ្យទាំងនាងបានផ្តិតមេដៃ សុំអនុញ្ញាតយកឪពុកខ្លួនចេញព្យាបាលនៅកន្លែងផ្សេង ប៉ុន្តែអ្វីៗក៏ហួសពេលឪពុករបស់នាងក៏បានបាត់បង់ជីវិត។រឿងដ៏សោកសង្រេងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការចែករំលែកយ៉ាងច្រើន និងអ្នកខ្លះក៏បានបញ្ចេញមតិលើកឡើងពីបញ្ហាវិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យ រួមទាំងមតិយោបល់ជាច្រើនទៀតឆ្លុះបញ្ចាំងពីកម្រិតសេវាកម្មរបស់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺនៅមានកម្រិតនៅឡើយ។ រឿងនេះដែរ ជំរុញឱ្យសិល្បករពីររូបចេញមកនិយាយពីបញ្ហានេះដោយលោក ខាំ ភូរិ ជាផលិតករ និងអ្នកនិពន្ធឆ្នើមបានលើកឡើងយ៉ាងដូច្នេះថា «មន្ទីរពេទ្យយើងទំនើប តែចរិតបុគ្គលិកខ្លះដើរមិនទាន់»។

ចំណែកឯលោក ទ្រី សក្កដា ហៅ អាដាសក្កដា ជាអ្នកនិពន្ធ និងអ្នកចម្រៀងក៏បានលើកឡើងដែរថា «ខ្ញុំនៅតែឆ្ងល់រឿងមួយ មន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញ បើអ្នកគ្មានសមត្ថភាពបញ្ជូនរថយន្តសាម៉ុយរបស់ខ្លួនតាមសំណើរបស់គ្រួសារអ្នកជំងឺ ហេតុអ្វីចង់ឃាត់ឬបង្កាក់ដំណើរអ្នកជំងឺក្នុងការយករថយន្តសាម៉ុយពីក្រៅចូលមន្ទីរពេទ្យ ? »។

លោក បន្តទៀតថា «ពេលខ្លះការពន្យារពេលមួយម៉ោង ឬពីរម៉ោង ធ្វើឱ្យអ្នកជំងឺស្លាប់បាន ! រៀនគោរពទឹកចិត្តគ្រួសារគេផង បើប៉ះសាច់ញាតិអស់លោកវិញ លោកក៏មិនបង្អង់យូរដែរ ! ខ្ញុំជួបផ្ទាល់ ខ្ញុំយល់គ្រប់យ៉ាង លោកថាប្អូនខ្ញុំដឹកមិនបានឆ្ងាយទេ ទីបំផុតខ្ញុំជំនះដឹកចេញរហូតគាត់បានរស់នៅដល់ឥលូវ ! ពេទ្យបិសាច»។

ទោះយ៉ាងណាក៏ដោយ គិតត្រឹមព្រឹកថ្ងៃទី២៩ មករា ជុំវិញរឿងការចោទប្រកាន់ខាងលើរបស់ម្ចាស់គណនី SreyPich Thou ខាងមន្ទីរពេទ្យនៅមិនទាន់មានការបកស្រាយណាមួយនៅឡើយទេ៕

 

 

ចិនរំពឹងថានឹងមានភ្ញៀវទេសចរធ្វើដំណើរចំនួន ៩ ពាន់លាននាក់ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី

0

បរទេស៖ ចំនួនអ្នកទេសចរចិនដែលធ្វើដំណើរកំឡុងបុណ្យចូលឆ្នាំនាពេលខាងមុខនេះ ត្រូវបានគេរំពឹងថានឹងបង្កើតកំណត់ត្រាថ្មីមួយជាមួយនឹងការធ្វើដំណើរចំនួន ៩ ពាន់លាននាក់នៅឆ្នាំ ២០២៤ ដែលជិតពីរដងកាលពីឆ្នាំមុន។

ប្រទេសចិនត្រូវបានគេចាត់ទុកថា មានប្រជាជនដែលធ្វើចំណាកស្រុកច្រើនជាងគេបំផុតនៅលើពិភពលោក ដូច្នេះនៅរដូវចូលឆ្នាំថ្មីនេះ ប្រទេសចិនរំពឹងថា ប្រជាជនរបស់ខ្លួននឹងត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារ និងមិត្តភក្តិ ដែលនេះនឹងធ្វើឱ្យតម្រូវការសម្រាប់ការជួបជុំគ្រួសារទេសចរណ៍កើនឡើង។ ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ មានរយៈពេលចាប់ពីថ្ងៃទី ១០ ខែកុម្ភៈដល់ថ្ងៃទី ១៧ ខែកុម្ភៈដែលយូរជាងឆ្នាំ ២០២៣។Chinese New Year | Summary, History, Traditions, & Facts | Britannica

លោក Li Yang អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនចិន បានប៉ាន់ប្រមាណថា អ្នកទេសចរនឹងមានការធ្វើដំណើរតាមរថយន្តប្រមាណ ៧.២ ពាន់លានដង រួមទាំងការធ្វើដំណើរតាមរថភ្លើងចំនួន ៤៨០ លានដងក្នុងអំឡុងពេលកំពូលនេះ កើនឡើង ៣៨% និង ១៨% រៀងគ្នាបើធៀបនឹងឆ្នាំ ២០១៩។ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ នេះអ្នកដំណើរប្រមាណ ១០.៦ លាននាក់បានធ្វើដំណើរតាមរថភ្លើង។Lunar New Year

ការធ្វើដំណើរតាមអាកាសត្រូវបានគេព្យាករណ៍ថានឹងមានការធ្វើដំណើរប្រហែល ៨០ លានដង កើនឡើង ៩.៨% បើធៀបនឹងឆ្នាំ ២០១៩។ អាកាសយានដ្ឋានចំនួនពីរនៅទីក្រុងសៀងហៃបានប៉ាន់ប្រមាណថា ចរាចរណ៍អ្នកដំណើរកើនឡើង ៥៧.៦% បើធៀបនឹងឆ្នាំមុន ហើយជើងហោះហើរនៅទីក្រុងប៉េកាំងនឹងកើនឡើងជាង ៦០%។When Is January's Chinese Lunar New Year And What Animal Are You?

រីឯចំនួនអ្នកទេសចរចិនដែលធ្វើដំណើរទៅក្រៅប្រទេសទំនងជាកើនឡើងបើធៀបនឹងឆ្នាំមុន ដោយសារក្រុមហ៊ុនអាកាសចរណ៍ចិនបានកើនឡើងជាង ២,៥០០ នៃជើងហោះហើរអន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្រុមហ៊ុន Trip.com Group បាននិយាយថា ការកក់ការធ្វើដំណើរក្រៅប្រទេសរបស់ប្រទេសចិនក្នុងថ្ងៃឈប់សម្រាកនេះគឺខ្ពស់ជាងឆ្នាំ ២០២៣ ចំនួន ១០ ដង ដោយគោលដៅដែលលេចធ្លោជាងគេរួមមានប្រទេសថៃ ជប៉ុន និងកូរ៉េខាងត្បូង។Chinese people rush to pray on first day of Lunar New Year | Daily Mail  Online

សម្រាប់ទេសចរណ៍ក្នុងស្រុកវិញ គោលដៅរដូវរងាគឺជាជម្រើសកំពូលសម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេសនេះ។ ទិន្នន័យ Trip.com បានបង្ហាញថាការស្វែងរកផលិតផលធ្វើដំណើរក្នុងរដូវរងាបានកើនឡើង ១០ ដងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាពិសេសទីក្រុង Harbin ក្នុងខេត្ត Heilongjiang៕

ប្រទេសថៃ និងចិន ចុះហត្ថលេខាលើវិធានការលើកលែងទិដ្ឋាការ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ប្រទេសថៃ និងចិន បានចុះហត្ថលេខាលើវិធានការលើកលែងទិដ្ឋាការរវាងគ្នាទៅវិញទៅមក ហើយវិធានការនេះនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ តទៅ ។ រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara លើកឡើងថា វាជាការមានទំនុកចិត្តលើគ្នាទៅវិញទៅមកគ្រប់ផ្នែករវាងប្រទេសថៃ និងចិន ខណៈលោក Wang Yi បានថ្លែងអំណរគុណប្រទេសថៃ ដែលជួយគាំទ្រគោលការណ៍ «ប្រទេសចិនតែមួយ» ។

កិច្ចសហការគ្នានេះ លោក Parnpree Bahiddha-Nukara ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ ព្រមទាំងលោក Wang Yi ជំនួយការគណៈកម្មការកណ្តាលផ្នែកការបរទេសនៃបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានចុះហត្ថលេខាលើឯកសារសំខាន់រវាងប្រទេសថៃ និងចិន ។ វាជាវិធានការលើកលែងទិដ្ឋាការរវាងគ្នាទៅវិញទៅមកសម្រាប់ពលរដ្ឋទាំងពីរប្រទេសដែលកាន់លិខិតឆ្លងដែនធម្មតា និងលិខិតឆ្លងដែនរាជការ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ តទៅ ។

លោក Parnpree Bahiddha-Nukara ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃថ្លែងថា ការធ្វើដំណើរទៅមករកគ្នារបស់ពលរដ្ឋទាំងពីរប្រទេស, ការដើរកម្សាន្ត ឬការទំនាក់ទំនងផ្នែកអាជីវកម្មផ្សេងៗនឹងធ្វើឡើងប្រកបដោយលក្ខណៈងាយស្រួល ក្រោយប្រទេសទាំងពីរបានចុះហត្ថលេខាលើវិធានការលើកលែងទិដ្ឋាការជាមួយគ្នា ។ ហេតុនេះ វានឹងជំរុញដល់វិស័យទេសចរណ៍របស់ប្រទេសថៃ និងចិន យ៉ាងពិតប្រាកដ ។No reason for Thailand not to take good care of Chinese tourists: Global  Times editorial - Global Times

លោករដ្ឋមន្ត្រីការបរទេសថៃបញ្ជាក់ថា ជាពិសេស នៅឆ្នាំ២០២៥ វានឹងក្លាយជាឱកាសពិសេសដែលប្រទេសថៃ នឹងចិន នឹងប្រារព្ធខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតថៃ-ចិន ខណៈប្រទេសទាំងពីរបានសហការគ្នាយ៉ាងស្អិតរមួតស្រាប់ហើយ គឺប្រទេសថៃ និងចិន នឹងបង្កើនកិច្ចសហការគ្រប់ផ្នែក ។

ចំណែកលោក Wang Yi បានសរសើរប្រទេសថៃ ដែលប្រកាន់យកគោលការណ៍ «ប្រទេសចិនតែមួយ» និងគាំទ្រគំនិតផ្តួចផ្តើមជាសកលរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ។ លោកជឿជាក់ថា វិធានការលើកលែងទិដ្ឋាការនេះ នឹងជំរុញដល់ការផ្លាស់ប្តូររវាងពលរដ្ឋទាំងពីរប្រទេស, ចំនួនភ្ញៀវទេសចរចិនមកប្រទេសថៃនឹងកើនឡើង ហើយប្រទេសចិនរីករាយទទួលស្វាគមន៍ពលរដ្ឋថៃទៅកម្សាន្តនៅចិនផងដែរ ។With high hopes, Thailand welcomes Chinese tourists' return | AP News

ក្រៅពីនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើការនាំចេញផលិតផលធ្វើពីសាច់សត្វ និងដើមស្រល់ពីប្រទេសថៃទៅចិន ។ ហេតុនេះ ប្រទេសចិនរីករាយឱ្យប្រទេសថៃនាំចេញទំនិញកសិកម្មកាន់តែច្រើនថែមទៀត និងគាំទ្រឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅប្រទេសថៃ ដោយសហការលើផ្នែករថយន្តអគ្គិសនី, សេដ្ឋកិច្ចឌីជីថលផ្នែកបរិស្ថានពណ៌បៃតង និងសហការអនុវត្តច្បាប់បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន, ការបោកប្រាស់តាមទូរស័ព្ទ, ការភ្នាល់តាមអនឡាញ និងបង្ក្រាបថ្នាំញៀនក្នុងប្រទេសទាំងពីរ ។

ការចុះហត្ថលេខាលើវិធានការលើកលែងទិដ្ឋាការនេះ ប្រទេសថៃសង្ឃឹមថា នឹងមានភ្ញៀវទេសចរចិនយ៉ាងហោចណាស់ ចំនួន៨លាននាក់ធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ក្នុងឆ្នាំ២០២៤ ហើយប្រទេសថៃនឹងទទួលបានប្រាក់ចំណូលប្រមាណ៣២០ពាន់លានបាត ៕

ពិធីបុណ្យពិពណ៌ព្រិលទឹកកដ៏ធំមួយរបស់ពិភពលោកកំពុងមានវត្តមានក្នុងប្រទេសចិន

0

«ពិធីបុណ្យពិព័ណ៌ព្រិលទឹកកកអន្តរជាតិហាប៊ីន» គឺជាពិធីមួយនៅក្នុងចំណោមការការពិព័ណ៌ព្រិលទឹកកកកំពូលៗទាំង៤របស់ពិភពលោក ដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅឯទីក្រុងហាប៊ីន ប្រទេសចិន។

ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ ១៩៦៣ មកម្លេះ។ ប៉ុន្តែវាត្រូវបានផ្អាកមួយរយៈក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌ ប៉ុន្តែក៏ត្រូវបានប្រារព្ធឡើងវិញនៅក្នុងឆ្នាំ ១៩៨៥ នឹងបន្តរហូតមកដល់បច្ចុប្បន្ន។ ជាប្រពៃណី ពិធីពិព័ណ៌ទឹកកកនិងព្រិលអន្តរជាតិហាប៊ីននេះ នឹងបើកឲ្យដំណើរការនៅចន្លោះថ្ងៃទី ២០ ខែធ្នូ រហូតដល់ចុងខែកុម្ភៈ ដែលការបើកជាផ្លូវការនៃពិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមករា ជារៀងរាល់ឆ្នាំ។Step Inside Winter's Most Spectacular Wonderland at the Harbin Ice and Snow  Festival in Northeast China | Travel| Smithsonian Magazine

ពិធីពិព័ណ៌ព្រិលទឹកកដ៏ធំរបស់ប្រទេសចិននេះ គឺរួមមានសកម្មភាពនិងព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា ប្រារព្ធពិធីបុណ្យទឹកកកនិងព្រិលដ៏ចំណាស់ ការប្រកួតចម្លាក់ទឹកកកអន្តរជាតិ ការបង្ហាញគោមទឹកកក ការជិះទូកលើទឹកកក ការជិះស្គីលើទឹកកក ការជិះស្គីល្បឿនលឿន កីឡាបាល់ទាត់ទឹកកក ព្រមជាមួយនឹងការស្ទូចត្រី ការហែលទឹក ការបង្ហាញសិល្បៈភាពយន្តទឹកកកនិងព្រិល ការតាំងពិពណ៌គំនូរនិងរូបថត ចម្រៀងប្រជាប្រិយ និងការសម្តែងរបាំ ពិធីមង្គលការលើទឹកកក ពិព័រណ៍ពាណិជ្ជកម្ម និងព្រឹត្តិការណ៍កីឡាជាតិនិងអន្តរជាតិគ្រប់ប្រភេទ។ល។Harbin Ice and Snow World to open on Dec. 18

រយៈពេលជាច្រើនឆ្នាំមកនេះ វិមានចម្លាក់ទឹកកកនិងព្រិលហាប៊ីនរបស់ប្រទេសចិននេះ បានក្លាយជាគោលដៅទេសចរណ៍រដូវរងាដ៏ពេញនិយមបំផុតរបស់ពិភពលោក និងឋានសួគ៌របស់អ្នកថតរូប។ ដោយនៅចន្លោះខែធ្នូ ដល់ ខែកុម្ភៈ អ្នកទេសចររាប់ពាន់នាក់បានសម្រុកទៅទីក្រុងនេះសម្រាប់វិស្សមកាលរដូវរងា ថ្ងៃឈប់សម្រាកគ្រួសារ ឬក្រេបទឹកឃ្មុំ។Economy&Life | Ice and Snow World to open in NE China's Harbin -Xinhua

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យព្រិលទឹកកកំពូលទាំង ៤ នៅលើពិភពលោកនេះរួមាន៖ ១. ពិធីបុណ្យពិព័ណ៌ទឹកកកនិងព្រិលហាប៊ីន (ប្រទេសចិន) ២.ពិធីបុណ្យព្រិល Sapporo (ប្រទេសជប៉ុន) ៣.ពិធីបុណ្យរដូវរងាទីក្រុង Quebec (ប្រទេសកាណាដា) និង ៤.ពិធីបុណ្យជិះស្គីទឹកកករបស់(ប្រទេសន័រវេស)៕

ការនាំចេញផលិតផលកសិកម្មរបស់រុស្ស៊ីកើនឡើងគួរឱ្យកត់សម្គាល់ដែលមិនធ្លាប់មាន

0

បរទេស៖ ការនាំចេញផលិតផលកសិកម្មដូចជា គ្រាប់ធញ្ញជាតិ ទឹកដោះគោ ត្រី និងសាច់ បានធ្វើឱ្យប្រទេសរុស្ស៊ីរកចំណូលច្រើនជាង ៤៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន នេះបើយោងតាមទិន្នន័យបឋមពីក្រសួងកសិកម្មរបស់ប្រទេសរុស្ស៊ី។Russia offers to replace Ukrainian grain with its own after withdrawing  from the grain agreement | Ukrainska Pravdaកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី លោក Dmitry Patrushev បាននិយាយថា ការលក់ទំនិញកសិកម្មឆ្លងប្រទេសបាននាំឱ្យទីក្រុងម៉ូស្គូរកចំណូលបាន ៤៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ លោកបានកត់សម្គាល់ថាតួលេខនេះទំនងជាកើនឡើងបន្ថែមទៀតនៅពេលដែលការគណនាចុងក្រោយត្រូវបានធ្វើឡើង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបានក្លាយជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតរបស់ពិភពលោក ដោយសារការប្រមូលផល និងតម្លៃដ៏គួរឱ្យទាក់ទាញ បើទោះបីជាទណ្ឌកម្មរបស់លោកខាងលិចរារាំងពាណិជ្ជកម្មរបស់ប្រទេសនេះក៏ដោយ។ កាលពីឆ្នាំមុន ប្រទេសរុស្ស៊ីបាននាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចំនួន ១០០ ពួកគេក៏ផ្តល់គ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃដល់ប្រទេសអាហ្វ្រិកមួយចំនួនដែលប្រឈមនឹងអសន្តិសុខស្បៀងផងដែរ។Russia: Policies for Agri-Food Sector Competitiveness and Investment

យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មរុស្សី ការផលិតទឹកដោះគោ និងសាច់បានកើនឡើងចំនួន ៥០០,០០០ តោន និង ៣០០,០០០ តោនក្នុងឆ្នាំ ២០២៣ រៀងគ្នា ហើយការផលិតត្រីឈានដល់កម្រិតខ្ពស់ក្នុងរយៈពេល ៣០ ឆ្នាំដែលមានចំនួន ៥,៣ លានតោន។ Patrushev បាននិយាយថា ក្នុងចំណោមនោះ ត្រី salmon តែមួយបានឈានដល់ ៦០០,០០០ តោនដែលធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាអ្នកផលិត ផលិតផលនេះច្រើនជាងគេនៅលើពិភពលោក។Top Agriculture Trader Cargill to Stop Exporting Russian Grain - The Moscow  Times

នៅឆ្នាំនេះ ក្រសួងកសិកម្មរុស្ស៊ីបានប៉ាន់ប្រមាណថា ការនាំចេញគ្រាប់ធញ្ញជាតិនឹងឈានដល់ ៦០ លានតោន។ ដោយបច្ចុប្បន្នមិនមានការដាក់ទណ្ឌកម្មផ្ទាល់លើសកម្មភាពពាណិជ្ជកម្មនៃផលិតផលនេះទេ ខណៈដែលពួកគេអនុវត្តជាចម្បងចំពោះតែធនាគាររុស្ស៊ី អាជីវកម្ម បុគ្គល និងឧស្សាហកម្មថាមពលប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ យោងតាមក្រសួងកសិកម្មរុស្ស៊ីមិនទាន់ប្រកាសទីផ្សារនាំចេញកំពូលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៣ នៅឡើយទេ។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុន អ្នកទិញផលិតផលកសិកម្មរបស់រុស្ស៉ីច្រើនជាងគេគឺចិន ទួរគី កាហ្សាក់ស្ថាន បេឡារុស្ស កូរ៉េខាងត្បូង និងអេហ្ស៊ីប៕Russia halts landmark deal that allowed Ukraine to export grain at time of  growing hunger | Fox 59

ថៃបាត់បង់ចំណែកទីផ្សារទុរេនចិនទៅឱ្យប្រទេសទាំងពីរនេះ

0

ប្រទេសថៃ ៖ ការនាំចូលទុរេនរបស់ប្រទេសចិនទើបតែបានកើនឡើងកាលពីឆ្នាំ២០២៣ ប៉ុន្តែប្រទេសនាំមុខទីផ្សារដូចជាថៃ កំពុងតែបាត់បង់ចំណែកទីផ្សាររបស់ខ្លួន ក្រោយពីចិនអនុញ្ញាតឱ្យប្រទេសវៀតណាម និងហ្វីលីពីន នាំចេញទុរេនមកកាន់ប្រទេសចិនដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ។China's durian market ripens as Thailand loses ground, Vietnam and  Philippines get a taste

បើតាមទិន្នន័យរបស់ការិយាល័យគយចិនបញ្ជាក់ថា ប្រទេសចិនបាននាំចូលទុរេនចំនួន១លាន៤សែនតោន នៅឆ្នាំ២០២៣ កើនឡើង៦៩% បើធៀបនឹងឆ្នាំ២០២២ ។ ប្រទេសថៃដែលធ្លាប់កាន់កាប់ចំណែកការនាំចូលទុរេនខ្ពស់បំផុត ជិតស្មើនឹង១០០% នៅឆ្នាំ២០២១ បែរជាធ្លាក់ចុះនៅសល់ត្រឹមតែ៩៥,៣៦% នៅឆ្នាំ២០២២ និងនៅសល់ត្រឹមតែ៦៧,៩៨% នៅឆ្នាំ២០២៣ ។

ចំណែកប្រទេសវៀតណាមបានចាប់ផ្តើមដណ្តើមចំណែកទីផ្សារទុរេនពីប្រទេសថៃ ក្រោយពីប្រទេសចិនអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញរបស់វៀតណាមអាចនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន នៅឆ្នាំ២០២១ ។ ការនាំចេញទុរេនរបស់វៀតណាមទៅប្រទេសចិន ចាប់ផ្តើមកើនឡើងស្មើនឹង៤,៦៣% នៅឆ្នាំ២០២២ និងកើនឡើងរហូតដល់៣១,៨២% នៅឆ្នាំ២០២៣ ។China's durian market ripens as Thailand loses ground, Vietnam and  Philippines get a taste | South China Morning Post

ក្រៅពីនេះ ដើម្បីចាប់យកចំណែកទីផ្សារប្រទេសចិនឱ្យកាន់តែច្រើនថែមទៀត ប្រទេសវៀតណាមបានកំណត់គោលដៅលក់ទុរេនក្នុងបរិមាណខ្ពស់នៅឆ្នាំ២០២៤ នេះ គឺការលក់នឹងកើនឡើងរហូតដល់៥៥% បើធៀបនឹងឆ្នាំ២០២៣ ។

រីឯប្រទេសហ្វីលីពីន ក៏ទទួលបានចំណែកទីផ្សារទុរេនចិនបន្តិចបន្តួចដែរ គឺនៅខែមករា ឆ្នាំ២០២៣ ប្រទេសចិនបានអនុញ្ញាតឱ្យហ្វីលីពីននាំចូលទុរេនស្រស់របស់ហ្វីលីពីន ហើយការនាំចេញទុរេនរបស់ហ្វីលីពីនភាគច្រើនមានប្រភពពីដីភ្នំភ្លើង Mount Apo ដែលស្ថិតនៅភាគខាងត្បូងកោះ មិនដាណៅ (Mindanao) ។ ប្រទេសហ្វីលីពីនបាននាំចេញទុរេនមានសមាមាត្រប្រមាណ០,២% នៃការនាំចូលទុរេនរបស់ចិន កាលពីឆ្នាំ២០២៣ ។ทุเรียนจีนปลูกเองมาแรงกำลังจะกลายเป็นเจ้าตลาด ไทยอาจถูกโค่นตำแหน่ง

ទោះយ៉ាងណា បច្ចុប្បន្ន ទុរេនបានក្លាយជាផ្លែឈើមួយប្រភេទដែលមានតម្លៃសម្រាប់អ្នកមានជីវភាពមធ្យមនៅប្រទេសចិន បើទោះជាមានមនុស្សមួយចំនួនមិនចូលចិត្តក្លិនរបស់វាក្តី ប៉ុន្តែផ្លែឈើដែលមានបន្លាមុតស្រួចនេះនៅតែមានតម្លៃថ្លៃ និងមានមនុស្សជាច្រើននាក់ចូលចិត្តបរិភោគ ។ លើសពីនេះ ទុរេនត្រូវបានគេដាក់ឈ្មោះថា «ស្តេចផ្លែឈើ» នៅប្រទេសចិនទៀតផង ៕Low hanging fruit for China-Malaysia ties - Asia Times

ផ្លូវល្បឿនលឿនអាស៊ាន តភ្ជាប់ពីចិន មកកម្ពុជា

0

ផ្លូវល្បឿនលឿនអាស៊ានលេខ១ ជាគម្រោងផ្លូវដ៏មហិមារបស់ប្រទេសចិន ឆ្លងកាត់៥ប្រទេស ដោយចេញពីប្រទេសចិន ចូលមីយ៉ាន់ម៉ា បន្ទាប់មកចូលថៃ រួចឆ្លងកាត់កម្ពុជា និងចុងក្រោយប្រទេសវៀតណាម។Chinese premier's visit to Cambodia to boost bilateral ties, deepen LMC:  Cambodian expert - Khmer Timesចំពោះកំណាត់ផ្លូវល្បឿនលឿនអាស៊ានលេខ១ ឬផ្លូវជាតិលេខ៥ នៅកម្ពុជា មានប្រវែង ៣៦៦គីឡូម៉ែត្រឆ្លងកាត់ខេត្តខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង បន្ទាយមានជ័យ។ផ្លូវអាស៊ានហាយវេលេខ១«ផ្លូវជាតិលេខ៥»ជាសសៃឈាមសេដ្ឋកិច្ចកម្ពុជា - សុីសុីថាមស៍ផ្លូវជាតិលេខ៥ មានចំណុចចាប់ផ្ដើម ពីព្រែកក្តាម និងបញ្ចប់នៅចំណុច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការសាងសង់ផ្លូវបែងចែកចេញជា ៣កំណាត់ដោយ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។ផ្លូវអាស៊ានហាយវេលេខ១ របស់កម្ពុជា ភាគខាងត្បូង សម្រេចលទ្ធផលបានជាង៩០%ហើយ -  Asean Properties

បើមិនមានការប្រែប្រួលគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧៕

Mekong region (Cambodia and Lao People's Democratic Republic)