Home ព័ត៌មានអន្តរជាតិ កោះភូកុក និងទីក្រុងហូជីមិញ បានក្លាយជាទិសដៅទេសចរណ៍ដ៏ល្អបំផុតនៅអាស៊ី

កោះភូកុក និងទីក្រុងហូជីមិញ បានក្លាយជាទិសដៅទេសចរណ៍ដ៏ល្អបំផុតនៅអាស៊ី

118
0

វៀតណាម៖ កាលពីពេលថ្មីៗនេះ បើយោងតាមទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីឈ្មោះ Destin Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានប្រកាសបញ្ជីឈ្មោះកន្លែងទេសចរដ៏ល្អបំផុតនៅទូទាំងបណ្តាប្រទេសអាស៊ី ដោយកោះភូកុក (ដែលជាអតីតកោះត្រល់របស់ខ្មែរ) ត្រូវបានផ្តល់កិត្តិយសក្នុងចំណាត់ថ្នាក់លេខ ៦ ជាកោះល្អបំផុតក្នុងចំណោមកោះទាំង ១០ នៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៤ ខណៈទីក្រុងហូជីមិញក៏បានជាប់ចំណាត់ថ្នាក់ទី ១០ ក្នុងបញ្ជីទីក្រុងល្អបំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-pibRnP0dCuw6lcNk8nfiDndYYfMs84aX69nf5G3K60xKUu-7GBaJrVZ-E2nEzMi6QZAknnnv1rwLgKIsho9525SJR7Ksl-oAc4pa1kACoiJ6qkIjguwxI7bc7mKGSOQxMLmmi-GjdUmPPEsxCIpsI2D6eeD5i7TxecEK3dvFufUPGiP_BHNyGbHL8AI/s1024/500151964.jpg

នៅក្នុងបញ្ជីទីក្រុងដ៏ល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៤ ដែល Destin Asia បានប្រកាសរួមមាន៖
១.ទីក្រុងបាងកក ប្រទេសថៃ
២.ទីក្រុងតូក្យូ ប្រទេសជប៉ុន
៣.ប្រទេសសិង្ហបុរី
៤.ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
៥.ទីក្រុងហុងកុង ប្រទេសចិន
៦.ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
៧.ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី
៨.ទីក្រុងសៀងហៃ ប្រទេសចិន
៩.កោះតៃវ៉ាន់
១០.ទីក្រុងហូជីមិញ ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOCMNUKs5w9SmAbQWkQqW8pAYIZ9iGB5zNmGB-JBnMJvO0cgrc-YxMODXalg7DQMOIV_iYPyEeJRwoCGknPy60cwFHHU0lXYUNqFB87FL6cZ03gBSNsdMFMYbEpkM-UHHRTSzG6X_hncXQsz08mQ0QzgcSOoXW5v8L7-r5adGvGrNBlZGWAC-pl33CFOI/s1500/ho-chi-minh-city-sunset-07d2ad67791b4b8fb92e590d8bf2b1fc.jpg

រីឯកោះដែលល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ ២០២៤ ដែល Destin Asia បានប្រកាសវិញរួមមាន៖
១.កោះបាលី ប្រទេសឥណ្ឌូណេស៊ី
២.កោះម៉ាល់ឌីវ ប្រទេសឥណ្ឌា
៣.កោះភូកេត ប្រទេសថៃ
៤.កោះសាមុយ ប្រទេសថៃ
៥.កោះបូរ៉ាកា ប្រទេសហ្វីលីពីន
៦.កោះភូកុក ប្រទេសវៀតណាម
៧.កោះលង្កាវី ប្រទេសម៉ាឡេស៊ី
៨.កោះប៉េណាង ប្រទេសម៉ាឡេស៊ី
៩.កោះប៉ាឡាវ៉ាន់ ប្រទេសហ្វីលីពីន
១០.កោះឡុំបុក ប្រទេសឥណ្ឌូនេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLZxaAbH07T9wLHPXRb-emxszpOn4IEC42_NhMDVg_Lqb1FvU_WKTWdSqvCWtZVUIAiUf0eGkOveU-eEcr-RSq55nVFYojrilBedhK_vU0XNFhacCW5SWhqyNymjzdauYb8nG-GFhuWda7G-KFJ_t-xGy-QOGaWAyKjI0VkiI2GutwVii8rnMSEXZcRAc/s3848/190704102824-05-phu-quoc-vietnam.jpg

គួរបញ្ជាក់ដែរថា បញ្ជីនៃគោលដៅនេះគឺផ្អែកលើការបោះឆ្នោតពីអ្នកជំនាញទេសចរណ៍ និងភ្ញៀវទេសចរ។ លក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសគោលដៅគឺផ្អែកលើការពេញចិត្តរបស់អ្នកទស្សនាចំពោះទីតាំងរបស់គោលដៅ បទពិសោធន៍នៅទីនោះ ភាពរួសរាយរាក់ទាក់របស់មនុស្សក្នុងតំបន់ អាហារ ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងភាពងាយស្រួលក្នុងផ្លូវហោះហើរ និងតម្លៃ។ កន្លែងពេញនិយមត្រូវបានចាត់ទុកថាជាការណែនាំសម្រាប់អ្នកទេសចរ ដូច្នេះប្រសិនបើអ្នកមិនដឹងថាត្រូវទៅកន្លែងណាក្នុងវិស្សមកាលនាពេលខាងមុខ អ្នកអាចទៅទស្សនាកន្លែងខាងលើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjacCapRUX2S20E-ca0wquLE8IGGQ6LMYh6ebQxsY1LMH1P18gpEKXNgueC41DS1OE8z7QJH7-6n4vId-Ekk2sextcv0VzTTNx0Ki4up87Bi6b1TSlzt-bWwUI-tv5Lj48wIj5x3vq8PtakXCVsJsLVb1o3hlr__AHUpYKXq0-bw-2yGfRy9p39xBD1GL4/s1800/best-nightlife-in-ho-chi-minh-4283.jpg

គួររំលឹកដែរថា កោះភូកុក (ដែលជាអតីតកោះត្រល់របស់ខ្មែរ) មានភាពល្បីល្បាញសម្រាប់ភ្ញៀវអន្តរជាតិ ដោយសារឆ្នេរខ្សាច់សស្អាត ទឹកពណ៌ខៀវថ្លា ទេសភាពព្រៃឈើ សមុទ្រចម្រុះ និងតំបន់កម្សាន្តជាច្រើន។ លើសពីនេះ កោះភូកុកក៏មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនងាយស្រួល ដូចជាព្រលានយន្តហោះអន្តរជាតិ និងកំពង់ផែទេសចរណ៍ជាដើម។ ដោយប្រព័ន្ធនៃកន្លែងកម្សាន្តនៅលើកោះមានភាពស៊ីសង្វាក់គ្នា លាតសន្ធឹងពីខាងជើងទៅភាគខាងត្បូងនៃកោះ និងផ្នែកចម្រុះពីតម្លៃសមរម្យរហូតដល់ថ្នាក់ខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTb4J9NvHv3bvHjJ8dEibWxlbqAEGllyIezOQqbLCULORGsA63z8K9ry_6D9A7DrhkMVNSXIiSNlXjKohKZMkoj34rfQEFacbrjXmfD0R5RtVZ9f3LpgJMVJNZ5aLjP8DGwOLmnQ1D1lyhjFV2XDoLCuDib3uXrsIoCiQZml65yTwqQXJudOBDUavNyAo/s1500/Phu-Quoc-aquarium-banner.jpg