«កាក់» ដែលគ្រប់គ្នាធ្លាប់បានស្គាល់ថាជារបស់ម្យ៉ាងជាទូទៅធ្វើឡើងពីលោហៈធាតុ ហើយតម្លៃរបស់វាប្រៀបបាននឹង«ក្រដាស់លុយ» ដែលគេប្រើប្រាស់សម្រាប់ចាយវាយ ធ្វើជំនួញ ឬដោះដូរទំនិញប្រចាំថ្ងៃ។

ប្រទេសកម្ពុជាយើងក៏ធ្លាប់បានប្រើប្រាស់លុយ«កាក់» តាំងពីសម័យបុរាណកាលមកម្លេះ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាពុំបានប្រើវាទៀតទេ។ ដោយឡែកនៅតាមបណ្តាប្រទេសមួយចំនួន ទៀតនៅតែបន្តប្រើប្រាស់«កាក់»នេះដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3qOJ_n-RQUGD06XPnfu44s55bwMidOHMOquEZQ8pKs44Lm6rFFEzvjllbgbdAJaVrgnN6mjVnJGmn08WO3lErmysyVtIcEpvi4v2LreIvQa2kaz9UFFMZi9SpcEQl8tjELU1l4-fho2_SG2BTqBbDApL_T5FqtV-qtFZ-ZwtIwOyKXDx6q0hGwC91ZpI/s960/photo_2024-03-16_16-01-37.jpg

ពីអតីតកាល ខ្មែរយើងបានប្រើប្រាស់«កាក់»សម្រាប់ចាយវាយ ប៉ុន្តែទោះជាយ៉ាងណា យើងនៅតែមិនទាន់មានភស្តុតាំងច្បាស់លាស់ដែលបញ្ជាក់ថា កាក់ខ្មែរបានលេចរូបរាង ក្នុងសម័យបុរេប្រវត្តិ សម័យមុនអង្គរ និងសម័យក្រោយអង្គរនោះទេ។ យោងតាមការស្រាវជ្រាវរបស់លោក ល្វីស ម៉ាឡេរ៉េ កាលពីឆ្នាំ១៩៤៥ បានបង្ហាញឲ្យឃើញថា នៅសម័យកាលដែលបានរៀបរាប់ខាងលើនោះ គឺបានលេចវត្តមាន«កាក់បរទេស» ពោលគឺកាក់របស់ចក្រភពរ៉ូមាំង ចំនួន២ប្រភេទនៅលើទឹកដីខ្មែរសម័យដើម ដែលគេជឿជាក់ថាខ្មែរយើងបានប្រើប្រាស់កាក់តាំងពីពេលនោះមកសម្រាប់ធ្វើជំនួញនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCPCOamB0Kdgv9VItWi2kFoA2xfRUXQ3FtBHRn6pmc80-CmW05j4Mu21mbYRc8C4sftTdYcCev1ZKZW1Y_RdtvUSHVjieHwWH2iH94ggj78rvG6PDBJpQHOnzkOmm7rdeizzqI1Q8HlTPKKx2J3vT3fr6ngMW04AL9ANVgawa0ruOc-76QsVfmGW4ftGg/s710/photo_2024-03-16_16-01-36.jpg

យ៉ាងណាមិញ យោងតាមសាលាចារឹកខ្មែរជាច្រើនក៏បានបង្ហាញថា មុនសម័យអង្គរនោះទៀតសោត គឺខ្មែរយើងបានប្រើប្រាស់សន្លឹកមាសឬប្រាក់ ធ្វើជារបស់មានតម្លៃ ដើម្បីដោះដូរទំនិញ ជាពិសេសគឺនៅក្នុងសតវត្សទី៨ របស់ព្រះបាទស្រីឥសានវរ្ម័ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU7dpDV8vNLFnpC89Wo7WoHdlGLFeT4iBkNoiYJqN_HsfjDGdiXrkMHKMadapRimdF3Dacw47hcPz_oiFqY8Z35OPKHclvDQUcBecMkWSBFrPbEw0KXl6XPZVjkBY1QaKOBI978IyqI7f5jmK3K7uozV9qOv8YSqeCbGuUwrYDaID48Q2RAFnqkL0bvQI/s710/photo_2024-03-16_16-01-34.jpg

ដោយឡែក ក្រោយសម័យអង្គរ ពិសេសចាប់ពីស.វទី១៦ និង១៧ វត្តមានកាក់ខ្មែរជាច្រើនបានលេចឡើងនិងត្រូវបានគេរក្សាទុកជាលក្ខណៈឯកជនក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ កាក់ខ្មែរ បានលេចវត្តមានកាន់តែច្បាស់នៅក្នុងសម័យឧដុង្គ ពោលគឺក្នុងរជ្ជកាលព្រះបាទនរោត្តម ១៨៦០ ដែលមានព្រះឆ័យល័ក្ខរបស់ព្រះមហាក្សត្រនៅលើកាក់នោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCI2aorxKpaRFLsZ3L5CO2DC21fxl1_9p1WnygcOtjuDn5EyGeciS-ZalHS-uzOnsq1T0WqVewLvUU45BXkO_TH4WaldxTq9P78YHImNnrKt9oSaTE6SR4jDT8irV7_59BE_Xwbjm9OK7vyCN6g9qS1ft876q4wxZoO6YWTrAgglC3sd-vKQ-7b3q8WcU/s710/photo_2024-03-16_16-01-34%20(2).jpg

ទោះជាយ៉ាងណា កាក់ក៏ត្រូវបានប្រើប្រាស់និងផលិតជាបន្តបន្ទាប់ក្នុងសម័យអាណានិគមបារាំង សម័យសង្គមរាស្រ្តនិយម សម័យលន់ នល់ និងចុងក្រោយគឺសម័យរដ្ឋកម្ពុជា។ លុះមកដល់ឆ្នាំ ១៩៩៤ «កាក់» ក៏ឈប់ដាក់ឲ្យដំណើរការនៅលើទឹកដីនៃប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizbqpm5PPWkdP1yAZDt0eLasaDvKG0_EEbbkPRLc0rVL4D6qHz_jinC_eVaQKshvEzr1kFapXwr191_yRHxHMXiPh0GgTc_nhAKc_ZcU9mJSc3CXRtj4_imUtZqN7J76UT5lCdHJl6GG9eq-YcN3vW89yyB4kw0diFQlJN9qbxwhbcABwj9XIaAAKHsnk/s710/photo_2024-03-16_16-01-33.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOBo4NFyd1c7_JkLX9lx45ABIzBxaVH6x5YcQb87c6VEs-erCQbtR5JSCQ_sMyWHMt0Kc66jOQ2SFuby5g1QXcboVbSvfVuEjPRaCdnYF2Fa5kULEi8msCtTJzJxMJI6SMrjufhD5f4bPGcei9L-MPe29pxCFAlmzrDtbTH8Uw6qp7SGWNj2IG1Wujr5I/s710/photo_2024-03-16_16-01-33%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTsaWA1aRmkIM0w_OPGYLfFQa9UG0LHFX10oVlZ1ot9wtAYpYn2UB_L4HTNqKNLvC3bdrXe1haPKs7rn077OUfa8mxoFuPhlzD5f_XKdWollznr6JvKr0BVBM_Hao6IcfBfeR2CIHve-S4WRP1Qk8CVYhZZkE83wXIjtzEvnYyiPgueigHi8oXQ3q7_CI/s710/photo_2024-03-16_16-01-33%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKTwpZDGW4Q038vz1tbHa5VWGzDipw4B9iEXc57BOFqy0VaE_SRG3sM5Y1PU8XHsasdrbLfGl1A-yeBivDCiRlEz6wuiHUYUMhM2yzRhpJRYLcv-6L4OjTjpL2SM9IEaMK5XFSqeKkK9xVxjLq3SP_DSVVe-EmNa_irwsNgj_INy9JYgSTjMClJNEHpQo/s960/photo_2024-03-16_16-01-31.jpg