Home ព័ត៌មានជាតិ ចំណាយថវិការជិត២០លានដុល្លារ កំពង់ផែខេត្តកំពតសាងសង់រួចរាល់ តែមិនទាន់អាចប្រើប្រាស់បាន

ចំណាយថវិការជិត២០លានដុល្លារ កំពង់ផែខេត្តកំពតសាងសង់រួចរាល់ តែមិនទាន់អាចប្រើប្រាស់បាន

153
0

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងនៅក្នុងសន្និបាតបូកការងាររបស់ក្រសួងសាធារណការកាលពីថ្ងៃទី៦ មីនាថា៖”ផែទេសចរណ៍ខេត្តកំពតបានបញ្ចប់ការសាងសង់ហើយ តែមិនទាន់អាចដាក់ឲ្យប្រើប្រាស់បាននៅឡើយដោយសារតែមានជម្រៅទឹករាក់ពេកមិនអាចឱ្យនាវាបើកចេញចូលបាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvIw16Ai1IZY9pf2XvoDXZfmInjG2A_S6HCOUW1qMTMLdhdZFGowOLv6C35qbIqEHAJbmgk1KI9iMdlMxj0tRXDvhEun39ESsLTZfHgyXKwrjlKI5MjJ8j4GrjHpkk34X6QQZg46c2kvJOx_729kBr6kHZVfmj4uKsGTB34bk2SRysQTI97NYlmthxVQY/s2000/62458be1a39f0.jpeg

ជុំវិញករណីនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ច្បាស់ៗថា៖” នេះមិនមែនជាកំហុសរបស់ក្រសួងសាធារណការទេ ព្រោះដើមឡើយ គម្រោងនេះស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ និងទើបបង្វែរជូនឱ្យក្រសួងសាធារណការធ្វើជំនួសវិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihLsfLByJ9ByKsW7sb71faCQxinVed-4E4CYY2xTa5yglaQ0qJaLlCHpNY9TLikZoCvAhH4hyCSqdMcPxkM5b-wmgpBm_2ZL-mmJEtPVYu_BPDIE-gmvIwFu_ucml7bOGLAAGmYIwiE614hbAhtR91_s6JXp6b3lfQx5HyRhP1Q2oruYLE1wDYCfrCT4Y/s1280/1665375188.jpg

កំពង់ផែនេះបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ នឹងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ៤ហិកតាក្នងទំហំ១៨លានដុល្លារអាមេរិក ដែលជាកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFBqayEi59hmxUMdx_hP_xuaUK0-GHTyPFKF3UnJzN09ceXRVMFYDIeodNwU4ZF2UufCbte1uMLjwu8bAeGZEEy1IeXZuHXzm2rRiOE90N4UDlwNL8WgwWtqKrZXssHIPnX9Po1TzlpCzVkpLyfm5R0Zv0npcmPt0-XPn61mM5GrBrai1_cTtWxPpfbv0/s750/Bottom-2-2.jpg

ពាក់ព័ន្ធនឹងករណីខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល បានសន្យាដោយនឹងស្វែងរកថវិកាបន្ថែមដើម្បីជំរុញឱ្យកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតអាចដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr7famxZlLWjxpcPacsUodhcsOJwZfKMA6HnHF5ysM43DclwHf4hQFs_aIctM5S7pJ9C3Sn9LUJqHyGHYPXQ4NM9NJKy_R3vMupDyZ_yUBsl7zqLa1Nh6gs-BZHxaRY8bbrEi15h8FtyIjrQbHX-e3bE3h8Br0WAOTxI46L805J1nGTCcXyVEYFgfYozU/s980/fn-2022-10-08-10-20-13-4.jpg