Home Blog Page 1237

អ្នកនយោបាយម៉ាល់ឌីវបានវាយ.គ្នា បង្កឱ្យមានភាពវឹកវរខ្លាំងនៅក្នុងកិច្ចប្រជុំសភា

0

បរទេស៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ អ្នកនយោបាយនៅក្នុងសភាម៉ាល់ឌីវ បានវាយគ្នាទៅវិញទៅមក បន្ទាប់ពីគណបក្សនយោបាយពីរបានប៉ះទង្គិចគ្នាក្នុងកិច្ចប្រជុំ ខណៈសមាជិកសភាបក្សប្រឆាំងជំទាស់ការបោះឆ្នោតអនុម័តរដ្ឋមន្ត្រីបួនរូបឱ្យចូលរួមជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីបច្ចុប្បន្នលោក Mohamed Mouizzou រហូតឈានដល់ការឈ្លោះប្រកែកគ្នា និងភាពវឹកវរខ្លាំង។Maldives news: Opposition MPs engage in fight during parliamentary  proceedings, video goes viral | Mint

ការប៉ះទង្គិចគ្នាបានកើតឡើងរវាងសមាជិកសភានៃសភាជាតិប្រជាជន (PNC) និងគណបក្សជឿនលឿនម៉ាល់ឌីវ (PPM) ដែលជាសម្ព័ន្ធភាពកំពុងកាន់អំណាច និងគណបក្សប្រឆាំងម៉ាល់ឌីវប្រជាធិបតេយ្យ (MDP)។ យោងតាមវីដេអូតាមអ៊ីនធឺណិត បានបង្ហាញថា ភាពចលាចលនេះកើតឡើងនៅក្នុងសភានៃកិច្ចប្រជុំមួយ ខណៈដែលសមាជិកសភា ៤,៥ នាក់បានវាយដំគ្នា ដោយសារលោក Abdullah Shaheem មកពីគណបក្ស PNC ដែលកាន់អំណាច មិនឱ្យសមាជិកសភាបក្សប្រឆាំងចូលរួមក្នុងកិច្ចប្រជុំ។മാലദ്വീപ് പാർലമെന്റിൽ തമ്മിലടിച്ച് എംപിമാർ; കാലുവാരിയും കഴുത്തിന് പിടിച്ചും  അം​ഗങ്ങൾ, Maldives Parliament, Fight, Parliamentary fight, Parliamentary  proceedings

ក្នុងនោះគេឃើញថា អ្នកនយោបាយអាវសបានចាប់ជើង ហើយធ្វើឱ្យអ្នកនយោបាយអាវខៀវដួល។ នៅពេលដែលអ្នកនយោបាយអាវខៀវដួល លោកក៏បានទាញអ្នកនយោបាយម្នាក់ទៀតចូលរួម បន្ទាប់មកក៏មានអ្នកនយោបាយផ្សេងៗចូលរួមវាយដំគ្នាផងដែរ។ ក្រោយពីមានភាពចលាចលទើបគេរាយការណ៍មកថា អ្នកនយោបាយខ្លះត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយរងរបួសក្នុងជម្លោះ។Watch | Chaos in Maldives parliament as ruling, opposition MPs clash - The  Week

នេះបើយោងតាមភ្នាក់ងារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ការចាប់ផ្តើមនៃភាពចលាចលនេះកើតឡើងតាំងពី សមាជិកសភាបក្សប្រឆាំងជំទាស់ការបោះឆ្នោតអនុម័តរដ្ឋមន្ត្រីបួនរូបឱ្យចូលរួមជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីបច្ចុប្បន្នលោក Mohamed Mouizzou រហូតឈានដល់ការឈ្លោះប្រកែកគ្នា និងភាពវឹកវរក្នុងឃ្លីប ដែលទីប្រឹក្សារបស់លោក Mouizzou បានលើកឡើងថាជាទង្វើអ្នកនយោបាយទាំងនេះគឺមិនអាចឱ្យចូលរួមក្នុងកិច្ចប្រជុំនោះទេ។

គួរបញ្ជាក់ដែរថា សាធារណរដ្ឋម៉ាល់ឌីវ គឺជាប្រទេស និងជារដ្ឋប្រជុំកោះនៅអាស៊ីខាងត្បូង ក្នុងមហាសមុទ្រឥណ្ឌា។ ម៉ាល់ឌីវ ត្រូវបានដាក់ឈ្មោះតាមកោះសំខាន់ និងរាជធានីរបស់ម៉ាឡេ មានន័យថា “កោះម៉ាល់” ៕

ប្លែកមែន! ម្តាយផ្តល់ប្រាក់ឱ្យកូនស្រីដើម្បីឱ្យកូនចាកចេញពីផ្ទះ

0

ប្រទេសអង់គ្លេស ៖ រឿងរ៉ាវនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង នៅពេលនារីម្នាក់ឈ្មោះ Carla Bellucc អាយុ៤១ឆ្នាំ រស់នៅប្រទេសអង់គ្លេស បានត្រៀមកាដូដ៏ពិសេសមួយសម្រាប់កូនស្រីរបស់ខ្លួន ។ នាងបានដាក់ប្រាក់រាប់សែនដុល្លារអាមេរិកនៅក្នុងកាដូនេះ ដើម្បីឱ្យកូនស្រីចាកចេញពីផ្ទះ ។I'm paying my teen £7k to move out - I can't have time with my bloke when  she's around, it's time she makes her own way | The Sun

អ្នកនាង Carla មានកូនស្រីម្នាក់ឈ្មោះ Tanisha ដែលនឹងមានអាយុគ្រប់១៩ឆ្នាំ នៅខែកុម្ភៈ ឆ្នាំ២០២៤ ។ អ្នកនាង Carla បានត្រៀមប្រាក់ដ៏ច្រើនដាក់ក្នុងកាដូដើម្បីធ្វើជារង្វាន់ថ្ងៃកំណើតឱ្យកូនស្រី ហើយនាងបានដាក់លក្ខខណ្ឌថា កូនរបស់នាងត្រូវយកប្រាក់ទាំងអស់នេះទៅកសាងជីវិតថ្មីនៅកន្លែងផ្សេង ។ អ្នកនាងជឿថា ក្មេងៗគួរតែសម្លឹងរកឱកាសដើម្បីទៅរស់នៅក្រៅផ្ទះ នៅពេលពួកគេមានអាយុ១៨ឆ្នាំ ។ នាងក៏បានរិះគន់ឪពុក-ម្តាយផ្សេងទៀត ដែលមិនព្រមបណ្តោយឱ្យកូនៗរស់នៅដោយខ្លួនឯង ។ ដូច្នេះ ការផ្តល់ប្រាក់ទាំងនេះនឹងជាប្រយោជន៍ដល់ពួកគេ ។

ចំណែកកូនស្រីរបស់នាង Carla ក៏មានទស្សនៈស្រដៀងគ្នាជាមួយម្តាយរបស់នាងដែរ គឺនាងចង់មានកន្លែងរស់នៅផ្ទាល់ខ្លួន ។ បើតាមច្បាប់ក្នុងគ្រួសាររបស់នាង គឺមិនអនុញ្ញាតឱ្យអ្នកដទៃមកសម្រាក ឬមកជប់លៀងក្នុងផ្ទះទេ ដោយសារកូនស្រីពៅគេក្នុងគ្រួសារ គឺជាទារិកានៅឡើយ ។ ហេតុនេះ គេមិនអាចនិយាយសំឡេងខ្លាំងៗរំខានទារកបានទេ ។

អ្នកនាង Carla និយាយថា ៖ «ខ្ញុំបានចាកចេញពីផ្ទះពេលអាយុ១៦ឆ្នាំ ហើយខ្ញុំអាចរស់រហូតមកដល់សព្វថ្ងៃបាន ។ តើឪពុក-ម្តាយទាំងនេះរស់នៅដូចម្តេច? អ្នកមិនអាចមានពេលវេលាគ្រប់គ្រាន់ជាមួយស្វាមី ឬគូស្នេហ៍របស់អ្នកបានទេ ដោយសារអ្នកមានកូននៅជាមួយគ្រប់ពេលវេលា ។ កូនស្រីខ្ញុំជាមនុស្សល្អ ប៉ុន្តែនាងធំគ្រប់គ្រាន់ដើម្បីចាកចេញទៅរស់នៅខាងក្រៅ» ។I'm 'UK's most hated' woman – I've made £40k on OnlyFans but I'm finally  leaving - crucial reason why I've had enough | The Sun

ស្ត្រីជាម្តាយបន្តថា ៖ «កូនស្រីខ្ញុំប្រាប់ថា អ្នករស់នៅក្នុងភូមិជាមួយគ្នាមានអាយុ២៤ឆ្នាំហើយ ប៉ុន្តែពួកគេរស់នៅផ្ទះជាមួយឪពុក-ម្តាយដដែល ។ ពេលខ្ញុំអាយុស្មើពួកគេ ខ្ញុំរៀបការរួចហើយ រួចនេះជាអ្វីទៅ? ទើបពួកគេរស់នៅក្នុងផ្ទះជាមួយឪពុក-ម្តាយបន្តទៀត? ខ្ញុំគិតថា វាដូចជាឆ្កួតបន្តិចហើយ ដែលឪពុក-ម្តាយទាំងនេះនៅតែចិញ្ចឹមកូនរហូតដល់ធំ» ។

នាងបញ្ជាក់ថា នៅពេលក្មេងៗអាយុ១៨ឆ្នាំ ពួកគេត្រូវការកន្លែងរស់នៅផ្ទាល់ខ្លួន ហើយបើយើងមិនបណ្តោយឱ្យពួកគេរស់នៅដោយខ្លួនឯងទេ វាដូចជាការដកហូតសិទ្ធិរបស់កូនអីចឹង ។ ពួកគេចាំបាច់ត្រូវចេញទៅរស់នៅក្នុងជីវិតពិតប្រាកដ ហើយចូរឈប់ភ័យខ្លាចទៅ ។Carla Bellucci controversial moments - from NHS nose job to OnlyFans and  'fat mums' jibe - Daily Star

ប្រាក់ដែលនាង Carla ផ្តល់ឱ្យនេះ នឹងធ្វើឱ្យកូនស្រីនាងអាចយកទៅកក់កន្លែងស្នាក់នៅ, ទិញសម្ភារៈប្រើប្រាស់ និងចំណាយថ្លៃឈ្នួលនៅខែដំបូង ប៉ុន្តែបន្ទាប់ពីនេះ កូនស្រីត្រូវទទួលខុសត្រូវការចាយវាយដោយខ្លួនឯង ។ ហេតុនេះ វាមិនមែនជាបញ្ហាធំទេសម្រាប់កូនស្រី ព្រោះនាងបានធ្វើការ និងមានប្រាក់ចំណូលជារបស់ខ្លួន ហើយនាងបានត្រៀមខ្លួនរស់នៅដោយខ្លួនឯងរួចរាល់ហើយ ៕

មន្ទីពេទ្យរុស្សុី ចេញមុខបកស្រាយ ជុំវិញការចោទប្រកាន់ថាខាងពេទ្យបានធ្វើឱ្យមនុស្សម្នាក់បាត់បង់ជីវិត

0

ថ្មីៗនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរងការចោទប្រកាន់ពីសំណាកម្ចាស់គណនីហ្វេសប៊ុកមួយ ដែលថាបានធ្វើឱ្យប៉ារបស់គាត់ បានបាត់បង់ជីវិត ដោយខាងពេទ្យហាក់មិនមានការយកចិត្តទុកដាក់។May be an image of 2 people, hospital and text
បន្ទាប់ពីរងការចោទប្រកាន់ពីសំណាកមហាជនដែលប្រើប្រាស់បណ្តាញសង្គម ខាងក្រុមមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតបានបានធ្វើការបកស្រាយដូច្នេះថា៖”តាងនាមឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់សមាជិកគ្រួសារដែលបានផុស ខាងលើនេះ។ យើងខ្ញុំសូមជម្រាបជូនដល់បងប្អូនសាធារណៈជនអោយបានជ្រាបថា ស្ថាន ភាពអ្នកជំងឺពេលចូលមកដល់មន្ទីរពេទ្យក៏មានសភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យក៍បាន ព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពនៅតែមិនអាចសង្គ្រោះបាន ដោយក្រុមគ្រូពេទ្យជំនាញ ក៏បានបកស្រាយ និងពន្យល់អំពីសភាពធ្ងន់ធ្ងររបស់អ្នកជំងឺជូនក្រុមគ្រួសារទៅតាមដំណាក់ កាលរួចរាល់ដែរ។ យើងខ្ញុំរង់ចាំស្វាគមន៍សាច់ញាតិបងប្អូន សម្រាប់ការសាកសួរព័ត៌មានបន្ថែមអំពី ការជួយសង្គ្រោះនេះ សូមអញ្ជើញមកទំនាក់ទំនងសួរផ្ទាល់នៅមន្ទីរពេទ្យបាន។ អាស្រ័យហេតុនេះ សូមបងប្អូនសាធារណៈជន មេត្តាជ្រាបជាព័ត៍មាន។ សូមអរគុណ”។

គួរបញ្ជាក់ផងដែរថា បេីបងប្អូននៅតែមានចម្ងល់ ឬមានសំណួរទៀតនោះ ខាងមន្ទីរពេទ្យអាចពន្យល់បានទៀត ដោយសូមមេត្តាអញ្ជេីញទៅជួបក្រុមការងាររបស់មន្ទីរពេទ្យផ្ទាល់៕

 

 

 

ដោយសារតែរវល់មើល GPS ស្ត្រីម្នាក់បើករថយន្តជាប់នៅលើស្ពានយោល

0

ប្រទេសថៃ ៖ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោកមេភូមិ ឈ្មោះ ម៉ាក់កាន់ អិនចាន់ បានទទួលដំណឹងពីពលរដ្ឋថា មានរថយន្តតូច១គ្រឿងជាប់នៅកណ្តាលស្ពានយោល ដែលតភ្ជាប់រវាងភូមិ២ និងភូមិ៩ ស្ថិតនៅឃុំវៀងថង ស្រុកស៊ូងម៉េន ខេត្ត Phrae ប្រទេសថៃ ។ ហេតុនេះ លោកមេភូមិក៏បានទំនាក់ទំនងទៅកាន់អាជ្ញាធរពាក់ព័ន្ធចុះមកត្រួតពិនិត្យ និងជួយអន្តរាគមន៍ ។

នៅចំណុចកើតហេតុ គឺជាស្ពានយោលបុរាណមានប្រវែងប្រមាណ១២០ម៉ែត្រ ដែលតភ្ជាប់រវាងភូមិ២ និងភូមិ៩ ស្ថិតនៅឃុំវៀងថង ស្រុកស៊ូងម៉េន ខេត្ត Phrae ហើយនៅភូមិ៩ គឺស្ថិតនៅឆ្ងាយពីសសរស្ពានប្រមាណ១៥ម៉ែត្រ ។ រថយន្តដែលជាប់នៅលើស្ពានយោលនេះ គឺជារថយន្តតូចពណ៌ស និងមានស្លាករថយន្ត ខេត្តឈៀងរ៉ាយ ។สุดเสียว สาวขับเก๋งตาม GPS ข้ามสะพานไม้ลวดสลิง หวิดตกแม่น้ำยม

រីឯកង់មុខខាងឆ្វេងរបស់រថយន្តបានធ្លាក់ទៅក្នុងប្រហោងស្ពានបាក់ ទើបបណ្តាលឱ្យរថយន្តនេះជាប់នៅមួយកន្លែង និងបើកទៅមុខអត់រួច ។ ជំហានដំបូង គេដឹងថា ស្ត្រីអ្នកបើកបររថយន្តនេះ មានអាយុ៣៨ឆ្នាំ គឺជាពលរដ្ឋមកពីស្រុកផ្សេង និងមិនធ្លាប់បើកបរនៅទីនេះពីមុនទេ ។ នាងបានចុះពីរថយន្ត ហើយមកសុំឱ្យអ្នកស្រុកជួយអន្តរាគមន៍ ។

តាមរយៈការសាកសួរស្ត្រីម្ចាស់រថយន្តឱ្យដឹងថា នាងមកពីស្រុកណងមួងខៃ ខេត្ត Phrae ហើយនាងមកកាន់ឃុំវៀងថង ស្រុកស៊ូងម៉េន ជាលើកដំបូង ដើម្បីមករកមិត្តភក្តិ ដែលមានផ្ទះនៅម្តុំក្បាលស្ពានវៀងថង ។ ហេតុនេះ នាងក៏បានបើកបររថយន្តតាម GPS ដោយសារវាបញ្ជាក់ថា បើនាងបើកឆ្លងកាត់ស្ពានយោលនេះ នាងនឹងមកដល់គោលដៅហើយ ។สุดเสียว สาวขับเก๋งตาม GPS ข้ามสะพานไม้ลวดสลิง หวิดตกแม่น้ำยม

នាងក៏បានបើករថយន្តឆ្លងកាត់ស្ពានយោលតាម GPS ប្រាប់ ប៉ុន្តែនៅពេលបើករថយន្តមកដល់ឃើញថា វាជាតំបន់ព្រៃ និងគ្មានផ្លូវបើកបន្តទៀតទេ ។ ដូច្នេះ នាងក៏បានបត់រថយន្តនៅត្រង់ក្បាលស្ពានដើម្បីមកចំណុចដើមវិញ ហើយពេលនាងបើករថយន្តបាន១៥ម៉ែត្រ ស្រាប់តែឈើនៅលើស្ពានយោលបាក់ ទើបកង់រថយន្តធ្លាក់នៅត្រង់ប្រហោងស្ពាន ។

នាងបន្តថា នាងរវល់តែមើល GPS និងពុំបានសង្កេតថា គ្មានស្ពានស៊ីម៉ងត៍នៅអមស្ពានយោលទេ ។ នៅពេលនាងបើករថយន្តឆ្លងកាត់ស្ពានឃើញថា វាមានសភាពរឹងមាំ ហើយគិតថា ស្ពាននេះមានមនុស្សឆ្លងកាត់ធម្មតា ។ ប៉ុន្តែនៅពេលរថយន្តនាងជាប់នៅលើស្ពាន ទើបនាងតក់ស្លុត ព្រោះចំណុចកើតហេតុនេះស្ថិតនៅចំណុចកណ្តាល នាងខ្លាចរថយន្តធ្លាក់ក្នុងទឹក ទើបចុះពីរថយន្តមកសុំឱ្យអ្នកស្រុកជួយសង្គ្រោះ ។สาวไม่ชินทาง ขับตาม GPS พาหลงขึ้นสะพานสลิง ล้อติดกลางทางช่วยกันวุ่น  ชาวบ้านยืนลุ้นเกือบ 2 ชม.

នាងបន្ថែមថា នាងមកពីស្រុកឆ្ងាយ ហើយមិនស្គាល់ផ្លូវទេ ។ នាងមិនដឹងថា មានស្ពានថ្មីនៅក្បែរនេះ ហើយក៏មិនដឹងថា គេហាមមិនឱ្យរថយន្តបើកបរឆ្លងកាត់ស្ពាននេះ ។ ដូច្នេះ នាងបានសំណូមពរមានការសរសេរស្លាកប្រកាស «ហាមចូល» ព្រោះខ្លាចអ្នកផ្សេងទៀតបើកបរឆ្លងកាត់ស្ពានដូចនាងដែរ ។ ក្រោយមក អាជ្ញាធរក្នុងតំបន់បាននាំគ្នាមកជួយអន្តរាគមន៍អូសរថយន្តរបស់នាងចេញពីស្ពានបានសម្រេច និងចំណាយពេលរហូតដល់២ម៉ោង ខណៈមានមនុស្សម្នាឈរមើលជាច្រើននាក់ ។

រីឯអ្នកឃើញហេតុការណ៍ប្រាប់ថា បានឃើញរថយន្តនេះបើកបរឡើងលើស្ពាន និងមិនខ្លាចគ្រោះថ្នាក់ ហើយពួកគេចង់ប្រាប់ដែរ តែប្រាប់មិនទាន់ ព្រោះនាងបានបើករថយន្តមកដល់ពាក់កណ្តាលស្ពានហើយ ។ ពេលនោះ អ្នកភូមិចង់ជិះម៉ូតូទៅប្រាប់ថា កុំឱ្យនាងបើករថយន្តត្រឡប់ក្រោយ ក៏មិនប្រាប់មិនទាន់ទៀត រហូតដល់កង់រថយន្តធ្លាក់ក្នុងប្រហោងស្ពានបែបនេះ ។สาวไม่ชินทาง ขับตาม GPS พาหลงขึ้นสะพานสลิง ล้อติดกลางทางช่วยกันวุ่น  ชาวบ้านยืนลุ้นเกือบ 2 ชม.

អ្នកភូមិបន្តថា តាមធម្មតា ស្ពានយោលមួយកន្លែងនេះ គ្មានអ្នកឆ្លងកាត់ញឹកញាប់ទេ ព្រោះវាសាងសង់ឡើងជិត៤០ឆ្នាំហើយ និងមានតែម៉ូតូកង់៣ ប៉ុណ្ណោះ ដែលបើកឆ្លងកាត់ស្ពាន ។ ប៉ុន្តែពេលឃើញរថយន្តតូចឆ្លងកាត់ធ្វើឱ្យអ្នកភូមិភ័យ ប៉ុន្តែសំណាងល្អ វាមិនបណ្តាលឱ្យបាត់បង់ដល់អាយុជីវិតអ្នកបើកបរ ។

ហេតុនេះ ពួកគេនឹងទំនាក់ទំនងទៅអាជ្ញាធរដើម្បីធ្វើស្លាកបិទប្រកាសថា «ហាមឆ្លងកាត់ស្ពាននេះ» ដោយសារជឿថា មានអ្នកផ្សេងទៀតដែលរស់នៅស្រុកផ្សេង នឹងបើកឡើងលើស្ពាននេះទៀត ដោយសារការមើល GPS ៕

ព្រះធម្មវនវាសី ចន្ទ មុនី នាំយកដង្វាយ ផ្កាឈូកមាសសុទ្ធ៥ទង ថ្វាយព្រះមហាក្សត្រ

0

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០ព្រឹក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងនាំគណៈប្រតិភូព្រះធម្មវនវាសី ចន្ទ មុនី និងសិស្សគណរបស់សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ មានចំនួន ១៤អង្គ/រូប យាង និមន្ត និងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។ឆ្លៀតក្នុងឱកាសនោះ ព្រះធម្មវនវាសី ចន្ទ មុនី នាំយកនូវដង្វាយជារូបិយវត្ថុចំនួន ៤០លានរៀល អង្ករចំនួន ២០តោន ផ្កាឈូកកសាងអំពីមាសសុទ្ធចំនួន៥ទង ថ្វាយព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង ដើម្បីថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាព សង្គមកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គឲ្យមានភាពខ្ពង់ខ្ពស់ជានិច្ច ៕

 

ព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trail 2024 នៅសៀមរាបទាក់ទាញអ្នកចូលរួមប្រកួតមកពី ៥១ប្រទេស

0

ប្រទេសកម្ពុជាយើងគឺបានរៀបចំព្រឹត្តិការណ៍រត់ប្រណំាងប្រចាំឆ្នាំចាប់តំាងពីឆ្នាំ២០១៦មកម្លេះដែលនេះគឺជាឆ្នាំលើកទី ៧ ហើយនៃការរៀបចំកម្មវិធីប្រកួតរត់ Angkor Ultra Trail ២០២៤ នៅលើទឹកដីខេត្តសៀមរាប និងបានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកចូលរួមជាង ១៥០០ នាក់មកពី ៥១ ប្រទេសជុំវិញពិភពលោក កើនឡើង ២៥% បើធៀបទៅនឹងឆ្នាំ២០២៣ ។

ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ ២០២៤ គឺជាកិច្ចសហការដ៏ជោគជ័យរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង Phoenix Voyages ។ ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៧នេះ បានធ្វើឡើងនៅខេត្តសៀមរាបកាលពីថ្ងៃសៅរ៍ ទី២៧ ខែមករាកន្លងទៅ។ ព្រឹត្តិការណ៍នេះរួមមានការប្រកួតរត់ដែលមានចម្ងាយចាប់ពី ៨គ.ម ១៨គ.ម ៣២គ.ម ៤២គ.ម ៦៤គ.ម និង ១០០ គីឡូម៉ែត្រ។

តាមរយៈការប្រកួតនេះ គេក៏បានរកឃើញម្ចាស់ជ័យលេភីលេខ១ផ្នែកបុរស គឺបានទៅលើ អត្តពលិកចិន Ni Yuehen រត់បានចម្ងាយ១០០គីឡូម៉ែត្រដែលជាចម្ងាយវែងជាងគេបំផុត ដោយប្រើថិរវេលា ៩ ម៉ោង ១៤ នាទី ១៧ វិនាទី។ ខណៈដែលជ័យលេភីលេខ១ផ្នែកនារីបានទៅលើ Wei Xinshuang ជនជាតិចិន រត់បានចម្ងាយ ១០០ គីឡូម៉ែត្រដូចគ្នាដែរ ដោយប្រើថិរវេលា ១១ ម៉ោង ៥១ នាទី និង ១៣ វិនាទី។

លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍ Angkor Ultra Trail ២០២៤» នេះរៀបចំឡើងគឺមានគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា, ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ និងជំរុញការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងដ៏កម្រ និងអស្ចារ្យបំផុតនេះ ព្រោះអ្នកចូលរួមត្រូវរត់ទាំងយប់-ថ្ងៃ រត់កាត់តាម ព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់កាត់តាមប្រាសាទបុរាណជាច្រើននៅតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោកផងដែរ៕

រូបថតមួយសន្លឹករបស់ Lisa និង Rihanna កំពុងទាញចំណាប់អារម្មណ៍អ្នកគាំទ្រទូទាំងពិភពលោក

0

ថ្មីៗនេះកម្មវិធីសប្បុរធម៌ បានធ្វើឡើងនៅ Accor Arena ក្នុងទីក្រុងប៉ារីសដោយមាន Lisaសមាជិកក្រុម BLACKPINK និង Stray Kids និងសិល្បករល្បីៗជាច្រើនទៀតចូលរួមព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងជាពិសេសនៅពេលឃើញវត្តមានតារាល្បីលំដាប់ពិភពលោក និងជាស្រ្តីជំនួញ Rihanna បានចូលទស្សនាក្នុងចំណោមអ្នកគាំទ្រ។

បន្ទាប់ពីប្រទះឃើញតារាល្បី Rihanna ក្នុងហ្វូងអ្នកគាំទ្រធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានការរំភើបចិត្តដែល Rihanna អាចរីករាយនឹងការសំដែងដ៏ប្លែកពីគ្នាដោយ Lisa និង Stray Kids។ ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនសង្ឃឹមថានាងនឹងអាចមានទំនាក់ទំនងជាមួយក្រុមជំនាន់ទី ៤ និង Lisa សមាជិកក្រុម BLACKPINK ក្នុងអំឡុងពេលឬក្រោយការសម្ដែង។ អ្វីៗបានក្លាយជាការពិតរបស់ BLINKs បន្ទាប់ពី Lisa បានបង្ហោះរូបភាពថ្មីជាមួយ Rihanna នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង។

ក្នុងរូបថត Lisa និង Rihanna ញញឹមឈរក្បែរគ្នា មើលទៅស្រស់ស្អាតយ៉ាងខ្លាំងហើយរូបថតមួយសន្លឹកនេះបានល្បីពេញអ៊ីនធឺណិតព្រោះនេះជារូបភាពកម្រមួយ។ ទោះយ៉ាងណា នេះប្រហែលជាមិនមែនជាលើកទីមួយទេដែលពួកគេបាននៅក្បែរគ្នា ព្រោះ Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេរាយការណ៍ថាបានចូលរួមខួបកំណើតរបស់តារាចម្រៀងរ៉េប និងផលិតករ Jay-Z នៅខែធ្នូ ឆ្នាំ២០២៣ ដែលជាពិធីជប់លៀងមួយដែល Rihanna ត្រូវបានគេរាយការណ៍ថាបានចូលរួមផងដែរ។

វត្តមានរបស់ LISA សមាជិកក្រុម BLACKPINK ក្នុងកម្មវិធីសប្បុរសធម៌នៅបារាំង ដណ្តើមបាន Main Trends នៅទូទាំងពិភពលោក ខណៈដែលអ្នកចូលរួមយ៉ាងច្រើនកុះករសរសើរការសម្តែងដែលមិនអាចបំភ្លេចបានរបស់នាងនៅក្នុងព្រឹត្តិការណ៍នេះ។ hashtags និងពាក្យគន្លឹះជាច្រើនដែលទាក់ទងនឹង Lisa បានកើនឡើងនៅក្នុងប្រជាប្រិយភាពនៅលើ X អតីត Twitter ដោយសម្រេចបាននូវការទាក់ទាញគួរឱ្យកត់សម្គាល់។ នាងបានលេចចេញជាសកម្មភាព K-pop ដែលត្រូវបានគេបង្ហោះច្រើនបំផុតនៃព្រឹត្តិការណ៍នេះ ហើយមិនត្រឹមតែនៅក្នុងប្រភេទនោះប៉ុណ្ណោះទេ Lisa ក៏បានគ្របដណ្តប់លើវេទិកាក្នុងនាមជាសិល្បករដែលត្រូវបានលើកឡើងច្រើនបំផុតផងដែរ។

គួរបញ្ជាក់ថា ការសម្តែងរបស់ Lisa រួមមានបទទោលចំនួនពីររបស់នាងគឺ “Lalisa” និង “Money” ក៏ដូចជាការសម្តែងផ្ទាល់លើកដំបូងរបស់ “SG” ជាមួយ DJ Snake ដែលទទួលបានការសរសើរពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងសារព័ត៌មានធំៗ៕

កប៉ាល់កម្សាន្តខ្នាតយក្សបង្ហាញខ្លួនលើពិភពលោក ខណៈអ្នកបរិស្ថានបង្ហាញក្តីបារម្ភ

0

Icon of the Seas គឺជាកប៉ាល់កម្សាន្តខ្នាតយក្សដែលមានទំហំធំបំផុតនៅលើពិភពលោក បានបង្ហាញខ្លួន និងផ្តល់សេវាកម្មដល់ភ្ញៀវទេសចរហើយ ។ កប៉ាល់នេះមានតម្លៃរហូតដល់២ពាន់លានដុល្លារអាមេរិក, មានទម្ងន់ប្រមាណ២សែន៥ម៉ឺន៨រយតោន និងមានប្រវែង៣៥០ម៉ែត្រ គឺវែងជាង Eiffel Tower របស់ប្រទេសបារាំងទៅទៀត ។World's largest cruise ship begins its inaugural journey. All you need to  know about 'Icon of the Seas' | Mint

កប៉ាល់កម្សាន្តខ្នាតយក្ស Icon of the Seas គឺជារបស់ក្រុមហ៊ុន Royal Caribbean បានធ្វើដំណើរជាលើកដំបូងនៅទីក្រុងអៃអាមី រដ្ឋផ្លររីដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។ រីឯសំបុត្រជិះកប៉ាល់បានលក់ដាច់អស់គ្មានសល់ទៅឱ្យអតិថិជន តាំងពីថ្ងៃកក់សំបុត្រលើកដំបូងមកម៉្លេះ ។ វាជាកប៉ាល់កម្សាន្តដ៏ធំបំផុតនៅលើពិភពលោក ដែលគេបានចំណាយពេលផលិតអស់៩០០ថ្ងៃ នៅកន្លែងផលិតកប៉ាល់ក្នុងទីក្រុង Turku ប្រទេសហ្វាំងឡង់ ។INTRODUCING THE ICON OF VACATIONS: ROYAL CARIBBEAN REVEALS ICON OF THE SEAS  | Royal Caribbean Press Center

វាអាចផ្ទុកអ្នកដំណើរបានរហូតដល់៧.៦០០នាក់ ព្រមទាំងបុគ្គលិកបម្រើការនៅលើកប៉ាល់ ចំនួន២.៣៥០នាក់ទៀត ។ ហេតុនេះ វាអាចផ្ទុកមនុស្សស្មើនឹងចំនួនពលរដ្ឋដែលរស់នៅតាមទីក្រុងតូចៗដែរ ។

កប៉ាល់កម្សាន្តនេះមានប្រវែងរហូតដល់៣៥០ម៉ែត្រ គឺវែងជាង Eiffel Tower របស់ប្រទេសបារាំង ដែលមានកម្ពស់ត្រឹមតែ៣០០ម៉ែត្រ ។ វាមានកម្ពស់ស្មើនឹងអគារ២០ជាន់, មានបន្ទប់សម្រាកចំនួន២.៨០៥បន្ទប់, មានអាងហែលទឹកចំនួន៧ ដែលអាចផ្ទុកទឹកបានរហូតដល់៤ម៉ឺនលីត្រ គឺស្មើនឹងទឹកក្នុងបឹងមួយ ។ លើសពីនេះ នៅក្នុងកប៉ាល់មានភោជនីយដ្ឋាន និងក្លិបរាត្រីជាង៤០កន្លែង ដែលមានមុខម្ហូបជាច្រើនសម្រាប់អ្នកជិះកប៉ាល់កម្សាន្ត ថែមទាំងមានតារាចម្រៀង និងតារាកំប្លែង ចំនួន៥០នាក់ ។Icon of the Seas, world's largest cruise ship, docks in Miami ahead of  maiden voyage

ការធ្វើដំណើរជាលើកដំបូងរបស់កប៉ាល់កម្សាន្ត Icon of the Seas គឺមានគោលដៅទៅកាន់តំបន់ការ៉ាបៀនភាគខាងកើត ដោយត្រូវចំណាយពេលវេលាធ្វើដំណើរចំនួន៧ថ្ងៃ ។ គេបានចំណាយប្រាក់ចំនួន២ពាន់លានដុល្លារអាមេរិកដើម្បីផលិតកប៉ាល់នេះឡើង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ។

បុគ្គលិកក្រុមហ៊ុន Royal Caribbean លើកឡើងថា កប៉ាល់ Icon of the Seas មិនប៉ះពាល់បរិស្ថានទេ ។ ក្រៅពីនេះ វាមានប្រព័ន្ធ Pyrolysis ដែលប្រើប្រាស់មីក្រូវ៉េវ ដើម្បីជួយបំលែងកាកសំណល់ទៅជាឧស្ម័នសម្រាប់ផលិតថាមពល រួមទាំងប្រព័ន្ធ Reverse Osmosis ជាប្រព័ន្ធបន្សុតទឹកស្អាតសម្រាប់ផ្គត់ផ្គង់ទឹកសាបស្ទើរទាំងអស់ក្នុងកប៉ាល់ ។Icon of the Seas Vs Wonder of the Seas

អ្នកនាំពាក្យក្រុមហ៊ុន Royal Caribbean ប្រាប់ថា កប៉ាល់នេះបានសន្សំសំចៃថាមពលច្រើនជាងកប៉ាល់ផលិតនាពេលបច្ចុប្បន្ន រហូតដល់២០% ។ លើសពីនេះ ក្រុមហ៊ុនបានដាក់ផែនការបង្ហាញកប៉ាល់បញ្ចេញកាបូនស្មើសូន្យ នៅឆ្នាំ២០៣៥ ផងដែរ ។ ទោះយ៉ាងណា អ្នកបរិស្ថាននានាបានបង្ហាញក្តីបារម្ភអំពីការប្រើប្រាស់ឧស្ម័នធម្មជាតិរាវជាឥន្ធនៈ ពីព្រោះវានឹងបញ្ចេញឧស្ម័នមេតានប៉ះពាល់ដល់បរិស្ថាន ៕

ផ្កានាំសំណាង ៥ ប្រភេទដែលអ្នកគួរដាក់សែនពេលចូលឆ្នាំថ្មីខាងមុខនេះ

0

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសារភាគច្រើនតែងតែរៀបចំផ្កា ផ្លែឈើ ស្ករគ្រាប់ ភេសជ្ជៈ និងអាហារនានា ក៏ដូចជាអុជធូប ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដោយសង្ឃឹមថា នឹងទទួលបានប្រសិទ្ធិពរជ័យជូនដល់កូនចៅ ឱ្យមានសុខភាពល្អ សុខសប្បាយ រកទទួលទានមានបានជាដើម។ ទោះជាយ៉ាងណា ផ្កាដែលដាក់សែនទេវតា ត្រូវតែជាផ្កា ៥ ប្រភេទដូចខាងក្រោមនេះ ដើម្បីទទួលបានហុងស៊ុយល្អពេញមួយឆ្នាំ។

១.ផ្កាឈូក៖ ផ្កាឈូក គឺជាផ្កាដែលមានក្លិនក្រអូបប្រណិត និងត្រូវបានចាត់ទុកថាមានបុគ្គលិកលក្ខណៈថ្លៃថ្នូរ បរិសុទ្ធ ច្បាស់លាស់។ តាមហុងស៊ុយ ផ្កានេះមានន័យថានាំសំណាង និងជោគជ័យ។The lotus flower: Its meaning in traditional Lunar New Year decorations -  News - RTI Radio Taiwan International

២.ផ្កាហ្សឺបេរ៉ា៖ ផ្កា Gerbera ក៏ជាផ្កាដែលមនុស្សជាច្រើនជ្រើសរើសថ្វាយនៅលើអាសនៈផងដែរ។ ផ្កានេះតាមហុងស៊ុយ មានអត្ថន័យនាំសំណាង និងភាពរុងរឿងដល់ម្ចាស់ផ្ទះ លើសពីនេះ ផ្កា gerbera ក៏បញ្ជាក់ពីសុខភាព និងភាពជាប់បានយូរផងដែរ។Lunar New Year|Flower Arrangement|Best Flower Shop Singapore

៣.ផ្កាគ្រីសាន៖ ផ្កាគ្រីសាន តាមហុងស៊ុយមានន័យថានាំសំណាង និងជោគជ័យ។ ផ្កានេះគឺគេនិយមប្រើបំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយសារតែវាមានពណ៌លឿងភ្លឺ និងទាក់ភ្នែកជាមួយអត្ថន័យផ្សេងៗដូចជាភាពស្មោះ សុភមង្គលក្នុងជីវិត និងគង់វង្សយូរអង្វែង ។Beautiful Yellow Chrysanthemum Flowers for Sale - Add Elegance to Your —  Kadiyam Nursery

៤.ផ្កាលីលីពណ៌ស៖ តាំងពីយូរយារណាស់មកហើយ ផ្កាលីលីពណ៌សត្រូវបានជ្រើសរើសជាផ្កាសម្រាប់តង្វាយអាសនៈ ព្រោះផ្កានេះតំណាងឱ្យភាពបរិសុទ្ធ ភាពពេញលេញ និងវិបុលភាព។24 Types Of White Lilies

៥.ផ្កាកុលាបក្រហម៖ ជានិមិត្តរូបនៃក្ដីស្រឡាញ់ និងភាពរីករាយ។ នៅក្នុងក្បួនហុងស៊ុយ ពណ៌ក្រហមតំណាងឱ្យសំណាងល្អ ដូច្នេះការជ្រើសរើសផ្កាកុលាបមកតុបតែងប្រៀបដូចជាការទទួលពរជ័យពីព្រះ និងទ្រព្យហូរហៀរចូលផ្ទះផងដែរ។National Red Rose Day (June 12th) | Days Of The Year

ទោះជាយ៉ាងណា ចំនួនផ្កាគួរតែត្រូវបានដាក់នៅលើអាសនៈតាមហុងស៊ុយដូចគ្នានឹងចំនួនធូបដែរ ការរៀបចំផ្កាសម្រាប់អាសនៈគួរប្រើលេខសេសដូចជា ១,៣,៥,៧,៩,… ព្រោះលេខសេសនាំថាមពលវិជ្ជមានជានិមិត្តរូបនៃសំណាង។ ម្យ៉ាងទៀត ពេលថ្វាយតង្វាយលើអាសនៈ មិនត្រូវប្រើផ្កាក្រៀម ឬក្លែងក្លាយឡើយ ព្រោះនឹងនាំមកនូវសំណាងអាក្រក់ និងមិនបរិសុទ្ធ៕

ផ្ទុះរឿងសេវាកម្មនៅមន្ទីរពេទ្យរុស្សីធ្វើឱ្យអ្នកជំងឺស្លា.ប់ សិល្បករ២រូបចេញមុខនិយាយបែបនេះភ្លែត

0

បន្ទាប់ពីមានគណនីហ្វេកប៊ុកមួយបានបង្ហោះចោទប្រកាន់ថាមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ហៅ មន្ទីរពេទ្យរុស្សី បានធ្វើឱ្យឪពុករបស់ខ្លួនបាត់បង់ជីវិត ជាហេតុធ្វើឱ្យអ្នកលេងបណ្តាញសង្គមចែករំលែករាប់ពាន់នាក់។ ក្នុងនោះសិល្បករ២រូបរួមមានលោក ខាំ ភូរិ និង លោក ទ្រី សក្កដា ហៅអាដាសក្កដា ក៏បានចេញមុខនិយាយក្នុងរឿងនេះដូចគ្នា។

នៅយប់ថ្ងៃទី២៨ មករា មានគណនីហ្វេកប៊ុកមួយឈ្មោះថា SreyPich Thou បានបង្ហោះអំពាវនាវឱ្យថ្នាក់ដឹកនាំស្វែងរកយុត្តិធម៌ឱ្យខ្លួនដោយបានចោទប្រកាន់ថា មន្ទីរពេទ្យរុស្សី បានសម្លាប់ឪពុករបស់នាងដោយបានរៀបរាប់ពីដំណើរដើមទងបុគ្គលិកមន្ទីរពេទ្យខ្វះការយកចិត្តទុកដាក់ជួយសង្គ្រោះអាយុជីវិតឪពុករបស់ខ្លួនទុកអ្នកជំងឺចោល និងបានលើកឡើងពីខាងបុគ្គលិកឡានសាមុយ រាំងស្ទះមិនឱ្យដឹកឪពុកនាងចេញពីមន្ទីរពេទ្យទាំងនាងបានផ្តិតមេដៃ សុំអនុញ្ញាតយកឪពុកខ្លួនចេញព្យាបាលនៅកន្លែងផ្សេង ប៉ុន្តែអ្វីៗក៏ហួសពេលឪពុករបស់នាងក៏បានបាត់បង់ជីវិត។រឿងដ៏សោកសង្រេងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការចែករំលែកយ៉ាងច្រើន និងអ្នកខ្លះក៏បានបញ្ចេញមតិលើកឡើងពីបញ្ហាវិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យ រួមទាំងមតិយោបល់ជាច្រើនទៀតឆ្លុះបញ្ចាំងពីកម្រិតសេវាកម្មរបស់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺនៅមានកម្រិតនៅឡើយ។ រឿងនេះដែរ ជំរុញឱ្យសិល្បករពីររូបចេញមកនិយាយពីបញ្ហានេះដោយលោក ខាំ ភូរិ ជាផលិតករ និងអ្នកនិពន្ធឆ្នើមបានលើកឡើងយ៉ាងដូច្នេះថា «មន្ទីរពេទ្យយើងទំនើប តែចរិតបុគ្គលិកខ្លះដើរមិនទាន់»។

ចំណែកឯលោក ទ្រី សក្កដា ហៅ អាដាសក្កដា ជាអ្នកនិពន្ធ និងអ្នកចម្រៀងក៏បានលើកឡើងដែរថា «ខ្ញុំនៅតែឆ្ងល់រឿងមួយ មន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញ បើអ្នកគ្មានសមត្ថភាពបញ្ជូនរថយន្តសាម៉ុយរបស់ខ្លួនតាមសំណើរបស់គ្រួសារអ្នកជំងឺ ហេតុអ្វីចង់ឃាត់ឬបង្កាក់ដំណើរអ្នកជំងឺក្នុងការយករថយន្តសាម៉ុយពីក្រៅចូលមន្ទីរពេទ្យ ? »។

លោក បន្តទៀតថា «ពេលខ្លះការពន្យារពេលមួយម៉ោង ឬពីរម៉ោង ធ្វើឱ្យអ្នកជំងឺស្លាប់បាន ! រៀនគោរពទឹកចិត្តគ្រួសារគេផង បើប៉ះសាច់ញាតិអស់លោកវិញ លោកក៏មិនបង្អង់យូរដែរ ! ខ្ញុំជួបផ្ទាល់ ខ្ញុំយល់គ្រប់យ៉ាង លោកថាប្អូនខ្ញុំដឹកមិនបានឆ្ងាយទេ ទីបំផុតខ្ញុំជំនះដឹកចេញរហូតគាត់បានរស់នៅដល់ឥលូវ ! ពេទ្យបិសាច»។

ទោះយ៉ាងណាក៏ដោយ គិតត្រឹមព្រឹកថ្ងៃទី២៩ មករា ជុំវិញរឿងការចោទប្រកាន់ខាងលើរបស់ម្ចាស់គណនី SreyPich Thou ខាងមន្ទីរពេទ្យនៅមិនទាន់មានការបកស្រាយណាមួយនៅឡើយទេ៕