Home Blog Page 121

កុំទុករបស់របរប្រើប្រាស់ក្នុងផ្ទះនៅក្បែរបង្អួច បើមិនចង់ឱ្យឆាប់ខូចគុណភាព និងបែកបាក់

0

មនុស្សភាគច្រើនមានទម្លាប់ទុករបស់របរប្រើប្រាស់ក្នុងផ្ទះ ឬតម្រៀបគ្រឿងសង្ហារិមនៅក្បែរបង្អួច ពីព្រោះមានពន្លឺគ្រប់គ្រាន់ ធ្វើឱ្យបរិវេណផ្ទះធំទូលាយ ស្រឡះល្អ និងគួរឱ្យចង់រស់នៅ ប៉ុន្តែតើជ្រាបទេថា កំដៅថ្ងៃ និងសំណើមដែលចូលតាមបង្អួច អាចធ្វើឱ្យរបស់របរប្រើប្រាស់ក្នុងផ្ទះឆាប់ខូចគុណភាព និងបែកបាក់ ។ តើមានរបស់របរអ្វីខ្លះដែលពុំគួរទុកក្បែរបង្អួច និងគួរប្រុងប្រយ័ត្នដូចម្តេច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja3biVkw3a3tHCT5je8yPJcgbPYFs4EZvpNzCMbyfonXzEQDdYKiFnfTjFfuCKsJZJhpvAH6WgH8rBVMz5x1G3x4NmbpsQJj5CEMp_pSuvIV7HdvRPKZ28Y23tsFKRzm4E80an7Wi5DGiNxeCZsb6iuSVWcGIKnyVA99sYhri5HgdmIdpi2xfyDLRFJOGN/s1024/image_2026-01-13_14-58-38.png

១-សម្ភារៈអគ្គិសនី ៖ ការទុកទូរទស្សន៍ កុំព្យូទ័រ ឧបករណ៍បំពងសំឡេង កង្ហារ និងសម្ភារៈអគ្គិសនីមានទំហំតូចនៅក្បែរបង្អួច អាចធ្វើឱ្យសម្ភារៈទាំងនេះទទួលកំដៅថ្ងៃដោយផ្ទាល់ ហើយផ្នែកខាងក្នុងរបស់វាកាន់តែក្តៅខ្លាំង ។ ផលប៉ះពាល់ គឺឆាប់ខូចគុណភាព ថែមទាំងប្រឈមនឹងការឆេះ ជាពិសេស ពេលភ្លៀងធ្លាក់ ឬមានទឹកភ្លៀងសាចតាមបង្អួចចូលមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvmO0fNjWv0T0jB917_shpJfRLuP8kXNlEwGB7estLB74zlq26C9IZ1GS6NcZKKk5p3J0SkOXqYU05J3-vVIM427vWs4YlwvnZvyEFoqpHYo2g0vPQnpaVRJCNQCGWG6H60B2hZDvw4YNiiia2RuSSRTPIPKPN423OhGoiUicfBTIkH7B6miO7fD4qGiN4/s612/photo_2026-01-13_14-34-07%20(3).jpg
២-គ្រឿងសង្ហារិមឈើ ៖ តុ ទូរ ឬធ្នើឈើនៅជិតបង្អួច ពេលវាទទួលកំដៅថ្ងៃខ្លាំងរយៈពេលយូរនឹងធ្វើឱ្យសាច់ឈើស្ងួត បែកបាក់ ខូចទ្រង់ទ្រាយ ឬស្លេកពណ៌ឈើលឿនជាងធម្មតា ។ ក្រៅពីនេះ សំណើមចូលតាមបង្អួចនឹងធ្វើឱ្យគ្រឿងសង្ហារិមដុះផ្សិត និងទាក់ទាញសត្វល្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim2QD_qbMrKmNh-xmU6mzgrpXe4YnySYsCJN9EhiWGI78EPDlBHioWufFCLIo659n5S1bLNBJ31oN2FThrPfFeOyyS0w7ZVj8xvfwYzdChWKdLG2RAR41YR2GH_qGb-oe0sjrOtL3v3EMA-wWBSHpaltcr_S7T4hbSv-ACPHr4uV1McUyLDdn-45Or7lOa/s1280/image_2026-01-13_15-05-21%20(2).png

៣-សម្ភារៈផ្លាស្ទិក ៖ ប្រសិនបើទុកធុងជ័រ កៅអីផ្លាស្ទិក ឬដបទឹកនៅក្បែរបង្អួចទទួលកំដៅថ្ងៃខ្លាំង គឺកំដៅនឹងធ្វើឱ្យផ្កាស្ទិកមានសភាពផុយស្រួយ ឆាប់បែកបាក់ ស្លេកពណ៌ និងបញ្ចេញសារធាតុគីមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQdabZNVgTIV9ohXUxyX3HuvMS4wxLyWI2IUuQ6owyrXjECSI-JJBy3nnB3G3WFjc3aDEqooN8gF70mPLX48gsy_kd0NhYoZeYS5SXwJZMVNczG8bLtydHCZ3gm2kctxck5k4bleyX_mBhQI-3K7J_onedK662WwySGRZrYEKDwVd3_fsq2l1ozXUdxrWP/s800/photo_2026-01-13_14-34-07%20(2).jpg៤-គ្រឿងសម្អាង និងផលិតផលថែរក្សាស្បែក ៖ ហាមទុកឡេលាបស្បែក ទឹកអប់ និងគ្រឿងសម្អាងផ្សេងៗនៅក្បែរបង្អួច ពីព្រោះកំដៅថ្ងៃនឹងធ្វើឱ្យសារធាតុក្នុងគ្រឿងសម្អាងខូចគុណភាព, ផ្លាស់ប្តូរក្លិន និងពណ៌ និងរលាកស្បែកពេលប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTxF8zqA-ouovd7dHsc9NQ1eSS9ucLpg9UGNrZTt_KNLtb89s4KmcBhuKWCI0vUQE-s4mY_5ulKzTTSYXnz6OgZ0HaDGQXzhuSeH731WRYYB8KzlUAD8B9xQWw4TXD3ezVOT5fPY3VALtR6Nb_XpmEK2vIqiVdSjJ1NCJU-JugFwrGPSjvbqqcbYOp5upR/s960/photo_2026-01-13_14-34-07.jpg

៥-សៀវភៅ ឯកសារ និងរូបថត ៖ ក្រដាសសៀវភៅ និងទឹកថ្នាំងាយស្រូបពន្លឺព្រះអាទិត្យខ្លាំងណាស់ ហើយការដាក់សៀវភៅ ឬឯកសារនៅក្បែរបង្អួច នឹងធ្វើឱ្យក្រដាសក្លាយជាពណ៌លឿងស្លេក ស្រួយ ។ បើមានសំណើមខ្លាំង វានឹងដុះផ្សិត និងមានក្លិនមិនល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFF-aSay-g-qOZGpSzl_DcPAy4RPKoGERHux2A8DWChxxcnKiCrA_hIQW9bCjsljqoSPvu_dzPHWXTlF8jcEa7b_zqIiuydn9B1jE1VDqPqm9gFZbCCcxSIBAjR6pQz3CevhJnGkMco-xlNU3Y6rRNCs76xgWK84LELDoJkrxje3Pt8rkICJ2S_2MG50ty/s1024/image_2026-01-13_15-05-21.png

៦-របស់របរតុបតែងផ្ទះដែលមានកាវ ឬជ័រ ៖ ស៊ុមរូបភាព នាឡិកា ឬរបស់របរតុបតែងផ្ទះមួយចំនួន បើទុកវាក្បែរបង្អូច គឺកំដៅថ្ងៃនឹងធ្វើឱ្យឆាប់ខូចគុណភាព របកថ្នាំលាបខាងក្រៅ ខណៈកាវ ឬជ័ររលាយស្អិតជាប់ដៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjec-coEVcw1hHwpXTG-csA32fmZPBwJBj4L6kck566DYXT12PLid-l6_DDmkmrXTGHPvu5SjSBfv82O-gMqTaIbB5b6SEkB1yg3FTNk71zqWPeRoBAQMiXtvBbM1BZ4tJEz2TpIlcycFlwxsbrvoLomMkcqxKGlh_AcpqYK4fgvbyEulrUHO_lNJFvPFSR/s1280/photo_2026-01-13_14-34-17%20(3).jpg
៧-ទៀនក្រអូប ៖ វានឹងរលាយខូចរូបរាងពេលត្រូវកំដៅថ្ងៃ និងបាត់ក្លិនក្រអូប បន្ទាប់ពីវារលាយអស់នឹងប្រឡាក់កម្រាលឥដ្ឋ ឬគ្រឿងសង្ហារិមនៅក្បែរនោះ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHpgNzMDQf4VBglpd0eDiLQbDlWq23RLEGJdOGNm27o35_UgZzW8bQWYGpsdE739FFDUT4DzwhhyiyptdogV3sGKJ1OxV6wYHo6wjuGzhgBn7GKm-j7S5z93iNGy0wEEped6acKXvUlIi75Dtjsz-Ck24iiVcpn7RnZTJHh5PJKaWkXsQBArIQziHB1-sB/s680/photo_2026-01-13_14-34-17%20(2).jpg

    • ៨-អាហារក្រៀម និងគ្រឿងផ្សំ ៖ ការដាក់អង្ករ ម្សៅ ស្ករ ប្រេងសណ្តែក និងគ្រឿងផ្សំអាហារផ្សេងៗនៅក្បែរបង្អួចដែលក្តៅខ្លាំងបណ្តាលឱ្យមានក្លិនស្អុយ ដុះផ្សិត មានស្រមោច និងសត្វល្អិត ថែមទាំងខូចគុណភាពអាហារ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidwQ3Gu55yBhIr0rVzCzQ7R9tKlv_PLp1l0JAlOMm1z18TtnB5WLXqPvVYV4py-_dJAMSzomFkvxRtBSXLY1OKL_11CGtcjH3oTs5_gln1UNTPfQv_-ozTOxSaKd4d0VWxBbhLAu-I6XDUg0oBJ8A0AV7dVO1qyO0Gik1RBqflQR71C5WGcgsLzgaEAfzL/s1280/photo_2026-01-13_14-34-17.jpg

សរុបមក ទោះជាបង្អួចជាកន្លែងសមស្របសម្រាប់ដាក់របស់របរផ្សេងៗ ប៉ុន្តែមិនមែនរបស់របរទាំងអស់សុទ្ធតែធន់នឹងកំដៅថ្ងៃ និងសំណើមនោះទេ ។ ការដាក់របស់របរនៅកន្លែងត្រឹមត្រូវ គឺជាការរក្សារយៈពេលផុតកំណត់ កាត់បន្ថយការខូចខាត និងផ្ទះមានសុវត្ថិភាពយូរអង្វែង ៕

កាសែតល្បីមួយរិះគន់ការស្លៀកពាក់របស់ Lisa ពេលចូលរួមកម្មវិធី Golden Globe

0

កាលពីពេលថ្មីៗនេះ Lisa សមាជិក BLACKPINK បានចូលរួមពិធីប្រគល់ពានរង្វាន់ Golden Globe Awards ឆ្នាំ ២០២៦ នៅឯសហរដ្ឋអាម៉េរិកក្នុងនាមជាអ្នកប្រកាសពានរង្វាន់។ នេះជាលើកដំបូងរបស់ Lisa ក្នុងការចូលរួមក្នុងពិធីប្រគល់រង្វាន់ភាពយន្តដ៏មានកិត្យានុភាពឈានមុខគេមួយរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpLG6U3C0-373PsYhDwV9MOYTAJzM8IKJ_ygx5eP4SU6e6BPQjQI0T8qgrfiBk2pWbiuvpEXKRBVsqEPCrJ8i8obEcJzqpAAseHMVMD_oVu2LJssNZ6GVun5hCrI7240nSfGGKKUfeiY7Ttn0eMwvKwcl5X8DBfJtkqkB2yteCeKm72a_WEhqPS3JmdnsT/s2085/image_2026-01-13_11-24-08%20(2).png

Lisa បានស្លៀករ៉ូបពណ៌ខ្មៅជាមួយនឹងអាវស្តើង។ ទោះជាយ៉ាងណាក៏ដោយកាសែត Daily Mail បានលើកឡើងថា វាហាក់ដូចជាមានភាពមិនស៊ីគ្នានៅក្នុងជម្រើសសម្លៀកបំពាក់របស់នាងនោះទេ។ Lisa ត្រូវបានគេរិះគន់ថាមើលទៅដូចជានាងកំពុងចូលរួមពិធីជប់លៀងហាឡូវីនជាជាងការបង្ហាញខ្លួននៅឯពានរង្វាន់ដ៏មានកិត្យានុភាព។ ជារួម សម្លៀកបំពាក់របស់ Lisa ទទួលបានមតិចម្រុះទាក់ទងនឹងភាពសមស្របរបស់វាសម្រាប់ស្មារតីនៃព្រឹត្តិការណ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAxBH0fa-RfCRLRk50ezA3ZYxBARotXBS_78lIY_j_XeIJwJOJn41g-omTGlU552u9VU_DT8rx9CydYKP4rxWBHyetAnWBntqLAeRZcqMcFVRlvqIKOFaNMBWlr2pjpSFH1aoudPxeco25xjw3EzY49OLuUr0xmj7-b2Rw4C1DQ7qYwI0x_QJXLRWbVTjv/s1440/image_2026-01-13_11-24-09.png
ក្រៅពីរិះគន់រឿងសំលៀកបំពាក់ពេលដើរលើកម្រាលព្រំក្រហម Lisa ក៏ប្រឈមនឹងប្រតិកម្មចម្រុះចំពោះការស្លៀកពាក់របស់នាងក្នុងពេលទៅចូលរួមជប់លៀងអាហារពេលល្ងាចដោយតារាចម្រៀងសញ្ជាតិថៃរូបនេះមានភាពក្លាហានយ៉ាងខ្លាំងក្នុងការស្លៀកពាក់ស៊ិចស៊ី។លើសពីនេះទៅទៀត Lisa ក៏រងនូវការរិះគន់ចោទប្រកាន់ថា ការចូលរួមកម្មវិធីធំៗរបស់ Lisa គឺដោយសារតែឥទ្ធិពលមិត្តប្រុសចចាមអារ៉ាមដែលជាកូនប្រុសមហាសេដ្ឋីតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilktAn4-nYXeH9C-74SZFlAnSi24zZxfY-_CM1St0Er25UlI2F4i53tD8evIX1KM1x21ZhujIs3NPn3kU7LXbOC4qrJgCBiXA2gEi2eJKj9UaO_5DnqvqB4SrML9L4h-zEgaJbpveReACMKaL37QY0VmFa1ugiMH3UbJKVhgJuZ3SWSuYbfwWQrg1-t_ps/s2048/image_2026-01-13_11-24-10.png

កាលពីកន្លងមកថ្មីៗនេះ Lisa សមាជិកក្រុម Blackpink បានក្លាយជាចំកណ្តាលនៃការរិះគន់លើបណ្តាញអ៊ីនធឺណិតចិនជុំវិញសម្លៀកបំពាក់នៅលើឆាករបស់នាងអំឡុងពេលការប្រគំតន្ត្រី។ តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះដែលបានស្លៀកខោខ្លីៗនិងឈុតវែងស៊ិចស៊ីពេញមួយកម្មវិធី Deadline World Tour ហើយត្រូវបានវាយប្រហារម្ដងហើយម្ដងទៀតនៅលើបណ្ដាញសង្គមរបស់ចិន ដោយអ្នករិះគន់អះអាងថាសម្លៀកបំពាក់របស់នាងមានលក្ខណៈស៊ិចស៊ីហួសហេតុពេក៕

លោក ហួរ ឡាវី និង វី ឌីណែត ចេញមុខបកស្រាយរួមគ្នាលើកដំបូងជុំវិញការរិះគន់អ្នក Cover តាំងខ្លួនធ្វើជាម្ចាស់បទ

0

លោក ហួរ ឡាវី និង វី ឌីណែត ជាកូនស្រីបានចេញរួមគ្នាលើកដំបូងបកស្រាយទៅកាន់ទស្សនិកជនដែលបានបញ្ចេញមតិផ្សេងៗយល់ច្រឡំលើលោក ហួរ ឡាវី បកស្រាយបទចម្រៀងអ្នកដទៃតែតាំងខ្លួនធ្វើជាម្ចាស់បទ ជាក់ស្តែងដូចជាបទ «ឱ្យបងសុំស្រលាញ់ផង» ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVKi-aGVNrAtYCkgU4ToY7CZHUp_RTkHl4JFhDrwlnMfZcZl3D6ysybGcgQBsCpQuQtoYAOV1OHAlwWafhng4624Dd3WXFD7kljAXgZrMSvcdCVvpd66o30iMygQIR019xeRuQdb9wQWWxUhxD2i7dSohUZLsmwgS09TCIXAMUFTlCzlBkdqLEojEmUfDG/s2048/image_2026-01-12_16-06-58.png

នៅល្ងាចថ្ងៃទី១០ ខែមករា តារាចម្រៀង វី ឌីណែត បានចេញវីដេអូបកស្រាយជាមួយនឹងលោកឪពុករយៈពេល៥នាទីដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «នាងខ្ញុំនិងប៉ាសូមមកសម្រាយចម្ងល់បងប្អូនទាំងអស់គ្នា និងសូឱ្យបងប្អូនទាំងអស់គ្នាឈប់យល់ច្រឡំទាក់ទងនឹងបទចម្រៀង «ឱ្យបងសុំស្រលាញ់ផង» ។ វី ឌីណែត បានរៀបរាប់ថាកាលពីប៉ុន្មានថ្ងៃមុនឪពុករបស់នាងបានឡើងកម្មវិធីមួយហើយមានអ្នកខម្មិនដាក់ឪពុករបស់នាងថាយកបទចម្រៀងគេមកច្រៀងហើយសរសេរដាក់ថាជាបទខ្លួនឯង និពន្ធដោយខ្លួនឯង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk9SvYDysv-lcz83oD1NSgZwCqIlGNU8PgFFOvB0ulE1Fz52Mv35oMPolWCGnH7fM-JiMmr48udDjA7JAhm8cuuT098SLse_TSiEhxOGxVZn4u8pJ8Yamk0rPB4J_BP-0h96oJtlcZzqMYuUWlYRRv4vVbczL24F8kUqtXwrD4Z7XeiiVv7fnAzawSU2ru/s2048/image_2026-01-12_16-07-00.png

    តារាចម្រៀង វី ឌីណែត បានបញ្ជាក់ថាឪពុករបស់ខ្លួនមិនដែលយកបទរបស់គេមកច្រៀងហើយអះអាងថាជាបទខ្លួនឯងនោះទេហើយកាលពីជំនាន់មុនខាងផលិតកម្មបានយកបទចម្រៀងមកឱ្យឪពុករបស់ខ្លួនច្រៀងដូច្នេះគាត់មិនដឹងថាបទនោះជារបស់នរណាដែរគ្រាន់តែដាក់ថា ច្រៀងឡើងវិញដោយលោក ហួរ ឡាវី។ ជាមួយគ្នានេះដែរលោក ហួរ ឡាវី ក៏បានរៀបរាប់ប្រាប់ពីបទចម្រៀងរបស់លោកផ្ទាល់ហើយក្នុងនោះក៏មានការរួមចំណែកពីលោកក្នុងការសរសេរដូចជាបទ «អាណែតមាសបង» «អាល័យក្លិនអូន» «សែនអាល័យ« «ថ្ងៃណាបំភ្លេចអូនបាន» និងបទចម្រៀងមួយចំនួនទៀតហើយលោកក៏មិនដែលយកបទគេមកដាក់ថាជាបទរបស់ខ្លួនឯងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Ku9CnDihFSfKHUjlFj4R6Efe2NjClsVqWrcZ9XRb69Vl3c0pf-u4us-C-P3iuffZpkVFqrhsUobzIdj1wdeQSh3aZEcp3m-dnL5poq806OZowFuMyU9fUAIuqQyrgJAWnPzgb_VPZecT2R6WqWfXIkzzwxMxYnDW3Vye0dXlL53kgMW5ffunl2MVPoya/s2048/image_2026-01-12_16-07-02.png

    បទចម្រៀងដែលទស្សនិកជនមានការយល់ច្រឡំខ្លាំងជាងគេគឺបទ «ឱ្យបងសុំស្រលាញ់ផង» «ពីរម៉ាត់យ៉ាងខ្លី» ជាបទរបស់លោក ហួរ ឡាវី ប៉ុន្តែបទទាំងនេះមិនមែនជាបទរបស់លោកនោះ ហើយម្ចាស់បទចម្រៀង «ឱ្យបងសុំស្រលាញ់ផង» គឺលោក វ័រ សារុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY6tyac4ZkA47ZSQ-l7Puv5nR32xUsNRe_cfXEtOEXb5uk_zV2rUrDR097x0oiD3NpU6sHyLrAIxxhcnkN3JES2Jn2IxF9NKW66_y5qCMAZpFVJIJ8TK1acWUh10wdC05f1S9WhbcEwg1tU3F6DqJXkvfkrhPq802rTf4MES3D4xi2BXRzhUm4_FVsW5Uu/s2048/image_2026-01-12_16-07-03.png

    ការចេញមកបញ្ជាក់នេះ វី ឌីណែត ថាគឺមិនចង់ឱ្យទស្សនិកជនមានការយល់ច្រឡំតទៅទៀតជាពិសេសគឺបទ «ឱ្យបងសុំស្រលាញ់ផង» ដែលឪពុករបស់នាងគឺគ្រាន់តែជាការ Cover តែប៉ុណ្ណោះពុំមែនជាម្ចាស់ដើមនោះទេ៕

កាន់តែក្តៅ! អាមេរិកប្រកាសឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសសង្គ្រា.ម

0

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋខ្លួនដែលស្នាក់នៅប្រទេសអ៊ីរ៉ង់ ប្រញាប់ធ្វើដំណើរចាកចេញជាបន្ទាន់ ដោយពុំចាំបាច់រង់ចាំជំនួយពីរដ្ឋាភិបាលអាមេរិក ដោយសារភាពចលាចល និងស្ថានការណ៍អសន្តិសុខកាន់តែខ្លាំង ដែលបណ្តាលមកពីការធ្វើបាតុក.ម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ ។ បាតុក.ម្មបានរីករាលដាលនៅទូទាំងប្រទេសតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើឱ្យបាតុករស្លា.ប់ដោយសារការបង្ក្រាបកើនឡើងដល់៦៤៨នាក់ និងបាតុករជាង១ម៉ឺននាក់ត្រូវចា.ប់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicT5tKwbXFObA6FhbTPHmw-qSLqzP516Jll2S-hecx-ROp0y99kAu5vSBWvYTHuTfDXBZu9Y63F-dbihALuWZN8fzc_n1iNSr1rEaQdV7nHrsU_sS9Q4xmvzijLQnrjE-CvKAmAm7H72TVyWkVdF4mSWs6muHSqL6rcI0lMx6QuLxmgAHbfIUjSmkyXYSF/s860/photo_2026-01-13_09-14-11%20(2).jpg

ស្ថានទូតអាមេរិកនៅទីក្រុងតេហេរ៉ង់ បានដាស់តឿនឱ្យពលរដ្ឋអាមេរិកទាំងអស់ប៉ាន់ស្មានហានិភ័យ និងចាកចេញពីអ៊ីរ៉ង់ដោយខ្លួនឯង ពុំចាំបាច់រង់ចាំឱ្យរដ្ឋាភិបាលអាមេរិកជួយជម្លៀស ដោយឱ្យធ្វើដំណើរទៅប្រទេសតួកគី ឬអាមេនី ដោយសារក្រុមហ៊ុនអាកាសចរណ៍នានានៅអ៊ីរ៉ង់ចាប់ផ្តើមផ្អាកជើងហោះហើរ រហូតដល់ថ្ងៃទី១៦ ខែមករា ។ ស្ថានទូតអាមេរិកបញ្ជាក់ថា ពលរដ្ឋអាមេរិកស្នាក់នៅអ៊ីរ៉ង់ គឺប្រឈមនឹងការហៅមកសួរចម្លើយ ចាប់ខ្លួន ឬឃុំឃាំងដោយគ្មានមូលហេតុច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLInfKPuOotDzrKWIlJAe57rtTAfqNTHAKNFBh8BPo64dBOE36cByfiU25TG6NU_bVVXfrQ9kgfQ-NRzJ58ec6SE6uwyOWxNLS64MhvZHvlU_KfKlrTgaHQLbibxgYilPS7jbvr_Au-58f2XUvPEqw-bPwzxAluAiONTD5qeUR2HtTVNUvDaLHrpW8fuGk/s1280/photo_2026-01-13_09-14-12.jpg

ចំណែកពលរដ្ឋអាមេរិកដែលមិនអាចចាកចេញពីអ៊ីរ៉ង់ដោយខ្លួនឯងបាន ស្ថានទូតអាមេរិកណែនាំឱ្យស្វែងរកកន្លែងស្នាក់នៅមានសុវត្ថិភាព និងត្រៀមចំណីអាហារ ទឹក និងថ្នាំពេទ្យឱ្យបានគ្រប់គ្រាន់សម្រាប់គ្រាអាសន្ន ។

គួរបញ្ជាក់ថា អាមេរិកប្រកាសឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសសង្គ្រាមជាមួយអាមេរិក បើហ៊ានលូកដៃរឿងបាតុកម្ម អ៊ីរ៉ង់បានត្រៀមកម្លាំងទ័ពរួចស្រេចហើយ ។ លោក Abbas Araghchi
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ថា នឹងធ្វើសង្គ្រាម បើអាមេរិកចង់សាកល្បង ប៉ុន្តែអ៊ីរ៉ង់សង្ឃឹមអាមេរិកជ្រើសរើសការចរចាជាវិធីឆ្លាត រីឯក្រុមបាតុករអ៊ីរ៉ង់ដែលស្លាប់ដោយសារការបង្ក្រាបបានកើនឡើងដល់ ៦៤៨នាក់ ។

អ៊ីរ៉ង់ប្រកាសសង្គ្រាមជាមួយអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានលូកដៃរឿងបាតុកម្មដោយប្រើប្រាស់កម្លាំងទ័ព ពីព្រោះចំនួនបាតុករអ៊ីរ៉ង់ស្លាប់ដោយសារការបង្ក្រាបកើនឡើងរាប់រយនាក់ ។ តាមការសន្និដ្ឋាន បាតុករស្លាប់ច្រើនជាងនេះ ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ង់លាក់បាំងចំនួនពិតប្រាកដ ថែមទាំងស្តីបន្ទោសការបង្ហូរឈាមកើតឡើងដោយសារអាមេរិកជ្រៀតជ្រែក ហើយចោទប្រកាន់អាមេរិក និងអ៊ីស្រាអែល គាំទ្រក្រុមបាតុករ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYcElZB56BQJQPmgwN7hgp4YR3HUKZxFiFydWIuRi4zNjHlkgC80IueVOMYtg2pAxZCemIFtK2MRQu418THWnpk_k8sW8hx01FWDVxJqEH0xprZmh5_qL4mepUxomzPY0S4cc0w4HJJmMhjV7uIeYD7eUiOlAOk1GEpoxYR3pRJiDUytbmMJ56HKlZ1zr/s1080/photo_2026-01-13_09-14-11.jpg

មុននេះ លោកប្រធានាធិបតី Trump បានប្រកាសពីអាមេរិកកំពុងពិចារណាលូកដៃរឿងបាតុកម្មនៅអ៊ីរ៉ង់ បើមេដឹកនាំអ៊ីរ៉ង់នៅតែបញ្ជាឱ្យសម្លាប់បាតុកររាប់រយនាក់ ។ អាមេរិកអាចជួបជជែកជាមួយមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ និងទាក់ទងទៅក្រុមបាតុករ ស្របពេលអាមេរិកកំពុងពិចារណារកវិធីជួយអន្តរាគមន៍ រួមទាំងប្រើប្រាស់កម្លាំងទ័ព ខណៈការធ្វើបាតុកម្មនេះមានទ្រង់ទ្រាយធំបំផុតនៅអ៊ីរ៉ង់ តាំងពីបដិវត្តន៍អ៊ីស្លាមកាលពីឆ្នាំ១៩៧៩ ៕

ក្រោយកូនចៅខ្លួនត្រូវប្តីធ្វើទង្វើមិនល្អដាក់ ស្រីណៃ ផ្តាំផ្ញើថាកុំមើលមនុស្សតែសំបកក្រៅ

0

នៅលើបណ្តាញសង្គមនាពេលថ្មីៗនេះជុំវិញរឿងគ្រួសាររបស់ម៉ាក់អូនភ្លោះដែលជាអ្នកប្រម៉ូតផលអនឡាញរបស់ ស្រីណៃ បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ខណៈដែលខាងប្រុសបានចេញបកស្រាយថាគ្រាន់តែទៅខារ៉ាអូខេឱបស្រី ប៉ុន្តែមិនបានលួចក្បត់មានស្រីនោះទេ។ ជុំវិញទំនាក់ទំនងគ្រួសារផ្អើលអស់សហគមន៍អនឡាញនេះ ផាន់ណៃ ដែលជាមេរបស់ ម៉ាក់អូនភ្លោះ បានចេញវីដេអូនិយាយថាកុំមើលមនុស្សតែសំបកក្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE-qLFBaOLMzQG3O6ycVQYbaLVTVfriW5GGB6v753IMlqfZN-bOLISuhYqHtzH0I52OS7LpIeJxJNKoC1S5gJkH86DRB8phl-1q5JUFUP_Ys2c_plMxPbYTUnZlq33zzxRi5R-8lw-Qe225kE90Hvcn_H1vS2Gcz6WU0FUPGLlz3s1XcqFBhpv7M1tRcUs/s2048/image_2026-01-13_09-55-24.png
នៅល្ងាចថ្ងៃទី១២ ខែមករា អ្នកលក់អនឡាញល្បីឈ្មោះ ស្រីណៃ បានចេញវីដេអូនិយាយថា សង្គមមួយនេះបានបង្រៀនឱ្យមនុស្សកុំមើលតែសំបកក្រៅ។ ម្ចាស់ប្រ៊េនរូបនេះបន្តថា អ្នកមួយចំនួននៅពេលឃើញ ស្រីលីន ចាប់ផ្តើមល្បីមានមនុស្សមិនតិចទេគិតថា ស្រីលីន ស្អាតអាចនឹងធ្វើរឿងបែបនេះ បែបនោះ ក្បត់ប្តីមានចិត្តសាវ៉ា ភ្លេចប្តីជាដើម។ ស្រីណៃ ថាការគិតទាំងនេះមិនអាចអ្វីនៅក្នុងជីវិតពិតនោះទេដោយបន្តអះអាងថាកូនចៅរបស់ខ្លួនជាមនុស្សដែលស្រលាញ់កូន ស្រលាញ់គ្រួសារ ស្រលាញ់ប្តីណាស់ មិនដែលចេះរញ៉េរញៃទៅក្រៅសូម្បីតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_pvEEyEGwDHO_EgRaH_XndJ_VKTgJf87coDO7UwW8yJ76CKtRdHKKn5H-SqAoAQfR51eu111HA8D1c4IA1p9UgUHQWB5I2Dgv6KCRdESX3rL3Fuc0IG5_ieuUAEfLh-a6enwKvwjOxQRoaa06y0ym_l5VqWuo7ZG0J1WCidffKDqDCv9GyWi6L95Qu1cg/s2048/image_2026-01-13_09-55-27.png

ស្រីណៃ បន្តអះអាងពីភាពបរិសុទ្ធរបស់ ម៉ាក់អូនភ្លោះ ថាជាមនុស្សនៅតែផ្ទះខិតខំធ្វើការផលិតវីដេអូ បើកប្រាក់ខែហើយទៅស្រុក។ ផ្ទុយមកវិញគឺមានភាពខុសស្រឡះដូចអ្វីដែលសាធារណជនបានដឹងនៅពេលនេះ ដូច្នេះសុំកុំមើលមនុស្សតែសំបកក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJOdW62PWtylxnUfqeaiMfkvInq0jdpL7TjuXxGNFxpRDxt7WiOtlMiOTb1kBQ29H2BoFyQ-zBTYiWxYetU5IYN42sXCUAPyx7iRdfpSkizp1m-NO3a77GCnID9ZEzy0Ym1GzZ9T8zi8pQO9sLtlHc_8X-vfIfmc-yn90aDnY0oKpv47ZhyARv_Szo1Uc0/s2048/image_2026-01-13_09-55-23.png

ភាពរកាំរកូសក្នុងគ្រួសាររបស់អ្នកប្រម៉ូតផលិតផលខាងលើនេះកើតឡើងក្រោយពីមានការចោទប្រកាន់ថាប្តីរបស់ខ្លួនលួចលាក់មានស្រីថ្មី។ បន្ទាប់ពីមានការលើកឡើងបែបនេះខាងប្រុសបានចេញមុខបកស្រាយថារូបគេពុំបានក្បត់ចិត្តលួចមានស្រីនោះទេគ្រាន់តែទៅខារ៉ាអូខេឱបស្រីដូចអ្នកដទៃតែប៉ុណ្ណោះ។ ការបកស្រាយបែបនេះបានធ្វើឱ្យមហាជនរិះគន់មិនសំចៃទៅកាន់បុរសដែលជាប្តីរបស់ម៉ាក់អូនភ្លោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifEFKtw5LasSw7Q-Cxez4M-3ibXfBcIvXdo1LK42az4QX6kdFyGZKzSMJ9tB3EmTOXvrbdSNhoNCAwFuKSQk7yXTtk61JZaQHwIfkC_GgyOoW7jsghbDCt8UAFASpmbA9LaVGTur-TF4Lb-ULK9We8Md7yQvg9_GTY5bpnHb24Gc1yTU3hCAVYIg_4cG0b/s1707/image_2026-01-13_09-55-29.png

បន្ទាប់ពីភាពចម្រូងចម្រាសនេះបានកើតឡើងកូនចៅរបស់ ស្រីណៃ បានត្រឹមតែនិយាយថាទុកឱ្យពេលវេលាជាអ្នកដោះស្រាយ៕

ចិនថា អាមេរិកមិនគួរយកចិន និងរុស្ស៊ី មកធ្វើជាមូលហេតុដើម្បីគ្រប់គ្រងកោះហ្គ្រីនឡែន

0

តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ អាមេរិកមិនគួរយកចិន និងរុស្ស៊ី មកធ្វើជាមូលហេតុដើម្បីគ្រប់គ្រងកោះហ្គ្រីនឡែនទេ ព្រោះអាមេរិកមានគោលបំណងស្វែងរកផលប្រយោជន៍ពីកោះនេះ សកម្មភាពផ្សេងៗរបស់ចិននៅតំបន់អាកទិកជាការគោរពតាមច្បាប់អន្តរជាតិ ។ ការលើកឡើងរបស់ចិនក្រោយពីប្រធានាធិបតីអាមេរិកប្រកាសគ្រប់គ្រងកោះហ្គ្រីនឡែន ដើម្បីការពារមិនឱ្យចិន និងរុស្ស៊ី គ្រប់គ្រងនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPc-2zak4tLxO-Jdv-5foj7IkI77-v9AU0RIx4QjdpRpiQlxtW-nXHzc_ltrKmBbdZDxwr37nm_Pi7lSaGT1oV06AEzf55mpb9d7a97AaxcdsOGpbGotZiQaT-WiT-NNZYY_-ZRAsn-fySvynC4N-q34HyZzcTrOrWn-bomuSBEVWzI_piWmOitFoLvDbA/s5056/image_2026-01-13_11-19-56.png

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី Trump ចង់ធ្វើកិច្ចព្រមព្រៀងទិញកោះហ្គ្រីនឡែន គឺជាដែនដីស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដើម្បីការពារកុំឱ្យចិន និងរុស្ស៊ី គ្រប់គ្រងកោះនាថ្ងៃអនាគត ។

ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយដាណឺម៉ាក និងកោះហ្គ្រីនឡែន កាន់តែតានតឹងខ្លាំងនៅខែមករានេះ ដោយសារលោកប្រធានាធិបតី Trump និងរដ្ឋាភិបាលអាមេរិកចង់គ្រប់គ្រងកោះហ្គ្រីនឡែន ហើយសេតវិមានកំពុងពិចារណារកវិធីផ្សេងៗ រួមទាំងប្រើប្រាស់កម្លាំងទ័ពគ្រប់គ្រងកោះនៅតំបន់អាកទិកដែលសម្បូរធនធានធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoSkm4-pp5XKZrpIgzYifpikT3Q5MHZnmiCv7NWzJVRnd-5YHE2blwXGr3HFDXvcQe9nt4pKwfX4K4yU2ZZQ7cpdmBOw8DzSypoztVH1gvF05de_veP6wiLVHgexGt77wEQ7a7k-VyYk1-H5hYw0l_OfK6FsV7RL62xxG3MFN4JNdypyfSns2rJTqL3NZi/s3840/image_2026-01-13_11-20-19.png

លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាកថា អាមេរិកដណ្តើមយកកោះហ្គ្រីនឡែន មានន័យថា ជាការបញ្ចប់តួនាទីអង្គការ NATO ខណៈលោក Jens-Frederik Nielsen នាយករដ្ឋមន្ត្រីហ្គ្រីនឡែន និងប្រធានគណបក្សនយោបាយចំនួន៤ បានចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា អនាគតកោះហ្គ្រីនឡែនស្ថិតលើការសម្រេចចិត្តរបស់ពលរដ្ឋហ្គ្រីនឡែន ។

ថ្មីៗនេះ លោកប្រធានាធិបតី Trump ថា អាមេរិកចាំបាច់ត្រូវគ្រប់គ្រងកោះហ្គ្រីនឡែន បើមិនដូច្នោះទេ កោះមួយនេះអាចត្រូវគ្រប់គ្រងដោយចិន និងរុស្ស៊ី ។ ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅលើយន្តហោះកាលពីថ្ងៃទី១១ ខែមករា លោកចង់ធ្វើកិច្ចព្រមព្រៀងទិញយកកោះនេះច្រើនជាងប្រើប្រាស់វិធីផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGzkTnkEpC68JihqzKJIzAIZ3ht2ZBA86wjHsqtHnIgtOlQjtfR-UN1si27rW1w431yTDneb7jnw9gQFn4dYPyxzMwyyb_ICiyDd9oYslzIxnR8ikrdDtbmWHZGxumxr7pfg6wT2dRR9Ig_peSf5eB72nJ15IsgFawJUR0VETPr5V5oa-g05cgK_q3webF/s2000/image_2026-01-13_11-20-27.png

ឆ្លើយនឹងសំណួររបស់សារព័ត៌មានកាលពីថ្ងៃទី១២ ខែមករា ដែលសួរពាក់ព័ន្ធនឹងអាមេរិកចង់គ្រប់គ្រងកោះហ្គ្រីនឡែនដើម្បីការពារមិនឱ្យចិន និងរុស្ស៊ី គ្រប់គ្រងនាថ្ងៃអនាគត អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning ថា សកម្មភាពផ្សេងៗរបស់ចិននៅតំបន់អាកទិក មានគោលដៅជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងក្នុងតំបន់ ព្រមទាំងស្របច្បាប់អន្តរជាតិ ប៉ុន្តែអ្នកស្រីមិនបាននិយាយលម្អិតពីសកម្មភាពចិននៅតំបន់អាកទិកទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ3biTWqvoyX4gIXb3f0WZuBDz-LCwi-0Qbf-5sFbmvqbrX_ktT3atVFOV3CyfUszrH1VrJWhRVF5Tgmw8b9G_uuhJqkXvuNJgzVQM7B51FosZaE5GDFM4yorX-lw5yrOTMELwITlhndEOaVXAagDmrdFRlJ4Hlj679ENxujgcRfEIbnjzL3bKt85sqIu1/s1160/image_2026-01-13_11-20-29%20(2).png
អ្នកស្រីបន្តថា ប្រទេសទាំងអស់មានសិទ្ធិ និងសេរីភាពធ្វើសកម្មភាពនៅតំបន់អាកទិកដោយស្របច្បាប់ ។ អាមេរិកមិនគួរស្វែងរកផលប្រយោជន៍ខ្លួនឯងលើកោះហ្គ្រីនឡែន ដោយយកប្រទេសផ្សេងៗមកធ្វើជាលេស បញ្ហាទាក់ទងនឹងតំបន់អាកទិក គឺជាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ។

កន្លងមក លោកប្រធានាធិបតី Trump ថា បើអាមេរិកមិនគ្រប់គ្រងកោះទេ ចិន និងរុស្ស៊ី នឹងគ្រប់គ្រងមិនខាន យើងមិនយល់ព្រមឱ្យប្រទេសទាំងពីរមកធ្វើជាប្រទេសជិតខាងរបស់អាមេរិកទេ ។ លោកបានពិភាក្សាជាមួយមន្ត្រីសេតវិមានរកគ្រប់វិធីគ្រប់គ្រងកោះជាដែនដីគ្រប់គ្រងដោយខ្លួនឯងផង និងគ្រប់គ្រងដោយដាណឺម៉ាកផង ដែលមានពលរដ្ឋរស់នៅប្រមាណ ៥ម៉ឺន ៧ពាន់នាក់ ។ អាមេរិកអាចប្រើប្រាស់កម្លាំងទ័ពបញ្ចូលកោះក្នុងទឹកដីអាមេរិក និងផ្តល់ប្រាក់យ៉ាងច្រើនឱ្យពលរដ្ឋហ្គ្រីនឡែន ចាប់ពី១ម៉ឺនដុល្លារ ទៅ១០ម៉ឺនដុល្លារក្នុងម្នាក់ ដើម្បីបញ្ចុះបញ្ចូលពួកគេផ្តាច់ខ្លួនពីដាណឺម៉ាក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuqqlVbYxK3WFidXVfJCRnVD7ogobh13htc3Tyc2IWrF7FHJnniyG2bbsYJsNh2fOKi_W2aVK393eAGhbQ5aj6C3IF6IE7v0abQHVTlqszL_3YYNz_NGid3fR7B_oLnZISc1iJN-1WTJSIzjvNlIdiDM3TXZ2zQzHIZ39DRymh8lL9bEYmTv3VCEj3Hulx/s1024/image_2026-01-13_11-20-29.png

ភ្ញៀវទេសចរជាច្រើនលុបចោលដំណើរកម្សាន្តទៅភាគខាងត្បូងថៃ ដោយសារបញ្ហាអសន្តិសុខ

0

ប្រទេសថៃ៖ សភាពាណិជ្ជកម្មភាគខាងត្បូងប្រទេសថៃបានបង្ហាញថា ភ្ញៀវទេសចរបរទេសជាបន្តបន្ទាប់បានលុបចោលដំណើរកម្សាន្តរបស់ពួកគេមកកាន់ភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីការបំផ្ទុះគ្រាប់បែ.កនៅក្នុងខេត្តចំនួន 3។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod ថ្ងៃទី១២ មករា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTIB_64Ua4MagLZl6j1VRBc_lRiCNmLIPfOd-ZM16WVQlyzGwWSssYIy66v8JjlxV0qTRmd98hQ8IWxxvy6wpKCSH4Je3e4X4GQ9GyWxfnwMcNurSUUX3aEkM6pCVvEicEEr61rgSjBwdo0ay8EYkMdn_yYnV2_kWVYnSNEPIuM9OxYcI3zCrWaFgaUsJ4/s1024/photo_2026-01-13_10-05-00.jpg

លោក Natthanon Pongthanyawiriya ប្រធានសភាពាណិជ្ជកម្ម នៅខេត្ត Pattani បានបង្ហាញថា ការបំផ្ទុះគ្រាប់បែ.ក និងការដុតស្ថានីយប្រេងឥន្ធនៈចំនួន 11 ទីតាំងនៅក្នុងខេត្ត Yala, Narathiwat និង Pattani បានប៉ះពាល់ដល់ទំនុកចិត្តលើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍នៅក្នុងខេត្តព្រំដែនភាគខាងត្បូងយ៉ាងតំណម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEith50BszDdzdoftv0q35KRWeHvyr-8hL5U_1bA18X1v-vC5UIchtVJ_f14EjJ_RHb1WCp-Xr6k_5sdpQWLXzaZnEy8LTqEwqO_11D2eLtBD9eTyq55hfC-0Bo-Pln5yzJfFxMOneAcpFriE9oeiu1iNuAavF0GM64gzeM2h3WNQINerWouoCYa2hZJwWF_/s1240/photo_2026-01-13_10-04-41%20(2).jpg

ឧប្បត្តិហេតុទាំងនេះបានធ្វើឲ្យខូចទំនុកចិត្តផ្នែកសន្តិសុខ ដែលនាំឱ្យភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស មានការព្រួយបារម្ភហើយលុបចោលដំណើរកម្សាន្តទៅកាន់ខេត្តទាំងបី, លុបចោលការកក់កន្លែងស្នាក់នៅ និងចូលរួមក្នុងកម្មវិធីកម្សាន្តផ្សេងៗ ចំពេលដែលខេត្ត Pattani កំពុងរៀបចំសម្រាប់ពិធីបុណ្យ Lim Ko Niao Shrine ដ៏ធំបំផុតនៅភាគខាងត្បូង ហើយរំពឹងថានឹងទាក់ទាញអ្នកទេសចរបានយ៉ាងច្រើន។ ប៉ុន្តែផ្ទុយទៅវិញ បើយោងតាមស្ថានការណ៍នាពេលបច្ចុប្បន្ននេះ វាបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម វិស័យទេសចរណ៍ និងទេសចរណ៍ទាំងមូលនៅក្នុងខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDqEvMwmh1m-ia4wwa6sfQDx3Ccpo7mKUEig6IEeT6ynfkqivQVJLdy1NGpSdai36uRR79Th9UGx_XSCidl32e0CAydpZSbuyNEPL4P28Zn3wXQISoiu0ky-Y6eLY45HnemOgUXK1LsjEdwjMp_RZhb8oweViupttOzBKFFpDJMrkdZw9HDbYqKTtGzOGy/s1200/photo_2026-01-13_10-04-41.jpg

លោក Natthanon បានទទូចថា រដ្ឋាភិបាលត្រូវតែដោះស្រាយភាពចលាចលនេះជាបន្ទាន់ ដើម្បីស្តារទំនុកចិត្តឡើងវិញនៅក្នុងវិស័យអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅក្នុងខេត្តព្រំដែនភាគខាងត្បូងទាំងបីឡើងវិញ។ លោកបានប៉ាន់ប្រមាណថា វានឹងចំណាយពេលយ៉ាងហោចណាស់ប្រាំពីរខែដើម្បីទទួលបានទំនុកចិត្តមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsHXfvwDH0v-YBYi6qGo0ks2RiE_7asQ9OJpVi3mzfp1UHIyk8CYDzmvOy188p4xoGTAjpaUWn51gdcKvRjDyqrgk6IWcxL88s43CanOZ1xIqt7My6QhInxuX5NC84cN2B71BRAH_F1HLTfu5dvVBxCjs6J6N-c8uRWwuSKFZBWUwvLqh8I81hJAbNvrTT/s800/photo_2026-01-13_10-04-40.jpg

ដោយឡែក បើតាមលោកស្រី Siriporn Lauhakul, ប្រធានសភាពាណិជ្ជកម្មខេត្តណារ៉ាធីវ៉ាត ក៏បានត្អូញត្អែដែរថា ចាប់តាំងពីមានគ្រោះទឹកជំនន់នៅស្រុកហាតយ៉ៃ សេដ្ឋកិច្ចនៃខេត្តជាប់ព្រំដែនភាគខាងត្បូងទាំងបីបានរងផលប៉ះពាល់យ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកទេសចរស្ទាក់ស្ទើរក្នុងការធ្វើដំណើរទៅកាន់តំបន់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij_9Q1TsCigHTYUX7imYHeVM8eEEaa7srf2rDHUE2AW1Z1_4WUyb5efpyUXg-CTzxgMozCQF71Y7JNFPxHSHTx7p8wjKO6L_MVue2wcULcfuldRvDxuPxPiqrF4w8YaB4U-QKmgEABgrTn8_c9_s_9m6u7r-VT_jZJ6GlODwojIWcKuTtEmKYpKgUxTsFz/s1090/photo_2026-01-13_10-04-40%20(2).jpg

លោកស្រីបានកត់សម្គាល់ឃើញថា ក្រោយមកវិស័យទេសចរណ៍នៅក្នុងខេត្តទាំងបីនោះចាប់ផ្ដើមប្រសើរឡើងវិញខ្លះទៅហើយ ប៉ុន្តែឥឡូវនេះបញ្ហាថ្មីបានកើតឡើងបន្ថែមទៀត ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តភាគខាងត្បូងទាំងនេះកាន់តែដុនដាប និងស្ងាត់ភ្ញៀវទេសចរកាន់ខ្លាំង៕

អាជ្ញាធររាជធានីភ្នំពេញ ដាក់ចេញផែនការបង្រ្កាប Online Scam «ទ្រង់ទ្រាយធំ» នៅក្នុងខណ្ឌទាំង១៤

0

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការជាទ្រង់ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោ.ក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់លើទីតាំងច្បាស់លាស់ ហើយផ្តើមការត្រួតពិនិត្យទីតាំងនោះ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែងបើសិនមានបទល្មើស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxhf9td4gNf0gUpQH8x2G5ZBM2-IcIf_Q_nhRaSjySN586WPnQduMM2q2viFUySpSqZ2M0UG869D7cvbIbIeGgZWDfOO4-LleWzU34brkKeUFbb8T5xH0pM61e_FGq-7vquNHZEdynL2CrZngA_ownDjCKq_DWwmCH7b6Fx-J8Z9Ztr-jUcqJHAr5zBBN7/s1280/photo_2026-01-13_09-11-20.jpg
យោងតាមរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១២ មករា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានជួបប្រជុំជាមួយកម្លាំងមានសមត្ថកិច្ច ដែលជាអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួននៅសាលារាជធានីភ្នំពេញ ដើម្បីតាមដានវឌ្ឍនភាពការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់តាមទីតាំងរស់នៅប្រមូលផ្ដុំ និងទីតាំងសង្ស័យមានបទល្មេីសឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU7Jk17TNdswgzTroNXakniN-8VHKc2BtkvTxhXlk_f-QbTZFFSnQlPNbB-NZCFDWeeMdLHMQUBl_j_lBNwIMRtjOeiWwCEaFGjYXg3Qcq7-cDGjq2mZYKuYq_VeBhbEcEU4ZQogMXHVjCKPul0atiHPexRCZ6mSY3hTV5RLo2pmOESISZaAreSJAAps1n/s1280/photo_2026-01-13_09-11-19.jpg

តាមរយៈកិច្ចប្រជុំខាងលើ លោក ឃួង ស្រេង បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីពាក់ព័ន្ធ ត្រូវតែកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការត្រួតពិនិត្យ ទីតាំងខុនដូ និង នៅតាមទីតាំងរស់នៅប្រមូលផ្តុំដែលមានការសង្ស័យទាំងតូច និងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើសិនរកឃើញថាមានជាប់ពាក់ព័ន្ធ ONLINE SCAMS។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxHXnCi_Vc64knRg3Q6u7u35fdxt9hvK9oPF20XXXdejGXuQW0wrNnEc_hkSLB03mKN2IRJl86ZtXTz4nr50fElQ_5bLZznAyaFc-sARJGiJH18QRnYBbk-IJfG28p5Yfd8EzOLhcbdb9wgFFJ7Ux91RVTiXNVRl3uBU9T1deNroZixMzyLgh2utboOsfI/s862/photo_2026-01-13_09-11-21.jpg

តាមប្រសាសន៍របស់លោក ការប្រយុទ្ធប្រឆាំងការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ ហើយការងារនេះ កងកម្លាំងសមត្ថកិច្ចរបស់យើងរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរ ហើយកន្លងមករហូតបង្ក្រាបបានជាបន្តបន្ទាប់ទាំង ONLINE SCAMS និងការចា.ប់ជំ.រិតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga1KG-vVHsRl-uAV2xGaRl2YEB8k8yv-dgZQoM1GTOtF_N_RhgwBZR29yf9fMrzijcO3j6dO3Ckbvf8miaaFswwa1pVTVDIgZitsckdgkGnP4Xieg07M2JIwgR9676hSLAJ61KRf5k0gu8xcTUis1oBsZbFEKxSSjMWUZLhBLMUC8z-DN90ZQ8m3MBYafQ/s862/photo_2026-01-13_09-11-20%20(2).jpg

បន្ថែមលើនោះ អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ផងដែរថា ក្រៅពីបង្ក្រាប ONLINE SCAMS ហើយ ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាជល់មាន់ បៀរ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូ ជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ចំពោះការងារការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់សាធារណៈ ក៏ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង១៤ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaymAr6mSEBKd0_BYJ2qd8tiUmP2zUJK6Cujo0fQLicRkyBzw1PeCz9diVc6jtFetpTW-ojkAGs5qmBEp5BzcJvPBvd6Rgna9D5ePH-QU-8eqwIZGA3BtVUQ1FEbBpdsZ5z2BaRkOy82asRuSQumPgRImGYY0HakO_IRoi4633wsktTSjEjcGadeFtS8Y3/s960/photo_2026-01-13_09-11-20%20(3).jpg

Trump ប្រកាសយកពន្ធទំនិញប្រទេសទាំងឡាយណាដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ស្មើ២៥%

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសយកពន្ធទំនិញប្រទេសទាំងឡាយណាដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ស្មើ២៥% ដើម្បីប្រឆាំងនឹងមេដឹកនាំផ្តាច់ការអ៊ីរ៉ង់ ហើយអត្រាពន្ធនឹងអនុវត្តភ្លាមៗ ។ ការប្រកាសនេះកើតឡើងបន្ទាប់ពីអាមេរិកគំ.រាមវាយប្រ.ហារអ៊ីរ៉ង់ដែលសម្លា.ប់ក្រុមបាតុករកើនឡើងរហូតដល់ជាង៥០០នាក់ លោក Trump ថ្លែងថា អាមេរិកត្រៀមខ្លួនជាស្រេចក្នុងការជួយអន្តរាគមន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicT5tKwbXFObA6FhbTPHmw-qSLqzP516Jll2S-hecx-ROp0y99kAu5vSBWvYTHuTfDXBZu9Y63F-dbihALuWZN8fzc_n1iNSr1rEaQdV7nHrsU_sS9Q4xmvzijLQnrjE-CvKAmAm7H72TVyWkVdF4mSWs6muHSqL6rcI0lMx6QuLxmgAHbfIUjSmkyXYSF/s860/photo_2026-01-13_09-14-11%20(2).jpg

ការប្រកាសរបស់ប្រធានាធិបតីអាមេរិកជាការដាក់សម្ពាធអ៊ីរ៉ង់ ខណៈពលរដ្ឋអ៊ីរ៉ង់បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាង២សប្តាហ៍ ដោយសារប្រាក់អ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ ។ លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គមថា ប្រទេសណាក៏ដោយដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ អាមេរិកនឹងយកពន្ធ២៥% សម្រាប់គ្រប់មុខទំនិញនាំចូលអាមេរិក អត្រាពន្ធនឹងអនុវត្តភ្លាមៗ ប៉ុន្តែលោកមិនបាននិយាយលម្អិតពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

អាមេរិកយកពន្ធក្នុងគោលដៅដាក់សម្ពាធប្រទេសមួយចំនួនដែលជាដៃគូពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ រួមមាន ៖ ចិន អ៊ីរ៉ាក់ អេមីរ៉ាត់អារ៉ាប់រួម (UAE) តួកគី និងឥណ្ឌា ។ លោកប្រធានាធិបតី Trump ធ្លាប់ព្រមានប្រើប្រាស់កម្លាំងទ័ព បើមេដឹកនាំអ៊ីរ៉ង់នៅតែសម្លាប់ក្រុមបាតុករ ដោយអ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt និយាយថា រដ្ឋាភិបាលអាមេរិកកំពុងពិចារណាបញ្ជូនកងទ័ពទៅវាយប្រហារអ៊ីរ៉ង់តាមផ្លូវអាកាស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYcElZB56BQJQPmgwN7hgp4YR3HUKZxFiFydWIuRi4zNjHlkgC80IueVOMYtg2pAxZCemIFtK2MRQu418THWnpk_k8sW8hx01FWDVxJqEH0xprZmh5_qL4mepUxomzPY0S4cc0w4HJJmMhjV7uIeYD7eUiOlAOk1GEpoxYR3pRJiDUytbmMJ56HKlZ1zr/s1080/photo_2026-01-13_09-14-11.jpg
ការធ្វើបាតុកម្មនៅអ៊ីរ៉ង់ចាប់ផ្តើមតាំងពីចុងខែធ្នូ ឆ្នាំ២០២៥ ដោយសារក្រុមបាតុករខឹងសម្បារប្រាក់អ៊ីរ៉ង់ធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយការធ្វើបាតុកម្មបានរីករាលដាលកាន់តែច្រើនកន្លែងប្រឆាំងនឹងមេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។ កាលពីថ្ងៃទី២៨ ខែធ្នូ អាជីវករនៅទីក្រុងតេហេរ៉ង់ បានប្រមូលគ្នាតវ៉ាប្រឆាំងមេដឹកនាំ ដោយសារប្រាក់អ៊ីរ៉ង់ធ្លាក់ចុះខ្លាំងក្នុងប្រវត្តិសាស្ត្រ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ខណៈអតិផរណាកើនឡើងជាង៤០% ដែលធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើង ដូចជា ៖ ប្រេងសណ្តែក និងសាច់សត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLInfKPuOotDzrKWIlJAe57rtTAfqNTHAKNFBh8BPo64dBOE36cByfiU25TG6NU_bVVXfrQ9kgfQ-NRzJ58ec6SE6uwyOWxNLS64MhvZHvlU_KfKlrTgaHQLbibxgYilPS7jbvr_Au-58f2XUvPEqw-bPwzxAluAiONTD5qeUR2HtTVNUvDaLHrpW8fuGk/s1280/photo_2026-01-13_09-14-12.jpg

ទីភ្នាក់ងារព័ត៌មានសិទ្ធិមនុស្ស (HRANA) បានបង្ហាញចំនួនក្រុមបាតុករស្លាប់កើនឡើងដល់ជាង៥០០នាក់ និងសន្តិសុខស្លាប់ ៤៨នាក់ ខណៈប្រភពព័ត៌មានផ្សេងទៀតថា ក្រុមបាតុករស្លាប់ដោយសារការបង្ក្រាបពីរដ្ឋាភិបាលកើនឡើងខ្ពស់ជាងនេះ និងមានក្រុមបាតុកររាប់ពាន់នាក់ត្រូវចាប់ខ្លួន ។ ការផ្តាច់សេវាអ៊ីនធើរណេតតាំងពីថ្ងៃទី៨ ខែមករា ដែលធ្វើឱ្យពិបាកត្រួតពិនិត្យចំនួនមនុស្សស្លាប់ពិតប្រាកដ ហើយសារព័ត៌មានបរទេសជាច្រើនមិនអាចរាយការណ៍ព័ត៌មានចេញពីប្រទេសអ៊ីរ៉ង់បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPRXngMnevHgR2ae8yQMkHsuqa55W73SPBDN9-WG0azM4xLHET9MAZcp7vX0qDEcBj1lAAKuIgzjdm4CBPfS3pPrDVCIMiD-RSfHqjL7h39jFJfj4-LJvkr0EP-NPyp_hlwTX05Jws7jbJS_ATCihOPax9xB-jNBx_L9ljYwJFKAiE-L4e1wSxqJDdF0QT/s1280/photo_2026-01-13_09-24-22.jpg

លោកប្រធានាធិបតី Trump និយាយជាញឹកញាប់អាមេរិកនឹងជួយអន្តរាគមន៍ភ្លាមៗបើមានការសម្លាប់បាតុករបន្ថែម ដោយលោកបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា ពលរដ្ឋអ៊ីរ៉ង់កំពុងស្វែងរកសន្តិភាព ការតវ៉ាប្រឆាំងអាចនឹងខ្លាំងក្លាជាងពេលណាៗទាំងអស់ដែលធ្លាប់កើតឡើងនៅអ៊ីរ៉ង់ ។ អាមេរិកកំពុងពិចារណាវាយប្រហារផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែរ និងគោលដៅផ្សេងៗនៅទីក្រុងតេហេរ៉ង់ ដើម្បីដាក់សម្ពាធរដ្ឋាភិបាលលោក Khamenei ៕

នាយករដ្ឋមន្ត្រីជប៉ុនអាចសម្រេចចិត្តរំលាយសភា និងរៀបចំការបោះឆ្នោតមុនពេលកំណត់

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនអាចនឹងសម្រេចចិត្តរំលាយសភា និងរៀបចំការបោះឆ្នោតសកលមុនពេលកំណត់ ខណៈសារព័ត៌មានជប៉ុនចុះផ្សាយពីបោះឆ្នោតនៅជប៉ុនអាចនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២៦ ។ ប៉ុន្តែលោកស្រីមិនបាននិយាយលម្អិតពីការសម្រេចចិត្តនេះទេ និងថា ផ្តោតសំខាន់លើការអនុម័តថវិកាដើម្បីឱ្យវិធានការជំរុញសេដ្ឋកិច្ចអាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារអតិផរណាទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLuKttOFD74gySCmDvsH7SyYjm7K4lsbFNkO_iwXZTDLWA_EQbTbhUvuibpq3z9cQLokKBOArI3QNH5x7KWyYu96LTwKv1o0W_5Y8gogOPK1FpyqyeJ6g3zO4RwULRPJrzp1BlTlBHI-Ihzm4JKbI0KM3kyXYGGIMf7fF2IfUVQGPx31Zba6ulphUma_AG/s860/photo_2025-10-21_13-46-16.jpg

លោក Hirofumi Yoshimura ប្រធានគណបក្សជប៉ុនច្នៃប្រឌិតដែលបានចូលរួមបង្កើតរដ្ឋាភិបាល និយាយមកកាន់ស្ថានីយទូរទស្សន៍ NHK កាលពីថ្ងៃទី១១ ខែមករា ថា លោកបានជួបជាមួយលោកស្រី Takaichi នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៩ ខែមករា គឺគោលជំហរចំពោះពេលវេលារៀបចំការបោះឆ្នោតរបស់លោកស្រីបានផ្លាស់ប្តូរយ៉ាងខ្លាំង វាមិនចម្លែកទេ បើលោកស្រីបោះឆ្នោតមុនពេលកំណត់ដូចការចុះផ្សាយរបស់សារព័ត៌មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga3nBXuOUp9iOMuZZsE18up6BvvHCFhmgsDwFZgFF8qaOalgohMyLSdD99S9qBxqdk5gBwxXE71P9hOJFqEIJyfh1qIT7AB9F-tSsBYl-RQdyz2zrHn0r08-C4PG6mNES6yJkEgActn94mQlOSQcUwfzx2BKTV3xCRIiCKSRFEjc_O7nSNYT9hErSOAAel/s860/photo_2025-10-21_13-46-17.jpg

កាសែតជប៉ុនបានចុះផ្សាយដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា នាយករដ្ឋមន្ត្រីជប៉ុនកំពុងពិចារណាពីការរៀបចំបោះឆ្នោតជាបន្ទាន់ នៅថ្ងៃទី៨ ឬថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុន្តែលោក Yoshimura ប្រធានគណបក្សជប៉ុនច្នៃប្រឌិត មិនបានពិភាក្សាពីថ្ងៃបោះឆ្នោតច្បាស់លាស់ជាមួយលោកស្រី Takaichi ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMYi45rXASfnh_rJL3WBIMYM2LcotV2bSlKxJkJLU0TUl1-BD9cw-6oRJlQbFYfYR8PDZOa6B8zDM0mYFhizD4v1sKqUJMrDSO4R4wNiCRbqXo8D20A8fH2Qfl2cjQ-97YH-2iH01FwA01DX7GZFJrACAK5XY2SkaNSOMndHIZIRLFAuABMxPhgW-ncC48/s2048/image_2025-10-21_14-47-45%20(2).png

លោកស្រី Takaichi ជានាយករដ្ឋមន្ត្រីស្រីដំបូងរបស់ជប៉ុន ដែលមានគោលនយោបាយអភិរក្សនិយមយ៉ាងខ្លាំងបានបដិសេធប្រាប់កាលបរិច្ឆេទច្បាស់លាស់ពីការរំលាយសភា ក្នុងពេលផ្តល់សម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ NHK ។ លោកស្រីគ្រាន់តែថ្លែងថា ពេលនេះ ផ្តោតសំខាន់លើការអនុម័តថវិកាដើម្បីឱ្យវិធានការជំរុញសេដ្ឋកិច្ចអាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារអតិផរណាទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiojGuGcIUTdpfimL-oMFpruTtA9ScXuTbl85qIR4W_qcmHxtV5zfQVixriPW1TEfvq6cQF6aM_5M4kuPz4jbAovOkk92Yl-TAc3a1qEFR_u7HtPrVxbM7MhgaAZDkDwf-kOL5oBU-j_UFwKMStF-boSrk_XKObAljxqSaH5SUoCXd8Oq8BeN2nEdWNiKrg/s820/image_2025-10-21_14-47-45.png

ចំណែកគណបក្សប្រឆាំងបានបង្ហាញក្តីបារម្ភរបស់ខ្លួន ប្រសិនបើមានការបោះឆ្នោតនៅខែកុម្ភៈខាងមុខ នឹងធ្វើឱ្យការអនុម័តថវិកានៅចុងខែមីនា មិនអាចទៅរួច ។ លោក Tetsuo Saito ប្រធានគណបក្សប្រឆាំងថា គួរឱ្យភ្ញាក់ផ្អើលណាស់ដែលនាយករដ្ឋមន្ត្រីជប៉ុនគ្រោងរំលាយសភាពេលរដ្ឋសភាបើកកិច្ចប្រជុំនៅថ្ងៃទី២៣ ខែមករា ស្របពេលសេដ្ឋកិច្ចជប៉ុនស្ថិតក្នុងដំណាក់កាលសំខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtkgQ0IjzYYrC8-ZQFexvjBWIvHMwwtWyj7VAD-KJeYXVtlKoZ4GBe6dIfd3rdwhv8xC0prvKAbNYuBYZeTxxy64gleoxPe8yvr0tU5T5y09_75jcgkKEjkSzC3R2ppYtBm_LEy6H5SRZZJiVKKHs00DnrA_Xion_WkKnzt3KCwI1rnfLM4JgAodVEMBdS/s1500/image_2025-10-21_14-47-47.png

តាមការលើកឡើងរបស់អ្នកវិភាគ ការបោះឆ្នោតមុនពេលកំណត់នៅប្រទេសជប៉ុនធ្វើឱ្យស្មុគស្មាញដល់ផែនការចំណាយថវិកា ចំនួន ៧៨ម៉ឺន ៣ពាន់លានដុល្លារអាមេរិក ដែលជាថវិកាដំបូងរបស់លោកស្រី Takaichi ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងអាចបង្ខំឱ្យរដ្ឋាភិបាលជប៉ុនត្រូវចំណាយថវិកាបណ្តោះអាសន្ន បើមិនអាចអនុម័តថវិកាទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_OE5bWo4TVGIckdCm1HnY-Dfv-KjtEifcxzk2Nu8cOfElIhEyd1aAm0_-nBxGo8hgx-w6B2iIcnS4zHSkm3b1lFwhmLgBnLm0cX4wSLFHuOmVl0-uAn7FBItSz31YYQMrupfQAgkdpq-ykvzJppsVBekoPxH4XQmgR7fjFHhjWBwbnO-OLVIporqi1UdT/s1920/image_2025-10-21_14-47-49.png

ទន្ទឹមនឹងនេះ ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងជប៉ុន និងចិន នៅតែបង្កហានិភ័យដល់សេដ្ឋកិច្ចជប៉ុន បន្ទាប់ពីលោកស្រី Takaichi បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា បើចិនវាយប្រហារតៃវ៉ាន់ គឺជាការគំរាមកំហែងជប៉ុន ។ ការលើកឡើងបែបនេះធ្វើឱ្យរដ្ឋាភិបាលចិនឆ្លើយតបវិញដោយការចាត់វិធានការជាច្រើន រួមទាំងរឹតបន្តឹងការនាំចេញទំនិញមួយចំនួនមកជប៉ុន ៕