Home Blog Page 120

សោ.កនាដក.ម្មប្រទេសថៃ! មនុស្សជាង ២០នាក់បានស្លា.ប់ ដោយសារការបាក់ដងស្ទួចនៅការដ្ឋានសង់ផ្លូវដែក

0

ខេត្តនគររាជសីមា ៖ យ៉ាងហោចណាស់មនុស្សចំនួន ២២នាក់បានស្លា.ប់ និងជាងរាប់សិបនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីដងស្ទូចដែលប្រើក្នុងការសាងសង់ស្ពានរថភ្លើងល្បឿនលឿនលើអាកាស បានបាក់ធ្លាក់ទៅលើរថភ្លើងដែលកំពុងដឹកអ្នកដំណើរ បណ្តាលឱ្យរេធ្លាក់ផ្លូវ និងឆេះ។ នេះបើតាមការចេញផ្សាយរបស់កាសែត Khaosod នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi39GYnfneDNWha-NQEW58Knx0r_VIGtIBMuKKoRkmMQbKZ6FJ2UzJVKhw6uw4ka2JnNSprawBTd0GzxoCybZ-YgHqv0p0-qbU0rDVbSYAf9n_WOvwb3AKiH9Py9C0p6cz84RtKebuLsDyQHbd0-8OTdwdUXsZWoQDS857X3CY4eG2vTTFZ1demp5bdCN24/s1280/photo_2026-01-14_11-28-32.jpg
បើតាមអាជ្ញាធរក្នុងតំបន់ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ០៩:០៥ នៅ Ban Thanon Khot ស្រុក Sikhio ខេត្តនគររាជសីមា ប្រទេសថៃ នៅពេលដែលស្ទូចដ៏ធំមួយបានធ្លាក់ទៅលើផ្លូវរថភ្លើង នៅខណៈដែលរថភ្លើងកំពុងដឹកអ្នកដំណើរពីទីក្រុងបាងកក ឆ្នពោះទៅ Ubon Ratchathani ហើយឆ្លងកាត់តំបន់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeIiWxmF-fWz_ms6-U0rjc0ojE6WS0TnaGZMdFwDRysL7EtDbrEdGLFBPMYuB4ZeZ6fMHZCwVTcwtfuAu753yf-H8c6YjbaVgzGy5h8XcKTULO5cY-j-0FqgAzmQ9HRCL0h59aaDYz1BGxrBEfVl3vhZwUJ7xiCJ_LojQCkPvlvokPLo1RXFIT78-paWCm/s1440/615688151_1192345696391099_3246709659733678281_n.jpg

គិតត្រឹមម៉ោង ១១ព្រឹកនេះ ក្រុមជួយសង្គ្រោះបានរកឃើញសា.កសពយ៉ាងហោចណាស់ ២២នាក់ហើយ ពីគំនរបា.ក់បែកនៃរថភ្លើងនៅកន្លែងកើតហេតុ ខណៈអ្នកដំណើរជាង ៤០ នាក់ផ្សេងទៀតនៅមានជីវិតបានរងរបួសជាទម្ងន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizDxPJNNiIOrFnPrr9kpBxcY3jB8tVpXkcf-ExPze4mZkLJbpZBkj8z8NMnaVYYEpXQrxKkc1LXlKL76ro8agk41ICC3L8sqdYoz6iaL4BDwpQ1ogWyfCgVuFdfCoyFZ0aGD6PBEXSK9WAU5Ks1Z8E3me9zwpuMgP83NGe_LHdewqOcRtU7wiK10cs_4Zr/s1440/614991756_1192345699724432_1498177316461982655_n.jpg

ជាមួយគ្នានេះ ក្រុមសង្រ្គោះបន្ទាន់មកពីការិយាល័យជួយសង្គ្រោះជាច្រើនផ្នែក បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដោយប្រើឧបករណ៍អារកាត់ និងគាស់កាយកម្ទេចកម្ទីរដែកដែលបានបា.ក់គ្របសង្កត់លើទូររថភ្លើង ដើម្បីជួយសង្គ្រោះអ្នកដំណើរដែលនៅជាប់គាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbBrYVlSEO4IeEbxY9NhZ-W5-axgImXJZW_wxul-Zy9rjRNOaXKr5nvWI7sdvpcvG7AMYwh8T3QhdxbwRjuH_CQdc5nu69AdDsYCShpeFeXMAPPVDx5zCPUQAevGjWHy5fYvg4o1l-ltZF9ZNpvdThQ2rtHQteN85lpsURAwHQiDPgrNw8h0Jau6ZBiQwe/s1280/photo_2026-01-14_11-28-32%20(2).jpg

យ៉ាងណាមិញ បច្ចុប្បន្នអាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតមូលហេតុនៃការដួលរលំនេះ ខណៈចំនួនអ្នកបាត់បង់ជីវិត និងរងរបួសត្រូវបានគេរំពឹងថា អាចមានការកើនើងបន្ថែមទៀត ដោយសារប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តនៅឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUYoziJhJP8_yQDTOhmcdZAiVNiW1OTLiy5wrZo0KYwYHUsRTQD3mFZCGmENE17kFFEcBPgiUAGetZpbWMaix7OyomH_VhGJM8gkn2HjlcNQa785BfmccHnMSbNUwdAw89RA2cs-DYEuIhia_BtlZZEpGDQFn7T28NHByAwRpxWqV2g_nZH0tWVXt-r_vW/s1280/photo_2026-01-14_11-28-31.jpg

ថ្មីចែស! គណបក្សមួយនៅថៃស្នើបង្កើតច្បាប់ថ្មី ដែលអនុញ្ញាតឲ្យស្ត្រីម្នាក់រៀបការប្ដីបាន៤នាក់ដោយស្របច្បាប់

0

បាងកក ៖ បេក្ខជននាយករដ្ឋមន្ត្រីថៃម្នាក់ កំពុងបង្កឱ្យមានការជជែកវែកញែកយ៉ាងទូលំទូលាយ បន្ទាប់ពីបានស្នើដាក់ចេញនូវគោលនយោបាយមួយ ដែលអនុញ្ញាតឱ្យស្ត្រីថៃអាចមានស្វាមីរហូតដល់បួននាក់ ដោយស្របច្បាប់ ដើម្បីរក្សាសមភាពយេនឌ័រនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយដោយកាសែត Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9OSUeGOjlvJnKuUa6-vv_oAtcFXiloOYPKPYO0YlkCz12PfR31S55EzYm4iqD0cC0hFGPNjCYmTJjK1H6OdSpVS9JmbRtBD3sq7wLymRaUWQy0yvDZnVFd0ApRnCkQCruKttbjvqCsjdCM99h_MQR7d8jZiYBiGdQ3Eklm-AzKXjl4hLUzkM8UYJ0SLgJ/s1280/photo_2026-01-14_09-14-21.jpg

លោក Mongkolkit Suksintharanont បេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សជម្រើសថៃ បាននិយាយនៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយកាលពីថ្មីៗនេះថា “ទាក់ទងនឹងសមភាពយេនឌ័រ ឬភាពមានសិទ្ធិស្មើគ្នា ស្ត្រីគួរតែត្រូវបានអនុញ្ញាតឱ្យមានស្វាមីមិនលើសពីបួននាក់ ប្រសិនបើភាគីទាំងអស់ព្រមនទទួលយកគ្នាទៅវិញទៅមក”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6zA9q-zLxlDFSY_wUUWn5Hjb_VT8-UHQj-qLtRDgy2R7wW9OD7TmXenUDndyi2oFLLFGqFCZGoQBV8tQhlyjY3smzzawiVvvLoSfclRTBjKlqnxbs2TU6xUrSpJEYWYTXkKOfaLbfkRjQr6ADKAkyTY4GcQyej0ePpA7ltP7Bph2bMrKBmjbBvte_QQr/s1024/photo_2026-01-14_09-14-20.jpg

សំណើនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត ដោយអ្នកប្រើប្រាស់កំពុងជជែកវែកញែកថាតើវាឆ្លុះបញ្ចាំងពីការគិតបែបជឿនលឿន, ជាគោលនយោបាយលេងសើច ឬការប៉ុនប៉ងដោយចេតនាដើម្បីញុះញង់ឲ្យមានការពិភាក្សា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2YUrwAp-8APz3d8hj84Ya-LknyLDOoBKzCMQmLgUL45ENm5QZy26BcSzBIOeL0zkPL6k_Qtepk2LmZfOc_h9-0_LqMmcJ5Smvba9QAiHhQKYdDupecb6AQLwXnILbjqr2oZ2JZPMX7HU7WzjBpyK8pHapL6YPnM7bjrrzU_OawuoltDbCdNMsJByThHYK/s1250/photo_2026-01-14_09-14-21%20(2).jpg

តាមការកត់សម្គាល់របស់សាធារណជននៅក្នុងប្រទេសថៃ នេះមិនមែនទើបលើកទី១ឡើយ ដែលលោក Mongkolkit ដាក់ចេញគោលនយោបាយប្លែកខុសគេឯងបែបនេះ។ កន្លងមក បេក្ខភាពនាយករដ្ឋមន្រ្តីថៃរូបនេះ ធ្លាប់ស្នើឲ្យបង្កើត «កងកម្លាំងអវកាស» សម្រាប់ប្រទេសថៃ, ផ្តល់ការលើកទឹកចិត្តជាសាច់ប្រាក់ដល់ស្ត្រីដែលមានផ្ទៃពោះដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ, ការកំណត់ឲ្យពលរដ្ឋក្នុងវ័យធ្វើការ ត្រូវហាត់ប្រាណប្រចាំថ្ងៃជាថ្នូរនឹងការឡើងប្រាក់បៀវត្សរ៍ និងការពង្រឹងវិស័យយោធា រួមទាំងលទ្ធភាពនៃការទិញយកអាវុធនុយក្លេអ៊ែរជាដើម។

ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់បានច្រានចោលគំនិតនេះដោយអះអាងថា វាជារឿងមិនសមរម្យផ្នែកវប្បធម៌ ដោយព្រមានថាវាអាចមានជម្លោះជាមួយក្របខ័ណ្ឌច្បាប់ និងតម្លៃស្ដ្រីនៅក្នុងសង្គមរបស់ប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0X29j6SrZ2MKIAUvd1GcWxM6Ush5n1vRgJZnaBvjhkyQfyzoWlXnERZuoBPETpdjqsieUDjuNjpSB075cOufZu3Cd_Nm9RsaHt9H9Lq7virAavju8rSmGySqD2OHZhJmkcamWHir-51dNxfD1h9MMb7A-0uvrSJffqAflrp9j_RmDg0XHtSC0BQXmAkVS/s640/photo_2026-01-14_09-14-21%20(3).jpg

សរុបមកសំណើនេះមិនទាន់ត្រូវបានអនុម័តជាច្បាប់នៅឡើយទេ ប៉ុន្តែវាទទួលបានជោគជ័យក្នុងការទាក់ទាញការចាប់អារម្មណ៍ទៅលើការពិភាក្សាកាន់តែទូលំទូលាយអំពីសមភាពយេនឌ័រ សិទ្ធិអាពាហ៍ពិពាហ៍ និងកំណែទម្រង់ច្បាប់នៅក្នុងប្រទេសថៃ ខណៈអ្នកមួយចំនួនក៏បានបង្ហាញការគាំទ្រចំពោះគោលនយោបាយនេះផងដែរ៕

លោក Trump ប្រកាសគាំទ្រ និងលើកទឹកចិត្តក្រុមបាតុករអ៊ីរ៉ង់ឱ្យបន្តធ្វើបាតុកម្ម

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ជំរុញឱ្យពលរដ្ឋអ៊ីរ៉ង់បន្តបាតុកម្ម និងចងចាំឈ្មោះជនដែលប្រព្រឹត្តទង្វើអាក្រក់ដាក់ពួកគេ ព្រមទាំងសន្យាលូកដៃរឿងបាតុកម្ម ។ ការប្រកាសលូកដៃរបស់ប្រធានាធិបតីអាមេរិក បន្ទាប់ពីស្ថាប័នគ្រប់គ្រងសាសនាអ៊ីរ៉ង់បង្ក្រាបបាតុករយ៉ាងធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ដែលបណ្តាលឱ្យបាតុករស្លា.ប់រហូតដល់ជាង២,០០០នាក់ ត្រឹមរយៈពេលជាង២សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicT5tKwbXFObA6FhbTPHmw-qSLqzP516Jll2S-hecx-ROp0y99kAu5vSBWvYTHuTfDXBZu9Y63F-dbihALuWZN8fzc_n1iNSr1rEaQdV7nHrsU_sS9Q4xmvzijLQnrjE-CvKAmAm7H72TVyWkVdF4mSWs6muHSqL6rcI0lMx6QuLxmgAHbfIUjSmkyXYSF/s860/photo_2026-01-13_09-14-11%20(2).jpg

លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គមថា ពលរដ្ឋអ៊ីរ៉ង់ដែលស្រឡាញ់ជាតិត្រូវតែបន្តបាតុកម្មកាន់កាប់ស្ថាប័ននានារបស់ខ្លួន អាមេរិកនឹងលូកដៃរឿងបាតុកម្ម ប៉ុន្តែលោកមិនបានបញ្ជាក់ថា ការលូកដៃនេះធ្វើឡើងតាមវិធីណាទេ ។ លោកលុបចោលការប្រជុំទាំងអស់ជាមួយមន្ត្រីអ៊ីរ៉ង់ រហូតដល់ពួកគេឈប់បង្ក្រាបបាតុករដោយគ្មានមូលហេតុ បន្ទាប់មក លោកប្រាប់ពលរដ្ឋអ៊ីរ៉ង់ថា ឱ្យចងចាំឈ្មោះជនល្មើសសម្លាប់បាតុករ ពីព្រោះជនល្មើសត្រូវតែសងសំណងយ៉ាងច្រើន ។

កាលពីថ្ងៃទី១២ ខែមករា លោកប្រធានាធិបតី Trump បានប្រកាសយកពន្ធទំនិញស្មើ២៥% របស់ប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ និងប្រទេសនាំចេញប្រេងឥន្ធនៈ ហើយលោកថា ការបង្កើនប្រតិបត្តិការកងទ័ពជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដែលអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ដើម្បីប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់បង្ក្រាបបាតុករយ៉ាងធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLInfKPuOotDzrKWIlJAe57rtTAfqNTHAKNFBh8BPo64dBOE36cByfiU25TG6NU_bVVXfrQ9kgfQ-NRzJ58ec6SE6uwyOWxNLS64MhvZHvlU_KfKlrTgaHQLbibxgYilPS7jbvr_Au-58f2XUvPEqw-bPwzxAluAiONTD5qeUR2HtTVNUvDaLHrpW8fuGk/s1280/photo_2026-01-13_09-14-12.jpg

រដ្ឋាភិបាលអ៊ីរ៉ង់បានកាត់ផ្តាច់បណ្តាញទំនាក់ទំនងនានា រួមទាំងអ៊ីនធើរណេតដើម្បីរារាំងការចែកចាយព័ត៌មាន ខណៈអង្គការសហប្រជាជាតិថា អាចប្រើប្រាស់ទូរស័ព្ទនៅអ៊ីរ៉ង់បានវិញហើយ ប៉ុន្តែអ៊ីនធើរណេតនៅតែមានបញ្ហា ។ មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk គ្រោងផ្តល់សេវាអ៊ីនធើរណេតផ្កាយរណប Starlink មិនគិតថ្លៃឱ្យពលរដ្ឋអ៊ីរ៉ង់ប្រើប្រាស់ បន្ទាប់ពីលោកប្រធានាធិបតី Trump និយាយកាលពីថ្ងៃទី១១ ខែមករា ចង់ជជែកជាមួយលោកពាក់ព័ន្ធនឹងការផ្តល់សេវាអ៊ីនធើរណេតនៅអ៊ីរ៉ង់ឡើងវិញ ។

បាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ីរ៉ង់ គឺបណ្តាលមកពីពលរដ្ឋខឹងសម្បារនឹងសេដ្ឋកិច្ចកាន់តែអាក្រក់ ដែលក្លាយជាបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់មេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។ បាតុកម្មកើតឡើងស្របពេលទីក្រុងតេហេរ៉ង់រកការដាក់សម្ពាធពីសហគមន៍អន្តរជាតិ បន្ទាប់មក ក៏រងសម្ពាធពីអ៊ីស្រាអែល និងអាមេរិក កាលពីឆ្នាំ២០២៥ ។

នេះជាលើកដំបូងដែលបាតុករស្លាប់ដោយសារការបង្ក្រាបកើនឡើងដល់ជាង២,០០០នាក់ បន្ទាប់ពីពួកគេប្រមូលគ្នាតវ៉ានៅទូទាំងប្រទេសប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់អស់រយៈពេលជាង២សប្តាហ៍ ។ អង្គការសិទ្ធិមនុស្សអាមេរិក (HRANA) រាយការណ៍ថា បាតុករបានស្លាប់ចំនួន២,០០៣នាក់ និងមានបាតុករចំនួន១៦,៧៨៤នាក់ទៀតត្រូវចាប់ខ្លួន ។

ចំណែករដ្ឋាភិបាលអ៊ីរ៉ង់មិនទាន់ប្រតិកម្មនឹងការយកពន្ធទំនិញរបស់អាមេរិកទេ ប៉ុន្តែចិនបានរិះគន់ការយកពន្ធនេះយ៉ាងខ្លាំង ដោយសារអ៊ីរ៉ង់កំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីអាមេរិករួចទៅហើយ ដោយសារអ៊ីរ៉ង់នាំចេញប្រេងទៅចិន តួកគី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម និងឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

គួរបញ្ជាក់ថា ពលរដ្ឋអ៊ីរ៉ង់ចាប់ផ្តើមធ្វើបាតុកម្មតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីប្រឆាំងនឹងតម្លៃប្រាក់អ៊ីរ៉ង់ធ្លាក់ចុះ ហើយបាតុកម្មក៏រាលដាលកាន់តែខ្លាំងឈានដល់ការផ្តួលរំលំស្ថាប័នគ្រប់គ្រងសាសនា ខណៈមន្ត្រីអ៊ីរ៉ង់បានចាត់វិធានការគាបសង្កត់បាតុករដែលតវ៉ាប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ៕

ថៃត្រៀមពង្រាយសមត្ថកិច្ចជាង១២ម៉ឺននាក់នៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា និងម៉ាឡេស៊ី នាថ្ងៃបោះឆ្នោត

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Naewna News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថៃត្រៀមពង្រាយសមត្ថកិច្ចរហូតដល់១២ម៉ឺន ៦ពាន់នាក់ នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា រួមមាន ៖ បុរីរាំ សុរិន្ទ ស៊ីសាកេត ឧប៊ុនរ៉ាជថានី ចន្ទបុរី ស្រះកែវ និងត្រាត ព្រមទាំងខេត្តចំនួន៣ ជាប់ម៉ាឡេស៊ី នាថ្ងៃបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ ក្រោមហេតុផលការពារសុវត្ថិភាព រីឯខេត្តផ្សេងទៀតគ្មានការពង្រាយសមត្ថកិច្ចទេ ។

នៅថ្ងៃទី១៣ ខែមករា អគ្គស្នងការរងនគរបាលជាតិថៃ លោក សាំរ៉ាន ណួនម៉ា បានលើកឡើងពីការបើកមជ្ឈមណ្ឌលសន្តិសុខ និងសណ្តាប់ធ្នាប់ការបោះឆ្នោត ដែលមជ្ឈមណ្ឌលដំណើរការចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ថា មជ្ឈមណ្ឌលនឹងសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោត និងកងទ័ព ដើម្បីរក្សាសណ្តាប់ធ្នាប់ការិយាល័យបោះឆ្នោត ជាង៩ម៉ឺនកន្លែងនៅទូទាំងប្រទេសថៃ ។ មជ្ឈមណ្ឌលត្រូវការកម្លាំងសមត្ថកិច្ច ចំនួន១២ម៉ឺន ៦ពាន់នាក់ ដើម្បីជួយការពារសុវត្ថិភាពក្នុងថ្ងៃបោះឆ្នោត ហើយការិយាល័យបោះឆ្នោតមួយចំនួនត្រូវការសមត្ថកិច្ចល្បាតព្រំដែនផងដែរ ។

កិច្ចប្រជុំពាក់ព័ន្ធនឹងការពង្រាយសមត្ថកិច្ចនាថ្ងៃបោះឆ្នោតខាងមុខ គឺផ្តោតសំខាន់លើការពង្រាយសមត្ថកិច្ចនៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា រួមមាន ៖ បុរីរាំ សុរិន្ទ ស៊ីសាកេត ឧប៊ុនរ៉ាជថានី ចន្ទបុរី ស្រះកែវ និងត្រាត ហើយកិច្ចប្រជុំបានពិភាក្សាពីស្ថានការណ៍អាក្រក់អាចកើតឡើង ។ ប្រសិនបើមានការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃនាថ្ងៃបោះឆ្នោត ថៃនឹងបញ្ជូនរថក្រោះ ព្រមទាំងជម្លៀសពលរដ្ឋចេញភ្លាមៗ ។

ក្រៅពីនេះ កម្លាំងសមត្ថកិច្ចនឹងដាក់ង្រាយក្នុងខេត្តចំនួន៣ នៅភាគខាងត្បូងផងដែរ បើមានហេតុការណ៍អាក្រក់កើតឡើង នឹងមានការទាក់ទងជាមួយគណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោត ឬបិទការិយាល័យបោះឆ្នោតមួយចំនួនក្នុងតំបន់ប្រឈម ដែលនេះងាយស្រួលដល់ការថែរក្សាសុវត្ថិភាព ។ សមត្ថកិច្ចល្បាតព្រំដែននឹងសហការជាមួយកងទ័ព បើមានអ្វីកើតឡើង រួមទាំងផ្លាស់ប្តូរពេលវេលាបោះឆ្នោត ក៏ដូចជាត្រួតពិនិត្យការបំផ្លាញស្លាកសញ្ញាឃោសនាបោះឆ្នោត ។

ចំណែកនៅបណ្តាខេត្តផ្សេងទៀត ក្រៅពីខេត្តជាប់ព្រំដែនកម្ពុជានិងម៉ាឡេស៊ី លោក សាំរ៉ាន ណួនម៉ា អគ្គស្នងការរងនគរបាលជាតិបានបញ្ជាឱ្យសមត្ថកិច្ចខេត្តនីមួយៗវាយតម្លៃហានិភ័យ និងរាយការណ៍ពីហេតុការណ៍បន្ទាន់ដើម្បីពិចារណាបញ្ជូនកម្លាំងសមត្ថកិច្ចទៅការពារ ។

ដោយឡែក សមាជិកសភាគណបក្សប្រជាជនបង្ហាញក្តីបារម្ភពីការដកប្រាក់ជាង១៦ម៉ឺនលានបាត (ស្មើជាង៥លានដុល្លារ) ទៅប្រើប្រាស់ក្នុងការទិញសន្លឹកឆ្នោតនោះ លោក សាំរ៉ាន ណួនម៉ា និយាយថា សមត្ថកិច្ចកំពុងតែស៊ើបអង្កេតករណីនេះ ប៉ុន្តែមិនទាន់មានពលរដ្ឋដាក់ពាក្យប្តឹងពីការទិញសន្លឹកឆ្នោតទេ ៕

«អប្សរាមាស អប្សរាប្រាក់» ពីបងប្អូនស្រីត្រកូល «អ៊ិន» មានអត្ថន័យឆ្លុះបញ្ចាំងពីក្រោយ

0

បវរកញ្ញា អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា ជាបងស្រីបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបងប្អូនអ្នកទាំងពីរបានតែងខ្លួនជា«អប្សរាមាស អប្សរាប្រាក់» ចូលរួមកម្មវិធីរបស់ ជី ដេវីត និង ទេព បូព្រឹក្ស។ តាមការបញ្ជាក់របស់អ្នកទាំងពីរការតុបតែងខ្លួនបែបនេះគឺមិនងាយស្រួលឡើង ខណៈវាមានអត្ថន័យបង្កប់ពីក្រោយថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcgOw9YZ6KDxsp4rjjKEJ90M8Hb4ouMFzMGF9J3jwRl7AUa8mm9QzsCJryVCPylPE-OTFRn2Q4IAsr4WglcTL8bjXcXoXke7YovY-zVjhWJYVeuWQZ7jbnLvda4dw0S216PfdXtgMi_OsWGPUAN7DffWt3ChW1njA2woGeVvzhbT8Y6BOKrAMjvsBhI5H5/s2048/image_2026-01-13_15-01-58.png

អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ថាការតែងខ្លួនរបស់នាងដ្បិតតែលំបាកប៉ុន្តែក្នុងនាមជាកូនខ្មែរនាងត្រូវតែថែរក្សានិងធ្វើឱ្យបាន។ លក្ខិណា ថែមទាំងសំណូមពរឱ្យសាធារណជនថែរក្សាការពារវប្បធម៌ខ្មែរទាំងអស់គ្នា។ ចំណែកបងស្រីរបស់ លក្ខិណា គឺកញ្ញា អ៊ិន ម៉ូលីកា វិញបានតែងខ្លួនជាអប្សរាប្រាក់ ខណៈបងប្អូនអ្នកទាំងពីរគឺបានសម្រេចចិត្តភ្លាមៗទៅចូលរួមកម្មវិធី «ខ្លឹមព្រះនគរ» ដោយជិះស៊ីក្លូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbtLxcHXr6481OnK39fNfRhpfwwMqsmMr2adrVM-XiaFIkTZmrwDV7oayLQ95AnHAIigWpiB94uzhltecQrpqJhaFHilXuVwpqFIe_qtkumM2aLLRYefD6WmG6bj1QYsgLL_qC9sxIjxICvF5VK8O5EEw4M6vIzDGWNiQGXgPHRcBwbfaNypj8Mdu_KQfn/s2048/image_2026-01-13_15-02-00.png

តាមការបរិយាយរបស់ អ៊ិន ម៉ូលីកា «ធីតាឯកសង្រ្កាន្ត»ឆ្នាំ២០២៣ បានឱ្យដឹងថាពួកគេតុបតែងខ្លួនតាំងពីម៉ោង១២ថ្ងៃត្រង់ ទោះបីជាមានការស្អិតខ្លួនក្តីប៉ុន្តែនោះមិនជាបញ្ហាចោទនោះទេ។ ចំពោះអត្ថន័យនៃឈុត «អប្សរាមាស អប្សរាប្រាក់» ម៉ូលីកា បានពន្យល់ថា នៅប្រាសាទអង្គរវត្តពេលពន្លឺព្រះអាទិត្យរះឡើងគឺចាំងពណ៌មាស ហើយនៅពេលថ្ងៃឡើយគឺចេញជាពណ៌ប្រាក់វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy9mVz3OH87h7_ut0ysoKl3RCVX0s-Ac5ykj0c7Hg1rXKDPPx032MERP4p6T71iKgkd5fTSRl3ekuS4tL8uhb7fgoikWkD619wItzX0Ddfg4bO5kFra5HzxAzcMHqz0AU5RTUYKLZXKLgUckw6tlGKeTK_pXfvIOy06Ef5Rqb5G3IsVyrrGrxxaIyXLWpp/s2048/image_2026-01-13_15-01-56.png

វីដេអូដែល អ៊ិន លក្ខិណា និងបងស្រី តែងខ្លួនជា «អប្សរាមាស អប្សរាប្រាក់» នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងរហូតមកទល់នឹងរសៀលថ្ងៃទី១៣ មករា នេះមានការទស្សនាលើសពី៥.៤លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ លក្ខិណា។ មិនត្រឹមតែប៉ុណ្ណោះរូបភាពអ្នកទាំងពីរបានលេចឡើងនៅលើផេកគាំទ្របវរកញ្ញានៅក្រៅប្រទេសផងដែរ៕

ពេជ្រ សូលីកា និង យូរ៉ា ហ៊ានអះអាងថា ជី ដេវីត និង ទេព បូព្រឹក្ស មានចិត្តល្អនិង ស្រលាញ់វប្បធម៌ពិតមិនក្លែងក្លាយ

0

ព្រឹត្តិការណ៍ «ខ្លឹមព្រះនគរ» ដែលរៀបចំឡើងដោយតារាចម្រៀង ជី ដេវីត និងទេព បូព្រឹក្ស ពិតជានាំមកនូវផ្ទាំងទស្សីយភាពដែលមិនអាចបំភ្លេចបានក្នុងបេះដូងកូនខ្មែរ។ ការរៀបចំបង្ហាញពីវប្បធម៌ខ្មែរនេះ ពេជ្រ សូលីកា ហ៊ានអះអាងថានោះជាក្តីស្រលាញ់ពិតប្រាកដរបស់ទេព បូព្រឹក្ស។ ចំណែកឯអ្នកលក់អនឡាញ យូរ៉ា វិញហ៊ានធានាថាប្តីប្រពន្ធមួយគូនេះពិតជាមនុស្សល្អពិតៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimefbiMCQGaon8cYWPYHMYv0lCVqmcPlWJmzMfv0-EP1S_7r5hDujwxHQyjjO1faJM4YaNzjIOAyqY5bc_a1epwIjH5r6A8OJUQOsd60nag2w-8XzalV-qwj7wjyJT2EWYvhxrcVo1sOWJw-ck0estpSqf3tOCACQCEjxRNZRRCJ5a3ESEa4qnB9xWja2T/s2048/image_2026-01-13_08-47-16.png
តារាចម្រៀង ពេជ្រ សូលីកា បានបង្ហាញពីអារម្មណ៍របស់ខ្លួនមានមោទនភាពចំពោះតារាចម្រៀង ទេព បូព្រឹក្ស ដែលជាមិត្តសម្លាញ់ម៉ឺនឆ្នាំក្នុងការធ្វើរឿងដ៏អស្ចារ្យសម្រាប់វប្បធម៌ ខ្មែរ។ នាងបានសរសេរនៅលើបណ្តាញសង្គមបង្ហាញទៅកាន់សាធារណជនថា «ឯងធ្វើវាបានល្អបំផុតហើយ គ្នាសប្បាយចិត្តពេលឃើញឯងមានក្ដីសុខជាមួយអ្វីដែលឯងចង់ធ្វើចេញពីបេះដូងឯង។ មិនថាក្នុងកាលៈទេសៈណាមិត្តម្នាក់នេះ តែងតែគាំទ្រត្រេកអរហើយគោរពតាមការសម្រេចចិត្តរបស់ឯងជានិច្ច ។ព្រោះគ្នាពិតជាបានទទួលនូវអារម្មណ៍ ចេញពីបេះដូងដែលស្នេហាវប្បធម៌ជាតិពិតមិនក្លែងបន្លំមួយវិនាទីណារបស់ឯងពិតៗឯងធ្វើចេញពីចិត្តនឹងបេះដូងទើបឯងទទួលបានក្ដីស្រលាញ់ដ៏កក់ក្ដៅមួយនេះ I’m so proud of you»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeTOmkz_SDcaZ5PwudzW1WPCjBs8dsyidf4XlxKHi9NP6qtQWTp9Lkn176mYTD5ZFKzEHzpDC0e4yRbqI6Hd7EZHczezygsIdQcZ9NPfMvv2vu-4nwTMLv9Ybb-bg9Nw-txU4nBHBJMDNWAMc8J0ikaOurIQk93fw1dtgeEqd8_GW8UGQywifwcrCzmdiV/s1440/image_2026-01-13_08-47-23.png

ចំណងមិត្តភាពរបស់តារាចម្រៀង ពេជ្រ សូលីកា និង ទេព បូព្រឹក្ស មានភាពរឹងមាំនិងគាំទ្រគ្នាទៅវិញទៅមកបែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXrqw-qX7pWx8HkHKZc2LYhpZOZSEzXWhRqhyrZHLknZ2swuxS_QJFDBu6Z9ydAkDZXtgtfaJryB4j8UdCVl7dCc89mEh33Ly3eZ0dnZmSvkr2L4gP2gJFmsaNPhITEehQhwNjSs3CecWMi1khjxmEPjwXiAq1dTIAv4OFKg9DtcvelfUO2w9cD9bzOgJp/s2048/image_2026-01-13_08-47-15.png

ងាកមកកាន់អ្នកលក់អនឡាញ យូរ៉ា វិញ ដ្បិតថាមិនបានចូលរួមកម្មវិធី «ខ្លឹមព្រះនគរ»ដោយផ្ទាល់ប៉ុន្តែបានបង្ហាញពីភាពចិត្តល្អរបស់ប្តីប្រពន្ធមួយគូនេះ។ អ្នកនាង យូរ៉ា បានបង្ហោះរូប ជី ដេវីត និង ទេព បូព្រឹក្ស អមមកជាមួយនឹងពាក្យពេចន៍ថា «មនុស្សល្អពិតខ្ញុំហ៊ានចេញមុខនិយាយថាបេះដូងគាត់ល្អណាស់ខ្ញុំនៅឧត្តរមានជ័យមែនពិត តែការបារម្ភ រុញជាប្រាក់ឱបត្ថម្ភស្បៀងកងទ័ព សង្គ្រាមពីរដងមកនេះ ចែព្រឹក្ស បងវីត គិតគូរហូតដល់ខ្ញុំរអៀសខ្លួន មិនចាំបាច់ស្នើសុំ តែគាត់សួររាល់បញ្ហាព្រំដែនតាមរយៈខ្ញុំរហូត បងៗកងទ័ពម៉ារយះធំមកនេះខាងប្រាសាទតាមាន់ តាក្របីដែលបានទទួលស្បៀងអាហារហូប មិនភ្លេចទឹកចិត្តបរិសុទ្ធរបស់បងទាំងពីរទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4dS-WqkKxVE50hYFDKZi0jOS9nKOMLqZqiBiQMzmdUXPf8KRYkYL38nVo4mpbqqJGDBLu9b_j5IJkjE9IRFe7PEasAdHb3xp_tOG_LzUruqG80rViAc7_nYt-YMgZ7FtiqLpyR-WIXiZqfwrBfIdD0K9EtljNfpdboMRZG2faJEy67JLBK53fKyaoy9r/s2048/image_2026-01-13_09-02-21.png

ឃើញមានការសរសើរមកកាន់ខ្លួនបែបនេះតារាចម្រៀង ជី ដេវីត ក៏បានចូលទៅអរគុណអ្នកនាង យូរ៉ា ផងដែរជាពិសេសថែមទាំងបានហៅគ្នាថាជាអ្នកដន្លងទៀត៕

វណ្ណដា និងតារាល្បីៗជាច្រើនរូបផ្តល់អំណោយនិងបង្ហាញក្តីស្រលាញ់នៅជំរំភៀសសឹកមួយកន្លែងនៅខេត្តសៀមរាប

0

បន្ទាប់ពីរៀបចំស្បៀងដែលទទួលបានពីកម្មវិធីប្រគំតន្រ្តីនៅប្រទេសបារាំងនិងមូលធិនិផ្សេងទៀតសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករ សិល្បការិនីជាច្រើនរូបទៅចែកអំណោយនៅជំរំភៀសសឹកមួយកន្លែងនៅឯខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggN2XOcuGT9_rvCg0_0EDJ6ecieIU3DTMpjeiHNELczgKbStPfhRzK4W5fn4IAFESJIfXIsmVyInQB_5Hev5I8Hx9xNWHH3pswqVtKTt5-OgmWQn97zpcAHx0m4C5g4CyAten_zZCBLttLzODXG_zBAD5D9Gg5Qijhr4Ixc_2sBCeXrjviGM7KDOVrr6OT/s2048/image_2026-01-13_13-30-54.png

វណ្ណដា វណ្ណថាន រ៉េត ស៊ូហ្សាណា នរិទ្ធ យូហៃ ស៊ីន យូប៊ីន JB ខាត់ វៃហាង តារាកំប្លែងនាយក្រឹម នាយចាយចៀន ពិធីការិនីដ៏ល្បីល្បាញ យុគ ចិន្តា និងសិល្បករផ្សេងទៀតបានបង្ហាញវត្តមាននិងសេចក្តីស្រលាញ់ចំពោះក្មេងៗនៅជំរំភៀសសឹកនោះ។ សិល្បករ សិល្បការិនី បានផ្តល់បរិយាកាសរីករាយកាន់បន្ថយភាពតានតឹងជាមួយនឹងការបកស្រាយចម្រៀង និងការផាត់ពណ៌គំនូរផងដែរ។ សកម្មភាពរបស់តារាល្បីៗទាំងនេះគឺស្ថិតក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរតាមរយៈមូលនិធិ « Rise For Khmer»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUCD6w6FcXtRCZWkkU1-dlZ54JnOR5BtwnGxfSY6uLJwLRqxSRfoK6woNscjPm8w0PeHjUOgAkd22XpbP4QbSKHsXRfztlFRpupMtlg8njy_bqu3HCGOouh2WKaDLFGf66V8AHjjs2aS3pRD5MgcMnGgv1GstUMVbLxVH95pC3aJ6FS_hrQUOTxwzBuu8p/s2048/image_2026-01-13_13-30-55.png

វីដេអូមួយដែលចែករំលែកនៅលើបណ្តាញសង្គមទិកតុកគេបានឃើញតារាចម្រៀងរ៉េប វណ្ណដា នៅជិតនឹងកុមារីម្នាក់ដែលកំពុងផាត់ពណ៌គំនូរដែលទឹកមុខតារាប្រុសរូបនេះពោរពេញដោយក្តីស្រលាញ់និងភាពកក់ក្តៅ។ ចំណែកឯវីដេអូផ្សេងទៀតបានបង្ហាញឱ្យឃើញសិល្បករ សិល្បការិនី បង្ហាញបរិយាកាសរីករាយតាមរយៈសកម្មភាពផ្សេងៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqnJbXciCF2ndnOp0yRfFHCpl5JTIX7S1_ZyJ06pGUkGy8tlpzR-9LYwP_yLDqaamPcb1csUnqZp7mPyldB32POq_HcmRMeV2XIOpY2TQxeoK96nvBRCH9V5kbnKvw7gsMpwVn_myLpv547u4k4GoP95M0lVF2Z00Fu0wmHk8IcRW5pOQpaiWjSZvN-DyT/s2048/image_2026-01-13_13-31-06.png

ការចូលរួមរបស់ វណ្ណដា និងតារាល្បីជាច្រើនទៀតកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះគឺបាននាំយកសម្ភារប្រើប្រាស់ និងស្បៀងអាហារ ទៅចែកជូនបងប្អូនជនភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព ចំនួន១៨០០គ្រួសារ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ ខេត្តសៀមរាប៕

ថៃបរាជ័យក្នុងការបា.ញ់បង្ហោះផ្កាយរណប បណ្ដាលឲ្យឆេះធ្លាក់ទៅក្នុងមហាសមុទ្រឥណ្ឌា

0

បាងកក ៖ ថ្ងៃទី 13 ខែមករា ឆ្នាំ 2026 ទីភ្នាក់ងារអវកាសថៃបាននិយាយថា ការបា.ញ់បង្ហោះផ្កាយរណប THEOS-2A ដែលសមិទ្ធផលវិស្វករថៃព្យាយាមបង្កើត បានទទួលបរាជ័យក្នុងពេលបង្ហោះឡើងទៅលើលំហរពីស្ថានីយអវកាសប្រទេសឥណ្ឌា ហើយបានធ្លាក់ចុះមកវិញចូលទៅក្នុងមហាសមុទ្រឥណ្ឌានៅភាគខាងត្បូង ។ នេះបើតាមការចេញផ្សាយរបស់កាសែត Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1ZZSpHTp9ikflYTGCagtUxL9L3L5xd3uvdTFjTzA9kLIR9_PrRPkOjNccsQccKaLJuLv4q-gN4tfXIwv9sciFGZSh9xdmCIzgqP7WMB_isDV7e8MO93xbTxfzneCyLeTDpWk8w5DS0srjKJD3NPnbIIUz1B-93B9MbZBSMIePDzsP2TELViaHN1AymMeT/s1200/image_2026-01-13_16-11-29.png
បន្ទាប់ពីត្រូវបានបា.ញ់បង្ហោះដោយគ្រាប់រ៉ុក្កែត PSLV (Polar Satellite Launch Vehicle) នៅថ្ងៃចន្ទ ទី 12 ខែមករា ឆ្នាំ 2026 វេលាម៉ោង 11:48 ព្រឹក ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រ និងព័ត៌មានវិទ្យា (GISTDA) បាននិយាយថា ភាពមិនប្រក្រតីនៃការគ្រប់គ្រងក្នុងអំឡុងពេលចុងក្រោយនៃដំណាក់កាលទីបីនៃរ៉ុក្កែត PSLV បានបណ្តាលឱ្យទិសដៅហោះហើរងាកចេញពីគន្លងដើមរបស់វា ជាហេតុធ្វើ THEOS-2A និងផ្កាយរណបចំនួន 15 ផ្សេងទៀត ខ្ទាតចូលក្នុងគន្លងផែនដី ហើយឆេះធ្លាក់មកភពផែនដីវិញនៅតំបន់ដាច់ស្រយាលមួយក្នុងមហាសមុទ្រឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw5SURMgO9W8FdCHTg-N5ZlPygWnrkFJ8tTYfQM9o1nrnpn5U9lLi2aO4fAWqF89QHJX9-fddJMCRVtqv4zbIV6S2sJeqoBZ_dBjjRpj-PwXnFWOm8bXZtJHY57sxECWfg6Kqs-P3d3hBtO0o3qIdvGSVMD74DQ7G9HJlBmmbAOEftpBYdeHcHj6RKshLh/s1280/image_2026-01-13_16-11-30%20(2).png

GISTDA បាននិយាយថា បេសកកម្ម THEOS-2A ត្រូវបានគ្របដណ្តប់ដោយការធានារ៉ាប់រងការបាញ់បង្ហោះ ដែលរួមមានបទប្បញ្ញត្តិសម្រាប់ការសាងសង់ផ្កាយរណបឡើងវិញ និងធ្វើការបាញ់បង្ហោះឡើងវិញនាពេលអនាគតក្នុងករណីមានការបរាជ័យ។ ការពិភាក្សាលើជំហានបន្ទាប់កំពុងដំណើរការ ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានប្រកាសនៅពេលដែលឈានដល់ការសន្និដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0NmNClN6styK3eZQrrnU2ofnmw_PqzSexzMoLqiRctrz7CGHBiziQN119aI-As6hS6cMd0db1s8sIt4Ppo9FOBma7PHA_dBEaxYY7K7Sc_PEVXzw8WLSLpckcNLGrneKDAWMXC1ng6N3lXMOMAnQLiMICTurvcYO06sHBHQc1G-RG7kSk2T2XKlIpp2TX/s800/image_2026-01-13_16-11-30%20(3).png

ហេតុការណ៍នេះ បានបង្កជាការខកចិត្តយ៉ាងខ្លាំងសម្រាប់កម្មវិធីលំហអាកាសរបស់ថៃ ដែលកន្លងមកបានលើកតម្កើងផ្កាយរណបនេះថាជាចំណុចរបត់នៃវិស្វកម្មជាតិ និងជាសសរស្តម្ភនៃគោលនយោបាយ «សេដ្ឋកិច្ចលំហអាកាស» របស់ខ្លួន។ មិនតែប៉ុណ្ណោះ វាជាផ្កាយរណបអង្កេតផែនដីដំបូងបង្អស់ដែលត្រូវបានផលិតឡើងនៅក្នុងស្រុកដោយកម្លាំងវិស្វករថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWSF9Srq2NY1s1wS684m-SL0k_8DBu63Ec72Iuz0cvbbZ_7bqRAa8uLJU09w1sCv69ei9pQK6M-W56-kqeb0x5QyjdbAcTTKcJl7jaQBDZpYe3lzMmT2ZCsxb5MMQnv9wbASlfORIzN-kfsVYMuQGMZag2mclSocCu0sjD9c0RG2ZkMg7kRDShP8jbKdcQ/s1200/image_2026-01-13_16-11-30.png

គួរជម្រាបថា ផ្កាយរណប THEOS-2A ត្រូវបានបង្កើតឡើងដោយក្រុមវិស្វករថៃ ហើយក៏ជាផ្កាយរណបដំបូងគេរបស់ថៃ ដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់សម្ភារៈកម្រិតឧស្សាហកម្ម។ ក្នុងការបង្កើតផ្កាយរណបនេះឡើងមកគេរំពឹងថា វានឹងអាចធ្វើការតាមដានពាក់ព័ន្ធគ្រោះធម្មជាតិ ការគ្រប់គ្រងលើវិស័យកសិកម្ម ការត្រួតពិនិត្យបរិស្ថាន និងការរៀបចំផែនការទីក្រុងជាដើម

កម្ពុជា នឹងមិនចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃឡើយ

0

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានផ្ញើលិខិតទៅសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ស្តីពីការដកខ្លួនពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឬកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinPbfrUSUTny6k5lByxORjp8wYyQc1Ifi2tPCxSPQFrLpZ1xd6xc9IoUZYeNzoICSUED1LUezJ29QYYr_OqbSLUs0Mw0uFdFirkAz5RmFqvVfL9pfam0nZXM1fBx2XkCltptxtSopneWzy-r1LpZq60J0oCBCqkhaXVvfXWEx-B_VLebjSyvxrO11bFX7x/s990/photo_2026-01-13_11-29-55%20(2).jpg

យោងតាមលិខិតដែលបានដាក់ជូនទៅលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦ របស់លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានលើកឡើងថា ស្ថិតនៅក្នុងកាលៈទេសៈដែលមិនអាចមើលឃើញទុកជាមុន អត្តពលិក និងក្រុមគ្រួសាររបស់ពួកគេមិនអាចចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ បានទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZQ1w-dnxmuglIP37XgNa1ikeN5QSUSSkiTf68UPdZpCusJqm7gRWAv1uI6g0aIimFF3F9XM-cF4yXgDf-plN6FdQuP4hoHQmaowpmJn0WvyajwDjTEQp_ETWitoP7yIh3Z-GenvOxmHMNYtvMAm0N8_NziaUXgu4LruWDz2rOJwEA0WCIOGm6kMy8K6z/s900/photo_2026-01-13_11-29-55%20(3).jpg
គួរជម្រាបថា នេះគឺជាលើកទី២ហើយដែលកម្ពុជាសម្រេចដកខ្លួនចេញពីការប្រកួតកីឡានៅក្នុងព្រឹត្តិការណ៍ធំៗដែលរៀបចំឡើងនៅប្រទេសថៃ បន្ទាប់ពីលើកទី១ កាលពីអំឡុងដើមខែធ្នូឆ្នាំ២០២៥ កម្ពុជាបានសម្រេចដកខ្លួនពីការប្រកួតស៊ីហ្គេមលើកទី៣៣ ដោយសារមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អត្តពលិក និងគណប្រតិភូកម្ពុជាដែលទៅចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7RKIySdoACjqA4MRXOxi_G42jLQoMkVJmri0X_DWf4uk0-SrxqIzfMy3ToUnzwU8OheAhNOgm6yuL_VJuMv4AgN8frxXFhnlIFMRZi5e4Hxmo3aT4ZcQg0RXi78x2lCryOZa0Ka87DfPlBzSZNNg5n6wYStcrY-qT32J2Hvewxa_QV-bKMQgCQRXd9fSA/s1280/photo_2026-01-13_11-29-55.jpg
ដោយឡែកនៅលើកទី២នេះក៏មិនសូវខុសគ្នាពីលើកទី១ដែរ ដោយការសម្រេចចិត្តនេះធ្វើឡើងក្រោមហេតុផលការពារសុវត្តិភាពរបស់អត្តពលិក ពីស្ថានការណ៍ដែលមិនអាចមើលឃើញណាមួយ ដ្បិតស្ថានភាពបច្ចុប្បន្នរវាងប្រទេសថៃនិងកម្ពុជា ហាក់មិនទាន់មានភាពប្រាកដប្រជានៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUFof9sB-M6bl1P9VtTyBpbEPGFZCIeFb-j5FlwQiE6bbJ0UlixftI_ykOwOofSGFrbwV8xA8tzFrunyX1lmWigyEQbozdiEegD2kWoaE2GnrPIz7Fxeifoz7nGRYkmm4rGWkTGIIH5w7jVzy4aZBwk8LWLAYP0ErrTglMVOOnuCV8f-TPXkTsHfzU1P0F/s1280/photo_2026-01-13_11-29-54.jpg

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដ៏សំខាន់ក្នុងការមិនទៅចូលរួមព្រឹត្តិការណ៍កីឡានៅប្រទេសថៃទាំងពីរលើកខាងលើនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សហព័ន្ធកីឡាជនពិការអាស៊ាន (APSF) រួមទាំងសាធារណជនរបស់កម្ពុជា៕

Song Weilong និង Zhao Jinmai បានបង្កើតឈុតឆាកពិសេសមួយដូចទៅក្នុងសាច់រឿង

0

តារាសម្តែង Song Weilong និង Zhao Jinmai ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈរឿងភាគ «Shines On Me» ហើយសកម្មភាពក្រោយពីបញ្ចប់ខ្សែភាពយន្តរបស់ពួកគេបានក្លាយជាចំណុចកណ្តាលនៃចំណាប់អារម្មណ៍មហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHAp3pmn3QFIsAG_ZO_FhSZzaKGV86dlUO6GrMrjoWX_OWfAK-3kw2BL1fExn2sMUWMiGZIF6KdpNJ8TYO00e8nUZljbkrQfdtmUJg4zmskdcdFS8TMRLaj8xvCdtFbxXBQpS46D17C-e28kZHufattp31x6YYCj6BF15kXd2RqWZncaqj4xRzLccmMt49/s2048/image_2026-01-13_10-51-50.png

នៅក្នុងព្រឹត្តិការណ៍មួយកាលពីយប់ថ្ងៃទី១២ ខែមករា វីដេអូរបស់ Song Weilong និង Zhao Jinmai បានរីករាលដាលពាសពេញអ៊ីនធឺណិត ហើយត្រូវបានអ្នកគាំទ្ររឿងភាគមើលឃើញថាជាការបន្តជីវិតពិតនៃ «Lin Yusen និង Xiguang»។ ការបង្កើតបរិយាកាស ក្នុងព្រឹត្តិការណ៍នៅទីក្រុងសៀងហៃនេះអ្នកទាំងពីរបានដើរកាន់ដៃគ្នានៅលើឆាក។
Song Weilong ស្លៀកឈុតអាវធំពណ៌ស ចំណែក Zhao Jinmai ស្លៀករ៉ូបកន្ទុយត្រីភ្លឺចែងចាំង។ រួមផ្សំជាមួយនឹងតន្ត្រីផ្ទៃខាងក្រោយពីរឿងភាគ និងព្រឹត្តិការណ៍កម្រាលព្រំក្រហម ទស្សនិកជនបានពណ៌នាវាថាជា «ពិធីជប់លៀងអាពាហ៍ពិពាហ៍របស់ Lin Yusen និង Xiguang»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS4erFla2oh-GkFAkYm0Riz4J1Sv0FanWA7M5GxthBJ200DRrhRLlBo2L1jZAsXbvov7C2_rAM6WHWnPkplqhPdqWhHwDetjiGJtN3svivtz9X-8-iJ3NzlOg2z6PUq3hgJMPZjDNALvXa2VrONINMHSsgL8jV0zqKKA9zNx5_BHuwFLUzhr_uvgnttry3/s2048/image_2026-01-13_10-51-55%20(2).png

រឿងភាគបែបមនោសញ្ចេតនា «Shines On Me» ដែលផលិតដោយ Xixi Picture និង Tencent Video បានបញ្ចប់ការចាក់ផ្សាយនៅថ្ងៃទី១១ ខែ មករា។ រឿងភាគនេះរៀបរាប់ពីរឿងរ៉ាវរបស់គ្រូពេទ្យវះកាត់ Lin Yusen ដែលបន្ទាប់ពីគ្រោះថ្នាក់មួយបានបង្ខំឱ្យតួឯកប្រុសចាកចេញពីវិស័យវេជ្ជសាស្ត្រហើយចូលទៅក្នុងពិភពជំនួញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMd8Rujn1lVC7mqx4xk8mXqw2-6E4Ow665eaGWfp2boQntWHKYfv7KCz8VBhyYHdnXFEu1JyFCuXUoaQatwr171xu0AYYiFhKGqpDANqtkU3b_Fpf83L-kNCoa_rwuf_76FEKqdTpXACHZLb9tdqmqig27x-Qhsvd5X-BvowzojTg81HaIdHK-uTxj8qxD/s1986/image_2026-01-13_10-51-53.png

ក្រោយមកតួឯកប្រុសបានជួប និងលង់ស្នេហ៍ជាមួយ Xiguang ដែលជាតួឯកស្រី។ ក្នុងអំឡុងពេលជាមួយគ្នា អ្នកទាំងពីរបានដោះស្រាយការយល់ច្រឡំហើយនៅទីបំផុតប្រឈមមុខ ឧបសគ្គផ្សេងៗជាមួយគ្នា ដោយរីកចម្រើនជាគូស្នេហ៍។ ចាប់តាំងពីការចាក់បញ្ចាំងលើកដំបូងមក រឿង នេះទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅលើTencent Video ដោយបំបែកកំណត់ត្រាជាច្រើន និងចូលទៅក្នុង «ក្លិបភាពយន្តដ៏ល្បីល្បាញ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFuwTSixj2apyZO7rxYQCuxfS0TpqTr6P4nnZY5tydceVaWM_q2LgB_gR8T11lNHzpa_8jKG4ABXCit5QZ1Z1rh4IZe9inU5-NScOKp8XEZpf6RiZMppDm0nAHOUuhGM1ZGLRblGrWpGQbIvszMpqCK7IbX_BLVVrsmzloRGMa2xdulGzPFGs3P9Z97HFq/s1351/image_2026-01-13_10-51-55.png
Song Weilong បានសាងប្រជាប្រិយភាពក្នុងរឿងភាគមនោសញ្ចេតនាទំនើបដូចជា «Find Yourself »និង «Go Ahead » ហើយតារាប្រុសរូបនេះបានលេចធ្លោយ៉ាងឆាប់រហ័សរហូតក្លាយជាតារាសម្តែងវ័យក្មេងដ៏មានសក្តានុពលម្នាក់។ ទោះបីជាកន្លងមកលោកជួបបញ្ហាប្រឈមក្នុងជម្លោះកិច្ចសន្យា ប៉ុន្តែតារាប្រុសកើតឆ្នាំ១៩៩៩រូបនេះបានវិលត្រឡប់មកវិញដោយមានភាពល្បីល្បាញ៕