Home ព័ត៌មានអន្តរជាតិ មកស្គាល់រថយន្តទំនើប ៤ ម៉ូដែលដែលប្រឈមហានិភ័យនៃការលួ..ចខ្លាំងបំផុត

មកស្គាល់រថយន្តទំនើប ៤ ម៉ូដែលដែលប្រឈមហានិភ័យនៃការលួ..ចខ្លាំងបំផុត

147
0

បច្ចុប្បន្ន បញ្ហាចោរ..កម្មរថយន្ត នៅតែបន្តកើតមានជាញឹកញាប់ក្នុងបណ្តាប្រទេសមួយចំនួន ទោះជាយ៉ាងណានៅក្នុងប្រទេសកម្ពុជាយើងដូចមិនសូវមានករណីនេះកើតឡើងនោះទេ ប៉ុន្តែអ្នកក៏ត្រូវតែដឹងអំពីម៉ូដែលរថយន្តដែលងាយប្រឈមហានឹងនិភ័យនៃការលួ..ចខ្ពស់បំផុតនៅក្នុងប្រទេសជិតខាង ដែលករណីនេះកើតឡើងជាញឹកញាប់ ដោយសារតែគ្រឿងបន្លាស់របស់រថយន្តទាំងនេះលក់បានថ្លៃ។ ហេតុនេះហើយ KBN News នឹងនាំប្រិយមិត្តមកស្គាល់រថយន្តទំនើប ៤ ម៉ូដែលដែលប្រឈមហានឹងនិភ័យនៃការលួ..ចខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍៖

១.Toyota Fortuner៖ Toyota Fortuner ជារថយន្តចម្រុះដែលមានការពេញនិយមខ្លាំងទាំងក្នុងនិងក្រៅប្រទេស។ ក្រុមចោ.រនឹងផ្តោតជាសំខាន់លើម៉ូដែលដ្រាយកង់បួន ព្រោះលក់បានថ្លៃជាងគេ។ ដូច្នេះ ប្រសិនបើអ្នកជាម្ចាស់ម៉ូដែលរថយន្តនេះគួរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជានិច្ច។Toyota Fortuner - Wikipedia

២.Toyota Hilux Revo៖ Toyota Hilux Revo ត្រូវបានគេចាត់ទុកថាជារថយន្តភីកអាប់ពេញនិយមបំផុតជុំវិញពិភពលោក។ ដូច្នេះហើយវាមិនចម្លែកទេដែលរថយន្តស៊េរីទំនើបនេះតែងតែមានគេលួចនាំចេញទៅប្រទេសជិតខាងដោយខុសច្បាប់។ ក្រុមចោ.រផ្តោតលើកំណែដ្រាយកង់បួនដូចជា Fortuner ដែរ ព្រោះវារឹង ស័ក្តិសមសម្រាប់ប្រើនៅតំបន់ដាច់ស្រយាល ហេតុនេះហើយទើបធ្វើឱ្យវាក្លាយជាមុខសញ្ញាក្រុមចោរលួចរថយន្ត ។BRAND NEW TOYOTA HILUX REVO DOUBLE CAB 2.8 G 4X4 AUTOMATIC - pap prosperity  co.,ltd

៣.Isuzu D-Max៖ រថយន្តភីកអាប់ដ៏ពេញនិយមដូចជា Isuzu D-Max ក៏ស្ថិតក្នុងចំណោមម៉ូដែលពេញនិយមបំផុតដែលមានហានិភ័យនៃការបាត់ខ្លួនផងដែរ។ មិនថាជាប្រភេទទ្វារ ២ ឬទ្វារ ៤ មិនថាជាប្រភេទ 2-wheel drive ឬ 4-wheel drive វាមានហានិភ័យនៃការលួចទាំងអស់។ ព្រោះរថយន្តម៉ូដែលនេះពេញនិយមប្រើទាំងរថយន្តទាំងមូលនិងបែងចែកផ្នែកសម្រាប់លក់ ដូច្នេះអ្នកណាដែលមានរថយន្តម៉ូដែលនេះត្រូវតែប្រុងប្រយ័ត្ន។Isuzu D-Max review and buyer's guide — Auto Expert John Cadogan

៤.Toyota Corolla Altis៖ ក្រៅពីរថយន្តភីកអាប់ និងរថយន្ត PPV ដែលបានរៀបរាប់ខាងលើ រថយន្ត Toyota Corolla Altis ក៏ជារថយន្តប្រភេទ Sedan ដែលប្រឈមមុខនឹងចោរកម្មបំផុតផងដែរ ដោយសាររថយន្តម៉ូដែលនេះមានតម្រូវការគ្រឿងបន្លាស់ខ្ពស់ខ្លាំង ដូច្នេះហើយទើបធ្វើឱ្យគេនិយមយកទៅលក់គ្រឿងបន្លាស់។Toyota Corolla Altis 2024 Interior & Exterior Images - Corolla Altis 2024  Pictures

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រិយមិត្តដែលជាម្ចាស់រថយន្តទាំងនេះ គួរតែត្រូវបានរក្សានៅកន្លែងដែលមានសុវត្ថិភាពជានិច្ច។ មធ្យោបាយដ៏ល្អបំផុតគឺត្រូវមានរបងជុំវិញបរិវេណ ចតនៅកន្លែងភ្លឺពេញមួយយប់ រួមទាំងការដំឡើងឧបករណ៍ប្រឆាំងចោរកម្មផ្សេងៗ ដោយវានឹងជួយការពារការបាត់បង់ក្នុងកម្រិតជាក់លាក់មួយ៕