Home ព័ត៌មានអន្តរជាតិ ម្ចាស់ចម្ការអំពៅថៃតាមបន្ទាត់ព្រំដែនកំពុងតែរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ប្រឈមនឹងការដួលរលំ ក្រោយថៃបង្កសង្គ្រា.មជាមួយកម្ពុជា!

ម្ចាស់ចម្ការអំពៅថៃតាមបន្ទាត់ព្រំដែនកំពុងតែរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ប្រឈមនឹងការដួលរលំ ក្រោយថៃបង្កសង្គ្រា.មជាមួយកម្ពុជា!

31
0

ម្ចាស់ចម្ការធំៗស្រែកទាមទារឱ្យជួយរកដំណោះស្រាយជាបន្ទាន់ បើដោះស្រាយមិនទាន់ទេនោះ មុខរបរដាំអំពៅនៅខេត្តស្រះកែវ ប្រទេសថៃ ប្រឈមនឹងការដួលរលំជាមិនខាន ។ ការដួលរលំព្រោះតែគ្មានកម្លាំងពលកម្មប្រមូលផលដំណាំយកទៅលក់ឱ្យរោងចក្រស្កសរ ដល់ពេលប្រមូលផល គ្មានកម្លាំងពលកម្មជំនាញធ្វើ ។ អ្នករងផលប៉ះពាល់បានដង្ហើយហៅរដ្ឋាភិបាលថៃឱ្យជួយដោះស្រាយបញ្ហាបន្ទាន់ បើមិនដូច្នេះទេ ពួកគេនឹងប្រមូលគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ ឬបោះបង់មុខរបរដាំអំពៅចោល ។ នេះហើយជាលទ្ធផលនៃការឈ្លានពា.ន ល្មោភសង្គ្រា.ម មិនចង់ឱ្យមានសន្តិភាព ពេលនេះ បានលេចចេញជារូបរាងបណ្តើរៗហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9fbNMqAe_8klQJloc87vK9OrSekXPErJGeVhUNbpcyU6lUwPBY0IsW-ilQds12Un-OqlBx256skUPq0HmkZ7ffx-A8vMqbxJHYwCMROqqhMwIEuJUmPNI-HUWbqKpPNuOg3hGhEJGpSjEaYzoQooijueDpjdftol4-qYJMKWv9OeWKfCKx5Q5zkLPaJaa/s1032/photo_2026-02-21_14-22-59.jpg
សារព័ត៌មាន Matichon និង khaosod នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះផ្សាយថា ចម្ការអំពៅនៅទូទាំងខេត្តស្រះកែវ ប្រទេសថៃ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិវាទតាមព្រំដែនរវាងកម្ពុជា និងថៃ ដែលអូសបន្លាយអស់រយៈពេលជាច្រើនខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq47SzV3bxq101mRNOHX-7IG3t4HaUNjQXxeUxBAjB1g20son5z5oMvipEuEjg3o3RZmOTJZqFA1hEaPrwdp-1tcDk1JFGXx15HLdQR4LexKDIOS0a2oDkdHUpZhgBW9MmJtAOhgknWngUKSSdA282gJJyfyCk8tXtWXCPxrimqi0SAjFjEh33sIIljzJP/s1017/photo_2026-02-21_14-23-00%20(2).jpg

លោក ម៉ុនទ្រី ខាំផុន ប្រធានសមាគមកសិករព្រំដែនខេត្តស្រះកែវ និងជាប្រធានវិទ្យាស្ថានអ្នកដាំអំពៅប្រទេសថៃ បាននិយាយថា កសិករដាំអំពៅនៅទូទាំងប្រទេសថៃបានរងផលប៉ះពាល់យ៉ាងខ្លាំង ពីព្រោះតែមានបញ្ហាជាច្រើន រួមមាន ៖ វិវាទព្រំដែនកម្ពុជា-ថៃ, ការខ្វះខាតពលករកម្ពុជាធ្វើការក្នុងវិស័យកសិកម្ម និងការបង្កើតរដ្ឋាភិបាលថ្មីមានការយឺតយ៉ាវ ដែលធ្វើឱ្យអ្នកដាំអំពៅទាំងអស់ប្រឈមនឹងការខាតបង់ ឬផ្លាស់ប្តូរមុខរបរថ្មី ។

លោកបន្តថា ម្ចាស់ចម្ការអំពៅខ្លះបានបង្ខំចិត្តទុកឱ្យអំពៅងាប់នៅក្នុងចម្ការតែម្តង ទុកឱ្យងាប់ក៏ព្រោះតែខ្វះខាតពលករធ្វើការងារនេះ ។ ក្រៅពីនេះ ការបង្កើតរដ្ឋាភិបាលថ្មីនៅតែគ្មានភាពច្បាស់លាស់ មិនដឹងបង្កើតបាននៅពេលណា? ម្យ៉ាងទៀត តើគណៈកម្មាធិការរៀបចំការបោះឆ្នោតនឹងសម្រេចយកលទ្ធផលតាមការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឬរៀបចំការបោះឆ្នោតជាថ្មី? ទើបមិនអាចបង្កើតរដ្ឋាភិបាលបាន ធ្វើឱ្យគោលនយោបាយផ្សេងៗមិនច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeCZy3SJ2TYIBu4r4kIPM3lf_6r18_WxXYB9FOrR_qjdGmlR7eRpipgmFDJF5uOG7eN1uxjkArfmHvk5H5P05NbWokX1nDPPXwokpgFNpz35aQdfHC4lqJZYXb84h7iASe18sWi_G6UpddsG-MhM7rdQsyG-u_xBa5M6JxQwUpUOE1PX2kykB1vgbIBUF4/s1089/photo_2026-02-21_14-23-00.jpg

ប្រធានសមាគមកសិករព្រំដែនខេត្តស្រះកែវរូបនេះបានបន្តទៀតថា ខេត្តស្រះកែវទើបតែបញ្ជូនអំពៅទៅកាន់រោងចក្រ ត្រឹមតែ៤០% ប៉ុណ្ណោះ ។ ដែលការបញ្ជូនអំពៅតិចតួចនេះដោយសារខ្វះខាតពលករធ្វើការ ហើយបើគ្មានដំណោះស្រាយបញ្ហានៅចុងខែមីនាទេ ម្ចាស់ចម្ការអំពៅនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទាមទារឱ្យរដ្ឋាភិបាល និងក្រសួងកសិកម្ម ជួយសង្គ្រោះកសិករដាំអំពៅ មុនពេលពួកគេបោះបង់មុខរបរនេះជារៀងរហូត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMDJ68iAG8uSNHFDc-TJcdZc_JbgPLlaV-ni7X_661eMPjSak7zpHXpfs5rV28U3VJ6XtSnTvAjn47ULjJtx4ta_NJ_c-_KuaWVpgdGvPzChlpv2NTvAG8g9DllgQ_DJ-E9dgKFJKb9OPSXFhswTgp3GaMmKf7nb-J7ieShKnH7TPoiqdgDgXfHJfCAwne/s1032/photo_2026-02-21_14-23-01.jpg
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើយើងពុំអាចដាំអំពៅនៅខេត្តស្រះកែវ ឬក៏មុខរបរនេះរលំរលាយ វានឹងធ្វើឱ្យរោងចក្រផលិតស្ករសនៅខេត្តក្បែរៗនេះ ដូចជា៖ ខេត្តប្រាជីនបុរី និងឈុនបុរី នឹងរងផលប៉ះពាល់ដូចគ្នាដែរ ។ រីឯគោលនយោបាយចាស់របស់រដ្ឋាភិបាលផ្តល់ប្រាក់ឱ្យកសិករដាំអំពៅដែលមានផ្ទៃដីមិនលើស៣០រ៉ៃ (ឬជាង៤ហិកតា) គឺមិនគ្រប់គ្រាន់ឡើយ បើធៀបនឹងផលប៉ះពាល់បច្ចុប្បន្ន ។

ចំណែកឯប័ណ្ណការងាររបស់ពលករកម្ពុជាដែលធ្វើការក្នុងចម្ការអំពៅនឹងផុតសុពលភាពនាពេលឆាប់ៗ ប្រសិនបើរដ្ឋាភិបាលថៃមានគោលនយោបាយបណ្តេញពលករកម្ពុជាទាំងអស់ចេញពីប្រទេសថៃ វាកាន់តែធ្វើឱ្យម្ចាស់ចម្ការអំពៅជួបទុក្ខធំថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjicaLL8_LXMgMXRdEfBCguX44Cm4HzgDHp5VOQG2KhrEpsAdbkawHVew1M-xm-OK6vg8I0pml0IlAU1moFDMPIMTx3ML5quzpHympeDvHvmtb1jLY4if9Kx4KoQMn20mqw6ZC66o6KQcBQrKLlYmYaATm8TVyxrUoWaOpq3e-TNntYogLGdAhhV4EMMkw6/s1032/photo_2026-02-21_14-23-02.jpg

គួរបញ្ជាក់ថា ក្រៅពីវិស័យកសិកម្មថៃរងផលប៉ះពាល់ដោយសារការបិទព្រំដែន វិស័យជាច្រើនទៀតក៏រងផលប៉ះពាល់ដែរ ដូចជា ៖ សណ្ឋាគារ ទេសចរណ៍ និងការលក់ចំណីអាហារ ។ កន្លងមក ពលរដ្ឋថៃដែលជួបទុក្ខលំបាកទាមទារឱ្យរដ្ឋាភិបាលរបស់ខ្លួនឈប់ឈ្លានពានកម្ពុជា ដើម្បីឱ្យពលរដ្ឋមានប្រាក់ចំណូលចិញ្ចឹមជីវិតដូចមុន ប៉ុន្តែដោយសារចង់បានអំណាច ចង់ស្តារប្រជាប្រិយភាពខ្លាំងពេក លោក Anutin មិនចាប់អារម្មណ៍នឹងបញ្ហានេះឡើយ ៕