ពិធីករប្រចាំទូរទស្សន៍បាយ័នលោក ជា វណ្ណារិទ្ធ មិនត្រឹមតែជាអ្នកសិល្បៈមានឈ្មោះបោះសំឡេងប៉ុណ្ណោះទេប៉ុន្តែ បានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈមហាជនកោតសរសើរពីទំនួលខុសត្រូវ ភាពសាមញ្ញារបស់លោកទោះស្ថិតនៅចំណុចណានៅតែឆ្លៀតជួយការងារភរិយា ដឹកជញ្ជូនអីវ៉ាន់។ ឃើញដូចនេះបានធ្វើឱ្យកវីនិពន្ធ សុខ ជំនោរ និងតារាចម្រៀងល្បីឈ្មោះ អ៊ីវ៉ា ចេញមកសរសើរតារាប្រុសរូបនេះចំៗតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHsRCpkkL-Y3vuXrnQx2teDdMlGLYGSC_gg3EiXGCvVluvf0niKx9qrQGoE_wxYPyRsZPghjdzZIwkCxEDGkXxCGOLH3JlHm8BH9uazV_cWKmRaEmCnFJUXx2Pr8E3najthBpsqqYqA0gYxMxmdVHyuxV7SHq_BAcIsNNkqCP75HFq8uLijgHP6rdhmMw/s1800/image_2024-03-21_15-17-46.png

នៅលើបណ្តាញសង្គមរបស់លោក សុខ ជំនោរ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះបានលើកឡើងថា «គំរូដ៏ប្រពៃ ស័ក្តិសមដែលអ្នកគាំទ្រគាត់ អាចហៅគាត់ថា idol ព្រោះភាពជាគំរូត្រូវតែជាសកម្មភាពដែលគួរឱ្យសរសើរនិងយកតម្រាប់ មិនត្រឹមតែភាពឆើតឆាយលើឆាក ។ តារារះក្នុងភាពថ្លៃថ្នូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZqVjrF7eLbUZRCMjN4DCUtKhp_kf6KU_h6o9d8MGyRhbtODY16cITxdVmPGuk8y9BwifQRB4rO1RI4uto_PtOXYOiDKSDoBxoxqngzOVsLTs93iAyujUS4WLqGPUQ5ZqOBDHKjOGHiOo3n2E5fFhKE9RXXOoxosG8SY1reWVuoe4GMvyi-VvaqnODuxY/s1848/image_2024-03-21_15-17-44.png

ងាកទៅកាន់តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា វិញ បានលើកឡើងដូច្នេះថា «ភាពអស្ចារ្យរបស់មនុស្ស ទោះបី ស្ថិតក្នុងមុខមាត់ប៉ុណ្ណា ឋានៈអ្វី មានលុយ មានការងារមុខរបរល្អប៉ុណ្ណា ក៏នៅតែខំប្រឹង ឧស្សាហ៍ ព្យាយាម ធ្វើនេះធ្វើនោះនៅមិនចេះស្ងៀម នេះគេហៅថាមនុស្សដែលពូកែនិងមានទំនួលខុសត្រូវខ្ពស់។ ខ្ញុំតែងតែលួចសរសើរគាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTVqgFv1h1MKpSTMjO6Ota9svBfbgeNfyMHbmJ6Di42qd5nJIAB-fa2UHOfl1qeYCJvOdRN0JGFIJwEr-M3rBALDDTh_vH2P3RL1KCUmB8xlrX27j4M9j8vAE_0U04QlEDRR8I1J_3UuWJdTmhmgfzO-ndq_OD6w7qROflnc8MO2xBj2HToja52D3Q8WE/s2048/image_2024-03-21_15-17-45%20(2).png

មិនតែលោក សុខ ជំនោរ និងកញ្ញា អ៊ីវ៉ា ប៉ុណ្ណោះទេដែលបានកោតសរសើរទៅកាន់ពិធីករ ជា វណ្ណារិទ្ធ សិល្បករ សិល្បការិនី ទស្សនិកជនជាច្រើន ក៏បានចូលទៅកោតសរសើរលោកដូចគ្នាជាបុរសគំរូ។

តារាសម្តែង និងជាពិធិករ ជា វណ្ណារិទ្ធ និងអ្នកនាង សុភាព ម៉ូល្យ៉ា បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុស២នាក់។ ក្រៅពីបំពេញការងារសិល្បៈលោកតែងតែឆ្លៀតជួយការងារភរិយា ថែមទាំងខំប្រឹងរកស៊ីយ៉ាងខ្លាំងទោះបីជាពាក់កណ្តាលយប់ហើយក្តីនៅតែឆ្លាក់បន្តោងសោរជូនទៅកាន់អតិថិជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOYfasmVWvZkfs9Fyh5VvEHNq1MSs7b2oNsLvKfCSlUU9FNjRtV2t3W5jZvNBrO0dTgScz6aKZ4_HVuR2uYKcTJ6o6V3foWVowGeyzwpn5iD3exUZcOGw1AiTsSW87GL8-7KhYkwwGM9XKqSAkyHKK7Klfa6u9PwINy16duZNB01aLT9C3Iii_-6sMbwo/s1920/image_2024-03-21_15-17-41.png

ពិធិកររូបនេះតែងតែផ្តល់ភាពកក់ក្តៅនៅក្នុងគ្រួសារមើលថែទាំកូនៗ ភរិយា រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលពុំដែលមានរឿងអាស្រូវល្អក់កករណាមួយឡើយ៕