Home Blog Page 1206

លិខិតជូនដំណឹងស្តីអំពីការឈប់ធ្វើអាជីវកម្មជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

0

ក្រុមហ៊ុន រ៉ែ ឃែភីថល (ខេមបូឌា) ឯ.ក (RAI CAPITAL (CAMBODIA) CO., LTD.) លេខ ចុះបញ្ជី ០០០៤៦៦៥៧ មានអាស័យដ្ឋានចុះបញ្ជីនៅអគារ Exchange Square លេខ ១៩&២០ ជាន់ទី១៤ ផ្លូវ១០៦ ភូមិ២-សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ក្រុមហ៊ុន) មានកិត្តិ យលសូមជម្រាបជូនដំណឹងអតិថិជន បុគ្គលពាក់ព័ន្ធក្នុងវិស័យមូលបត្រ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ក្រុមហ៊ុនសម្រេចឈប់ធ្វើអាជីវកម្មជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ចាប់ពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៣ តទៅ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDVT8mR5NJ04sZPP5z0NkIqUDkbOMlWDmQH4_OEyf9UFV3zm2J8HJoQIqX8rIBwoAKUmx48xXkM69evAsCcGMQIw5X05Z1ik38CNqJf-D1O3Jp2UdbIVnXMqEo6EmWqV9blrTCMWVpWWlksMMjxHZzwszmewtHvDea8YbJ0n_obWp-t_eJiUa8UUdl_Wo/s3510/Signed%20Announcement%20Letters.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMFEzO6VQ0LLj0LCh8qe-JtuuPLcMGiluAR47HU8jwVC3mkOsyR5S-2OiP7jnAxd3hv21TAGqrRF-_K_7zMf7rOnm9A3T65S4oqqwiglGuI7feoi5LNdiaKLBlg_VvHdWrufecxrKjHfhMSsI_RVu8dLSqr60xDUVpQ3tcPjxt42lJLi__7cW2yQiTZTc/s2340/PNG-2.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge3yLFZkeel1wZvDVqais2B8rnEYCDs8mkQl18FhjN4k5DFOEZVCz57Er2xYDnw4557dN6Cr3GcDrVnSQu6z7g9zGWqeTWsoh6JEcV-eE486ejZjWVYGihemui2AHZVGOnzUFKMSZlZz-9A0lixmc7W-gJC5pDyRe9KPUrERvmSEYNrvreB_8gGGcb4LM/s2340/PNG-3.png

ក្តៅគគុក! ជំទាវ ចន ច័ន្ទលក្ខណា និង លោក គួច ខេវិន ផ្លោ.ងពាក្យសម្តីដាក់គ្នាអាចនឹងមានរឿ.ងកាន់តែធំ

0

ជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ និងលោក គួច ខេវិន អ្នកផលិតកម្មវិធីល្បីដែលរយាលពីការងារសិល្បៈបានផ្លោងពាក្យសម្តីយ៉ាងក្តៅគគុក។ រឿងនេះបានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុនលោក គួច ខេវិន បានបង្ហោះរូបភាពជាមួយគ្រួសារកំពុងស្ថិតនៅប្រទេសថៃនិងបានលើកឡើងពីបញ្ហានិងដំណោះស្រាយទាក់ទងនឹងសមាគមសិល្បៈហើយត្រូវបានជំទាវ ចន ច័ន្ទលក្ខណា ស៊ែរភ្ជាប់ជាមួយអត្ថន័យយ៉ាងចាក់ដោត។ អង្គហេតុនេះបានកើតឡើងកាន់តែក្តៅគគុកដោយអ្នកទាំងពីរផ្លោងពាក្យសម្តីបន្តទៀត ហើយអាចមានរឿងកាន់តែធំ។May be an image of 1 person

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គួច ខេវិន បានសរសេររៀបរាប់យ៉ាងដូច្នេះថា«ត្រឡប់មកដល់ស្រុកកំណើតវិញ បើកfacebook មើល? អូហ៍! មានជនអគតិ អត់គំនិត គ្មានកំណើត ចរិតថោកណានោះបានយកpageរបស់ខ្ញុំដែលមានរូបភាពអ្នកម្តាយ បងប្អូនមិត្តភក្តិខ្ញុំដើរកំសាន្តឯស្រុកថៃshareទៅឱ្យក្រុមចចកមាត់ស្អុយគំរង់អាសោចិ៍ហែកហួរបន្ទរប្រមាថមិនស្គាល់សីលធម៌ជាមនុស្ស។ ខ្ញុំមិនដឹងថាពួកគេនោះមានម្តាយឪពុក ទូន្មានប្រៀន ប្រដៅដល់កម្រិតណា?បានរៀនសូត្រត្រឹមណាទើបបានជាគ្មានសតិជាមនុស្សយ៉ាងអីចឹង?»។No photo description available.

លោកបន្តថា «បើយករូបខ្ញុំម្នាក់ឯងដែលជាអ្នកធ្វើការងារសិល្បៈខ្ញុំទៅshareខ្ញុំក៏មិនថា តែនេះវាប៉ះពាល់ដល់កិត្តិយសម្តាយខ្ញុំបងខ្ញុំមិត្តខ្ញុំដែលមិនមែនជាជាជនសាធារណៈអំពើបែបនេះវាបង្ហាញច្បាស់ណាស់ថាពួកនោះគ្មាននរណាអប់រំ ទូន្មានប្រៀនប្រដៅ ខ្លៅមិនបានចូលសាលារៀនទើបមានចរិតមាយាទធូរថ្លៃអ៊ីចឹង។May be an image of 1 person

អ្នកផលិតកម្មវិធីរូបនេះបន្តថា កាលពីដើមខែលោកជំទាវម៉ាក់ ហ៊ុន ស៊ីណាត លោកបានផ្តល់នូវអនុសាសន៍ដ៏ថ្លៃថ្នូរនិងប្រកបដោយគុណធម៌ សីលធម៌ ជាអ្នកចាស់ទុំថាឱ្យអ្នកសិល្បៈទាំងអស់បញ្ឈប់ការជេរប្រមាថ ហែកហួរគ្នាតាម facebook ត្រូវជួបដោះស្រាយគ្នាដោយសន្តិវិធី ឱ្យថ្លៃថ្នូរ—។ ចុះហេតុអ្វីបានជាពួកនោះស្តាប់មិនបាន ដូចក្របីស្តាប់គេផ្លុំខ្លុយ ហើយផ្គើនថែមទៀតអ៊ីចឹង???»។ ខ្ញុំមិនមានចេតនាជ្រលក់មាត់ឲ្យប្រឡាក់សម្តី ជាមួយចចកមាត់ស្អុយគំរង់មហាអាសោចិ៍នោះទេ តែចង់ជំរាបមិត្តៗសិល្បករសិល្បការនី បងប្អូនមហាជនឱ្យបានជ្រាបតែប៉ុណ្ណោះ»។No photo description available.

ការប្រើពាក្យសម្តីធ្ងន់ៗរបស់លោក គួច ខេវិន ខាងលើនេះដែរ ជំទាវ ចន ច័ន្ទលក្ខណា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា « ថ្ងៃនេះជាថ្ងៃសិរីសួស្តីរបស់ខ្ញុំ បងផុសតាមចិត្ត តែខ្ញុំចង់ប្រាប់ថា ជិត6ឆ្នាំដែលខ្ញុំមិនដែលតបបងសោះ ខ្ញុំសូមប្រកាសថា ពេលនេះ ម៉ោងនេះ យើងអាចជួបគ្នាផ្លូវណាក៏បាន ជិត ៦ឆ្នាំដែលខ្ញុំស្ងៀមស្ងាត់ជាមួយមនុស្សប្រុសសំដីស្រីគឺខ្ញុំត្រូវក្លាយជាជនអាក្រក់ កុំរុញឱ្យស្រីម្នាក់នេះដើរដើរបុកជញ្ជាំង ។
គ្មានអ្វីអាក្រក់ជាងសត្វពស់ដែលតាំងខ្លួនជាសត្វពង្រូលទេ គឺខ្ញុំសុំជូនពានរង្វាន់កំពូលតារាសំដែងឈ្នានីសប្រចាំឆ្នាំ ២០២៥ ជូនទៅបង។ To be Continue ជាមួយមនុស្សស្រីខ្ញុំទ្រាំបាន តែបើជាមួយមនុស្សប្រុសដែលតាមខាំរាប់ឆ្នាំគ្មានស្រីណាទ្រាំបានទេ»។

គួរបញ្ជាក់ថា ថ្ងៃទី១៩ កុម្ភៈនេះ ជំទាវ ចន ច័ន្ទលក្ខណា និង ឧកញ៉ា ហេង ឡុង ពួតដៃជាមួយក្រុមហ៊ុនមួយទៀតបានធ្វើពិធីបុកគ្រឹះផ្ទះលំហែជាប់មាត់ព្រែកដោយមានអ្នកសិល្បៈមួយចំនួនទៅចូលរួមអមអរសាទរផងដែរ៕

 

 

ត្រៀមអាវភ្លៀង! ៣ថ្ងៃនេះ កម្ពុជានឹងមានភ្លៀងធ្លាក់

0

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។

ជ្រលងសម្ពាធទាបមានឥទ្ធិពលអូសបន្លាយពីឈូងសមុទ្របេងហ្គាល់រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់វាលទំនាបនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។

ដោយឡែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី ដោយឡែកនៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ខ្សោយគ្រប់ដណ្តប់លើផ្ទៃដី៥%។

ខណៈតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន ៥ម៉ែត្រ/វិនាទី៕

ផ្ទុះការសរសើរទឹកចិត្តដ៏ប្រពៃព្រះនាងតូចនរោត្តមជេនណាជាមួយចុងភៅស្រីផាចធ្វើរឿងមួយនេះ!

0

កាលពីពេលថ្មីៗនេះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូចនរោត្តមជេនណាបានបង្កឲ្យការភ្ញាក់ផ្អើលដល់អ្នកស្រុកខេត្តបន្ទាយមានជ័យ ខណៈព្រះនាងបានយាងមកដោយផ្ទាល់សហការជាមួយស្រីផាចធ្វើម្ហូបខ្មែរមួយមុខយ៉ាងមានភាពជិតស្និត។May be an image of 4 people

កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ នេះ វីដេអូដែលបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមអ៊ីនធើណែតគឺបានបង្ហាញឲ្យឃើញពីវត្តមានរបស់ព្រះនាងតូចនរោត្តមជេនណាក្នុងសម្លៀកបំពាក់យ៉ាងសាមញ្ញ នៅលើទឹកដីខេត្តបន្ទាយមានជ័យ នៅត្រង់បរិវេណផ្ទះស្រីផាច Youtuber និង Influencer ល្បីឈ្មោះ ព្រមទាំងជាចុងភៅដ៏ចំណានចំណាប់ក្នុងការធ្វើម្ហូបខ្មែរគ្រប់ទម្រង់។May be an image of 11 people and text

នៅក្នុងវីដេអូនោះក៏បានបង្ហាញពីសកម្មភាពរបស់ព្រះនាងជេនណានិងស្រីផាចសហការគ្នាធ្វើម្ហូបប្រពៃណីខ្មែរមួយមុខគឺនំបញ្ចុកសម្លរប្រហើរ ដោយព្រះនាងយាងមកបេះបន្លែ ធ្វើគ្រឿងផ្សំផ្សេងៗ ជាមួយនឹងស្រីផាចយ៉ាងរីករាយនិងមានភាពស្និតស្នាលបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានចែកចាយម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះចែកជូនដល់អ្នកស្រុកភូមិទីនោះបានឆ្អែតគ្រប់ៗគ្នា។ ព្រះនាងតូចក៏បាននាំយកអំណោយបន្តិចបន្តួចមកចែកជូនដល់អ្នកស្រុកនៅទីនោះ ដែលក្រសែចក្ខុរបស់ព្រះនាងបានបញ្ជាក់យ៉ាងច្បាស់ពីទឹកចិត្តដ៏ស្មោះសរនិងសេចក្តីស្រលាញ់ដល់បងប្អូនប្រជាជាពលរដ្ឋខ្មែរគ្រប់ៗរូប។May be an image of 2 people and bicycle

ព្រះនាងជេនណាក៏បានដាក់បង្ហោះនូវរូបថតមួយសន្លឹកជាមួយស្រីផាចដោយសរសេរថា «ខ្ញុំពិតជាគោរពស្រឡាញ់បងស្រីផាចមែនទែន បានឃើញថាការងារបង្កើតវីដេអូរបស់គាត់ម្តងៗ ពិតជាពិបាកណាស់មិនងាយស្រួលដូចដែលយើងធ្លាប់បានឃើញទេ ពិតជាចំណាយទាំងកម្លាំងនិងពេលវេលាច្រើន ខ្ញុំសូមកោតសរសើរគាត់ដោយស្មោះ ចំពោះទឹកចិត្តរបស់គាត់ដែលបានខិតខំជួយលើកកម្ពស់ម្ហូបខ្មែរយើង»។May be an image of 2 people and heart

ព្រះនាងនរោត្តមជេនណា ដែលត្រូវជាចៅស្រីបង្កើតរបស់ព្រះបាទនរោត្តមសីហនុ។ ព្រះនាងក៏តែងតែលេចវត្តមាននៅក្នុងវង្វង់សិល្បៈទាំងការសម្តែង រាំ ច្រៀងនិងបង្ហាញម៉ូតជាច្រើន។ បើទោះបីជាទ្រង់ជាខ្សែស្រឡាយនៃរាជវង្សានុវង្សក្តី ប៉ុន្តែព្រះនាងគឺមិនដែលប្រកាន់ខ្លួននោះទេ ព្រះនាងតែងតែចែករំលែកក្តីស្រលាញ់ ផ្តល់ភាពរីករាយដល់មនុស្សជុំវិញខ្លួនជានិច្ច។ មនុស្សគ្រប់ៗគ្នាគឺតែងតែកោតសរសើរ គោរពស្រលាញ់ពីទឹកចិត្តដ៏ប្រពៃរបស់ព្រះនាង ជាក្មេងស្រីដែលមិនប្រកាន់វណ្ណៈ មានសម្រស់ស្រស់ស្អាត ព្រមទាំងមានទេព្យកោសល្យសិល្បៈ៕

យុទ្ធនាការចែកប្រាក់ឱ្យពលរដ្ឋរបស់រដ្ឋាភិបាលសិង្ហបុរី ដើម្បីជួយទប់ចំណាយប្រចាំថ្ងៃ

0

ប្រទេសសិង្ហបុរី ៖ រដ្ឋាភិបាលសិង្ហបុរីបានប្រកាសពីគម្រោងបន្ធូរបន្ថយភាពតានតឹងសេដ្ឋកិច្ចក្នុងប្រទេស ដោយការត្រៀមផ្តល់ប្រាក់ឱ្យពលរដ្ឋរស់នៅក្នុងប្រទេស ។ វាជាការផ្តល់ប្រាក់ឱ្យពលរដ្ឋជាថ្មីដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ បន្ទាប់ពីរដ្ឋាភិបាលធ្លាប់ចែកប្រាក់ឱ្យពលរដ្ឋម្តងហើយ កាលពីខែមករា ឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។Singapore wet market goes digital during COVID-19 - CGTN

លោក Lawrence Wong ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានថ្លែងពាក់ព័ន្ធនឹងគម្រោងចំណាយប្រាក់របស់រដ្ឋាភិបាល ស្មើប្រមាណ១.៩០០លានដុល្លារសិង្ហបុរី ដើម្បីផ្តល់ទំនុកចិត្តផ្នែកសេដ្ឋកិច្ចដល់ពលរដ្ឋ ស្របពេលស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេសមិនប្រាកដប្រជា ។

វិធានការរបស់រដ្ឋាភិបាល រួមទាំងការផ្តល់ប្រាក់ឱ្យពលរដ្ឋសិង្ហបុរី គឺស្មើប្រមាណ១លាន៤សែនគ្រួសារ ។ រដ្ឋាភិបាលនឹងចែកប្រាក់បន្ថែមចំនួន៦០០ដុល្លារសិង្ហបុរីក្នុង១គ្រួសារ បន្ទាប់ពីរដ្ឋាភិបាលធ្លាប់បានចែកប្រាក់ឱ្យពលរដ្ឋម្តងហើយ គឺក្នុង១គ្រួសារទទួលបាន៥០០ដុល្លារសិង្ហបុរី កាលពីខែមករា ឆ្នាំ២០២៤ ។ ការចែកប្រាក់នេះក្នុងគោលបំណងជួយសម្រាលការចំណាយក្នុងជីវភាពប្រចាំថ្ងៃ និងជំរុញការចាយវាយរបស់ពលរដ្ឋជាមួយហាងលក់ទំនិញ និងអាជីវកម្មមួយចំនួន ដែលបានចូលរួមក្នុងគម្រោងរបស់រដ្ឋាភិបាល ។8 best wet markets in Singapore for fresh groceries | Honeycombers

រដ្ឋាភិបាលនឹងចែកប្រាក់ឱ្យពលរដ្ឋជា២ដំណាក់កាល ហើយ១ដំណាក់កាល ស្មើនឹង៣០០ដុល្លារសិង្ហបុរី ។ ដំណាក់កាលទី១ គឺការចែកប្រាក់នឹងប្រព្រឹត្តទៅនៅចុងខែមិថុនា ឆ្នាំ២០២៤ រីឯដំណាក់កាលទី២ នឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៥ ។ លើសពីនេះ នៅខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលសិង្ហបុរីមានគម្រោងចែកប្រាក់ឱ្យពលរដ្ឋ ចាប់ពី២០០ដុល្លារ ទៅ៤០០ដុល្លារសិង្ហបុរី សម្រាប់អ្នកមានលក្ខណៈដូចគ្នានឹងការកំណត់របស់រដ្ឋាភិបាល ។

រដ្ឋាភិបាលកំណត់ថា ការចែកប្រាក់ចាប់ពី២០០ដុល្លារ ទៅ៤០០ដុល្លារសិង្ហបុរី គឺពលរដ្ឋត្រូវតែមានអាយុ២១ឆ្នាំ ឬច្រើនជាងនេះនៅឆ្នាំ២០២៤ ហើយពួកគេត្រូវរស់នៅប្រទេសសិង្ហបុរី និងគ្រប់គ្រងអចលនទ្រព្យមិនលើសពី១កន្លែង ។ ពួកគេត្រូវមានប្រាក់ចំណូលប្រមាណ១សែនដុល្លារសិង្ហបុរី ហើយជំហានដំបូង នឹងមានពលរដ្ឋប្រមាណ២លាន៥សែននាក់ មានលក្ខណៈសមស្របនឹងការកំណត់នេះ ។9 Best Wet Markets in Singapore

គួរបញ្ជាក់ថា សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើង១,១% កាលពីឆ្នាំ២០២៣ ប៉ុន្តែវានៅតែទាបជាងគោលដៅរបស់រដ្ឋាភិបាល ដែលបានកំណត់ស្មើនឹង១,២% ។ រដ្ឋាភិបាលបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ នេះ គឺស្មើចាប់ពី១% ដល់៣% ហើយរដ្ឋាភិបាលជឿថា តម្រូវការពីខាងក្រៅនឹងមិនផ្លាស់ប្តូរទេ ។

ទោះយ៉ាងណា គេត្រូវតាមដានហានិភ័យសេដ្ឋកិច្ចឱ្យបានដិតដល់បន្តទៀត ជាពិសេស សង្គ្រាមនៅតំបន់កាហ្សា និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលនៅតែអូសបន្លាយពេល ហើយសង្គ្រាមនេះនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ៕11 pasar malams in Singapore for night market fun | Honeycombers

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញលិខិតពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាង

0

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសង្កេតឃើញថា នៅតាមមូលដ្ឋានរាជធានី-ខេត្តមួយចំនួន មានការលួចលាក់ធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅលើទីតាំង ដែលគ្មានអាជ្ញាបណ្ណល្បែងផ្សងសំណាង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ក្នុងគោលបំណងធានាបាននូវនិរន្តរភាពនៃការគ្រប់គ្រងរក្សា បាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គមឱ្យបានល្អប្រសើរ និងដើម្បីគ្រប់គ្រងអាជីវកម្មល្បែង ផ្សងសំណាងឱ្យស្របទៅតាមច្បាប់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដាក់ចេញសេចក្តីណែនាំ ដូចខាងក្រោម៖

១. ចំពោះអ្នកកាន់អាជ្ញាបណ្ណល្បែងផ្សងសំណាង និង/ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង៖

• ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមសៀវភៅបន្ទុកស្ដីពីលក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណល្បែង- ផ្សងសំណាង
• ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង តែប៉ុណ្ណោះ
• ត្រូវលើកស្លាកយីហោឱ្យបានត្រឹមត្រូវនៅគ្រប់ទីតាំងអាជីវកម្ម បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ ល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវា ល្បែងផ្សងសំណាង
• ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាងច្បាប់ដើមនៅទីតាំងក្រុមហ៊ុន ឬ អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងច្បាប់ដើម នៅគ្រប់ទីតាំងសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងច្បាប់ដើម នៅគ្រប់ទីតាំងប៉ុស្តិ៍សេវាល្បែង- ផ្សងសំណាង
• ត្រូវដំណើរការតែប្រភេទល្បែង និងឧបករណ៍ល្បែងដែលមានការអនុញ្ញាតពី គ.ល.ក.
• ត្រូវដាក់តាំងវិញ្ញាបនបត្រចុះបញ្ជីប្រភេទនិងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាង និងឧបសម្ព័ន្ធនៃវិញ្ញាបនបត្រចុះបញ្ជីប្រភេទនិងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាង ច្បាប់ដើម នៅទីតាំងក្រុមហ៊ុន និងច្បាប់ថតចម្លងបញ្ជាក់ត្រឹមត្រូវពីអគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នៅទីតាំងសាខាល្បែងផ្សងសំណាង និង/ឬទីតាំងប៉ុស្តិ៍សេវាល្បែងផ្សងសំណាង
• ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាង ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ជំពូកទី៥ ការត្រួតពិនិត្យនិងការគ្រប់គ្រងប្រតិបត្តិករ ល្បែងពាណិជ្ជកម្មនិងភាគីពាក់ព័ន្ធ ត្រង់មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ និងមាត្រា៥៧។

ក្នុងករណីប្រតិបត្តិករដែលកាន់អាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សេង- សំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង មិនអនុវត្តតាមការណែនាំខាងលើនេះ ឬលួចលាក់ បង្កប់ការលេងល្បែងដែលមិនមានការអនុញ្ញាតពី គ.ល.ក. ត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងត្រូវប្រឈមនឹងការពិន័យអន្តរការណ៍អនុលោមតាមអនុក្រឹត្យ លេខ ១០២ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ទៅនឹងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងឈានដល់ការព្យួរ ឬការដកហូតអាជ្ញាបណ្ណ ល្បែងផ្សងសំណាង និង/ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែង- ផ្សងសំណាង និងត្រូវផ្តន្ទាទោសយ៉ាងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនៃព្រះរាជាណាចក្រកម្ពុជា៕

គម្រោងសាង់សង់ទីក្រុងស្វារបស់សហរដ្ឋអាមេរិក ត្រូវរងការរិះ..គ.ន់យ៉ាងចាស់ដៃពីពលរដ្ឋ

0

បរទេស៖ អ្នករស់នៅសហរដ្ឋអាមេរិក និងសកម្មជនសិទ្ធិសត្វក្នុងរដ្ឋ Georgia មិនសប្បាយចិត្តចំពោះផែនការសាងសង់ទីក្រុងតូចមួយដែលផ្ទុកសត្វស្វាចំនួន ៣០,០០០ ក្បាលសម្រាប់ការពិសោធន៍។
យោងតាម The Guardian ដែលបានចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា ផែនការបង្កើតកន្លែងបង្កាត់ពូជសត្វស្វាដ៏ធំបំផុតនៅសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យសត្វស្វាចំនួន ៣០,០០០ ក្បាលដើរក្នុងឃ្លាំងនៃរដ្ឋ Georgia កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃពីក្រុមសិទ្ធិសត្វ និងប្រជាជនក្នុងតំបន់មួយចំនួន។There goes the neighborhood! Locals outrages over plan to build 200-acre ' mini-city' of 30,000 MONKEYS for medical research in Georgia

បរិវេណទំហំ ២០០ ហិចតានឹងដាក់សត្វស្វាចំនួនច្រើនមិនធម្មតា ដែលបន្ទាប់មកនឹងត្រូវបញ្ជូនទៅសាកលវិទ្យាល័យ និងក្រុមហ៊ុនឱសថសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត។ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ កន្លែងនេះនឹងបង្កើតអាណានិគមដ៏អស្ចារ្យនៃសត្វស្វាកន្ទុយវែងរាប់ម៉ឺនក្បាល ដែលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ នៅក្នុងរចនាសម្ព័ន្ធដូចឃ្លាំងនៅ Bainbridge រដ្ឋ Georgia ដែលមានប្រជាជនត្រឹមតែ ១៤,០០០ នាក់។ Safer Human Medicine ដែលជាក្រុមហ៊ុននៅពីក្រោយទីក្រុង simian ថ្មីតម្លៃ ៣៩៦ លានដុល្លារបាននិយាយថា សត្វស្វានឹងត្រូវរក្សាទុកក្នុងលក្ខខណ្ឌដែលមានសុវត្ថិភាពខ្ពស់ នឹងមិនរីករាលដាលជំងឺនៅក្នុងតំបន់ ហើយត្រូវបានផ្តល់អាហារល្អៗនិងស្រស់ៗសម្រាប់វា។Plan for US 'mini-city' of 30,000 monkeys for medical research faces  backlash | Georgia | The Guardian

ប៉ុន្តែទោះជាយ៉ាងណា ផែនការខាងលើកំពុងប្រឈមនឹងរលកនៃការប្រឆាំងយ៉ាងខ្លាំង ដោយអ្នកស្រុក Bainbridge មួយចំនួនបានអំពាវនាវដល់រដ្ឋាភិបាលក្នុងតំបន់ឱ្យហាមឃាត់ទីក្រុងបុព្វបុរសដែលបានស្នើឡើង។ លោក David Barber ដែលជាអ្នកស្រុកក្នុងតំបន់ដែលបានចែករំលែកថា សត្វស្វាកន្ទុយវែងគឺជាប្រភេទសត្វដែលរាតត្បាត ហើយបច្ចុប្បន្នមានរហូតដល់ ៣០,០០០ ក្បាល ដូច្នេះនៅពេលខាងមុខទៀតពួកវានឹងរីករាលដាលគ្រប់ទីកន្លែង។ លោក David Barber បានបន្តថា ពួកយើងមិនចង់ឱ្យស្វានេះស្ថិត ឬរស់នៅក្នុងតំបន់របស់យើងនោះទេ។Residents of Small Georgia City Rage Against Monkey Facility

រីឯក្រុមសិទ្ធិសត្វក៏បានអំពាវនាវឱ្យផែនការនេះត្រូវបានរារាំងដោយនិយាយថាការបង្កាត់ពូជសត្វស្វាសម្រាប់ការធ្វើតេស្តវេជ្ជសាស្រ្តគឺឃោរឃៅហើយផ្តល់អត្ថប្រយោជន៍តិចតួចសម្រាប់ការព្យាបាលមនុស្សដោយសារតែភាពខុសគ្នារវាងប្រភេទសត្វ។ ទង្វើនេះក៏គំរាមកំហែងដល់ការរស់រានមានជីវិតរបស់ស្វានៅក្នុងព្រៃផងដែរ នេះបើយោងតាមលោកស្រី Kathleen Conlee អនុប្រធានផ្នែកស្រាវជ្រាវសត្វនៅអង្គការ Humane Society ។Residents of Small Georgia City Rage Against Monkey Facility

គួរបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំសត្វស្វាប្រហែល ៧០ ម៉ឺនក្បាលត្រូវបានប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិកក្នុងការសាកល្បងដើម្បីព្យាបាលជំងឺឆ្លង ភាពចាស់ និងជំងឺសរសៃប្រសាទដូចជាផាកឃីនសុន។ ដោយកាលពីកន្លងទៅអ្នកស្រាវជ្រាវបានប្រកាសថា សហរដ្ឋអាមេរិកកំពុងខ្វះសត្វព្រូនសម្រាប់ធ្វើតេស្ត។ ដូច្នេះក្រុមហ៊ុន Safer Human Medicine សង្កត់ធ្ងន់ថា ទីក្រុងស្វាតូចរបស់ពួកគេនឹងជួយសម្រាលស្ថានភាពនោះ ទន្ទឹមនឹងនោះក៏បង្កើតការងារចំនួន ២៦០ បន្ថែមទៀតសម្រាប់មនុស្សផងដែរ៕

ខ្ទប់ច្រមុះពេញកម្មវិធី Hanteo Music Awards ដោយសារក្លិ.នលា..ម.ក ហ្វេន

0

កម្មវិធីប្រគល់ពានរង្វាន់ Hanteo Music Awards លើកទី៣១ ឆ្នាំ២០២៤ របស់កូរ៉េខាងត្បូង បានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីមានក្លិនស្អុយពេញកម្មវិធីទាំងតារាៗនិងហ្វេនៗបានខ្ទប់ច្រមុះ។ ក្លិនស្អុយនេះគឺមានហ្វេនម្នាក់ទប់មិនជាប់ធ្លាយលាមកមក ខណៈរូបគេបានចេញមុខសូមទោសជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha0gTx_tRKdVrDwAhveP6mNeiyxEzHWq3l0SlCGbQwowFuMUl3ZmmFaAy99qc04VKxDiMCkeY6KiyHJdMT1Fr9uJZoatwKPEI-k8dktWmqDsgpTE3EQF4ImfIiSvhuuxiNdLPeBGcCZp_KLtOm6gddKRcC0g1viAluXKT8DRb_ffYuS1eBjovQ1skZ2ao/s720/image_2024-02-19_13-50-22.png

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ របាយការណ៍នៃសមាជិកទស្សនិកជនម្នាក់ដែលជះក្លិនលាមកនៅឯពានរង្វាន់ Hanteo Music Awards បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជា Tweet ដែលកំពុងពេញនិយមនៅលើ X។ តារាជាច្រើននៅក្នុងកម្មវិធីក៏ត្រូវបានគេមើលឃើញថាបិទមាត់ និងច្រមុះនៅពេលមានក្លិនស្អុយ។ទស្សនិកជនផ្សេងទៀតក៏បានត្អូញត្អែរពីក្លិនស្អុយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRVIZgj1paRV1NdfNFvCQTW3TxaECnG8_sg66eJUd1ScHz8A59NM4Q74pA13a7cKhR43ItTbpcuGEW000qxCi4et_5hHmpI9qwhQZmlBuz7gBB64fhCOTrDSPoEExo13EmSJj2jxSlwTYu8oXxKmKU3xNQZUWKRZrMrSK77e1jiMuI7UP_xd6h5d8zSq8/s900/image_2024-02-19_13-50-23%20(2).png

អ្នកលេងបណ្តាញសង្គមបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយថានៅកន្លែងឈរក្បែរកន្លែងរង់ចាំអ្នកចម្រៀងមានសន្តិសុខមកពិនិត្យហើយគេបញ្ជាក់ថាមានលាមក។ វាកាន់តែអាក្រក់ទៅៗ ដោយសារលាមកមិនអាចសម្អាតបាន។ តារាចម្រៀង និងទស្សនិកជនត្រូវស៊ូទ្រាំនឹងក្លិនស្អុយរហូតដល់ពេលកម្មវិធីចប់កម្មវិធីដោយសន្តិសុខបាននិយាយថាពួកគេមិនអាចសម្អាតវាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRObfnEys2DAdjT18pWN2bQfLhDwDVXyHVuaW5u9yHPya6ARzJqWkyqXr3xgDSFo5qzA9SjiRE6L6oicF8dugFQBrLamziCWS3fD68-f1blOZhmRedeIcgv1l5iFd-SIb7_kf5EHpxbsfHATyj_FsIGdfRlQkfnRbWODWUu7eokn0HTOepjbWpK3TPexQ/s2048/image_2024-02-19_13-50-23%20(3).png

ទីបំផុតអ្នកលេងអ៊ីនធឺណិតម្នាក់បានចេញមុខទទួលស្គាល់កំហុសដោយអះអាងថាខ្លួនជាអ្នកបង្កហេតុក្លិនអាសោចនេះ និងបានសូមទោសទស្សនិកជនដែលបង្អក់ពេលវេលាមានសេចក្តីសុខអ្នកចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8dI8z2773hVwmjuz03aTXFUtZOCysP8v2s_CHWRVogp3zxFpezGISS5WYsZtRfDn-IG_SRTML_zYGTkAjch9GeoHFXp1OCN_GLobjOxTllp6LaIw9yhEWddkMtsn3C7V1N0EyDYuugpYPCyZ1oGCGFFJRff3eL9vu5MJvDTnCvwcfRRXPYeDmoB4DbwA/s680/image_2024-02-19_13-50-23.png

មិនត្រឹមតែរឿងខាងលើនេះកើតឡើងប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមការបើកឃើញស្រោមអនាម័យដែលប្រើរួចហើយ ព្រមទាំងមានហ្វេនៗវាយតប់គ្នាទៀតក្បែរកន្លែងអង្គុយរង់ចាំរបស់សិល្បករ៕

 

ប្រឡូកអាជីពសម្តែង១១ឆ្នាំ ស៊ីន យូប៊ីន មិនដែលពេញចិត្តស្នាដៃសម្តែងខ្លួនឯងសោះ

0

តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន បាននិយាយនៅក្នុងកម្មវិធីមួយថាក្នុងអាជីពសម្តែង១១ឆ្នាំមកនេះរូបនាងមិនដែលពេញចិត្តការសម្តែងរបស់ខ្លួនម្តងណាឡើយនៅពេលទស្សនាការសម្តែងរបស់ខ្លួនឡើងវិញ។ យូប៊ីន ថាការសម្តែងរបស់នាងគួរតែបានល្អជាងនេះទោះបីជាអ្នកដឹកនាំ ហ្វេនៗសរសើរថាល្អក្តី ហើយមកទល់ពេលនេះនាងនៅរៀនសម្តែងនៅឡើយទេ។No photo description available.

ក្នុងកម្មវិធី «តាម Trend » ស៊ីន យូប៊ីន បានចូលរួមផ្តល់បទសម្ភាសដោយទទួលសំណួរជាច្រើនពីពិធីករ ដេវីដ ទៅលើអាជីពរបស់នាង។ ទន្ទឹមនឹងការជជែករឿងរ៉ាវជាច្រើន នៅពេលពិធីករបានសួរថាភាពយន្តរបស់ ស៊ីន យូប៊ីន មួយណាដែលពេញចិត្តជាងគេ ខណៈនាងឆ្លើយតបថារាល់ស្នាដៃនាងសម្តែង នាងមិនដែលពេញចិត្តនោះទេ។ តារាស្រី ស៊ីន យូប៊ីន បាននិយាយថា «មិនដឹងអ្នកផ្សេងដូចជានាងឬអត់ទេនាងគឺជាតារាសម្តែងមិនដែលពេញចិត្តស្នាដៃខ្លួនឯងទាល់តែសោះ។ គួរតែបានលើសហ្នឹង ហេតុអ្វីធ្វើបានតែប៉ុណ្ណឹងនាងមានអារម្មណ៍បែបនេះរហូតទោះបីជាអ្នកដឹកនាំរឿង ក្រុមផលិត ឬក៏ហ្វេនសរសើរនាងថាល្អ ពូកែសម្តែង សម្តែងបានល្អធម្មជាតិ ប៉ុន្តែរាល់ពេលនាងអង្គុយមើលឡើងវិញអត់ដែលពេញចិត្តសមិទ្ធផលរបស់ខ្លួនឡើយ»។No photo description available.

ស៊ីន យូប៊ីន ថា ការមិនពេញចិត្តនេះមិនមែនដោយសារសាច់រឿងទេ សាច់រឿងគឺល្អ។ នាងបន្តថា ប្រឡូកវិស័យសម្តែងនេះអស់រយៈពេល១១ឆ្នាំមកហើយនាងនៅតែរៀនសូត្រពីការសម្តែង មនុស្សត្រូវការរៀនរហូតរៀនហើយរៀនទៀតទោះបីជាអាជីពយើងគិតថាធ្វើបានហើយប៉ុន្តែនាងគិតថានៅមានអ្វីថ្មីៗជាច្រើនទៀតត្រូវរៀន។No photo description available.

តារាសម្តែងក្រសោបពានជាច្រើនរូបនេះ បន្តថា «ក្នុងនាមជាតារាសម្តែងអ្វីដែលសំខាន់ជាងគេគឺការគោរពវិន័យ យើងមានវិន័យចំពោះខ្លួនឯង។ តារាសម្តែងដែលស្រលាញ់វិស័យនេះដោយបេះដូងគឺគាត់គោរពតួនាទីរបស់គាត់មិនមែនមកដល់ហើយចូល scene ថត Cut ហើយមកវិញនោះទេ។ មុននឹងចូលសិនតួសម្តែងគួរតែមើលពីចរិតតួត្រូវសម្តែងមានចរិតបែបមិច បានស្គ្រីបមកត្រូវសិក្សាពីវា។ តារាសម្តែងដែលពូកែមិនចាំបាច់ហូរទឹកភ្នែកទេ ប៉ុន្តែអាចធ្វើឱ្យទស្សនិកជនទស្សនាហូរទឹកភ្នែកបាន»។No photo description available.

ជាមួយការចែករលែកនេះ ស៊ីន យូប៊ីន ក៏បានសំណូមពរទស្សនិកជនកុំដៀលភាពយន្តខ្មែរប្រសិនជាភាពយន្តដែលខ្លួនមិនពេញចិត្តដៀលតែភាពយន្តនោះទៅបានហើយ។ ស៊ីន យូប៊ីន ថា ភាពយន្តខ្មែរមិនអន់នោះទេ សមត្ថភាពក៏មានតែអ្វីដែលខ្វះនោះគឺការគាំទ្រ និងថវិកាក្នុងការផលិត៕

 

 

ស្បែកជើងផលិតពីសំរាមអាចរលាយដោយខ្លួនឯងនឹងលេចរូបរាងឆាប់ៗ

0

ក្រុមហ៊ុនស្បែកជើងម៉ាក Vivobarefoot និងក្រុមហ៊ុន Balena បានសហការផលិតស្បែកជើងថ្មីពីសំរាម ដើម្បីទប់ទល់នឹងវិបត្តិបរិស្ថាននាពេលបច្ចុប្បន្ន ។ ក្រុមហ៊ុន Vivobarefoot លើកឡើងថា ផលិតផលនេះនឹងអាចរលាយដោយខ្លួនឯង ដែលវាជាការព្យាយាមផលិតរបស់រោងចក្រដើម្បីការពារកុំឱ្យប៉ះពាល់បរិស្ថាន ។

អតិថិជនដែលចង់ទិញស្បែកជើងផលិតពីសំរាមនេះ ពួកគេត្រូវស្កេនជើងរបស់ខ្លួនជាមុនសិន ដើម្បីឱ្យស្បែកជើងមានទំហំប៉ុនជើងអតិថិជន ។ បន្ទាប់មក ក្រុមហ៊ុននឹងបញ្ជាទៅកាន់ម៉ាស៊ីនផលិត ដែលទទួលបានវត្ថុធាតុដើមពីសារធាតុនានាអាចរលាយដោយខ្លួនឯង ។Vivobarefoot Revolutionizes Shoes With Ergonomic 3-D Printed Footwear

បើទោះជាស្តាប់ទៅ វាអាចមិនស្អាតខ្លាំងក្តី ប៉ុន្តែក្រុមហ៊ុន Vivobarefoot និងក្រុមហ៊ុន Balena បញ្ជាក់ថា ការផលិតទាំងអស់នេះ គឺស្របតាមស្តង់ដារជីវសាស្ត្រអន្តរជាតិ (ASTM D6400-04) និងស្តង់ដារជីវសាស្ត្ររបស់អឺរ៉ុប (EN13432) ។ ម៉ាស៊ីនផលិតបែប 3D នឹងផលិតស្បែកជើងឱ្យត្រូវនឹងទំហំជើងរបស់អតិថិជន ក្នុងរយៈពេល៣០ម៉ោង ។

លោក David Roubach នាយកក្រុមហ៊ុន Balena និយាយថា ៖ «យើងអាចនិយាយបានថា អ្នកអាចដាក់វាក្នុងធុងជីកំប៉ុសរបស់ខ្លួនបាន ហើយវានឹងរលាយដោយខ្លួនឯង ។ ការពិតទៅ យើងមិនដឹងថា តើយើងអាចប្រើប្រាស់វាបានយូរប៉ុនណាទេ» ។Vivobarefoot Revolutionizes Shoes With Ergonomic 3-D Printed Footwear

ហេតុនេះ ដើម្បីឱ្យវាអាចរលាយយ៉ាងមានប្រសិទ្ធភាព ក្រុមការងារមានគម្រោងទទួលយកអ្នកដែលចង់បោះចោលស្បែកជើងទាំងនេះ និងកែច្នៃវាឡើងវិញ ។ ប៉ុន្តែវិធីនេះត្រូវការរយៈពេលស្រាវជ្រាវបន្ថែមទៀត ហើយពួកគេគិតថា វិធីល្អបំផុត គឺការស្វែងរកវត្ថុធាតុដើមថ្មីៗដែលអាចរលាយដោយងាយៗនៅផ្ទះ ។

ឧស្សាហកម្មកែច្នៃម៉ូដ គឺជាឧស្សាហកម្មមួយស្ថិតក្នុងចំណោមឧស្សាហកម្មដែលបំពុលបរិស្ថានយ៉ាងខ្លាំងនៅលើពិភពលោក ហើយវាមានចំណែកក្នុងការបំភាយកាបូនប្រមាណ១០% ទៀតផង ។ លើសពីនេះ ឧស្សាហកម្មកែច្នៃម៉ូដ ថែមទាំងបានប្រើប្រាស់ទឹកយ៉ាងច្រើនក្នុងការផលិតផងដែរ ។Balena on LinkedIn: Vivobarefoot x Balena

ស្បែកជើងភាគច្រើនបានផលិតឡើងពីកៅស៊ូ, ផ្លាស្ទិក និងលោហៈ ព្រមទាំងបិទភ្ជាប់ដោយកាវមានគុណភាពខ្ពស់ ហើយស្បែកជើងទាំងនេះពិបាកបោះចោលណាស់ ។ ហេតុនេះ ស្បែកជើងបោះចោលភាគច្រើន ត្រូវបានគេយកទៅកប់ចោលក្នុងដី និងអាចចំណាយពេលរាប់រយឆ្នាំឯណោះ ទើបវាចាប់ផ្តើមរលាយ ។

បើទោះជាស្បែកជើងផលិតពីសំរាមមិនទាន់ល្អឥតខ្ចោះក្តី ប៉ុន្តែការព្យាយាមកែច្នៃសំរាមដ៏ច្រើននៅលើពិភពលោកឱ្យក្លាយជាស្បែកជើង ចាត់ទុកថា គឺជាការបោះជំហានទៅមុខដ៏ល្អប្រសើរ ៕