Home ព័ត៌មានអន្តរជាតិ កប៉ាល់ដឹកកុងតឺន័របើកបុកស្ពានវែងលំដាប់ទី៣ លើពិភពលោក

កប៉ាល់ដឹកកុងតឺន័របើកបុកស្ពានវែងលំដាប់ទី៣ លើពិភពលោក

97
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោក Kevin Cartwright ប្រធានផ្នែកទំនាក់ទំនងនៃភ្នាក់ងារពន្លត់អគ្គិភ័យប្រចាំទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក លើកឡើងថា មានកបាល់ដឹកកុងតឺន័រដ៏ធំបានបើកបុកស្ពាន Francis Scott Key រហូតដល់បណ្តាលឱ្យតួស្ពានដែលមានប្រវែង៣គីឡូម៉ែត្រ បាក់ធ្លាក់ចូលទឹកទន្លេ ។ ហេតុការណ៍នេះធ្វើឱ្យមនុស្សជាច្រើននាក់ និងយានយន្តជាច្រើនគ្រឿងដែលកំពុងធ្វើដំណើរនៅលើស្ពាន ក៏បានធ្លាក់ចូលទឹកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX8XakixaWmwXnYnQCwLmVpHhle2i9DCkKz2bGNswFIP95cEy51tWTUvIo5m9QAvO37szc2jmfeMILxgaqFtYNtu0I9fTCO-hGvtuXjLxGR92OIhCz9yTtph2D8BqQXepQInvzfcr_AyvabpTHSyGlNS4VhkQJsiTrodQnZabPK7NCIrhgp4JFv4OGxbY/s615/1_Francis-Scott-Key-Bridge-in-US-collapses-after-cargo-ship-collision.jpg

ភ្នាក់ងារសង្គ្រោះមកពីស្ថាប័នផ្សេងៗបានរួមកម្លាំងគ្នាជួយសង្គ្រោះជនរងគ្រោះដោយសារហេតុការណ៍នេះ ប៉ុន្តែនៅពុំទាន់មានសេចក្តីការណ៍ពីចំនួនអ្នកស្លាប់ទេ ។ ភ្នាក់ងារសង្គ្រោះបានរាយការណ៍ព័ត៌មានបឋមថា ពួកគេប្រឹងប្រែងស្វែងរកជនរងគ្រោះប្រមាណ២០នាក់ និងយានយន្តមួយចំនួនដែលបានធ្លាក់ទៅក្នុងទឹកទន្លេ ប៉ុន្តែអាកាសធាតុត្រជាក់ខ្លាំង និងមានសីតុណ្ហភាព -១អង្សារសេ ។ ម្យ៉ាងទៀត ដោយសារភាពងងឹតធ្វើឱ្យក្លាយជាឧបសគ្គរបស់ក្រុមអ្នកជ្រមុជទឹកដើម្បីស្វែងរកជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMLOLAN-xMtb2orQgE0qvdFux3DbjGeVHGUkyQj2a_JHg2x7E3L4sAwLMAVAV4RNpkl6qlVnpfUyyDG27JGFQAUlwGfPmHoa6zVJYg7KzFA3kgdbafF_ZnXiJ3bwYM2I0nmsqcuLHqTLTzsjAG-Rbt3Vjc3MyxpZJFSIb1c2DzoRS8Vjn9_V58mghFCSY/s960/2024-03-26T083156Z_1918597736_RC2KT6A25L48_RTRMADP_3_MARYLAND-INCIDENT_2024_03_26_16_43_22.jpg

ចំណែកក្រុមហ៊ុនដឹកជញ្ជូនទំនិញ Synergy Marine Group បញ្ជាក់ថា កប៉ាល់ដឹកកុងតឺន័រ Dali បានបើកបុកស្ពាននៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក ហើយគេពុំទាន់ជ្រាបពីមូលហេតុនៅឡើយទេ ។ រីឯអ្នកជិះនៅលើកប៉ាល់នេះទាំងអស់មានសុវត្ថិភាព ។

កប៉ាល់ដឹកកុងតឺន័រដ៏ធំមានប្រវែង៣០០ម៉ែត្រ ដែលជាដើមហេតុរបស់គ្រោះថ្នាក់លើកនេះ មានឈ្មោះថា «Dali» គឺជាកប៉ាល់របស់ប្រទេសសិង្ហបុរី ។ បើតាមទិន្នន័យតាមដានការដឹកជញ្ជូនរបស់កប៉ាល់ឱ្យដឹងថា កប៉ាល់នេះបានធ្វើដំណើរចេញពីកំពង់ផែប្រ៊ីស ស្ថិតនៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក នៅម៉ោងប្រមាណ១យប់ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីទៅកាន់ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq3tRKp7PEB7rL-CVIM1hmbovi5BDiyrHnmdO2NVBm7c6z-MsfHuNeH5jTyvmaBzSCwBsf3Q0VS6RfEnkBAGmRfQBFhJoH_kJ12qz5oqCOMPFj2vveTYrIDLZGRvEOnugxsTZIWvy7mBLSlgXSjwcIssiqAqC8d1OHoDGRcQEsdj4XefqIVD19B3-s9po/s640/a5e29f39fc6d096d71c0fbf12ddd07b9.jpg

គួរបញ្ជាក់ថា ស្ពាន Francis Scott Key គឺជាស្ពានដែលមានប្រវែងវែងជាងគេស្ថិតក្នុងលំដាប់ទី៣ នៅលើពិភពលោក ដែលលាតសន្ធឹងពីទន្លេ Patapsco ទៅកាន់កំពង់ផែនៅទីក្រុង Baltimore ។ ក្រោយពីកប៉ាល់ដឹកកុងតឺន័របើកបុកស្ពានបានបណ្តាលឱ្យស្ពានដ៏វែងនេះធ្លាក់ចូលទៅក្នុងទន្លេ Patapsco ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizjS_xRe0Ioi8OsBFUIAA8glkXM3UAU-9jO3amCKqqZzpBiEUnMONaq2Yqo5M5P7e2qq0dbCKjKJpm-RWOxMYCVsLSwCNjcB9qdFq9De72OF3PBi7TsmacZAdWde-jDxMY6KSbV24-OyegykAO7zQ4fMWWgFJtpVxfRIdoLCB-VOKLTdFesaAhj-g2sz4/s1100/gettyimages-2115097543-eeae6bbaa8e628576b83e1d08e07caadbc044339-s1100-c50.jpg

ស្ពាននេះត្រូវបានបើកឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់កាលពីឆ្នាំ១៩៧៧ ហើយគេបានដាក់ឈ្មោះស្ពានតាមឈ្មោះរបស់អ្នកនិពន្ធភ្លេងជាតិអាមេរិក គឺលោក Francis Scott Key ដោយសារបាននិពន្ធបទចម្រៀង «The Star-Spangled Banner» ។ គេជឿថា លោក Francis Scott Key បានអង្គុយនៅជិតស្ពានពេលលោកឃើញការទម្លាក់គ្រាប់បែកមកលើបន្ទាយ Fort McHenry កាលពីឆ្នាំ១៨១៤ ទើបជំរុញឱ្យលោកនិពន្ធភ្លេងជាតិ ៕