បន្ទាប់ពី កុយ អេនណា បង្ហាញគោលបំណងចង់ចូលរួមប្រកួតកម្មវិធី Miss Grand Cambodia2024 ព្រមទាំងស្នើដល់អ្នករៀបចំកម្មវិធីអនុញ្ញាតឱ្យនាងចូលរួមប្រកួតនោះ ពេលនេះដឹងលទ្ធផលហើយគឺនាងមិនអាចចូលរួមប្រកួតក្នុងឆ្នាំនេះនោះទេ។ កុយ អេនណា ក៏បានបន្ថែមដែរថា នាងមិនច្បាស់ថាឆ្នាំណានាងនឹងចូលប្រកួតម្តងទៀតដែរ ខណៈពេលនេះនឹងបំពេញតួនាទីជាលំដាប់រងទី១ Miss Grand Cambodia 2023។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgorGrHMIE9AXPYQpRsA1mBuLR8bev7DyM3Bxt1yQdB04OfxqMm7y3nRqNIyzU1G_XL8CPl8HZYm_Lz2yCSt6_EW08plGdqdAJggazho0Vzechi4NttmhbsYJcThLYGV1Jwf6U2rJcWq8VVuKyFg_AYREdRFd5uOYyNEHD-cDVJAIzgplx7wX_BxCPoetU/s2048/419615678_390037836883570_4116027381113173803_n.jpg

តាមរយៈវីដេអូ Live កាលពីពេលថ្មីៗនេះ កុយ អេនណា បាននិយាយថា «ឆ្នាំនេះនាងមិនបានចូលប្រកួតនោះទេដោយសារខាងក្រុមហ៊ុនក៏បានយល់ព្រមដែរដោយសារតែនាងស្ថិតនៅក្នុងកុងត្រាស្ថាប័ននៅឡើយ ព្រោះខ្លួននាងមិនបញ្ចប់តំណែងលំដាប់រងទី១ ដូច្នេះនាងនឹងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អបំផុតពេលដែលនាងស្ថិតនៅខ្មែរនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXV1vTl5WOy6hN6JnQLbYw8kcL8AI9x3Kz9K-6DsWmeeSa2uMq3LSxj2ZSTf0RfQuyZsUkNQYouYmRCarE8AVK5mnbxFhvmBDzp2w7E8RDk_rHIMKkbM4qBPCitLXPIrJXlfOqemVsZmUiAzOv3C0z49LbJACUOO5WTIPAxs8WHGmXN9UyeNR-4AvjQDw/s2048/422265364_396975702856450_4147180229637717184_n.jpg

កុយ អេនណា ក៏បង្ហាញដែរថានាងត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកួតប៉ុន្តែបើមួយឆ្នាំទៀតវារឹតតែល្អមិនជាបញ្ហាចោទនោះទេសម្រាប់ការមិនបានចូលរួមប្រកួតឆ្នាំនេះ ហើយនាងនឹងពង្រឹងខ្លួនឯងពីចំណុចខ្វះខាតរបស់ខ្លួន ហើយវានឹងកាន់តែល្អប្រសើរបើនាងនឹងចូលរួមប្រកួតនៅឆ្នាំណាមួយ។ ទោះយ៉ាងណា កុយ អេនណា បានបញ្ជាក់ប្រាប់អ្នកគាំទ្រថានាងមិនប្រាកដថាឆ្នាំណាដែលនាងនឹងចូលរួមប្រកួតម្តងទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP6LydHoxRqsZY-z4ctW90O-o2B4tVtJHfAKgeBCJvX2teDQ2lmB1hHknRVxO9p8FN4z7XZJoA1nhZQEw2DY7NeK-FJLvAIRgWd82bW3OOwfbn5A50DxfgxNcAo2gJSVoMOZhPnU0H9WT3870SrimPFWP90PyklNik1HlLtROx02zWVo8MfmJzp7bHI7Y/s2048/433235678_425233616697325_5176240969505405046_n.jpg

ទោះយ៉ាងណា មតិរបស់អ្នកគាំទ្រវិស័យបវរកញ្ញាភាគច្រើនបានបង្ហាញការយល់ស្របមិនឱ្យ កុយ អេនណា ប្រកួតក្នុងឆ្នាំនេះដូចគ្នាដោយចង់ឱ្យនាងដកឃ្លានិងពង្រឹងសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំងចូលប្រកួតម្តងទៀតបំបុកយកមកុដតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK9CV4EOmrKB_j-S735nvHO7aPcZePpLdvQnhcsMKzO9kTHBXlnuCP688En9MdSPywElK3OaTEHGVcI2QlQi2_6txD0GwKiT2uoIZRXZs4G5q0XAvaSd91sV-si4CxfUQj62FB3DsfCIgWL_Wt-Pfv9BGKpjMr70fkEgYDAzKGtu2OWXpOTTy_29zlPf8/s2048/410520744_372733141947373_2974629869400252510_n.jpg

គួរបញ្ជាក់ផងដែរថា កុយ អេនណា បានចំណាយពេលមួយរយៈពេលខ្លីនៅលើ ទឹកដីនូវែលសេឡង់ (New Zealand) ហើយបានវិលមកប្រទេសកម្ពុជាវិញ។ រូបនាងបានចូលរួមក្នុងកម្មវិធីមួយដោយបានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថានាងមានបំណងចង់ចូលរួមប្រកួត Miss Grand Cambodia 2024 ប៉ុន្តែស្ថិតក្នុងដំណាក់កាលរង់ចាំអនុញ្ញាតពីស្ថាប័នជាមុនសិន ខណៈនាងបានស្នើសុំប្រកួតថ្មីជាច្រើនដងនិងបានលើកដៃស្នើសុំលោកស្រី អ៊ឹម សុគន្ធា ជួយបើកឱកាសឱ្យនាងប្រកួតផងដែរ៕