Home Blog Page 11

Rick Kh ដាស់តឿនអ្នកគាំទ្រកុំឱ្យចាញ់បោកអ្នកធ្វើមាតិកាជាជនបរទេសម្នាក់រឿងដើរចែកទូរសព្ទ Free

0

អ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានវិលត្រឡប់មកវិញមួយរយៈពេលហើយបន្ទាប់ពីផ្អាកសកម្មភាពលើបណ្តាញសង្គមអស់រយៈពេល៣សប្តាហ៍។ មកវិញលើកនេះមិនខុសពីរាល់ដងរូបលោកតែងតែចែករំលែកអ្វីដែលល្អៗ ខណៈពេលនេះបានដាស់តឿនសាធារណជនកុំឱ្យចាញ់បោកជនបរទេសម្នាក់ដែលធ្វើមាតិកាដើរចែកលុយនិងទូរសព្ទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYfbv9tU-fsKSmgSV5SEdnE3dw-EV-8WqWC2ypBBt7dtXnD6LJVxa1FKyy5FXXfpV39MXg7ySQSZEvAgRcU0mHZl55pcqN1K5AUwCOeRiMmh3gy4lImb-PjMc2B5bo_AjE7jQ2t3t3Iwqv4k8tlTwFDpej9ZPncW7WkVEEW_xG_vmUxKix4aFJWbbhS0k/s2048/image_2026-04-09_10-06-53.png
នៅយប់ថ្ងៃទី២១ ខែឧសភា Rick Kh បានចេញវីដេអូជាង១នាទីដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «កុំសូវទុកចិត្តបរទេស ជាងខ្មែរយើងពេក»។ អ្នកបង្កើតមាតិការូបនេះបាននិយាយថា ជនបរទេសដែលដើរចែកលុយនៅខ្មែរហើយនាំគ្នាទៅ Like Comment ឱ្យវីដេអូផ្ទុះហើយពេលគេដើរបានជួបនឹងបានលុយនេះគឺជាម្នាក់ដែលបានបោកប្រាស់នៅវៀតណាមដោយដើរចែកទូរសព្ទ ប៉ុន្តែមានអ្នកនៅពីក្រោយចាំសុំទូរសព្ទវិញហើយឱ្យលុយ ១ដុល្លារ ២ដុល្លារនិងបានដើរបោកគេពេញហ្នឹងសូម្បីនៅអឺរ៉ុបក៏គេស្គាល់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIurG4rCramR1doZM_PHffMP0k_AF7WEd_KXjwl-SIHZFtFXMcwKPuA-e10ue_hfGBAFM33Q9q_lGVBntDQLdgddr5jKfpqU0ZKG81xE97DGgwkresyNWfYiKtv26_6ij7-a8Doe-7Rkdksui9kOCVAf7hcDzGQILgf6X3ZRqKSvdTYvvLeOiJ5gGWQuQ/s640/image_2026-05-22_14-44-57.png

Rick Kh បន្តទៀតថា នៅពេលឃើញជនបរទេសដើរចែកលុយនៅខ្មែរ ប្រម៉ូតប្រទេសខ្មែរមិនមែនជាការប្រម៉ូតនោះទេប៉ុន្តែជាការមើលងាយទៅវិញទេហើយសកម្មភាពនោះគឺជាការប្រម៉ូតខ្លួនឯងទាយយើងចូលទៅក្នុងវីដេអូរបស់គេ។ Rick Kh បន្តទៀតថាបរទេសដែលជួយខ្មែរគឺមកនៅខ្មែរ បើកអង្គការ ជួយសាលារៀនជាដើម។ ការបោកនេះមិនមែនទើបតែកើតឡើងនៅស្រុកខ្មែរនោះទេដោយមានជនបរទេសផ្សេងទៀតមកប្រម៉ូតខ្មែរ មានបញ្ហានៅខ្មែរជេរខ្មែររួចហើយរត់ទៅប្រម៉ូតនៅថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcfY-ZWbnawH0FouIYUkVsFEHNYsEkpNbCjxvzBEu4vaYX4z2P_yL8DhJSRuEYMpqvlpkf0JKEr9v2zxXR3pZHvujiwzl2bejrfGCr-tudZcp0riQ0uLryqMQ9uhTuRsYzJWRzJI71im7zCwY6ytnIS9amgiFLHtivfMMvB2uQQMdxnw4qLIz2q4I1NSk/s863/image_2026-05-22_14-45-13.png
អ្នកបង្កើតមាតិកា Rick Kh ថាមានជនបរទេសច្រើននាក់ណាស់ដែលមកយកផលប្រយោជន៍ពីប្រទេសកម្ពុជា។ លោកបានដាស់តឿនស្មារតីអ្នកគាំទ្រកុំឱ្យចាញ់បោកអ្នកធ្វើមាតិកាទាំងនោះទោះបីជាឃើញមានអ្នកតាមដានច្រើនលានក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9FdDG8k9_BK0kiyfcmHQwIgWDN84aQSXz0vOqD9OxVZcvaV6NJQJBt3YCJ_6la47BQLHueT_cRjCl_h4uoz6qWsslqJiwvcXooS92hfSzWyuDAEtMKYcJxrs-VwW1kboCoAE5S38aBGTpJE3wpNwRmlbIEyf0qxcpA_LwLJ1lZupQsq28qRhVn7Njo_0/s2048/image_2026-04-09_10-06-56.png

បន្ទាប់ពី Rick Kh ចែករំលែករឿងនេះហើយអ្នកលេងបណ្តាញសង្គមមួយចំនួនបានដាក់ការសង្ស័យទៅលើជនបរទេសម្នាក់ដែលមានឈ្មោះបណ្តាញសង្គមថា «Master Sanker»។ ជនបរទេសម្នាក់នេះកំពុងតែល្បីកក្រើកយ៉ាងខ្លាំងនៅប្រទេសវៀតណាមបន្ទាប់ពីឱ្យទូរសព្ទគេហើយ នៅពេលថតវីដេអូរួចបែរជាមានអ្នកទៅសុំទូរសព្ទនោះត្រឡប់មកវិញ៕

តួឯករឿងខ្លី Wang Yi Lei កំពុងរងការរិះគ.ន់និងការចោ.ទប្រកាន់ថាមានអាកប្បកិរិយាមិនល្អ

0

តារាសម្តែង Wang Yi Lei តួឯកក្នុងរឿងភាគខ្លីដ៏មានប្រជាប្រិយមួយរូបកំពុងទទួលបានការរិះគន់ បន្ទាប់ពីអ្នកធ្វើការនៅក្នុងឧស្សាហកម្មជាច្រើនបានចោទប្រកាន់លោកជាសាធារណៈថាបានបង្កឱ្យមានការរំខានដល់ផលិតកម្ម និងបានចាកចេញពីគម្រោងរឿងភាគម្តងហើយម្តងទៀតនៅនាទីចុងក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv-I5AYavZHX_q6Ov3s3otoGbOQkv9aIhRO88ayN5bYCEvrrZENt1FYjMFV-KiQ3LRByYcKaYUuKyiIBuflikmIkmueMXFElhWMuoQUjQyIyvxC3In-GVJPWO2QpGtz7AphldV2CLLfXmhbQrWiw9viKPBx_2HIT-eAcNptd6Ns_E4v7_ZNYE367RIZEE/s1440/image_2026-05-22_10-53-58.png

Wang Yi Lei បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០២៣ ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សតាមរយៈតួនាទីនាំមុខគេក្នុងរឿងភាគចិនជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ការចោទប្រកាន់ថ្មីៗពីក្រុមផលិតកម្ម និងអ្នកដឹកនាំរឿងបានបង្កឱ្យមានការត្រួតពិនិត្យឡើងវិញលើកេរ្តិ៍ឈ្មោះរបស់លោកនៅពីក្រោយឆាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidPP8ZsFFZHg0AendYvE9ilV3NhEbB_DSwFQEbaxe8CAS0vm1ZDmBWI7TFojfvLF4UDASrnstjSvZ8KZDugOVe-tCbLGkSveIcg54F1KvKrfKije1TptKnXKgy8Xf_jV-qZnbhRhyphenhyphendYdl9_e9k48mphOU-QvjYrr6HzUu0c86U3lRAeCf_A8tV24pv0BA/s1440/image_2026-05-22_10-53-59.png

ភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងបន្ទាប់ពីក្រុមផលិតរឿងភាគខ្លី «Kill That Spring Night»បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការដោយពន្យល់ពីមូលហេតុដែល Yi Lei ត្រូវបានជំនួសដោយតារាសម្ដែង Yi Hang ភ្លាមៗមុនពេលការថតចាប់ផ្ដើម។ យោងតាមបុគ្គលិកផលិតកម្ម ការរៀបចំសម្រាប់ការថតត្រូវបានបញ្ចប់រួចហើយ ដោយសមាជិកតួសម្តែង និងក្រុមការងារបានមកដល់ទីក្រុង Hengdian ប្រទេសចិន ខណៈដែលការចំណាយទាក់ទងនឹងឈុតឆាក ការកំណត់ពេលវេលា និងការផលិតត្រូវបានបង់រួចហើយ។ ក្រុមការងារអះអាងថា បញ្ហាបានលេចឡើងតែប៉ុន្មានម៉ោងមុនពេលដែល Yi Lei ត្រូវបានគេរំពឹងថានឹងចាកចេញទៅថត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPy7KZ8bANggWnKJPQlb472ig2-7cJWOaIY6OlOgYvBuAWfskEIPozqJ9j4ZrMaZA6KFv7LP4uAeCiKEiepW5LixrGfG6otLl9mfYsuvgrT0tXfbVglY4F7ruTaDmhE9NsV3p4nrihgDIHByisdvnbtEAjSQfCKeCaQwv2YgM5QU1p5gkf02_E9Qbqzo/s875/image_2026-05-22_10-54-00.png
ផលិតករបាននិយាយថា Wang Yi Lei បានទទួលផ្នែកដំបូងនៃស្គ្រីបនៅចុងខែមេសា ហើយការកែសម្រួលបានបន្តបន្ទាប់ពីនោះ។ ទោះបីជាបុគ្គលិកបានទទួលស្គាល់ថាស្គ្រីបនៅតែត្រូវការការកែសម្រួលក៏ដោយ ពួកគេបានអះអាងថាពួកគេបានកែសម្រួលឈុតឆាកជាប្រចាំតាមសំណើនិងមតិប្រតិកម្មរបស់ Yi Lei ។ ដំបូងឡើយការថតត្រូវបានកំណត់ពេលធ្វើដំណើរនៅថ្ងៃទី ១០ ខែឧសភាក៏ដោយ ភ្នាក់ងាររបស់ Yi Lei ត្រូវបានគេរាយការណ៍ថាបានបើកការពិភាក្សាឡើងវិញអំពីការផ្លាស់ប្តូរស្គ្រីបបន្ថែមត្រឹមតែប៉ុន្មានម៉ោងមុនពេលចេញដំណើរ ហើយក្រោយមកបានជូនដំណឹងដល់ក្រុមផលិតកម្មថាតារាសម្តែងរូបនេះនឹងមិនឡើងយន្តហោះនោះទេ។

ក្រុមការងារបានចោទប្រកាន់បន្ថែមទៀតថា Yi Lei បានបដិសេធមិនបន្តការថតទេ លុះត្រាតែមានការកែប្រែបន្ថែម ទោះបីជាតួឯកស្រី និងបុគ្គលិកបច្ចេកទេសកំពុងរង់ចាំនៅលើឈុតរួចហើយក៏ដោយ។ ការទំនាក់ទំនងត្រូវបានគេរាយការណ៍ថាកាន់តែពិបាកនៅល្ងាចនោះ បន្ទាប់ពីភាគីរបស់ Yi Lei បានលើកឡើងពីកង្វល់សុខភាព ហើយមិនអាចទាក់ទងបាន។ នៅទីបំផុត ផលិតកម្មបានចំណាយពេលពេញមួយយប់ស្វែងរកអ្នកជំនួស មុនពេលបញ្ជាក់ថា Yi Hang ជាតួឯកថ្មី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgapXPbYWH_CGaFDSTZsOlxG4096WADtoRRs-_n6X-9UfhOqxClBwnE3p-I0gbDOaQh8Osfl9rJYAyli3trlVMMZkE3zgwiVBkv8PGOck1LxzXJAeyixncb9MZxkbXREOcRDcW3-x3jdC-3FoU5406KHp1YH7ImtpXRp4eoIgnLR69wDiYgZQfWTSaDtrY/s1928/image_2026-05-22_10-56-40.png

ក្រោយមកតារាសម្តែង Yi Lei បានរៀបរាប់ពីស្ថានភាពនេះក្នុងអំឡុងពេលផ្សាយផ្ទាល់ ដោយបង្ហាញថាលោកបានសម្រេចចិត្តចាកចេញពីឧស្សាហកម្មកម្សាន្តដោយគ្មានកំណត់ ដោយសារតែសុខភាពផ្លូវកាយ និងផ្លូវចិត្តកាន់តែយ៉ាប់យ៉ឺន។ លោកបានចែករំលែកថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្លាក់ទឹកចិត្តនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ហើយបានទទួលស្គាល់ថា ការរិះគន់ទាក់ទងនឹងវិជ្ជាជីវៈរបស់លោកគឺ «ត្រឹមត្រូវមួយផ្នែក»។ លោកក៏បានសូមទោសដល់តួសម្តែង និងក្រុមការងារផងដែរ ខណៈពេលដែលពន្យល់ថា ការមិនចុះសម្រុងគ្នាជាបន្តបន្ទាប់លើស្គ្រីបបានធ្វើឱ្យស្ថានភាពរបស់លោកកាន់តែអាក្រក់ទៅៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAIi-eqpTZFhNQU55ZBK6xnzNzbxpKOSH3CY27sbhf6r9HR6HQb2p_CRToSbufoWsNk7oJYLwX1gIXBYAfnyC28JIn4pdQPxCn7M2601czF-caWeUfS52zNguwxwtrqdrPAWpczEkbLDGJwnVqWf6lDGdZdWJaSQJjiFdGxgX4dVlB-IWPWsFj0_cAl5I/s1938/image_2026-05-22_10-56-41.png

ទោះជាយ៉ាងណាក៏ដោយ ការផ្សាយផ្ទាល់នេះមិនបានជួយបន្ធូរបន្ថយការពិភាក្សាជាសាធារណៈនោះទេ។ អ្នកប្រើប្រាស់អ៊ីនធឺណិតបានចាប់ផ្តើមចែកចាយបញ្ជីគម្រោងដែល Yi Lei បានចាកចេញមុនពេលការថតចាប់ផ្តើមជាផ្លូវការជាច្រើន។ ការចាប់អារម្មណ៍បន្ថែមត្រូវបានទាញឡើងបន្ទាប់ពីអ្នកដឹកនាំរឿង «Through The Mist» បាននិយាយពី Wang Yi Lei អំឡុងពេលផ្សាយផ្ទាល់មួយផ្សេងទៀត។ អ្នកដឹកនាំរឿងបានអះអាងថា តារាសម្ដែងរូបនេះបានដកខ្លួនចេញពីរឿងភាគនេះ បន្ទាប់ពីមានការខ្វែងគំនិតគ្នាលើការសម្រេចចិត្តជ្រើសរើសតួសម្ដែង និងបញ្ហាទាក់ទងនឹងស្គ្រីប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs678vvuxYj9L1G41JmNaCiSgCY9-f4dIQyPKPnC-9hdYXPLvbyYWbD36FHyi26qRPT_I-Blc3BXjZDq9RaIZlRM0Gl7ajak6px3LHsMI3XzQJM4hyKdIEjv60GG9XWqc-DVlR1uHlkp0deBzoI3qo8YlWzqu75yApNe5vefue3s__tCa40weU0i9y8Bo/s1200/image_2026-05-22_10-53-57.png

យោងតាមអ្នកដឹកនាំរឿង Yi Lei ត្រូវបានគេចោទប្រកាន់ថាបានជំរុញឱ្យតារាសម្តែងស្រីមួយចំនួនត្រូវបានជ្រើសរើសឱ្យសម្តែងជំនួសលោក។ បន្ទាប់ពីតារាសម្តែងស្រីម្នាក់ត្រូវបានគេរាយការណ៍ថាបានបដិសេធតួនាទីនេះ Yi Lei ត្រូវបានគេចោទប្រកាន់ថាមិនពេញចិត្តនឹងជម្រើសជំនួសនោះទេ។ អ្នកដឹកនាំរឿងបានអះអាងបន្ថែមទៀតថា Yi Lei បានបញ្ចប់ការល សំលៀកបំពាក់ និងការតុបតែងមុខមុនពេលចាកចេញពីគម្រោងនៅពេលក្រោយ ដោយលើកឡើងពីរបួសកដែលប្រហែលជាមិនធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីបញ្ឈប់ការផលិតទាំងស្រុងនោះទេ។

អ្នកដឹកនាំរឿងក៏បានបង្ហើបពីជម្លោះពាក់ព័ន្ធនឹងការបង់ប្រាក់ជាមុនដែលទាក់ទងនឹងគម្រោងនេះ ដែលជំរុញឱ្យមានការរិះគន់បន្ថែមទៀតជុំវិញអាកប្បកិរិយាវិជ្ជាជីវៈរបស់តារាសម្តែងរូបនេះ៕

មាស សុខសោភានិងគូស្នេហ៍ បកស្រាយទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាត ក្រោយយល់ច្រឡំលើរឿងនេះ

0

តារាចម្រៀង មាស សុខសោភា និងគូស្នេហ៍ ចេញមកបញ្ជាក់ទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាត ដោយបានធ្វើការបដិសេធថាពាក្យសម្តីដែលនិយាយថានឹងមានជុំទី៣ គឺមិនមែនចង់សម្តៅទៅកាន់រឿងសង្គ្រាមនោះទេប៉ុន្តែគឺជារឿងរបស់ទាំងពីរដែលមហាជនតែងតែវែកញែកដែលមានចំនួន២ដងមកហើយ ហើយវាអាចនឹងមានម្តងទៀតដែលជាជុំទី៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwdeJmCsamztSdB5wQDBaT00nkwJC9Cc7ORY0IsnEDc9QaErZCjOz2VDocz7YrNv5XWosAc4a_56suHnB2BJvoK3t5Vcgk1LC1A3FN4KgvV7OZZJxEVQP4fbNLqEg7r3Cpr8EB6XK2UaMNrvAG6eiFKOz7DqIHwWlgauqneK_ageLZCin4h0pASMcR2i0/s1280/image_2026-05-22_10-09-04.png

ថ្មីៗនេះលោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការ live នៅតាមបណ្តាញសង្គមដោយស្នើឱ្យខាងក្រសួងពាក់ព័ន្ធពិនិត្យលើពាក្យសម្តីរបស់តាសក់សភ្នំត្បែងដែលជាគូស្នេហ៍តារាចម្រៀង មាស សុខសោភា ទៅលើពាក្យសម្តីត្រៀមលក្ខណៈជុំទី៣ដែលនឹងត្រូវផ្ទុះឡើង។ ការលើកឡើងរបស់លោកជំទាវធ្វើឡើងបន្ទាប់ពីសំណេររបស់តាភ្នំត្បែងបានបង្ហោះសំណេរមួយកាលពីថ្ងៃទី១៣ ខែឧសភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzOuDPguq0Cqsy1nf9plgt7MD9kAKtTVqo_Vwj27l41FTkiA8HC66W_ql-Mq9ug0R_CC2PX39sElbPYQgG-LvixsbD7D9fUPu_jbRi76Sv3rycWNw-jzof6sjQM1WinOelYptYIC76-fFJNJ6oOc6pyVrsD1Ovdp7i-ikk7RESVpEVsY7UC2s1024G5yY/s1882/image_2026-05-22_09-41-39.png
យ៉ាងណាមិញបន្ទាប់ពីលោកជំទាវ ហ៊ុន ស៊ីណាត ចេញមកប្រតិកម្ម មាស សុខសោភា និងគូស្នេហ៍ចេញមកបដិសេធនិងពន្យល់បន្ថែមទៀតជុំវិញការលើកឡើងរបស់ខ្លួនទាក់ទងនឹងសំណេរកាលពីកន្លងមកនេះ។ មាស សុខសោភា បានបង្ហោះវីដេអូមួយកាលពីល្ងាចថ្ងៃទី២១ ខែឧសភា ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ផ្ញើសារនេះជូនអ្នកម្តាយចិត្តធម៌ ហ៊ុន ស៊ីណាត ដែលអ្នកម្តាយកំពុងយល់ច្រឡំ ពាក់ព័ន្ធនិងការសរសេរដំណើររឿងជីវិតឯកជនរបស់យើងខ្ញុំទាំងពីរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2FlfyewZ0kay_4o2gSzuItntZHkCgeAKEYfvYMvmn9upFcBL4e_blu6vuHMwFwwkji66vjWvvp8joVdi1kHbNmYXJHYC72-cNVd8HPchzIX5hbx8PQ_0luGNV-lC-lMKv3FWPwOD8VxqX2a1kAWcbSPQsEnUQBoIv9LU3WdwZSZVNZctk5VVSkGZ3U1Y/s1280/image_2026-05-22_10-09-03.png

ក្នុងវីដេអូនេះគូស្នេហ៍ មាស សុខសោភា បានបកស្រាយថាសំណេររបស់ខ្លួនគឺទាក់ទងនឹងការផ្ទុះឡើងនូវជីវិតឯកជនររបស់អ្នកទាំង២គឺកើតមានឡើងចំនួនពីរលើកមកហើយ ស្របពេលដែលស្រុកទេសមិនល្អប្រពៃណីដូច្នេះកុំចំណាយពេលចាប់អារម្មណ៍រឿងជីវិតឯកជនរបស់អ្នកទាំងពីរ។ តាភ្នំត្បែង បញ្ជាក់ទៀតថារឿងរ៉ាវឯកជនរបស់ពួកគេនឹងផ្ទុះឡើងនៅជុំទី៣ទៀតគឺចំថ្ងៃចន្ទ ទី២៥ ខែឧសភា ដោយជីវិតប្រចាំពួកគេសុទ្ធតែមានសៀវភៅកត់ត្រាដើម្បីជាចំណាំ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq7HVhXzJ_ZCEjoM1RIrUUjPYFPgDDGR5__4PShiIAYPTNbN4aKkhSlzLWSr0qFEnALA4MN9kiLODOGbwLzKOgYH9s6pgijYsGDOVi35JwSVVdDGVDPKGX6fOzt9SYOthGeUO1Sl6LmIqGpUCu09rv8DhPXJBbtGNR-oZ5EMkQgGlDoVF5ABq8xhu0vdA/s631/image_2026-05-22_09-46-06.png

    គូស្នេហ៍មាស សុខសោភា អះអាងថាសំណេររបស់ខ្លួនគឺមានអ្នកបំភ្លៃដោយបង្វែរពីជីវិតឯកជនពួកគេនឹងផ្ទុះឡើងជុំទី៣ ទៅជាសង្គ្រាមនឹងកើតឡើងជុំទី៣ប្រសិនជាមានការប្រមាថអ្នកទាំងពីរ។ អ្នកទាំងពីរបាននិយាយថា ការចោទប្រកាន់នេះគឺជាការលាបពណ៌ទាំងស្រុង ទាំងពួកគេចង់ឱ្យមហាជនធ្វើរឿងដែលល្អកុំចំណាយពេលចេះដឹងរឿងឯកជនអ្នកដទៃ យកពេលគិតគូរពីប្រទេសជាតិវិញ។ មាស សុខសោភា ថាពួកគេមិនមានឥទ្ធិពលឬស្អប់ប្រទេសឱ្យជួបព្យុះភ្លៀងតាមអំពើចិត្តនោះទេ តែជារឿងអយុតិ្តធម៌សម្រាប់ខ្លួនធ្វើឱ្យនាងគ្មានកម្លាំងចិត្តក្នុងការងារសង្គមនោះទេ៕

ឥណ្ឌាប្រកាសអាសន្នពីសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៥០អង្សាសេ

0

តំបន់ជាច្រើននៅប្រទេសឥណ្ឌាកំពុងប្រឈមនឹងសីតុណ្ហភាពកើនឡើងខ្លាំងរហូតដល់៥០អង្សាសេឈានទៅប្រកាសអាសន្ន នាសប្តាហ៍ទី៣ ខែឧសភា ឆ្នាំ២០២៦ ជាពិសេស ភាគពាយ័ព្យ ដែលអាកាសធាតុក្តៅខ្លាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងសុខភាពពលរដ្ឋរាប់លាននាក់ ។ តាមការព្យាកររបស់នាយកដ្ឋានឧតុនិយមឥណ្ឌា គឺសីតុណ្ហភាពអាចនឹងបន្តកើនឡើងលើស៥០អង្សាសេ នាសប្តាហ៍ខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSbukJTq4SnGsitENbzfJrAb1lS7cj5JEbYT0y18K0VxS0yG49kNuUx1mnzEPk2loakwz6M9dH_V6BYxuowmXF9bdXDPU9bvHYHixKYbmHTS0kA0H2aB7cyfNJLZtP_Lu9RfIBycBSALh5eLitscNOHc5g1FVyREUcLaZBMggPktbrYztaEiig8bajdUo/s599/photo_2026-05-22_13-39-11.jpg
ភាគពាយ័ព្យប្រទេសឥណ្ឌាមានអាកាសធាតុក្តៅយ៉ាងខ្លាំង បន្ទាប់ពីសីតុណ្ហភាពកើនឡើងខ្ពស់ចាប់ពី៤០ ទៅ៤៧អង្សាសេ ខណៈនៅរដ្ឋ Uttar Pradesh ដែលមានមនុស្សរស់នៅច្រើនជាងគេ សីតុណ្ហភាពកើនឡើ់ងរហូតដល់ជាង៤៨អង្សាសេ បណ្តាលឱ្យប៉ះពាល់សុខភាពពលរដ្ឋ ជាពិសេស ស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs7MSb42Rw6ZzEoOdm3ARCPSxhvRECLulB1xt0ojab9K-V6jd7By9kzcfQtP4M4fRO-zZYS9KDtR5WDRf6L69bkHfDo9xMoYTUCOMulHpJwpbQvhKgHTBH2QalSSWceLY88SLBAIi0sOyub0rnH_R35BJC-H-Mg6Ee_hV68j3wjaQf1g9m238IQ8t7aSs/s1200/photo_2026-05-22_13-39-13%20(2).jpg

មន្ទីរពេទ្យនានាបានទទួលអ្នកជំនាញជាច្រើនដែលខ្វះខាតជាតិទឹក និងដាច់សរសៃឈាមខួរក្បាល (Heatstroke) ដោយសាររាងកាយមិនអាចបញ្ចេញកំដៅទាន់ពេល ។ គ្រូពេទ្យដាស់តឿនឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេស ស្ត្រីមានផ្ទៃពោះប្រឈមនឹងគ្រោះថ្នាក់ជាងមនុស្សធម្មតា ដោយសារខ្វះទឹកក្នុងខ្លួនខ្លាំងបណ្តាលឱ្យងងឹតមុខ និងដាច់សរសៃឈាមខួរក្បាល ហើយប៉ះពាល់ដល់ទារកក្នុងផ្ទៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga0VQaI3Qj2yDA8MnUaYMrs1TI-vqD09ed3jy45yu6znKQHmunVWltj57HyFy3fwAdfSztIO02krM2X3VuGlQLSUebrQ0MiBOsiAiD_dKKu8xtjcAFNnVy_SkuzwRjdiQ2DdKuTkOIso4I09cURQb5xO5vKuLibPPacgHn3iiHGG-VR4ElhdJInQYvcgo/s1280/photo_2026-05-22_13-39-13.jpg

ក្រៅពីនេះ ហាមចេញទៅខាងក្រៅផ្ទះនៅពេលអាកាសធាតុក្តៅខ្លាំង (ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង៥ល្ងាច) ពីព្រោះចន្លោះពេលនេះកំដៅកើនឡើងខ្លាំង ហើយសម្រាកនៅកន្លែងមានខ្យល់ចេញ-ចូល ផឹកទឹកឱ្យគ្រប់គ្រាន់ ដើម្បីការពារកង្វះខាតទឹក និងស្លៀកពាក់ខោអាវងាយស្រួលបញ្ចេញកំដៅ ។ ប្រសិនបើមានអាការៈខុសប្រក្រតី ដូចជា ៖ វិលមុខ អស់កម្លាំង បេះដូងលោតញាប់ ក្តៅខ្លួនខ្លាំង ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4g9hYL0f032fM5a0hgeu8COzKQnSIOXbf29tsIRI9DfPjZyvCf1M27tzNe4Sk7wlZGWugNeHKSfE6Np25FrfYtTvRNvEcpISUO-F91xiQgEh8EwB5cwOEBFWilecKkZ03TUfy6pIwqizyY5NxdhvMvmA6yoItID5nkj375AaG2h12TioUG04p7_Lciik/s690/photo_2026-05-22_13-39-11%20(2).jpg
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាស្ថិតក្នុងតំបន់ត្រូពិក តែងតែប្រឈមនឹងអាកាសធាតុក្តៅខ្លាំងជាញឹកញាប់ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុនៅឥណ្ឌាកាន់តែក្តៅ និងយូរជាងមុន ដោយសារបម្រែបម្រួលអាកាសធាតុ ។ បើតាមអ្នកជំនាញអាកាសធាតុ ការកើនឡើងកំដៅខុសធម្មតានេះ ដោយសារឥទ្ធិពលនៃបាតុភូត El Nino ដ៏ខ្លាំងក្លា និងបម្រែបម្រួលអាកាសធាតុពិភពលោក ៕

ជុទីមា និង Yung JX ធ្វើឱ្យហ្វេនៗសង្ស័យកាន់តែខ្លាំង រឿងទំនាក់ទំនងស្និទ្ធស្នាលខុសធម្មតា

0

ជុទីមា និង Yung JX កំពុងធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់និងសង្ស័យកាន់តែខ្លាំងឡើងជុំវិញទំនាក់ទំនងអ្នកទាំងពីរបន្ទាប់ពីពួកគេបញ្ចេញកាយវិការស្និទ្ធស្នាលដាក់គ្នាខុសពីធម្មតាហាក់ដូចជាគូស្នេហ៍ក្នុងជីវិតពិត។ ហ្វេនៗដែលតែងតែផ្គូផ្គងអ្នកទាំងពីរថែមទាំងបញ្ចេញមតិទៀតថា ជុទីមា និង Yung JX កំពុងតែបើកចំហចំណងស្នេហ៍ជាសាធារណៈទើបបានជាកៀកកិតជិតគ្នាបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ5H1E2k_hq1YTHgPKvkI1T5FVPXbuWhxlFH4Sk1EOWBiBCw1v7cFdRhEjkYIEmMXVdsBPDoQ-FCCkguykcI8kSI_rrLdyZGkrlPYS4WYMOrRclZNEY5AkciSljP1zzQJqCRAueHzXuNvwPpZiaQVNqiWtFY-zFOYXoziBjrc_38DkCMrm635mHuS6n-4/s2048/image_2026-05-21_14-35-00.png
បន្ទាប់ពីបញ្ចប់ការប្រកួតរួចគេសង្កេតឃើញថាបេក្ខភាពមួយចំនួនដែលឈានដល់១៣នាក់ចុងក្រោយក្នុងកម្មវិធី The Next Level Rapstar បានបង្ហាញពីការចុះសម្រុងគ្នាយ៉ាងខ្លាំងដោយពួកគេបានធ្វើដំណើរកម្សាន្តជុំគ្នាទៅខេត្តសៀមរាប ខណៈថ្មីៗនេះមកបន្តនៅតំបន់មាត់សមុទ្រម្តង។ ស្ថិតនៅក្នុងការប្រកួតនេះអ្នកគាំទ្របានកត់សម្គាល់ទៅលើ ជុទីមា និង Yung JX ជាពិសេសដោយមានអ្នកគាំទ្រខ្លះថែមទាំងជំរុញឱ្យពួកគេមានទំនាក់ទំនងទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsEdC6wvokIQO8xmPSb2bLlNBLl8V2SYKxWd94lrhodZm5ecVCPeR_rLlHUwEoo2kW3RYaqj3Itt5aTQdtGDqBNerhg1K2dfrjoRfpbbY8QgSidutT61U75Wk7rXHy_4Ije5zAnXHx-61a9Jtv7AsYzji8-9AWkmFZhiRyaklCfx0PttYgCswY0alLVVw/s1837/image_2026-05-21_14-34-58.png
ការចាប់ផ្តើមផ្គូផ្គងពីសំណាកទស្សនិកជនដោយសារតែសកម្មភាពរវាង ជុទីមា និង Yung JX គឺខុសពីមិត្តរួមក្រុមដទៃទៀត ចំណែកឯហ្វេនៗក៏បញ្ចេញមតិថាអ្នកទាំងពីរគឺពិតជាសមគ្នា។ ជាក់ស្តែងថ្មីៗនេះ ស្របពេលដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តកំពត អ្នកគាំទ្រស្រាប់តែបានឃើញ ជុទីមា និង Yung JX ថតវីដេអូបង្ហោះនៅលើទិកតុកយ៉ាងផ្អែមល្ហែមស៊ីសង្វាក់គ្នាដែលជំរុញឱ្យអ្នកគាំទ្ររិតតែ Ship អ្នកទាំងពីរទ្វេដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEile1Fo_CzIxrz-9-VB9cQNbzBWqn4yq6DL_DIQ5-jnzi8VuGD6AVR49SgOsmcRCmb-BtYUNQazV1yWz8a1e_Crd8XWbaCgVR8WesHLHeotgmVgDB8MZr4c_SuPEM1VvZ6iUSPZVVy48kJYCceKaoyLlx9GM7OjBek_xu0NJZdc5GYdXgrzO9ryu0YSwPs/s2048/image_2026-05-21_14-35-02.png
អ្នកគាំទ្របានបញ្ចេញមតិដោយចោទសួរថា ជុទីមា និង Yung JX បង្ហាញស្នេហាជាសាធារណៈហើយឬ ចំណែកអ្នកគាំទ្រមួយចំនួនទៀតសរសើរថាពួកគេទាំងពីរពិតជាផ្អែមល្ហែមនឹងគ្នាណាស់។ ទោះយ៉ាងណា ពួកគេទាំងពីរនាក់ពុំដែលនិយាយទទួលស្គាល់ឬបដិសេធជាសាធារណៈទៅលើពាក្យចចាមអារ៉ាម និងការផ្គូផ្គងរបស់អ្នកគាំទ្រជុំវិញទំនាក់ទំនងនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPOPIq83MgsyamBO0UsAu1EECe4HM5YSLaN1v5XEFrYY9i9AE-ucCxu_xmJ-9d6ix1jHWyDYMe1S2f6Eg2wd8dMgIRARNfXjN2FH7_ns0QkKQIcgWOuwWjSSh1tUT0wx-IpzA-OO8X0J7yVSxFnMW-QmWdv8uDWASv55EFqPhQQvBWyvomgMOBFv0hvFM/s2048/image_2026-05-21_14-34-55.png

គួរឱ្យដឹងថានៅក្នុងដំណើរការប្រកួត ជុទីមា បានធ្វើឱ្យមហាជនចាប់អារម្មណ៍ដំបូងក្នុងនាមជានាដការីមួយរូបហើយបានសម្រេចចិត្តចូលរួមនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប។ បទចម្រៀងក្នុងការប្រកួតរបស់ ទីមា ដែលមានការចាប់អារម្មណ៍ច្រើនមានចំណងជើងថា «ស្រីស្អាត»។ រូបនាងក៏ទទួលបានពានរង្វាន់ «FAN FAVORITE» ជាមួយនឹងទឹកប្រាក់ជាច្រើនលានរៀលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFLmyd3utbGeYWEiO6JBxWhhyphenhyphenwYHQeF22fBc214fXCq6fxHutj2u5uxZH1KL-y4cJL12A-BBjMYm56ffNB0n8H81VPI_cdxJ94QYpKeRmKuDjuMzEKHltTWBRgefDyjuxo_itLBMigYDG0g9AAvYxXmCNvaA1Mmuk0vvR9I_0CzGm5hyphenhyphenhqGb9Ct7bHSfo/s2048/image_2026-05-21_14-34-53.png

ងាកមកកាន់ Yung JX ពេញមួយការប្រកួតរបស់គេបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងតាមរយៈបទ «ស្ទាវភូមិ» រហូតល្បីកក្រើកមានការរាំ Trend ពេញបណ្តាញសង្គមទិកតុក។ Yung JX ក៏ទទួលបានពានរង្វាន់ «ROARING AWARD» និងទឹកប្រាក់ដូចគ្នា សម្រាប់ការប្រកួតដែលបញ្ចប់កាលពីដើមខែឧសភា នេះ៕

Liu Haocun កូនសិស្សរបស់អ្នកដឹកនាំរឿង Zhang Yimou កំពុងលេចធ្លោក្នុងអាជីព

0

Liu Haocun កំពុងក្លាយជាប្រធានបទក្តៅគគុកបំផុតមួយនៅក្នុងវិស័យកម្សាន្តចិនម្តងទៀត បន្ទាប់ពីរឿងភាគ «The Lead» បានទទួលចំណាត់ថ្នាក់ខ្ពស់មិននឹកស្មានដល់ ទោះបីជាប្រឈមមុខនឹងប្រតិកម្មខ្លាំងនិងគំរាមពហិការមុនពេលចាក់បញ្ចាំងលើកដំបូងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4d_qbM8ux0DyD6AeKNMR_uIUjJGpop4SdJ4Z_O6pAdhRnCI2S94-P-CI-hjKD9AW5WM2tyz1YlMqHzaEuscbToZxjX1WN-EjbiLbb4SrR-kqjtXmCNHJRtRw5AXzbzH5kuCKpUC02PmexeFhrPyPvCDXyryC1jYOgI6hjKTCAtwc5fwegONYkPh0p4YA/s2048/image_2026-05-21_16-03-02%20(2).png

យោងតាម QQ រឿងភាគប្រវត្តិសាស្ត្រដែលសម្តែងដោយ Liu Haocun រួមជាមួយ Zhang Jiayi , Qin Hailu និង Shawn Dou បានឡើងដល់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណាត់ថ្នាក់ទូរទស្សន៍ទូទាំងប្រទេសចិន។ រឿងភាគនេះត្រូវបានគេរាយការណ៍ថាមានចំណាត់ថ្នាក់អ្នកទស្សនាលើសពី ៤% នៅលើ CCTV1 ដែលធ្វើឱ្យវាក្លាយជារឿងភាគដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងឆ្នាំ ២០២៦ រហូតមកដល់ពេលនេះ និងខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្រទូរទស្សន៍ចិនដោយផ្អែកលើចំណាត់ថ្នាក់ CVB។ ភាពជោគជ័យរបស់រឿងភាគនេះក៏បានផ្លាស់ប្តូរមតិសាធារណៈយ៉ាងខ្លាំងជុំវិញ Liu Haocun ដែលធ្លាប់ជាតារាសម្តែងវ័យក្មេងដ៏ចម្រូងចម្រាសបំផុតម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYDQH5gX56vaaOb_9V7Go6Ox_5JeqRUu6H6U90kesxxB3fWiYcFzJXuuTKinIW6hEwdacVsCzmq5Et4VVjCVn-lN5FXgkXbi_5LP7nHC0g4I2TiPo0zWBUG_y27ARpDrEFtj0QbUxL0XE-VRRbvWzD0ZYi7x5zDSMlTA_5zZ54QZDQPybz4ysq9ALnwaA/s1397/image_2026-05-21_16-02-59.png
មុនពេលចាក់ផ្សាយរឿងភាគនេះ ទាំង Liu Haocun និងផលិតកម្មបានប្រឈមមុខនឹងការអំពាវនាវឱ្យធ្វើពហិការពីអ្នកទស្សនាដោយសារតែរឿងអាស្រូវជាច្រើនកន្លងមកដែលទាក់ទងនឹងតារាស្រីរូបនេះ និងក្រុមច្នៃប្រឌិត។ ភាពចម្រូងចម្រាសដ៏ធំបំផុតមួយជុំវិញ Liu Haocun ពាក់ព័ន្ធនឹងឪពុកម្តាយរបស់នាង ដែលពីមុនបានបើកមជ្ឈមណ្ឌលហ្វឹកហាត់រាំ។ ក្នុងឆ្នាំ ២០១៤ ពួកគេបានជាប់ពាក់ព័ន្ធនឹងបណ្តឹងមួយបន្ទាប់ពីសិស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានរងរបួសខ្វិនមួយផ្នែកបន្ទាប់ពីគ្រោះថ្នាក់អំឡុងពេលហ្វឹកហាត់។ ហេតុការណ៍នេះបានបង្កឱ្យមានការខឹងសម្បារជាសាធារណៈបន្ទាប់ពីមនុស្សជាច្រើនបានចោទប្រកាន់ក្រុមគ្រួសារថាមិនបានផ្តល់សំណងត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPSpXK8uFklPbyXZ0cIbTcLxKD1m05jLMJR5C7u5cUp_zDLG0lzdo6uao3c8tf0nnswNQIpG4w63ZAlESHOKtYff82gefizqDhYZWOXweIHE8p38A6kFmMYxkyiK8inhHMqJWwPed_LiDLZwWpcBzRzhM1myLyj91QVKrpBBuNBMHyGCYlgFbQKQRLoKU/s1416/image_2026-05-21_16-02-59%20(2).png
ខណៈពេលដែល Liu Haocun បន្តទទួលបានឱកាសសម្តែងសំខាន់ៗ និងការគាំទ្រពីឧស្សាហកម្ម អ្នករិះគន់តាមអ៊ីនធឺណិតជាច្រើនបានអះអាងថា តារាស្រីរូបនេះមិនគួរគេចផុតពីផលវិបាកនៃភាពចម្រូងចម្រាសរបស់គ្រួសារនាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-JIlVg6cfkt6-6c-UQHRdYFwzVXMOaI4bc891rau4UzCustpMb5i0u0iOkOKdgV9FhEkHhUNJo77vbx6t88-NrFb5r5iKgC-lk4vW0Do7b_55PWMxPy0Z-ASOKyryxQ_C1iJk9sHgxWpbzSYYtW0KwO1ipd6D8XLWH1tyt7oFPV6CMKBLETIGOo0SyEA/s1854/image_2026-05-21_16-02-58.png

តារាស្រីវ័យ២៦ឆ្នាំរូបនេះក៏បានប្រឈមមុខនឹងការរិះគន់ចំពោះការអះអាងថាភាពជោគជ័យរបស់នាងបានមកពីទេពកោសល្យសុទ្ធសាធជាជាងការគាំទ្រពីឧស្សាហកម្ម ដោយអ្នកទស្សនាមួយចំនួនបានចោទប្រកាន់នាងថាបានបង្ហាញការដឹងគុណតិចតួចនិងក្រអើតក្រទមចំពោះអ្នកផលិតខ្សែភាពយន្តដ៏ល្បីល្បាញពីលោក Zhang Yimou ដែលដើមឡើយបានរកឃើញ និងផ្សព្វផ្សាយអាជីពរបស់នាង។ លើសពីនេះលោក Zhang Yimou ផ្ទាល់បានជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសលើគម្រោងសម្តែងមួយដែលត្រូវបានរិះគន់ថាបានធ្វើឱ្យរូបភាពវប្បធម៌ប្រពៃណីមានភាពអាសអាភាស ដែលរួមចំណែកបន្ថែមទៀតដល់ការចាប់អារម្មណ៍អវិជ្ជមានជុំវិញរឿងភាគមុនពេលចេញផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUlvs6f2ZlW_scnGfKpDaQINqbmEvGRZDUJE04xMfZ3Z-IkkKIHsnagOGPzO3mBgepndeVgsTirVBEn15bYDAfaths4C-H-1ypYMUQe2ovMTTgoAqC_MSkhRpMDD7IvOCsXCkqP-8oRqIXKV4J-3xBBGXLaSmEjb8SLLXBjf_V9tMNbdNdv9n_3k8WAQY/s1200/image_2026-05-21_16-03-05.png

ទោះជាយ៉ាងណាក៏ដោយ ការយល់ឃើញរបស់សាធារណជនបានចាប់ផ្តើមផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅពេលដែលរឿង «The Lead» ចាប់ផ្តើមចាក់ផ្សាយ។ អ្នកទស្សនាបានសរសើរដល់ការថតរឿង រឿងរ៉ាវ ជម្រៅអារម្មណ៍ និងជាពិសេសការសម្តែងរបស់ Liu Haocun។ សន្ទស្សន៍ប្រជាប្រិយភាពរបស់នាងនៅលើ Weixin ត្រូវបានគេរាយការណ៍ថាបានឈានដល់ចំណុចពិភាក្សាចំនួន ២០០លាន ខណៈដែលប្រធានបទទាក់ទងនឹងតារាស្រីរូបនេះទទួលបានការមើលរាប់សិបលានដងនៅលើ Weibo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOS6FDrhiJqhUp1ecoiaO8uecN7Ev9gqh4QXlVJEPNrCk1m2_8zCHsLcqqtFkbUV7YyW_5tWMcygIbtqgc_WNBwGuDEn4gaYhuu5m0WkwXdvAUa4x9FyocydaZ7wM__DQCNNSeUY_ySPswACNoFqkbw0wk7IXYa8oBVLRodRCFUd_6QCPOt6TScY-20Oc/s2048/image_2026-05-21_16-03-05%20(2).png

នៅក្នុងរឿងភាគនេះ Liu Haocun ដើរតួជា Yi Qin’e ដែលជាអ្នកសំដែងវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ដែលងើបឡើងពីការចាប់ផ្តើមដ៏រាបទាប ដើម្បីក្លាយជាសិល្បករល្ខោនអូប៉េរ៉ា Qin ដ៏ល្បីល្បាញម្នាក់ ក្នុងចំណោមភាពចលាចលក្នុងប្រវត្តិសាស្ត្រ។ តួនាទីនេះតម្រូវឱ្យមានទាំងការសម្តែងអារម្មណ៍ និងសមត្ថភាពរាំកម្រិតខ្ពស់ ដែលធ្វើឱ្យវាក្លាយជាការសម្តែងដ៏ទាមទារបំផុតមួយក្នុងចំណោមរឿងភាគប្រវត្តិសាស្ត្រចិនថ្មីៗនេះ។ អ្នកទស្សនាជាច្រើនបានកត់សម្គាល់ថា មានតារាសម្តែងវ័យក្មេងតិចតួចណាស់ដែលអាចទប់ទល់នឹងតម្រូវការរាំ និងការសម្តែងដ៏ខ្លាំងក្លារបស់តួអង្គនេះបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYBTjA1Y6Qwsd2jXWoSSCcurr76s8F1ffapeyG9GxoiBNgDjX4luBgIz81XEKGDUUgR5P1Jit0bMyuOitpG66SfMt0bJr_YbaYIeK-mVfjcu7vdBZliVb76IVC1X1-i-AFwRjY5mM0cAuGhQy81lEsjqIEW_iVefJwBg1dH4n7QQ5k93GXSWX7TQ9ul-E/s2048/image_2026-05-21_16-03-03.png

ប្រវត្តិពិតរបស់ Liu Haocun ក្នុងនាមជានិស្សិតលំដាប់កំពូលនៅក្នុងនាយកដ្ឋានរបាំប្រជាប្រិយនៅសាលារបាំប៉េកាំង ត្រូវបានគេរាយការណ៍ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយនាងឱ្យបង្ហាញតួអង្គនេះប្រកបដោយភាពជឿជាក់។ ឈុតឆាករំជួលចិត្ត និងការសម្តែងដ៏បង្ហាញអារម្មណ៍របស់នាងក៏ទទួលបានការសរសើរយ៉ាងខ្លាំងផងដែរ ដោយទស្សនិកជនជាច្រើននិយាយថា នាងបានយកឈ្នះលើការរើសអើងជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំតាមរយៈទេពកោសល្យតែម្នាក់ឯង។ ខណៈពេលដែលការពិភាក្សាជុំវិញរឿងភាគនេះបន្តកើនឡើងតាមអ៊ីនធឺណិត អ្នកទស្សនាជនជាតិចិនជាច្រើនឥឡូវនេះជឿថា The Lead អាចក្លាយជាចំណុចរបត់ដែលផ្លាស់ប្តូររូបភាពរបស់ Liu Haocun ៕

ទើបមានរឿងចម្រូ.ងចម្រា.ស ប៉ីប៉ី ឌី ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះឡានកំពុងសំចត

0

ដូចប្រិយមិត្តជ្រាបមកហើយថា ប៉ីប៉ី ឌី បានប្រឈមនឹងភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅលើបណ្តាញសង្គមនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះហើយអ្នកគាំទ្រមួយចំនួនក៏បានបង្ហាញការខកចិត្តចំពោះលោកផងដែរ។ ទើបមានរឿងមិនទាន់ចប់ ប៉ីប៉ី ឌី ស្រាប់តែបានបង្ហាញថាបានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែមិនរងរបួសអ្វីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuyamESFKMKJ6Uj9avo29575jA4cb1g0fitc8rtnJqYd4Rhe9FRkK-aBQlcFbTpV631-2739di4tC96TSRws3iPByiovFxgbHcunJHW7VjwCWxtA-QmO3wlaGaymmylT0ppG5byyUPYdx8ijJ8GrVvIQta18K4TFNRuLf5oK_-NHYZu4FRptoJOJrVdPI/s1440/image_2026-05-19_10-03-26%20(2).png

នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ប៉ីប៉ី ឌី អ្នកមានឥទ្ធិពលលើបណ្តាញសង្គមនិងជាអ្នកជំនួញមួយរូបបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «គ្រោះថ្នាក់ចរាចរណ៍មុននេះនៅព្រែកព្នៅ ដោយសារម៉ូតូជិះវ៉ាកាត់មុខឡាន ខ្ញុំក៏ទាញចង្កូតទៅប៉ះឡានដែលចតលើផ្លូវ គ្មានសញ្ញ ហើយក៏មិនបានប៉ះធ្ងន់ធ្ងរដែរ ខ្ញុំចុះទៅសម្រួលភ្លាមៗ សងការខូចខាត ដោយមានការដឹងឮវាស់វែងពីប៉ូលិសត្រឹមត្រូវដោយគ្មានអ្នករបួសទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFXNmmEtysAULWiaEnTkmyNDCdc6tcOS83BDnvOIU8wzlnjeSYVGrWAzO7zIMmdKWCj3Pfd7nAHxyiQUMRMIlrXhNWZkGCwrBx3OKWpfx_ZH6DAlwUqm9-W5QnuzyJQWQLOOuYRoI4p86lDGIpwy4R16llbjzIVxCJ1mx-v1s3t8n3ZuKIiXbml4xBBds/s1440/image_2026-05-19_10-03-26%20(3).png
ជាមួយនឹងការបញ្ជាក់អំពីមូលហេតុគ្រោះថ្នាក់និងដោះស្រាយគ្នាដោយសន្តិវិធីជាមួយនឹងសំណងការខូចខាតនេះ ប៉ីប៉ី ឌី បានបញ្ជាក់ទៀតថាលោកមិនបានបើកបរក្នុងស្ថានភាពស្រវឹងនោះទេហើយមានប័ណ្ណបើកបរត្រឹមត្រូវផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDcRVmVgsjMdxlZr8TgSGCXh-DlRe5A4n0vRWx3UNX_KvGQtW0z-cZ4C-j6XNbW-xQzlNpubw1DI-6AzQrujLtKTUCVkqhmo4_0ikoqbpithyphenhyphenwU8pj2LUSzyVqtDbtRXNNV8-VllwN8wtaHoEzKqXXnf9mLXwsEJJyS0fzS8m1jL-DKmqk-r07gsO3I4Y/s1440/image_2026-05-19_10-03-26.png

ក្រោយពី ប៉ីប៉ី ឌី បានបង្ហោះថារូបលោកជួបគ្រោះថ្នាក់ចរាចរណ៍ មានអ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភនិងឱ្យលោកថែរក្សាសុវត្ថិភាព។ ដោយសារតែជួបរឿងរ៉ាវផ្ទួនៗគ្នានេះអ្នកគាំទ្រខ្លះក៏ថែមទាំងជំរុញឱ្យ ប៉ីប៉ី ឌី ទៅវត្តស្រោចទឹកក្នុងការបណ្តេញគ្រោះអាក្រក់ទៅតាមជំនឿរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdwWxl2CDxSlTthKHxwbk11IQDvHLdXQ6eCScksFf72OTv5Zkj522nyJryBmX7bL1hZe4R_kR3OAQk3v_ofCRefsXeTZP0PuQasiEIY45AHSu0OiazmKv0bhoI0iYC1Skv81jvZnivSyIsfjytGQBTWNa90A2b8EpEZ0MBqNf1rOUZ6bc7AaoRiHvUyUQ/s1080/-2147483648_-235646.jpg
គួរបញ្ជាក់ផងដែរថា ជុំវិញជម្លោះរវាង ប៉ីប៉ី ឌី និង អ្នកលក់អនឡាញ អាជី បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមយ៉ាងខ្លាំង។ ភាពចម្រូងចម្រាសនេះក៏ធ្វើឱ្យមនុស្សមួយចំនួនជីកកាយរឿងលុយជំនួយកន្លងមកដោយចង់ឱ្យលោកបញ្ជាក់ឱ្យច្បាស់លាស់ ខណៈ ប៉ីប៉ី ឌី ក៏ធ្លាប់បានបង្ហោះពីការចំណាយផ្សេងៗក្នុងការទិញស្បៀងជួយដល់កងទ័ព និងជនភៀសសឹកនាពេលកន្លងមកផងដែរ៕

ថៃបញ្ជូននាវាចម្បាំងបំពាក់មីស៊ីល​របស់ខ្លួនទៅហូជីមិញ ដើម្បីចាប់ដៃវៀតណាមរឹតបន្តឹងចំណងយោធា

0

ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម (VNA) បានចុះផ្សាយថា នាវាល្បាតឆ្នេរបំពាក់មីស៊ីលការពារដែនទឹករបស់កងទ័ពជើងទឹកភូមិន្ទថៃ HTMS Prachuap Khiri Khan ​ បានចូលចតនៅកំពង់ផែអន្តរជាតិ Nha Rong – Khanh Hoi ក្នុងទីក្រុងហូជីមិញ ដើម្បីចាប់ផ្តើមទស្សនកិច្ចមិត្តភាពរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRJGezF6GHVwez0uvq1iB1ZmCeOQrXwyVEO5qPyiOGrQImERIRgaTV_EMHKEZ9PFYZm1DDOaK0CCE5xiQpe-3jGUvHA5pfT-g9IRcqd_Cd0cFU6ebLl5pgJ44gPdMkbzX5f2z4wN0LXS2PnJWn0dFqIS4w1dtNSGm63wvXFvbUzp391hsZ-HFxHeQ1SAQ/s800/photo_2026-05-21_15-44-52.jpg

ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងដ៏មានឥទ្ធិពលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតមួយ ដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងឌីប្លូហ្គាសិបជាផ្លូវការរវាងវៀតណាម និងថៃ (១៩៧៦–២០២៦) ព្រមទាំងបង្ហាញពីសាមគ្គីភាពកាន់តែស៊ីជម្រៅក្នុងវិស័យការពារជាតិ។​ នាវា HTMS Prachuap Khiri Khan គឺជាប្រភេទនាវាល្បាតលំដាប់ Krabi-class ទីពីររបស់ថៃ ដែលមានប្រវែង ៩០.៥ ម៉ែត្រ និងទទឹង ១៣.៥ ម៉ែត្រ ដែលត្រូវបានបំពាក់ដោយកាំភ្លើងធំ និងមីស៊ីលប្រឆាំងនាវាចម្បាំង Harpoon anti-ship missiles សម្រាប់បម្រើដល់បេសកកម្មការពារអធិបតេយ្យភាពដែនសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj21SnpPJx479nKcr49i1wzu_JM2KeDgbGOIh0quUkRONm_6VEHLyClqUIFzMh5L8T-IeMBxMWt0pMdQZDrWx0pAQH80F7hrT1U90LeAPhfrLxqn7v_GRxaCmfWT-Ta1bmxmtemPwOdMds3UkaaLSoyrsoGDPqPTnlwD4wINTQ0WhuRa7awZg7gPjhgFhw/s863/photo_2026-05-22_10-44-59%20(2).jpg

តំណាងឱ្យភាគីម្ចាស់ផ្ទះ លោក Trần Văn Bảy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ជ្រាលជ្រៅនៃព្រឹត្តិការណ៍នេះថា៖ «ដំណើរទស្សនកិច្ចប្រកបដោយសុឆន្ទៈរបស់នាវា HTMS Prachuap Khiri Khan គឺជសកម្មភាពជាក់ស្តែងឆ្ពោះទៅរកការអបអរសាទរខួប៥០ឆ្នាំនៃទំនាក់ទំនងការទូត ហើយវាឆ្លុះបញ្ចាំងពីទំនុកចិត្តនយោបាយដ៏រឹងមាំរវាងវៀតណាម និងថៃ។ ព្រឹត្តិការណ៍នេះក៏បានរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ និងលើកកម្ពស់វិស័យឌីប្លូហ្គាសិបការពារជាតិទ្វេភាគីផងដែរ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrDOS9QmicollIh0S7aC6dc-19mttGHmZzZMpxYrru-MIW4wP7Sbbtza5xe6JFdzEwqST11XhSXZ9zd_vVYxIaXQxOsLaF2aHUDFNZlW9JjHt2jM4UjvQvu8QGsqQBr279xViffc0RIyGO9TALLNQyv0UJryJ-hXpRRk4E7SRf7-DZuFRnunghkKj2swc/s1200/photo_2026-05-22_10-44-59%20(3).jpg

ស្របពេលជាមួយគ្នានោះ លោកស្រី Urawadee Sriphiromya ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម ក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកស្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ចំណុចកំពូលថ្មីមួយ បន្ទាប់ពីការតម្លើងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership)»។ លោកស្រីឯកអគ្គរាជទូតបានមានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចរបស់នាវានៅពេលនេះ មិនត្រឹមតែជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងប្រជាជនយ៉ាងជិតស្និទ្ធក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ។ ប្រទេសថៃ និងវៀតណាម មានផលប្រយោជន៍រួមគ្នាយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ និងស្ថិរភាពដែនសមុទ្រនៅក្នុងតំបន់។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_q-SkHuBQqLhjXhbFnsdiHOkMzUojJV-dcOiXYaNjTh8hPrnTBgwlUCWYrN3CLVFUvKEeGIvFqjkMytFpUnmPxUFlk9F3G77iOGk3EhlhhAytDeMLxN9hPi4NWx9TQdzkU_PEOzXPf5-no9eabhMzAIXQzNH5Rnp3nL2A5lLVw6QNL5CuUy5beOjRcaE/s1280/photo_2026-05-22_10-44-59.jpg

ក្រៅពីកិច្ចសហប្រតិបត្តិការយោធានៅចំពោះមុខ ដំណើរទស្សនកិច្ចនេះក៏បានរំលឹកឡើងវិញនូវទំព័រប្រវត្តិសាស្ត្រដ៏មានន័យ រវាងលោកប្រធាន ហូជីមិញ និងប្រទេសថៃ។ កាលពីអំឡុងចុងទសវត្សរ៍ឆ្នាំ១៩២០ លោក ហូជីមិញ (ក្រោមឈ្មោះក្លែងក្លាយថា ថៅ ឈីន – Thau Chín) បានមកស្នាក់នៅ និងធ្វើសកម្មភាពបដិវត្តន៍នៅលើទឹកដីថៃ ជាពិសេសនៅក្នុងខេត្តអ៊ូដនធានី (Udon Thani) និងខេត្តណាខនភ្នំ (Nakhon Phanom)។ ក្នុងអំឡុងពេលនោះ លោកទទួលបានការជួយជ្រោមជ្រែង និងការការពារយ៉ាងកក់ក្តៅពីសំណាក់ប្រជាជនថៃ និងសហគមន៍ជនជាតិវៀតណាមនៅទីនោះ។ ទីតាំងប្រវត្តិសាស្ត្រទាំងនោះ ត្រូវបានរដ្ឋាភិបាលថៃថែរក្សាយ៉ាងល្អ ហើយបច្ចុប្បន្នបានក្លាយជា «មជ្ឈមណ្ឌលប្រវត្តិសាស្ត្រហូជីមិញ» ដែលជានិមិត្តរូបនៃចំណងមិត្តភាពដ៏យូរអង្វែង និងជាស្ពានតភ្ជាប់ទំនាក់ទំនងវប្បធម៌រវាងប្រជាជាតិទាំងពីររហូតមកដល់សព្វថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3OPZ-oEJBPMoA9QR04CoQ1yyITEwkTFe_HuyjYWInn5PnDAcX05gI8RXH7hgVBzjO55sTQQ6xg8LvHitmJJLpd6_PKKxkviwJFGDZIZK4FMTJm6zuEhidDyfDZTQ-XLMUfonls0LLDwqHq7_IRWQzrx0BrAy92Xv61b9HrUr843YnNLnDoxQPmMwMz20/s750/photo_2026-05-21_15-44-52%20(3).jpg
តាមរយៈការជួបជុំផ្លូវការ ការផ្លាស់ប្តូរបទពិសោធន៍យោធារវាងនាយទាហានវ័យក្មេង និងការប្រកួតកីឡាមិត្តភាពនានាក្នុងអំឡុងពេលស្នាក់នៅ ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងថៃ HTMS Prachuap Khiri Khan នៅទីក្រុងហូជីមិញ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត។ វាមិនត្រឹមតែជាការរំលឹកដល់ចំណងមិត្តភាពរយៈពេល ៥០ ឆ្នាំ និងដានប្រវត្តិសាស្ត្រតាំងពីសម័យលោកប្រធាន ហូជីមិញ ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបើកទំព័រថ្មីនៃការដើរទន្ទឹមគ្នាយ៉ាងរឹងមាំរវាងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាសន្តិភាព ស្ថិរភាព និងភាពរីកចម្រើននៅក្នុងតំបន់អាស៊ានទាំងមូល៕

សារព័ត៌មានអន្តរជាតិ រំលេចពីប្រតិបត្តិការបង្ក្រាបដ៏ស្វិតស្វាញរបស់សមត្ថកិច្ចកម្ពុជាទៅលើបណ្តាញអនឡាញស្កេម

0

យុទ្ធនាការដេញតាមបង្ក្រាបយ៉ាងក្តៅគគុក និងឥតថយដៃរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ទៅលើសម្បុកបទល្មើសបច្ចេកវិទ្យាឆ្លងដែន កំពុងតែទទួលបានការចាប់អារម្មណ៍ និងចុះផ្សាយយ៉ាងព្រោងព្រាតពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឈានមុខគេនៅលើពិភពលោក។ ក្នុងនោះ សារព័ត៌មានអន្តរជាតិល្បីឈ្មោះ South China Morning Post (SCMP) បានរំលេចយ៉ាងច្បាស់ពីវិធានការច្បាប់ដ៏តឹងរ៉ឹង និងប្រតិបត្តិការចុះឆែកឆេរដ៏ស្វិតស្វាញរបស់កម្ពុជា ដែលជាសក្ខីកម្មបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការលុបបំបាត់រាល់អាណាចក្របោកប្រាស់អនឡាញខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA_9Is-VXXhS0msBMH_BV6Ftt7sAq6RGdhtpEpTOx1OGB0mSk9qwZsAVe2PpVl9EGoV49XT1CR5PSvtEqXzN3KUt6F6pnvNd2SQmxlCSyXYDd1tJr2lx9gxQdtAM2ZeRT8MmG11bf9ndj9u5rEEonLODARgUVIGSTjBGrza3XfenNcUNT_0wPmmQzwZCY/s1280/photo_2026-05-21_15-12-12%20(2).jpg

នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួន សារព័ត៌មាន SCMP បានបង្ហាញពីទិដ្ឋភាពនៃប្រតិបត្តិការរួមគ្នាយ៉ាងម៉ឺងម៉ាត់ ដឹកនាំដោយកងកម្លាំងនគរបាលជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា (CCTC) ក្នុងការចុះវាយឆ្មក់ទីតាំងសង្ស័យចំនួនពីរនៅក្នុងមជ្ឈមណ្ឌល ព្រីនស៍ ប្លាហ្សា (Prince Plaza Centre) ក្រុងភ្នំពេញ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានកត់សម្គាល់ពីភាពហ្មត់ចត់ និងភាពស្វិតស្វាញរបស់សមត្ថកិច្ចកម្ពុជា ដែលអាចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាជនបរទេសបានរហូតដល់ ១០៤ នាក់ ព្រមទាំងដកហូតឧបករណ៍បច្ចេកវិទ្យាបម្រើឱ្យការបោកប្រាស់ រួមមានទូរស័ព្ទដៃ ៨០០ គ្រឿង និងកុំព្យូទ័រជាង ១០០ គ្រឿង ក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2QakgavqHDzT-0EUakRjRS7k07h8EgHL6h4PNyLgfEAT50wGdxMas0JNtDLNWFCrbMoYSwCtzk3CfbzqoS_W0JRFnMZZELd8r6_dYgU3iyaobJsrNrtmnX_FwFTJ9kT4ppC5QTO9r3kC73BVFLQ1zDaNW4c3db96M_TuBxhhjCVeZxHt1juDs7dpqINQ/s1024/photo_2026-05-21_15-12-12.jpg

ក្រៅពីការបង្ក្រាបលើដី សារព័ត៌មានអន្តរជាតិធំៗក៏បានធ្វើការកោតសរសើរផងដែរចំពោះចំណាត់ការកាត់ឫសគល់នៃបណ្តាញឧក្រិដ្ឋកម្មនេះ ដោយអាជ្ញាធរកម្ពុជាបានប្រើប្រាស់វិធានការច្បាប់យ៉ាងក្តៅ ក្នុងការចាប់ខ្លួន និងធ្វើបត្យាប័នអតីតមហាសេដ្ឋី ចេន ហ្ស៊ី (Chen Zhi) ទៅកាន់ប្រទេសចិន។ ការចុះផ្សាយរបស់ SCMP បានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាកំពុងតែធ្វើការសម្អាតប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងសកម្ម ដោយមិនត្រឹមតែបង្ក្រាបក្រុមការងារថ្នាក់ក្រោមនោះទេ ប៉ុន្តែគឺដេញតាមរំលាយរហូតដល់ទ្រព្យសម្បត្តិ និងបុត្រសម្ព័ន្ធធនាគារ (Prince Bank) ដែលមានការពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវតម្លាភាពដាច់ខាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh3B9mMF4b3aBM_iUn_ZSFdwO9Z8atFZ4Ikn4HznLDnWSOg7hsLRsA9odfWdx5ulWGIDcAj356VoHlARkys4AC7Q-5sGJMA675HeakX_D50dZwoYsccEJtM43ZK7q43lj9GP5idhKbLf9uSoGfZF4ZICIk1s4hSmwtYqb2g0u5bPsC0w1jWqA-W0FUOgQ/s1278/photo_2026-05-21_15-12-13.jpg
ឆ្លងតាមរយៈការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេស រូបភាពអន្តរជាតិនៃប្រទេសកម្ពុជាត្រូវបានលើកកម្ពស់ក្នុងនាមជា «ដៃគូសកលដ៏គួរឱ្យទុកចិត្ត»។ ភាពជោគជ័យនៃការបង្ក្រាបនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាលទ្ធផលនៃការបើកចំហចិត្ត និងការសហការយ៉ាងស្អិតរមួតរវាងអាជ្ញាធរភ្នំពេញ ជាមួយស្ថាប័នច្បាប់អន្តរជាតិ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងតុលាការទីក្រុងហុងកុង ដែលទើបតែបានចេញដីកាបង្កកទ្រព្យសម្បត្តិខុសច្បាប់របស់បណ្តាញនេះតម្លៃរាប់ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0A7bMq3l-vms7pixxHY2lbJuQ24GlHdcadpY8rLXbCHLUR5M84GhSBfbj4p5XtDv-5FYCJiO4qAtV77CtbSlGAID7zzCVo82dyZkUeGvfOZlRhOoGCWwkQW0lMe2iyKZpclrn-oYgYPMRelSYjs-URM0mudp1uo6wFoW40a8cbTm_qXoZd5dGP565gaY/s1200/photo_2026-05-21_15-12-13%20(2).jpg

តាមរយៈការចុះបង្ក្រាបទ្រង់ទ្រាយធំ និងការអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងទៅលើបុត្រសម្ព័ន្ធហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងសកម្មភាពឆបោ.កទាំងនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងថា កម្ពុជាមិនមែនជាជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យានោះឡើយ។ តាមរយៈការបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងការបើកចំហកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងបរិយាកាសវិនិយោគមួយដ៏ស្អាតស្អំ មានសុវត្ថិភាព និងមានទំនុកចិត្តខ្ពស់សម្រាប់ធុរជនស្របច្បាប់មកពីជុំវិញពិភពលោក៕

តារាសម្តែងដើរតួជា CEO ក្នុងរឿងខ្លីម្នាក់លា.ចាកលោកត្រឹមអាយុ២៤ឆ្នាំ

0

យោងតាមសារព័ត៌មាន Sina នៅថ្ងៃទី២០ ខែឧសភា បានចុះផ្សាយថាតារាសម្តែង Huang Zitian ឬទស្សនិកជនហៅថាព្រះអង្គម្ចាស់ធៀនបានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនៅថ្ងៃទី១១ ខែឧសភា ហើយបានទទួលមរណភាពបន្ទាប់ពីគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបាន។ នៅថ្ងៃទី១៩ ខែឧសភា មិត្តភក្តិជិតស្និទ្ធរបស់លោកគឺតារាសម្តែង Ren Jiuhan បានបង្ហោះសាររំលែកទុក្ខចំពោះមរណភាពរបស់តារាសម្តែងរូបនេះដែលលាចាកលោកទាំងវ័យក្មេង។ Ren Jiuhan ក៏បានឃើញសាកសពរបស់តារាសម្តែងរូបនេះត្រូវបានយកចេញពីបន្ទប់ត្រជាក់នៃសាលតម្កល់សពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi89zNM1pRM6lHUQNlg3P_ZdB1kVUP8WYigZMyaaktEJT_Ta46ibozAOQNBsVjuOa5sZzEy_asJpPAFBP3elaV0_D5R1NcM_nGDEBXU0WBRnH4uMFOwXDEFfa5N6Bd0edeOrsgxOv3qf7BzA_X9hLuaP55XLHzVFmPibtigafzyA8pEeNIlfs6ncQNNosE/s640/image_2026-05-21_15-17-37%20(4).png

ប្រភពព័ត៌មាននិយាយថា Huang Zitian មានចំណង់ចំណូលចិត្តចំពោះម៉ូតូ។ កាលពីខែមីនា រូបលោកបានបង្ហោះរូបថតមួយសន្លឹករបស់ខ្លួនដោយមានចំណងជើងថា «ដោយសារខ្ញុំនៅក្មេង ប្រសិនបើខ្ញុំបាក់ឆ្អឹង ខ្ញុំនឹងជាសះស្បើយយ៉ាងឆាប់រហ័ស»។ ប្រយោគនេះបានធ្វើឱ្យមនុស្សជាច្រើនជឿថានេះគឺជាប្រផ្នូលអាក្រក់ចំពោះតារាប្រុសរូបនេះមុនពេលជួបគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតក្នុងវ័យ២៤ឆ្នាំ។ ក្តីសុបិន្តរបស់តារាសម្តែងរូបនេះ គឺការផលិតខ្សែភាពយន្តដែលមានប្រធានបទកីឡាអំពីមនុស្សដែលស្រលាញ់ល្បឿន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAvtIxQBKjeUmKZTEX4W5u66dJt6wuIdf8aZWtFlQ_d-q_Jla7fkpc1GS5MtcywbNbQXr3e_hZiD0Pq9YjczfFYaEecy5o59Dh1bPbUKLzwZ7ISZAp2aEJBaeACCaeT3ufxGFuhXsdpx4utfA8kZ8QU5B7YA-cqpa8vB2PL9tJIM2ErLprIlcndm8U4mg/s799/image_2026-05-21_15-17-36%20(2).png

Huang Zitian បានចូលប្រឡូកក្នុងវិស័យភាពយន្តខ្លីនៅឆ្នាំ២០២៤ ដោយបានសម្តែងក្នុងស្នាដៃជាច្រើន។ នៅឆ្នាំ២០២៥ តារាប្រុសរូបនេះទទួលបានការចាប់អារម្មណ៍ជាមួយនឹងរឿង «Mr. Lu Wants a Divorce Today » ដែលជារឿងភាគបែបមនោសញ្ចេតនាអំពីនាយកប្រតិបត្តិម្នាក់។ ស្នាដៃនេះបានឈរនៅលំដាប់កំពូលនៃបញ្ជីភាពយន្តខ្លីដែលកំពុងពេញនិយមនៅលើកម្មវិធី Baidu ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwN3jA6ZAr7GH0efCu-VVixtTvwwEyfNPpgjU3G8Ib33OWSlu4UPC7YT7WDsQm9Cv1yHFU212z4eMAm4VukY5EzeoZ4lQb38x42vzxtnQeB6qBbDqRPpRi46yj5cqb4dNEsAqy4CbKV9VplqvladYaMlY0WnK0soZ9XCCX1m_f8zuHAjWlBLSnyCN4PWM/s992/image_2026-05-21_15-17-36%20(3).png
ក្រៅពីការសម្តែង Huang Zitian ក៏បម្រើការជាជំនួយការអ្នកដឹកនាំរឿងលើរឿងភាគប្រវត្តិសាស្ត្រជាច្រើនផងដែរ។ កាលពីឆ្នាំ២០២៥ Huang Zitian បានបញ្ចប់ការថតសម្រាប់គម្រោងជាច្រើន ប៉ុន្តែកាលបរិច្ឆេទចេញផ្សាយមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕