យោងតាមសារព័ត៌មាន Sina នៅថ្ងៃទី២០ ខែឧសភា បានចុះផ្សាយថាតារាសម្តែង Huang Zitian ឬទស្សនិកជនហៅថាព្រះអង្គម្ចាស់ធៀនបានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនៅថ្ងៃទី១១ ខែឧសភា ហើយបានទទួលមរណភាពបន្ទាប់ពីគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបាន។ នៅថ្ងៃទី១៩ ខែឧសភា មិត្តភក្តិជិតស្និទ្ធរបស់លោកគឺតារាសម្តែង Ren Jiuhan បានបង្ហោះសាររំលែកទុក្ខចំពោះមរណភាពរបស់តារាសម្តែងរូបនេះដែលលាចាកលោកទាំងវ័យក្មេង។ Ren Jiuhan ក៏បានឃើញសាកសពរបស់តារាសម្តែងរូបនេះត្រូវបានយកចេញពីបន្ទប់ត្រជាក់នៃសាលតម្កល់សពផងដែរ។.png)
ប្រភពព័ត៌មាននិយាយថា Huang Zitian មានចំណង់ចំណូលចិត្តចំពោះម៉ូតូ។ កាលពីខែមីនា រូបលោកបានបង្ហោះរូបថតមួយសន្លឹករបស់ខ្លួនដោយមានចំណងជើងថា «ដោយសារខ្ញុំនៅក្មេង ប្រសិនបើខ្ញុំបាក់ឆ្អឹង ខ្ញុំនឹងជាសះស្បើយយ៉ាងឆាប់រហ័ស»។ ប្រយោគនេះបានធ្វើឱ្យមនុស្សជាច្រើនជឿថានេះគឺជាប្រផ្នូលអាក្រក់ចំពោះតារាប្រុសរូបនេះមុនពេលជួបគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតក្នុងវ័យ២៤ឆ្នាំ។ ក្តីសុបិន្តរបស់តារាសម្តែងរូបនេះ គឺការផលិតខ្សែភាពយន្តដែលមានប្រធានបទកីឡាអំពីមនុស្សដែលស្រលាញ់ល្បឿន។ .png)
Huang Zitian បានចូលប្រឡូកក្នុងវិស័យភាពយន្តខ្លីនៅឆ្នាំ២០២៤ ដោយបានសម្តែងក្នុងស្នាដៃជាច្រើន។ នៅឆ្នាំ២០២៥ តារាប្រុសរូបនេះទទួលបានការចាប់អារម្មណ៍ជាមួយនឹងរឿង «Mr. Lu Wants a Divorce Today » ដែលជារឿងភាគបែបមនោសញ្ចេតនាអំពីនាយកប្រតិបត្តិម្នាក់។ ស្នាដៃនេះបានឈរនៅលំដាប់កំពូលនៃបញ្ជីភាពយន្តខ្លីដែលកំពុងពេញនិយមនៅលើកម្មវិធី Baidu ។
.png)
ក្រៅពីការសម្តែង Huang Zitian ក៏បម្រើការជាជំនួយការអ្នកដឹកនាំរឿងលើរឿងភាគប្រវត្តិសាស្ត្រជាច្រើនផងដែរ។ កាលពីឆ្នាំ២០២៥ Huang Zitian បានបញ្ចប់ការថតសម្រាប់គម្រោងជាច្រើន ប៉ុន្តែកាលបរិច្ឆេទចេញផ្សាយមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕










