Home Blog Page 1195

ចូរពិនិត្យសកម្មភាពកូនលោកអ្នកផង! កុំឱ្យដូចស្ត្រីម្នាក់នេះស្ទើតែពិការភ្នែកដោយសារមើលភាពយន្តរយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ

0

ប្រទេសចិន៖ ស្ត្រីជនជាតិចិនម្នាក់បានទៅរោងកុនដើម្បីមើលភាពយន្តដែលនាងចូលចិត្តរយៈពេល ១០ ម៉ោងក្នុងមួយថ្ងៃ ពោលគឺនាងមើលចប់មួយរឿង ចូលមួយរឿងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលបណ្តាលឱ្យភ្នែកខាងឆ្វេងរបស់នាងងងឹតយ៉ាងធ្ងន់ធ្ងរ។

យោងតាមប្រភពព័ត៌មានបរទេសមួយដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ត្រីជនជាតិចិនឈ្មោះ Liu Luu មានចំណង់ចំណូលចិត្តមើលភាពយន្ត និងទូរទស្សន៍យ៉ាងខ្លាំង ដោយក្នុងឱកាសបុណ្យចូលឆ្នាំចិនកាលពេលថ្មីៗនេះ នាងបានមើលកុននៅរោងកុនជាបន្តបន្ទាប់រយៈពេល ១០ ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOdqVI8qlAwhLWA5uZokrqCjh5Yx319Axa03E3ByxOR6wUzcYDlJ3EyLiVAXrzI3Tv0UhYeS9GFNtJMaJwG_Gd_LA5cUqN7IvTLsTWFZqkQA1MNYPpc24ILNUYBT6-POa0NRohj5QmADPifsUAnsBthkaGVw9gVu9lc4UjWo34UAhzmMrRonAIiNp85Iw/s660/dien-thoai-18-11-2019.jpg

នៅថ្ងៃបន្ទាប់នាងបានទៅមន្ទីរពេទ្យ Peking ដើម្បីពិនិត្យដោយសារតែភ្នែករបស់នាងឈឺ រមាស់ និងក្រហាយខ្លាំងពេក។ ភ្លាមនោះគ្រូពេទ្យបានរកឃើញថា ភ្នែកខាងឆ្វេងរបស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ អ្នកជំងឺមិនអាចមើលឃើញសូម្បីតែអក្សរធំជាងគេនៅលើតារាង ហើយនៅពេលដែលនាងលើកម្រាមដៃទាំងអស់ដាក់នៅចំពីមុខនាងឃើញតែព្រិលៗ។ យោងតាមវេជ្ជបណ្ឌិតដែលព្យាបាល ភ្នែករបស់ Liu មានពណ៌ក្រហម ហើមធ្ងន់ធ្ងរ និងមានសម្ពាធក្នុងសរសៃឈាមខ្ពស់។ ក្រោយពីពិនិត្យរួច នាងត្រូវបានគេរកឃើញថាមានជំងឺដក់ទឹកក្នុងភ្នែក។ លើសពីនេះ Liu ក៏ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរស្ទើតែពិការភ្នែក ដោយសារតែមើលកុនក្នុងស្ថានភាពពន្លឺខ្លាំងក្នុងរយៈពេលយូរ។

យោងតាមអាជ្ញាធរមន្ទីរពេទ្យហុងកុង ជំងឺដក់ទឹកក្នុងភ្នែក គឺជាជំងឺនៃសរសៃប្រសាទអុបទិក។ ប្រសិនបើសរសៃប្រសាទអុបទិកត្រូវបានខូចខាតជាបន្តបន្ទាប់ ការមើលឃើញមិនអាចស្តារឡើងវិញបានទេ ហើយភ្នែករបស់អ្នកជំងឺនឹងត្រូវពិការជារៀងរហូត។ ជំងឺដក់ទឹកក្នុងភ្នែកត្រូវបានបែងចែកជាចម្បងទៅជាប្រភេទដូចជារ៉ាំរ៉ៃ ឬស្រួចស្រាវ រោគសញ្ញានៃជំងឺដក់ទឹកក្នុងភ្នែករ៉ាំរ៉ៃច្រើនតែមិនច្បាស់លាស់ក្នុងដំណាក់កាលដំបូង។ អ្នកជំងឺមានចក្ខុវិស័យកណ្តាល ដោយសារចក្ខុវិស័យរួមតូច មិនអាចមើលឃើញរូបភាពខាងក្រៅ បង្កើតជាចក្ខុវិស័យរូងក្រោមដី ប្រសិនបើរោគសញ្ញាបន្តកាន់តែអាក្រក់ អ្នកជំងឺអាចនឹងងងឹតភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPtywnZkBYPFuAm75eHSsIr6BZYghINw-QJOIiRYoUfu0vo2-03WAuenpB6Pa1pxwKPtau4W2HLYmzvcVuG5x9jFuqTKpWb-KZIrvYwhopJSZFZE5Qn1-N_umsZTRAfEeplMrUrINDB0a6U0eAp-O3eIuai1WQK1SM-5SHvJL-QuyhoYLZPhjWKA4iims/s800/tin-3-15727668326311972086266-1.jpg

រីឯជំងឺដក់ទឹកក្នុងភ្នែកស្រួចស្រាវវិញនឹងលេចឡើងភ្លាមៗ ជាមួយរោគសញ្ញាដូចជា ការមើលឃើញព្រិលៗ ភ្នែកក្រហម ភ្នែកមិនច្បាស់ ឈឺភ្នែកខ្លាំង ឈឺភ្នែកហើយឈឺក្បាល ចង្អោរ និងក្អួតជាដើម។ ជំងឺដក់ទឹកក្នុងភ្នែកបឋមមិនមានមូលហេតុច្បាស់លាស់ទេ ហើយត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយកត្តាផ្សេងៗទៀត។ ជំងឺដក់ទឹកក្នុងភ្នែកបន្ទាប់បន្សំអាចកើតមានជាមួយនឹងជំងឺភ្នែកឡើងបាយដំបូង រលាកភ្នែក ហូរឈាមតាមសរសៃ ដុំសាច់ របួស ផលវិបាកក្រោយការវះកាត់ និងការប្រើស្តេរ៉ូអ៊ីតមិនសមរម្យជាដើម៕

អ្នកនៅលី..វមានផ្លូវហើយ! នារីម្នាក់ប្រកាសថា នឹងរៀបការជាមួយ AI

0

នារីអេស្ប៉ាញម្នាក់ឈ្មោះ Alicia Framis អាយុ៥៧ឆ្នាំ បានបង្កើតមនោសញ្ចេតនាដ៏សែនរ៉ូម៉ែនទិក និងពុំចាំបាច់អង្វរបុរសណាម្នាក់ ខណៈនាងប្រកាសថា នាងត្រៀមខ្លួនរៀបការជាមួយ Hologram ឈ្មោះ «AI Lex» ដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា AI ។ វាពិតជាធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនាក់ទេ នៅពេលបានឮនាងប្រកាសបែបនេះ ។

Hologram គឺជាបច្ចេកវិទ្យាដែលបង្កើតឡើងដោយដំណើរការរបស់ Holography និងប្រើប្រាស់បច្ចេកទេសផ្សេងៗដើម្បីធ្វើឱ្យពន្លឺអាចចេញពីវត្ថុមួយ ឬត្រូវបង្កើតឡើងជាថ្មី សម្រាប់ឱ្យវត្ថុនោះអណ្តែតក្នុងទីតាំងដើមរបស់វា ហើយមើលទៅ វាដូចជាមានរូបរាងពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_apOeYQTEq2S4AoU5iU9tFo-fhKQihkhTL92wAcaAj-Q8Ubifei5QkuTlHdmFgt5I66fbW-TG0tUoqQte10IUaGWpAWVXY6CYQurwALuZeCk0ZG-IbxTFye14b-s6trpNk4tJiabdb6VWGBvwiuLnMpc1aBVQzlvmc4pPZKOo1649CuDOesJHYOh1jcw/s808/808x454_cmsv2_481b999e-bc06-590a-b78f-76a5ab1bac12-8107074.webp

គេចាត់ទុកថា វាគឺជាការបោះជំហានទៅមុខយ៉ាងសំខាន់រវាងទំនាក់ទំនងរវាងមនុស្សជាមួយបច្ចេកវិទ្យា AI ខណៈអ្នកស្រាវជ្រាវមួយចំនួនបានព្យាយាមបង្កើត Hologram ដែលអាចប៉ះពាល់បានដូចមនុស្សដែរ ។ លើសពីនេះ គេរំពឹងថា នៅថ្ងៃអនាគត មនុស្សយន្តនឹងអាចក្លាយជាគូស្នេហ៍ (Sexual Partner) របស់មនុស្សទៀតផង ។

នាង Alicia Framis និយាយថា វាជាទំនាក់ទំនងដ៏សែនរ៉ូមែនទិករបស់នាងជាមួយបច្ចេកវិទ្យា AI ។ នាងគិតថា នៅថ្ងៃអនាគត មនុស្ស និងមនុស្សយន្ត នឹងអាចក្លាយជាដៃគូ Sexual Partner ជាមួយគ្នាបាន ។

នាងប្រាប់ថា ៖ «សេចក្តីស្រឡាញ់ និងសិច រវាងមនុស្សជាមួយមនុស្សយន្ត និង Hologram គឺជាការពិតដែលចៀសមិនផុត ពីព្រោះ AI ជាមិត្តភក្តិដ៏ល្អ ។ វាអាចបង្ហាញនូវការអាណិតអាសូរយើងបាន គឺដូចគ្នានឹងទូរស័ព្ទដៃដែរ ដែលវាជួយកុំឱ្យយើងអផ្សុក និងបំពេញភាពខ្វះចន្លោះក្នុងជីវិតយើង ។ រីឯ Hologram ក៏អាចធ្វើបានដូចគ្នាដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5mALguzk-n_TOCQe3PVQrMwYAGHv1iO2LbydE6hvt577eEToFjPIhLesmhyitXE7DEa9AeBrpa6b4Te08Xw_XtqKiwyfH83l7wPw5g_4dn_2E93g5t30HG-AQUXIruO7U6ugXZNvehhXJqHqDq8c1Zrm630zkxnD6v2B2gFC8N633lR20YKAPzLNcJQQ/s1007/AI_marriage_1.png

នាង Alicia Framis មានបទពិសោធន៍ជាមួយវត្ថុគ្មានជីវិត រួមទាំងបច្ចេកវិទ្យា AI ផងដែរ អស់រយៈពេលជាង២៥ឆ្នាំហើយ ។ កាលពីឆ្នាំ១៩៩៥ នាងធ្លាប់មានមិត្តភក្តិម្នាក់ជាម៉ាឡាកាំងបង្ហាញសម្លៀកបំពាក់ ហើយនាងប្រាប់ថា ៖ «ខ្ញុំចង់ជំរុញផ្នែកសិល្បៈឱ្យរីកចម្រើនជាងនេះ ហើយបច្ចុប្បន្ន ខ្ញុំព្យាយាមស្រាវជ្រាវថា តើបច្ចេកវិទ្យា AI ជាមួយផ្នែកសិល្បៈអាចជួយកាត់បន្ថយភាពឯកោរបស់មនុស្សបានដែរឬទេ?» ។

នាងបញ្ជាក់ថា ពិធីរៀបការដ៏អធិកអធមរបស់នាងជាមួយ AI Lex គ្រោងប្រព្រឹត្តទៅនឹងចុងឆ្នាំ២០២៤នេះ នៅទីក្រុង Rotterdam ប្រទេសហូឡង់ ។ វាគឺជាផ្នែកមួយនៃគម្រោងដែលនាងបានដាក់ឈ្មោះថា «The Hybrid Couple» ៕

PD Miss Grand កំពង់ឆ្នាំង ចេញមុខការពារ ប៊ី សុធារី ក្រោយ ព្រះកាយច័ន្ទ យកឈ្មោះម្ចាស់មកុដខ្លួននិយាយក្នុង Live

0

កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ជា PD Miss Grand ខេត្តកំពង់ឆ្នាំង និងជាលំដាប់រងទី៤ Miss Grand Cambodia 2020 បានចេញមុខការពារ ប៊ី សុធារី ជាម្ចាស់មកុដក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយសារតែមិនអាចទទួលយកបានដែល ព្រះកាយច័ន្ទ យកឈ្មោះ ប៊ី សុធារី និយាយពេញៗមាត់នៅក្នុងការ Live មួយ ជាមួយនឹងផេកមួយ។ កញ្ញា បានចោទសួរ ព្រះកាយច័ន្ទ ថា ហេតុអ្វីយកឈ្មោះ ប៊ី សុធារី ទៅពាក់ព័ន្ធទាំងដែលនាងមិនដែលបង្ហោះដ្រាម៉ាអ្វីនោះទេ។ PD រូបនេះលើកឡើងទៀតថា ប្រើខួរក្បាលនិយាយមកគឺមិនខុសទេ តែពេលនិយាយចេញហើយគឺខុសហើយព្រោះហេតុផលអីយើងត្រូវយកឈ្មោះគេមកនិយាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9WjIqC8dLtSmx6Jmy0bATljF7Og7fx4w22YGAdiW9hgWw_ZlG-2_DMmuJgr9A1mkImEA2iHoYO9VQBZLZk2VyrpBvqfU_RlM7q7HOaEUoPewAgsc1E-DZIf38-yTmLN35Qb7NoxOzw5M3ByF0NeCsqUR8ZnRKQ-ghknYiBgsT7oLFtEC5ptg04KJ1a8w/s2048/image_2024-02-28_09-48-41.png

នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ PD Miss Grand កំពង់ឆ្នាំង បានចេញមក Live ដោយបានដាក់ចំណងជើងថា «សួស្ដីចាស ពេលខ្លះ Silent is killer បើសិនគេមិនបាននិយាយឈ្មោះយើង ឬប៉ះពាលដល់យើង ចុះបើគេនិយាយហើយមិចវិញ?»។ ការចេញមក Live នេះបន្ទាប់ពី ព្រះកាយច័ន្ទ និង ផេក review តាមអារម្មណ៍ បាន Live ជជែកវែកញែកជាមួយគ្នាដោយបានលើកឈ្មោះ ប៊ី សុធារី ទៅនិយាយក្នុងការ Live នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAOBOS_3tt7FCzAYzq4ymAD4eZRRhHMWnKNjahTzgvYNRF1LSC_Illpsr7KvKYbpqrGHJ4hTRCW-Ktap7zHbAlR2AoZWWLibZmhIpfmS1rOxJLp1fPUdia6TsxtL9nEodgSQghIa05ivQ2URq0Zxbs_wmwR77NrMjqvYZmamHG3CuM0ZzhXnBXj9oG9_A/s2048/image_2024-02-28_09-48-41%20(2).png

កញ្ញា Kate បាននិយាយថា «សម្រាប់បណ្តាហ្វេនផេកចង់ស្រលាញ់ ចង់ស្អប់ កែតម្រូវអីមិនហាមឃាត់នោះទេព្រោះ ប៊ី សុធារី គឺជាបុគ្គលមួយដែលមហាជនកំពុងចាប់អារម្មណ៍ បើសិនជាមិនចាប់អារម្មណ៍ ប៊ី សុធារី អត់មានសមត្ថភាព គឺអត់ខ្វល់ក្នុងការផុសតែម្តងបើមិនមែនជាមនុស្សលេចធ្លោ។ កញ្ញាថាការ Live រវាង ព្រះកាយច័ន្ទ ដោយបញ្ជាក់ថាជាមនុស្សនាងគោរពស្រលាញ់ និងធ្លាប់ធ្វើការជាមួយច្រើន និង ផេក Review តាមអារម្មណ៍ មានរឿងតែពីរនាក់ហេតុអ្វីលើកឈ្មោះ ប៊ី សុធារី ចូលទៅក្នុងហ្នឹងហើយសួរថា ខ្លួននិយាយចឹងខុសឬអត់ប៉ះពាល់គេឬអត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVnBa2hnM4THIi2-P_QnQY_fL6Wm-1R4v4BmRmmgGFcRGib_u-lh2-f-2e289V7BOYOHjjdo65Ok8NmQbRv5DhycPcrpXRoi8qPocLrwMSyBdG86It3S3akxg39_fWLyXCyG2NGyKLQ0rUcC5f6YWx_VmJg_UYp5FD7-nJM1B6J29gpFwVgjJDoSQFPgo/s2048/image_2024-02-28_09-48-42%20(2).png

PD កំពង់ឆ្នាំង និយាយថា «ប្រើខួរក្បាលនិយាយមកគឺមិនខុសទេ ពេលនិយាយចេញហើយគឺខុសហើយព្រោះហេតុផលអីយើងត្រូវយកឈ្មោះគេមកនិយាយ ហេតុផលអីបានជាលើកយកឈ្មោះ ប៊ី សុធារី ទាំង ប៊ី សុធារី មិនដែលផុសអ្វីដ្រាម៉ា ផុសតែសកម្មភាពរបស់ខេត្តកំពង់ឆ្នាំង និងការងារដែលនាងដាក់ឱ្យ ប៊ី សុធារី ធ្វើមិនដែលស៊ែរឬពាក់ព័ន្ធអ្វីទាំងអស់ធ្វើតែតួនាទីត្រូវធ្វើ ហេតុអ្វីនិយាយឈ្មោះ ប៊ី សុធារី ខាងខេត្តកំពង់ឆ្នាំងចូលទៅ នាងគ្រាន់តែចង់ដឹងចំណុចនេះ។ ហេតុអ្វីត្រូវសួរគាំទ្រម្នាក់នេះ មិនគាំទ្រ បើដូច្នេះមែនត្រូវសួរគេច្រើនណាស់ព្រោះ ប៊ី សុធារី ផ្ទាល់មានគេមិនចូលចិត្តដូចគ្នា មានចំណុចអន់ មិនទាន់មានអ្វីជា Grand នៅឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFX15A4xtXEWlr-SqJ7UmYHqXJ3NWX1FlI2cFbu1GYthBNV1JbZlVZvoZe7YJi7Qa0l1VozUHRnuMQtTdUXXUsv4Mye6eFs37_VUM8J8e8VzTuyyaWpc2HVl0nKJBKbQBUUKFSah7VBqsUQL6xyyrcZmjCHtWr9DcdD47HWUv_lpXwoir4REtwVAfDogk/s1280/image_2024-02-28_10-11-35.png

កញ្ញា kate ផ្តាំទៅ ព្រះកាយច័ន្ទ ថាមនុស្សគ្មានអ្នកណាដែលល្អ Perfect នោះទេតែងតែមានអ្នកស្រលាញ់មានអ្នកស្អប់ ហើយយើងមិនអាចតាមសួរគេថាហេតុអ្វីបានគេស្អប់យើងនោះទេ គេចូលចិត្តអ្នកណា គេចូលចិត្តអ្នកនោះទៅ។ កញ្ញា បានចោទសួរថា មានដែលឃើញ ប៊ី សុធារី បង្ហោះអ្វីដ្រាម៉ាប្រៀបធៀបខ្លួនឯងទៅអ្នកណា ឬអត់ របៀបធ្វើជាក្មេង Emotion បង្ហោះថានឹង Live ពេលណាឬអត់។ បវរកញ្ញាស្រុកគេដែលឃើញគេ Live បកស្រាយអីអត់គឺគេនៅតែស្ងៀមៗ ពេលខ្លះរឿងខ្លះមិនចាំបាច់បកស្រាយទេគឺគេមើលឃើញខ្លួនឯងតែម្តង។ ជាក់ស្តែងដូចជា ព្រះកាយច័ន្ទ ឆ្លើយសំណួរនាងអង្គុយទល់មុខគឺមើលឃើញតែម្តងថា ព្រះកាយច័ន្ទ ឆ្លើយបានល្អ ហើយមិនចាំបាច់ដើរប្រាប់គេនោះទេគឺទស្សនិកជនមើលឃើញហើយ។ កញ្ញា បានលើកឡើងទៀតថា ការឆ្លើយសំណួររបស់ ប៊ី សុធារី នៅមានចំណុចខ្វះខាត ដូច្នេះនាងដឹងថា ម្ចាស់មកុដរបស់នាងមានចំណុចល្អ កន្លែងណា ចំនុចខ្សោយនៅកន្លែងណា អ្វីដែល ប៊ី សុធារី ត្រូវកែតម្រូវ។

កញ្ញា Kate លើកឡើងទៀតមិនដែលស្គាល់ ប៊ី សុធារី គិតថាពិបាកប៉ុន្តែកញ្ញាអះអាងថា ប៊ី សុធារី ស្រួលជាងអីទៅទៀតហើយតែងតែគោរពនាងទទួលយកការកែលម្អពីខ្លួនទោះបីជា ប៊ី សុធារី ប្រឡូកវិស័យបវរកញ្ញាមុនក៏ដោយ៕

គម្រោងផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ត្រូវបានលុបចោល

0

បរទេស៖ ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថា គ្រោងនឹងផលិតរថយន្តអគ្គិសនី iCar ប៉ុន្តែត្រូវបានលុបចោលវិញ ដោយសារតែគម្រោងនេះមានភាពលំបាកខ្លាំងពេក បន្ទាប់ពីការខិតខំប្រឹងប្រែងអភិវឌ្ឍអស់រយៈពេលមួយទសវត្សរ៍កន្លងមកទទួលបានភាពបរាជ័យ។ គម្រោងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple មានឈ្មោះថា Project Titan ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកក្នុងការធ្វើពិពិធកម្មផលិតផលលើសពី iPhone។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2i5Erzoies0ctdLxTBzXvN0p9wwOi0gXLuU-6ZB8A_X5TMvBxpN8Fh1KVYApTF65u8Ffyzl_jzOABylFYgY0HAdMArEBk3UP4h7b3s2FPPS74nUo4MoOxA9ECMEgzU8yKBKbT_WNgUIdtOwv7Eu3eXIwBbBLKw0adM5WgDOiyJtyiARoQLRn4_bkloE/s1080/apple-car-allegedly-canceled-project-titan-employees-now-tasked-with-generative-ai-229974_1.jpg

ទោះបីជាមិនដែលបានប្រកាសជាផ្លូវការក៏ដោយ Apple បានទម្លាយផែនការរបស់ខ្លួនក្នុងការបង្កើតយានជំនិះអេឡិចត្រូនិចដែលមានមុខងារពិសេសៗដូចជាការរុករកដោយសំឡេង សមត្ថភាពបើកបរដោយខ្លួនឯង និងការរចនាដ៏ប្រណិត។ ទោះជាយ៉ាងណាក៏ដោយ នៅដើមឆ្នាំ ២០២៤ នេះ របាយការណ៍បានណែនាំថា គម្រោងនេះកំពុងប្រឈមមុខនឹង “ជីវិត ឬសេចក្តីស្លាប់” ហើយជាអកុសល វាមិនបានសម្រេចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz-20GRsUR7JeI1LQ_QYP2BKAqjipPI7Hn_AyVqdz36yR3oBWk0shX0B-YrhoYa58BzhJ27c9UbGpgde4RLgugN2i2vIAL7QHmzXGPkms-5G48BQ5GhEQT6eN89i4Ylt68FSQyqtPvIpNuZdzcvGCf7GXBhZtxS8xmPRJefF_L33adKGdavsw6FlZXwj0/s1920/ai-rendering-of-the-apple-car..jpg

ការសម្រេចចិត្តលុបចោល ឬបញ្ចប់គម្រោងរថយន្តតម្លៃរាប់ពាន់លានដុល្លារត្រូវបានប្រកាសដោយនាយកប្រតិបត្តិ Apple លោក Jeff Williams និងអនុប្រធានគម្រោងKevin Lynch ដែលធ្វើឱ្យបុគ្គលិកជិត ២,០០០ នាក់គ្មានការងារធ្វើ។ ការបញ្ចប់គម្រោងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងនាំឱ្យមានការបញ្ឈប់ការងារមួយចំនួន ប៉ុន្តែបើយោងតាម Bloomberg បុគ្គលិកភាគច្រើនទំនងជាចូលរួមក្នុងគម្រោងថ្មី ដែល Apple កំពុងបង្កើតជាពិសេសនៅក្នុងផ្នែកបញ្ញាសិប្បនិមិត្ត AI ដែលកំពុងក្លាយជាអាទិភាពចម្បងសម្រាប់ Apple។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsTvXtHhcZqAEQurJCFGMm7eK9X-85Wx8i2I8gcKdbhQCsX6weDANrO__ih7eZEMBU6TSKU6QDbYoO4W6Rc2Ejbv7266ja9jBU2dI1tTql_ONQVJwLXfxfkKuKm1inBMpKgqTkie7yhuVjZnxmRmJ57jOPJlceqU9ziTGtchO-vpP7CsRjqSQuWrfkPZA/s1496/project-titan-apple.jpg

បច្ចុប្បន្នក្រុមហ៊ុន Apple កំពុងជំរុញការស្រាវជ្រាវលើបញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ខ្លួន។ កាលពីរដូវក្តៅមុន នាយកប្រតិបត្តិ Tim Cook ក៏បានបើកចំហអំពីមហិច្ឆតា AI របស់គាត់ផងដែរ នៅពេលដែលគាត់បាននិយាយថា Apple បានធ្វើការស្រាវជ្រាវលើប្រភេទបច្ចេកវិទ្យា AI ជាច្រើន ការវិនិយោគ និងការច្នៃប្រឌិត “ប្រកបដោយទំនួលខុសត្រូវ”។ សញ្ញាមួយទៀត ដែលបង្ហាញថា Apple កំពុងផ្សព្វផ្សាយ AI នៅលើ iPhone គឺថា ខ្លួនបានទិញក្រុមហ៊ុនជាង ២០ នៅក្នុងវិស័យនេះក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ៕

កូរ៉េខាងជើងបញ្ជូន គ្រា..ប់កាំភ្លើ..ង.. ឱ្យរុស្ស៊ី ដើម្បីប្តូរយកអាហារចាំបាច់

0

ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា លោក Shin Wonsik រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានផ្តល់បទសម្ភាសន៍មួយទៅកាន់ក្រុមសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា រោងចក្រយោធារបស់កូរ៉េខាងជើង បានផលិត ..អា..វុធ.. យ៉ាងច្រើនសម្រាប់បញ្ជូនទៅប្រទេសរុស្ស៊ី ។ លោកបញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ២០២៣ កូរ៉េខាងជើងបានបញ្ជូន ..គ្រា..ប់..កាំ..ភ្លើ..ង.. ដែលដាក់ក្នុងទូរកុងទឺន័រ ចំនួន៦.៧០០ទូរ ទៅឱ្យរុស្ស៊ី ។

លោក Shin Wonsik រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបន្តថា បើទោះជាគេពុំអាចរាប់ចំនួនគ្រាប់កាំភ្លើងនៅក្នុងទូរកុងទឺន័របានក្តី ប៉ុន្តែគេគិតថា វាអាចមានគ្រាប់កាំភ្លើង ប្រមាណ៣លានគ្រាប់ឯណោះ ។ លើសពីនេះ គេជឿថា ប្រទេសកូរ៉េខាងជើង បានទទួលអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ពីរុស្ស៊ីមកវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCRRVVJewg0I1_JvnZCVWFmLqD5JHTRAqeesodCZDt5arTpYoKo0k_6ZqD0Mm39LcGfDiV8WsqzZxsqnx07B4T6E-v0RC6rRRyl5CD5C_HDipdqM1L7PYyd8Ob_BIYQJPATFuJwaC3-c2rVIxHhcXFQUjcYRy5zI0LJQOs_TB5D-t6gP9IuybLMXTSCKQ/s740/optimize.jpg

លោក Shin Wonsik លើកឡើងថា កូរ៉េខាងជើងអាចទទួលបានអាហារក្នុងបរិមាណច្រើនបំផុតពីរុស្ស៊ី ពីព្រោះបើគេមើលពីស្ថានការណ៍ខ្វះខាតអាហារនៅកូរ៉េខាងជើង ក្នុងរយៈពេល៦ខែមកនេះ (គិតរហូតដល់ដើមឆ្នាំ២០២៤) ឃើញថា កូរ៉េខាងជើងពុំបានខ្វះខាតអាហារបរិភោគច្រើនទេ ។ ហេតុនេះ គេជឿថា កូរ៉េខាងជើងទទួលបានអាហារពីរុស្ស៊ី ដោយសារប្រទេសនេះបញ្ជូនគ្រាប់កាំភ្លើងឱ្យរុស្ស៊ី ។

ដោយឡែក កងទ័ពកូរ៉េខាងត្បូងលើកឡើងថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានសហការផ្នែកកងទ័ព រួមទាំងការបញ្ជូនបច្ចេកវិទ្យាពីរុស្ស៊ីទៅកូរ៉េខាងជើងផងដែរ ដោយសារពួកគេជឿថា កូរ៉េខាងជើងបានស្នើសុំបច្ចេកវិទ្យាពីរុស្ស៊ី ពាក់ព័ន្ធនឹងយន្តហោះ និងឧបករណ៍ផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjka9omwtShGV0Vn4PhjdsN7heZXT1gGwEzf9bQcVA7W9x9z_H0Thqsc_gQR7ruyQ75QnttRilqrXA0AdFgX4gMPETwiPOt5NTCIyPT88ngoTwCADGcTmGM3ueZlTFyTjTv7s_KTq5TFgXen2kgjZsnk9ZxnKY69xRR-JbEwDIO83plY0-Y_wVX9qhR2-E/s1609/1696894497908.jpeg

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសកូរ៉េខាងជើងទទួលបានជោគជ័យក្នុងការបញ្ជូនផ្កាយរណបទៅកាន់អវកាស ។ ប៉ុន្តែកូរ៉េខាងត្បូងបញ្ជាក់ថា ផ្កាយរណបនេះមិនបានផ្តល់ប្រយោជន៍ដល់កងទ័ពកូរ៉េខាងជើងច្រើនទេ ។ គេរំពឹងថា កូរ៉េខាងជើងនឹងបញ្ជូនផ្កាយរណបមួយទៀតទៅអវកាស និងទទួលបានជំនួយផ្នែកបច្ចេកវិទ្យាពីរុស្ស៊ីដូចគ្នាដែរ ព្រោះកន្លងមក លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្លាប់ប្រកាសថា លោកនឹងជួយកូរ៉េខាងជើង ផ្នែកបច្ចេកវិទ្យាផ្កាយរណប និងអវកាស ។

កាលពីឆ្នាំ២០២៣ ប្រទេសកូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលជាច្រើនញឹកញាប់ ដែលផ្ទុយនឹងគោលការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈលោក Shin Wonsik រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងជឿថា មីស៊ីលរបស់កូរ៉េខាងជើងអាចផ្ទុកអាវុធនុយក្លេអ៊ែរបាន ។ ម្យ៉ាងទៀត កូរ៉េខាងជើងបានផ្តោតលើមីស៊ីលនេះ ក្នុងគោលបំណងបញ្ជូនអាវុធឱ្យរុស្ស៊ី និងបង្ហាញឱ្យកូរ៉េខាងត្បូងបានឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrVFWgbtR1kbMnTsXBYVOWBnNSpX5Aymu5-CDRbBrH_ybC-Wikp4oQc6Zyfo5ydhok-2_aTW6Hq_MlJsdKcArUq_AT5WCuDeE8lMlPZFIpBF1Nj9a-j92TV-EzuSGxntK3a9yKYJU_bzNPgEGrVZtluX3NWvDAtxXmM4a-1IKpA6syy-LpdofAoURXs64/s3000/np_file_207690.jpeg

ទោះយ៉ាងណា លោក Shin Wonsik ជឿថា ប្រទេសកូរ៉េខាងជើងនៅពុំទាន់មានឥទ្ធិពលគ្រប់គ្រាន់ទេ ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូរ៉េខាងត្បូងទេ ប៉ុន្តែកូរ៉េខាងជើងអាចវាយឆ្មក់នៅតំបន់មួយចំនួនរបស់កូរ៉េខាងត្បូង ពេលណាក៏បានដែរ ។ លោកបន្តថា នៅឆ្នាំ២០២៤ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធរួមគ្នាក្នុងទ្រង់ទ្រាយធំលើសឆ្នាំ២០២៣ រហូតដល់ទ្វេដង ដើម្បីត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង ៕

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន BYD គ្រោងផលិតម៉ូតូអគ្គិសនីជាលើកដំបូង

0

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD ត្រូវបានគេដឹងថានឹងចូលរួមក្នុងវិស័យម៉ូតូអគ្គិសនី ដោយក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយម៉ាកម៉ូតូកង់ពីររបស់សិង្ហបុរី Scorpio Electric ដើម្បីដំឡើង X1 ដែលជាម៉ូតូអគ្គិសនីដំបូងរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសចិន។ លើសពីនេះ កាលពីឆ្នាំ២០២២ BYD ក៏បានចាប់ដៃគូជាមួយម៉ាកម៉ូតូអេស្ប៉ាញ Nerva ដើម្បីផ្គត់ផ្គង់ថ្ម LFP សម្រាប់ម៉ូដែលម៉ូតូអគ្គិសនីថ្មីរបស់ពួកគេផងដែរ។ ហេតុនេះហើយ ការចូលរួមរបស់ BYD នៅក្នុងទីផ្សារម៉ូតូអគ្គិសនីសន្យាថានឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaFi0XnZKlaQ3By2X6_2RSTcW93UiP7EvgoOVuhC3KoOT_0lGvmqVMQ7mo4xamQVlRbvJMCXouWGpGDqIlc3gLJf-g4NPuKBudd-zhiN6UB3SeCoUJ4z12Ug8QkkWtvQI55XFVvXlD3qlRW8icjKF9EnsClZnOH3Vhemcd627QSF_AgeWcu0oACSWOx9k/s930/Nerva-Exe-E-Scooter.jpg

BYD គឺក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដ៏ធំជាងគេទី ២ នៅលើពិភពលោក ជាមួយនឹង ១៥.៨% នៃទីផ្សារពិភពលោកនៅឆ្នាំ ២០២៣។ អាគុយរបស់វាត្រូវបានប្រើប្រាស់រួចជាស្រេចនៅក្នុងរថយន្តអគ្គិសនី និងការផ្ទុកថាមពល ប៉ុន្តែសម្រាប់អាគុយដែលប្រើប្រាស់នៅក្នុងម៉ូតូអគ្គិសនី និងកង់អេឡិចត្រូនិចវិញ គឺមិនធ្លាប់បានប្រើប្រាស់ពីមុនមកទេ។ ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ នៅពេលដែល BYD បានប្រកាសថាពួកគេនឹងបង្កើនការវិនិយោគ និងការស្រាវជ្រាវលើការអភិវឌ្ឍន៍ថ្មសម្រាប់រថយន្តដែលមានកង់ពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVNNEqSMb7ZREjjhT-DAW0oQ2zUeic1jAdg1KmO7tPvM63P5wf4Y5_GSaXq2B9FyQ3Sf67RsLBJ1u1kXbRPLhK5qmf4pS2TJA7uYyP0O18Jp_Spdx0DjY0jx-QL3MEpGqhyphenhyphenmqNGIo2RZbL64oLJds6QmZPmT0dQXtfavb2MxDw4DUwBUCM_zEdwDuie_A/s1200/1200x800.jpg

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD FinDreams បានបង្ហោះនៅលើ WeChat ថាក្រុមហ៊ុននឹងផលិតថ្មដែលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់ទីផ្សារកង់ពីរ។ FinDreams នឹងសហការជាមួយភាគីជាច្រើនដើម្បីបង្កើតផលិតផលថ្មដែលអាចដាក់នៅខាងក្នុងផ្ទះបាន ដោយ FinDreams បានចែករំលែកថា “បេសកកម្មរបស់យើងគឺជួយឱ្យមនុស្សរីករាយនឹងថាមពលថ្មដោយគ្មានការព្រួយបារម្ភ”។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមានអគ្គីភ័យឆាបឆេះមួយនៅអគារលំនៅដ្ឋានក្នុងសង្កាត់ Wuhuatai ទីក្រុង Nanjing ប្រទេសចិន ដោយមានមនុស្ស ១៥ នាក់បានស្លាប់ និង ៤៤ នាក់បានរងរបួស។ គេជឿថាអគ្គីភ័យនេះមានប្រភពចេញពីម៉ូតូអគ្គិសនីដែលចតក្នុងផ្ទះ។ ចាប់តាំងពីភ្លើងបានផ្ទុះឡើង ទីក្រុងជាច្រើនរបស់ប្រទេសចិនបានហាមឃាត់ប្រជាជនមិនឱ្យចតរថយន្តកង់ពីរនៅខាងក្នុងអគារទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqwavAMoKvFtw6427_FF3Pp0jbYQcp8-h5a9GREjf_AgUo-jMpQXDfXhcTqdDalCiBL7i4r2GqW59NDuHTo-wCmGYki_EfSGcNmkeFdXFZCodEUdm_Xppu8s6LxAjwAqDdbOMMJDSC-WrEJxAlLaB8QtW3XOXm9xpXsgIOP_mQcgKRhN3NLd6cvEZr-zc/s1920/singapore-based-startup-scorpio-unveils-x1-electric-scooter.webp

ទោះជាយ៉ាងណាក៏ដោយ BYD បានចេញឯកសារស្តង់ដារបច្ចេកទេសសុវត្ថិភាពសម្រាប់អាគុយលីចូម និងអ៊ីយ៉ុងនៃម៉ូតូអគ្គិសនីរបស់ខ្លួន ដែលជួយដោះស្រាយស្ថានភាពហានិភ័យផ្សេងៗ និងលក្ខណៈវិនិច្ឆ័យដូចជាភាពធន់នឹងភ្លើងនៃថ្មលំនៅឋាន ភាពធន់នៃការគ្រប់គ្រង និងកម្រិតការពារទឹកជ្រាបក៏ត្រូវបានបង្ហាញនៅក្នុងស្តង់ដារផងដែរ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនខ្ចី.ខ្វល់នឹងពាក្យផ្លែ.ផ្កា ធ្វើ BA តែ២ក្រុមហ៊ុនសោះ តម្លៃខ្លួនជិតខ្ទង់លានដុល្លារ

0

ទន្ទឹមនឹង ព្រះកាយច័ន្ទ ប្រកាសលាលែងតំណែងរបស់ខ្លួនធ្វើឱ្យអ្នកក្នុងចង្កោមវិស័យបវរកញ្ញាបានចេញមកផ្លែផ្កាដាក់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុន្តែនាងមិនបានចេញមុខតបតបង្ហោះឌឺដងទៅវិញនោះទេផ្ទុយទៅវិញគឺព្យាយាមរក្សាភាពស្ងៀមស្ងាត់។ ទោះយ៉ាងណា ហ្វេនៗរបស់នាងជាអ្នកចេញមុខតបតវិញព្រមទាំងទម្លាយតម្លៃខ្លួន BA ក្រុមហ៊ុនធំៗចំនួន២របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជិតក្បែរខ្ទង់លានដុល្លារដូច្នេះនាងគ្មានពេលមកតបតនោះទេ ហើយការងារថ្មីទៀតកំពុងរត់មករកនាង។May be an image of 4 people

កន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមុខ Live នៅលើបណ្តាញសង្គមក្រោយពីឃើញ ប៊ី សុធារី ត្រូវអ្នកមួយចំនួនរិះគន់បន្ទាប់ពីគ្រងមកុដ Miss Grand កំពង់ឆ្នាំង ហើយវាបានក្លាយទៅជាការជជែកវែកញែកលើបណ្តាញសង្គមបន្ថែមទៀតបន្ទាប់ពី ព្រះកាយច័ន្ទ ប្រកាសលាលែងតំណែង និងអ្នកមួយចំនួនបាននិយាយចោទថាកម្មវិធីប្រកួត Miss Grand Cambodia រើសម្ចាស់មកុដរួចហើយព្រមទាំងលើកឡើងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានឥទ្ធិពលលើការសម្រេចថាជាប់ឬធ្លាក់ទៅលើបេក្ខនារីចូលរួមប្រកួត។ លើសពីនេះ ក្រោយពី ព្រះកាយច័ន្ទ លាលែងតំណែង អ្នកក្នុងចង្កោមវិស័យបវរកញ្ញាចេញមកបង្ហោះសារដាក់បន្ទុកទៅលើ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនព្រមចែកគេល្បីចង់ល្បីខ្ពស់តែឯង។May be an image of 1 person and text

ទោះជាយ៉ាងនេះក្តី បវរកញ្ញាមួយចំនួនចេញមកផ្លែផ្កាក្តី ពេជ្រ សារ៉ាវឌ្ឍី មិនបានចេញមុខតបតអ្វីនោះទេ ប៉ុន្តែគេបានឃើញអ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងផេកនិយាយពីបវរកញ្ញាមួយបានចេញមុខនិយាយជំនួសវិញ ដោយបានលើកឡើងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺគ្រាន់តែជាគណៈកម្មការមួយរូបប៉ុណ្ណោះការរើសអ្នកណាជាអ្នកឈ្នះមកុដគឺខាងម្ចាស់កម្មវិធីជាអ្នករើស។No photo description available.

ទាក់ទងនឹងបវរកញ្ញាដែលផ្លែផ្កាពាក្យសម្តីមកកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ ផេក Beauty Pageant Reviewer បាននិយាយថាបវរកញ្ញានោះទំនេរណាស់ពេលឥលូវនេះ ព្រោះទីផ្សារការងារកំពុងតែធ្លាក់ចុះ វត្តី១ឆ្នាំនេះ ទទួល BA ធំៗរាប់ម៉ឺនដុល្លារបានដល់ទៅ២ ហើយ សរុបមកក្បែរលានដុល្លារដែរ។ ផេកនេះបន្ថែមថា ការតោងគេធ្វើរឿងអាក្រក់ដើម្បីល្បី មិនមែនជារឿងល្អទេ។No photo description available.

Beauty Pageant Reviewer បានលើកឡើងទៀតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី តាំងពីដើមមក អត់ចេះ បង្ហោះដៀមដាមទេព្រោះរវល់ធ្វើការខំប្រឹងយ៉ាងណាកុំឱ្យបាត់មុខ ខ្លាចហ្វេនស្ងាត់ អត់មានអីផុស បើចឹងមិនមែនទំនេរៗទៅរៀនរាំ រៀនច្រៀងទេព្រោះអត់ចង់ទំនេរ តែទំនេរខ្លាំងគឺតែងតែធ្វើរឿងអត់ប្រយោជន៍ដូចបវរកញ្ញាអ្នកកំពុងតែធ្វើហ្នឹងចូលចិត្តបង្ហោះដៀមដាមគេ។No photo description available.

អ្នកគាំទ្របានបង្ហាញទៀតថា ទោះបីជាមានរឿងយ៉ាងណាមិនអាចបំបាក់ ពេជ្រ វត្តី បានទេព្រោះ វត្តី តែងតែអភិវឌ្ឍខ្លួនឯងទៅមុខរហូតដោយការខំប្រឹងធ្វើរឿងល្អៗ មិនថាការងារផ្ទាល់ខ្លួន រឺ ការងារជាមួយក្រសួង ឬការងារសប្បុរសធម៌ គឺធ្វើដោយមិនយកលុយមួយរៀល។ បើការងារសប្បុរសធម៌វិញគឺទៅបរិច្ចាគឈាមជារៀងរាល់ឆ្នាំ និងមិនទាន់គិតពីសប្បុរសធម៌ដែលចំណាយលុយខ្លួនឯងធ្វើផ្សេងៗនៅពេលដែលមានពេលទំនេរផង៕

 

 

លឹម ចាន់សេរីរ័ត្ន សន្យាប្រឹងប្រែងដុះខាត់សមត្ថភាពឱ្យកាន់តែខ្លាំងក្រោយជំនួសតំណែង ព្រះកាយច័ន្ទ

0

កញ្ញា លឹម ចាន់សេរីរ័ត្ន លំដាប់រងទី១ Miss Grand ភ្នំពេញ នឹងជំនួសតំណែងរបស់ ព្រះកាយច័ន្ទ ចូលរួមប្រកួត Miss Grand Cambodia 2024 នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ស្ថាប័ន Miss Grand Phnom Penh នារសៀលថ្ងៃទី២៧ កុម្ភៈ។ ជាមួយឱកាសថ្មីនេះ លឹម ចាន់សេរីរ័ត្ន សន្យាប្រឹងប្រែងដុះខាត់សមត្ថភាពឱ្យកាន់តែខ្លាំងក្នុងការប្រកួតថ្នាក់ជាតិ។No photo description available.

សេចក្តីប្រកាសបានបញ្ជាក់យ៉ាងដូច្នេះថា « ???????????????? ???????????????????? ???????????????????? ???????????????? សូមប្រកាសជាផ្លូវការ កញ្ញា លឹម ចាន់សេរីរ័ត្ន លំដាប់រងទី១ នៃកម្មវិធី ???????????????? ???????????????????? ???????????????????? ???????????????? នឹងតំណាងអោយ ???????????????? ???????????????????? ???????????????????? ???????????????? ដើម្បីចូលរួមប្រកួត ???????????????? ???????????????????? ????????????????????????????????។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGUovlpCqagPDlbv-1kmAN_cWLFKiygkKeQfqwquiO44fot6Kz33QThhjzqoiojNPjpgoHx_JkHkydYdoJVuC9FbHs6jAgqwA32i4MjIfdzVdrfEUQ7dTTQB5WqS2ME0lN3ac37S2XAsNuteneG3CkZD5btlv6aXHB5cdptKxK-FSItUqqsxV7kFogNvY/s2048/image_2024-02-27_16-27-21.png

ជាមួយឱកាសនៃតំណែងថ្មីនេះ លឹម ចាន់សេរីរ័ត្ន ហៅ ស្រមោចខ្មៅ បានបញ្ចេញអារម្មណ៍របស់ខ្លួនថា «អរគុណបណ្តាអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នា នាងខ្ញុំនឹងប្រឹងប្រែងដុះខាត់សមត្ថភាពរបស់នាងខ្ញុំបន្ថែមដើម្បីទៅកាន់វេទិការធំរបស់ ???????????????? ???????????????????? ????????????????????????????????»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAl0N3BIrqBh5z01oktxXyH9v8JifaR6jwuUt9hiMoL8R3Gq3j6O_1uJ_qI42h25blfqx6PbSCF6QW4-UltU2NoWiJcdBjPdkyZV6FIGIvmC1lxt5w-LFhXDwXmci8TC8WypgmBC5vsLZMDhgKT3By1m7P9D-l4CwZm2mNE8-tME9Vwyh9AGg7ZpP5ePU/s2048/image_2024-02-27_16-27-19.png

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ស្ថាប័ន Miss Grand Phnom Penh បានប្រកាសជាផ្លូវការថា កញ្ញា ព្រះកាយច័ន្ទ សូមលាលែងពីតំណែងពី ???????????????? ???????????????????? ???????????????????? ???????????????? ដោយហេតុខណៈពេលនេះកញ្ញាមិនទាន់មានពេលវេលាគ្រប់គ្រាន់ ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYtHC6iHVYAAVDz8MN9cJnCOXkBxaA-zdSzJG9Nrs3rmmTDPShWa-0By9vMPF51QljNM_yPp_AdMoHPKZIo-8-mlMJmf7OOye_ZA6gbkPeAKEycRkYLOISXmHBxwo6ye11Owdev3uFXnlDGyUUSSyID7EWKTQztN69RwhJZPWCrHdwG8bz3MGqzNvDZLM/s1440/image_2024-02-27_16-27-24.png

ទំនាក់ទំនង Karina និង Lee Jae Wook ត្រូវបានគេលើកឡើងថាប្រើដើម្បីបិទបាំងព័ត៌មានន.យោបាយ

0

នៅថ្ងៃទី២៧ ខែកុម្ភៈ Dispatch បានរាយការណ៍ថា Karina សមាជិកក្រុម Aespa និង Lee Jae Wook ជាតារាសម្តែងកំពុងទាក់ទងគ្នា។ ដំណឹងនេះបានសាយភាយយ៉ាងឆាប់រហ័សគ្របដណ្តប់នៅលើប្រព័ន្ធអ៊ីនធឺណិត ព្រោះអ្នកទាំងពីរគឺជាតារាដ៏មានប្រជាប្រិយភាពនៅក្នុងពិភពសិល្បៈ។ ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមជាច្រើនថាទំនាក់ទំនង Karina និង Lee Jae Wook ប្រើដើម្បីបិទបាំងព័ត៌មាននយោបាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWqUF-7KlJzLmCXlwAc-kH1MZfZRezIk3CLjzgPHNrIoyPeoYqF132l4pxUQAyS_RlUIXFBW0998WsqXEW0jnl2G06Fp-ogqxAMZjjRO0QDswHDsyy2g-c8rNrh8NVKQnFQHYL43VHMuq-C_LleuPRbw-9dboEDiETSjS8-BaTZYzS49QOxCVvjOiJeBo/s847/image_2024-02-27_10-03-25.png

អ្នកគាំទ្រប្រតិកម្មនឹងព័ត៌មានស្នេហានេះ ក៏មានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនគិតថាវាជារឿងចម្លែកដែលដំណឹងនេះត្រូវបានគេរាយការណ៍ភ្លាមៗ ជាពិសេសដោយសារតែថ្ងៃទី ២៧ ខែកុម្ភៈ គឺជាថ្ងៃអង្គារធម្មតាមិនមែនជាថ្ងៃពិសេសអ្វីមួយដែលទម្លាយស្នេហាតារា Kpop នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaoXevgSb8KwZDnHABN1yJUupGFJcF0HOeOP5ijnVs22ovsHlHCsISh5cO4X2zHeJppSNXQ9JBU-Ipa8Pyak0Whwv_Hgmo_B3eF91WzdYCKZVM7BimQFbY7bVCosGvvrXXJmZHeoWOwsT3rZUIWB1Fkfhs2HmiGn21G7RvsHepFj0ahfBhaXyw6VziwNI/s925/image_2024-02-27_10-03-25%20(2).png

អ្នកនិយមលេងអ៊ីនធឺណិតបានសម្ដែងការសង្ស័យភ្លាមៗ ហើយបានចោទប្រធានាធិបតីកូរ៉េ Yoon Suk Yeol ថាព្យាយាមបំបែរអារម្មណ៍សាធារណជនពីព័ត៌មាន។ ការសង្ស័យរបស់អ្នកលេងអ៊ីនធឺណិតហាក់ដូចជាត្រូវបានធានា ខណៈបើតាមរបាយការណ៍ ជប៉ុននឹងបញ្ចេញទឹកសំណល់នុយក្លេអ៊ែរកាន់តែច្រើនទៅក្នុងមហាសមុទ្រដែលកូរ៉េបានចែករំលែក។ ការបញ្ចេញកាកសំណល់នុយក្លេអ៊ែររបស់ជប៉ុនគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាចម្រូងចម្រាសបំផុតក្នុងអំឡុងពេលលោក Yoon Suk Yeol កាន់តំណែងជាប្រធានាធិបតីដែលជំហរមិត្តជប៉ុនរបស់លោកប្រធានាធិបតីមានសភាពធ្ងន់ធ្ងរ។Yoon Suk-yeol Is on the 2022 TIME 100 List | TIME

លើសពីនេះអ្នកគាំទ្រក៏បង្ហាញការព្រួយបារម្ភចំពោះអ្នកទាំងពីរដោយសារទំនាក់ទំនងពួកគេទើបតែចាប់ផ្តើមក្នុងរយៈពេលខ្លីស្គាល់គ្នាកាលពីខែមករា ត្រូវបានគេយកមកចែកចាយបាត់ហើយ ខណៈអ្នកមួយចំនួនក៏បង្ហាញការត្រេកអរចំពោះអ្នកទាំងពីរ។

គួរបញ្ជាក់ថា បន្ទាប់ពីរបាយការណ៍បង្ហាញថា Karina សមាជិកក្រុម Aespa និង Lee Jae Wook កំពុងទាក់ទងគ្នានោះខាងក្រុមហ៊ុនគ្រប់គ្រងអ្នកទាំងពីរគឺ SM Entertainment និង C-JeS Studio បញ្ជាក់ថាអ្នកទាំងពីរកំពុងតែស្ថិតក្នុងស្ថានភាពដែលកំពុងស្គាល់គ្នា។ តារាសម្តែង Lee Jae Wook មានអាយុ២៦ ឆ្នាំបានសម្តែងរឿងដំបូងក្នុងឆ្នាំ២០១៨ ។ Karina ជាតារា K-Pop មានអាយុ២៤ឆ្នាំ បានបង្ហាញខ្លួនជាក្នុងក្រុមចម្រៀង Aespa ក្នុងឆ្នាំ២០២០៕

 

មកស្គាល់ពីសហគមន៍ទេសចរណ៍ “កោះទ្រង់”ខេត្តក្រចេះ និងភាពល្បីល្បាញរបស់ក្រូចថ្លុងកោះទ្រង់

0

សហគមន៍អេកូទេសចរណ៍កោះទ្រង់ ដែលមានទីតាំងស្ថិតនៅចំកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិច ប្រមាណ១គ.ម។

យោងតាមការបង្ហោះដោយរដ្ឋបាលខេត្តក្រចេះ គឺបានណែនាំតំបន់សក្តានុពលអេកូទេសចរណ៍ធម្មជាតិមួយកន្លែងទៀត ដែលបានទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមិនដែលដាច់ ព្រោះតែភាពល្អឯកនៃកោះ ទិដ្ឋភាពដ៏ស្រស់ត្រកាល ទទួលបានភាពកក់ក្តៅនិងភាពរស់រាយរាក់ទាក់ពីអ្នកភូមិ ក៏ដូចជាទទួលបានអារម្មណ៍ធម្មជាតិពិតៗពី «កោះទ្រង់»ក្នុងទឹកដីនៃខេត្តក្រចេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPRMh6gl2egzU6S-ifZQkVQ92gpdz6cofHq-BDm6J9D5jNP50hc_F6gu6VjPhS69f8ksCen9NUMq97yHYmWwWN2TmrAYvK0Gp32ldBAMBg_7q30DUuG7Oq-QsynHOwQVXIYYMhD9vhWM-4-td5IkFJCrSKJURmbuQpl7rvUzrpkz4xkTWWYaLiOa7snIs/s970/5f65cf203a4d5_1600507680_medium.png

កោះទ្រង់មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត អមដោយទឹកទន្លេត្រជាក់ថ្លាឆ្លង់នារដូវប្រាំង និងហ៊ុមព័ទ្ធដោយព្រៃប្រឹក្សា ធម្មជាតិស្រស់បំព្រោងពាសពេញផ្ទៃកោះ ក៏ដូចជាដើមឈើធំៗដែលមានអាយុកាលរាប់ឆ្នាំ។ រីឯបរិយាកាសនៅលើកោះនេះទៀតសោតគឺមានសភាពស្ងប់ស្ងាត់ល្អ ខ្យល់អាកាសបរិសុទ្ធស្រស់ស្រាយសម្រាប់អ្នកដែលចង់សម្រាកលំហែកាយតាមបែបជនបទ និងស្រលាញ់ធម្មជាតិ។nullអ្នកទាំងអស់គ្នាគឺអាចរីករាយជាមួយនឹងសកម្មភាពបែបសាមញ្ញៗជាច្រើននៅលើកោះនេះ ដូចជា បោះតង់សម្រាកនៅតាមឆ្នេរខ្សាច់នៃដងទន្លេ មានទាំងផ្ទះស្នាក់សហគមន៍ រីសតតូចធំ ភ្សក់ម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់ ជិះរទេះសេះ/រទេះគោ ជួលកង់ជិះកម្សាន្តជុំវិញកោះ មើលថ្ងៃរៀបលិចនៅពេលល្ងាច ក៏ដូចជាមើលឃើញសម្រស់ក្រុងក្រចេះដ៏ស្រស់ស្អាតនាពេលរាត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjplELnasit0Ls9nR6JsV5u5-fzLWknCQUHomwNX88giG-ghoY3lGfM6WN4MWZkfV1rPF9CKnfpYZFump6iz-cD0vXmfBH0-oduvOf8JRjvUYy21iHaKmTvxPzbHjp2-P_lvCe49tjQtBwiQRayTYSlOctCWkA1ALubHN34VXUx9h-dmGAJLRUHdfzDYcQ/s1024/DJI_0135-1024x575.jpg

កាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នៅលើកោះមួយនេះគឺពោរពេញទៅដោយបន្លែ រុក្ខជាតិ និងដើមឈើស្ទើរតែគ្រប់ប្រភេទដែលប្រជាសហគមទីនោះដាំដុះដើម្បីចិញ្ចឹមជីវិត។ ពិសេសបំផុតគឺ«កោះទ្រង់»នេះត្រូវបានគេស្គាល់ ព្រោះល្បីថាក្រូចថ្លុងមានរសជាតិឆ្ងាញ់ពិសារជាងតំបន់ផ្សេងៗ ដែលអំណោយផលតាំងពីសម័យសង្គមរាស្រ្តនិយមមកម្លេះ។ គ្រប់ផ្ទះរបស់អ្នកស្រុកទីនោះ សុទ្ធតែមានដើមក្រូចថ្លុងស្ទើរតែគ្រប់ៗគ្នា ហើយចំពោះរដូវក្រូចថ្លុងដែលសម្បូរហូរហ៊ាវិញគឺក្នុងអំឡុងខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcoREIc3pn30hsdIYumVbpchvuvFHLGhAATb1VNhvX9-D7XPeJUa1TmNhPg3-uWWddULuOwzKI9EbxkaTmGHuUCRkuT3VCL9qHUtN-4boSEj5ll0FMPyA0Ol3EewUJmjnhTogVB2LyyGQfWGSYmTnmGGqkItfGfGj1-hdSvTSjlmBTuRGOsqg0eu1thKo/s1920/Koh-Trong-Feature-Image-1-.jpg

ដូច្នេះហើយ ភ្ញៀវទេសចរគ្រប់ៗរូបនាថ្ងៃចុងសប្តាហ៍មិនដឹងទៅកម្សាន្តទីណាគឺអាចមកលេងសហគមន៍អេកូទេសចរណ៍«កោះព្រះ»ខេត្តក្រចេះនេះបាន ធានាថានឹងទទួលបានដំណើរកម្សាន្តដ៏រីករាយនិងអនុស្សាវរីយមិនអាចបំភ្លេចបានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6wqBkCaZzAQEEmpR5pIAUhh22MVrerlRr1XVH12XzT1Wb82i7Mu9Hwn9HHw0XaMoGtR9tHZvb11rYbbdyFex7aPNw6qwGBtUuePiPbHyx5ADaDHoLraRN0Tc1IG5ggvP-xrEaaQwT-oHWpQ0HLiUdJsOjH_FFDHzcO6heIbcomJc4yvOwo36qL-QmNNs/s1800/263.jpg