Home Blog Page 1187

ចៀសវាងជួបរឿងស៊.យ និងអា.ម៉ាស់ ហាមដាច់ខាតកុំធ្វើរឿងទាំងនេះពេលជិះយន្តហោះ

0

ការធ្វើដំណើរលើយន្តហោះ គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិត។ សម្រាប់អ្នកដែលមិនទាន់បានជិះ ឬអ្នកដែលទើបតែជិះយន្តហោះលើកដំបូង ដាច់ខាតគួរចៀសវាងកុំធ្វើរឿងមួយចំនួននេះ ប្រសិនបើអ្នកមិនចង់ជួបរឿងស៊យ និងអាម៉ាស។ ដូចនេះតើគួរប្រុងប្រៀបខ្លួនបែបណា ដើម្បីឱ្យពេលវេលាពិសេសនេះពោរពេញទៅដោយអត្ថន័យល្អ?

១.កុំដោះស្រោមជើងចេញពេលនៅក្នុងយន្តហោះ៖ ការដោះស្រោមជើងចេញពេលស្ថិតក្នុងយន្តហោះ គឺជារឿងមួយដែលអ្នកមិនគួរធ្វើឡើយ អ្នកខ្លះមិនសូវជាទម្លាប់ក្នុងការពាក់ស្រោមជើងទេ ប៉ុន្តែទោះជាយ៉ាងណា យើងក៏មិនគួរដោះចេញ នៅលើយន្តហោះស្របពេលមានមនុស្សជាច្រើនទៀតធ្វើដំណើរជាមួយឡើយ ព្រោះវាអាចបង្កឱ្យមានក្លិនមិនល្អ ឬទើសភ្នែកអ្នកដទៃជាដើម។https://www.paddleyourownkanoo.com/wp-content/uploads/2022/03/shutterstock_1687484578-1600x1067.jpg

២.កុំរើខ្លាំងពេក ឬនៅមិនស្ងៀមពេលកំពុងជិះយន្តហោះ៖ ពេលណាដែលអ្នករើចុះឡើង វាពិតជាធ្វើឱ្យអ្នកនៅជិតយើងមិនស្រណុកចិត្តដូចគ្នា ដូច្នេះអ្នកគួររក្សាសណ្ដាប់ធ្នាប់ និងស្ងៀមស្ងាត់ជាជាងធ្វើឱ្យអ្នកជិតខាងទើសទាល់។

៣.កុំលេង ឬសារ៉េកៅអីចុះឡើងអំឡុងពេលញ៉ាំអាហារ៖ វាក៏ជារឿងដ៏សំខាន់មួយ ដែលអ្នកគួរតែដឹង ត្បិតការសារ៉េកៅអី វាជារឿងធម្មតា ប៉ុន្តែលើកលែងអំឡុងពេលញ៉ាំអាហារ គួរកុំលេងអី ព្រោះវាអាចប៉ះពាល់ដល់អ្នកដំណើរផ្សេងទៀតដែលអង្គុយជិតយើង។https://www.nm.org//-/media/northwestern/healthbeat/images/wellness/nm-healthy-flight-travel-tnail.jpg

៤.កុំរពឹសដៃចុចប៊ូតុងហៅអ្នកបម្រើការលើយន្តហោះពេលត្រូវការអ្វីមួយ៖ រឿងសំខាន់ចម្បងរបស់អ្នកបម្រើការលើយន្តហោះ គឺរក្សាសុវត្ថិភាពអ្នក មិនមែនបានន័យថាត្រូវបំពេញរាល់តម្រូវការគ្រប់យ៉ាងរបស់អ្នកដំណើរឡើយ។ បើក្នុងករណីអ្នកត្រូវការអ្វីមួយ អ្នកគួរតែងើបឈរ ឬលើកដៃជាសញ្ញាជាជាងការចុចប៊ូតុង ដើម្បីចៀសវាងការរំខាន។

៥.កុំយកអាហារណាដែលមានក្លិនខ្លាំងមកញ៉ាំលើយន្តហោះ៖ ទោះបីវាជាសិទ្ធិបុគ្គល ប៉ុន្តែគួរណាមានការគិតគូរដល់អ្នករួមដំណើររបស់យើងដែលនៅជិតៗគ្នា ព្រោះអាហារមួយចំនួន វាពិតជាមានក្លិនខ្លាំងនៅពេលដែលអ្នកដកចេញមក តួយ៉ាងដូចជា សាំងវ៉ិចត្រីធូណា និងចំណីដែលមានខ្ទឹមបារាំងជាដើម…។https://www.thesun.co.uk/wp-content/uploads/2022/12/bdfd6h-airline-meal-egypt-air-312609381.jpg

៦.កុំនៅសំងំស្ងៀម បើមានអារម្មណ៍មិនស្រួលក្នុងខ្លួន ឬឈឺ៖ ប្រសិនអ្នកមានអារម្មណ៍ដូចជាមិនស្រួលត្រង់ណា អ្នកគួរលើកដៃជាសញ្ញាប្រាប់ទៅក្រុមការងារលើយន្តហោះឱ្យជួយ មុនពេលអាការៈរបស់អ្នកកាន់តែធ្ងន់។

៧.កុំព្រងើយនឹងការប្រកាសពីការបង្ការគ្រោះអាសន្ន៖ វាពិតជារឿងសំខាន់ណាស់គ្រប់ពេលអ្នកជិះយន្តហោះ អាចនិយាយបានថា ស្ដាប់ទៅវាគួរឱ្យធុញបន្តិចមែន ប៉ុន្តែវាក៏សំខាន់ណាស់ដែរ សម្រាប់អ្នកដំណើរទាំងអស់ក្នុងការដឹងព័ត៌មានផ្សេងៗនៃការធ្វើដំណើររបស់យើង និងអាចប្រុងប្រយ័ត្នបានមុន៕https://s.yimg.com/ny/api/res/1.2/J4hQsWQ2P4zZWiK8VQTYeQ--/YXBwaWQ9aGlnaGxhbmRlcjt3PTY0MDtoPTg1Mw--/https://media.zenfs.com/en/cp.org/6bdd20315c172bb3b91658b67bb2208a

ជប៉ុន និងហ្វីលីពីន បានប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីដ៏ធំមួយនៅតៃវ៉ាន់

0

បរទេស៖ ការរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧.៥ រ៉ិចទ័របានកើតឡើងនៅព្រឹកនេះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅឆ្នេរសមុទ្រនៃកោះតៃវ៉ាន់ បណ្តាលឱ្យអគារនានាក្នុងទីក្រុងភាគខាងត្បូងដួលរលំបាក់បែក និងបង្កើតជារលកយក្សស៊ូណាមិ ដែលនឹងបោកបក់មកលើកោះជប៉ុនក្នុងពេលឆាប់ៗ ធ្វើឱ្យប្រទេសជប៉ុន និងហ្វីលីពីនបានចេញសេចក្តីប្រកាសជាបន្ទាន់អំពីរលកយក្សស៊ូណាមិ។https://www.hindustantimes.com/ht-img/img/2024/04/03/550x309/Taiwan-Earthquake-1_1712109213241_1712109239056.jpg

បើយោងតាម ABC News បានឱ្យដឹងទៀតថា កាលពីពេលថ្មីៗនេះ ការរញ្ជួយដីបានកើតឡើងនៅម៉ោង ៧:៥៨ នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយចំណុចកណ្តាលស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ ក្នុងជម្រៅ ១៥.៥ គីឡូម៉ែត្រ។ អាជ្ញាធរតៃវ៉ាន់បាននិយាយថា ការរញ្ជួយដីមានកម្រិត ៧.២ រ៉ិចទ័រ ខណៈពេលដែលការស្ទង់មតិភូមិសាស្ត្រអាមេរិកបាននិយាយថា ការរញ្ជួយមានកម្រិត ៧.៥ រ៉ិចទ័រ។

លោក Wu Chien-fu នាយកមជ្ឈមណ្ឌលរញ្ជួយដីតៃវ៉ាន់ បាននិយាយថា នេះគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតនៅលើកោះនេះក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៦ រិចទ័រ ដែលបានសម្លាប់មនុស្ស ២,៤០០ នាក់ក្នុងឆ្នាំ ១៩៩៩ បានកើតឡើងនៅជិតដីគោក ហើយចំណុចកណ្តាលគឺរាក់នៅទូទាំងកោះតៃវ៉ាន់ និងកោះឈូងសមុទ្រ។ លោក Wu បានបន្តទៀតថា តៃវ៉ាន់បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ ដោយឱ្យប្រជាជនទូទាំងកោះត្រៀមខ្លួនសម្រាប់គ្រោះដ៏ធំនេះ ប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុងតៃប៉ិ តាជុង និងកៅសុងត្រូវបានបិទ ហើយការផ្អាកនេះត្រូវបានគេរំពឹងថានឹងមានរយៈពេល ៤០-៦០ នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPxIueEINhvQTVeLW89chQHBiK81zmUXFHoQ-SOAdsE8Mzaq-v3r-KnjxIv17THcd73Syyyncd5WetDPVcYT52XQzxq35G7GpCH1Cinus0R_ZueX3AxhnItrtiINKTAufSQKUDTdJRXiAhbpp7xj5sXrKgUJUL6uIRukJHYVxLmCl6TKmZGAFvmnNtHBA/s620/8.jpg

មិនយូរប៉ុន្មានបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅតៃវ៉ាន់ប្រហែល ១៥ នាទី ប្រទេសជប៉ុនក៏បានចេញសេចក្តីប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ និងបានកត់ត្រារលកកម្ពស់ ៣០ សង់ទីម៉ែត្រនៅលើឆ្នេរសមុទ្រនៃកោះ Yonaguni ភាគខាងត្បូងនៃប្រទេសនេះ។ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានព្យាករណ៍ផងដែរថា រលកយក្សស៊ូណាមិនឹងមានកម្ពស់រហូតដល់ ៣ ម៉ែត្រដោយវាយប្រហារប្រជុំកោះ Okinawa ភាគខាងត្បូងប្រទេសជប៉ុន ហើយរលកយក្សស៊ូណាមិក៏នឹងកើតឡើងនៅកោះ Miyako និង Yaeyama ផងដែរ។

ប្រទេសហ្វីលីពីន ដែលជាប្រទេសមួយស្ថិតនៅភាគខាងត្បូងនៃកោះតៃវ៉ាន់ ក៏បានចេញសេចក្តីប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិផងដែរ ដោយវិទ្យាស្ថានភូគព្ភសាស្ត្រហ្វីលីពីនបាននិយាយថា “ប្រជាជននៅតំបន់ឆ្នេរនៃខេត្តចំនួន ២៣ នឹងត្រូវបានជម្លៀសភ្លាមៗទៅកាន់ទីទួលខ្ពស់ ឬផ្លាស់ទីទៅលើដីបន្ថែមទៀត”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmpFZq6-B8hFPcl6YjA0Izc5loEpyDJPtxsvnESlNYHSSZcbCfk97lLPezcIb-E7wd1-xpQwh39F_C5VGjB5VpTWzeUPDENwW_cV4J1sH1pfDHzTi5UmvyKVuYSRm1-LcNHEReO0UhAwF_GNsOPH-cFO4vM-KGawPZYVjReafz81DhFmlRZ2bbi6-9B9Y/s664/ea9e52b_1712106470228-capture-da-a-cran-2024-04-03-030738.png

ផ្ទុះការសរសើរ! អ្នកខេត្តកំពង់ចាមស្រុះដៃគ្នាមួយភូមិ លេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ

0

ថ្មីៗនេះ វីដេអូចែកចាយពីបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៃខេត្តកំពង់ចាម ដែលតែងតែលើកយកល្បែងប្រជាប្រិយខ្មែរមកលេងក្នុងឱកាសបុណ្យជាតិខ្មែរសំខាន់ៗ មិនថាជាបុណ្យដារលាន ឬក៏ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាដើម។

ជាមួយគ្នា តាមរយៈការបង្ហោះនៅលើគេហទំព័រហ្វេសបុកដោយគណនីមួយដែលមានឈ្មោះថា Seavyong Shop គឺបានបង្ហាញឲ្យឃើញពីរបៀបដែលអ្នកភូមិមួយនៃខេត្តកំពង់ចាម (បើតាមការបញ្ជាក់ស្ថិតនៅឃុំទំនប់ ស្រុកបាធាយ) បានលើកយកនូវល្បែងប្រជាប្រិយខ្មែរមួយប្រភេទគឺ ល្បែងចាប់កូនខ្លែងប្រឡែងកូនមាន់ មកលេងនៅក្នុងឱកាសបុណ្យដារលាន យ៉ាងសប្បាយហឹកហាក់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT7z0hAed1HUIAAQhut7KWnFgOpZLg6ZRXcg2ZK_BZIOeyHZc-z-qfXEi9YKm0Up8vjKAHffsRpR1YD8zoSmxBE2GuQynEbYalM7SZfDXfBRQp3KswdsEUwpAJR8ROMzQDi5ij5IvLkGZtdgidLuQtd7tI3MovjdnA4wvsCWwL_V8EfCOVQ1-y2EFPhBc/s458/Screenshot%202024-04-03%20090742.png

ល្បែងមួយក្នុងចំណោមល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺ «ល្បែងចាប់កូនខ្លែង ប្រឡែងកូនមាន់» ដែលល្បែងនេះ គេលេងដោយជ្រើសយកម្នាក់មានមាឌធំ ដើម្បីធ្វើជាមេខ្លែង ហើយអ្នកផ្សេងជាច្រើននាក់ទៀតធ្វើជាកូនៗ និងតម្រូវឲ្យមេខ្លែងនោះឈរពីមុខដើម្បីចាំការពារកូនៗរបស់ខ្លួនទាំងអស់ដែលស្ថិតនៅពីក្រោយ។ ខណៈក៏ត្រូវជ្រើសយកម្នាក់ទៀតតំណាងជាព្រានព្រៃ ចាំចាប់កូនខ្លែងផងដែរ។ ទោះជាយ៉ាងណា បើកូនខ្លែងទាំងនោះមិនត្រូវបានព្រានព្រៃចាប់បានទេគឺមានន័យថា មានមេវាចេះនៅចាំថែរក្សាកូនៗខ្លួនបានយ៉ាងល្អប្រសើរ។ ចំណែក អត្ថន័យនៃល្បែងនេះវិញ គឺបង្រៀនមនុស្សឲ្យចេះប្រុងប្រយ័ត្ន ក៏ដូចជាអាណាព្យាបាល ប្រមុខដឹកនាំ ចេះការពារនិងទំនុបបម្រុងមនុស្សក្នុងគ្រួសារឲ្យបានល្អ ទើបជាការចម្រុងចម្រើនដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8VThvINaeu2Mya8veZqM3hBzrDNsPWwcDkLFJ5URcgyAK6aOx0yGQTWYQ8kYTO75v_wZoncYtNR3BPKexAQklXot4OWuj_TBRM4hmSlTHzxHgTBOc9LuU4ctLiXYQ0mOfuENZFjhqF1MT_xgFP1QPgas9pgbaigzelowpg_mThsKHkmYWrlOHN95qK4/s458/Screenshot%202024-04-03%20090805.png

គួរបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរនីមួយៗ ដែលគេតែងយកវាមកលេងកម្សាន្តសុទ្ធតែបានបង្កប់នូវអត្ថន័យល្អៗមកជាមួយ និងតែងបង្កើតនូវស្នាមញញឹមដល់មនុស្សគ្រប់ៗរូប។ ដូច្នេះហើយក្នុងនាមជាកូនខ្មែរគ្រប់ៗរូបគឺត្រូវតែបន្តគាំទ្រវប្បធម៌ខ្មែរ ជួយថែរក្សា និងអភិរក្សអ្វីដែលដូនតាបានបន្សល់ទុកឲ្យបានគង់វង្សយូរអង្វែងជាដរាបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtWKpyFLXy-XmH9V49CjskilgiY83QaOPJeE75K8Mt5vzyn8kTD-Vpxwkc-RL6exneahLq7sLm24F39oWoirR58NA3utCDAYfCevxBhjSqNGqAOhhS_pilGweAvgUxwreMPSuJqDFJyZpJs05PImT7d8J7PLfzANNIwJiwscE7Xo0EIaxTrrZAxb9BIfE/s457/Screenshot%202024-04-03%20090829.png

 

 

តួស្រីចិត្តអាក្រក់ក្នុងរឿង Marry My Husband ទើបល្បីខ្លាំងបានមួយរឿងធ្លា.យរឿងអា.ស្រូវមិនល្អ

0

តារាសម្តែង Song Ha Yoon ដែលឆក់បានប្រជាប្រិយភាពខ្លាំងនៅក្នុងខ្សែភាពយន្ត Marry My Husband សម្តែងជាតួអង្គចិត្តអាក្រក់ហើយទើបតែល្បីល្បាញបានមួយរឿងចាប់តាំងពីប្រលូកអាជីពសិល្បៈជាង១០ឆ្នាំពេលនេះត្រូវរងរឿងអាស្រូវមិនល្អធ្លាប់ធ្វើបាបមិត្តភក្តិ (Bully) នៅសាលា។ មិនត្រឹមតែប៉ុណ្ណោះរូបនាងក៏ធ្លាប់ត្រូវបានសាលាដេញចេញទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMth2awNYBtHsjT8cAR5HemPtzMHi9t_XF8UF6bSeVjQJucYPw8CRdotjbQucKfmzpNx6yEi5lBXALyhzp04QEvg6tbzd-SYizOwNDBNzIJ1ZTaCtwOsP9vaWYA2n5nAPpaYBjJ8ltj1TnFqBqMq8DAWzVgRFmQflyydHJQAVIPr-2LL0OI_dPmYdpPWI/s560/73baa83b-5ef4-4d10-a4a5-4c318e8b6d06.jpg

នៅថ្ងៃទី២ ខែមេសា King Kong by Starship ភ្នាក់ងារគ្រប់គ្រងរបស់តារាសម្តែង Song Ha Yoon បានឆ្លើយឆ្លងជាមួយ My Daily ដោយក្រុមហ៊ុនគ្រប់គ្រងទទួលស្គាល់ថា Song Ha Yoon ពិតជាត្រូវបានបណ្តេញចេញពីសាលា ប៉ុន្តែបានអះអាងថាករណីនេះមិនមានពាក់ព័ន្ធនឹងជនជាប់ចោទដែលបានលើកឡើងពីការចោទប្រកាន់ពីបទBullyមកលើរូបនាងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCNvMs_OnJV0KL2juZly0ox_XJMa670CYMmmKUO6cnaXNQ_mTlyoGPb9CAC50QCcmBMWD2GILI-folgUIOEnysPjk2dCptmbkdTX7awyVdKCeeiBP6Ztpgd9o0uSeJh8FOSTyL5Ft-umt8HTqgdLFBBFKYAr1Knne1cjCXLpiCMZ2RAhpxD8KjioquCSw/s900/20240402021042_song-ha-yoon-.jpeg

តាមសេចក្តីថ្លែងការរបស់ក្រុមហ៊ុនគ្រប់គ្រង បានឱ្យដឹងថា «សំណុំរឿងនេះមិនមានពាក់ព័ន្ធនឹងជនជាប់ចោទទេ តារាស្រីរូបនេះមិនដែលបានជួបជនជាប់ចោទទេ។ យើងស្ទាក់ស្ទើរក្នុងការលាតត្រដាងការពិតដែលថានាងត្រូវបានគេបណ្តេញចេញ ដោយសារតែការពិតដែលថាការបណ្តេញចេញរបស់នាងមិនមានពាក់ព័ន្ធនឹងអ្នករំលោភបំពាននោះទេ។ បច្ចុប្បន្ន យើងកំពុងប្រមូលព័ស្តុតាងនៃការបរិហារកេរ្តិ៍តាមអ៊ីនធឺណិត»។
ការចេញសេចក្តីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីតារាស្រីរូបនេះត្រូវបានគេចោទថាបានធ្វើបាបអតីតមិត្តរួមសាលា។ https://sm.mashable.com/t/mashable_me/photo/default/untitled-design-2024-02-14t170925725_uv81.h640@4:3.png

គួរបញ្ជាក់ថា ការចោទប្រកាន់នេះ លេចចេញនៅក្នុងរបាយការណ៍មួយរបស់ JTBC’s Crime Thief’ ពាក់ព័ន្ធនឹងតួសម្តែងដែលផ្តើមដោយអក្សរ ‘S’ ដែលទទួលបានប្រជាប្រិយភាពសម្រាប់ការសម្ដែងជាតួអង្គអាក្រក់នៅក្នុងរឿងភាគថ្មីៗនេះ។ យោងតាមរបាយការណ៍ អ្នកផ្តល់ព័ត៌មានបានអះអាងថា ត្រូវបានគេធ្វើបាបដោយតារាសម្តែងរូបនេះក្នុងខែសីហា ឆ្នាំ ២០០៤ អំឡុងពេលពួកគេរៀននៅវិទ្យាល័យមួយក្នុងទីក្រុងសេអ៊ូល។ តាមប្រភពនេះបានឱ្យដឹងទៀតថា តួសម្តែងដែលផ្តើមដោយអក្សរ ‘S’ បានទះកំផ្លៀងពួកគេជាបន្តបន្ទាប់រយៈពេល ៩០ នាទី ដោយមិនមានមូលហេតុ ខណៈដែលជនរងគ្រោះបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាម៉េរិក៕

ប្រទេសថៃនឹងលុបបំបាត់ ក.ញ្ឆាសេរី និងដាក់ក្នុងបញ្ជី ថ្នាំញៀ.ន

0

ប្រទេសថៃ ៖ ក.ញ្ឆា សេរីបានក្លាយជាប្រធានបទមួយដែលប្រទេសថៃលើកយកមកជជែកគ្នាឡើងវិញ ក្រោយពីលោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ផ្តល់បទសម្ភាសន៍ពិសេសទៅកាន់សារព័ត៌មាន FRANCE 24 របស់បារាំង ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងអំពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីយក ក.ញ្ឆា ដាក់ក្នុងបញ្ជី ថ្នាំញៀ.ន ផងដែរ ។

*សារព័ត៌មាន FRANCE 24 សួរថា បានទទួលព័ត៌មានថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ថៃនឹងប្រកាសឱ្យកញ្ឆាត្រឡប់មកខុសច្បាប់ម្តងទៀត ប៉ុន្តែវាអាចប៉ះពាល់ដល់សេដកិច្ច តើលោកនាយករដ្ឋមន្ត្រីនឹងកំណត់គោលនយោបាយនេះបែបណា ដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLfMxIw_OyPOIVE4xuMQEtIatc0zpG3i6s4umj5_tBLOGexAPz-UogLq_Gl0CvOZb1V3umOvQRnfiEO_7KLgwKXJBg3gnYVQ27UKo-mFdDM_bMwHL_12pVmtQHSUzuvFXgSEMvxv6VcgfRn4je37pyZXZHUPlOQ9u6ryck2jVLMr5cVqNFuizg0NPh9n8/s5568/5LCP2D3HFNOUNLDP3KI2YBHMCY.jpg

លោក Srettha Thavisin នាយករដ្ឋមន្ត្រីឆ្លើយតបថា លោកនឹងយកកញ្ឆាដាក់ក្នុងបញ្ជី ថ្នាំញៀ.ន ព្រោះលោកមិនឯកភាពនឹងការប្រើប្រាស់កញ្ឆាសេរីនាពេលបច្ចុប្បន្នទេ ។ រីឯពាក្យថា ធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចនោះ ស្តាប់ទៅ គឺជាពាក្យធ្ងន់ធ្ងរ ហើយលោកមិនគិតថា វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទេ ។ ប៉ុន្តែការប្រកាសឱ្យកញ្ឆាស្របច្បាប់ទៅវិញទេ គឺជាការធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃប្រកាសបែបនេះត្រឹមត្រូវហើយ ។

*សារព័ត៌មាន FRANCE 24 សួរបន្តថា តើលោកគិតថា អ្នកគ្រប់គ្រងកញ្ឆាគួរតែទទួលទោសតាមច្បាប់ដែរឬទេ? តើប្រទេសថៃមានទោសដាក់ពន្ធនាគារដែរទេ?

លោក Srettha Thavisin ឆ្លើយថា វាអាស្រ័យនៅលើបរិមាណ និងពេលវេលាផ្លាស់ប្តូរ ពីព្រោះនឹងមានពេលវេលាកញ្ឆាខុសច្បាប់, កញ្ឆាស្របច្បាប់ និងកញ្ឆាត្រឡប់មកខុសច្បាប់ ។ ដូច្នេះ យើងត្រូវតែផ្តល់ភាពយុត្តិធម៌ដល់អ្នកគ្រប់គ្រងកញ្ឆាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzR24ueWVpYCSPo3eRP_OHbvWSdaDx6aQ5-0nJ1OJsrIYy6BvhnGLUsPbLlkfwh2rG0BUPsBpBkEVjcU1q_NNhF1M3xeVhKIyZHGQY6tD9VDlF-Mh9ht4eYb612JwkWVmXzA9GBEpRZpqMh7oIHIAmOhu4kMX0bFK0AkB4MFy2tX_andx5rxlnJHWpOqM/s1199/62075851_605.jpg

*សារព័ត៌មាន FRANCE 24 សួរបន្តទៀតថា បើកញ្ឆាត្រឡប់ទៅខុសច្បាប់វិញ តើលោកមិនគិតថា វានឹងប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មកញ្ឆាធំៗទេឬ?

លោក Srettha Thavisin ឆ្លើយថា លោកមិនគិតថា វាជាអាជីវកម្មធំទេ ហើយលោកគិតថា ផលប៉ះពាល់យ៉ាងខ្លាំង គឺដោយសារធ្វើឱ្យកញ្ឆាស្របច្បាប់ច្រើនជាង ។ វានឹងប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋថៃ ។

លោកនាយករដ្ឋមន្ត្រីបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានបរទេសពាក់ព័ន្ធនឹងគោលនយោបាយបន្ទាន់ និងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ។ លោកបានថ្លែងពីគោលនយោបាយយកកញ្ឆាដាក់ក្នុងបញ្ជីថ្នាំញៀនថា កន្លងមក ការប្រកាសឱ្យកញ្ឆាស្របច្បាប់នៅប្រទេសថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ និងច្រើនជាងផ្តល់លទ្ធផលល្អដល់សេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrAy03VpPBrYNupko5uLiqBn0kVWJB7Y25FHD79ZALtrvv476YpekvJ2Ijxz0LxQiNPEYsY_FdfygJNveyP0Iz6kJlIt6Mu9jsMyKRJfglvK3Jiyd_eEZtqjg4XfXDanVVIz9RHomz4FGJDaXJYu1SZr6SFYwE2bGEYTk7k_2MUj0jSgr84yEVHkCZUgg/s2800/GettyImages-1240116293.jpg

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រធានបទពាក់ព័ន្ធនឹងនយោបាយនៅប្រទេសថៃផងដែរ ពីព្រោះលោកមកពីគណបក្សភឿថៃ តែងតែរងនូវការរិះគន់មួយចំនួន ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកមិនបារម្ភពីអ្វីដែលមិនអាចគ្រប់គ្រងបានទេ ប៉ុន្តែលោកនឹងផ្តល់ភាពសំខាន់ទៅលើអ្វីដែលអាចគ្រប់គ្រងបាន ព្រមទាំងរៀនសូត្រពីកំហុសឆ្គងរបស់រដ្ឋាភិបាលអាណត្តិមុន ។

លោកនាយករដ្ឋមន្ត្រីបន្ថែមថា រដ្ឋាភិបាលអាណត្តិថ្មីមានគោលដៅច្បាស់លាស់ថា យើងនឹងធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋថៃល្អប្រសើរឡើង និងមានទំនុកចិត្តថា អនាគតរបស់ប្រទេសថៃនឹងមានប្រជាធិបតេយ្យកាន់តែខ្លាំង ។ បើមិនដូច្នេះទេ លោកប្រហែលជាមិនមកអង្គុយនៅចំណុចនេះទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz7MaehNIdEiWaQMw_Vsg5pWRb0QC5k1oT4X5N-ss46hT_boccuk03ti5lPEs00ldCtw9141uYvsHBMQf36kdkXd2z57IFiJUnDaVKwjaBAJe2H3gvQryhm_E58Utq6oyZGXC93r0tll33EYksQ_IFOgoPZ-jTrOnrFBa21RXvWRs4TQpYoXMMI-zLieg/s4000/shutterstock_2176046907.jpg

យឿន ពិសី ជាប់ឈ្មោះលែងលះប្រពន្ធដោយសារជនទី៣ ខណៈលោកថាមិនមែនជារឿងពិត

0

ថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ទៅលើ យឿន ពិសី បន្ទាប់ពីអតីតភរិយារបស់លោកបានលើកឡើងថាចំណងគ្រួសារឈានដល់ការលះលែងនេះដោយសារតែមានជនទី៣ ខណៈមានការបែកធ្លាយរូបភាព យឿន ពិសី ឱបថើបនារីជាគូស្នេហ៍ថ្មីយ៉ាងស្និតរមួត។ ក្រោយបែកធ្លាយនៅលើបណ្តាញសង្គមស្រាប់តែ យឿន ពិសីបង្ហាញមុខគូស្នេហ៍ថ្មីតែម្តងដោយបញ្ជាក់ថាមិនមែនជាជនទី៣ទេ។ លោកបានអះអាងថាបញ្ចាប់ទំនាក់ទំនងជាមួយអតីតភរិយាហើយទើបចាប់ផ្តើមស្នេហ៍ថ្មីនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikUgN-LInqe0B5wUxOR44obYYvvNREsgvqgvnHpuVKWBOZDTZkiQy4zSOl7bFXMzKnKMmbneeQtQOpziXuPYFPgnXTWqVYlf4qSO4ekOwcT2SNEFdyBZ-trknxYzte5kIWvYD7Wt6FDoXcqeLYG9fbtWzcQRCOoUtXOCbHQI0cF8CHuD6G_wsQ7dEOmJM/s1404/image_2024-02-22_08-47-20.png

យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ យឿន ពិសី តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ី និងជាអតីតម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ បានបង្ហាញគូស្នេហ៍ថ្មីបន្ទាប់ពីប្រកាសលែងលះជាមួយភរិយាកាលពីខែកុម្ភៈដោយបានរៀបរាប់ថា«ខ្ញុំសូមសារភាពថាគាត់ជានារីដែលខ្ញុំស្រឡាញ់យ៉ាងពិតប្រាកដប៉ុន្តែគាត់មិនមែនជាជនទីបីទេ។ ខ្ញុំសូមសំពះសុំចិត្តពុកម៉ែបងប្អូនកុំសើចកុំយំពួកខ្ញុំអី ហើយខ្ញុំក៏សូមអរគុណគាត់ដែលសម្រេចចិត្តចូលក្នុងជីវិតខ្ញុំហើយព្រមទទួលយកខ្ញុំជាខ្ញុំបើទោះបីជាដឹងថាខ្ញុំពិការក៏ដោយព្រោះនៅពេលដែលខ្ញុំនឹងគាត់ស្រឡាញ់គ្នា គឺខ្ញុំមានឈ្មោះជាពោះម៉ាយរួចហើយ»។

យឿន ពិសី បន្តថា «ខ្ញុំលែងលះជាមួយអតីតភរិយារបស់ខ្ញុំបានមួយរយៈធំដែរហើយ ទើបខ្ញុំមានទំនាក់ទំនងជាមួយគាត់ នេះជារូបភាពមុនពេលដែលខ្ញុំទៅវះកាត់ភ្នែកប្រហែល ២ ថ្ងៃ។ ហើយរូបភាពដែលបែកធ្លាយនោះគឺជារូបភាពដែលខ្ញុំទើបតែវះកាត់ភ្នែកហើយបានមួយយប់គឺគាត់ជាអ្នកទៅលើកម្លាំងចិត្តឱ្យខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh37ccMe6Hq_UPLZCifDtu90CL_y-h5MfX_2g_0DFSo_58f8WtT_TMTZScPZt-eIWHsIMYYaHNReLUj49xMwkGfXisl7i9rQljoPgWnLroOcYngKLMs4idKCr58OgT-eF-jLSLlV0AfuPmeClYAx1urLf2Wi5-D8eQBArnSxF9e55pzscFdcLBEaigLoeA/s1280/photo_2024-04-02_09-04-34.jpg

តារាចម្រៀងរូបនេះបានលើកឡើងទៀតថា «រឿងដែលខ្ញុំត្រូវបកស្រាយខ្ញុំបានបកស្រាយរួចហើយសូមពុកម៉ែបងប្អូនបញ្ចេញមតិដោយក្រុមសីលធម៌។ ម្យ៉ាងវិញទៀតសូមមេត្តាបងប្អូនបើកចិត្តឱ្យទូលាយ បងប្អូនមួយចំនួនក៏កុំចាំបាច់ចេះរៀបចំជីវិតរបស់អ្នកដទៃធ្វើអ្វី ត្រូវចាំថាផ្លូវណាដែលត្រជាក់រស់នៅស្ងប់សុខស្រួល ផ្លូវនោះហើយដែលគ្រប់គ្នាប្រាថ្នាចង់ដើរ

យឿន ពិសី បានបញ្ជាក់ថា លោកនិងអតីតភរិយាសម្រេចចិត្តលែងលះគ្នាដោយព្រមព្រៀងនិងដោយសន្តិវិធី និងពុំមានអ្នកណាម្នាក់ផិតក្បត់អ្នកណាម្នាក់ឡើយ មូលហេតុគឺព្រោះអ្នក ទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា មិនអាចបន្តសង្វះជាប្ដីប្រពន្ធបាន។ ប៉ុន្តែចំពោះកូនៗទាំងពីររបស់លោក លោកនៅតែស្រឡាញ់ពួកគេស្មើជីវិតនិងនៅតែបំពេញតួនាទីជាឪពុកដើម្បីផ្ដល់អាហារកិច្ចជូនពួកគេរហូតដល់ធំៗរៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvs-McRXJeDPss5AjbYDsHbu0l3kjeSkuyq8l61Xxczp3VyddM2GzEjdLTQVbBHC3Yqshlol0HHpyxi3XPTbf2vTVTRt97PWeqVrYCgKRXGHhBaxUFLY1DEU5CgLi14h68A5Q7eOtJuTInGlLwY2jUxBIpCAnSZrp5l1Pbs0Nzj3sf3xGbJrPCwMWZKgg/s764/image_2024-04-02_09-01-08.png

គួរបញ្ជាក់ថា យឿន ពិសី និងអតីតភរិយាអ្នកនាង ហេង កក្កដា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ដោយអ្នកទាំងពីរមានកូនប្រុសស្រីចំនួនពីរនាក់ជាចំណងដៃ។ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យឿន ពិសី បានប្រកាសថាលោកបានលែងលះជាមួយភរិយាហើយដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ខណៈអតីតភរិយាចោទថាគ្រួសារបែកបាក់ព្រោះតែមានជនទី៣៕

អ្នកនាំពាក្យក្រសួងកសិកម្មថា «ជាតិនិយម» គឺជារឿងល្អតែកុំចង្អៀតចង្អល់ការនាំចូលកសិផលដែលកសិករខ្មែរដាំមិនបាន

0

ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូផ្សព្វផ្សាយកសិផលនាំចូលពីប្រទេសចិនដែលមានតម្លៃធូរថ្លៃខ្លាំងជាហេតុនាំឱ្យមានការបញ្ចេញមតិជាច្រើនផុសនៅលើបណ្តាញសង្គម។ ទោះយ៉ាងណា ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបានលើកឡើងថា «ជាតិនិយម» គឺជារឿងល្អ តែក៏មិនគួរចង្អៀតចង្អល់ខ្លាំងពេកដែរជាពិសេសទៅលើអ្វីដែលកសិករខ្មែរដាំមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXg-E1kP5Y16hU6ptSXLyxGhz7vHm0ze1_Q2-A53v6LYJim3KkDB3Arnc_iahhalejyxvSbkgRnoblKdc0YlHfcfyobb47hrTyxpBOj9ZqPCpU7L2v3FuX3DmSGS-3ID6d9ozMUNLiVCeC6LLDa1neqWveGnrHM9xArHX0e9IF9gvmXZte78Js7sjVttI/s2048/image_2024-04-02_11-47-14.png

បន្ទាប់ពីមានផ្ទុះខ្លាំងនៅលើកសិផលនាំចូល អ្នកនាំពាក្យក្រសួងកសិកម្មបានចូលទៅបញ្ចេញមតិយោបល់ក្នុងវីដេអូរបស់ ខ្លឹម ស្រីគា Miss Grand Cambodia 2017 ថា «គាំទ្រចំពោះមតិយោបល់ជំរុញឱ្យមានចលនាគាំទ្រកសិផលក្នុងស្រុក តែយើងក៏មិនគួរចង្អៀតចង្អល់ខ្លាំងពេកទៅលើអ្វីដែលកសិករខ្មែរដាំមិនបាន ដូចជាផ្លែប៉ោម ក្រូចក្រហម ឬបន្លែមើមធំៗ ដែលទាមទារអាកាសធាតុត្រជាក់ខ្លាំងទើបដាំបាន ហើយសូម្បីតែប្រទេសវៀតណាមក៏ត្រូវនាំចូលពីប្រទេសចិនដែរ។ តាមពិតទៅ អ្នកនាំចូលក៏ជាខ្មែរដែរ ពួកគាត់ឃើញឱកាស មានតម្រូវការ តែមិនមានអ្នកណាអាចដាំបាន ទើបពួកគាត់បង្កើតរបរនាំចូលបែបនេះ។ ទោះជាយ៉ាងណា ពិតជាអរគុណដល់បងប្អូនខ្មែរយើង ដែលងាកមកគាំទ្រកសិផលក្នុងស្រុក និងបងប្អូនកសិករយើងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg33WKfM8T_Kjyi5_HMFDyD8AIvJ3mRs1_yCtLXmMmkW5M2W4ztm2ggnZxK-GGwqP-PgGtngl5vgXt6WFSf6B40-YykSfSeJHSTbitwczXUBdC9cW5ZRVs8whAG-QIHlHWTq0UrEOCflUY4QUZ1zoW11T6MLRcKV-ibUindgwpzLn5eNxJUrxbqdRDHSUM/s2048/image_2024-04-02_11-47-15.png

បន្ថែមពីលើនេះឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងនៅថ្ងៃទី១ ខែមេសា ដែរថា « «ជាតិនិយម»គឺជារឿងល្អ តែយើងក៏មិនគួរចង្អៀតចង្អល់ខ្លាំងពេកដែរ ជាពិសេសទៅលើអ្វីដែលកសិករខ្មែរដាំមិនបាន ព្រោះយើងក៏ត្រូវការទីផ្សារនាំចេញទៅគេវិញ សម្រាប់អ្វីដែលគេដាំមិនបានដូចគ្នា។ មូលដ្ឋានគ្រឹះនៃពាណិជ្ជកម្មអន្តរជាតិគឺការដោះដូរគ្នាទៅវិញទៅមក គេនាំមកយើងនូវអ្វីដែលគេផលិតបានល្អជាងយើង ហើយយើងនាំទៅគេវិញនូវអ្វីដែលយើងធ្វើបានល្អជាងគេ។ កត្តាគុណភាពដី អាកាសធាតុ និងភាពអំណោយផលផ្សេងៗទៀត ជាកត្តាសត្យានុម័ត ដែលតែងតែធ្វើឱ្យមានការខុសប្លែកគ្នាទាំងនេះ។ យើងគួរតែងាកមកធ្វើអ្វីដែលយើងអាចធ្វើបាន ដូចជាបង្កើនភាពប្រកួតប្រជែងនៃកសិផលខ្មែរ តាមរយៈកាត់បន្ថយថ្លៃដើម បង្កើនគុណភាព និងធានាស្ថេរភាពនៃការផ្គត់ផ្គង់ ក៏ដូចជាជួយចូលរួមផ្សព្វផ្សាយគាំទ្រ និងប្រើប្រាស់កសិផលក្នុងស្រុកឱ្យបានទូលំទូលាយជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSQ9uDwgVGI9JOSC5UKDqhLSxfQ9m86eVQRcz2lWbL1gpc2RiHISH4bBe-5YquHuAWgD7RoT1pfSfvdxmc2nQ0-VxbaoSexpBu1o4Ea7vIKfPyTO2zoJUbtze561WHN-WhliKPcqBk50SlKF_Rk7768RM8daUgFNTMsZn4IzQN1DCHKwc-7LQ-K881Nco/s960/image_2024-04-02_11-47-18.png

អ្នកនាំពាក្យដដែលបានជំរុញការគាំទ្រគោលនយោបាយសហគមន៍កសិកកម្មទំនើប ក៏ដូចជាជំរុញឱ្យមានចលនាគាំទ្រកសិផលក្នុងស្រុក ជាពិសេសពីសំណាក់បុគ្គលដែលមានឥទ្ធិពលនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzKXhL6AmaYKw3Z2xA4Zp93axVQ0sHzozr_-WSPoGtp_oDBXziBwbiJtE7MfUam256k7uMUw91SD3Jdqb7L8EqdP3-1Hob7nKwkyAD1qX5fEfGF5YMH8MzzZ93rPrp0pgV1w7skDOsmu4mI8Mz0cz2_iDyEqzcDWTtFleLneS4uiNym1y-UDArwSNH0JQ/s2048/image_2024-04-02_11-47-19.png

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ខ្លឹម ស្រីគា Miss Grand Cambodia 2017 បានបង្ហោះវីដេអូជាង៥នាទីភ្ជាប់មកជាមួយចំណងជើងថា « 400តោន បន្លែ ផ្លែឈើ មានគ្រប់មុខ តម្លៃវិញធូរសាហាវ»។ វីដេអូនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការមិនពេញចិត្តជាខ្លាំងចំពោះកសិផលនាំចូលពីផ្សារចិនទោះបីជាទំនិញនោះមានតម្លៃថោកក្តី។ តាមការឱ្យដឹងពី ខ្លឹម ស្រីគា ក្នុងវីដេអូផ្សព្វផ្សាយបានលើកឡើងថា បន្លែការ៉ុតមានតម្លៃ៩០០រៀលក្នុង១គីឡូក្រាម ឆៃថាវ១០០០រៀល ខ្ញី៣៨០០រៀល ស្ពៃបូកគោ១៦០០រៀល ផ្លែសារី៤២០០រៀល ក្រូច ៤២០០រៀល ប៉ោម ៤៨០០រៀល ដំឡូងបារាំង១៨០០រៀលក្នុងមួយគីឡូក្រាម៕

មូលហេតុធំៗនៃការឡើងកម្តៅផែនដីខ្លាំងនៅអាស៊ីរហូតដល់ជិត៥០អង្សាសេ ប្រចាំឆ្នាំ២០២៤

0

ដោយសង្កេតឃើញថា បច្ចុប្បន្ននេះនៅទូទាំងពិភពលោក មិនថានៅអាស៊ី ឬអឺរ៉ុបទេ កម្តៅផែនដីបានកើនឡើងឆាប់រហ័សនិងខ្លាំងទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយបើយោងតាមប្រភពសារព័ត៌មានថៃបានលើកឡើងថា សីតុណ្ហភាពប្រទេសខ្លួនក៏ដូចជាប្រទេសក្បែរខាងរួមទាំងកម្ពុជា នៅក្នុងខែមេសានេះ អាចនឹងឡើងកម្តៅដល់ចន្លោះ ៤៣-៤៥ អង្សាសេ។

ជាមួយគ្នានេះ យោងតាមគេហទំព័រ Charity Digital កាលពីពេលថ្មីៗគឺបានគូសបញ្ជាក់អំពីមូលហេតុចម្បងៗនៃការឡើងកម្តៅផែនដីប្រចាំឆ្នាំ ២០២៤។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការប្រែប្រួលអាកាសធាតុនេះ គឺវាទាក់ទងទៅនឹងការបំភាយកាបូន ការបំផ្លិចបំផ្លាញជីវចម្រុះ សត្វព្រៃ និងព្រៃឈើ ការរលាយដុំទឹកកកតំបន់ប៉ូល ការកើនឡើងកម្រិតទឹកសមុទ្រ និងការដួលរលំនៃចរន្តទឹកសមុទ្រសំខាន់ៗ។https://i.natgeofe.com/n/91c92fcc-2995-4666-90e7-c45d2881e76e/south_asia_climate_change_AP_09030606328_16x9.jpg?w=1200

ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៨០០ មក មនុស្សគឺជាកត្តាមួយចម្បងក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់(កាបូនឌីអុកស៊ីត) ទៅក្នុងខ្យល់ ភាគច្រើនតាមរយៈការប្រើប្រាស់ប្រេង ឧស្ម័ន និងធ្យូងថ្មសម្រាប់ផ្ទះ រោងចក្រ និងការដឹកជញ្ជូន ក៏ដូចជាតាមរយៈវិធីសាស្រ្តកសិកម្មទំនើប និងការកាប់បំផ្លាញព្រៃឈើជាដើម ដែលជាហេតុបណ្តាលឱ្យសីតុណ្ហភាពកើនឡើង។ https://cdn.i-scmp.com/sites/default/files/d8/images/canvas/2023/05/05/56d4b0ab-0250-439d-ad25-1c196c9ac7bf_6923eb29.jpg

ផែនដីបានបំបែកកំណត់ត្រាក្តៅខ្លាំងបំផុតកាលពីឆ្នាំ ២០២៣ ដែលចំពោះសហភាពអឺរ៉ុបបានរកឃើញថាកម្រិត ១.៤៨°C ក្តៅជាងមធ្យមភាគមុនឧស្សាហកម្ម។ សីតុណ្ហភាពពិភពលោកកាន់តែក្តៅក្នុងឆ្នាំ ២០២៣ បាននាំមកនូវព្រឹត្តិការណ៍ និងគ្រោះមហន្តរាយនៅទូទាំងពិភពលោក រួមមាន រលកកម្តៅដ៏សាហាវនៅក្នុងរដូវក្តៅនៃអឌ្ឍគោលខាងជើង ការបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា និងកោះហាវ៉ៃ និងភ្លៀងធ្លាក់ខ្លាំងបំផុតនៅកន្លែងជាច្រើនរួមទាំងប្រទេសកូរ៉េ អាហ្វ្រិកខាងត្បូង និងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCCc3bknCG2L_JzS8TsDgJjiOXDgSMXLPoWiJV5oPy3daiQsfOve1AReNMncpos1kkya6GYEOoMguvCYoDOOIgk3VWDEbh07x8vg2tSzKah1RirJwR2_vnBVkCa7B8LLzUbLM7QH7c1Ct0aZ7OeeHu9TD3Tshf-djy6vi9SDNur8nyyXmLyMrPPirxNFA/s1600/230419101806-heatwave-kolkata-0418.jpg

កាលពីឆ្នាំ ២០២៣ នេះទៀតសោត កម្រិតទឹកក្តៅបំផុតក៏បានលេចឡើងនៅក្នុងកំណត់ត្រាមហាសមុទ្រពិភពលោកផងដែរ ដែលជាង ៩០% នៃកម្តៅបានមកពីការឡើងកម្តៅផែនដីដែលជាហេតុបណ្តាលឲ្យឡើងកម្តៅមហាសមុទ្រពិភពលោក។ ម៉្យាងវិញទៀត សីតុណ្ហភាពមហាសមុទ្រគឺជាសូចនាករច្បាស់លាស់ដែលបង្ហាញថាភពផែនដីយើងឡើងកម្តៅពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានោះ វិសាលភាពនៃទឹកកកសមុទ្រនៅក្នុងតំបន់ប៉ូលរបស់ផែនដី គឺធ្លាក់ដល់ទាបបំផុតក្នុងប្រវត្តិសាស្រ្តកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRY28FPnVIchQGne2exdCMEqvsyIIY2uoJ2uANF6_R2QtJ7BZppt8yMUYcLK67nRCKZGVGUcYHN70lMeYqs8YNB-BB1QUeNFFgG57vTxAHMXgiF9Z-PQB_O5ozrc2ohBIv0DjFSUMpwIreR79X9gr19ndHhBzaYE5pvVzwa9-w42GDGk4SsVn-56fmA8Y/s1280/FEATURE-IMAGE-SIZENEW-38-3.jpg

សម្រាប់ឆ្នាំ ២០២៤នេះ តាមការសិក្សាបានបង្ហាញថា វានឹងបន្ថែមកម្រិតសីតុណ្ហភាពសកលជាមធ្យមលើសពី ១.៥°C លើសកម្រិតមុនឧស្សាហកម្ម ដែលនឹងបង្កគ្រោះថ្នាក់មួយកម្រិតបន្ថែមទៀតដល់មនុស្សជាតិលើពិភពលោកទាំងមូលផងដែរ៕

ដើរកម្សាន្តនៅឆ្នេរសមុទ្រសុខៗ នារីទាំងនេះបះសក់ត្រង់ឡើងលើ

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសរាយការណ៍ថា ក្នុងអំឡុងពេលភ្ញៀវទេសចរដើរកម្សាន្តនៅឆ្នេរសមុទ្រសុខៗ ស្រាប់តែនារីៗបះសក់ត្រង់ឡើងលើដោយពុំដឹងមូលហេតុ ។ នៅពេលឃើញស្ថានការណ៍មិនស្រួល ពួកគេក៏ប្រញាប់នាំគ្នាឡើងជិះរថយន្តចេញពីឆ្នេរសមុទ្រនេះភ្លាមៗ ព្រោះខ្លាចមានហេតុការណ៍ អាក្រ.ក់ កើតឡើង ។ ប៉ុន្តែអ្នកជំនាញនិយាយថា បើជួបហេតុការណ៍បែបនេះ កុំអាលប្រញាប់រត់ ។

គេហទំព័រ Sohu រាយការណ៍ថា កាលពីឆ្នាំ២០២៣ មានភ្ញៀវទេសចរប្រុស-ស្រីមួយក្រុមបានជិះរថយន្តមកលេងនៅឆ្នេរសមុទ្រទីក្រុង Turpan តំបន់ស្វយ័ត Xinjiang Uyghur ប្រទេសចិន ។ ពេលមកដល់ឆ្នេរនេះ ស្រាប់តែនារីៗបះសក់ឡើងលើ ហើយពួកគេក៏ថតរូបភាពបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចែកចាយរូបភាពទាំងនេះជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg3TYDdltBP3Biezrv8vIEQdGjlLUXxExel5WfgekgVD9dSngDYmQk8uxpxCSrYSEAT0Y77-8p0vZUhVhUj32gfxQQU7aivYZc_96i4Y6nTco3yQUOotuPGLEG_N74GKdPrXXXCby3pvLywuNaxldUdCKkXOaw8CArEHRirS0srM3IafD9gS_fhiE-4z8/s800/photo_2024-04-02_15-50-30%20(2).jpg

អ្វីដែលគួរឱ្យចម្លែកចិត្តនោះ គឺពួកនាងៗបានបះសក់ឡើងលើក្នុងពេលដំណាលគ្នាពេលឈរនៅទីវាល ។ ហេតុនេះ ពួកនាងក៏សម្រេចចិត្តជិះរថយន្តចេញពីឆ្នេរនេះយ៉ាងប្រញាប់ ប៉ុន្តែបន្ទាប់ពីរថយន្តបើកចេញពីឆ្នេរប្រមាណ៣គីឡូម៉ែត្រ សក់របស់ពួកនាងក៏មានសភាពធម្មតាវិញ ។

ពេលឃើញរូបទាំងនេះ មហាជនណែនាំថា បើកើតហេតុការណ៍បែបនេះ ត្រូវតែប្រញាប់រត់ចេញពីកន្លែងនោះឱ្យបានឆាប់បំផុត ពីព្រោះវាអាចជាសញ្ញាគ្រោះថ្នាក់ប្រាប់ថា នឹងមានរន្ទះបាញ់កើតឡើង ។ ប៉ុន្តែអ្នកជំនាញនិយាយថា ពេលខ្លះ ការរត់គេចមិនមែនជាជម្រើសល្អសម្រាប់អ្នកដែលស្ថិតក្នុងហេតុការណ៍ខាងលើទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAbs1HokfKHuGjgJkECR9utrUeOCmc1h6OrV3im524Mq-ExBf9LKwNEG6mIeot9RLBkopmLw1bSftgMZYPuYQkTBTDU1_pkNhtLSY3_UiOhAnEj1ozMyUBpkmP6VR5Pjv7IbtEPAhuBJbXS2ROmnnTOdcssCSs8IKqkdaMRui9uyjE8wig8EJ2RYJZobs/s800/photo_2024-04-02_15-50-30%20(3).jpg

លោក Feng Minxue នាយកមជ្ឈមណ្ឌលការពាររន្ទះបាញ់ប្រចាំខេត្ត Jiangsu លើកឡើងថា ល្បឿនរបស់រន្ទះបាញ់លឿនខ្លាំងណាស់ ហើយការរត់គេច មិនមែនជាវិធីល្អបំផុតទេ ។ ផ្ទុយទៅវិញ វាអាចនឹងជំរុញចរន្តអគ្គិសនីឱ្យកាន់តែខ្លាំងថែមទៀត រហូតដល់មានគ្រោះថ្នាក់បាន ។

ចំណែកវិធីការពារខ្លួនពីរន្ទះបាញ់ រួមមាន ៖ បម្លាស់ទីពីកន្លែងខ្ពស់ភ្លាមៗ ដូចជា ៖ កំពូលភ្នំ, ជម្រាលភ្នំ ឬដំបូលអគារ ។ ក្រៅពីនេះ ត្រូវនៅឆ្ងាយពីកន្លែងល្ហល្ហេវ, កុំដេកលើឥដ្ឋ, កុំជ្រកក្រោមដើមឈើ និងកុំនៅក្នុងរណ្តៅរាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9-6WFxtb9tyfWRJ1n0dlemzmKJGT_zmbfrNvCIvheXwKnzkuVoBSyU1gMMDy5PI2Uhzm9Mp1WzCdnn_MK0CDe9yUkGhmC3IiLZKgxOau6bozFRoV0GcbT90nHbRNsRmYfUKgCLv935b8LXd7Hv4z5DNWD7co9CaBhELstS4sS5Qk0LFwXbSTtunyilFA/s914/photo_2024-04-02_15-50-30.jpg

iPhone 6 Plus ត្រូវបានក្រុមហ៊ុន Apple ចាត់ទុកថាជាស្មាតហ្វូនហួសសម័យ

0

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសកាលពីពេលថ្មីៗនេះថា iPhone 6 និង iPhone 6 Plus របស់ខ្លួនលែងប្រើហើយនៅទូទាំងពិភពលោក មានន័យថាជាឧបករណ៍ហួសសម័យ ដោយសារគ្រឿងបន្លាស់របស់ផលិតផលនេះអស់ស្តុក និងមិនមានការបញ្ជាទិញ ឬការជួសជុលទៀតឡើយ ហើយក្រុមហ៊ុនក៏មិនធានាសម្រាប់ផលិតផលនេះទៀតដែរ។

បើយោងតាម MacRumors ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុន Apple បានប្រមូលឧបករណ៍ចាស់ៗមួយចំនួនរបស់ខ្លួន ចូលទៅក្នុងបញ្ជីផលិតផលហួសសម័យ ដោយក្នុងនោះក៏មាន iPad Mini 4, iPhone 6 និង iPhone 6 Plus ផងដែរ។ Apple បាននិយាយថា ផលិតផលណាដែលប្រើអស់រយៈពេល ៧ ឆ្នាំគឺគិតចាប់ពីការចេញលក់រហូតមកដល់ពេលនេះ ត្រូវបានចាត់ទុកថាជាឧបករណ៍ហួសសម័យ។https://techcrunch.com/wp-content/uploads/2014/09/iphone-6-plus-rear-hand-port.jpg?w=600

iPhone 6 និង iPhone 6 Plus បានចេញលក់ដំបូងក្នុងខែកញ្ញា ឆ្នាំ ២០១៤ ជាមួយនឹងមុខងារសំខាន់ៗ រួមមានអេក្រង់ធំជាងម៉ូដែលមុន និងជំនួយ Apple Pay ។ ក្នុងខែកញ្ញា ឆ្នាំ ២០១៦ ផលិតផលនេះត្រូវបានក្រុមហ៊ុនឈប់ផលិតប៉ុន្តែនៅតែអាចរកឃើញបានតាមហាងតូចៗនៅក្នុងបណ្តាប្រទេសមួយចំនួន។ iPhone 6 និង iPhone 6 Plus គឺជាខ្សែទូរស័ព្ទ iPhone ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Apple។ យោងតាមទិន្នន័យ ស្មាតហ្វូនទាំងពីរនេះ លក់បានច្រើនជាង ២២០ លានគ្រឿង ចាប់តាំងពីការបង្ហាញខ្លួនរបស់ពួកគេនៅក្នុងខែកញ្ញា ២០១៤។

ខណៈពេលដែលអ្នកប្រើប្រាស់មួយចំនួននៅតែកំពុងប្រើប្រាស់វា អ្នកប្រើប្រាស់ iPhone 6 ភាគច្រើនបានដំឡើងកំណែទៅម៉ូដែលថ្មីជាងនេះតាមពេលវេលា។ ទោះជាយ៉ាងណា iPhone 6 Plus ក៏មិនអាចអាប់ដេតទៅកំណែ iOS ណាមួយដែលខ្ពស់ជាង iOS 12 ចាប់តាំងពីឆ្នាំ ២០១៨ មកដែរ ដោយសារកម្មវិធីមួយចំនួនបានឈប់គាំទ្រកំណែ iOS ចាស់នេះ។ ដូច្នេះហើយ យល់ល្អអ្នកមិនគួរទិញផលិតនេះទៀតទេ ព្រោះវាជាឧបករណ៍ហួសសម័យមិនមានគ្រឿងបន្លាស់ម្រាប់ផ្លាស់ប្តូរ ក៏ដូចជាមិនមានការធានាដូចមុនឡើយ។https://www.cnet.com/a/img/resize/0c2c809e5864b83d8bca09adc06a1bde1d5471f9/hub/2015/09/10/147c6e6a-2611-4d6f-97ce-86e881480bd5/apple-event-sept9-2015-iphone6splus-3263.jpg?auto=webp&width=1200

គួរបញ្ជាក់ដែរថា ថ្មីៗនេះក្រុមហ៊ុន Apple ក៏បានបន្ថែមស្មាតហ្វូនរបស់ខ្លួនគឺ iPhone 8 និង iPhone 8 Plus ចូលទៅក្នុងបញ្ជីផលិតផលហួសសម័យដែរ ប៉ុន្តែមិនទាន់ផ្លូវការនោះទេ ដូច្នេះឧបករណ៍នេះនៅតែអាចប្រើប្រាស់បានធម្មតា លើកលែងតែ iPhone 6 និង iPhone 6 Plus ដែលគេចាត់ទុកជាផលិតផលហួសសម័យ៕