Home Blog Page 1188

កូនស្រីរបស់ Mark Zuckerberg គិតថា ឪពុកធ្វើការនៅកសិដ្ឋានចិញ្ចឹមគោ

0

លោក Mark Zuckerberg បានផ្តល់បទសម្ភាសន៍មួយពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនថា កូនស្រីរបស់លោកគិតថា លោកធ្វើការនៅកសិដ្ឋានចិញ្ចឹមគោ ។ លោកទទួលស្គាល់ថា វាជារឿងពិបាកយ៉ាងខ្លាំងដើម្បីលោកអាចពន្យល់ពីការងាររបស់ខ្លួនប្រាប់ឱ្យកូនស្រីស្តាប់ និងងាយយល់ ។Mark Zuckerberg says his daughter 'thought that I was a cattle rancher' for  a while thanks to his unusual hobby in Hawaii

កម្មវិធី Morning Brew Daily បានអញ្ជើញលោក Mark Zuckerberg ជានាយកគ្រប់គ្រង និងសហស្ថាបនិកក្រុមហ៊ុន Meta មកធ្វើជាភ្ញៀវកិត្តិយស ។ កម្មវិធីនេះបានលើកឡើងនូវប្រធានបទគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយប្រធានបទមួយក្នុងចំណោមនោះ គឺរឿងជីវិតផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg ។

លោក Mark Zuckerberg និយាយថា កូនស្រីរបស់លោកគិតថា លោកធ្វើការផ្នែកបសុសត្វ ប៉ុន្តែការពិត វាគ្រាន់តែជាចំណង់ចំណូលរបស់លោកប៉ុណ្ណោះ ។ ទោះយ៉ាងណា លោកទទួលស្គាល់ថា វាជារឿងពិបាកដូចគ្នាដើម្បីពន្យល់កូនស្រីថា ការងារចម្បងរបស់លោក គឺការគ្រប់គ្រងក្រុមហ៊ុន Meta ពីព្រោះកូនស្រីនៅតូចណាស់ ។ ហេតុនេះ កូនស្រីពិបាកនឹងយល់ពីការងារដែលលោកធ្វើ ។Mark Zuckerberg to raise cows on beer and macadamia nuts on Hawaii ranchផ្ទុយទៅវិញ ការពន្យល់ពីការងារនៅក្នុងកសិដ្ឋានចិញ្ចឹមគោ ដើម្បីផលិតសាច់គោមានគុណភាពខ្ពស់តាមតម្រូវការរបស់លោក Mark Zuckerberg គឺជាអ្វីដែលងាយស្រួលយល់ ។ រីឯកូនស្រីរបស់លោក ក៏បានជួយដាំដើមឈើសម្រាប់ធ្វើជាចំណីគោ ហើយនាងបានថែទាំសត្វផ្សេងៗក្នុងកសិដ្ឋានផងដែរ ។ លោកប្រាប់ថា ៖ «ប្រសិនបើអ្នកជាកុមារ គឺវាជារឿងពិបាកខ្លាំងណាស់ដើម្បីយល់ថា តើក្រុមហ៊ុន Meta គឺជាអ្វី» ។

ការធ្វើការក្នុងកសិដ្ឋានចិញ្ចឹមគោរបស់លោក Mark Zuckerberg គ្រាន់តែជាចំណង់ចំណូលចិត្តមួយរបស់លោកប៉ុណ្ណោះ ។ លោកមានគោលបំណងផលិតសាច់គោមានគុណភាពខ្ពស់បំផុតនៅលើពិភពលោក ដើម្បីបរិភោគក្នុងក្រុមគ្រួសារ និងជាមួយមិត្តភក្តិប៉ុណ្ណោះ មិនមែនសម្រាប់ជួញដូរទេ ។No photo description available.

ចំណែកចំណង់ចំណូលចិត្តផ្សេងទៀត លោកប្រាប់ថា លោកចូលចិត្តការហាត់ក្បាច់គុន ។ គេបានឃើញលោកហ្វឹកហាត់ការប្រដាល់ជាមួយកីឡាករប្រដាល់អាជីព បន្ទាប់មក លោកបង្ហោះរូបភាពក្នុងបណ្តាញសង្គម រួមទាំងការទៅបង្ហាញខ្លួនក្នុងកម្មវិធីប្រដាល់ UFC ជាដើម ។

រីឯកសិដ្ឋានចិញ្ចឹមគោវិញ លោក Mark Zuckerberg បន្តថា លោកធ្លាប់បាននិយាយលេងជាមួយគ្រួសារថា បើលោកដល់ពេលចូលនិវត្តន៍ពីការងារក្រុមហ៊ុន Meta អ្វីដែលលោកចង់ធ្វើបន្តទៀតនោះ គឺការធ្វើកសិដ្ឋានចិញ្ចឹមគោ ។Why Mark Zuckerberg's daughter thinks her father works as a rancher -  Gearrice

បច្ចុប្បន្ន ក្រុមហ៊ុន Meta បានព្យាយាមអភិវឌ្ឍន៍ Metaverse ប៉ុន្តែពុំទាន់ទទួលបានប្រាក់ចំណេញច្រើនប៉ុន្មានទៀត បើធៀបជាមួយការវិនិយោគទុនចាប់តាំងពី Rebrand ពីហ្វេសប៊ុកទៅជា Meta ៕

លោក ប៊ីន យ៉ាន ទម្លាយរឿងដ៏កម្សត់របស់យុវជនដែលត្រូវគ្នីគ្នា Bafido បុ.កស្លា.ប់និងស្នើឱ្យច្បាប់ដាក់ទោសឱ្យស័ក្តិសមបំផុត

0

លោក ប៊ីន យ៉ាន វាគ្មិនលើកទឹកចិត្តនិងជាអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមមួយរូបចេញមកទម្លាយរឿងរ៉ាវដ៏កម្សត់និងភាពតស៊ូរបស់យុវជន សោន សឹត បានបាត់ប.ង់ជីវិ.តដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយជនជាតិចិនដែលជាគ្នីគ្នារបស់ Bafido ។ លោក ប៊ីន យ៉ាន បានស្នើឱ្យច្បាប់ដាក់ទោសអ្នកដែលប្រព្រឹត្តិនេះឱ្យស័ក្តិសមបំផុតមិនត្រូវលើកលែងជាដាច់ខាតព្រមទាំងសងការខូចខាតដល់គ្រួសារជនរងគ្រោះព្រោះយុវជនដែលស្លា.ប់នេះជាបង្គោលក្នុងគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy8jEIxNUzQj0txr56ff8CsVryv4OsddEu_uiDWA6SyY_R5lEAamqDoiZkSMU9F-Dw9tfz20lka32l6R2FG5W81m92HwxRWylsihnQwwvTbUKLkezZ00F5C4f7Czk5gmIEnxR8eIF1Sb4mAInK4IbPAVP4FOvH3G-UwZQ6l3eOiOuBZvJ5XubLrOjbLu8/s1280/image_2024-02-24_09-23-05.png

នៅលើបណ្តាញសង្គមរបស់លោក ប៊ីន យ៉ាន ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានសរសេរយ៉ាងដូច្នេះថា «សោន ពិសិត ជាក្មេងក្រីក្រតស៊ូម្នាក់មកពីខេត្ត ដែលធ្លាប់រស់នៅជាមួយខ្ញុំ និងធ្វើការជាបុគ្គលិកដឹកជញ្ជូនកូនមាន់របស់ខ្ញុំបានប៉ុន្មានខែ។ ក្រោយពីសម្រេចទៅរស់នៅបន្ទប់ជួលដោយខ្លួនឯង ប្អូនតែងខិតខំធ្វើការយប់ថ្ងៃដឹកអីវ៉ាន់ផង និងយប់ធ្វើការតាមបៀកាដិនពេលយប់ ជាអ្នករត់តុផង ហើយពេលសៅរ៍ អាទិត្យឆ្លៀតរៀនមហាវិទ្យាល័យផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqe9NTypOijnCuD5CnWzn4tESueomDMyohlnuaN2d-EAzuQwjekRTkVppsr7C1jk2tiquGpMURTJ0QyTz-dW048-Cvayyj3MTosJJsmcaxPByEbmzGzSFIxJSs-cPQ87rgt-XJGmgTDeY1LPLmlEFBMrPvlY5HWA_8H7blYjFGhxTmobrzrZZizQwB-40/s1280/image_2024-02-24_09-23-05%20(2).png

លោកបន្តថា «ឱជីវិតអ្នកក្រអើយ! ប្អូនជាក្មេងតស៊ូខិតខំប្រឹងប្រែង ស្មោះត្រង់ណាស់។ ក្នុងជីវិត ទោះក្រីក្រ តែប្អូនតែងខិតខំសិក្សារៀនសូតផងធ្វើការផង ទាំងលំបាកលំបិនដើម្បីចិញ្ចឹម និងផ្គត់ផ្គង់ការសិក្សាដោយខ្លួនឯងផង ជួយគ្រួសារផង មិនសមណាឡានជនជាតិចិននេះបើកលឿនដូចហោះ ទៅបុកប្អូនខ្ទាតជាង៦០ម៉ែត្រ ម៉ូតូជិត១០០ម៉ែត្រឱ្យបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះសោះ។ ប៉ាតូចពិតជាស្លុតចិត្តណាស់! សូមកូន និងប្អូន បានទៅកាន់សុគតិភពផងចុះ! ប៉ាតូចជឿថា សេចក្តីល្អរបស់កូននឹងចងចាំជារៀងដ៏រាប នូវសេចក្តីល្អទាំងប៉ុន្មានដែលកូនបានធ្វើ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivi515nbVbHc2EdYn3B5dO7twbCrI_BZhdQtLkcPE-X0v_NbfzK2kIfmfRbU-nxkwKIDD8H1UITt47hOzc8Rqx9neKR8VZbanTw85tPA2b9XujFUB4p-CENRv2MNGDaq59tx43sDeA6kRG-vZ33a_oYbzye2xSZR9no-ScGvWdlwfTuj1p-jU0F-pxgWU/s1080/image_2024-02-24_09-23-04.png

ទន្ទឹមនឹងការរៀបរាប់ជីវិតដ៏កម្សត់របស់យុវជនរងគ្រោះលោក ប៊ីន យ៉ាន ក៏បានស្នើសូមច្បាប់ដាក់ទោសជនបង្កឱ្យស័ក្តិសមបំផុតមិនត្រូវលើកលែងទោសនោះទេ។ លោក ប៊ីន យ៉ាន បានរៀបរាប់ថា «សូមច្បាប់ដាក់ទោសទណ្ឌអ្នកដែលប្រព្រឹត្តិនេះឱ្យស័ក្តិសមបំផុត មិនត្រូវលើកលែងជាដាច់ខាត ហើយត្រូវសងការខូចខាតដល់គ្រួសារគាត់បានឱ្យស័ក្តិសមបំផុតចំពោះការសម្លាប់អ្នកដែលជាបង្គោលបង្អែកចញ្ចឹមគ្រួសារបែបនេះ ។ អ្នកបានបំផ្លាញជីវិតអ្នកតស៊ូដ៏កម្សត់ម្នាក់ ដើម្បីចិញ្ចឹមគ្រួសារផង រៀនសូត្រផង ដោយសារតែការបើកបរធ្វេសប្រហែលសដូចឡានប្រណាំងរបស់អ្នក។ សូមវិញ្ញាណក្ខន្ធកូនបានទៅកាន់សុគតិភពផងចុះ! ប៉ាតូច ពិតជាស្លុតចិត្តបំផុតពេលលឺដំណឹងនេះភ្លាម! ពិតជាមិនអាចទទួលយកបានទេ ត្រូវតែមានសំណងខូចខាតឱ្យស័ក្តិសមបំផុតដល់កូន និងគ្រួសារកូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN8XrQPp5o_8GHlTwM8TTp6QfY08BkK-6jCYXqEEz35Ds5VFQNPSDDJt9aJK8yYrxJA8p9eoUejfqAxn9jTL7SYKV6ZncFUj7T1lmQx__4VaySjmaMAlbgzgfK7Vx0Gsbo9pdELbZOlU3njt3GpgobnYKUPKMwjmvWpHHnvbrFelG7zN1RzRVUL5uVLok/s885/image_2024-02-24_09-23-03%20(2).png

គួរបញ្ជាក់ថា នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឱ្យយុវជនម្នាក់ដែលជាអ្នកដឹកជញ្ជូនតាមអនឡាញបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូតាមដងផ្លូវ។ គ្រោះថ្នាក់នេះបង្កដោយរថយន្តស៊េរីទំនើបម៉ាក LAMBORGHINI ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 បើកបរដោយបុរសជនជាតិចិនឈ្មោះ Fu Zhong Hua អាយុ៣៨ឆ្នាំបើកបរក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹងខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែករថយន្តបង្កព្យាយាមបើករត់គេចត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមស្ទាក់ឃាត់បាន។ ជនបង្កនេះបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងមានជាតិអាល់កុលកម្រិត ០.៨៦។ ក្នុងរថយន្តបង្កហេតុនេះក៏មានវត្តមានរបស់អ្នកផលិតមាតិកាល្បីម្នាក់គឺ Bafido ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ji99I8lYRWYsNwu-UXulxB-KE7qM3RLUWd2C0ONFKDxxCDi8qw-haS5SrHPbp_0QwjjUHQJxgpohvFxtje4yA8Lsp0p1NRf12ayK2ISp0awkcJ12b_nPuIRhVcjX4evXwkCcf8-z_7lL3Y7n64yk37nHa3bb6Soy0b9q7qpJOf9XeAou8V0TwcANdwY/s1280/image_2024-02-24_09-23-03.png

 

Bangkok Airways ទទួលបានប្រាក់ចំណេញច្រើន ក្រោយដំឡើងថ្លៃសំបុត្រយន្តហោះ

0

ប្រទេសថៃ ៖ ម្ចាស់ក្រុមហ៊ុន Bangkok Airways លើកឡើងថា នៅឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលប្រាក់ចំណេញចំនួន៣.១១០លានបាត ដោយសារក្រុមហ៊ុនលក់សំបុត្រយន្តហោះថ្លៃជាងមុន គឺតម្លៃមធ្យមស្មើនឹង១៩% សម្រាប់កៅអីមួយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ BrandCase កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។Bangkok Airways

ម្ចាស់ក្រុមហ៊ុន Bangkok Airways បានបង្ហាញពីប្រាក់ចំណូលនៅឆ្នាំ២០២៣ ថា ក្រុមហ៊ុនបានទទួលប្រាក់ចំណូលចំនួន២១.៧៣៣លានបាត និងទទួលបានប្រាក់ចំណេញចំនួន៣.១១០លានបាត ។ នេះចាត់ទុកថា នៅឆ្នាំ២០២៣ គឺជាឆ្នាំដំបូងគេ ដែលក្រុមហ៊ុន Bangkok Airways អាចរកបានប្រាក់ចំណេញ បើគិតចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ កន្លងមក គឺក្រុមហ៊ុនបានខាតដើមទុនរហូត ដោយសារជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។Bangkok Airways expands in Cambodia - TTR Weekly

វាឆ្លុះបញ្ចាំងឱ្យឃើញថា តម្រូវការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានកើនឡើងខ្ពស់ ទើបធ្វើឱ្យក្រុមហ៊ុននេះអាចដំឡើងថ្លៃសំបុត្រយន្តហោះបានមួយកម្រិត ។ រីឯប្រាក់ចំណូលចម្បងដែលបានមកពីការលក់សំបុត្រយន្តហោះរបស់ក្រុមហ៊ុននេះ គឺជើងហោះហើរទៅ-មក នៅអាកាសយានដ្ឋានសាមុយ (Samui Airport) ខណៈអាកាសយានដ្ឋានសាមុយ មិនមែនជាអាកាសយានដ្ឋានរបស់រដ្ឋទេ ។Bangkok Airways reports Q3 loss - TTR Weekly

ប៉ុន្តែអាកាសយានដ្ឋានសាមុយ គឺជាអាកាសយានដ្ឋានដែលម្ចាស់របស់ក្រុមហ៊ុន Bangkok Airways បានកាន់កាប់ភាគហ៊ុន ដើម្បីវិនិយោគលើសិទ្ធិជួលអចលនទ្រព្យអាកាសយានដ្ឋាន (BAREIT) ។ ម្ចាស់របស់ក្រុមហ៊ុន Bangkok Airways បានកាន់កាប់ភាគហ៊ុន BAREIT ស្មើនឹង២៥% ។

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ប្រាក់ចំណូលបានពីការធ្វើដំណើរទៅ-មក របស់អាកាសយានដ្ឋានសាមុយ ស្មើនឹង៤៤% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍នេះទាំងអស់ ។ បើតាមទិន្នន័យរបស់វិទ្យុអាកាសចរណ៍បង្ហាញថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋានសាមុយ មានចំនួនជើងហោះហើររហូតដល់៩៧ជើងឯណោះ ។Bangkok Airways neue Route nach Koh Samui | meilenoptimieren

ហេតុនេះ ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានសាមុយបានកើនឡើង បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ ដែលពេលនោះ អាកាសយានដ្ឋានសាមុយ មានជើងហោះហើរប្រមាណតែ៦០ជើងប៉ុណ្ណោះក្នុង១ថ្ងៃ ។ ចំណែកជើងហោះហើរចំនួន៩៧ជើង ដែលបានចុះចតនៅអាកាសយានដ្ឋានសាមុយ គឺជាជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways ទាំងអស់ ៕

តើនឹងមានអ្វីកើតឡើង ប្រសិនបើមនុស្សផ្លាស់ទីក្នុងល្បឿនពន្លឺ?

0

ជាការពិតណាស់ មនុស្សភាគច្រើនប្រាកដជាចង់ដឹងហើយថា នៅពេលដែលយើងផ្លាស់ក្នុងល្បឿនពន្លឺ តើនឹងមានអ្វីខ្លះកើតឡើងសម្រាប់ខ្លួនយើង? ល្បឿនពន្លឺ គឺជាល្បឿនដែលពន្លឺដាលឫរត់នៅក្នុងមជ្ឈដ្ឋានមួយ។ នៅក្នុងសុញ្ញកាស ល្បឿនពន្លឺមានតំលៃ ២៩៩ ៧៩២ និង ៤៥៨ m/s (ប្រហែល ៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)។ មានន័យថា ពន្លឺដាលពីព្រះអាទិត្យមកផែនដី ចំណាយពេល ៨នាទី ២០វិនាទី និងពីព្រះច័ន្ទមកផែនដីចំណាយពេល ២វិនាទី និងរត់ ៧ជុំកន្លះផែនដីក្នុងរយៈពេលតែ ១វិនាទីប៉ុណ្ណោះ។ ល្បឿនពន្លឺជាល្បឿនកំណត់ មានន័យថាអង្គធាតុដែលមានម៉ាស់ទាំងអស់មិនអាចធ្វើដំណើរលឿនជាងល្បឿនពន្លឺដាច់ខាត។Space travel across the universe could be faster than speed of light with  Warp Drive | Science | News | Express.co.uk

ដូច្នេះដើម្បីផ្លាស់ទីក្នុងល្បឿនពន្លឺ មនុស្សត្រូវស៊ូទ្រាំនឹងកម្លាំងបង្កើនល្បឿនដ៏ធំដែលអាចគំរាមកំហែងដល់អាយុជីវិត។ បញ្ហាដ៏ធំបំផុតដែលមនុស្សនឹងត្រូវប្រឈមដំបូងគេនោះគឺការឈានដល់ល្បឿននៃពន្លឺ នៅពេលដែលយើងឈានដល់ល្បឿនពន្លឺរាងកាយរបស់យើង នឹងចុះខ្សោយភ្លាមៗ ដែលជាហេតុបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរឬដួលសន្លប់ភ្លាមៗជាដើម។ ប្រសិនបើកម្លាំងនៃផលប៉ះពាល់មិនត្រូវបានកាត់បន្ថយ ឬបញ្ឈប់ទេនោះ អ្នកនឹងស្លាប់ជាយថាហេតុ ដោយសារតែរាងកាយរបស់អ្នកត្រូវបានបង្អត់អុកស៊ីសែន ដែលដឹកជញ្ជូនតាមឈាម។We All Travel Through Spacetime at the Speed of Light | by Lenka Otap |  Predict | Medium

ជាទូទៅមនុស្សភាគច្រើនអាចទប់ទល់នឹងកម្លាំងបង្កើនល្បឿនប្រហែល ៤ – ៦ ដងនៃទំនាញផែនដីក្នុងរយៈពេលខ្លី។ នៅពេលដែលមនុស្សផ្លាស់ទីក្នុងល្បឿនពន្លឺដ៏លឿនបំផុតនោះ សមត្ថភាពរាងកាយរបស់មនុស្សក្នុងការចរាចរឈាមពីជើងទៅក្បាលគឺមានកម្រិត ដែលធ្វើឱ្យវាពិបាកសម្រាប់ឈាមដើម្បីបូមទៅអវយវៈ ហើយរាងកាយរបស់យើងអាចនឹងខ្ទេចភ្លាមៗក្នុងរយៈពេលខ្លី នេះបើយោងតាម Space។ ទោះជាយ៉ាងណាក៏ដោយ លោក Michael Pravica សាស្ត្រាចារ្យរូបវិទ្យានៅសាកលវិទ្យាល័យ Nevada នៃទីក្រុង Las Vegas សហរដ្ឋអាមេរិក បាននិយាយថា ការឈានដល់ល្បឿនដ៏ធំនោះគឺមិនអាចទៅរួចទេ។How Fast is the Speed of Light? | Facts, Information, Anything Faster?

ទ្រឹស្តីពិសេសនៃទំនាក់ទំនងរបស់អាញ់ស្តាញបង្ហាញថា នៅពេលដែលវត្ថុដែលមានម៉ាស់ជិតដល់ល្បឿនពន្លឺ ម៉ាស់របស់វានឹងចាប់ផ្តើមកើនឡើង។ ប្រសិនបើវត្ថុមួយឈានដល់ល្បឿននៃពន្លឺ វានឹងក្លាយទៅជាធំខ្លាំង ហើយត្រូវការថាមពលគ្មានកំណត់ ដើម្បីរក្សាល្បឿនរបស់វា។ Pravica ក៏បានបន្តទៀតថា ប្រសិនបើអ្នកអាចធ្វើដំណើរជិតល្បឿនពន្លឺ នោះអ្នកនឹងជួបប្រទះឥទ្ធិពលទាក់ទងគ្នាតាមពេលវេលា ហើយពេលវេលាអាចនឹងដើរយឺតជាងអ្វីដែលយើងគិត៕

ឈូងសមុទ្រ Ha Long ក្លាយជាគោលដៅធម្មជាតិដ៏ស្រស់ស្អាតបំផុតទីពីរនៅលើពិភពលោក

0

វៀតណាម៖ ឈូងសមុទ្រ Ha Long របស់ប្រទេសវៀតណាម ត្រូវបានគេផ្តល់កិត្តិយសឱ្យជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងគោលដៅទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក នេះបើយោងតាមការប្រកាសរបស់ Tripadvisor ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។Halong Bay travel - Lonely Planet | Vietnam, Asiaឆ្នេរសមុទ្រហាឡុងគឺជាគោលដៅដ៏ល្បីល្បាញ ជាមួយនឹងធម្មជាតិដែលមានកោះថ្មកំបោររាប់ពាន់មានរាងខុសៗគ្នា មានល្អាងជាច្រើនដែលត្រូវរុករកដូចជា ល្អាងធៀនគុង គុហាស៊ុងសត និងល្អាងតាមគង់។ សកម្មភាពបទពិសោធន៍នៅឈូងសមុទ្រដែលស្នើដោយ Tripadvisor រួមមានការទិញដំណើរកម្សាន្តតាមទូក និងចំណាយពេលមួយយប់នៅឈូងសមុទ្រ ជិះទូកកាយ៉ាក់ ទស្សនារូងភ្នំដ៏ល្បីល្បាញ និងរីករាយជាមួយអាហារសមុទ្រដ៏ល្អប្រណិត។Hạ Long Bay - Wikipedia

ឈូងសមុទ្រ Ha Long ស្ថិតនៅក្នុងខេត្ត Quang Ninh ប្រទេសវៀតណាម ដែលភ្ញៀវទេសចរអន្តរជាតិជាច្រើនស្គាល់ថាជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោកមួយដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ សម្រាប់គោលដៅអាស៊ីផ្សេងទៀតក៏ស្ថិតនៅកំពូលផងដែរ រួមមាន Tangalle ដែល Tripadvisor ហៅថា “ត្បូងលាក់របស់ស្រីលង្កា” និងវាលខ្សាច់ Wadi Rum របស់ហ្ស៊កដានី ក៏ដូចជាកោះ Lombok ក្នុងប្រទេសឥណ្ឌូនេស៊ី រួមទាំងកំពូល ២៥ គឺជារដ្ឋធានី Kathmandu របស់ប្រទេសនេប៉ាល់ ដែលព័ទ្ធជុំវិញដោយជ្រលងភ្នំដែលមានទីតាំងប្រវត្តិសាស្ត្រជាច្រើនដែលមានភូមិ និងប្រាសាទបុរាណ។Top 4 Places to Visit in Halong Bay: Exploring the Gems of the Bay

ពីមុនឆ្នេរសមុទ្រហាឡុង ក៏ត្រូវបាន Tripadvisor ផ្តល់កិត្តិយសក្នុងចំណាត់ថ្នាក់ World’s Leading Trend Destination 2023 ដែលជាប់ចំណាត់ថ្នាក់ទីបី បន្ទាប់ពីទីក្រុងតូក្យូ ប្រទេសជប៉ុន និងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។Forbes Magazine lists Ha Long Bay in top 24 tourism destinations in the  world in 2024លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសគឺផ្អែកលើតម្រូវការដូចជាគោលដៅដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងអស្ចារ្យ អ្នកទេសចរអាចជ្រមុជខ្លួននៅក្នុងធម្មជាតិបានយ៉ាងងាយស្រួល និងនាំមកនូវអារម្មណ៍រីករាយ។Ha Long Bay Vietnam: An A-to-Z travel guide

គួរបញ្ជាក់ដែរថា Tripadvisor គឺជាក្រុមហ៊ុនអាមេរិកដែលប្រតិបត្តិការភ្នាក់ងារទេសចរណ៍អនឡាញដ៏ធំបំផុតរបស់ពិភពលោក និងជាគេហទំព័រសម្រាប់ភ្ញៀវទេសចរធ្វើការបោះឆ្នោតដោយសេរីនូវទិសដៅដែលពួកគេស្រឡាញ់ចូលចិត្ត។ ហេតុនេះហើយ ការជ្រើសរើសអ្នកធ្វើដំណើរល្អបំផុតនៃប្រភេទបោះឆ្នោតល្អបំផុតនឹងត្រូវបានប្រកាសជាបន្តបន្ទាប់ពេញមួយឆ្នាំ ជំនួសឱ្យពេលតែមួយ៕Design your Halong Bay trip online | Timbuktu Travel

ម៉ាក់អ៊ីអ៊ី វាយបកវិញមិនសំចៃទៅកាន់អ្នកនិយាយថានាង«យកប្តីគេ» និងអតីតភរិយាឧកញ៉ា យឹម តាស្រង់

0

ភ្លើងកម្តៅកាន់តែក្តៅងំនៅលើបណ្តាញសង្គមពីគ្រួសាររបស់ឧកញ៉ា យឹម តាស្រង់ អ្នកនិពន្ធល្បីឈ្មោះ រួមជាមួយម៉ាក់អ៊ីអ៊ីភរិយាបច្ចុប្បន្ន និងអ្នកនាង សុគន្ធ អតីតភរិយារបស់លោក បន្ទាប់ពីអ្នកលេងបណ្តាញសង្គមរិះគន់ភ្លូកទឹកភ្លូកដីទៅកាន់ម៉ាក់អ៊ីអ៊ី«យកប្តីគេ» ក្រោយពីអ្នកនាង សុគន្ធ ចេញមក Live ស្នើឱ្យអតីតស្វាមីកុំលាបពណ៌ដើម្បីឱ្យមហាជនមើលមកថាខ្លួនជាម្តាយមិនមានទំនួលខុសត្រូ វនិយាយយកល្អខ្លួនឯង និងលើកតម្កើងប្រពន្ធក្រោយថាជាម្តាយចុងល្អតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYCXJ_uvAl_Z6hPPLFSSNjBrcbUAwYF_cPT0JXCNY-c6UjB8KBJad90c5DL1Hd5o6EN4tfMjaquXBw_qJeQDSe0GyIHaLs5DwLUWBB0OmumFcT7IuJaRiyXSH2RLyU_lAFuBIdDHUbNOX8KZ9qzgXB48by6Q8H110CV1i-MR6Ak1_qtDdCGBp0TneHqEY/s2048/image_2024-02-24_11-09-09.png

ព្យាយាមមិនដែលតបតដោយការអត់ធ្មត់ជាទីបំផុត តែមតិអ្នកលេងបណ្តាញសង្គមជាច្រើនរិះគន់ខ្លួនមិនសំចៃទាំងមិនទាន់ដឹងមូលហេតុច្បាស់លាស់ និងកុំឱ្យម្ខាងទៀតបានចិត្តម៉ាក់អ៊ីអ៊ី បានLive នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤ ឆ្លើយតបទៅកាន់អតីតភរិយាឧកញ៉ា យឹម តាស្រង់ និងអ្នករិះគន់ផងដែរ។ ម៉ាក់អ៊ីអ៊ី និយាយថា អ្នកដែលបង្កាច់បង្ខួចខ្លួនសូមឱ្យបុគ្គលនោះទទួលកម្មពាររកស៊ីខ្វះព្រឹកខ្វះល្ងាចនិងបកស្រាយអ្នកដែលចូលចិត្តជេរខ្លួនទាំងមិនដឹងរឿងអ្វី។ អ្នកជំនួញអនឡាញរូបនេះនិយាយទៀតថា ភាពថ្លៃថ្នូររបស់នាងអាចចូលមើលរាល់បណ្តាញសង្គមរបស់ខ្លួនមានប៉ុន្មានដងដែលមានប្រវត្តិបំពុលសង្គម និយាយដៀមដាមទៅកាន់បុគ្គលណាប្រើពាក្យឬCaptionបើរកបានជូន១០០០ដុល្លារ។ បើខ្លួនអ្នកនាងចង់ល្បីគឺចេញមកLive តាំងពីគេជេរនៅលើបណ្តាញសារព័ត៌មានមិនមែនសំងំដល់ថ្ងៃនេះនៅទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh136imqvPRcLvttFy79uC6lUhz5quU0H8s1ko_WmpasXZ1SrdLr1O4kZ0ZtWeb3WkCtwHA0LsDwLruO8oiJ09jkNeEAq0DnexVLl7pE11ne5PeteownjSqLyaxg430crgFmbc7AI1b5g0DT3gdLgh8ybynr5ZD3oTBeAcmTgTZL7nNEXLL8lqUGHH56Hw/s2048/image_2024-02-24_11-09-12.png

ម៉ាក់ អ៊ីអ៊ី ថាការចេញមកបកស្រាយនេះកុំឱ្យបុគ្គលនោះដែលសម្តៅដល់អតីតភរិយាស្វាមីរបស់ខ្លួនបានចិត្ត ឃើញនាងស្លូតមិនមែននាងភ្លើនោះទេនិងជំរុញឱ្យអ្នកនាង សុគន្ធ ដើរសួរមេធាវី នៅក្នុងស្រុកខ្មែរពាក្យណាដែលនាងប្រើបង្កាច់បង្ខូច ដៀមដាមនោះ ហើយអ្វីបានបំផ្លាញកិត្តិយសរបស់នាងបង្កាច់បង្ខូចឱ្យគេជេរទូទាំងប្រទេស។ ម៉ាក់អ៊ីអ៊ី ថាអ្នកដែលប្រើពាក្យប្រមាថខ្លួនធ្ងន់ធ្ងរទាំងមិនមានភស្តុតាងពិតប្រាកដនឹងប្រឈមជាមួយមេធាវីនាងឱ្យសូមទោសជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ0y8UXGQrjan9IJtcs83yrWa-S7I2Vc84Gyfx4n4kI0sUuQZx75jb2KMkpOPgQYhc7YuWg6pAW0A3Sf2C_eRuEANbKK9gAmWPig99JqBtCKo-oboaGc1LbYQ7y8sI_TPIPZKS1kXujrT1Ku9WnD1JkNbq8r_i9rPUZtL5z0OX9bx4T0q899pp989coeM/s2048/image_2024-02-24_11-09-14.png

ភរិយាឧកញ៉ា យឹម តាស្រង់ បានលើកឡើងទៀតថា ចំពោះពាក្យសម្តីខ្លួនដែលនិយាយថា ស្រលាញ់ឧកញ៉ា យឹម តាស្រង់ ដោយសារឃើញពោះម៉ាយមើលថែកូន៤នាក់ដោយសារឃើញគាត់ពោះម៉ាយលែងគ្នាហើយមិនបាននិយាយពេលមិនទាន់លែងគ្នានោះទេហើយសាច់រឿងនិយាយក៏មិនបានលើករឿងពីមុនដែរ ខណៈខ្លួនស្គាល់ឧកញ៉ា យឹម តាស្រង់ គឺគាត់ពោះម៉ាយ៧ឆ្នាំហើយហេតុអ្វីអ្នកមួយចំនួននិយាយថានាងយកប្តីគេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYqE2QWnMPygHt51T40ljNi3NF18FeRRx8C7kdoV503C1y87bvRyUS_Yjxlg5liyyhDVOkpjHvKF8axTP06dzab-uBu9_nChtxQqhmLs8sv8XhUuRfTYJTfb-O2poP3eS4iPVt-e1HI1kCkBWR5zROTIrQSvsggGAuiKGZ-E9JSjB4pqB6s0KAhGAmlbA/s2048/image_2024-02-24_11-09-17.png

នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ឧកញ៉ា យឹម តាស្រង់ ក៏បានបង្ហោះសំណេរភ្ជាប់ជាមួយវីដេអូថា«
ប្រពន្ធខ្ញុំស្របច្បាប់ រៀបពិធីតូចតាចជូនដូនតាតាមប្រពៃណី និងមានឪពុកម្តាយទាំងសងខាងដឹងលឺតាមប្រពៃណី បែរជាជនអគតិខ្វះការពិចារណាខ្លះនិយាយថា “ស្រីក្រោយ” និងហៅជន “ដណ្តើមប្តីគេ”ទៅវិញ ដោយសារតែទង្វើរមនុស្សម្នាក់ធ្វើឱ្យមានការយល់ច្រឡំលើជីវិតគ្រួសារខ្ញុំ ហើយម្នាក់នោះជាមនុស្សដែលលែងលះគ្នាជាមួយខ្ញុំជាង៧ឆ្នាំមកហើយ បែរជាមានគំនិតអគតិតែងតែបង្ហាញឈ្មោះខ្ញុំជាសាធារណៈតាមបណ្តាញសង្គមជាច្រើនលើកច្រើនសារធ្វើឱ្យមហាជនមានយល់ច្រលំមកលើខ្ញុំ។ អាណិតប្រពន្ធខ្ញុំខ្លោចចិត្តដែលនៅសុខៗគេជេរព្រោងព្រាតទាំងអូនមិនដឹងអ្វីសោះដោយសារតែជនម្នាក់នោះ Live បំភ្លៃការពិត»។ ជាមួយគ្នានេះ អ្នកនិពន្ធល្បីឈ្មោះមានងារជាឧកញ៉ារូបនេះបានសំណូរពរទៅកាន់មហាជនមួយចំនួនមុនពេល Share សសេរខេបសិន ឬខមមិនវែកញ៉ែកតែៗស្ករៗ ជេរដៀលប្រទេចផ្តាសា រឿងអ្វីមួយលើបណ្តាញសង្គម សូមធ្វើការពិចារណា វិភាគថ្លឹងថ្លែង មុនពេលអ្នកសម្រេចចិត្ត Share & Comment ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp__kRd02g_2PNrP8sDtzgQcpLBQfr8IvpJBjVu6zw0tcK13G0q5CWRwRAejBKqZU_uqfdGNwLXHv5WHJzn8nhvuD9RtZloB6hr6X2t78p3_oMCFJSoPv1MA3rSb2e5c5QMX7nUiGu8DfqPrG37nw5Rm9W_RmEbmU6gVREUPs22tqIaQ5QS6vk53383w4/s2048/image_2024-02-24_11-09-08.png

គួរបញ្ជាក់ថា រឿងហេតុបានក្លាយជាកម្តៅខ្លាំងបន្ទាប់ម៉ាក់អ៊ីអ៊ីទម្លាយមូលហេតុដែលបណ្ដាលឱ្យខ្លួនបាក់ចិត្តស្រលាញ់ទៅលើឧកញ៉ា យឹម តាស្រង់ ដោយសារតែឃើញស្វាមីខ្លួន ជាមនុស្សម៉ត់ចត់ការងារ ជាមនុស្សប្រុសតែមានទំនួលខុសត្រូវមើលថែទាំកូន៤នាក់តែម្នាក់ឯងចង់ចូលមកបំពេញចំណុចខ្វះខាតទាំងនេះ។ ពាក្យសម្តីនេះហើយធ្វើឱ្យអតីតភរិយាមិនពេញចិត្តចេញមកlive ស្នើឱ្យអតីតស្វាមីកុំលាបពណ៌ខ្លួនដើម្បីឱ្យមហាជនមើលមកថាអ្នកនាងជាម្តាយមិនមានទំនួលខុសត្រូវកុំលាបពណ៌ពេលសម្ភាសន៍ ឬធ្វើវីដេអូអ្វីប៉ះពាល់ដល់អ្នកនាង ហើយកុំនិយាយយកល្អខ្លួនឯង និងលើកតម្កើងប្រពន្ធក្រោយថាជាម្តាយចុងល្អតទៅទៀត។ កូនៗគឺចិញ្ចឹមរួមគ្នាគ្មាននរណាចិញ្ចឹមផ្តាច់មុខឡើយហើយមូលហេតុដែលខ្លួននាងឱ្យកូនៗទៅរស់នៅជាមួយ ឧកញ៉ា យឹម តាស្រង់ ជាឪពុកចិញ្ចឹមដោយសារចង់ឱ្យកូនមានអនាគតល្អព្រោះដឹងថាច្បាស់ថាខ្លួនគ្មានសមត្ថភាព៕

សហរដ្ឋអាមេរិក ណែនាំកុំឱ្យប្រើនាឡិកាឆ្លាតវៃ និងចិញ្ចៀនឆ្លាតវៃ ដោយសារមូលហេតុនេះ…

0

បរទេស៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយថា ការប្រើនាឡិកាឆ្លាតវៃ ឬចិញ្ចៀនឆ្លាតវៃដើម្បីវាស់ជាតិស្ករក្នុងឈាមគឺមិនត្រឹមត្រូវនោះទេ ព្រោះការប្រើប្រាស់ឧបករណ៍ទាំងនេះអាចនាំឱ្យមានការវាស់វែងមិនត្រឹមត្រូវនៃជាតិស្ករក្នុងឈាម និងកំហុសក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមដែលអាចគំរាមកំហែងដល់អាយុជីវិត នេះបើយោងតាម CNN ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។FDA Warns Against Unapproved Smartwatches and Rings for Blood Sugar  Monitoring

នៅក្នុងការដាស់តឿនសុវត្ថិភាព FDA បាននិយាយថា ឧបករណ៍ពាក់ឆ្លាតវៃដែលត្រូវបានផ្សព្វផ្សាយថាអាចធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាមដោយមិនជ្រាបចូលស្បែកអាចនាំឱ្យមានកំហុសក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ប្រសិនបើអ្នកប្រើប្រាស់ជឿ ពួកគេអាចនឹងប្រើថ្នាំច្រើនពេក ឬតិចពេក ដែលនាំឱ្យប៉ះពាល់ដល់រាងកាយ។ FDA បានបន្តទៀតថា មានឧបករណ៍មួយចំនួនដែលមិនទាន់មានការអនុញ្ញាតត្រឹមត្រូវ ហើយអ្នកលក់នាឡិកាឆ្លាតវៃ និងចិញ្ចៀនឆ្លាតវៃទាំងនេះ បានផ្សាយពាណិជ្ជកម្មមិនពិតគឺខុសពីកម្មវិធីនាឡិកាឆ្លាតវៃផ្សេងទៀតដែលបង្ហាញទិន្នន័យពីឧបករណ៍ត្រួតពិនិត្យជាតិស្ករមិនត្រឹមត្រូវតាមស្តង់ដារ។FDA warns against smartwatches and rings that claim to measure blood sugar  without needles

បន្ទាប់ពីទទួលបានរបាយការណ៍ពី FDA ហើយ ក្រុមហ៊ុនផលិតនាឡិកាឆ្លាតវៃ ខ្សែដៃ និងចិញ្ចៀនជាច្រើនឥឡូវនេះក៏បានអះអាងថា មុខងារវាស់ជាតិស្ករក្នុងឈាមដែលមិនត្រឹមត្រូវតាមស្តង់ដារ ភាគច្រើនមកពីប្រទេសចិនដូចជា Pkvitality, Ptsygantl, Sacosding, Swl Technology ជាដើម។ ផលិតផលទាំងនេះមិនត្រូវបានអនុញ្ញាតដោយ FDA ទេ ហើយកំពុងស្ថិតក្នុងដំណើរការអនុម័ត ពួកវាក៏មិនត្រូវបានគេបង្ហាញថាមានភាពត្រឹមត្រូវដូចឧបករណ៍វាស់ស្ទង់ឯកទេសផ្សេងទៀតឡើយ។Apple is thinking about a smart ring for notifications and controlling  iPhones

ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបច្ចុប្បន្នក៏បានណែនាំអ្នកផ្តល់សេវាថែទាំសុខភាពឱ្យពិភាក្សាអំពីហានិភ័យនៃការប្រើប្រាស់ឧបករណ៍វាស់ជាតិស្ករក្នុងឈាមដែលមិនមានការអនុញ្ញាតជាមួយអ្នកជំងឺរបស់ពួកគេ និងដើម្បីជួយពួកគេជ្រើសរើសឧបករណ៍ដែលមានការអនុញ្ញាតសមរម្យសម្រាប់តម្រូវការរបស់ពួកគេ។ FDA ក៏កំពុងធ្វើការដើម្បីធានាថាក្រុមហ៊ុនផលិត អ្នកចែកចាយ និងអ្នកលក់មិនធ្វើទីផ្សារដោយខុសច្បាប់នូវឧបករណ៍ឌីជីថលបែបនេះទៀតទេ៕

ម៉ាឡេស៊ីកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់រហូតដល់២ម៉ឺនហិកតា

0

ប្រទេសម៉ាឡេស៊ី ៖ គណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ី (Malaysian Pineapple Industry Board: MPIB) បានកំណត់គោលដៅថា នឹងពង្រីកផ្ទៃដីដាំម្នាស់នៅប្រទេសម៉ាឡេស៊ី រហូតដល់២ម៉ឺនហិកតា នៅចុងឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។Anim Agriculture Technology: MALAYSIA PINEAPPLE MARKET

លោក Sheikh Umar Bagharib Ali ជាប្រធានគណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ី លើកឡើងថា ផ្ទៃដីដាំដំណាំម្នាស់នាពេលបច្ចុប្បន្នមានទំហំធំធេង គឺស្មើនឹង១ម៉ឺន៧ពាន់ហិកតា ហើយផ្ទៃដីភាគច្រើនស្ថិតនៅភាគខាងកើតប្រទេសម៉ាឡេស៊ី ។ យើងនឹងបង្កើនផ្ទៃដីកសិកម្មចំនួន៣ពាន់ហិកតាបន្ថែមទៀត ដើម្បីសម្រេចតាមគោលដៅកំណត់ ។How To Harvest Pineapple Pineapple Farming Pineapple, 55% OFF

លោក Sheikh Umar បានសង្កត់ធ្ងន់ទៅលើសក្តានុពលនៃតំបន់កសិកម្មដែលពុំទាន់បានប្រើប្រាស់នៅរដ្ឋសាបា និងរដ្ឋសារ៉ាវ៉ាក់ ថា វាជាយុទ្ធសាស្ត្រមួយដើម្បីសម្រេចបាននូវការពង្រីកផ្ទៃដីកសិកម្ម ។ ក្រៅពីនេះ គណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ី នៅតែបង្កើនទិន្នផលផលិតផ្លែម្នាស់នាពេលបច្ចុប្បន្ន ស្មើនឹង៥៨៣.៥៤៣តោន ឱ្យកើនឡើងដល់៧សែនតោន ។About us – Pineapple Supplier, AQINA pineapple in Johor produces pineapple  products including MD2 pineapples from Malaysia

ហេតុនេះ វាស្របគ្នានឹងគោលបំណងរបស់ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី រួមទាំងការនាំយកនូវបច្ចេកវិទ្យាមកប្រើប្រាស់ និងការបង្ហាញផ្លែម្នាស់ពូជថ្មី Sarawak Gold 1 មកពីរដ្ឋសារ៉ាវ៉ាក់ ផងដែរ ដែលធានារយៈពេលប្រមូលផលខ្លីជាងមុន គឺត្រឹមតែ៩ខែប៉ុណ្ណោះ ។

ចំណែកការនាំចេញផ្លែម្នាស់ទៅក្រៅប្រទេស គណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ីបានកំណត់គោលដៅថា នឹងបង្កើនការនាំចេញម្នាស់បន្ថែមទៀត ចំនួន២០០ទូរកុងតឺន័រ ទៅកាន់ប្រទេសមួយចំនួន ដូចជា ៖ ចិន, កូរ៉េខាងត្បូង, ជប៉ុន, អាល្លឺម៉ង់ និងមជ្ឈិមបូព៌ា ។ លើសពីនេះ ប្រទេសម៉ាឡេស៊ីនឹងបន្ថែមចំនួនទូរកុងតឺន័រ រហូតដល់១.០០០ទូរ នៅឆ្នាំ២០២៤ ៕About Us – Pineapple Supplier, AQINA Pineapple In Johor, 50% OFF

លោកស្រី ប៊ុន ចាន់និមល បេ្តជ្ញាចិត្ត៥ឆ្នាំទៀតនឹងធ្វើឱ្យភាពយន្តខ្មែរទទួលស្គាល់ល្បីល្បាញដូចកុនកូរ៉េ និងហូលីវូដ

0

លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្រ្តាហ្វៀម បាននិយាយប្តេជ្ញាចិត្ត៥ឆ្នាំតទៅមុននឹងធ្វើឱ្យកុនខ្មែរមានការទទួលស្គាល់ដូចកុនកូរ៉េ និង ហូលីវូដដែរ។ ការលើកឡើងរបស់លោកស្រីបន្ទាប់ពីខ្សែភាពយន្ត ម៉ែក្រឡាភ្លើង បានសម្ពោធថ្ងៃចាក់បញ្ចាំងនៅប្រទេសថៃរួចរាល់ហើយខណៈរឿងនេះកំពុងក្លាយជាប្រធានបទក្តៅគគុកនៅប្រទេសថៃ។

នៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤ នេះលោកស្រី ប៊ុន ចាន់និមល បានLive នៅលើបណ្តាញសង្គមរបស់ខ្លួនរៀបរាប់អំពីស្ថានភាពភាពយន្ត ម៉ែក្រឡាភ្លើង ដែលនៅរោងកុនថៃដាក់ចំណងជើងថា «ម៉ែនុន»។ លោកស្រី និយាយថាភាពយន្តនេះមានការជជែកវែកញែកច្រើនកំពុងពេញនិយមនៅថៃដោយជនជាតិថៃមួយចំនួនបញ្ចេញមតិរិះគន់មិនសំចៃថាជាភាពយន្តចម្លងពីថៃជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT_g8heXG2PksBJeWNx45poAEQHmQaQgpsOUCAvOeRl-p5oojZ6G6Ldp3vYp9843lhAKdjOQJ-eos7LxUAKlLJ2gjjQHUNxOJfChNY6p1IiWmyXA9ZV0LGNLKXNngTwRYU0k766oX9qQs5LsIqfUVF3mFO1IurMslVxGV4ChlfrshU_kxYiwhcheZsBTk/s2048/image_2024-02-23_15-47-30.png

លោកស្រី ប៊ុន ចាន់និមល បាននិយាយថានៅពេលមានការសម្ភាសពីសារព័ត៌មានថៃដែលចាក់សម្ពោធកាលពីថ្ងៃទី២០ អ្នកនៅទីនោះនិយាយដោយបើកចិត្តទូលាយស្វាមគន៍ភាពយន្តខ្មែរលើកលែងតែអ្នកគិតអវិជ្ជមាននៅលើបណ្តាញសង្គមប៉ុណ្ណោះនៅតែនិយាយថារឿងនេះចម្លងទាំងមិនទាន់ទៅទស្សនា។ ការបញ្ចេញមតិអវិជ្ជមានពីមនុស្សមួយក្រុម លោកស្រី ថាមិនខុសពីអ្នកមួយចំនួនតូចនៅខ្មែរគិតអវិជ្ជមានលើរឿងនេះទាំងមតិភាគច្រើនទទួលស្គាល់ភាពយន្ត «ម៉ែក្រឡាភ្លើង»។

អគ្គនាយិកា រូបនេះ បាននិយាយទៀតថាមានជនជាតិថៃដែលបានទៅទស្សនាចាក់ក្នុងថ្ងៃសម្ពោធនេះបាននិយាយនៅលើបណ្តាញសង្គមសរសើរពីភាពយន្តមួយនេះព្រមទាំងលើកឡើងថា ម៉ែក្រឡាភ្លើង មិនបានចម្លងពីរឿងថៃ ម៉ែណាត និងលើកទឹកចិត្តឱ្យទៅមើលផ្ទាល់ ក្តីប៉ុន្តែអ្នកគិតអវិជ្ជមានទាំងនោះចូលទៅបញ្ចេញវាយប្រហារថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF8VS0-xC1MoP0lO2l_tAC6yscq32yEBdxqRciNCiznwGqrI7V9kwTkzq2PtvLrrXa-DJ2obkVoR_r7kuKZhfvEFAo6IsjcbF0yeV38fk5snUztaONJsJH2dDWbe4zgUJvOV62VH3-MqK0nq47SHHsMa4c0MWyV0p-MUg9RyVDXT3JIGds0kzV0wh1qXs/s2048/image_2024-02-23_15-47-33.png

ជាមួយគ្នានេះដែរ លោកស្រី ប៊ុន ចាន់និមល បានពន្យល់ពីមូលហេតុដែលភាពយន្ត ម៉ែក្រឡាភ្លើង បានផ្លាស់ប្តូរទៅជា ម៉ែនុន នៅរោងកុនថៃ ដោយសារតែពាក្យ ក្រឡាភ្លើង ថៃមិនមានទើបសម្រេចយកឈ្មោះតួស្រីក្នុងរឿងវិញឈ្មោះថា ម៉ែនួន តែដោយសារថៃពិបាកនិយាយពាក្យថា នួន ទោះប្តូរទៅជា នុន នេះឯង។

អគ្គនាយិកា សាស្រ្តាហ្វៀម លើកឡើងទៀតថា ដោយសារតែទទួលបានការគាំទ្រពីទស្សនិកជនជាតិខ្មែរ ទើបភាពយន្តមួយនេះអាចយកមកចាក់បញ្ចាំងនៅស្រុកគេបាន ខណៈលោកស្រីរំភើបចិត្តយ៉ាងខ្លាំងដែលភាពយន្តនេះទទួលបានការគាំទ្រឆាប់រហ័សពីទស្សនិកជននិងមានគម្រោងចាក់បញ្ចាំងរឿងនេះម្តងទៀតនៅក្នុងរោងកុនខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3kauvSTICjdYM9IvC7PZH6Q7KfAoRFAjcqd6iOynkRsIFRrwPua3xfT3tBT2wUTkNFOEqEb4nzk86AXvTwuVasqujJSzPDOfnwq5IKTo-vcAak0T7FYj6w6f_OqyoFF4pdkekuiFsefih0Y3ga2lD48CukXdrY8IpT71yY1klw6dZuiNUzct5GGQ5Wyw/s2048/image_2024-02-23_15-47-32.png

លោកស្រី បន្ថែមថា ការគាំទ្រក្នុងស្រុកគឺជាចលករសំខាន់នាំភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោកបើគ្មានការគាំទ្រក្នុងស្រុកទេ ភាពយន្តខ្មែរក៏មិនហ៊ានយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសដូចគ្នា។ ជាមួយអារម្មណ៍រំភើបលាយជាមួយទឹកភ្នែក លោកស្រីប៊ុន ចាន់និមល និយាយថាតាំងពីបង្កើតភាពយន្តក្នុងឆ្នាំ២០១៥ ពេលនោះភាពយន្តខ្មែរមិនសូវមានអ្នកមើលនោះទេ ប៉ុន្តែបានមកដល់ចំណុចនេះជាមួយពាក្យស្លោកថា «ភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក» ហើយក៏មិននឹកស្មានទទួលបានការគាំទ្រខ្លាំងយ៉ាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0cM8poEM5CYuyeiCLeVKzVz2Z-OIc-L-QS4mObtrJCYKujHSGAFEcl42QaL6bEqAnptBlEhTijtKWvNRx85eSXz1vG7fr5s5ss_j_M921pawOxEGnOOMfmjEzOEkgzYZIL9li59DSYvM5YP7d9-uIgatqsU8WaB0_2pDlQvVVY70Ty9kRF6GuIxYEpns/s1280/image_2024-02-23_15-47-36.png

លោកស្រីថា ទោះបីជាពេលនេះមានអ្នកខម្មិនអវិជ្ជមានជាន់ពន្លិចផ្លូវចិត្តតិចតួចក៏ដោយប៉ុន្តែលោកស្រីប្រាប់ខ្លួនឯងថានឹងខិតខំធ្វើឱ្យល្អជាងនេះទៅទៀតទាល់តែអ្នកទាំងនោះលែងគិតអវិជ្ជមាន។

ការដើរមកឆ្ងាយដល់ចំណុចមួយដែលភាពយន្តរបស់ខ្លួនយកមកចាក់បញ្ចាំងស្រុកគេលោកស្រីប៊ុន ចាន់និមល ថាសាស្រ្តាហ្វៀមនឹងដើរឆ្ងាយជាងនេះទៅទៀតដោយលោកស្រីប្តេជ្ញាចិត្ត៥ឆ្នាំយ៉ាងតិចខាងមុខទៀតលោកស្រីនឹងធ្វើឱ្យភាពយន្តខ្មែរមានការទទួលស្គាល់ មានភាពល្បីល្បាញទូទាំងពិភពលោកដូចដែលកូរ៉េនិងហូលីវូដធ្វើបាន។

គួរបញ្ជាក់ថា ភាពយន្ត ម៉ែក្រឡាភ្លើង ឬ ម៉ែនុន នឹងចាក់បញ្ចាំងក្នុងរោងកុនថៃនាថ្ងៃទី២៩ ខែកុម្ភៈ នេះ៕

 

Lee Do Hyun បំពេញតួនាទីជាសង្សារល្អទោះកំពុងជាប់កាតព្វកិច្ចបម្រើយោធា

0

នៅថ្ងៃទី២៣ ខែកុម្ភៈ សារព័ត៌មាន Dispatch បានបញ្ចេញរូបថតជាច្រើនសន្លឹករបស់តារាសម្តែងកំពុងឡើងកូដ Lee Do Hyun និង Lim Ji Yeon ជាគូស្នេហ៍ណាត់គ្នាដោយគេប្រទះឃើញអ្នកទាំងពីរនៅក្នុងភោជនីយដ្ឋានមួយ។ ទោះបីជា Lee Do Hyun កំពុងបំពេញកាតព្វកិច្ចបម្រើយោធាយ៉ាងណានៅតែឆ្លៀតពេលផ្តល់ភាពកក់ក្តៅដល់គូស្នេហ៍ដែលកំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ហើយពួកគេបានលើកឡើងថា មានសង្សារក្មេងគឺពូកែយល់ចិត្តបែបនេះឯង។Lee Do-hyun Skincare Routine: A Comprehensive Guide – unnielooks

ជាមួយគ្នានេះដែរ មានសេចក្តីរាយការណ៍ថាគូស្នេហ៍មួយគូនេះ រីករាយនឹងខ្លួនឯង ហើយមិនខ្វល់ពីការចាប់អារម្មណ៍ពីអ្នកដទៃនោះទេ។ ចំណងស្នេហ៍របស់គូស្នេហ៍មួយគូនេះនៅតែរឹងមាំដដែល។ រូបថតដែលទើបបញ្ចញនេះត្រូវបានសន្និដ្ឋានពីរូបថតដែល Lee Do Hyun ដែលបច្ចុប្បន្នកំពុងបម្រើការក្នុងជួរកងទ័ពកំពុងជួបមិត្តស្រីរបស់ខ្លួនបន្ទាប់ពីទទួលបានវិស្សមកាល។Actress Lim Ji Yeon Confirmed To Have Broken Up With Boyfriend | Soompi

តារាសម្តែង Lim Ji Yeon អាយុ ៣៣ ឆ្នាំ ត្រូវបានគេស្គាល់ថាជា «Queen of hot scenes» នៅក្នុងប្រទេសកូរ៉េ តាមរយៈខ្សែភាពយន្ត 18+ ។ ភាពស្រស់ស្អាតក៏ត្រូវបានវាយតម្លៃជាវិជ្ជមានសម្រាប់ការសម្ដែងរបស់នាងតាមរយៈខ្សែភាពយន្តជាច្រើនដែលមិនមែនជាភាពយន្ត18+ ។ ចំពោះតារាសម្តែង Lee Do Hyun វិញក្មេងជាងមិត្តស្រីខ្លួន ៥ឆ្នាំ ហើយរូបគេទទួលបានភាពល្បីល្បាញតាមរយៈ Youth of May, 18 Again,និង Hotel Del Luna ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFW5OAeOD4NFSHnRqx0pwVFxBjTmSTldeYp50EN00U3bjHLrO1A7Sz8rDEQgkqeNwyi05eBQe4MX2zRZJrrCVx7RrCZ2VKeCQNlEytXRLR4bwTLSDuhWqXbgfkGBDp7UjQXlywHPTXPFy9oTopRM_xMFSfH243eXsR3IFkgPclhh2U7FvM41hcUPkIxM8/s1010/image_2024-02-23_12-04-01%20(3).png

គូស្នេហ៍មួយគូនេះបានចាប់ចិត្តគ្នានៅពេលមានឱកាសសម្តែងក្នុងរឿង The Glory ដែលជាភាពយន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ Dispatch បានទម្លាយថាអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាខណៈតំណាងក្រុមហ៊ុនគ្រប់គ្រងរបស់ទាំងពីរក៏បានបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់ពួកគេកំពុងតែស្វែងយល់ចិត្តគ្នាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpxJnFa8sA8h5O9XN7d9lucKDKla6na0PjMvBLZ_dAAbWYZpnt-93VIPrf3quTt29oP3gdruzcvhR10MvgEzMXi4DH6iDnSYqh3_HgcUU2jt6eoBiLU5qKQ8OYypI-aas06xzbEyeM-Uk7Hysi9JoM5sjaeAF-bichM797yoUkyQTmPriHweUzOfDOlFI/s1153/image_2024-02-23_12-04-02.png