នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយរយៈចុងក្រោយនេះ មានការផ្ទុះឡើងនូវនិន្នាការ «ពហិការឌីជីថលចំពោះកូរ៉េខាងត្បូង» ដោយអ្នកប្រើប្រាស់អិនធើណេតនៅក្នុងបណ្ដារប្រទេសដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន បានប្រកាសថាពួកគេនឹងមិនឈប់ប្រើប្រាស់ផលិតផលកូរ៉េ, ឈប់គាំទ្រវិស័យ Kpop របស់កូរ៉េ និងឈប់ធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េជាដើម ក្រោយពួកគេទទួលបានអារម្មណ៍ថាត្រូវបានរើសអើងពីសំណាក់ប្រជាជនកូរ៉េខាងត្បូង។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korean Time និង South China Morning Post (SCMP) រលកនៃប្រតិកម្មតាមអ៊ីនធឺណិតប្រឆាំងនឹងកូរ៉េខាងត្បូងកំពុងរីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ ដែលចាប់ផ្ដើមឡើងនៅក្នុងការប្រគំតន្ត្រី K-pop មួយនៅទីក្រុងហ្សាកាតាកាលពីខែមុន នៅពេលដែលអ្នកគាំទ្រជនជាតិឥណ្ឌូណេស៊ីមួយចំនួនព្យាយាមប្រើប្រាស់កាមេរ៉ា ដែលត្រូវបានហាមឃាត់មិនឲ្យយកចូលការប្រគុំតន្ត្រី និងមានការឈ្លោះទាស់ទែងពាក្យសម្ដីជាមួយក្រុមសន្តិសុខ។.jpg)
សកម្មភាពឈ្មោះប្រកែកគ្នានោះ ត្រូវបានគេថតបង្ហោះដាក់ចូលទៅក្នុងបណ្ដាញសង្គម ហើយភាពចម្រូងចម្រាស់ និងការវែកជែកតាមអិនធើណេតក៏កើតមានឡើង។ ជនជាតិរ៉េមួយចំនួនបានប្រតិកម្មទៅនឹងបញ្ហាដោយការសើចចំអកសេដ្ឋកិច្ច ប្រជាជន និងវប្បធម៌របស់អាស៊ីអាគ្នេយ៍ រួមទាំងការប្រៀបធៀបសម្រស់របស់នារីនៅអាស៊ីអាគ្នេយ៍ទៅនឹងស្វាអូរ៉ង់អ៊ូតង់។ ជាការឆ្លើយតប អ្នកលេងអិនធើណេតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន រួមទាំងប្រទេសក្នុងតំបន់អាស៊ានផ្សេងៗទៀត បានបានសងសឹកដោយការបង្ហោះសើចចំអកលើអត្រាវះកាត់កែសម្ផស្ស អត្រាធ្វើអត្តឃា.ត និងបញ្ហានយោបាយរបស់ប្រទេសកួរ៉េខាងត្បូងវិញ។

មនុស្សជាច្រើនបានរិះគ.ន់ទៅកាន់លោក លី ចេម្យុង ប្រធានាធិបតៅកូរ៉េបច្ចុប្បន្នថា ព្យាយាមបង្កើតចលនាជាតិនិយមជ្រុលហួសហេតុ ខណៈដែលប្រជាជនកូរ៉េខាងត្បូងផ្ទាល់មានអំនួតលើសលប់លើសក្ដានុពលរបស់ប្រទេសខ្លួន តាមរយៈការប្រើពាក្យសម្ដីប្រ.មា.ថមើលងាយប្រទេសដទៃ ដោយមិនគិតពិចារណាបែបនេះ។.jpg)
អ្នកវិភាគដែលបានលើកឡើងនៅក្នុងអត្ថបទកត់សម្គាល់ថា ការធ្វើពហិការឌីជីថលជារឿយៗមានការកើនឡើងយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែមិនទំនងថាផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរយៈពេលវែងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ និន្នាការនេះបង្ហាញពីរបៀបដែលប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងតែរួបរួមសាមគ្គីគ្នា និងមានសមត្ថភាពក្នុងការបង្កើតការសន្ទនាសាធារណៈឆ្លងដែន ដើម្បីឆ្លើយតបនឹងការប្រ.មា.ថមាក់ងាយពីសំណាក់ប្រទេសក្រៅតំបន់៕










