Home ព័ត៌មានអន្តរជាតិ ពលរដ្ឋអ៊ុយក្រែនឆ្អែតឆ្អន់នឹងសង្គ្រា.មអូសបន្លាយចង់បានសន្តិភាព ខណៈរុស្ស៊ីថាមិនទាន់សម្រេចគោលដៅ

ពលរដ្ឋអ៊ុយក្រែនឆ្អែតឆ្អន់នឹងសង្គ្រា.មអូសបន្លាយចង់បានសន្តិភាព ខណៈរុស្ស៊ីថាមិនទាន់សម្រេចគោលដៅ

14
0

ពលរដ្ឋអ៊ុយក្រែនពិតជាធុញទ្រាន់នឹងសង្គ្រា.មអូសបន្លាយយ៉ាងខ្លាំង ដោយសារហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងបណ្តាញអគ្គិសនី និងទឹកស្អាតជាច្រើនកន្លែង ត្រូវខូចខាតដោយសារកងទ័ពរុស្ស៊ី ។ ពួកគេចង់បានសន្តិភាពឆាប់ៗ មិនចង់ឮសំឡេងផ្ទុះគ្រា.ប់ជុំវិញខ្លួន មិនចង់បាត់បង់ច្រើនជាងនេះ និងយល់ថា មានតែមេដឹកនាំរុស្ស៊ីតែម្នាក់គត់អាចបញ្ចប់សង្គ្រា.មបាន ខណៈរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដីនៅតំបន់ខាងកើតឱ្យខ្លួនដើម្បីសម្រេចគោលដៅ ។ តើសង្គ្រា.មរវាងប្រទេសទាំងពីរនឹងបញ្ចប់ពេលណា បើភាគីម្ខាងនៅតែចង់ចូលកាន់កាប់ទឹកដីរបស់ភាគីម្ខាងទៀត?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL05bSu3YXAfKQo9BmftyC9f-3uZay06WDjkkNnczPvrgTpHXQBRPxfnTr9v2LJWvGOClTMfsSTIv4V6RyIl657lIucQRLMj-xIo-5CRdjkxOfH-JHf-1mABAqPHdN4JISHVpL8BXwm47kuAZYjk6HepR81pzaUY8niBZVJ40_obDCZ14iyjDwzCe0KjRZ/s1024/photo_2026-03-02_08-48-56%20(2).jpg
សង្គ្រា.មរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយពេលរហូតដល់៤ឆ្នាំ មិនដឹងបញ្ចប់ពេលណានោះទេ ដែលធ្វើឱ្យពលរដ្ឋអ៊ុយក្រែននៅទីក្រុងគៀវ ឆ្អែតឆ្អន់នឹងសង្គ្រា.ម និងចង់រស់នៅក្រោមសុខសន្តិភាព គ្មានការភ័យខ្លាច ។ រីឯរុស្ស៊ីចង់សម្រេចគោលដៅសង្គ្រា.មរបស់ខ្លួន និងដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាលអ៊ុយក្រែនប្រគល់ទឺកដីនៅតំបន់ខាងកើត ឬតំបន់ Donbas ឱ្យរុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaqc-TlM6eAWc672sDeBBWQTKaTEj8a2ym21Wq-RvP8RJe2dc1P1zNFv85-0qOghQfsZWkF7yd0lq16rxBNTz0TUJCsjr186fqTNSihyqrhQtnu0MORw9DjfD7CqlTo-1wM1pDXqmtz1iEtGC5djRAkOvHDKKuPCWyGSDPuaS9bgCS8EwDh0Itnz7Ty1r9/s1280/photo_2026-03-02_08-48-56.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រុស្ស៊ីបានបញ្ជូនកងទ័ពមកវាយប្រហារអ៊ុយក្រែនយ៉ាងខ្លាំងអស់រយៈពេល៤ឆ្នាំ បើគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក ដែលបណ្តាលឱ្យពលរដ្ឋអ៊ុយក្រែនបាត់បង់ និងជួបទុក្ខលំបាក ដោយសារកងទ័ពរុស្ស៊ីវាយប្រហារស្ទើររាល់ថ្ងៃ ។ ពលរដ្ឋអ៊ុយក្រែនជាច្រើនគ្រួសារគ្មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ បន្ទាប់ពីកងទ័ពរុស្ស៊ីកំទេចបណ្តាញអគ្គិសនី និងទឹកស្អាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrH4R302_OyB8A77nBR0dGbc2YdkDjjNXD1CWacPFPS9MSn59rkhPSzUw3_AIjQ2LSiIEFcxupPjDYisbAgX_khujJA4Z_wqsom54oAADHHTlLcWv-kL0Cj1NgV8inPFKOSARD35a8FdBPej5SRJZ-A7Tkl18RzCTf3DDNWYqQaTVYAMcqktpR0Z8AvxVb/s1200/photo_2026-03-02_08-48-57.jpg
ពលរដ្ឋអ៊ុយក្រែនបាននិយាយពីកងទ័ពរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែនគ្រប់វិធី និងរំឭកពីហេតុការណ៍ផ្សេងៗដែលកើតឡើងក្នុងសង្គ្រាម ប្រាប់មកកាន់សារព័ត៌មាន Reuters ថា ពួកគេសង្ឃឹមឃើញពន្លឺសន្តិភាព ប៉ុន្តែនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ បែរជាភ្ញាក់ឡើងជាមួយសំឡេងគ្រាប់ផ្ទុះ និងចង់សួរថា តើសង្គ្រាមនេះអូសបន្លាយយូរប៉ុនណា? បើតាមពលរដ្ឋអ៊ុយក្រែន គឺមានតែប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប៉ុណ្ណោះអាចបញ្ចប់សង្គ្រាមបាន ដោយសារលោកជាអ្នកចាប់ផ្តើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg22nuh_iJpC22JoKLc-U4VklIhxjtw3Xb-PbeapY7UZga_QGJq1PP1_AZ1W9rre9boPdEVC3asDh_mh62JtC6Nnf0qAOQT8nzNb2eSX-UdqanonEJUMPbl_YBjdSKPiUzWAXDrBBae_tg_YqvVg1XGFPPcgHai4-PNFOWNGN4FgYP_pWmipSaTj2b3TipV/s1200/photo_2026-03-02_08-48-58%20(2).jpg

ពលរដ្ឋអ៊ុយក្រែនខ្លះទៀតដែលមានកូនចូលបម្រើកងទ័ពថា ពួកគេចង់បញ្ចប់សង្គ្រាមឆាប់ៗ ឬបញ្ចប់ពេលនេះ ពីព្រោះកូនៗប្រចាំការនៅសមរភូមិមុខអស់រយៈពេល៤ឆ្នាំហើយ ព្រមទាំងសំណូមពរឱ្យមន្ត្រីថ្នាក់ដឹកនាំប្រទេសសម្រេចចិត្តលើបញ្ហានេះដើម្បីទទួលបានសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii2nkMv4jUMZRoXxga-LWURicKf87k8cmQvhcnrBOKZcKoV8nXwr0-PlKRVHv44UoKnrPyEhxbJKYbMioRpgev9ga6IErVlX6urQcBlP7KhjWG9yGhdERUVh1tstqJqW1RAdspw3t-x3X5BOdIiuO3IxygORJnYt3qJOrwuOBxM5_HS_HpCjMaFZBKUb1J/s770/photo_2026-03-02_08-48-58%20(3).jpg

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយក្នង Instagram ថា មេដឹកនាំរុស្ស៊ី លោក Putin បរាជ័យក្នុងការបំផ្លាញស្មារតីពលរដ្ឋអ៊ុយក្រែន តាំងពីរុស្ស៊ីបញ្ជូនកងទ័ពមកឈ្លានពានអ៊ុយក្រែនកាលពី៤ឆ្នាំមុន ។ អ៊ុយក្រែនបានតស៊ូក្នុងសង្គ្រាមរហូតមក ពលរដ្ឋអ៊ុយក្រែនក្លាហាន ធ្វើការងារធ្ងន់ អត់ធ្មត់ យើងបានការពារឯករាជ្យមិនឱ្យបាត់បង់ ហើយលោក Putin មិនទាន់សម្រេចគោលដៅទេ ។ មេដឹកនាំរុស្ស៊ីមិនអាចបំផ្លាញពលរដ្ឋអ៊ុយក្រែន រុស្ស៊ីមិនឈ្នះសង្គ្រាម ដោយសារយើងការពារប្រទេសអ៊ុយក្រែន យើងនឹងធ្វើគ្រប់វិធីដើម្បីទទួលបានសន្តិភាព ជ័យជម្នះ និងយុត្តិធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIwTip86eKdQx8ewUEwH99X-PcE5bE34dn1TOdmK2xlY6aotfNuO13Y__yp2wRRfXbwb-h68GfQsjmr4aSSHBK3-SF5NGU9DZqj2IGjUSIJJdtJYuPuos9OUKpUon9C-0rWdCv2HHhHwLnPKMa91gee8aeBEneG5VO3h42D5-pP1rbI-U_hDluGjp5oFY1/s940/photo_2026-03-02_08-48-58.jpg
បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រទេសរុស្ស៊ីមិនទាន់សម្រេចគោលដៅប្រតិបត្តិការកងទ័ពក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ហើយនេះជាមូលហេតុដែលមិនអាចបញ្ចប់សង្គ្រាមឆាប់ៗ ។ រុស្ស៊ីដាក់លក្ខខណ្ឌឱ្យអ៊ុយក្រែនប្រគល់ទឺកដីនៅតំបន់ Donbas ឱ្យខ្លួន ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែនមិនទទួលយកលក្ខខណ្ឌនេះ ទើបធ្វើឱ្យការចរចាជាច្រើនលើករវាងប្រទេសទាំងពីរក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក មិនទទួលបានលទ្ធផល ៕