Home Blog Page 1159

ជនបរទេសម្នាក់បាត់លិខិតឆ្លងដែននៅសៀមរាបពលរដ្ឋកម្ពុជានាំគ្នាស្វះស្វែងជួយរកតែផលទទួលបានវិញហួសចិត្ត

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជនបរទេសម្នាក់មកលេងកម្សាន្តនៅប្រទេសកម្ពុជាបានបាត់លិខិតឆ្លងដែន( Passport) នៅខេត្តសៀមរាប។ ជាមួយគ្នានេះអ្នកលេងបណ្តាញសង្គមកម្ពុជាស្វះស្វែងប្រកាសនៅលើបណ្តាញសង្គមដើម្បីឱ្យអ្នកដទៃទៀតបានដឹងដំណឹងនិងឆាប់រកឃើញ។ តាមការប្រកាសនៅលើបណ្តាញសង្គមឃើញថាប្រជាពលរដ្ឋបាននាំគ្នាជួយចែករំលែករាប់ពាន់នាក់ ទីបំផុតលិខិតឆ្លងដែនរបស់ជនបរទេសនោះក៏រកឃើញតែផលដែលទទួលបានគឺត្រូវជនបរទេសនេះប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនឈប់មកកម្ពុជាហើយទៅទីក្រុងបាងកកប្រទេសថៃវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy2YDD8XgRgdZs7r_nKtlGdO14iyXjHrssU6xOeOCA_vA6j0G_dlUrNitrtGwfPgU2A0VQ8iJ9X49inybwKXBROmTTWyi3fL_E3Rll1CxQRVaGZjrtzYSYAUwb2fvYE4M6eAL2PeLY0RB2Cl5eaQOYlaFtM63nclHnAQ27qY45sKThJtV2pJyJ3IQqcXc/s1800/image_2024-03-22_09-20-01%20(4)333.png

កាលពីថ្ងៃទី២០ ខែមីនា គណនីហ្វេកប៊ុកមួយឈ្មោះថា Joo Ming បានបង្ហោះរូបពឹងបងប្អូននៅលើបណ្តាញសង្គមជួយចែករំលែកឱ្យកាន់តែទូលំទូលាយព្រោះតែជនបរទេសម្នាក់បាត់លិខិតឆ្លងដែននៅខេត្តសៀមរាប។ គណនី នេះបានសរសេរថា «សូមជួយស៊ែរផងអ្នកទាំងអស់គ្នា គាត់បានបាត់ passport នៅខេត្តសៀមរាបបើអ្នកណារើសបានអាចទាក់ទងមកខ្ញុំបានគាត់នឹងមានសាគុណជូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMOntjM6ZHit9_ZE6uMT_uTXrwrnDIRfa53zvMxIT_91vAn6Bggi1LguEsDcT1RjsQ5IdXJ-oJimwfkNLi6c4_gi2rXdx3t46Otq-visZj0kfgsLPCJUZTmxmaDvYVtOH8WjiZgwGtTYywofSsMHNzHmy9VXvKWifQZzNdnPbH5KMrZwQnhBNiFOtJmmw/s600/image_2024-03-22_09-20-01%20(3).png

តាមការបង្ហោះនេះអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាចែករំលែករាប់ពាន់នាក់ ស្វះស្វែងជួយគ្នាដើម្បីឱ្យភ្ញៀវទេសឆាប់រកឃើញលិខិតឆ្លងដែនរបស់ខ្លួនបានវិញ ខណៈគណនីនេះក៏បានអាប់ដេត ព័ត៌មានបន្ថែមដែរថា ជនបរទេសនេះបានរកឃើញលិខិតឆ្លងដែនរបស់គាត់ហើយ។
តែអ្វីដែលប្រជាពលរដ្ឋខ្មែរនឹកស្មានមិនដល់ និងជនបរទេសនេះនៅពេលបានលិខិតឆ្លងដែនហើយបែរជាបង្ហោះនៅលើគណនី Instagram របស់ខ្លួន បង្ហាញអារម្មណ៍ដោយសារខឹងសម្បារនិងមិនមានបំណងត្រលប់មកកម្ពុជាវិញនោះទេ។ ជនបរទេសនេះបានបង្ហាញថារូបគេមិនស្អប់ប្រទេសកម្ពុជានោះទេប៉ុន្តែរូបគេស្អប់នឹងស្ថានការណ៍ដែលខ្លួនជួបប្រទះ។ ក្នុងខ្លឹមសារមួយទៀតដែលជនបរទេសរូបនេះបង្ហោះនោះគឺ ការបាត់លិខិតឆ្លងដែននេះបានធ្វើឱ្យលោកខកខានជើងហោះហើរ ជាលើកទី១សម្រាប់មកប្រទេសកម្ពុជាហើយក៏ជាលើកចុងក្រោយដូចគ្នា ព្រមទាំងបង្ហាញថាលោកនឹងទៅបាងកកប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyRA2_sv47CnSOnRR_w0ZshQB7tmYPv7EK0cyzR0mXI_6tjq8p9hjPWdBMqlNsdSO6MbSqxEnyryLAgHx3ojEbAn_xyJcJQ1BuZL-PA_gyCcKUnpP0FMdKONxDyuylxf0rr4M6kMKYhe35Q7S7qo6LNBWWM0fbjNDn1X7aEk0u3Hq-r4QEcspwTSDpDA4/s2048/image_2024-03-22_09-12-50%20(2).png

ឃើញទង្វើរបស់ជនបរទេសធ្វើដូចនេះអ្នកលេងបណ្តាញសង្គមសម្តែងក្តីហួសចិត្តយ៉ាងខ្លាំង ផលដែលពលរដ្ឋកម្ពុជាជួយគ្នារកលិខិតឆ្លងដែនឱ្យជនបរទេសនោះបានមកវិញ បែរជាទទួលបានហួសស្មាន។

ទោះយ៉ាងណា គណនីដែលជួយបង្ហោះស្វែងរកលិខិតឆ្លងដែនឱ្យជនបរទេសនោះក៏មានការអន់ចិត្តដូចគ្នាដែលជនបរទេសរូបនេះធ្វើដូចនេះ ប៉ុន្តែក៏សំណូមពរទៅអ្នកលេងបណ្តាញសង្គមឈប់វាយប្រហារគាត់តទៅទៀតព្រោះប្រជាជនកម្ពុជាតែងតែផ្សព្វផ្សាយសេចក្ដីស្រឡាញ់លើសពីការស្អប់។ ចំណែកឯគេនឹងរក្សាការបង្ហោះជួយរកលិខិតឆ្លងដែននេះទុកជាភស្តុតាងថាប្រជាជនកម្ពុជារីករាយនឹងជួយ ដោយសង្ឃឹមថាជនបរទេសនេះនឹងរៀនពីកំហុសរបស់ខ្លួនលើកនេះ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Mk9p2z8LkLLzLxUSw8GGi_mmgv38dUNit4jIN3i_AWEe2tuunmg9TYAMToWqvuo2-ZYHn8MA47QRn4MlZYg2dute8hjPvRtQgTZeMgsM43gJP-IiOpKSPvRGpiseIA_asJWO3J5bOHJb3E-PPSx7E9i_wAbiLKeCluKZJcMHTqWJejcBkehwyVQyWgI/s2048/image_2024-03-22_09-12-49.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7DmlMgI-zEzeppiivIHxXXFQWRINFuTMQpSqdHMEerGsIz65bhCisnthQnt6tbHctFJpm8M8YvlaqtoOoatQHKhag6o5OilnkO_fb27S1SjnncT6eEBuctrsVunHabG7LTlUF9lvRU8_buForvlcJR2EFHPN5t3GJ3s3_F_lF_7Z4j77usQZUuYcOP_4/s2048/image_2024-03-22_09-12-49%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkklF2JXG2Ae6M-QRmVZ-ABaBMd6EbabZMcGbBVVzrSyuZuBzHdB4DN49pbL6RoTkVkQttLpUNWkLpgjXeLPX9gy2DJIqh3p2Gh6hQZEFLIb-wmDiY4tPVmczTJTUO17zbqjkOtDU8SjrUOp_B4lQnw0UzuWsLZF6-7Fw2PT8tpIYusTfhP9_XUkrw9fw/s960/image_2024-03-22_09-11-02.png

ឡូរីន សង្សារ វណ្ណដា លើកឡើង៣ចំណុចធ្វើឱ្យការរស់នៅប្រចាំថ្ងៃមានភាពរីករាយ

0

ថ្មីៗនេះស្រីស្អាត ឡូរីន និង វណ្ណដា បានប្រារព្ធពិធីអបអរខួបកំណើតជាមួយគ្នាយ៉ាងមានក្តីសុខធ្វើឱ្យហ្វេនៗរំភើបចិត្តចំពោះទំនាក់ទំនងអ្នកទាំងពីរជាខ្លាំងចង់ឃើញដំណឹងល្អឆាប់ៗ។ ក្នុងឱកាសចម្រើនវ័យ ២១ឆ្នាំ ឡូរីន សង្សារ វណ្ណដា ក៏បានលើកឡើង៣ចំណុចដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃមានភាពរីករាយក្នុងជីវិតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMOz-fQGLFlZQcG3EOne6xiiHAWd6_kSN8mUgf6C62UXqCzhqVr12ookaUL9TNKRJcYly24BH7tSsnEXaBNd-Vr2oiWrUsvGghq2k_tAMK8x9DdhgLCCehenX1OvenCQioYYut4x9Fobc3MYK2uaqxDYy6yOz9Noq6kA-DmhE8yo0dDz93QheHdjnOX7w/s1648/image_2024-03-22_10-18-34.png

សង្សារតារារ៉េប វណ្ណដា មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែរូបនាក៏ចេះគិតគូរបានវែងឆ្ងាយមានគំនិតចាស់ទុំគួរឱ្យសរសើរ។ ដ្បិតតែជាកូនស្រីរស់នៅក្នុងជីវភាពធូរធារក្តីប៉ុន្តែក៏ចំណាប់ធ្វើម្ហូបដូចគ្នា។ ឡូរីន បានធ្វើឱ្យមនុស្សមិនតិចនាក់នោះទេដែលប៉ងប្រាថ្នាចង់បានជីវិតដូចជានាង មានជីវិតដ៏ស្រស់បំព្រងមានទាំងមានភាពស្រស់ស្អាត ថែមទាំងមានសង្សារលំដាប់ប្រទេសទៀត។

ក្នុងឱកាសខួបកំណើតរបស់ ឡូរីន ក្នុងវ័យ២១ឆ្នាំ នាងនិង វណ្ណដា ក៏បានទៅអបអរជាមួយគ្នាយ៉ាងមានក្តីសុខ។ លើសពីនេះខួបកំណើតឆ្នាំនេះរបស់ខ្លួន ឡូរីន ក៏បានលើក ៣ចំណុចជាគន្លឹះនាំឱ្យការរស់នៅប្រចាំថ្ងៃមានភាពរីករាយ។ ឡូរីន លើកឡើងថា «ឆ្នាំនេះ២១ហើយ… ពី១ឆ្នាំទៅ១ឆ្នាំខ្ញុំផ្លាស់ប្តូរច្រើនណាស់ ធំ១ឆ្នាំមានអារម្មណ៍ដូចចាស់ណាស់ចឹង អ្វីៗអាចប្រែប្រួលទៅតាមពេលវេលា តែអ្វីដែលមិនអាចប្រែប្រួលបាន គឺជាការបង្កើតក្តីស្រលាញ់ ការគិតវិជ្ជមាន គិតល្អៗអត់ប្រែប្រួលហើយខ្ញុំហ្នឹងបន្ថែមវាតាមដែលអាចធ្វើទៅបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJhYIKVckWeYv4n0HXdouAzHwddLpIihWU8qjf1S6OX3XluDCquhukC9GKHyXaohtn-IHg1vFziPqVSG5TQFP4w_FIa9TQXCmw664JZGtdRX2yxdPY_icsiynMjVBc4cYB_Y9l4aq0H3AO-jM8eIgPYCwHpjUimbHbGnn_ZMYjW3W0Ng9iLx_KaRhEf2Q/s1290/image_2024-03-22_10-18-32.png

ស្រីស្អាតរូបនេះបន្តទៀតថា «ទីមួយវាធ្វើឱ្យខ្ញុំមានផ្លូវចិត្តស្ងប់ កាលណាមានភាពស្រស់ស្អាតពីខាងក្នុងវាធ្វើឱ្យយើងកាន់តែស្អាត។ ទីពីរ គឺរំលងរឿងអវិជ្ជមាន គឺមិនអុជខ្លួនឯងឱ្យឆេះដោយសារតែគេគិតផ្សេងពីយើង មិនបាច់ខឹងព្រោះគេមិនស្គាល់យើងច្បាស់ហើយមានទស្សនៈខុសពីយើង។ ទីបី គឺការពិត និងស្មោះត្រង់ មនុស្សខ្ញុំគឺទទួលការពិតគ្រប់បែបយ៉ាងឱ្យតែជាការពិត ធ្វើអ្វីដែលមិនបោកបញ្ឆោតខ្លួនឯង រឺដើម្បីតែល្អមើលខាងក្រៅ… ហើយមិនថាទំនាក់ទំនងអីក៏ដោយទោះខ្ញុំដឹងថាខ្ញុំមិនល្អឥតខ្ចោះតែខ្ញុំដឹងថាខ្ញុំស្មោះត្រង់»។

សង្សារ វណ្ណដា ថា ប៉ុន្មានឆ្នាំនេះនាងមានអ្វីល្អៗជុំវិញខ្លួនក៏ដោយសារតែនាងធ្វើល្អដូចគ្នា ហើយការចែករំលែកមួយនេះគឺគោលបំណងចង់ឱ្យអ្នកអានចង់បានជីវិតដែលខ្លួនឯងប៉ងប្រាថ្នាមកដូចគ្នា ការនិយាយស្តី ការសប្បាយអបអរជូនអ្នកដទៃឬសន្ទនាណាមួយសុទ្ធតែជាការប៉ងប្រាថ្នាទាំងអស់ ព្រោះសកម្មភាពទាំងអស់គឺយើងហ្នឹងបានមកវិញក្នុងថ្ងៃណាមួយប៉ុន្តែមិនមែនធ្វើល្អចង់បានការតបស្នង នេះជារបៀបរស់នៅប្រចាំថ្ងៃដែលយើងត្រូវធ្វើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdNr03K4cqy2CuCOK3lF-Oa6D_ewJJ0uN1aG9HPk-AhqqBiOem-0uDtcbKB3ZZWDBe5r4WzVLB_iBD-ZenRt-M1QjC5YRULZJ-VErEOhFZiv_uUQo3JyLcFMmBBqYLCiK5xZpzjN8D6IeZcAqsBs46T4iEJDPrnw6om5i5Gnygz5YT9-cdk2uGFSPyYT4/s1005/image_2024-03-22_10-18-32%20(2).png

វត្ថុ ៤ យ៉ាងដែលអ្នកមិនគួរដាក់នៅលើក្បាលដំណេក ព្រោះអាចនឹងមានបញ្ហាមិនល្អក្នុងជីវិត

0

តាមគោលការណ៍ហុងស៊ុយ គេជឿថាការទុកដាក់វត្ថុទាំង ៤ នេះនៅលើក្បាលគ្រែ អាចប៉ះពាល់ដល់ដំណេក សុខភាព និងសំណាងរបស់ម្ចាស់ផ្ទះ ហើយក៏ត្រូវបានគេជឿថាប៉ះពាល់ដល់សំណាងរបស់គ្រួសារទាំងមូលផងដែរ។ ដូច្នេះហើយកន្លែងសម្រាកមិនគួររៀបចំដោយធ្វេសប្រហែសផ្តេសផ្តាស់ឡើយ ព្រោះបើកាលណាអ្នកទុកដាក់របស់របរទាំងនេះនៅលើក្បាលដំណេក ច្បាស់ណាស់វានឹងអាចធ្វើឱ្យអ្នកមានបញ្ហាមិនល្អក្នុងជីវិត។

១.រូបព្រះពុទ្ធ៖ ការដាក់រូបព្រះពុទ្ធនៅលើក្បាលដំណេកគឺមិនល្អឡើយ បើមើលតាមទស្សនៈសាសនា គេចាត់ទុកថាមិនគោរពចំពោះវត្ថុពិសិដ្ឋ។ បើយោងទៅតាមគោលការណ៍ហុងស៊ុយវិញ ការតម្កល់ព្រះពុទ្ធរូបនៅក្បាលគ្រែ វាមានន័យថារារាំងសំណាង ដែលកត្តានេះនឹងធ្វើឱ្យម្ចាស់ផ្ទះជួបឧបសគ្គក្នុងការងារ។https://wonderlandgarden.in/cdn/shop/products/7230_700x700.jpg?v=1654855578

២.កាំបិត ឬវត្ថុមុតស្រួច៖ វត្ថុដែលមុតស្រួច ដូចជាកាំបិត និងដាវ មិនគួរដាក់នៅក្បាលដំណេកទេ។ យោងទៅតាមគោលការណ៍ហុងស៊ុយ វត្ថុទាំងនេះមានថាមពលខ្លាំង មិនស័ក្តិសមសម្រាប់បន្ទប់គេងដែលទាមទារភាពស្ងប់ស្ងាត់សម្រាប់ការសម្រាក ដោយវត្ថុទាំងនេះនឹងដាក់សម្ពាធលើជីវិត ធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាព ហើយបើអ្នកបុកវាដោយចៃដន្យ អ្នកអាចនឹងមានរបួសជាដើម។https://qph.cf2.quoracdn.net/main-qimg-cc162d0ab889a856df20624c96279e2f.webp

៣.កញ្ចក់៖ កញ្ចក់គឺជារបស់ដែលម្ចាស់ផ្ទះមិនគួរដាក់នៅលើក្បាលដំណេកទេ ឬទល់មុខគ្រែ ព្រោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថប់បារម្ភ និងមិនមានសុវត្ថិភាព។ ការដាក់កញ្ចក់ទល់មុខគ្រែ ធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាច ហើយវាមានអារម្មណ៍ដូចជាយើងកំពុងស្ថិតនៅក្នុងសុបិនអាក្រក់មួយ។ ជាពិសេសនៅពេលដែលអ្នកទើបតែភ្ញាក់ពីគេងនៅកណ្តាលយប់ ហើយនៅពេលអ្នកងាកមើលកញ្ចក់ ឃើញរូបភាពមិនច្បាស់នៅក្នុងកញ្ចក់ អ្វីៗទាំងអស់នេះនឹងប៉ះពាល់ដល់ស្មារតី សុខភាពរបស់យើងបាន។https://lovehomedesigns.com/wp-content/uploads/2022/09/brown-white-bedroom-close-mirror-carpet-091522.jpg

៤.រូបថតរបស់អ្នកស្លាប់៖ ពិតណាស់ នៅពេលបាត់បង់មនុស្សជាទីស្រឡាញ់ មនុស្សភាគច្រើនប្រាកដជាតម្កល់រូបថតទាំងនោះនៅលើក្បាលដំណេក ប៉ុន្តែការដាក់រូបថតរបស់អ្នកស្លាប់បែបនេះគឺមិនល្អទេ ទោះស្រលាញ់ និងនឹកអ្នកស្លាប់ប៉ុណ្ណាក៏ដោយ ក៏អ្នកគួរចៀសវាងដាក់រូបភាពគាត់នៅក្បាលគ្រែ ដោយរូបភាពគួររក្សាទុកក្នុងកន្លែងពិសិដ្ឋ និងស្អាត ជាការប្រសើរក្នុងការចងចាំ និងបង្ហាញការគោរពចំពោះអ្នកស្លាប់៕

ថៃជាប្រទេសផ្តល់តម្លៃលើភាសាជាតិខ្លាំងជាងភាសាបរទេស

0

ប្រទេសថៃ ៖ យើងបានជ្រាបហើយថា ពលរដ្ឋរស់នៅប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍បានជំរុញឱ្យកូនចៅរបស់ខ្លួនខិតខំរៀនភាសាបរទេសច្រើនជាងភាសាជាតិ ដើម្បីធ្វើជាដើមទុនងាយស្រួលស្វែងរកការងារល្អៗធ្វើនាថ្ងៃអនាគត ។ រីឯភាសាបរទេសដែលគេនិយមរៀននៅលើពិភពលោក មានដូចជា ៖ ភាសាអង់គ្លេស, ចិន, ជប៉ុន, កូរ៉េ ឬភាសាបារាំង ជាដើម ។

ជាលទ្ធផល ក្មេងៗជំនាន់ក្រោយដែលរស់នៅក្នុងប្រទេសទាំងនេះ ភាគច្រើនអាចនិយាយភាសាបរទេសបានយ៉ាងស្ទាត់ជំនាញ ឬនិយាយស្ទាត់ជាងភាសាជាតិរបស់ខ្លួនទៅទៀត ។ រីឯអាណាព្យាបាលមួយចំនួនក៏មានមោទនភាពផងដែរ នៅពេលឃើញកូនៗអាចនិយាយភាសាបរទេសបានល្អ ហើយពួកគេពុំសូវយកចិត្តទុកដាក់លើការបង្រៀនភាសាជាតិដល់កូនប៉ុន្មានទេ ។https://thethaiger.com/wp-content/uploads/2023/09/young-asian-female-teacher-wearing-medical-face-students-rural-thai-village-school-are-learning.jpg

លើសពីនេះ ក្រុមហ៊ុនភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏បានផ្តល់តម្លៃលើបេក្ខជនដែលមានសមត្ថភាពនិយាយភាសាអង់គ្លេសផងដែរ ។ គេសង្កេតឃើញថា ក្នុងចំណោមបេក្ខជនដែលមកដាក់ពាក្យរកការងារធ្វើ បើពួកគេចេះនិយាយ ឬចេះសរសេរភាសាបរទេស ជាពិសេស ភាសាអង់គ្លេស គឺពួកគេនឹងមានអាទិភាពជាងអ្នកមិនចេះភាសាបរទេស ។ ហេតុនេះ បេក្ខជនចេះភាសាអង់គ្លេសនឹងទទួលបានឱកាសការងារធ្វើច្រើន បើទោះជាពួកគេពុំសូវមានជំនាញការងារក្តី ។

ទោះយ៉ាងណា ប្រទេសខ្លះនៅតែបានផ្តល់តម្លៃលើភាសាជាតិរបស់ខ្លួនច្រើនជាងភាសាបរទេស ហើយពួកគេបានជំរុញឱ្យកូនចៅនិយាយភាសាជាតិឱ្យបានត្រឹមត្រូវ ចៀសវាងនិយាយភាសាបរទេសលាយភាសាជាតិ ឬស្ទាត់មាត់និយាយតែភាសាបរទេស រហូតដល់ភ្លេចភាសាកំណើត ។ ជាក់ស្តែង ថៃ គឺជាប្រទេសមួយដែលតែងតែផ្តល់តម្លៃលើភាសាជាតិខ្លាំងជាងភាសាបរទេស ។https://www.thaipbsworld.com/wp-content/uploads/2023/05/%E0%B9%80%E0%B8%94%E0%B9%87%E0%B8%81%E0%B8%99%E0%B8%B1%E0%B8%81%E0%B9%80%E0%B8%A3%E0%B8%B5%E0%B8%A2%E0%B8%99%E0%B9%80%E0%B8%82%E0%B8%B5%E0%B8%A2%E0%B8%99%E0%B8%81%E0%B8%A3%E0%B8%B0%E0%B8%94%E0%B8%B2%E0%B8%99..jpg

គ្រូបង្រៀននៅតាមសាលាផ្សេងៗនៅទូទាំងប្រទេសថៃបានអប់រំឱ្យកូនសិស្សស្រឡាញ់ភាសាជាតិរបស់ខ្លួន និងមានមោទននភាពដែលបាននិយាយភាសាជាតិជាមួយមិត្តភក្តិ ឬមនុស្សនៅជុំវិញ ។ លើសពីនេះ មិនថាយុវជនថៃជំនាន់ថ្មី ឬមនុស្សវ័យកណ្តាល ពួកគេបានព្យាយាមបង្រៀនភាសាថៃទៅកាន់ជនបរទេសនៅតាមបណ្តាញសង្គម ដើម្បីឱ្យពិភពលោកទទួលស្គាល់ទៀតផង ។

ហេតុនេះ ទើបគេឃើញជនបរទេសមួយចំនួនដែលបានមកលេងនៅប្រទេសថៃ ពួកគេអាចនិយាយភាសាថៃបានក្នុងការទំនាក់ទំនងជាមួយអាជីវករលក់ដូរទំនិញ ឬអាហារផ្សេងៗជាជនជាតិថៃ ហើយអាជីវករទាំងនេះពុំចាំបាច់និយាយភាសាអង់គ្លេសជាមួយភ្ញៀវទេសចរទេ ។https://eastasiaforum.org/wp-content/uploads/2019/01/2014-10-30T120000Z_1535682412_GM1EAAU0Y7201_RTRMADP_3_THAILAND-EDUCATION.jpg

ជាទូទៅ នៅតាមសាលារៀនភាគច្រើនក្នុងប្រទេសថៃបានផ្តោតសំខាន់លើការអប់រំមុខវិជ្ជាភាសាថៃ និងសង្គម ។ រីឯមុខវិជ្ជាភាសាអង់គ្លេស ឬភាសាចិន គឺជាមុខវិជ្ជាបន្ថែម ខណៈកូនសិស្សបានសិស្សភាសាថៃជាចម្បង ។ ខាងក្រោមនេះ គឺជាការដកស្រង់នូវកត្តាខ្លះៗដែលសាលារៀនថៃផ្តោតលើមុខវិជ្ជាភាសាថៃ និងសង្គម ។

១-ជនជាតិថៃមានមោទនភាពដែលមានភាសាជាតិជារបស់ខ្លួន ៖
ជនជាតិថៃមានមោទនភាពចំពោះភាសារបស់ខ្លួនណាស់ ហើយនៅពេលពួកគេបានជួបភ្ញៀវទេសចរ ឬជួបជាតិសាសន៍ដទៃ ពួកគេតែងតែនិយាយភាសាថៃទៅកាន់ជាតិសាសន៍ទាំងនោះ បើទោះជាពួកគេអាចនិយាយភាសាបរទេសបានក្តី ។ ម្យ៉ាងទៀត នៅតាមបណ្តាញសង្គមផ្សេងៗ គេឃើញថា ជនជាតិថៃភាគច្រើនមិននិយមសរសេរភាសាបរទេសទេ ដោយពួកគេនិយាយថា ការនិយាយភាសាជាតិដែលដូនតាបន្សល់ទុកមក គឺជារឿងល្អបំផុត ។

ការលំបាក និងការស្មុគស្មាញរបស់ភាសាថៃ ត្រូវបានគេចាត់ទុកថា គឺជាលក្ខណៈពិសេសមួយដែលខុសប្លែកពីភាសាផ្សេងៗ ។ ភាពលេចធ្លោរបស់ភាសាថៃ គឺមានសំឡេងខ្ពស់ និងសំឡេងទាប ដែលជាតិសាសន៍ផ្សេងៗពិបាកនឹងនិយាយដូចម្ចាស់ភាសា ។https://thethaiger.com/wp-content/uploads/2023/09/Picture-courtesy-of-Tony-Education.jpeg

២-ភាសាថៃជាកត្តាសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ៖
ជនជាតិថៃបានប្រើប្រាស់ភាសាថៃ ដើម្បីទំនាក់ទំនងគ្នាគ្រប់ពេលវេលា ដូចជា ៖ ការស្តាប់, ការនិយាយ, ការអាន និងការសរសេរ ។ ហេតុនេះ បើជនជាតិថៃមិនរៀនភាសាថៃទេ ពួកគេនឹងមិនដឹងពីរបៀបរបបនិយាយស្តីទេ ហើយមិនដឹងថា តើគួរប្រើប្រាស់ពាក្យណាដើម្បីឱ្យសមរម្យនៅពេលនិយាយជាមួយមនុស្សចាស់ ឬអ្នកមានអាយុតិចជាង ឬនិយាយជាមួយព្រះសង្ឃ ជាដើម ។

៣-ភាសាថៃជាវប្បធម៌ដ៏សំខាន់មួយរបស់ជាតិ ៖
ប្រទេសថៃចាត់ទុកថា ភាសា គឺជាឧបករណ៍សម្រាប់វាស់ស្ទង់វប្បធម៌របស់ជាតិ ហើយវប្បធម៌ជាតិ ក៏ត្រូវតែពឹងផ្អែកលើភាសាថៃជាចម្បង ។ លើសពីនេះ វាជាគុណតម្លៃរបស់ភាសាថៃផងដែរ ដែលពិភពលោកយល់ព្រមទទួលស្គាល់ ។ ជាក់ស្តែង អង្គការយូណេស្កូបានចាត់ទុកថា «កវី ស៊ុន ថនភូ» គឺជាកវីដ៏ល្បីល្បាញមួយរូបរបស់ពិភពលោក ផ្នែកអក្សរសាស្ត្រ ទើបជនជាតិថៃមានមោទនភាពដែលបានសិក្សាភាសារបស់ខ្លួន ។https://www.worldbank.org/content/dam/photos/780x439/2016/jan/07/TH_education_780_439_1.jpg

៤-បណ្តុះទម្លាប់ឱ្យចេះសង្កេត និងប្រុងប្រយ័ត្ន ៖
សាលារៀននានាបានបង្រៀនកូនសិស្សប្រើប្រាស់ភាសាឱ្យបានត្រឹមត្រូវ, បញ្ចេញសំឡេងឱ្យច្បាស់លាស់ និងសរសេរត្រឹមត្រូវតាមវេយ្យករណ៍ ។ កូនសិស្សត្រូវចេះបែងចែកពាក្យនីមួយៗដែលមានអត្ថន័យខុសគ្នា ឬប្រហាក់ប្រហែលគ្នា ។ ហេតុនេះហើយ ទើបជនជាតិថៃទាំងអស់ត្រូវតែយកចិត្តទុកដាក់នឹងការរៀនភាសារបស់ខ្លួន ដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវបំផុត ។

៥-រៀនភាសាថៃកាន់តែរីករាយ បើដឹងពីប្រវត្តិសាស្ត្រ និងដើមកំណើត ៖
ទម្រាំប្រទេសថៃមានភាសាជារបស់ខ្លួនឯង វាមិនមែនជារឿងងាយស្រួលនោះទេ ។ បើតាមវែបសាយថៃមួយសរសេរថា ភាសាថៃបានលេចរូបរាងលើកដំបូងនៅឆ្នាំ១៨២៦ ហើយលោក ឃុនរ៉ាមខាំផែង បានបង្កើតអក្សរថៃកាលពីឆ្នាំ១៨២៦ និងកែសម្រួលអក្សរថៃមកពីភាសាបាលីសំស្ក្រឹត, ម៉ន និងភាសាខ្មែរ ។https://www.travelonline.com/thailand/history/dance-thailand-dance-thailand-culture-86525-banner.jpg

បច្ចុប្បន្ន មានយុវជនថៃមួយចំនួននិយមប្រើប្រាស់ពាក្យយុវវ័យ ឬប្រើភាសាជជែកគ្នា ដើម្បីទំនាក់ទំនងក្នុងបណ្តាញសង្គមជាច្រើន រហូតដល់យុវជនថៃប្រើប្រាស់ពាក្យខុស ព្រោះគិតថា វាជាពាក្យត្រឹមត្រូវ ។ ហេតុនេះ សាលារៀនបានអប់រំកូនសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីប្រើប្រាស់ភាសាថៃឱ្យបានត្រឹមត្រូវបំផុត នៅពេលពួកគេបានដឹងអំពីប្រយោជន៍នៃការរៀនភាសាជាតិ ៕

ប្រទះឃើញត្រីឆ្លាមមួយប្រភេទដែលមានរូបរាងចម្លែកបំផុត និងមិនធ្លាប់ឃើញពីមុនមក

0

ប្រទេសថៃ៖ ត្រីឆ្លាមមួយប្រភេទ ដែលមានរូបរាងដូចខ្មោច ក្បាលធំសម្បើម និងភ្នែកយក្ស ត្រូវបានគេរកឃើញនៅសមុទ្រ Andaman ក្នុងប្រទេសថៃ ដោយវាមានលក្ខណៈចម្លែកៗជាច្រើន ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់ឃើញពីមុនមក។
យោងតាមការចុះផ្សាយរបស់ Live Science កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញត្រីឆ្លាមខ្មោចមួយប្រភេទ ដែលមិនធ្លាប់មានពីមុនមក រស់នៅក្នុងទឹកសមុទ្រជ្រៅ Andaman នៃឆ្នេរសមុទ្រប្រទេសថៃ។ ត្រីសមុទ្រទឹកជ្រៅដែលមានលក្ខណៈចម្លែកនេះ ត្រូវបានគេហៅថា chimaera គឺជាពូជត្រីចាស់ជាងគេបំផុតដែលមានជីវិតរស់នៅសព្វថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIe6_2oEAv_xuYSe72N0lzL7osHOZnkfY9j6jqR7veGJuSoIo4lR8-BeLswRrPTs4z2LW5bW0cgVhQ2rhx-GWlluunuHI3IdcvaF5wLSvFsvvfmUooRZ0pV4a0B4URX4wJm8OiPZYpFGqckris-ElU4nB3dBTtlCCJAjYKX5Td_0a1QWVkAx0ljrsBo1E/s800/Ghost-Shark_Chimaera_NOAA-OKEANOS-EXPLORER-2013.jpg

វាត្រូវបានគេរកឃើញនៅជម្រៅក្រោម ៥០០ ម៉ែត្រ ដោយពួកវាចូលចិត្តលាក់ខ្លួនក្នុងទឹកងងឹត ស៊ីចំណីដូចជា crustaceans mollusks និងដង្កូវជាដើម។ លោក David Ebert នាយកកម្មវិធីនៃមជ្ឈមណ្ឌលស្រាវជ្រាវត្រីឆ្លាមប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ San Jose រដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានក្រុមស្រាវជ្រាវ បាននិយាយថា ត្រីឆ្លាមខ្មោចគឺកម្រមានណាស់នៅក្នុងទឹកទាំងនេះ ដោយជាទូទៅត្រីឆ្លាមខ្មោចភាគច្រើនរស់នៅលើជម្រាលទ្វីប និងជួរភ្នំកណ្តាលមហាសមុទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP7Yh4uL3tFW6dxHHRlCuNnvIqsoKfXQqGvktVrvKwLwOHpbmNgm-ZPV6oCDRLRksEv_pq3Xko-KOYoK-UQPammTnl8l8mfgKBccgDzj2vEAWrwUhoC49Kp6iJI1QE82ds9H9dUIkqCvV5lzsCZKNc4e_4187a2PNhcHW67E8jDVgzUPH6ffm5_cw_v0Q/s1200/ghostshark1.jpg

ឈ្មោះរបស់ត្រីឆ្លាមប្រភេទនេះកើតចេញពីភ្នែកធំរបស់វា និងរាងតូចដូចកណ្តុរ ដែលប្រភេទសត្វខ្លះអាចមានប្រវែងរហូតដល់ពីរម៉ែត្រឯណោះ។ លោក David Ebert បានបន្តទៀតថា របកគំហើញថ្មីនេះនឹងជួយបង្កើនចំនួនសត្វឆ្លាមខ្មោចដែលគេស្គាល់នៅលើពិភពលោកដល់ទៅ ៥៤ ប្រភេទ។ ទោះជាយ៉ាងណា បរិយាកាសទឹកជ្រៅបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រពិបាកស្វែងរកយ៉ាងខ្លាំង ជាពិសេសនៅសមុទ្រ Andaman ដែលជម្រៅនៅតំបន់ខ្លះអាចឈានដល់ជាង ៤៤០០ ម៉ែត្រ។ https://assets.aseannow.com/forum/uploads/monthly_2024_03/image.jpeg.e2f3ee447c81c9d5d901eb097be3280c.jpeg

បច្ចុប្បន្នត្រីឆ្លាម supapae ងាយនឹងរងគ្រោះខ្លាំងណាស់ ដោយសារការគំរាមកំហែងពីការរិចរិលនៃទីជម្រក ការនេសាទលើសទម្ងន់ និងការនេសាទនៅក្នុងជលផលសមុទ្រទឹកជ្រៅ។ គួរបញ្ជាក់ដែរថា supapae គឺជាត្រីឆ្លាមខ្មោច ច្រមុះខ្លី ភ្នែកធំ ក្បាលធំ ដែលមានប្រវែង ៥១ សង់ទីម៉ែត្រ និងមានព្រុយធំទូលាយត្រូវបានរកឃើញនាពេលថ្មីៗនេះ។ វាជាពូជត្រីដែលចំណាស់ជាងគេបំផុតមួយក្នុងពិភពលោក ដែលមានអាយុកាលប្រហែល ៣០០-៤០០ លានឆ្នាំមុនមកហើយ។ ទោះជាយ៉ាងណា ការរកឃើញប្រភេទសត្វថ្មីនេះប្រាប់យើងឱ្យដឹងតិចតួចបំផុតអំពីបរិស្ថានសមុទ្រ និងចំនួនត្រីប៉ុន្មានដែលនឹងត្រូវរុករកបន្ថែមទៀត៕

ជាកូនខ្មែរគួរដឹង និងចាប់អារម្មណ៍នូវភាពលេចធ្លោ និងអស្ចារ្យរបស់កម្ពុជា ភ្ជាប់នឹងថ្ងៃរះចំកំពូលប្រាសាទ មិនមែនតែនៅអង្គរវត្តទេ នៅឯប្រាសាទព្រះវិហារវិញគឺកាន់តែពិសេសជាងនេះទៀត

0

ប្រាសាទព្រះវិហារ បានបង្ហាញនូវភាពលេចធ្លោរបស់ខ្លួន ស្ទើរតែមិនមានអ្នកដឹងទេថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រីក៏តែងមានទំនាក់ទំនងជាមួយប្រាសាទនេះដែរ។

ថ្ងៃទី ២០ ២១ ២២ ខែមីនានេះ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរាប់ម៉ឺននាក់ផ្អើលភ្លុកទឹកភ្លុកដីទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាល នៃប្រាសាទអង្គវត្ត នៅលើទឹកដីនៃខេត្តសៀមរាប ដែលព្រឹត្តការណ៍នេះគឺកម្រខ្លាំងបំផុត ព្រោះមួយឆ្នាំមានតែ២ដងប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzunMvZRwBeFnOWau6Z8Pud_kk5BCNJsUAOB23JAGWN5wgjoYIR_KZbC8f1ADBnp7HZhxHTFOfDYls0ZhXybfYOcMHsfmnS9Th7K8SnmpJ8QzMBxiv7w7DitkoFbY1hwfm_QZgXGgSQROerOX9dmHhzqVlc_P7WC8gF1vqxJR7mi3v91_VRk1eOTK5bLs/s1280/photo_2024-03-22_10-13-17.jpg

ក្រឡេកមកមើល ប្រាសាទបុរាណខ្មែរដ៏ល្បីរន្ទឺរមួយទៀត គឺប្រាសាទព្រះវិហារ កាលពីថ្ងៃទី២២ ខែមីនានេះ យោងតាមការបង្ហោះដោយគណនីហ្វេសបុក Oeur Sopheap Preah Vihear បានបង្ហាញពីរូបភាពមហោសច្ចារ្យប៉ុន្មានសន្លឹក ដែលបង្ហាញឲ្យឃើញថា កម្ពុជាមិនមែនមានតែប្រាសាទអង្គរវត្តទេដែលកើតមានព្រឹត្តិការណ៍សមរាត្រី។ ជាមួយគ្នានេះ នៅឯប្រាសាទព្រះវិហារវិញក៏កើតមានព្រឹត្តិការណ៍នេះដូចគ្នាដែរ ដែលពន្លឺព្រះអាទិត្យរះចាំងជះចំកណ្តាលទ្វារប្រាង្គប្រាសាទស្រីសិខារីស្វរៈ (ប្រាសាទព្រះវិហារ) ដ៏វិសេសវិសាលបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw0ug3DmrpeJuvKCYUMgaMSY27o96j7HvA5S7k0nF9QHdSvxnpAHQ-VVs-dXB8B-nsKvSyg2oVUX62ultwLG7R5KLD9EbKiDRCrs0nVCvb3tYORSEjYL0NcoLJWPpQpVhcQsxc7lNix0O7h3mzLzENwxrEHb4G_bBEJj7ZG78S8oc-RSqOwOQPPXbSpsA/s1280/photo_2024-03-22_10-13-25.jpg

ព្រឹត្តិការណ៍ ដែលជាទូទៅគេស្គាល់ថា «សមរាត្រី ឬ Equinox» គឺកើតមានតែ២ដងទេក្នុង១ឆ្នាំ។ សមរាត្រីនេះគឺមានន័យថា «ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា» ដែលមានតែក្នុងខែមីនា និងកញ្ញាប៉ុណ្ណោះ។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ឬយប់មានរយៈពេលវែងជាងថ្ងៃជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU-WBq_Eh-5CktN-vF5Ev_vNQgAZg9X2vTqXhZS6qfpw7gM6KD-FKlixcdFm9M7dYho7qCmpNgEKsbFUEKxvfkGUBmOt8xZx9tOn27f-zDwYYaOvZ2sJJdjDrEl6r3jbMOwV0qPotIkGwonauz2iZ9T3evhTLN5JmhsgNevZFS7_p9k0QAMkynGbEsET0/s687/photo_2024-03-22_10-13-27.jpg

កាលដែល ប្រាសាទខ្មែរមួយចំនួនបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍សមរាត្រីនេះបាន ពោលគឺប្រាសាទអង្គរវត្តនិងព្រះវិហារ ព្រោះថា ស្ថាបត្យកម្មខ្មែរទាំងនោះសុទ្ធតែបានស្ថាបនាឡើង និងគិតគូរយ៉ាងល្អិតល្អន់អំពី រូបមន្តគណិតវិទ្យា និងតារាសាស្រ្ត ដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងធម្មជាតិ ភពផែនដី និងព្រះអាទិត្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGkN1NycuFqmHEG-ZKb4xIoo8N7k9EDLke6Wj1A7whdn2cxpM9s9WlNCQXi-QCDLalVy2mBjEzlQoymJfTv9Uj1vmn6rI5GA0SS70f0FSNOMaYpNgK-ede_bd97dUdoPnQCd4C1q5JY5LkJ8XroXgB4JRheq2FVt_M86rPKj-UxJ2R0ESSjgR7AG-X8yU/s720/photo_2024-03-22_10-13-28.jpg

គួរបញ្ជាក់ថា តាមសិលាចារឹកប្រាសាទព្រះវិហារឈ្មោះតាមលិង្គ ដែលតម្កល់ទុកនៅទីនោះមានឈ្មោះថា ប្រាសាទស្រីសិខារិស្វរៈ ដែលមានន័យថាម្ចាស់នៃកំពូលភ្នំ។ ប្រាសាទព្រះវិហារជាប្រាសាទរបស់សាសនាហិណ្ឌូ ដែលបានសាងសង់ឡើងជាបន្តបន្ទាប់ចាប់ពីសតវត្សទី៩-១២ ដោយព្រះមហាក្សត្រខ្មែរជាច្រើនអង្គ។ ក្នុងនោះព្រះមហាក្សត្រដែលមានភាពលេចធ្លោជាងគេនៃការស្ថាបនាប្រាសាទព្រះវិហារនេះគឺ ព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២៕

ឃាត់ខ្លួនជនជាតិវៀតណាម២នាក់​ ក្រោយព្យាយាមរត់ពន្ធគ្រឿងញៀនឆ្លងដែន៧០០គីឡូក្រាម

0

កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន នៅចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងចំណុចខុនដូរផ្លាទីនីនបេ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនល្មើសចំនួន ២នាក់ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ៤៥ឆ្នាំ និងឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcS3OmVncxs0WE0ZBeW5W4XCCvXUkqMs6FKRCKndhwts3Il8UzApe_vghKucS3s7Mq53z66gXb3t_6Q8CdVn7bnUYGQUmhVSF-i6IMqulPwNjLWt9LrVuqH8EfLBaGgtfMRsWBOuVbBP3_8w1Mk1h2RSkIEbYD5WbWjdlRoB5O_EabEaHDnAEgp4y3Weg/s1280/8712b497218b0cb389592cbdd62bc59d.jpeg

នៅក្នុងប្រតិបត្តការនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន រកឃើញមាន មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ក្រាម (ជិត៦០០គីឡូក្រាម), អ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ក្រាម (ជិត៥០គីឡូក្រាម), កេតាមីន (KETAMINE) ទម្ងន់ ៧ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ឆា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhauY5z_nrdDVkhfvHY06ypEO9bGyDFbxd874rtU2giLQHAEHEqASP20aYzOma0gtLIt8pu1D1ajLCB9Lo7CvlSbpylg3LT2PXQOffd8P9Q3aEB3Wjg9lWFhq3epNiS1cJug5kqEFL9bq-dqMtzh0bifSJbJmDejs1Err4_t3iZcAy1GqRGEj1Zru_ttKw/s1280/2937c329f2fb024c56632582e87f0c05.jpeg

ក្រោយការចាប់ខ្លួន ជនល្មើសទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZrQNkQcppNETG8qLZdQtFa3cd4MzhceizB9f_6P3lPuCU-qTKU_2mIvlH5QFcmp9afln-zwlPH6ufOUdFNu_A5YuztW8wHh8l_GvxLrozfbnFqQSy760Gg7xN7jsQ1WVHp6yQw0xyamWM8-wSvKoem1r2iuQA07W-fyXbvQzusQcJo_dUohGBoLfMpnE/s1280/1439ee96039aba63e26dd637cf51f844.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWn5SLx-8BLPhsVNhyphenhyphenwf-SsMvTEW0sRwrz3cVBShYdo4C2K9e7BYnDfUwIYLvhbeKRM142Nu2mjhZwb4bPDh0aXi8bE8PCcxZlVSeEmlCzMSRjcrFC7htvwfLiJ1Ef8h-c-pkweyjT5-qcyA1NZsCqFhMjuLN6ZOAZa4hA6W5lRhUjxNgV6V0DD43r_So/s1280/07dc9d37d66a099bcf11647130efe7f5.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbLTJrvribiCxzspqmqpxTsI3-3GxqEGRB11RPL0d05G-TMJyodrqrX335LOm9US4Vh9zRNZpMdRUBh7EHsSWVg_TUsGKtr95LnoebaKPKaF_LuV3H5c7bPne3lf2U6gR1DX7hX-RiDu57H4jFRT0HXXkuwO2oGjrVXnUG07LSzcJCGzfhC28f5kjxAT8/s1280/3a2569385b78b595104f5a79260faaa5.jpeg

 

ភ្ញៀវទេសចររិះ.គន់ឈូងសមុទ្រ Ha Long និងកោះ Cat Ba ថាពោរពេញទៅដោយសំរាម

0

វៀតណាម៖ កាលពីពេលថ្មីៗនេះ បើយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិជាច្រើនបានរិះ.គន់ឈូងសមុទ្រ Ha Long និងកោះ Cat Ba Island របស់វៀតណាម ថាពោរពេញទៅដោយសំរាមចាប់តាំងពីដើមឆ្នាំមក ដែលធ្វើឱ្យអ្នកទេសចរសោកស្ដាយ និងផ្តល់យោបល់ដើម្បីដោះស្រាយបញ្ហា។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នកទេសចរជនជាតិស្វីសម្នាក់ឈ្មោះ Alex Brauwalder បានសម្តែងការខកចិត្ត ដោយសារតែគាត់តែងតែឃើញសំរាមក្នុងអំឡុងពេលដំណើរកម្សាន្តរបស់គាត់នៅឈូងសមុទ្រ Ha Long – Lan Ha Bay និង Cat Ba កាលពីពាក់កណ្តាលខែកុម្ភៈ ដែលធ្វើឱ្យគាត់មិនហ៊ានចូលរួមនៅក្នុងបទពិសោធន៍ហែលទឹកនៅឈូងសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoISARn8pgfZ9ioZy5gabRKs9XnZ9JtatiXhdalR6ccNzmmrQWfVzxnbVBWQnAUJ7IQ6qAstrUIoX8iu6fmT1a484OSXBzPTTSGanNkc6zHmDdsp-BXkFvY0P0vSh_NvAYW7TLzlWdEsX1Xdqs4ZmUtjMAmVi7K_JsVpRB0iqdvGtx8iCbkFghoKBQ-R0/s640/276466_rac.jpg

Patricia Mayerhofer ភ្ញៀវទេសចរណ៍ជនជាតិអូស្ត្រាលីដែលមកទស្សនាឈូងសមុទ្រ Ha Long ក៏បានអធិប្បាយដែរថា តំបន់នេះទទួលស្គាល់ដោយអង្គការយូណេស្កូជាបេតិកភណ្ឌពិភពលោកដ៏ស្រស់ស្អាត ប៉ុន្តែពេលទៅលេងគឺប្រៀបដូចជាសមុទ្រសំរាម។ Patricia បានបន្តទៀតថា «ខ្ញុំឃើញថា វៀតណាមពិតជាមិនខ្វល់ពីបញ្ហាបរិស្ថានទេ។ រីឯ Ged Kelly អ្នកទេសចរជនជាតិអង់គ្លេសក៏បានចែករំលែកបទពិសោធន៍ស្រដៀងគ្នានេះដែរ ដោយនាងបាននិយាយថា ពេលជិះទូកកាយ៉ាក់រយៈពេល ២០ នាទីនៅរសៀលថ្ងៃទី ៤ ខែមីនា គឺនាងបានឃើញ “ដបប្លាស្ទិករាប់មិនអស់ កំប៉ុង ស្រោមដៃ សូម្បីតែកៅអីការិយាល័យក៏អណ្តែតនៅលើទឹកផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLTeqf_2_jZ-ppcjGIxJbkQ9vmnAWNAwlJx050O2qm7vEsz6zAi3Lkf7Us4Q2Q7fnuL6ARkZ_MYF5eOS38lECsFSwjKyA7aJnEHbty4tVpMozwfTmeEhYfhkGXdKTevjNmfyb9azsIEUiw6PuQxRkydYcZQGAeisl4AYm99lOTLrypJFFXRM8Zy5Rkr5A/s1240/2095248.jpg

បើយោងតាមការស្រាវជ្រាវរបស់អ្នកយកព័ត៌មាន បានឱ្យដឹងថា សំរាមនៅតំបន់ Ha Long – Lan Ha Bay នឹងលេចឡើងជារៀងរាល់ឆ្នាំនៅចន្លោះខែកញ្ញា ដល់ខែឧសភា ដែលជារដូវទេសចរណ៍អន្តរជាតិមកកម្សាន្ត។ នៅខែកញ្ញាឆ្នាំ ២០២៣ នៅពេលដែលការទទួលស្គាល់តំបន់ប្រជុំកោះ Ha Long – Cat Ba ជាតំបន់បេតិកភណ្ឌពិភពលោក គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្រោមការដឹកនាំរបស់ UNESCO ក៏បានសម្តែងការព្រួយបារម្ភអំពីបញ្ហាបំពុលនៅតំបន់បេតិកភណ្ឌនេះ ហើយក៏បានអំពាវនាវឱ្យវៀតណាមពង្រឹងវិធានការដើម្បីដោះស្រាយបញ្ហានេះផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKpydDDIgitTW74uAv6kuGoMNap3dtq38EIiJuSBSx9Nk_S8vDdYFn5HJsGOeP8vQeLLUPJJ35_zGv_NzHiya6rCaBkCg3hSZQub_B_TtM1ua6SeJlIIO1LfZR_WVVKxarOdafxOZGop_GZrYCJDrr36-oyHYuJdLnhaZjQ2-qlYw8tt8SloXvoD3OZw/s1000/20180627_142641.jpg

    បច្ចុប្បន្នរដ្ឋាភិបាលវៀតណាមបានកំពុងដោះស្រាយបញ្ហានេះហើយ ដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទេសចរ ក៏ដូចជាជីវិតសត្វនៅក្នុងសមុទ្រ។ ទោះជាយ៉ាងណា អ្នកគ្រប់គ្រងឈូងសមុទ្រ Ha Long បាននិយាយថា ពួកគេបានសម្អាតសំរាមចេញពីសមុទ្រជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ហានេះនៅតែកើតឡើងជាញឹកញាប់ ដោយសារសកម្មភាពរបស់មនុស្ស ក៏ដូចជាកត្តាអាកាសធាតុអ័ព្ទ សើម និងគ្មានខ្យល់ ដែលបណ្តាលឱ្យសំរាមអណ្តែតត្រូវបានប្រមូលផ្តុំច្រើនទៅៗ។ អ្នកគ្រប់គ្រងឈូងសមុទ្ររូបនេះបានបន្តទៀតថា ពួកគេបារម្ភថា តំបន់បេតិកភណ្ឌពិភពលោកនេះ អាចនឹងត្រូវបាត់បង់តំណែងដោយសារសំរាមនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYgIy-aEXUDBkidTWRstMpru6TrXCGp3RSSWQzR1qFChtL_k561NnULuBpRHB5_DniG_NywJ58vIiAngCVGCyFcJMqOMZ5VPdE_HYub8etYbLogY69b-0hQ_yQaq4aT7U9fWLpB3uCnsfIOLhWRyE_Peo_sLYgoeNowJTqpUSNusUsqkTTxqZIkBO1uX0/s1060/waste-5-1681017503.jpg

មានជនឆ្លៀតឱកាសបែបនេះទើបធ្វើឱ្យហ្វេន ជី ដេវីត និងហ្វេន វណ្ណដា ចេះតែឈ្លោះប្រកែកគ្នាមិនចប់

0

ជឿជាក់ថាអ្នកមួយចំនួនធំជ្រាបមកហើយ ហ្វេនៗមួយចំនួនរបស់តារាចម្រៀងរ៉េបល្បីឈ្មោះទាំងពីររូបគឺ ជី ដេវីត និង វណ្ណដា តែងតែបង្កសង្គ្រាមពាក្យសម្តីនៅលើបណ្តាញសង្គមមិនចេះចប់។ ការពិតទៅក៏មានអ្នកខ្លះដែលបញ្ចេញមតិយោបល់ដៀមដាលពីម្ខាងទៅម្ខាងនាំឱ្យកំហឹងឆេះឡើងមិនមែនកើតឡើងពីហ្វេនៗរបស់អ្នកទាំងពីរទាំងស្រុងនោះទេ ប៉ុន្តែមានជនឆ្លៀតឱកាសចង់ឱ្យហ្វេនៗទាំងសងខាងឈ្លោះប្រកែកគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhik2ZDUZW_NzQ7DE4ItwuX2dGnsgfAwrS8eRSvkaUYrxRYft-nZvc9Vfnh2yl-frhtenPIsntNmQYdUoL9fUO-wl-NHiqFMsc1Xzc8aUwAteIRhyphenhyphenv77rNLFkc9cfcM_iHox9v_jstjZQaLl5GTegxdu0ydKru5CcBQEAYV8N-KzBtHlQX1c_lsMXWwTPo/s1280/photo_2024-03-21_16-57-39.jpg

ថ្មីៗនេះ ជី ដេវីត បានបង្ហើបចង្វាក់ភ្លេងបទសម្រាប់ចូលឆ្នាំទុកឱ្យហ្វេនៗរាំកម្សាន្តបន្ទាប់ពីខកខានធ្វើបទចូលឆ្នាំខ្មែរជាច្រើនឆ្នាំ។ ការបង្ហើបចង្វាក់ភ្លេងពីសំណាក ជី ដេវីត ធ្វើឱ្យហ្វេនៗត្រេកអរព្រាតចង់ឱ្យលោកទម្លាក់បទឆាប់ៗ។ តាមរយៈស្នាដៃរបស់តារាចម្រៀងរូបនេះផលិតក្នុងឱកាសចូលឆ្នាំខ្មែរដែលមានការរាំលេងកម្សាន្តមិនចេះជិនណាយគឺបទ «រាំញីកែងជើង» «រាំពាក់ម៉ាស់» និងបទជាច្រើនទៀតក្នុងពេលលោកនៅផលិតកម្មរស្មីហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC_pHqdZfVTjwvdlPloFKds-MIgieWqgMqCNzwKM0j2RmLVZ-HNpUtCk-L3OLrsxpmucAx9GLKr6Bu-RUUtMUmyXrxc6mwtQAO9ZL4SOVQewNEO6ENWS24TDthNt-QzdZ1j4cSoe-Aqqcq-F0ky7BmZ2R38t-RwcMjYj5jTCs8dbQ4Iv1g_YG5jPWFwpg/s1080/photo_2024-03-21_16-56-30.jpg

ទន្ទឹមនឹងឆ្នាំ២០២៤ ជី ដេវីត មានបទសម្រាប់ចូលឆ្នាំ ស្រាប់តែមានជនឆ្លៀតឱកាសអ្នកបង្កើតផេកថ្មីមួយចំនួនមិនគិតពីសីលធម៌ យកភ្លេងដែលលោកបង្ហើបក្នុងការ Live មកភ្ជាប់ជាមួយខម្មិនក្នុងន័យផ្លែផ្កាឱ្យហ្វេន វណ្ណដា ហាមមិនឱ្យរាំបទថ្មីរបស់ ជី ដេវីត។ ជនឆ្លៀតឱកាស បានសរសេរថា «កម្មស្និទ្ធផ្តាច់មុខរបស់ហ្វេន ជី ដេវីត ខាងនោះហាមរាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjtkzd-oHEw8aWKC6LfmlCWqfq0GPzXvNX-SfszutJU-CWn-0PNSJNDrnW6oXX2q3k39-SouQ5Vf3oDnvzq0_nVaYdC_uKdfBB8tGXFNvgBu0_673uUUpHR592NyHgg4sg6dePwiC4r4XMyYBUKOhszLceAR5mghTZk6gudXjMZsuon0RSK4aVwSGP3MI/s960/photo_2024-03-21_16-56-29.jpg

ការសរសេរភ្ជាប់មកបែបនេះបានឱ្យ ហ្វេន ជី ដេវីត មិនពេញចិត្តយ៉ាងខ្លាំងថែមទាំងស្នើឱ្យម្ចាស់ផេកកែតម្រូវ ខ្លឹមសាររបស់ខ្លួនវិញ ព្រោះហ្វេនពិតប្រាកដគេមិនធ្វើឱ្យហ្វេនអ្នកដទៃមកជេរអាយដលខ្លួននោះទេ។ ការប្រើ Caption បែបនេះក៏ធ្វើឱ្យហ្វេនៗរបស់ វណ្ណដា បញ្ចេញមតិប្រតិកម្មដូចគ្នា។https://static.hiphopdx.com/2023/01/vannda-2023-advice-1200x675.jpg

នេះជាផ្នែកតូចមួយនាសម័យឌីជីថលដែលមានជនឆ្លៀតឱកាសខិលខូចបង្កើតផេកថ្មីហើយធ្វើទង្វើបែបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមឱ្យស្គាល់ផេករបស់ខ្លួនបានច្រើនដោយមិនគិតពីសីលធម៌។ ការឈ្លោះទាស់ទែងពីហ្វេនៗមួយចំនួនរបស់ ជី ដេវីត និង វណ្ណដា ដែលកើតមានឡើងនៅលើបណ្តាញសង្គមមិនចេះចប់នេះក៏អាចដោយសារតែជនឆ្លៀតឱកាសនេះបង្កព្យុះភ្លៀងមិនមែនជាហ្វេនអ្នកណាទាំងអស់ តែចាក់ឱ្យហ្វេនៗសងខាងឈ្លោះគ្នា៕

ដំណឹងល្អសម្រាប់អ្នកផ្គត់ផ្គង់ជីកសិកម្ម! ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ត្រូវការទិញជីច្រើនប្រភេទ ក្នុងបរិមាណដ៏ច្រើន

0

យោងតាមសេចក្តីប្រកាសជូនដំណឹងជាសាធារណៈតាមរយៈបណ្តាញសង្គម ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ត្រូវការទិញជី ក្នុងបរិមាណច្រើនជាប្រចាំ តាមរយៈរូបភាពការដេញថ្លៃជាសាធារណៈ នូវប្រភេទជី៖ ជីUrê (N:46%) ជីផូស្វាត (P2O5: 15%) ជីKali (K2O: 60%) ដូចច្នេះហើយ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុនផ្គត់ផ្គង់ជី ដែលមានប្រភេទដូចបានរៀបរាប់ខាងលើ អាចដាក់ពាក្យដេញថ្លៃ នៅតាមទីតាំង និងកាលបរិច្ឆេទដូចសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅខាងក្រោមនេះ។

ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់ សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជី ទាំងអស់ អោយ បាន ជ្រាប ថា៖ ក្រុមហ៊ុនយើងខ្ញុំមានតម្រូវការប្រើប្រាស់ជីសម្រាប់ផែនការផលិតអាជីវកម្មឆ្នាំ២០២៤ ដែលមានបរិមាណ៖ ជីUrê (N:46%): 448,00តោន ជីផូស្វាត (P2O5: 15%): 638,00តោន ជីKali (K2O: 60%): 344,00តោន។ រូបភាពទិញគឺដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់។ ពេលវេលាប្រគល់ទទួលទំនិញតាម ផែនការ គឺចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

សាធារណជន និង ក្រុមហ៊ុន អាជីវកម្ម ផ្គត់ផ្គង់ជី ទាំង អស់មានបំណងដេញថ្លៃសូមដាក់ពាក្យ ដេញ ថ្លៃ ចាប់ ពី ម៉ោង៧ព្រឹកថ្ងៃទី២៥ ខែមីនា រហូតដល់ ម៉ោង១៥ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤ រៀងរាល់ ម៉ោង ធ្វើការ ឬទំនាក់ទំនងមកអាសយដ្ឋាន៖ ភូមិមួយ ឃុំ ឡា មីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn និង ពត៌មាន លំអិត សូមទំនាក់ទំនង តាម ទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5brjXRK4BHem18386M-fqEVPLQONATJPLv7nXfazMYo2gmMriXVumTJ1m3Gc129S4eRDWmPgYi09fTdcD5ABi9DBjW3wNpFSSWzQrt7cdq9S-O5e8d7z3IoGFpUST1ybzNxwf0I9inLKG9A8ktjvfv_iHqI02FbGhZqpCwZYv1iu5VNVJDF8SDCTel34/s529/Screenshot%202024-03-22%20114736.png