ធ្វើអ្វីក៏ទើស ខំសាងល្អយ៉ាងណានៅតែមានអ្នករិះគន់ ទេព បូព្រឹក្ស ហាក់ដូចជាបាក់ស្បាតពោលទាំងអន់ចិត្តចង់ដើរចេញពីកន្លែងដែលគេមិនឱ្យតម្លៃ។ ជុំវិញការចោទប្រកាន់ដែលថាយកវប្បធម៌មកធ្វើអាជីវកម្ម ទេព បូព្រឹក្ស បានបបួលអ្នកចោទនោះមកស្បថជាមួយគ្នាខណៈអ្នកនៅក្នុងចង្កោមសិល្បៈ និងអ្នកគាំទ្រ ចេញមុខគាំទ្រនិងការពារ ទេព បូព្រឹក្ស។
.png)
នៅថ្ងៃទី៣ មីនា នេះ តារាចម្រៀង ទេព បូព្រឹក្ស បានចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួនថា «បើកន្លែងហ្នឹងមិនត្រូវការខ្ញុំ ខ្ញុំដើរចេញ ខ្ញុំដឹងថាគ្មានខ្ញុំក៏មិនអីដែរ គ្រាន់តែបេះដូងនេះ អារម្មណ៍និងការដឹងគុណតែងប្រាប់ថា យើងជាខ្មែរវប្បធម៌របស់យើងបើយើងមិនធ្វើអានឹងរឿងយើង តើយើងសុខចិត្ត ឈរមើលដែរអី ខ្ញុំនៅតែនិយាយដដែល ហ៊ានស្បថជាមួយខ្ញុំទេ»។

ម្ចាស់បទ«ទេវរាជ» បានសរសេរទៀតថា អ្វីដែលនាងធ្វើគឺមិនដែលចង់កេងចំណេះអ្វីទេនាងស្រលាញ់ណាស់ឱ្យតម្លៃណាស់ ខំធ្វើណាស់ ហេតុអ្វីបង្កាច់បង្ខូចខ្ញុំទាំងរស់ ហ៊ានមកស្បតជាមួយនាងទេ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្របន្តការផ្តល់កម្លាំងចិត្តយ៉ាងរឹងមាំនិងចេញមុខការពារ ទេព បូព្រឹក្ស ពោលទាំងអន់ចិត្តថានាងគួរតែបន្តឬបញ្ឈប់ត្រឹមនេះពីព្រោះការខិតខំរបស់នាងត្រូវបានគេលាបពណ៌មិនឱ្យតម្លៃថានាងបន្ទាបតម្លៃវប្បធម៌ រកស៊ីលើវប្បធម៌។

ជុំវិញការចោទប្រកាន់ទៅលើ ទេព បូព្រឹក្ស ជី ដេវីត ដែលជាស្វាមីក៏បានចេញមុខការពារភរិយាផងដែរដោយបានរៀបរាប់ពីទឹកចិត្តបរិសុទ្ធនិងការខិតខំប្រឹងប្រែងលើកស្ទួយវប្បធម៌របស់ពួកគេទាំងនៅលើឆាកជាតិនិងអន្តរជាតិ។ អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែចង់ដឹងចង់ឃើញនោះ ជី ដេវីត បានបង្ហើបថាមានអ្នកចាក់រុកទៅកាន់ខាងលើថាពួកគេប្រើប្រាស់សិល្បៈបុរាណរាំអម និង រាំពីក្រោយសម័យ និងប្រើប្រាស់សិល្បៈបុរាណជាសហសម័យដើម្បីធ្វើជាអាជីវកម្មប្រម៉ូតផលិតផលឱ្យ Sponsor។ 
រឿងរ៉ាវចោទប្រកាន់មានអ្នកអង្គុយចាំតែរិះគន់ប្តីប្រពន្ធមួយគូនេះ អ្នកសិល្បៈជាច្រើនរួមទាំងអ្នកគាំទ្របានចេញមុខការពារនិងលើកទឹកចិត្តមកកាន់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ផងដែរ។.png)
មែនទែនទៅ ទេព បូព្រឹក្ស ពុំមែនប្រើវប្បធម៌លាយសម័យនៅពេលធ្វើជាតារាចម្រៀងឯករាជ្យនោះទេគឺនាងមានភាពច្នៃប្រឌិតរួមបញ្ជូលសិល្បៈបែបនេះតាំងពីនៅផលិតកម្មរស្មីហង្សមាសមកម្ល៉េះហើយជាញឹកញយតារាចម្រៀងរូបនេះតែងតែទទួលបានមតិរិះគន់តែនាងពុំដែលចុះចាញ់ឡើយ៕










