Home ព័ត៌មានជាតិ ផែនការរៀបចំ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញរងមតិប្រតិកម្មចម្រុះពីសាធារណជន

ផែនការរៀបចំ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញរងមតិប្រតិកម្មចម្រុះពីសាធារណជន

47
0

តើបងប្អូនយល់ឃើញបែបណា? ក្រោយពីមានការផ្សព្វផ្សាយថា កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលជាកម្មវិធីកម្សាន្តដ៏អធិកអធមមួយនៅរាជធានីភ្នំពេញដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ព័ត៌មាននេះក៏ស្រាប់តែប្រែក្លាយជាប្រធានបទវែកវែកនៅលើបណ្ដាញសង្គម ដោយមានទាំងមតិស្រប និងមតិផ្ទុយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjafQ6KZm-uQpH9AI7cX1tTzh1MizxyNexl3g1xbLzRog2NtMMejfaMJf04TBQPQs7-jUIj6bASoP5BXCY9M6n6jzTXPMXReyd2nh2NSxPcABP2bazZpcHx_HQ1ciHftMC6GGOlOhH97vYR0n0rEcliEBxhxk9XJbvc2rahnr3guVNkGGZtm6RyOZetIG4A/s1016/photo_2026-03-03_09-47-43%20(2).jpg
យោងតាមប្រសាសន៍របស់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ នឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍«នគរសង្រ្កាន្ត»ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជនមួយចំនួន នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZylCAqOivFM5mDpa8_slHFp9awmvpzWAivgGVt344yBGSYqvW7XOt7W8Xud_IYWV0dtSBxW4gxG4S3VFDBLwz4e2D8S4uMZGvi7AJ_gI0UuROON-mGFk6i5FySg-sy8_DxLg_CuvF7N9KcSWZiI7U2WU4sVDkfXJ4bmAmWybmj694-MAYPjPdZuXAPO9S/s750/photo_2026-03-03_09-47-43.jpg

ប្រធានបទនៃការរៀបចំកម្មវិធី «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញនេះត្រូវបានគេនិយាយដល់កាន់តែច្រើនឡើងនៅពេលដែលមនុស្សមួយចំនួនបានបង្ហាញការយល់ឃើញផ្ទុយរបស់ពួកគេចំពោះគម្រោងនេះថា ក្នុងកាលទេសៈនេះ កម្ពុជាយើងមិនគួររៀបចំកម្មវិធីកម្សាន្តសប្បាយនោះទេ ដ្បិតបញ្ហាព្រំដែនដែលថៃឈ្លានពាននៅតែជាបញ្ហាមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ហើយមានបងប្អូនភៀសសឹករាប់ម៉ឺននាក់ទៀតកំពុងរងទុក្ខវេទនា បាត់បង់ដីធ្លីផ្ទះសម្បែង និងរស់នៅយ៉ាងលំបាកលំបិនក្នុងជំរុំភៀសសឹក។ ក្រុមអ្នកដែលមិនយល់ស្របទាំងនោះបានបន្តទៀតថា៖ រាជរដ្ឋាភិបាលគួរតែចំណាយប្រាក់ទៅលើការឧត្ថម្ភដល់ទាហានជួរមុខ និងវិស័យការពារជាតិវិញវាប្រសើរជាជាងការរៀបចំកម្មវិធីដែលគ្មានប្រយោជន៍ចំពេលដែលប្រទេសកំពុងទទួលរងនូវការឈឺចាប់ដោយសារការឈ្លានពានពីប្រទេសជិតខាងបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdnO0M1M3oUef9WCCK0a0hEdBnwidZLkPrxQ-9MmNl1ibAKP8WTMrL_oFhEOEm8uUXzq6FM8j4S4x0OILMRPZ646jW15WqLcN64r8rD_3M2uYXudw9vYbHHCkPF3h-ptHSX7zH-VIPXjEz6GBeGT64dMIjHUOeXHNPc-CLq17VLfjqs93U4SJK32IhWd-J/s1024/photo_2026-03-03_09-47-44.jpg
ទោះជាយ៉ាងណា ការរិះគ.ន់និងការប្រឆាំងមិនឲ្យរៀបចំកម្មវិធីសង្រ្កាន្តដូចខាងលើមិនទទួលបានការយល់ស្របទាំងស្រុងនោះទេ ដោយមានមនុស្សជាច្រើនផ្សេងទៀតលើកឡើងថា៖ កម្មវិធីបុណ្យចូលឆ្នាំថ្មី ឬ សង្រ្កាន្ត គឺជាពេលវេលាដ៏សំខាន់សម្រាប់ការជួបជុំរីករាយ និងទាក់ទាញភ្ញៀវទេសចរ ព្រោះបើទោះជាមានបញ្ហាសង្រ្គា.មប៉ុន្តែសេដ្ឋកិច្ចជាតិគឺនៅតែត្រូវដើរទៅមុខ។ មួយវិញទៀតបើតាមការចុះផ្សាយរបស់សារព័ត៌មាន ប្រទេសជិតខាងដែលជាអ្នកបង្កសង្រ្គាមជាមួយយើង គេបានប្រកូកប្រកាសនាពេលថ្មីៗនេះថា នៅថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ប្រទេសគេនឹងមានការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន និងត្រៀមលក្ខណៈរួចស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Wy3_CC7lFZkVTl5aQLn310F1CzPXFJ_yr6ZTmvU2RXeU4BCJAooAwjepbNDTLtl-6894NzSjW_UiwANBVSMhxYGzidyeCZrfOFbCdNPfmgubI74B1WKBFsVbq4MXRDQKIXehXZa8Tj2cfGeoEoK2z75-IXQrkwmC2WXThddb1AXmfG0fG-WrorX553Xw/s900/photo_2026-03-03_09-47-45.jpg

តាមមតិនេះ ប្រសិនបើកម្ពុជាយើងកាត់បន្ថយ ឬផ្អាកការរៀបចំកម្មវិធីសង្រ្កាននៅក្នុងឆ្នាំនេះដោយសារបញ្ហាព្រំដែន នោះកម្ពុជានឹងខាតបង់នូវចំណូលយ៉ាងច្រើនពីវិស័យទេសចរណ៍ ខណៈមួយឆ្នាំៗវិស័យនេះបានផ្ដល់នូវចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសនៅរដូវកាលបុណ្យទានបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9w_AWkyAlAjgQ-vH3KwIgqXzIOGcRNedGv4uR_4pvQgC16fFhHSxDz1bQdEMsElO28yq1BaJ3cm2vBEgWORSS12gGbRgB6OhA_i8KYDVqPzVrQ5V4898QE1_JrcB1DbVb2MoE69XFOLyUU0MluT-0XSFuMfWSy95lhjb0fYJ4bHN6H2Y9pdS5vftGXICp/s1280/photo_2026-03-03_09-47-46.jpg

ទាំងនេះគឺជាការដកស្រង់នូវពាក្យសម្ដីនិងមតិយោបល់ដែលបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមបានជជែកវែកញែកគ្នាជុំវិញថាតើប្រទេសកម្ពុជាយើងឆ្នាំនេះ គួររៀបចំកម្មវិធីកម្សាន្តសប្បាយដើម្បីអបអរសាទរឆ្នាំថ្មីដែរឬអត់ ប្រសិនបើភាពតានតឹងនិងបញ្ហារបស់បងប្អូនដែលរស់នៅតាមព្រំដែនមិនទាន់ត្រូវបានដោះស្រាយចប់បែបនេះ។ ចុះចំពោះបងប្អូនវិញតើមានការយល់ឃើញយ៉ាងណាដែរ?