Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz និងព្រមានបា.ញ់កំទេ.ច នាវាទាំងអស់ដែលហ៊ានឆ្លងកាត់ តើវាជាកំហុសឬ? តើវិបត្តិមួយនេះនឹងធ្វើឱ្យ​តម្លៃប្រេងឆៅលើពិភពលោកហក់ឡើងខ្ពស់អូសបន្លាយយូរដល់កម្រិតណា?

អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz និងព្រមានបា.ញ់កំទេ.ច នាវាទាំងអស់ដែលហ៊ានឆ្លងកាត់ តើវាជាកំហុសឬ? តើវិបត្តិមួយនេះនឹងធ្វើឱ្យ​តម្លៃប្រេងឆៅលើពិភពលោកហក់ឡើងខ្ពស់អូសបន្លាយយូរដល់កម្រិតណា?

11
0

ប្រតិបត្តិការវាយប្រ.ហារលើអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងទ្រង់ទ្រាយធំកំពុងតែធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការរីករាលដាលនៃភ្លើងសង្គ្រា.មនៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយស្ថានការណ៍នេះក៏បង្កផលប៉ះពាល់ខ្លាំងផងដែរទៅលើការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញឆ្លងតាមច្រកសមុទ្រ Hormuz គឺជាច្រកចេញចូលដ៏សំខាន់លើពិភពលោក ។ វាជាសុបិនអាក្រក់សម្រាប់សេដ្ឋកិច្ចពិភពលោកដែលធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់ បើស្ថានការណ៍តានតឹងអូសបន្លាយនឹងបង្កជាវិបត្តិថាមពលមិនធ្លាប់មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj72RMW8eg_enSJ9ozmrFUWxxi08fZnPjWrJqE0BHe62LHPGe-xAXiLagtMSU08m7WmxDkkM_7cDjanRlIoqdw9HxykUdQCeR9fB9vsqGoW692g5xc-e3HXkdV0wcXVVExdVKOnyfbSCnG9QYl4TrBk6QXRvnFrGqa9ArrMqhhaaWibpx11EdOy1ZjEc9bT/s1080/photo_2026-03-03_08-52-44%20(2).jpg

តាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ច្រកសមុទ្រ Hormuz ត្រូវបានបិទមិនឱ្យនាវាទាំងអស់ឆ្លងកាត់ ហើយអ៊ីរ៉ង់នឹងបា.ញ់កំទេចនាវាណាដែលព្យាយាមបើកបរតាមច្រកសមុទ្រ ។ នេះជាការព្រមានខ្លាំងបំផុតរបស់អ៊ីរ៉ង់ បន្ទាប់ពីកាលពីថ្ងៃទី២៨ ខែកុម្ភៈ អ៊ីរ៉ង់បានជូនដំណឹងទៅកាន់នាវាទាំងអស់ថា នឹងបិទច្រកសមុទ្រ Hormuz ខណៈច្រកនេះគឺជាផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈដ៏សំខាន់មួយក្នុងចំណោមច្រកដឹកជញ្ជូនទាំង៥លើពិភពលោក ។

ទីប្រឹក្សាជាន់ខ្ពស់របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ លោក Ibrahim Jabari និយាយថា ច្រកសមុទ្រ Hormuz ត្រូវបានបិទហើយ ប្រសិនបើនាវាណាហ៊ានបើកបរឆ្លងកាត់ច្រកសមុទ្រនេះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងកងកម្លាំងនាវារបស់យើងនឹងបាញ់នាវានោះឱ្យឆេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzU0EWTKZTQTo74EzD1LVi-6N1wx65OdwdzwROp5x_rT_u8JdL0Fcr0g2ixICT5CU2t6GbjDePm3TXQo4vQZ5RNmSCSwKelMdnxmZAAjAJPtwrpwPL2jqMwLPz7OE-TeBV-rigWF65rcWRmzAe8rnrKagNEkqztWh_U0dLPWeqoelOJW6isD-sOanJ0J-B/s1200/photo_2026-03-03_08-52-44.jpg

ការបិទច្រកសមុទ្រដោយសារសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកប្រតិបត្តិការកងទ័ពវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីផ្តួលរំលំរបបដឹកនាំទីក្រុងតេហេរ៉ង់ ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ជំរុញឱ្យពលរដ្ឋអ៊ីរ៉ង់ក្រោកឈរឡើងបណ្តេញមេដឹកនាំសាសនាគ្រប់គ្រងប្រទេស ។ រីឯអ៊ីរ៉ង់បានសងសឹកវិញដោយការបាញ់មីស៊ីលទៅកាន់ប្រទេសនៅឈូងសមុទ្រអារ៉ាប់ដែលមានមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក រួមមាន ៖ កាតា គុយវ៉ែត និងបារ៉ែន ព្រមទាំងផ្លោងមីស៊ីលទៅកាន់អេមីរ៉ាត់អារ៉ាប់រួម, អារ៉ាប៊ីសាអូឌីត និងអូម៉ង់ ។

អ៊ីរ៉ង់បានព្រមានបិទច្រកសមុទ្រ Hormuz ជាច្រើនឆ្នាំហើយ ដែលការបិទច្រកសមុទ្រលើកនេះបណ្តាលឱ្យប៉ះពាល់ទីផ្សារប្រេងពិភពលោក ដោយសារអ៊ីរ៉ង់ផ្ទុះសង្គ្រាមជាមួយសត្រូវចាស់ គឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ ពិភពលោកបារម្ភពីសង្គ្រាមនឹងផ្ទុះឡើងកាន់តែខ្លាំងប៉ះពាល់ការផ្គត់ផ្គង់ថាមពល និងបំផ្លាញស្ថិរភាពក្នុងតំបន់ ព្រមទាំងជំរុញឱ្យតម្លៃប្រេងឆៅកើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHjR_Rj0M80AzFNtoU4eeTFtqhMI2-xZddB47JED2cmpuyg1N0BRmnGoZ4ck42gRMe__ENIxVdrmflqTgN9Qac7CmNjP0xAIIJrGwDFSYIoq5fUOSOolZNOVQ1EtvLkOom8QqewIvlKHl1s6bH0YAsUQMDw7OOny-wi8_SV1riVJANvvbITdzFDVIj9Ri-/s920/photo_2026-03-03_08-52-43%20(2).jpg

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz គឺជាច្រកនាំចេញប្រេងដ៏សំខាន់លើពិភពលោក ដែលភ្ជាប់ទៅនឹងប្រទេសផលិតប្រេងសំខាន់ៗនៅឈូងសមុទ្រអារ៉ាប់ រួមមាន ៖ អារ៉ាប៊ីសាអូឌីត, អ៊ីរ៉ង់, អ៊ីរ៉ាក់ និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងជាកន្លែងតភ្ជាប់រវាងឈូងសមុទ្រពែរ្ស (ឬឈូងសមុទ្រអារ៉ាប់) ជាមួយឈូងសមុទ្រអូម៉ង់ ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងវាយប្រហារអ៊ីរ៉ង់ ច្រកសមុទ្រនេះក៏ក្លាយជាប្រធានបទជជែកគ្នាម្តងទៀត ពីព្រោះវាជាដូចជាសរសៃឈាមសម្រាប់នាំចេញប្រេងឆៅ និងបញ្ជូនទំនិញសំខាន់ៗទៅក្រៅតំបន់ ។ ច្រកនេះជាប់ដែនដីអ៊ីរ៉ង់នៅផ្នែកខាងជើង និងជាប់អេមីរ៉ាតអារ៉ាប់រួម និងអូម៉ង់ នៅផ្នែកខាងត្បូង ហើយការជាប់គាំងច្រក Hormuz គឺជាសុបិនអាក្រក់សម្រាប់សេដ្ឋកិច្ចពិភពលោក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5hYd5Xxa2bkx4bP139jRSKnG65_DtLJXsIxWUxIXx8fYWppZpGstdKT98UWfsqib0TpJ1WPxTKYj47QpbxxARBmVsddUCrEJfVBoQhZ9g7pHbfsOmL0ETI8ti6IpYeInQ9DNiU3GPW42Eo-Qyh7aaaLA5gMHHMMHUujfCIoi-0Bhua7bYGvFXLnpBTL1R/s931/photo_2026-03-03_08-52-43.jpg