គម្របសៀវភៅធ្វើពីស្បែក.មនុស្សដែលរក្សាទុកក្នុងបណ្ណាល័យ Harvard ត្រូវបានកម្ទេចចោល
សហរដ្ឋអាមេរិក៖ គម្របសៀវភៅធ្វើពីស្បែក.មនុស្សក្នុងសតវត្សទី ១៩ ដែលរក្សាទុកក្នុងបណ្ណាល័យ Harvard អស់រយៈពេលជាច្រើនឆ្នាំ ឥឡូវនេះត្រូវបានគេដកចេញពីបណ្ណាល័យដើម្បីធ្វើការគោរពបូជា។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សាកលវិទ្យាល័យ Harvard ទើបតែប្រកាសដកគម្របសៀវភៅដែលធ្វើពីស្បែកមនុស្សចេញ បន្ទាប់ពីរក្សាទុកសៀវភៅនេះក្នុងបណ្ណាល័យអស់រយៈពេលជាច្រើនឆ្នាំ ដោយសៀវភៅនោះមានឈ្មោះថា Des Destinées de l’Ame (Destinies of the Soul)។
Destinies of the Soul គឺជាសៀវភៅដែលមានប្រវត្តិដ៏អាក្រក់បំផុតក្នុងចំណោមសៀវភៅប្រហែល ២០ លានក្បាលនៅក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យ Harvard ។ សៀវភៅនេះត្រូវបានដាក់តាំងក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ដែលនិយាយពីការតាំងសមាធិលើព្រលឹង និងជីវិតបន្ទាប់បន្សំ ដែលនិពន្ធដោយលោក Arsène Houssaye នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៨៨០។ អ្នកនិពន្ធ Arsène Houssaye ត្រូវបានគេដឹងថា ដំបូងឡើយ គាត់បានផ្តល់អំណោយសៀវភៅធ្វើពីស្បែកមនុស្សនេះទៅឱ្យមិត្តរបស់គាត់គឺវេជ្ជបណ្ឌិត Ludovic Bouland ដោយសៀវភៅនេះផលិតពីរាងកាយរបស់អ្នកជំងឺស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ដែលបានទទួលមរណភាពដោយមូលហេតុធម្មជាតិ។
បន្ទាប់មកលោកវេជ្ជបណ្ឌិតក៏បានយកសៀវភៅនេះទៅឱ្យសាកលវិទ្យាល័យ Harvard ដើម្បីដាក់តាំងក្នុងបណ្តាល័យ។ ទោះជាយ៉ាងណា បន្ទាប់ពីដាក់បង្ហាញអស់រយៈពេលជាច្រើនឆ្នាំសៀវភៅធ្វើពីស្បែកមនុស្សក៏ត្រូវបានដកចេញពីបណ្ណាល័យ ដោយសារក្រុមអ្នកកាសែត Needham បានអះអាងថា បណ្ណាល័យ Harvard បានគ្រប់គ្រងសៀវភៅនេះ យ៉ាងព្រៃផ្សៃ ជាការតាំងពិពណ៌ដែលទាក់ទាញចំណាប់អារម្មណ៍ នេះហាក់ដូចជាកំពុងបំពាន និងមើលងាយជនរងគ្រោះ។ មិនយូរប៉ុន្មានសាលាក៏បានទទួលស្គាល់ថាគម្របសៀវភៅរបស់ខ្លួនមិនបានបំពេញតាម “ស្តង់ដារសីលធម៌” ដោយពេលខ្លះប្រើពាក្យពេជ្រមិនសមរម្យដើម្បីផ្សព្វផ្សាយសៀវភៅនេះឱ្យគេចាប់អារម្មណ៍ ដែលវាហាក់ដូចជាកំពុងមើលងាយជនរងគ្រោះពិតមែន។
ហេតុនេះសាលាក៏សម្រចដកគម្របសៀវភៅចេញពីបណ្ណាល័យដើម្បីធ្វើការគោរពបូជាតាមរបៀបត្រឹមត្រូវ ដោយសាកសពត្រូវបានបញ្ចុះនៅប្រទេសបារាំង។ គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់សាលាឆ្នាំ ២០២២ បានឱ្យដឹងថា មានសំណល់មនុស្សច្រើនជាង ២០,០០០ នាក់នៅក្នុងបណ្ណាល័យ Harvard ចាប់ពីគ្រោងឆ្អឹងពេញលេញរហូតដល់សក់ បំណែកឆ្អឹងតូចៗ និងធ្មេញ។ ក្នុងចំណោមទាំងនេះ ប្រហែល ៦,៥០០ ជាជនជាតិដើមអាមេរិក ប្រជាជនក្នុងតំបន់ និងមនុស្ស ១៩ នាក់ជាជនជាតិដើមអាហ្រ្វិក ដែលគេជឿថាសុទ្ធតែជាជនរងគ្រោះនៃទាសភាព៕








សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖”សូមចូលរួមសប្បាយដោយទទួលខុសត្រូវ សុំកុំលេង ឬបង្កសកម្មភាពអ្វីដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ពិសេសកុំបើកបរ ហើយផឹកគ្រឿងស្រវឹង។ បើសិនសង្ក្រាន្តឆ្នាំនេះ អត់មានគ្រោះថ្នាក់ចរាចរណ៍ជាការល្អបំផុត។ ខេត្តមួយៗ បើយក សូចនាករគ្រោះថ្នាក់ចរាចរណ៍តិចបំផុតមកប្រកួតប្រជែងគ្នា ក៏ជាការល្អដែរ។ ហើយបើខេត្តណា អត់មានគ្រោះថ្នាក់ចរាចរណ៍ សូន្យ កត់ឱ្យសុក្រឹត គឺចាំមកទទួល… មានរង្វាន់ពីនាយករដ្ឋមន្ត្រីទៀត”។


នៅក្នុងរូបភាពដែល ហេង វិសាល បានបង្ហាញគឺបានបរិច្ចាគទឹកប្រាក់៥០០០ដុល្លារដល់មន្ទីរពេទ្យគន្ធបុផ្ផា និងទឹកប្រាក់ចំនួន៥០០០ដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ។ ទឹកចិត្តដ៏សប្បុរសនេះទស្សនិកជនពោលសរសើរមិនដាច់ពីមាត់ចំពោះគូស្វាមីភរិយាថ្មីថ្មោងនេះពិតជាបុគ្គលគំរូពិតៗនៅក្នុងសង្គមបង្ហាញរឿងល្អជាគំរូដល់បណ្តាអ្នកគាំទ្រ។



ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។ បើតាមលទ្ធផលពីក្រុមស្រាវជ្រាវហ្វូស៊ីល បានធ្វើកំណាយដី ជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ រកឃើញផូស៊ីលឈើប្រវែង៣.៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកផូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។
តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)៕















:max_bytes(150000):strip_icc()/ScreenShot2020-06-24at1.40.18PM-1b8c86ba075049e8bf153f60b47327bd.png)






