Home Blog Page 1131

តើគួរពាក់អាវពណ៌អ្វីពេលអាកាសធាតុក្តៅខ្លាំង និងចៀសវាងការដាច់សរសៃឈាមខួរក្បាល?

0

យើងបានជ្រាបហើយថា បច្ចុប្បន្ន អាកាសធាតុកាន់តែក្តៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យមនុស្សជាច្រើនប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល ។ អាកាសធាតុក្តៅខ្លាំងបានបណ្តាលឱ្យប៉ះពាល់សុខភាព និងជីវិតមនុស្សយ៉ាងខ្លាំង ហើយមនុស្សភាគច្រើនពុំជ្រាបថា ការជ្រើសរើសសម្លៀកបំពាក់ជារឿងសំខាន់ ជាពិសេស ការជ្រើសរើសពណ៌អាវ ដែលអាចជួយការពារគ្រោះថ្នាក់ពីអាកាសធាតុក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQzxyGxaFZF6rvAo10a0JL9TimNgFqO7A_rgRDdfCSZhNnWbL8wuR2IuqG9p5pLJH-KGQDZ4pBXApVUvchg8kmQoErUdQ1zleTFM08X2uuZ9_1B2xZusGJcX-b23p-tZYVUYmDynbPZEEY5j7bL-w28RuFgCTyZtuwHCGy9JeVFB45STFDRDJeTnxtchk/s840/FallLookBook-7736-840x560.jpg

លោក Toshiaki Ichinose ជាអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជាតិការស្រាវជ្រាវបរិស្ថានប្រទេសជប៉ុន បានយកអាវចំនួន៩ មកសាកល្បងជាមួយកំដៅថ្ងៃ ដែលអាវទាំងនេះផលិតពីសាច់ក្រណាត់ដូចគ្នា ប៉ុន្តែមានពណ៌ខុសគ្នា ។ លោក Toshiaki Ichinose ចង់ដឹងថា តើអាវមានពណ៌ខុសៗគ្នានេះ នឹងផ្ទុកកំដៅកម្រិតណា? ដូច្នេះ លោកបានយកអាវទាំង៩ពណ៌ មកតម្រៀបនៅកណ្តាលថ្ងៃ ចំនួន៥នាទី ក្នុងសីតុណ្ហភាព ៣០អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-FZd6SmJ_U2fEXJ8rB2GSO2ezfoxyLKWy_IjuRPskjNJ1uxnIMDAm4N1XwzDsknEuS7fDtG8cB7Dwe82Y9Z-3MovYsv-GQGw3mr8vSLEao10ZfjemZlM4p02DQW9GcS-bvNN1HnNbWjnBRFWzzkoAHmhuY2aE0AT3ZmkEvUKYX-M5kuf6of9GG5jnFN8/s1200/hot-shirts-1-1628848742.jpg

លោក Toshiaki Ichinose បានយកអាវមានពណ៌ផ្សេងៗគ្នាមកសាកល្បង ដូចជា ៖ ពណ៌ក្រហម, ស, ខៀវ, បៃតងចាស់, ប្រផេះ, ខ្មៅ, ស្វាយ, លឿង និងបៃតងខ្ចី ។ រីឯលទ្ធផលការសាកល្បងរកឃើញថា សីតុណ្ហភាពរបស់ផ្ទៃអាវបានផ្លាស់ប្តូរ ដូចជា ៖

-ពណ៌អាវដែលមានសីតុណ្ហភាពទាបបំផុត គឺពណ៌ស និងលឿង (មានសីតុណ្ហភាព ចាប់ពី៣០អង្សារសេ ទៅ៣៤អង្សារសេ)
-អាវមានសីតុណ្ហភាពខ្ពស់ជាងនេះបន្តិច គឺពណ៌ប្រផេះ, ក្រហម, ស្វាយ និងខៀវ
-អាវមានសីតុណ្ហភាពខ្ពស់ គឺពណ៌បៃតងស្រាល និងបៃតងចាស់
-អាវមានសីតុណ្ហភាពខ្ពស់បំផុត គឺពណ៌ខ្មៅ (មានសីតុណ្ហភាពរហូតដល់៥០អង្សារសេ)https://images.foxweather.com/static.foxweather.com/www.foxweather.com/content/uploads/2023/08/1024/512/Untitled-1-5.jpg?ve=1&tl=1

ហេតុនេះ អាវពណ៌ស និងពណ៌លឿង នឹងស្រូបយកកំដៅថ្ងៃតិចជាងពណ៌ផ្សេងៗ ទើបធ្វើឱ្យអ្នកពាក់អាវពណ៌ស និងពណ៌លឿង មានអារម្មណ៌ត្រជាក់ស្រួល ។ រីឯអាវពណ៌ខ្មៅ ពុំគួរពាក់នៅពេលអាកាសធាតុក្តៅខ្លាំងទេ ពីព្រោះពណ៌ខ្មៅបានស្រូបយកកំដៅខ្ពស់ ហើយវាអាចធ្វើឱ្យយើងប្រឈមនឹងការដាច់សរសៃឈាមខួរក្បាលទៀតផង ៕

ស្វាមីយាយតយ អះអាងថារូបភាពកាត់ត«សេះសមុទ្រ»នោះជាស្នាដៃហ្វេនខម្មិនលើផេក ខណៈគ្រប់យ៉ាងគ្រាន់តែជាការយល់ច្រលំ

0

លោក ពេជ្រមុន្នី ស្វាមីរបស់ដួងចន្ទ យាយតយបានប្រាប់ KBN News តាមសារអេឡិចត្រូនិចថា រូបភាពកាត់តមួយសន្លឹកដែលដាក់រូបយាយតយ ទៅលើរូបសំណាក «សេះសមុទ្រ»ស្ថិតនៅខេត្តកំពតគឺជាស្នាដៃហ្វេនខម្មិនលើផេកប៉ុណ្ណោះ មិនមែនភរិយារបស់ខ្លួនជាអ្នកកាត់តនោះទេ។ លោកបានអះអាងទៀតថា រូបភាពកាត់តដែលបង្ហោះនៅលើផេក ដួងចន្ទ យាយតយ អ្នកកាន់ផេកជាអ្នកបង្ហោះដោយក្នុងន័យឆ្ងល់ គ្មានចេតនាប្រមាថមើលងាយអ្វីនោះឡើយហើយរឿងនេះលោកបានបញ្ជាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតរួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0tgO2wRS0YlsrqTddRpZ6eIAhMKbUT1nGOeOREjZ9bApPdnnVv4Ovk4RwHwi_Yoo8cSh25lTSmj8oCWujkDFjSM65e0ImsvqpZbHwByEnET1xuakZqm_5hGHauLXLSmiAacPY6zv6ZSJ9DL4jkZNy9SB_BAqzJcbd4tmIBFQ1xRH3PyExwY1BANcTwek/s1280/image_2024-04-10_16-48-38.png

នៅថ្ងៃទី១០ ខែមេសា នៅលើបណ្តាញសង្គមរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលកាន់កាប់ដោយឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះរូបភាព Screen Shot បង្ហាញពី គណនីមួយឈ្មោះថា ដួងចន្ទយាយតយ ដោយភ្ជាប់មកជាមួយខ្លឹមសារថា «ហេតុអ្វីប្រជាពលរដ្ឋយើងមួយចំនួនតូចមិនឱ្យ តំលៃចំពោះអ្វីដែលជាសមិទ្ធផលរបស់ប្រទេសខ្លួន។ នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អភិបាលខេត្តកំពត»។ រូបភាពនេះឧត្តមសេនីយ៍ទោ ថាជាការប្រមាថដែលមិនអាចទទួលយកបាន។ ចំណែកឯមានមតិប្រជាពលរដ្ឋជាច្រើនបានបញ្ចេញមតិយោបល់ឱ្យស្នងការហៅយាយតយមកអប់រំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9mWCRqT3XZCYoVntu8V1kYmeZpXjs1HM0DcWP3MXjbkMcaNhIkUKyGOqyz92fqYwQ0Lg6fDgq258u4mfNYqQsYAcyPPd7E0r6Fu6UNmTUqTEEeQYNbc-Vp5fDfzhHZt3XR2xY7WmBHoCvAeavdkIAsrQpPt2tU0GDVtjx4FxNSbYHzm_xDRkomcHWPs/s807/image_2024-04-10_16-48-39%20(2).png

ប្រតិកម្មរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតនេះ KBN News បានចុះផ្សាយជាចំណងជើងថា «ស្នងការដ្ឋាននគរបាលខេត្តកំពតចាត់ទុកការកាត់តរូបភាពរបស់ ដួងចន្ទហៅយាយតយ ជាការប្រមា.ថធ្ង.ន់ធ្ង.រ» ប៉ុន្តែស្វាមីរបស់យាយតយបានបញ្ជាក់និងអះអាងមកវិញថារូបភាពកាត់តនោះជាស្នាដៃហ្វេនខម្មិនចូលផេកប៉ុណ្ណោះមិនមែនភរិយាខ្លួនជាអ្នកកាត់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_un3f2hLUxkwmah1cWCfvV_yUI7kEJ_MBEGRoyWahZ-GamXq6S3zbKgraykN5bDELKVn87a58VwyLp5N6Cp58G8jcB34mHSHpoE1zBLluoyS3SNjs3Zshfd1BJrZ3VmDL1KYJfoK84_oCmgx2Q-LUxThV8DUjgc2NSk1Oncqh1qSFaFFOh7y8gGLflMg/s2048/image_2024-04-10_16-48-42%20(2).png

លោក ពេជ្រមុន្នី ស្វាមីរបស់យាយតយបានប្រាប់សារព័ត៌មាន KBN News នាល្ងាចថ្ងៃទី១១ ខែមេសា តាមសារអេឡិចត្រូនិចថា រឿងនេះគ្រាន់តែជាការយល់ច្រលំដោយលោកបានបញ្ជាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតរួចហើយ។ លោកបានបញ្ជាក់ទៀតថា រូបភាពកាត់តនេះមិនមែនយាយតយជាភរិយាខ្លួនកាត់តនោះទេ ជាស្នាដៃហ្វេនបានយករូបភាពកាត់តនោះមកខម្មិនលើផេកហើយបុគ្គលិកកាន់ផេកអ្នកឆ្លើយតបផេកបានយករូបភាពកាត់តនោះមកបង្ហោះក្នុងន័យឆ្ងល់គ្មានចេតនាប្រមាថមើលងាយអ្វីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhViM1_Y4AZvCWTnR38nDN-SZxlbupoBHdUW0YeH13Ek3KOA0S07FwPgKLgfoQhGKvZwselHcGlgmdwgOGOMzby7sCIaJXrDbLqn926z9kKVrfGb0eGccV0p0ap1Y0d9cazBJoO144iOiUBEGk9GG8MwV4yun8tYDIQTLQsl0edga-wrSnfeHXDBmIWFP8/s2048/image_2024-04-12_10-02-38.png

ស្វាមីយាយតយបានឱ្យដឹងទៀតថា បើយោងទៅលើផេកស្នងការដ្ឋាននគរបាលខេត្តកំពត ក៏លោកមិនបានសរសេរឈ្មោះឬចោទប្រពន្ធលោកនោះដែរគាត់គ្រាន់តែស៊ែរផេកតែការកាត់តរូប មិនមែនប្រពន្ធលោកជាអ្នកធ្វើនោះដែរ។

គួរបញ្ជាក់ថា រូបសំណាក «សេះសមុទ្រ» បាញ់ទឹក នៅខេត្តកំពតដែលមានកម្ពស់ ៨ម៉ែត្រ នៅមុខសាលាខេត្តចាស់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីនេះប្រចាំខេត្តកំពតដោយបានទាក់ទាញចំណាប់អារម្មណ៍ទេសចរជាច្រើន៕

តារាចម្រៀង Park Bo Ram ទទួលមរ.ណភាពក្នុងវ័យ៣០ឆ្នាំ ខណៈកំពុងផឹកស៊ីនៅផ្ទះមិត្តភក្តិ

0

អ្នកគាំទ្រមានការភ្ញាក់យ៉ាងខ្លាំងបន្ទាប់ពីក្រុមហ៊ុនគ្រប់គ្រងតារាចម្រៀង Park Bo Ram បានចេញសេចក្តីប្រកាសថាតារាចម្រៀងរូបនេះបានទទួលមរ.ណភាពក្នុងវ័យ៣០ឆ្នាំ។ របាយការណ៍របស់ប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា Park Bo Ram បានដួលក្នុងបន្ទប់ទឹក ខណៈកំពុងផឹកស៊ីជាមួយមិត្តភ័ក្តិពីរនាក់នៅផ្ទះមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilhsSu_EgPTPtlEPhs4dUcEASrukvG8J3GmvW-X5MuN9HZU6P_ELk3R8bJfMY9krOAZXlBulU09jMBM3jQaBtuRePyKfaq1kju8AT0BjdnQvw3xBF-HynlsK6Afhz7y6IgnrjK8JI868JyBcm2v9FI4PFxTT0MRWD8K3igs3g847GR4h9hoS-bZeVl-Tk/s615/0_2014-Style-Icon-Awards-In-Seoul.jpg

យោងតាមរបាយការណ៍ដែលដាក់ដោយមន្រ្តីពីស្ថានីយ៍ប៉ូលិស Namyangju នៅថ្ងៃទី ១២ ខែមេសា តារាចម្រៀង Park Bo Ram អាយុ៣០ឆ្នាំ បាននៅឯការជួបជុំផឹកស៊ីជាលក្ខណៈឯកជនជាមួយមិត្តភក្តិ ២ នាក់ទៀតនៅយប់នៃការស្លាប់របស់នាង។ ក្នុងការជួបជុំគ្នាដែលកើតឡើងនៅផ្ទះមិត្តភ័ក្ដិ Park Bo Ram ហើយនាងបានទៅបន្ទប់សម្រាកនៅម៉ោងប្រហែល ៩ និង ៥៥ នាទីយប់។ លុះពេលត្រឡប់មកវិញមិនបានប៉ុន្មានផង ស្រាប់តែមានជនម្នាក់ដែលមានវត្តមាននៅទីនោះបានទៅពិនិត្យមើលនាងស្រាប់តែឃើញនាងដេកដួលក្នុងបន្ទប់ទឹកសន្លប់បាត់ស្មារតី។ អ្នកនៅទីនោះបានទូរស័ព្ទទៅលេខ ១១៩ ភ្លាមៗ ហើយព្យាយាមធ្វើ CPR លើ Park Bo Ram ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7fexVsvKFlF0IDx7zVnfepqM5UR8gVeoFBQKTCCUcDvvz1JBEbLrzrNG98PPW80nD6wEqt9yabFIzdzIyr5VKIBL_rpHdtGB9kyCvRlRaeRg1-tnOpsodfm8Te6Q2wl8iTpkLWT6Th4PQljBOa9SFmjLZkJjHqDiROpTGXl6Ubkr4_KzIrrtEPEERk34/s800/Parkboram1.jpg

    ភ្លាមៗនោះ អ្នកសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុ ហើយបានដឹក Park Bo Ram ទៅកាន់មន្ទីរពេទ្យ Hanyang University Guri ប៉ុន្តែនាងមិនអាចជួយសង្គ្រោះបានហើយត្រូវបានគេប្រកាសថាបានស្លាប់នៅម៉ោង ១១ និង ១៧ នាទីយប់ម៉ោងនៅប្រទេសកូរ៉េ។ ប៉ូលិសមានបំណងធ្វើការស៊ើបអង្កេតបន្ថែមអំពីមូលហេតុនៃការស្លាប់ ដោយស្នើសុំធ្វើកោសល្យវិច័យជាមួយសេវាកោសល្យវិច្ច័យជាតិ ។
    នៅលើវេទិកា និងទំព័រហ្វេកប៊ុកក្នុងទ្វីបអាស៊ី អ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឮដំណឹងអាក្រក់អំពីតារាចម្រៀងរូបនេះ។ ព័ត៌មាននៃការស្លាប់របស់នាងបានក្លាយជាប្រធានបទពេញនិយមបំផុតនៅលើ Weibo (ប្រទេសចិន) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYfPKPZ0e6DSDkuBGd3gS4wRqGPeYNPp0yM6ZQu_APNCggsmTxRYBMbH-aWZH1sCJ1EcrcEmd2aKRS6pROvBd1mCkVDkrU-MNbUJH_aeKWXaQlFyUOUc0hv51-PVsri4gRtpr_UP5FQLFkWdYKzCtNmpi5nATthwh0_kWBUCSLAuS1SAXQU_xxwh1aUzA/s1102/Screenshot_2024-04-12_at_10_2024_04_12_10_08_47.png

    Park Bo Ram កើតនៅឆ្នាំ ១៩៩៤បានចូលរួមក្នុងកម្មវិធីទេពកោសល្យរបស់ Mnet ហើយត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះសម្លេងរបស់នាង។ ក្នុងឆ្នាំ២០១៤ Bo Ram បានឈ្នះពានរង្វាន់សិល្បករថ្មីល្អបំផុតនៅ MAMA, Melon Music Awards ។ តារាចម្រៀងរូបនេះគឺជាម្ចាស់សំឡេងក្នុងរឿង «Reply 1988»៕

កំដៅខ្លាំងអាចធ្វើឱ្យកុមារជាង ២៤០ លាននាក់ប្រឈមហានិ.ភ័យដល់អាយុ.ជីវិត

0

អង្គការសហប្រជាជាតិបានព្រមានថា រលកកំដៅទ្រង់ទ្រាយធំនៅទូទាំងអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក អាចធ្វើឱ្យកុមាររាប់រយលាននាក់ប្រឈមនឹងហានិភ័យនៃជំងឺទាក់ទងនឹងកំដៅ។ នេះបើយោងតាមមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) កុមារជាង ២៤៣ លាននាក់នៅទូទាំងអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកកំពុងប្រឈមនឹងហានិភ័យនៃជំងឺទាក់ទងនឹងកំដៅ និងការស្លាប់ ខណៈដែលតំបន់នេះត្រៀមសម្រាប់រដូវក្តៅនៃសីតុណ្ហភាពខ្ពស់ក្នុងប៉ុន្មានខែខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisbBPfy4Tck1Rmz6DUOhDDJapxpfMuUu429VTxl41QTsDO42FpGfDlcKnowlonK0MxwVPpx89FCqH4j2-6a2B7QOF2GtgvJl4mDeAyigis7TE_jbGzfSa6ejzz79MUp5fdskF_Wyu8lV66nDsb1THLpEZQbS3tk8U9yE2kAeHFA28G55h-aP1QTeZNffI/s1360/44e30e35caab65f53cba-4719-1712826455.jpg

ការព្រមានអំពីរលកកំដៅកាន់តែញឹកញាប់ និងខ្លាំងក្នុងរដូវក្តៅនេះ គឺជាការព្រួយបារម្ភជាពិសេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយសារសំណើមខ្ពស់ធ្វើឱ្យរាងកាយពិបាកត្រជាក់តាមធម្មជាតិ។ យោងតាមមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ដោយសារតែកុមារមានលទ្ធភាពគ្រប់គ្រងសីតុណ្ហភាពរាងកាយតិចជាងមនុស្សពេញវ័យ ពួកគេងាយនឹងកើតជំងឺដែលទាក់ទងនឹងកំដៅ ដូចជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺត និងជំងឺសរសៃឈាមបេះដូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjus2ialXQcSp78lmF6weEUbIle30zbtoe8OI9BVOdgAkDMb6_UwntBaqJhk6yfkv1pZH22C7QCIpvTeq5xOxLgc9sarMDeJq5PJl64ZFaWjUqBnx9X5pOSCwyTM-VHOAjmbZpV6glSaeWoPV7becTdTnAMU3ClLaXibbsrRu9SJZa-vIQ0olRcarwUYiE/s1240/2638410.jpg

លោកស្រី Debora Comini នាយកការិយាល័យប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១១ ខែមេសាថា “កុមារងាយរងគ្រោះជាងមនុស្សពេញវ័យចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងសីតុណ្ហភាពខ្ពស់ពេក គឺជាការគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ។ ដូច្នេះឪពុកម្តាយត្រូវប្រុងប្រយ័ត្នបន្ថែមក្នុងរដូវក្តៅនេះ ដើម្បីការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះពីរលកកម្ដៅកាន់តែអាក្រក់ និងការវាយប្រហារដ៏សាហាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK7QoDKVrtFIRYm_zKdewg_8w832eXpHmdUHOhK9VxlmI_2-__XPZohD98_zl3fJbrVgX-MIn_odjTLD5LLuy_3jghb_sCkq3fQc5AMtFakK-sQ5QmjwKUjSMr1156Qn3Gk12A_Hq8IflZhhAbmezrX3oYoxZn3s9vsHBEGVY1TJY-ZgjR4NgRZghLoXc/s800/230807112919-india-heatwave-0703.jpg

ការព្រមានរបស់អង្គការសហប្រជាជាតិក៏បានឱ្យដឹងទៀតថា រដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច និងធនាគារអភិវឌ្ឍន៍ទាំងអស់ទូទាំងពិភពលោក មានពេលតែពីរឆ្នាំទៀតប៉ុណ្ណោះ ដើម្បីធ្វើសកម្មភាពបញ្ឈប់ការប្រែប្រួលអាកាសធាតុ កុំឱ្យកាន់តែអាក្រក់ទៅៗ។ ការព្រមានរបស់អង្គការសហប្រជាជាតិកើតឡើងចំពេលមានរបាយការណ៍ដែលថាខែមីនាគឺជាខែដ៏ក្តៅគគុកទី ១០ ជាប់ៗគ្នា ដែលធ្វើឱ្យប្រជាជននៅតំបន់ភាគច្រើននៃអឌ្ឍគោលខាងជើង និងខាងត្បូងប្រឈមនឹងសីតុណ្ហភាពដែលលើសពីគោលដៅអាកាសធាតុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Z1GxzyRVboqAPUxZfqNikcwf0zkToU-KXohplXBmsFu6tGrc19uzk2nd9orkJTd2oetOVOYdAOgkW9pBEyt4F0iG8_TXhZoeu7QF6iCl_Wz-LYJSm0_IfPl-za7Q29ssjvCKtvu4qUE1rPXn4i3stt7pcRHTzAMnZPFrEuGCHM8MRFtIYP3cIyNKclo/s1000/affpix-heatwave_4036719_20240411183026.jpg

នៅអាស៊ីអាគ្នេយ៍ ការព្រួយបារម្ភអំពីកំដៅខ្លាំងបានជំរុញឱ្យអាជ្ញាធរចេញសេចក្តីណែនាំ ឬចាត់វិធានការ។ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃបានជំរុញឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នប្រឆាំងនឹងជំងឺដាច់សរសៃឈាមក្នុងខ្លួន បន្ទាប់ពីមានអ្នកស្លាប់ពីរនាក់ត្រូវបានគេរាយការណ៍ក្នុងសប្តាហ៍នេះ។ រីឯប្រទេសហ្វីលីពីនវិញបានផ្អាកថ្នាក់រៀនផ្ទាល់នៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសកាលពីសប្តាហ៍មុន ហើយបានប្តូរទៅរៀនពីចម្ងាយដោយសារតែកំដៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidm2XsUXhFs9_DtciOMgmq8b92MrVk74VdebAUKDWBma-SOHjgnFfBkg_hA5ejMe3hOpibtMGEQJfOCdagsWp3dYK0y1GeT1u4kL1PRGuTuE2HVHuWJULK2301Xq0KejRFQomso47P9g7tluB81jIPnXzN7BdXvGc2iExbcYqsQwcE20G1clmY61qdXgc/s1200/UNICEF.jpg

ហេតុនេះហើយ អង្គការសហប្រជាជាតិបាននិយាយថា ឪពុកម្តាយ និងអ្នកថែទាំត្រូវបានលើកទឹកចិត្តឱ្យបង្កើតកន្លែងត្រជាក់ជាងមុនសម្រាប់ក្មេងៗលេងនៅផ្ទះ និងសាលារៀន ដូច្នេះពួកគេអាចជៀសវាងការនៅខាងក្រៅ ហើយធានាថាកុមារស្លៀកសម្លៀកបំពាក់ដែលមានខ្យល់ចេញចូលល្អដើម្បីជួយសម្រួលសីតុណ្ហភាពរាងកាយ។ អង្គការបានបន្ថែមថា កុមារដែលបង្ហាញរោគសញ្ញានៃជំងឺដាច់សរសៃឈាមក្នុងខ្លួនត្រូវតែចូលមន្ទីរពេទ្យជាបន្ទាន់៕

ឪពុករួមគំនិតជាមួយសង្សារថ្មី ចាប់កូនស្រីអាយុ១ឆ្នាំ ចា.ក់បារ៉ត

0

ប្រទេសអាល្លឺម៉ង់ ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ថា មានឪពុកចិត្ត សាហា.វឃោ.រឃៅ ម្នាក់បានរួមគំនិតជាមួយសង្សារថ្មី ចាប់កូនស្រីរបស់ខ្លួនអាយុត្រឹម១ឆ្នាំ ចាក់បារ៉តកម្រិតខ្លាំងចំនួន២ម្ជុល ដើម្បី សងសឹ.ក ដោយសារអតីតភរិយាបានសុំលែងលះ ។

សារព័ត៌មាន The Mirror រាយការណ៍ថា ជម្លោះក្នុងគ្រួសារដ៏ក្តៅគគុកនេះបានកើតឡើងនៅប្រទេសអាល្លឺម៉ង់ ហើយជនល្មើស គឺលោក Alexander K អាយុ៣០ឆ្នាំ បានចោទប្រកាន់អ្នកស្រី Kathrin K ជាអតីតភរិយា ថា បានបោះបង់ចោលលោកកាលពីឆ្នាំ២០២៣ គឺក្នុងអំឡុងពេលកូនស្រីរបស់ពួកគេកើតបានត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ ។ ហេតុនេះ ធ្វើឱ្យលោកប្រឈមនឹងបញ្ហាយ៉ាងខ្លាំង និងមានរោគសញ្ញាផ្លូវចិត្តធ្ងន់ធ្ងរ ទើបលោកមានគំនិតសងសឹកអតីតភរិយា ។

កាលពីខែកក្កដា ឆ្នាំ២០២៣ លោក Alexander K ជាគិលានុបដ្ឋាយិកាបានប្រព្រឹត្តបទល្មើសជាមួយសង្សារថ្មីរបស់ខ្លួន ដែលជាគិលានុបដ្ឋាយិកាដូចគ្នា គឺអ្នកទាំងពីរបាននាំគ្នាទៅលួចយកកូនស្រីអាយុ១ឆ្នាំ ពីអតីតភរិយា ។ បន្ទាប់មក ពួកគេក៏ចាប់ផ្តើមធ្វើសកម្មភាព ដោយម្នាក់ជាអ្នកចាប់ក្មេង និងម្នាក់ទៀតជាអ្នកចាក់បារ៉ត ចំនួន២ម្ជុល ដើម្បីសម្លាប់ក្មេង ។

ក្រោយពីជនល្មើសទាំង២រូបចាប់ក្មេងស្រីចាក់បារ៉តរួចហើយ ក្មេងស្រីមានអាការៈឈឺចុកចាប់ភ្លាមៗ ប៉ុន្តែសំណាងល្អ អ្នកស្រី Kathrin K ជាម្តាយបានរកឃើញភាពខុសប្រក្រតីរបស់កូនស្រីទាន់ពេលវេលា ហើយអ្នកស្រីក៏ប្រញាប់បញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ បន្ទាប់ពីសង្គ្រោះបន្ទាន់រួច លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជាតិបារ៉តធ្វើទុក្ខខ្លាំង ។

ក្នុងអំឡុងពេលព្យាបាលកូនស្រី អ្នកស្រី Kathrin K ក៏បានទំនាក់ទំនង និងដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដោយអ្នកស្រីនិយាយថា ៖ «ប្រសិនបើគ្រូពេទ្យពុំបានជួយសង្គ្រោះជីវិតកូនស្រីខ្ញុំទាន់ពេលវេលាទេនោះ ជាតិបារ៉តក្នុងរាងកាយនឹងសម្លាប់ទារកមិនខាន» ។

ក្រោយមក សមត្ថកិច្ចក៏បានចាប់ខ្លួនឪពុកឈ្មោះ Alexander K និងសង្សារថ្មី ព្រមទាំងចោទប្រកាន់ថា ជនល្មើសទាំង២នាក់ ព្យាយាមសម្លាប់ទារក ។ ក្នុងអំឡុងពេលសួរចម្លើយ លោក Alexander K សារភាពថា ៖ «ខ្ញុំធ្វើបែបនេះ ដោយសារចង់បំផ្លាញអតីតភរិយា ដើម្បីឱ្យនាងមានអារម្មណ៍ឈឺចាប់» ។ ក្រោយពីព័ត៌មាននេះបានចុះផ្សាយធ្វើឱ្យមហាជននៅប្រទេសអាល្លឺម៉ង់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងខឹងសម្បារជាមួយទង្វើដ៏ឃោរឃៅរបស់បុរសជាឪពុក ៕

រន្ទះ.បា.ញ់ខែចែត្រកាន់តែកាច! ស្របពេលដែលអាកាសធាតុកំពុងឡើងកម្តៅខ្លាំងដល់ជាង ៤០អង្សាសេ ជាការព្រួយបារម្ភខ្លាំង ជាពិសេសក្នុងចំណោមប្រុសៗ

0

ធ្លាប់តែឮថា រន្ទះ.បា.ញ់តែងកើតមាននៅរដូវវរស្សាព្រោះតែមានភ្លៀងធ្លាក់ជាញឹកញាប់ ប៉ុន្តែ សម្រាប់រដូវប្រាំងក្តៅហួតហែងវិញ បែរជាកើតមានរន្ទះបាញ់ជារឿយៗដែរ ខណៈក៏បានលេចឡើងនូវចម្ងល់ និងបង្កនូវភាពភ័យខ្លា.ចក្នុងចំណោមមនុស្សទូទាំងពិភពលោក។ ទោះជាយ៉ាងណា កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៤ថ្មីៗនេះ យោងតាមការចុះផ្សាយមួយ បានលេចឡើងនូវករណីស្រ្តីវ័យ ៤៣ ឆ្នាំម្នាក់ត្រូវបានរ.ន្ទះបាញ់.ស្លា.ប់នៅខេត្តសៀមរាបផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirXuBX7n24ZJ9he8M6ZaB1PANfbFwZzrQJTV5EyOeLAoNHtaTTImqmiTyJSExyImSyLHBe3hdYx9Kxg9rptbMhx_BypmC5Yr18jHcj1Cz3Od12jGAvOjiaOv64Htyzy-DxfWvishvwtrMdsdCvoRlgnUzJnHmvC3jp5cZdIRkmOmZTgWIi4HPtc_s2SAo/s1000/photo_2024-04-12_14-15-18.jpg

-ហេតុអ្វីបានជារន្ទះបាញ់និងផ្គររន្ទះ បែរជាកើតមាននៅក្នុងរដូវប្រាំង?
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ដោយសារតែការកើនឡើងនៃសីតុណ្ហភាពក្តៅខ្លាំងនិងសំណើមខ្ពស់ នឹងបង្កើតបានជារន្ទះបាញ់ ឬព្យុះផ្គររន្ទះ ដែលកើតមានញឹកញាប់នៅក្នុងរដូវវស្សា និងសូម្បីតែនៅរដូវក្តៅ ជាពិសេសនៅតំបន់ដែលសើមខ្លាំង។ សំណើមខ្ពស់ រួមជាមួយនឹងសីតុណ្ហភាពក្តៅ បង្កើតបានជាម៉ាសខ្យល់ក្តៅ និងសំណើមកើនឡើងទៅក្នុងបរិយាកាស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPytrEgQOpt_fH7nBuNbM0fbq9BEslMzHsuxMNFfL-KfBK8ViB00xiwpqtg9bUYVIPZvoRu4f91FZiz3vl97BGZA4M0jcaKhJtt-cTfmaIWjSni4T-Qmc_61BU_nwTTgirquSk47QgBIQLiX1Fzuj-1iKFNFbJkx80mzObLgotiixHBlg4p6EVHJ7Tz6A/s900/GettyImages-1318748572-900x600.jpg

-សង្កេតអំពីភាពមិនទៀងទាត់នៃខ្យល់ ដែលជាដើមហេតុនៃការបង្កឲ្យមានឲ្យរន្ទះបាញ់
រន្ទះបាញ់ នឹងកើតមាននៅពេលបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័សភ្លាមៗ។ ភាពមិនទៀងទាត់នៃខ្យល់គឺ កើតឡើងនៅពេលដែលខ្យល់កាន់តែក្តៅខ្លាំងនៅលើផ្ទៃខាងលើនៃបរិយាកាស ស្របពេលដែលវាចុះត្រជាក់វិញ ក៏បង្រួមបង្កើតបានជាពពក។ ភាពខុសគ្នានៃសីតុណ្ហភាពកាន់តែច្រើនរវាងផ្ទៃខាងលើ និងបរិយាកាសខាងលើនេះហើយ នឹងមានឥទ្ធិពលកាន់តែខ្លាំងក្នុងការបង្កើតបានជាផ្គររន្ទះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY30gvnOsRErKpOAxHaSaM_t3H02jJwf4OMew9JwcDaOPsf2r_5cD_vQePhTbTn6fQpnVIzhV4ZvBonleNqzLceGbZSpZ8zVl38gJZ_jIJh4HwcH-F1M3LxV-mWJvcdAc-G6VwmHKUVP-qP6S7QU6LGG2i3SNDf0llzue0wVLjEN8hyU3xbDLFB-_ZTWs/s1280/photo_2024-04-12_14-12-47.jpg

យោងតាមការសិក្សាស្រាវជ្រាវមួយទៀតបានឲ្យដឹងថា បុរសគឺប្រឈមនឹងរន្ទះបាញ់ច្រើនជាងស្ត្រី។ ឱកាសនៃការវាយប្រហារដោយរន្ទះអាចនឹងកើតមានទៅលើមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រមាណ ១៣,៥០០នាក់។ ក្នុងនោះ បុរសគឺកើតមាន ៤ ដងច្រើនជាងស្ត្រីដែលត្រូវបានវាយប្រហារ និងស្លាប់ដោយរន្ទះ។ នេះគឺដោយសារតែបុរសចូលរួមក្នុងសកម្មភាពដែលធ្វើឱ្យពួកគេប្រឈមមុខនឹងហានិភ័យខ្ពស់។ ការងារដែលគ្រប់គ្រងដោយបុរសដូចជា សំណង់ ការធ្វើស្រែចំការ ការផ្សាដែកលើដំបូលនិងម៉ូដពាណិជ្ជកម្មផ្សេងៗ គឺរួមចំណែកដល់ចំនួនអ្នកស្លាប់ដោយសាររន្ទះ។ ដូច្នេះហើយជាទូទៅ បុរសមានប្រថុយប្រថានច្រើន ដែលនាំឱ្យមានឱកាសខ្ពស់ក្នុងការត្រូវរន្ទះបាញ់ច្រើនជាងស្រ្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWb5HVJL5MWSEFp8IckwcNr6GIzses6m6d8ZL1zqMgM0w4dQC8dBOCXuQMJ5FtPdfLOqUQAP32YC7qFe5s9LqGAVQ7_pDqw5BeWoPLpFN92ZXfhZmI-AQx2AWeb2z6PvtiOS2Ids8fnJ8iwvof0_okGBJu_9e6_Xo-idMBloWglSVBm2g3kOKTBo1Brxk/s970/photo_2024-04-12_14-12-46.jpg

មិនត្រឹមតែប៉ុណ្ណោះ រន្ទះបាញ់ក៏អាចបណ្តាលឱ្យមានភ្លើងឆេះព្រៃផងដែរ ទោះជាយ៉ាងណា ក៏មានចំនួនតិចជាង ព្រោះថាភ្លើងឆេះព្រៃភាគច្រើនគឺបណ្តាលមកពីមនុស្ស ប្រមាណនឹង ៨៩% បើយោងតាមការស្ទង់មតិជាមធ្យម ឆ្នាំ២០១៨ដល់២០២២៕

មកស្គាល់ព្រំដែនដែលខ្លីបំផុតលើលោក មានប្រវែងត្រឹមតែ ៨៥ ម៉ែត្រប៉ុណ្ណោះ

0

ព្រំដែនរបស់ប្រទេសនីមួយៗជុំវិញពិភពលោកសុទ្ធតែមានប្រវែងឆ្ងាយៗជាឧទាហរណ៍បើយើងគិតពីព្រំដែនរវាងកម្ពុជា-ថៃមានប្រវែងរហូតដល់ ៨១៧ គីឡូម៉ែត្រឯណោះ ដោយឡែកព្រំដែនរវាងប្រទេសអេស្ប៉ាញ និងប្រទេសម៉ារ៉ុកវិញមានប្រវែងត្រឹមតែ ៨៥ ម៉ែត្រប៉ុណ្ណោះ ត្រូវបានចាត់ទុកថាជាប្រទេសដែលមានព្រំដែនខ្លីបំផុតនៅលើពិភពលោក។
Peñón de Vélez គឺឧបទ្វីបដែលមានទីតាំងនៅភាគខាងជើងនៃទ្វីបអាហ្រ្វិក ជាកម្មសិទ្ធិរបស់ប្រទេសអេស្ប៉ាញ។ ឧបទ្វីបនេះក៏ត្រូវបានភ្ជាប់ទៅនឹងដីគោកនៃប្រទេសម៉ារ៉ុកដោយបន្ទះខ្សាច់តូចមួយដែលមានប្រវែង ៨៥ ម៉ែត្រ។ នេះគឺជាព្រំប្រទល់ដីតូចបំផុតនៅលើភពផែនដីដែលត្រូវបានសម្គាល់ដោយបំណែកតូចមួយនៃខ្សែពណ៌ខៀវលាតសន្ធឹង។https://www.worldatlas.com/r/w1200/upload/62/b4/86/shutterstock-304373012.jpg

Peñón de Vélez គឺជាទឹកដីរបស់អេស្ប៉ាញតាំងពីឆ្នាំ ១៥៦៤ បន្ទាប់ពីត្រូវបានសញ្ជ័យដោយឧត្តមនាវីឯក Pedro de Estopiñán។ ទោះបីជាប្រទេសម៉ារ៉ុកបានស្នើសុំម្តងហើយម្តងទៀតដើម្បីទាមទារយកទឹកដីនេះមកវិញក៏ដោយ អេស្ប៉ាញមិនដែលយល់ព្រមប្រគល់វាមកវិញទេ ហើយបានបញ្ជូនកងទ័ពទៅឈរជើងដើម្បីអនុវត្តការគ្រប់គ្រងរបស់ខ្លួន។ មុនឆ្នាំ ១៩៣០ តំបន់នេះគឺជាកោះថ្ម ប៉ុន្តែការរញ្ជួយដីបានបង្កើតកោះតូចមួយដែលប្រែ Peñón de Vélez ទៅជាឧបទ្វីប។ https://laughingsquid.com/wp-content/uploads/2019/01/Shortest-International-Border.png

ឧបទ្វីបនេះស្ថិតនៅលើឆ្នេរសមុទ្ររវាង Ceuta និង Melilla ដែលជាទឹកដីអេស្ប៉ាញពីរផ្សេងទៀតនៅអាហ្វ្រិក។ បច្ចុប្បន្ននេះមានតែយោធាប៉ុណ្ណោះដែលរស់នៅលើឧបទ្វីប Peñón de Vélez ។ គ្រឿងបរិក្ខារនៅទីនេះមានលក្ខណៈសាមញ្ញ ដោយគ្មានទឹក ឬអគ្គិសនី ហើយត្រូវតែពឹងផ្អែកលើនាវាកងទ័ពជើងទឹកអេស្ប៉ាញ ដើម្បីផ្តល់ការផ្គត់ផ្គង់ចាំបាច់។ នៅលើកោះនេះមិនមានដើមឈើទេ លើកលែងតែដើមឧទុម្ពរពីរបីដើមប៉ុណ្ណោះ។ Peñón de Vélez ក៏ជាតំបន់ដែលនៅជិតបំផុតរបស់អេស្ប៉ាញដែលមិនធ្លាប់ត្រូវបានឈ្លានពានឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx18bDDF3jW_ya3-VBL_fG4TJAfDJOc_DcM5y8uUD3PAKMJlUfxNTauMfMfU6PyEKoBr7WaxJ5gfmGQGyYhD9naF2MJVTI_iQyECxVRpB9vkwXBW4L9DNF1_9Ue-20dQ4-jGi4N7joxIDKdyRJn4D1B8A3Pm2DX-Q1fB_NDJrGIJQC-JAgmgjwzNERvGU/s975/qbsy8a3ztho21.png

សព្វថ្ងៃនេះ តំបន់នេះគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដោយសារកេរ្តិ៍ឈ្មោះរបស់វាថាមានព្រំដែនខ្លីបំផុតរបស់ពិភពលោក និងប្រវត្តិសាស្រ្តគួរឱ្យចាប់អារម្មណ៍។ នៅលើបន្ទះខ្សាច់តូចមួយដែលតភ្ជាប់ប្រទេសទាំងពីរ អ្នកទេសចរតែងតែប្រមូលផ្តុំគ្នាទៅកាយ៉ាក ហាលថ្ងៃ និងហែលទឹក។ បើយោងតាម Tripadvisor អ្នកទស្សនាផ្តល់នូវបទពិសោធន៍នៃការទស្សនាកោះ ៤.៥ ក្នុងចំណោមផ្កាយ ៥។ អ្នកទេសចរម្នាក់ដែលបានទៅលេងបានបន្សល់ទុកការអត្ថាធិប្បាយថា៖ «ទឹកដីដ៏តូចមួយដ៏ស្រស់ស្អាតរបស់អេស្ប៉ាញ»៕

សេដ្ឋកិច្ចសិង្ហបុរីនៅត្រីមាសទី១ កើនឡើងតិចជាងការរំពឹងទុក

0

ប្រទេសសិង្ហបុរី ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា តួលេខផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី១ ឆ្នាំ២០២៤ របស់ប្រទេសសិង្ហបុរី បានកើនឡើងតិចជាងការរំពឹងទុក បើទោះជាសិង្ហបុរីបានជំរុញសេដ្ឋកិច្ចតាមរយៈការរៀបចំកម្មវិធីជាច្រើន រួមទាំងការប្រគំតន្ត្រីរបស់តារាចម្រៀងអាមេរិកដ៏ល្បីល្បាញលំដាប់ពិភពលោក ឈ្មោះ Taylor Swift ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_gz7bXkMNdsIR-4iWDpW67EZesyhsc2wSrP21yg_V25JsufIfX4-Ej7Zy7BO1l0kGFLDMWmIc6MUyQF74tCHoopE5BXuDWhOGGgDcTfvXut8Zf5XtrCWTmS7p45EckDPgzuYfDV4Ag1wwvTA_yZnB7VKp7-A3uWrRltF2trRqRh6MKZk7o9JWG9UFdrA/s670/2d.jpg

សារព័ត៌មានបរទេសបានរាយការណ៍ពីប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ថា ព័ត៌មានបឋមរបស់ក្រសួងពាណិជ្ជកម្មសិង្ហបុរីបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី១ ឆ្នាំ២០២៤ បានកើនឡើង២,៧% ។ ប៉ុន្តែវាបានកើនឡើងត្រឹមតែ០,១% ប៉ុណ្ណោះ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ហើយកំណើននេះទាបជាងការរំពឹងទុករបស់អ្នកវិភាគសិង្ហបុរី និងអ្នកវិភាគក្រៅប្រទេសថា សេដ្ឋកិច្ចសិង្ហបុរីនឹងកើនឡើងរហូតដល់៣% នៅត្រីមាសទី១ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguCkDy8Pg1oBcztBf4x0ZdjNRtDF4jkK8am-Co-lASkKswGIlwjqAp_iYHhJFjHdF7m4WZfrpDPRaTeH3gGDhTwf3WKfppPMMixqkEBfEkTrSt5i7noRKB9Mx5OKLUs6PT8lxAspJwc_CPeYb7XZMYXdXk1qX1j5Bj1b0luYdj3TdNmta7LSYUGL7YNbg/s2000/iStock-1173371572-scaled.jpg

ទន្ទឹមនឹងនេះ វិស័យផលិតកម្មរបស់សិង្ហបុរីបានកើនឡើង០,៨% នៅត្រីមាសទី១ ឆ្នាំ២០២៤ ក្រោយពីវាធ្លាក់ចុះ២,៩% ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ ឬនៅត្រីមាសទី៤ ឆ្នាំ២០២៣ ។ រីឯវិស័យសេវាកម្ម រួមទាំងកន្លែងស្នាក់នៅ និងម្ហូបអាហារ បានកើនឡើង២,៩% នៅត្រីមាសទី១ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_gz7bXkMNdsIR-4iWDpW67EZesyhsc2wSrP21yg_V25JsufIfX4-Ej7Zy7BO1l0kGFLDMWmIc6MUyQF74tCHoopE5BXuDWhOGGgDcTfvXut8Zf5XtrCWTmS7p45EckDPgzuYfDV4Ag1wwvTA_yZnB7VKp7-A3uWrRltF2trRqRh6MKZk7o9JWG9UFdrA/s670/2d.jpg

បណ្តាអ្នកវិភាគនិយាយថា ប្រទេសសិង្ហបុរីបានរៀបចំការប្រគំតន្ត្រីលំដាប់ពិភពលោក ដែលមានការចូលរួមពីតារាចម្រៀងដ៏ល្បីរបស់អាមេរិកឈ្មោះ Taylor Swift កាលពីដើមឆ្នាំ២០២៤ ព្រមទាំងកម្មវិធីមួយទៀតឈ្មោះ «Singapore Air Show» ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ នឹងអាចជំរុញសេដ្ឋកិច្ចសិង្ហបុរីបាន ប៉ុន្តែពុំវាជំរុញពុំខ្លាំងក្លាដូចការរំពឹងទុករបស់រដ្ឋាភិបាលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5k5OxVu3uBzmqOCL1clLhSZLP6mP6BsRvwq-GsxdNn4gElCp2A_dFfR8Mg9wVGWBd1W53XM3B1q_EG8InAJ9HMSemkJt8AnZXIXNQJM1uDJ4561jofxXxkkjgvNHzLSjGe6EpddGgrxnl930vD04g-0i82F3hLwjKjKR4uncFFDfN_uPFYtMMHWoEbi0/s1500/singapore--garden-by-the-bay--supertree-grove-638256268-fa59e7e78b6449aaa40f68eafe6ff1a1.jpg

ទោះយ៉ាងណា គេចាត់ទុកថា ស្ថិតិដែលបានចេញផ្សាយនេះ គឺជាសញ្ញានៃការងើបឡើងវិញរបស់សេដ្ឋកិច្ចសិង្ហបុរីជាបន្តបន្ទាប់ ក្រោយពីសិង្ហបុរីបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ច ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលកន្លងមក ៕

កន្លែងកខ្វក់បំផុតទាំង ៨ ក្នុងផ្ទះដែលអាចប៉ះពាល់ដល់សុខភាពរបស់គ្រួសារអ្នក

0

នៅពេលសម្អាតផ្ទះ មនុស្សភាគច្រើនតែងតែយកចិត្តទុកដាក់លើកន្លែងដូចជា បង្គន់ បន្ទប់ទឹក និងផ្ទះបាយប៉ុណ្ណោះ… ទោះជាយ៉ាងណាក៏ដោយ មានកន្លែងកខ្វក់ជាច្រើនទៀតដែលមនុស្សតិចណាស់នឹងដឹងអំពីការលាងសម្អាត ដោយកន្លែងទាំងនេះបានបង្កើតឱកាសសម្រាប់បាក់តេរី និងផ្សិតដើម្បីលូតលាស់។ នេះអាចបណ្តាលឱ្យមានជំងឺឆ្លង ដែលមានគ្រោះថ្នាក់ជាពិសេសចំពោះអ្នកដែលមានភាពស៊ាំទន់ខ្សោយ។https://www.thespruce.com/thmb/LL98vafjUYeRHBmSbIenZ0wjA7I=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/the-dirtiest-places-in-your-home-4140401-01-52cad49acc4047f68ffb600d10087b46.jpg

ដូច្នេះហើយបើយោងតាមលោកវេជ្ជបណ្ឌិត Neha Vyas នៃសកលវិទ្យាល័យ North Carolina បានឱ្យដឹងថា ផ្ទះបាយ និងបន្ទប់ទឹកគឺជាកន្លែងផ្ទុកបាក់តេរីជាច្រើន ប៉ុន្តែក្រៅពីកន្លែងទាំងពីរនេះ នៅមានកន្លែងផ្សេងទៀតក៏ផ្ទុកបាក់តេរីខ្លាំងដែរ ដោយអ្នកជំនាញបានចង្អុលបង្ហាញ ៨ កន្លែងដែលអ្នកត្រូវយកចិត្តទុកដាក់នៅពេលសម្អាតផ្ទះរបស់អ្នកក្នុងរដូវកាលនេះ៖

១.ផ្ទៃខាងលើចង្ក្រាន៖ ទឹកឆ្អិនឬចំហុយអាហារអាចនាំឱ្យមានជាតិសំណើមលើផ្ទៃខាងលើចង្ក្រាន នេះអាចជាកន្លែងបង្កាត់ពូជផ្សិត បង្កឱ្យមានអាឡែស៊ី ឬជំងឺហឺត ព្រមទាំងបញ្ហាសុខភាពផ្សេងទៀត ។https://static.vecteezy.com/system/resources/previews/011/652/697/large_2x/dirty-stove-with-food-leftovers-photo.jpg

២.ផ្ទៃខាងក្នុងទូទឹកកក៖ បន្លែ ផ្លែឈើ សាច់ ឬភេសជ្ជៈផ្សេងៗ តែងតែមានសំណើមកកកុញ ដែលធ្វើឱ្យវាក្លាយជាបរិយាកាសទាក់ទាញសម្រាប់ផ្សិតដុះ ដូច្នេះអ្នកគួរតែសម្អាតកន្លែងទាំងនេះឱ្យបានស្អាត។https://live.staticflickr.com/3456/3268142749_54ac6702bf_z.jpg

៣.ធុងសំរាមនៅក្នុងផ្ទះ៖ ធុងសំរាមក្នុងផ្ទះមានផ្ទុកមេរោគជាច្រើន ហេតុនេះធុងសំរាមនីមួយៗត្រូវតែសម្អាតឱ្យបានហ្មត់ចត់ទាំងខាងក្នុង និងខាងក្រៅ។https://listverse.com/wp-content/uploads/2020/03/trash-can-overflowing-Clever-Kitchen-Trash-Recycling-Solutions-rubbermaid-kitchen-trash-can-1544156606.jpg

៤.ផ្នែកណាមួយនៅក្នុងបន្ទប់ទឹក ឬផ្ទះបាយ៖ ផ្នែកណាមួយនៅក្នុងបន្ទប់ទឹក ឬផ្ទះបាយដូចជាវាំងនន កម្រាលព្រំ ឬសាឡុង ក្រណាត់ជូនជើង និងផ្ទៃកៅអី…សុទ្ធតែអាចប្រមូលផ្តុំមេរោគគ្រប់ពេលវេលា ដូច្នេះអ្នកគប្បីជូនសម្អាតកន្លែងទាំងនេះជាប្រចាំ។https://cdn.lifehack.org/wp-content/uploads/2013/03/dirty-kitchen.jpg

៥.ផ្ទៃដែលប៉ះញឹកញាប់៖ ផ្ទៃដែលប៉ះញឹកញាប់ដូចជាកុងតាក់ពន្លឺ កូនសោទ្វារ ឡាបូ ក្បាលម៉ាស៊ីនទឹកបង្គន់ និងផ្ទៃដែលប៉ះញឹកញាប់ជាច្រើនទៀត ចាំបាច់ត្រូវសម្អាតឱ្យបានហ្មត់ចត់។https://www.thespruce.com/thmb/M8A0SHiyZZgNwFvGEyXrVS1zqGM=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/reasons-why-toilets-clog-4145061-02-eab11774b8784a0c85309fa5a9ee5737.jpg

៦.ជំហាននៃច្រកចូលទាំងអស់៖ ទ្វារនៅក្នុងបន្ទប់រួម បន្ទប់ទឹក ឬកន្លែងផ្សេងទៀតដែលមនុស្សចេញចូលច្រើននឹងពោរពេញទៅដោយមេរោគពីខាងក្រៅផ្ទះ ហេតុនេះគួរជូតសម្អាតឱ្យបានទៀងទាត់។https://www.thespruce.com/thmb/eW7qkjfRVsCQnpctkJgl_QMokow=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/ultimate-toilet-buying-guide-3997603-hero-8d19572bd152440aa4046e0eb9f2057e.jpg

៧.លូ៖ មិនថានៅក្នុងផ្ទះបាយ ឬបន្ទប់ទឹក បំពង់បង្ហូរទឹកក្នុងផ្ទះត្រូវបានប៉ះពាល់នឹងបាក់តេរីជាច្រើន ដូចនេះគួរឧស្សាហ៍បូមលូ។https://www.checkatrade.com/blog/wp-content/uploads/2021/03/Feature-How-to-fix-smelly-drains.jpg

៨.ម៉ាស៊ីនបន្សុទ្ធខ្យល់៖ ម៉ាស៊ីនទាំងនេះអាចប្រមូលធូលី និងលំអង ជាពិសេសនៅនិទាឃរដូវ ហេតុនេះគួរតែសម្អាតឱ្យបានល្អ។

គួរបញ្ជាក់ដែរថា មុនសម្អាតអ្នកគួរតែពាក់ស្រោមដៃនៅពេលធ្វើការជាមួយសារធាតុគីមីខ្លាំង ដើម្បីជៀសវាងការជ្រាបចូលទៅក្នុងស្បែក និងបណ្តាលឱ្យរលាក។ ចំពោះកង្ហារបង្វិលមិនគួរបើកនៅជិតផ្ទៃដែលកំពុងសម្អាតឡើយ ដើម្បីជៀសវាងហានិភ័យនៃការរីករាលដាលមេរោគទៅកន្លែងផ្សេងទៀតនៃផ្ទះ។ ប្រសិនបើមានទារក ឬអ្នកដែលមានភាពស៊ាំទន់ខ្សោយ ឬមនុស្សចាស់រស់នៅក្នុងផ្ទះ សូមសម្អាតឱ្យបានស្អាតនៅពេលដែលពួកគាត់មិននៅ ព្រោះបាក់តេរី និងផ្សិតអាចបង្កគ្រោះថ្នាក់ ប្រសិនបើស្រូបចូល ឬលេបចូល៕

ការស្រាវជ្រាវបង្ហាញថា ឪពុក-ម្តាយភាគច្រើនស្រឡាញ់កូនពុំស្មើគ្នា

0

តើឪពុក-ម្តាយគួរធ្វើបែបណា ដើម្បីស្រឡាញ់កូនឱ្យបានស្មើៗគ្នា? ឪពុក-ម្តាយគួរតែចាប់ផ្តើមស្វែងរកគុណសម្បត្តិរបស់កូនជាមុន វាប្រសើរជាងការចាប់កំហុសកូន ពីព្រោះកូនម្នាក់ៗតែងមានគុណសម្បត្តិរៀងៗខ្លួន ប្រសិនបើឪពុក-ម្តាយសង្កេតឱ្យបានល្អិតល្អន់ តាមរយៈការជជែកលេង ឬអង្គុយជាមួយកូន ។ ជឿចុះ កូនៗនឹងមានអារម្មណ៍ល្អ បើបានឪពុក-ម្តាយមកអង្គុយក្បែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx0tRbH9Bq4fSxQ3gcqJXUh9EJdvmOEu4fGO1M-UmlKZ9iZGhsOMXE6ElK7cL77-a8IF4BkYwf1a2jhfIB9z7b6cMFQsc1JfaksWxpjxkwYNXr52tRjqxQvKjnD-OPjWoPtszjs_NXCQXo9AIECQQNDuwzIjFX42WquFxlzzYiWLRlLx1V9Kec1_CW-xE/s5472/blog_family_life_compressed.jpg

កូនៗខ្លះមានអារម្មណ៍ថា ឪពុក-ម្តាយរបស់ខ្លួនពុំបានស្រឡាញ់កូនស្មើគ្នាទេ ហើយឪពុក-ម្តាយតែងតែកាន់ជើងកូនសំណព្វជានិច្ច និងចូលចិត្តស្តីបន្ទោសកូនផ្សេងទៀត ។ ហេតុនេះ ពួកគេនឹងមានអារម្មណ៍មួយតូចចិត្ត ហើយចង់ឱ្យឪពុក-ម្តាយផ្តល់ភាពយុត្តិធម៌ចំពោះពួកគេ ។ បើតាមលទ្ធផលការស្រាវជ្រាវមួយចំនួន ក៏បានលើកឡើងដូចគ្នាដែរថា ឪពុក-ម្តាយភាគច្រើនស្រឡាញ់កូនពុំស្មើគ្នាទេ ហើយតែងលម្អៀងទៅរកកូនសំណព្វជានិច្ច ។

ខាងក្រោមនេះ គឺជាលទ្ធផលការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវអាមេរិក និងអង់គ្លេស អំពីការស្រឡាញ់របស់ឪពុក-ម្តាយចំពោះកូនៗ ៖

១-ឪពុក-ម្តាយ ស្មើនឹង៧០% តែងតែមានកូនសំណព្វចិត្ត ៖
យោងតាមលទ្ធផលស្រាវជ្រាវរបស់អ្នកស្រាវជ្រាវអាមេរិកមកពីសាកលវិទ្យាល័យ California បង្ហាញថា ឪពុក-ម្តាយ ស្មើនឹង៧០% តែងតែស្រឡាញ់កូនណាម្នាក់ខ្លាំងជាងកូនផ្សេងទៀត ហើយអ្នកស្រាវជ្រវជឿថា ជាទូទៅ ឪពុក-ម្តាយភាគច្រើនបានស្រឡាញ់កូនរបស់ខ្លួនពុំស្មើគ្នាទេ ហើយការបង្ហាញក្តីស្រឡាញ់វិញ ក៏ខុសៗគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivyQfoYRL6vp36Q-YkUdz39FEQNtpju9DDlklwiCqRlUxj0GzkXlVxfbEDvwIpSNcL0K6bPkMrgDra6pefgFXKaiow1rZ5LrphVFVY0T-9qy5iwuiQlCB7eEk6BYuZmjnCRRQSvSHLfB86OftoMlqAmf17uFdcYGyMCISgd5EUnkODnxSkPUSCfUHl_TE/s2122/family-parents-grandparents-Morsa-Images-Taxi-56a906ad3df78cf772a2ef29.jpg

២-បើគ្រួសារមានកូន២នាក់ ឪពុក-ម្តាយនឹងស្រឡាញ់កូនច្បងច្រើនជាងកូនពៅ ៖
លទ្ធផលស្រាវជ្រាវរបស់អ្នកស្រាវជ្រាវអង់គ្លេសមកពីសាកលវិទ្យាល័យ Bristol ឱ្យដឹងថា គ្រួសារណាមានកូន២នាក់ គឺឪពុក-ម្តាយតែងស្រឡាញ់កូនច្បងច្រើនជាងកូនពៅ ដោយសង្កេតតាមរយៈទង្វើមួយចំនួន ដូចជា ៖ យកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយកូនច្បង និងផ្តល់អំណោយផ្សេងៗឱ្យកូនច្បង ។ ហេតុនេះ កូនច្បងមាន IQ ខ្ពស់ជាងកូនពៅ ដោយសារកូនច្បងបានទទួលចំណីអាហារល្អៗជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaD8bRs1Uu4R5kYjluRoM_TkDqlPyUrrHyl9rfLoZObRUYoUjljHvjuMn4oFP9zSjhPEDp5SlC8-_wdjK8YuMk5AIjlfb3Z5dj_RQF3zAix3zQRva_KwmK_e1KaqW4UcycUIYsinBZd-Pk41X808gj30bQ3iHiLRG94ouWegwn9VqYcglHRFEiTLCgSPU/s1200/photo_2024-04-12_11-22-48.jpg

៣-ឪពុក-ម្តាយនៅទូទាំងពិភពលោក ស្រឡាញ់កូនពុំស្មើគ្នា និងស្រឡាញ់កូនមានអត្តចរិតដូចខ្លួន ៖
យោងតាមសៀវភៅដែលបានលក់ដាច់ជាងគេ ស្មើនឹង៩៥% បង្ហាញថា ឪពុក-ម្តាយនៅទូទាំងពិភពលោក ស្រឡាញ់កូនពុំស្មើគ្នាទេ ហើយចាត់ទុកកូនណាម្នាក់ជាកូនសំណព្វចិត្ត ។ រីឯឪពុក-ម្តាយ៥% ទៀត តែងតែនិយាយកុហកខ្លួនឯង និងពុំព្រមទទួលស្គាល់ការពិតថា ស្រឡាញ់កូនពុំស្មើគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3nI9ggDr9ejBFMLTVkEeIkJ7G534Au1ZS_uwbVrUHZdCCxHQVSeaukCmj23r0RAfNEq69jy6kk3sum8H50y91aZuIazIrFw1GXjfcr8p1LD8pdkhlQ_tsHNlV78VWAuOGJyf07n9Kp54VTZrppIKbjmu0Jt9Yg9lSFB1mYZQKDwe3o8Rgvnt5DKQ5Gdg/s1024/photo_2024-04-12_11-22-56.jpg

បើតាមការស្រាវជ្រាវទិន្នន័យស៊ីជម្រៅបង្ហាញថា កូនប្រុសច្បង នឹងក្លាយជាកូនសំណព្វចិត្តរបស់ម្តាយពីកំណើត រីឯកូនស្រីពៅ នឹងទទួលសេចក្តីស្រឡាញ់ពីឪពុក ។ ក្រៅពីនេះ ការស្រាវជ្រាវបង្ហាញទៀតថា ឪពុក-ម្តាយតែងស្រឡាញ់កូនដែលមានអត្តចរិតដូចខ្លួនច្រើនជាងកូនផ្សេងទៀត ដោយសារកូនមានចរិតដូចឪពុក-ម្តាយ នឹងធ្វើឱ្យពួកគាត់នឹកឃើញពីវ័យកុមារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyPZ04ABzI3tZT3r9MRkcFLid4U029mBsigzS_KIe92ksKCn_BEkb6eqEcthX6xV6H7eriwq-47PbCSWFSFj0auNlXYGnT_Fm1pnsS3n4IXr3P1YOLsRUosWQc5fdem-JOYa2nm6UgUy5Wf0NYCEc_nMirAVUxXXt5PApM5N9ujeU4FI4OqFQOwy2lgQ8/s1050/photo_2024-04-12_11-22-52.jpg

៤-ឪពុក-ម្តាយភាគច្រើនតែងស្រឡាញ់កូនច្បងច្រើនជាងកូនផ្សេងទៀត ៖
លទ្ធផលការស្រាវជ្រាវរបស់សាស្ត្រាចារ្យ Catherine Tu មកពីសាកលវិទ្យាល័យ California បង្ហាញថា ឪពុក-ម្តាយភាគច្រើននឹងផ្តល់ក្តីស្រឡាញ់ដល់កូនច្បងច្រើនជាងគេ ។ រីឯការស្ទង់មតិជាមួយយុវវ័យបង្ហាញថា ពួកគេមានអារម្មណ៍ថា ទទួលក្តីស្រឡាញ់ពីឪពុក-ម្តាយពុំស្មើគ្នា ហើយវាមិនយុត្តិធម៌ទេ ដែលឪពុក-ម្តាយស្រឡាញ់កូនលើសខ្វះគ្នាបែបនេះ ៕