លោក ពេជ្រមុន្នី ស្វាមីរបស់ដួងចន្ទ យាយតយបានប្រាប់ KBN News តាមសារអេឡិចត្រូនិចថា រូបភាពកាត់តមួយសន្លឹកដែលដាក់រូបយាយតយ ទៅលើរូបសំណាក «សេះសមុទ្រ»ស្ថិតនៅខេត្តកំពតគឺជាស្នាដៃហ្វេនខម្មិនលើផេកប៉ុណ្ណោះ មិនមែនភរិយារបស់ខ្លួនជាអ្នកកាត់តនោះទេ។ លោកបានអះអាងទៀតថា រូបភាពកាត់តដែលបង្ហោះនៅលើផេក ដួងចន្ទ យាយតយ អ្នកកាន់ផេកជាអ្នកបង្ហោះដោយក្នុងន័យឆ្ងល់ គ្មានចេតនាប្រមាថមើលងាយអ្វីនោះឡើយហើយរឿងនេះលោកបានបញ្ជាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតរួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0tgO2wRS0YlsrqTddRpZ6eIAhMKbUT1nGOeOREjZ9bApPdnnVv4Ovk4RwHwi_Yoo8cSh25lTSmj8oCWujkDFjSM65e0ImsvqpZbHwByEnET1xuakZqm_5hGHauLXLSmiAacPY6zv6ZSJ9DL4jkZNy9SB_BAqzJcbd4tmIBFQ1xRH3PyExwY1BANcTwek/s1280/image_2024-04-10_16-48-38.png

នៅថ្ងៃទី១០ ខែមេសា នៅលើបណ្តាញសង្គមរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលកាន់កាប់ដោយឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះរូបភាព Screen Shot បង្ហាញពី គណនីមួយឈ្មោះថា ដួងចន្ទយាយតយ ដោយភ្ជាប់មកជាមួយខ្លឹមសារថា «ហេតុអ្វីប្រជាពលរដ្ឋយើងមួយចំនួនតូចមិនឱ្យ តំលៃចំពោះអ្វីដែលជាសមិទ្ធផលរបស់ប្រទេសខ្លួន។ នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អភិបាលខេត្តកំពត»។ រូបភាពនេះឧត្តមសេនីយ៍ទោ ថាជាការប្រមាថដែលមិនអាចទទួលយកបាន។ ចំណែកឯមានមតិប្រជាពលរដ្ឋជាច្រើនបានបញ្ចេញមតិយោបល់ឱ្យស្នងការហៅយាយតយមកអប់រំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9mWCRqT3XZCYoVntu8V1kYmeZpXjs1HM0DcWP3MXjbkMcaNhIkUKyGOqyz92fqYwQ0Lg6fDgq258u4mfNYqQsYAcyPPd7E0r6Fu6UNmTUqTEEeQYNbc-Vp5fDfzhHZt3XR2xY7WmBHoCvAeavdkIAsrQpPt2tU0GDVtjx4FxNSbYHzm_xDRkomcHWPs/s807/image_2024-04-10_16-48-39%20(2).png

ប្រតិកម្មរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតនេះ KBN News បានចុះផ្សាយជាចំណងជើងថា «ស្នងការដ្ឋាននគរបាលខេត្តកំពតចាត់ទុកការកាត់តរូបភាពរបស់ ដួងចន្ទហៅយាយតយ ជាការប្រមា.ថធ្ង.ន់ធ្ង.រ» ប៉ុន្តែស្វាមីរបស់យាយតយបានបញ្ជាក់និងអះអាងមកវិញថារូបភាពកាត់តនោះជាស្នាដៃហ្វេនខម្មិនចូលផេកប៉ុណ្ណោះមិនមែនភរិយាខ្លួនជាអ្នកកាត់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_un3f2hLUxkwmah1cWCfvV_yUI7kEJ_MBEGRoyWahZ-GamXq6S3zbKgraykN5bDELKVn87a58VwyLp5N6Cp58G8jcB34mHSHpoE1zBLluoyS3SNjs3Zshfd1BJrZ3VmDL1KYJfoK84_oCmgx2Q-LUxThV8DUjgc2NSk1Oncqh1qSFaFFOh7y8gGLflMg/s2048/image_2024-04-10_16-48-42%20(2).png

លោក ពេជ្រមុន្នី ស្វាមីរបស់យាយតយបានប្រាប់សារព័ត៌មាន KBN News នាល្ងាចថ្ងៃទី១១ ខែមេសា តាមសារអេឡិចត្រូនិចថា រឿងនេះគ្រាន់តែជាការយល់ច្រលំដោយលោកបានបញ្ជាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតរួចហើយ។ លោកបានបញ្ជាក់ទៀតថា រូបភាពកាត់តនេះមិនមែនយាយតយជាភរិយាខ្លួនកាត់តនោះទេ ជាស្នាដៃហ្វេនបានយករូបភាពកាត់តនោះមកខម្មិនលើផេកហើយបុគ្គលិកកាន់ផេកអ្នកឆ្លើយតបផេកបានយករូបភាពកាត់តនោះមកបង្ហោះក្នុងន័យឆ្ងល់គ្មានចេតនាប្រមាថមើលងាយអ្វីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhViM1_Y4AZvCWTnR38nDN-SZxlbupoBHdUW0YeH13Ek3KOA0S07FwPgKLgfoQhGKvZwselHcGlgmdwgOGOMzby7sCIaJXrDbLqn926z9kKVrfGb0eGccV0p0ap1Y0d9cazBJoO144iOiUBEGk9GG8MwV4yun8tYDIQTLQsl0edga-wrSnfeHXDBmIWFP8/s2048/image_2024-04-12_10-02-38.png

ស្វាមីយាយតយបានឱ្យដឹងទៀតថា បើយោងទៅលើផេកស្នងការដ្ឋាននគរបាលខេត្តកំពត ក៏លោកមិនបានសរសេរឈ្មោះឬចោទប្រពន្ធលោកនោះដែរគាត់គ្រាន់តែស៊ែរផេកតែការកាត់តរូប មិនមែនប្រពន្ធលោកជាអ្នកធ្វើនោះដែរ។

គួរបញ្ជាក់ថា រូបសំណាក «សេះសមុទ្រ» បាញ់ទឹក នៅខេត្តកំពតដែលមានកម្ពស់ ៨ម៉ែត្រ នៅមុខសាលាខេត្តចាស់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីនេះប្រចាំខេត្តកំពតដោយបានទាក់ទាញចំណាប់អារម្មណ៍ទេសចរជាច្រើន៕