យើងបានជ្រាបហើយថា បច្ចុប្បន្ន អាកាសធាតុកាន់តែក្តៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យមនុស្សជាច្រើនប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល ។ អាកាសធាតុក្តៅខ្លាំងបានបណ្តាលឱ្យប៉ះពាល់សុខភាព និងជីវិតមនុស្សយ៉ាងខ្លាំង ហើយមនុស្សភាគច្រើនពុំជ្រាបថា ការជ្រើសរើសសម្លៀកបំពាក់ជារឿងសំខាន់ ជាពិសេស ការជ្រើសរើសពណ៌អាវ ដែលអាចជួយការពារគ្រោះថ្នាក់ពីអាកាសធាតុក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQzxyGxaFZF6rvAo10a0JL9TimNgFqO7A_rgRDdfCSZhNnWbL8wuR2IuqG9p5pLJH-KGQDZ4pBXApVUvchg8kmQoErUdQ1zleTFM08X2uuZ9_1B2xZusGJcX-b23p-tZYVUYmDynbPZEEY5j7bL-w28RuFgCTyZtuwHCGy9JeVFB45STFDRDJeTnxtchk/s840/FallLookBook-7736-840x560.jpg

លោក Toshiaki Ichinose ជាអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជាតិការស្រាវជ្រាវបរិស្ថានប្រទេសជប៉ុន បានយកអាវចំនួន៩ មកសាកល្បងជាមួយកំដៅថ្ងៃ ដែលអាវទាំងនេះផលិតពីសាច់ក្រណាត់ដូចគ្នា ប៉ុន្តែមានពណ៌ខុសគ្នា ។ លោក Toshiaki Ichinose ចង់ដឹងថា តើអាវមានពណ៌ខុសៗគ្នានេះ នឹងផ្ទុកកំដៅកម្រិតណា? ដូច្នេះ លោកបានយកអាវទាំង៩ពណ៌ មកតម្រៀបនៅកណ្តាលថ្ងៃ ចំនួន៥នាទី ក្នុងសីតុណ្ហភាព ៣០អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-FZd6SmJ_U2fEXJ8rB2GSO2ezfoxyLKWy_IjuRPskjNJ1uxnIMDAm4N1XwzDsknEuS7fDtG8cB7Dwe82Y9Z-3MovYsv-GQGw3mr8vSLEao10ZfjemZlM4p02DQW9GcS-bvNN1HnNbWjnBRFWzzkoAHmhuY2aE0AT3ZmkEvUKYX-M5kuf6of9GG5jnFN8/s1200/hot-shirts-1-1628848742.jpg

លោក Toshiaki Ichinose បានយកអាវមានពណ៌ផ្សេងៗគ្នាមកសាកល្បង ដូចជា ៖ ពណ៌ក្រហម, ស, ខៀវ, បៃតងចាស់, ប្រផេះ, ខ្មៅ, ស្វាយ, លឿង និងបៃតងខ្ចី ។ រីឯលទ្ធផលការសាកល្បងរកឃើញថា សីតុណ្ហភាពរបស់ផ្ទៃអាវបានផ្លាស់ប្តូរ ដូចជា ៖

-ពណ៌អាវដែលមានសីតុណ្ហភាពទាបបំផុត គឺពណ៌ស និងលឿង (មានសីតុណ្ហភាព ចាប់ពី៣០អង្សារសេ ទៅ៣៤អង្សារសេ)
-អាវមានសីតុណ្ហភាពខ្ពស់ជាងនេះបន្តិច គឺពណ៌ប្រផេះ, ក្រហម, ស្វាយ និងខៀវ
-អាវមានសីតុណ្ហភាពខ្ពស់ គឺពណ៌បៃតងស្រាល និងបៃតងចាស់
-អាវមានសីតុណ្ហភាពខ្ពស់បំផុត គឺពណ៌ខ្មៅ (មានសីតុណ្ហភាពរហូតដល់៥០អង្សារសេ)https://images.foxweather.com/static.foxweather.com/www.foxweather.com/content/uploads/2023/08/1024/512/Untitled-1-5.jpg?ve=1&tl=1

ហេតុនេះ អាវពណ៌ស និងពណ៌លឿង នឹងស្រូបយកកំដៅថ្ងៃតិចជាងពណ៌ផ្សេងៗ ទើបធ្វើឱ្យអ្នកពាក់អាវពណ៌ស និងពណ៌លឿង មានអារម្មណ៌ត្រជាក់ស្រួល ។ រីឯអាវពណ៌ខ្មៅ ពុំគួរពាក់នៅពេលអាកាសធាតុក្តៅខ្លាំងទេ ពីព្រោះពណ៌ខ្មៅបានស្រូបយកកំដៅខ្ពស់ ហើយវាអាចធ្វើឱ្យយើងប្រឈមនឹងការដាច់សរសៃឈាមខួរក្បាលទៀតផង ៕