Home Blog Page 1087

យល់ដឹងហេតុផលខ្លះៗ! របស់ប្រទេសដែលមានប្រជាជនស្លា.ប់ដោយសារជំងឺមហារីកច្រើនជាងគេនៅអាស៊ី នៅក្បែខាងយើងហ្នឹង

0

វៀតណាម៖ អត្រាអ្នកកើតជំងឺមហារីកនៅក្នុងប្រទេសវៀតណាមបច្ចុប្បន្នគឺស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលទាមទារឱ្យមានយុទ្ធសាស្ត្រការពារកាន់តែមានប្រសិទ្ធភា នេះបើយោងតាមការចុះផ្សាយរបស់ Vnexpress កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
លោកវេជ្ជបណ្ឌិត Dang Huy Quoc Thinh នាយករងនៃមន្ទីរពេទ្យ Oncology នៃទីក្រុងហូជីមិញ បាននិយាយថា វៀតណាមជាក្រុមប្រទេសដែលមានករណីមហារីកប្រហែល ១៨២,០០០ ជារៀងរាល់ឆ្នាំ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រជាជនកើតជំងឺមហារីកច្រើនជាងគេនៅអាស៊ី។ ទោះជាយ៉ាងណាអត្រាអ្នកកើតជំងឺមហារីកនៅក្នុងប្រទេសនេះគឺស្ថិតក្នុងកម្រិតមធ្យមនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoJ_bUCqv0N-k8pQ8H6DG7EBruGveedg64XjNxcAiIPrdZc_7OcCleLckT73FMWFL67-ZNwupTiVTKDBYIFCJsur732ZRebAOqpcw-l_e6MRslSOQWWu_k3HQUdWIBxP9d1OwM9IzbaDxqxcCnB7R7EaBOh-V6itIdQNUu4E3RKMONu3cTlHv-q5ctWQc/s600/ung_thu.png

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជនជាតិវៀតណាមភាគច្រើនតែងកើតជំងឺមហារីកថ្លើម និងសួត ហើយអ្នកជំងឺមហារីកភាគច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលចុងក្រោយ ដែលជាលទ្ធផលនាំឱ្យមានអត្រាមរណៈខ្ពស់។ អត្រាឧប្បត្តិហេតុរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ៩១ ហើយអត្រាមរណភាពជាប់ចំណាត់ថ្នាក់ទី ៥០ ក្នុងចំណោមប្រទេសសរុបចំនួន ១៨៥ ជុំវិញពិភពលោក។ ដូច្នេះជារៀងរាល់ឆ្នាំប្រទេសនេះកត់ត្រាការស្លាប់ចំនួន ១២២,០០០ នាក់ដោយសារជំងឺមហារីកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdFw815aYHzU5rQL8NJoABS5g1fVSEA9_pzc9xjrjd7s1aSz3klbHcfe9SkuMUPGLpby2rLDYgN_IU4ap6dilMvm0w2kOEYj-FDMHB8XEc4yxyVBoStsKOpgAajgaujruSV9cq28JPt9i5TZadKtcVvY8Qz9OGj6-i5zHNN3YWRL6h09XZzAFUCqv28KE/s640/vietnam-among-countries-with-highest-cancer-fatality-rates-globally.jpg

សព្វថ្ងៃនៅមន្ទីរពេទ្យជំងឺមហារីកនៃទីក្រុងហូជីមិញ ចំនួនអ្នកជំងឺមកពិនិត្យ និងព្យាបាលជំងឺមហារីកកំពុងកើនឡើងជាបន្តបន្ទាប់។ លោកវេជ្ជបណ្ឌិត Diep Bao Tuan នាយករងទទួលបន្ទុកប្រតិបត្តិការនៅមន្ទីរពេទ្យជំងឺមហារីកទីក្រុងហូជីមិញ បាននិយាយថា នៅឆ្នាំ២០២៣ មន្ទីរពេទ្យនេះបានទទួលការពិនិត្យអ្នកជំងឺជិត ៨ សែននាក់ វះកាត់ជិត ៣៧០០០ នាក់ និងការព្យាបាលដោយវិទ្យុសកម្មជាង ១៨ ម៉ឺននាក់ រួមទាំងព្យាបាលធម្មតាជិត ៣០ ម៉ឺននាក់ទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF8QUpj8_y-aH2X29jT3Qz6JRKnP4x095uXUpCehN0uTiuQ0kmHmkgzEeuk4GAW80zmVvnukyRuQ77bKrCx2IYQxi-Relw1wQF6BGoJPfLemxLU6J3xrKr3MW-5YJyy_fnbh6H0rh3yo2KbdGsiAqYH9DIQNFtjbXS7rIpVyweMZIGznTE29yZgnl0sbg/s640/305216_Screen%20Shot%202023-09-13%20at%2020.16.18.png

អ្នកជំនាញបាននិយាយថា មូលហេតុដែលប្រជាជនមានជំងឺមហារីកគឺដោយសារ ការផ្លាស់ប្តូរបរិយាកាសរស់នៅ ការបំពុលខ្យល់ និងទឹក ទម្លាប់ដូចជាសេពគ្រឿងស្រវឹង ជក់បារីអេឡិចត្រូនិច និងការញ៉ាំអាហារមិនល្អ ក៏ដូចជាការរស់នៅមិនល្អ មិនធ្វើលំហាត់ប្រាណ រួមទាំងការមិនសម្រាកឱ្យបានគ្រប់គ្រាន់ ដែលនេះគឺជាមូលហេតុនៃជំងឺមហារីក។ អនុប្រធាននាយកដ្ឋានសុខាភិបាលទីក្រុងហូជីមិញ លោក Nguyen Anh Dung បាននិយាយថា រហូតមកដល់ពេលនេះ ជំងឺមហារីកនៅតែត្រូវបានគេកំណត់ថាជាជំងឺគ្រោះថ្នាក់ដែលមានហានិភ័យខ្ពស់នៃការស្លាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2gfCOfJmPYJ4CRSdYegGZdFRzBJWKJrWc7OXqdv8nTIqBEr_qHYpqMtc_U72ZfgGyflRhGj8YuTPAuAVwExoIVtETqTj5JdxMXItTAVhGTc2Vfs9pIyz56_7QvdhFuFAskQz7NMk2Px2IkqXWnL7s2j3pF5xC9gOG7u5TfXvA6gNoAVg4y5AQy-ATzQ8/s1431/shinhan-life-vietnam-supports-child-patients-with-blood-cancer_1.jpg

អ្នកជំងឺងាយនឹងជួបវិបត្តិផ្លូវចិត្ត ហើយការព្យាបាលនឹងមានតម្លៃថ្លៃ ដោយសារវិស័យវេជ្ជសាស្រ្ដត្រូវការវិនិយោគលើឧបករណ៍ទំនើបៗ ដើម្បីរួមចំណែកដល់ការរកឃើញទាន់ពេល បង្កើនប្រសិទ្ធភាពព្យាបាល និងបង្កើនជំនាញរបស់វេជ្ជបណ្ឌិតដើម្បីការពារ និងចម្លងជំងឺ។ វេជ្ជបណ្ឌិតក៏បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការយល់ដឹងពីការបង្ការដោយការរស់នៅប្រកបដោយសុខភាពល្អ បរិភោគត្រឹមត្រូវ កំណត់អាហារកែច្នៃ ឈប់ជក់បារី កាត់បន្ថយជាតិស្រវឹង និងធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ…ក៏ដូចជាពិនិត្យរាងកាយពិនិត្យសុខភាពឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ហើយត្រូវទៅជួបគ្រូពេទ្យភ្លាមៗពេលមានសភាពខុសប្រក្រតី៕

គ្មានអ្វីសា.ហាវជាងមនុស្សទេ! ប្រទេសជប៉ុនគ្រោងបរ.បាញ់ត្រីបាឡែនដ៏ធំបំផុតនៅលើផែនដី

0

ប្រទេសជប៉ុន៖ ថ្មីៗនេះប្រទេសជប៉ុនបានបន្ថែមត្រីបាឡែន Fin ដែលជាត្រីបាឡែនធំជាងគេទីពីរនៅលើផែនដី ទៅក្នុងបញ្ជីនៃប្រភេទត្រីបាឡែនពាណិជ្ជកម្មរបស់ខ្លួន ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកអភិរក្ស។
យោងតាម Reuters បានឱ្យដឹងថា ត្រីបាឡែន Fin ឬ Balaenoptera physalus គឺជាត្រីធំបំផុតទីពីរនៅលើពិភពលោកបន្ទាប់ពីត្រីបាឡែនខៀវ ដែលវាមានប្រវែងរហូតដល់ ២៦ ម៉ែត្រ ជាមួយទំងន់អតិបរមាដែលបានកត់ត្រាគឺ ៧៧,០០០-៨១,០០០ គីឡូក្រាម ដោយពួកវាអាចរស់នៅបានរហូតដល់ ៩០ ឆ្នាំ និងមានជម្រកយ៉ាងទូលំទូលាយនៅទូទាំងមហាសមុទ្រពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirZC_4OIkUB7eR3PETypB9QQ5enybYuWG7pAtiz1exZFuYBIrsQ5NeKIiTm3njnjDT1va5SmJDDx_UEaTDfILe37sJbQPk2HEWVuKkDbJNQeAG39iVIr1L8Nzv0ux-lpFpgPuWk6UU0Yrhm4lX-7I8_M1pTmKwLmsEkIB_EQ_-5DNSlik77cA14ij4dik/s640/b5c550b5acbdd8e2ca0e2a3e22ef19b8.jpg

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី ៩ ខែឧសភា បានប្រកាសថា ត្រីបាឡែន Fin គឺជាគោលដៅរបស់អ្នកនេសាទក្នុងការបរបាញ់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស។ នេះបើយោងតាមទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (IEA) បាននិយាយថា ការបន្ថែមត្រីបាឡែន fins នឹងនាំមកនូវចំនួនត្រីបាឡែនដែលចាប់បានដោយពាណិជ្ជកម្មនៅក្នុងប្រទេសជប៉ុនដល់ទៅបួនប្រភេទ រួមជាមួយនឹងត្រីបាឡែន minke, ត្រីបាឡែន Bryde និងត្រីបាឡែន sei ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaK-uYo9Xu0KES-f-ubd_C7929rYiOp_m_WksJ9IxV9ZYObDqp0KeSlLWRO5PXFxe0gzbNIoq_RHujTNlNHfD251ksPaAqq9svnWQgzBQx3r-F9nKFm8iW4QK5t0J9FrK23cfWLSUw_qtG20ND94Qbxc0KhPE9_QXgH93xKOBbRRqTnjBM_Ctz6GNqLr0/s660/e3f2c9293095265f2bf853c5b6e428c2.jpg

ការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺគួរឱ្យភ្ញាក់ផ្អើលជាពិសេសដោយសារតែទំហំនិងភាពខ្វះខាតរបស់ប្រភេទសត្វ។ ត្រីបាឡែន Fin ស្ថិតនៅក្នុងបញ្ជីប្រភេទសត្វជិតផុតពូជរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) មុនឆ្នាំ ២០១៨ បន្ទាប់មកស្ថានភាពរបស់ពួកវាក៏ត្រូវបានផ្លាស់ប្តូរទៅជា “ប្រភេទសត្វដែលងាយរងគ្រោះ”។ Clare Perry ទីប្រឹក្សាមហាសមុទ្រនៅ EIA បាននិយាយថា “ការនេសាទត្រីបាឡែនពាណិជ្ជកម្មត្រូវបានហាមឃាត់ដោយគណៈកម្មការអន្តរជាតិ Whaling Commission (IWC) ចាប់តាំងពីឆ្នាំ ១៩៨២ មកម្លេះ ដោយមានប្រទេសជាង ៨០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានចូលជាធរមានក្នុងឆ្នាំ ១៩៨៦។ https://www.chinadailyhk.com/upload/main/image/2024/05/09/5a6f2d5adf575449ccf6ffbc23753dbd.jpg

ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនដូចជា ន័រវេស ដាណឺម៉ាក ហ្គ្រីនឡែន រុស្ស៊ី អ៊ីស្លង់ និងជប៉ុន នៅតែមិនអើពើនឹងការហាមឃាត់ និងនៅតែបន្តបរបាញ់ត្រីបាឡែនក្នុងនាមការស្រាវជ្រាវវិទ្យាសាស្ត្រ។ លោក Perry ក៏បានបន្តទៀតថា “ឥឡូវនេះ ប្រទេសជប៉ុនកំពុងស្នើឱ្យបរបាញ់សត្វធំទីពីរនៅលើភពផែនដី ទោះបីជាមានការហាមឃាត់លើការនេសាទត្រីបាឡែនក៏ដោយ”។ គួរបញ្ជាក់ដែរថា ត្រីបាឡែន Fin គឺជាអ្នកប្រមូលកាបូនដ៏សំខាន់មួយរបស់ពិភពលោក ហើយត្រូវការការការពារពេញលេញ យ៉ាងហោចណាស់ ពួកវាអាចបន្តបំពេញតួនាទីសំខាន់របស់ពួកគេនៅក្នុងបរិស្ថានសមុទ្រ៕

ជំងឺថ្មីចម្លែកបំផុតលើពិភពលោក ដែលធ្វើឱ្យអ្នកជំងឺពិបាកអស់មួយជីវិត

0

ប្រទេសអង់គ្លេស ៖ កាលពីដើមឆ្នាំ២០២៤ នារីម្នាក់ឈ្មោះ Abby រស់នៅប្រទេសអង់គ្លេស បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយឈ្មោះ «Born Different» របស់ប្រព័ន្ធយូធូប «Truly» ហើយនាងរៀបរាប់ពីជំងឺចម្លែករបស់ខ្លួនថា វាបានធ្វើឱ្យនាងពិបាករស់នៅយ៉ាងខ្លាំងក្នុងជីវិតប្រចាំថ្ងៃ ។ រីឯមិត្តភក្តិ និងសាច់ញាតិតែងតែសួរនាងថា ពេលកើតជំងឺនេះ តើនាងងូតទឹកដោយរបៀបណា ឬនាងពុំចាំបាច់ងូតទឹកអស់មួយជីវិត?

នាង Abby បានឈឺជំងឺចម្លែកមួយឈ្មោះ Aquagenic Urticarial ឬជាជំងឺស្បែកប្រតិកម្មជាមួយទឹក ។ នាងរៀបរាប់ថា នៅពេលស្បែករបស់នាងប៉ះពាល់ជាមួយទឹក បន្តិចក្រោយមក នឹងមានស្នាមកន្ទួលជាច្រើននៅលើស្បែក វាធ្វើឱ្យនាងរមាស់ ក្តៅក្រហាយ និងឈឺចាប់យ៉ាងខ្លាំង ហើយកម្រមានអ្នកណាកើតជំងឺនេះណាស់នៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje1fzsB4b7psn9dJxi2RpFxGQBAu1HyK2OSvrECO8IYJWpU8kEffG7eEavVumDs_jbpDnTn9MBRR0vIJ2fswEloXWXymo53mN-M83clfGYlQ6_acwvDoZAySPT-aKpjYZwi2qnW_VNXObTjnFiu33nrIM1k7pwwFncyi3p9fP3bGYuQMPxook5gnYD7r8/s1280/photo_2024-05-11_14-58-08.jpg

នាង Abby បន្តទៀតថា នៅពេលមិត្តភក្តិ ឬសាច់ញាតិរបស់នាងដឹងថា នាងកើតជំងឺចម្លែកបែបនេះ ពួកគេតែងតែសួរនាំនាងថា តើនាងងូតទឹកដូចម្តេច? ឬនាងបានងូតទឹកខ្លះទេ? ដែលសំណួរទាំងនេះ ពួកគេចង់ដឹងបំផុត ។

នាងឆ្លើយថា នាងងូតទឹកបាន ប៉ុន្តែពុំអាចងូតទឹកយូរទេ គឺមិនឱ្យលើសពី១០នាទី ហើយនាងនឹងងូតទឹកតែម្តងប៉ុណ្ណោះក្នុង១សប្តាហ៍ ។ ការងូតទឹកឆាប់រហ័សបែបនេះ ដើម្បីកុំឱ្យកើតកន្ទួលរមាស់ពេញស្បែក និងឈឺចាប់ខ្លាំង ។ ក្រៅពីនេះ នាងត្រូវញ៉ាំថ្នាំ៤ដងក្នុង១ថ្ងៃ ដើម្បីកាត់បន្ថយអាការៈឈឺចាប់ ហើយពេលចេញក្រៅម្តងៗ នាងបានកាន់ឆ័ត្រជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqEm-ZXlejjwzjNr_kfDKK-8Xs-BB9dQzJz8PRtBeAudVY3ye2e_FFU_8yKTJumQcOgmb971QdSJwTzagEPLzfhYLnJtS_JxuOg_eyNQ_UGRHo5cAvkxDmx8K4JdevCUUv-0psXsRtZICxNENuW5GKM_3pRZWC84L1jjFOST2tSHklY3Ayc9B-a6CVATs/s1280/photo_2024-05-11_14-58-01.jpg

ទោះយ៉ាងណា នាងមានសំណាងល្អ ពីព្រោះស្នាមកន្ទួលបានកើតនៅលើស្បែកតែផ្នែកខាងក្រៅប៉ុណ្ណោះ ពេលស្បែកប៉ះពាល់ទឹក ។ ប៉ុន្តែនាងអាចផឹកទឹកបានតាមធម្មតា ហើយនាងគ្មានបញ្ហាអ្វីទេក្នុងខ្លួន ។ នាងរៀបរាប់ថា ការងូតទឹកធ្វើឱ្យមានបញ្ហាស្បែក និងចេញស្នាមកន្ទួលច្រើនបំផុត បើនាងពុំបានប្រុងប្រយ័ត្នទេនោះ ។ ម្យ៉ាងទៀត បើទោះជាទឹកមានសីតុណ្ហភាពទាប ឬខ្ពស់ ក៏ធ្វើឱ្យនាងមានបញ្ហាស្បែកដែរ ។

នាងចាប់ផ្តើមកើតជំងឺចម្លែកនេះតាំងពីឆ្នាំ២០១៧ គឺនៅពេលមានអាយុ១៦ឆ្នាំ ។ ពេលនោះ នាង និងម្តាយពុំយល់ថា ហេតុអ្វីបានជានាងមានស្នាមកន្ទួលពេញស្បែកបែបនេះ ហើយម្តាយរបស់នាងក៏ពុំដឹងថា តើត្រូវជួយកូនស្រីតាមវិធីណាល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs7DqQAmDqTcFeFYE_Mlo12lWlrzQxPWEiHwicsg2daDU_Jd4N_S5ziqDZWfDxBBtDmNdC6t9Nqn8STsZWnfPxWkdD_2en6EqHh7T_UBXq3gDE8_vwo3PL8zbcobGOyG8KacJbRL0kWh1jipCnDzmVmxfYYUuSQhVetJnwHS-CgnFbQoYJeWrIhG1WHOE/s640/Aquagenic-urticaria-Its-A-Blog-About-Water.jpg

ក្រៅពីនាង Abby កើតជំងឺនេះ គឺមាននារីម្នាក់ទៀតឈ្មោះ Abigail Beck រស់នៅសហរដ្ឋអាមេរិក ក៏បានកើតជំងឺចម្លែកនេះដែរ ។ នាង Abigail Beck ធ្លាប់បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា នាងឈឺចុកចាប់យ៉ាងខ្លាំង និងក្រហល់ក្រហាយដូចត្រូវគេចាក់ទឹកអាស៊ីត ពេលទឹកភ្នែកនាងស្រក់នៅលើស្បែក ៕

ទម្លាយខ្ទេច! ព្រះកាយច័ន្ទ ថាការប្រកួតបវរកញ្ញាកា.ប់ចា.ក់ ច្រណែ.នឈ្នា.នីសសា.ហាវជាងក្នុងរឿងទៅទៀត

0

តារាសម្តែង ព្រះកាយច័ន្ទ អតីតម្ចាស់មកុដ Miss Grand ភ្នំពេញ២០២៤ បានចូលរួមក្នុងកិច្ចសម្ភាសដោយបានឆ្លើយថាការប្រកួតបវរកញ្ញាមានការកាប់ចាក់ក្រោយខ្នងច្រណែនឈ្នានីសលើសខ្សែភាពយន្តទៅទៀត។ តារាស្រីរូបនេះថានាងជាតួសម្តែងស្រាប់ ប៉ុន្តែនាងមិនចូលចិត្តសម្តែងនៅខាងក្រៅសាច់រឿងនោះទេក្នុងរឿងតួឯកឈ្នះ តែក្រៅសាច់រឿងនាងសុំចាញ់ នាងមានការគោរពតែការទ្រ ការអែបអប សុំមិនប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ8zBkjmQARzUE5J3qRGryeDLb9rVLsXKszgIXE0ZSVirHw_WMa6av0qP9JO-aPPAC8pEEvFQSk3ah9pYQaWru8WO-SA3acFKNUqYC6tdugV1uTYR5FOVp6dkNhyfbQWh6ZwS4j1TA-wZh-FUHmSfgr1p9g02U32PVpTzLLz8lCL_1xrdvDmGYujQCAxE/s2048/image_2024-05-10_14-26-27.png

កម្មវិធី «ស និង ខ្មៅ» ដែលមានពិធីការិនីឆ្នើម ពេជ្រ សិរីរ័ត្ន ជាអ្នកសម្របសម្រួលហាក់ទទួលបានការចាប់អារម្មណ៍ជាបន្តបន្ទាប់ពីទស្សនិកជនក្រោយមានការចូលរួមផ្តល់បទសម្ភាសតារាល្បីៗ ដែលអាចបកស្រាយពីបញ្ហាចម្រូងចម្រាសរបស់ខ្លួនទៅកាន់ទស្សនិកជន។ វីដេអូទី២នៃកម្មវិធីនេះមានតារាកិត្តិយសរបស់ ព្រះកាយច័ន្ទ ដែលបានលើកយករឿងរ៉ាវទាក់ទងនឹងការប្រកួតបវរកញ្ញា និងការលាលែងតំណែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioOIeiY2MmoxpV4w52P6dQDN2wjkjU1Zo_VVgrUy53M2n_-bkETC-D6lcgzxaWGTaUdobQx4sMJ_B-VJASRgAFAlOwQKhRvTrW3HgcvRjYjUkRu7-TotkSFMGRUvcTLfFQbm1UTDsddAV4UMMW0dLi5iLtoapLD8tBZtLrxVvFsZlPFmLDBPwNWAVlxeo/s2048/image_2024-05-10_14-26-28.png

ព្រះកាយច័ន្ទ បានលើកឡើងក្នុងកម្មវិធីថា មុននឹងមហាជនស្គាល់នាងជាតារាសម្តែង នាងក៏ធ្លាប់ប្រកួតបវរកញ្ញាកាលពីមុនដែរគ្រាន់តែគ្រានោះវិស័យបវរកញ្ញាមិនសូវល្បី។ ការចូលរួមប្រកួតរបស់នាងមិនមែនចង់ល្បីនោះទេព្រោះមហាជនភាគច្រើនស្គាល់នាងស្រាប់ហើយ ការចូលប្រកួតគឺដោយសារការស្រលាញ់និង ទី២ដើម្បីសិស្សក្នុងនាមជាគ្រូម្នាក់ដែលបង្រៀនខាងសិល្បៈចម្រុះក្នុងនោះក៏មានបវរកញ្ញា។ តារាស្រីរូបនេះថា ការចូលវិស័យបវរកញ្ញានេះជាពេលវេលាស័ក្តិសម សម្រាប់ការត្រៀមខ្លួនក្នុងនាមជាសិល្បការិនីគឺបានត្រៀមខ្លួនរួចរាល់ហើយ បើនិយាយពីរឿងដើរម៉ូត គឺជាគ្រូបង្រៀនទៅទៀត ចំណុចមួយទៀតគឺជាឆ្នាំចុងក្រោយដោយសារតែកម្មវិធីត្រូវបញ្ចប់នៅអាយុ២៨ឆ្នាំ យកបទពិសោធនិងដើម្បីខ្លួនឯងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWHofvVhwg0p1OkmA0SMwuJr9VhoR1p6qWsKPAJ1M9kDk5LagUndD9LpOuzVSrnKY82fvXNfmUJN8WvrFUm131cPR8wdyeo2za1WAlABSMJOTBNFTSZTHtCXOsKefspv7HXV5uIImt-kWIqGrlNSGavvHMZS87066qBw_CytLzp6TNht2yZJy6suxITmQ/s2048/image_2024-05-10_14-26-30.png

ព្រះកាយច័ន្ទ ក៏បានលើកឡើងពីការចូលរួមប្រកួតដោយភាពជឿជាក់ថាខ្លួនអាចធ្វើបាន ជឿជាក់រហូតអ្នកមួយចំនួនអគតិថានាងអំណួត ហើយពាក្យពីរនេះគឺខុសគ្នាស្រឡះ។ ការប្រកាសលាលែងតំណែងអ្នកខ្លះគិតថាគឺជារឿងដ្រាម៉ាដើម្បីឱ្យប្រជាប្រិយភាពខ្លួនឯងស្ទុះឡើងវិញ ប៉ុន្តែក្រោយនាងអះអាងថាមិនចូលប្រកួតទៀតទើបមហាជនដឹងច្បាស់ថាពិតជាចាកចេញពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXZDH9a8HoLp4ZXhVnB3QYWwEJ1LVfZQG5wU1NBmc5fVfqmi2i5U2MBg2GE7vbPCvlw6ddTr5tQ2w4Cu5J1GHmZA5TY-hafEIL55JN6o268J3KHTQdUiHeluwGW_UfQQt0YRRIRNrxyDo8LGy5PIN-h-J_aHJUcdu-mOPNCFywAdoPGzAUgVNmhMTDvnc/s2048/image_2024-05-10_14-26-31.png

ឆ្លើយតបនូវសំណួរដែលថាមានខ្សែភាពយន្តបង្ហាញពីបវរកញ្ញាមានការកាប់ចាក់ពីក្រោយខ្នង ច្រណែនឈ្នានីសគ្នា ព្រះកាយច័ន្ទ ថានាងជាតារាសម្តែងស្រាប់ទៅហើយនាងមិនពិបាកទេក្នុងការសម្តែង ប៉ុន្តែនាងមិនចូលចិត្តសម្តែងនៅក្នុងជីវិតពិតនោះទេ នាងចូលចិត្តសម្តែងតែនៅក្នុងខ្សែភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkmDANtXqVJ-tDvVxq-CXF-pFa-PuVphBmN8_BA-O_zCgl7fdmqcM15mPCphIPIdcKkDpFnwF3ETDRWyk3FAKW6FzmreJOzbwngEm8ZpxRctrK4CyDzSQhmCy31M5pl2qyO_MmmF_xQ9QN7uuDeICL1phrUYHuD7vDCpshFyQfQllFdSpxNuNz0P-yP7I/s1728/image_2024-05-10_14-26-30%20(2).png

អតីតម្ចាស់មកុដ Miss Grand ភ្នំពេញ២០២៤ បន្តទៀតថា ការសរសេរតាក់តែងរបស់អ្នកនិពន្ធមិនដឹងថាស្រមើរស្រមៃចេញមក ឬក៏គាត់បានជួបព្រឹត្តិការណ៍នឹងពិត នៅក្នុងខ្សែភាពយន្តមានរឿងក្តៅគគុកច្រើន តែនាងមិននឹកស្មាននៅពេលនាងបានចូលផ្ទាល់ ស្ថិតនៅទីតាំងផ្ទាល់វាលើសខ្សែភាពយន្តទៅទៀត។ ព្រះកាយច័ន្ទ បន្ថែមទៀតថា នៅក្រៅសាច់រឿងនាងសុំចុះចាញ់ នាងអាចនឹងថាជាមនុស្សម្នាក់ដែលមានឆន្ទៈថាគោរពចាស់ទុំ នាងចេះ គោរពរៀមច្បង តែការទ្រ ការអែបអបនាងសុំមិនប្រើប្រាស់៕

តារាហុងកុង Charlene Choi ខ្ជាក់ទុរេនចេញពីមាត់ភ្លាមៗក្រោយសាកល្បងភ្លក្សលើកដំបូង

0

នៅក្នុងឈុតខ្លីៗនៅក្នុងកម្មវិធីមួយ តារាចម្រៀងនិងជាតារាសម្ដែងហុងកុង Charlene Choi ត្រូវបានគេឃើញមុខក្រៀមក្រំនៅពេលដែលនាងបានសាកល្បងញុំាផ្លែទុរេននៅប្រទេសសិង្ហបុរី ហើយទីបំផុតតារាស្រីរូបនេះក៏ខ្ជាក់ទុរេនចេញវិញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjXMQb0dpLT-RGoTqtwBfLjL72LhhHlXsLQ68J0vEAH9WqwcG-M4czJSD0HGo_ypbw74ovDS-4vJgmCpDZwFC5M96TkyPyNw2XNaecT7BLe0HX0K-h67bsiABpdN6NflWXiE3_D3wI7MMG9TsbDaUmpZYA47-2WB6WJ_t-sNyi1O9n2wYK9GtUBfX7vxw/s938/image_2024-05-10_15-43-36.png

តាមប្រភពពីAsiaOne បានរាយការណ៍ថាឃ្លីបដែលបានចែករំលែកនៅលើគណនីផ្លូវការរបស់កម្មវិធីនៅលើ Douyin ដែលជាកំណែចិននៃ TikTok កាលពីថ្ងៃទី៨ ឧសភា បង្ហាញពី Charlene Choi រួមជាមួយនឹងតារាចម្រៀងហុងកុងពីររូបផ្សេងទៀតស្ថិតនៅហាងកាហ្វេមួយកន្លែងរបស់ប្រទេសសិង្ហបុរី។ ពួកគេត្រូវបានណែនាំឱ្យស្គាល់ទុរេនជាច្រើនប្រភេទ។ ក្នុងនោះមានអ្នកបង្ហាញអារម្មណ៍រំភើបដែលអាចសាកល្បងភ្លក្សរសជាតិច្រើនប្រភេទរបស់ទុរេន។ បន្ទាប់មក រូបគេបានលើកទឹកចិត្ត Charlene Choi ឱ្យសាកល្បង។ Charlene ស្ទាក់ស្ទើរក្នុងការរើសមួយដុំ ភ្លក្សវា ហើយបង្ហាញទឹកមុខមិនពេញចិត្តភ្លាមៗ។ ក្រោយមកនាងមិនអាចញុំាទុរេននោះបាន ទីបំផុតនាងក៏ខ្ជាក់វាចេញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs6NWMsVkmBCBb66AXz93SsqETNgsS8XSjMTkz6QjPO81YLhd7mdYqOdZl0EiQ1pNOXWqte62lz14OxlpMqLmfVlM8DziSl6Oolf8TL7wn8fGCe3KeT5Ka1P-KCUuWfXwa2cf-3Yo2E2UdYJdB7vpbK3RQpBXokcpImZgbI35PYGXPpZ7wtJ-kKGNp20c/s830/image_2024-05-10_15-20-39%20(2).png

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចែករំលែកបទពិសោធន៍ស្រដៀងទៅនឹងតារាស្រីរូបនេះដូចគ្នានៅពេលដែលពួកគេ ឬសមាជិកគ្រួសាររបស់ពួកគេបានភ្លក្សទុរេនជាលើកដំបូងក៏បានខ្ជាក់ចេញដូចគ្នា។ អ្នកខ្លះទៀតបញ្ចេញមតិថា ទុរេនពិតជាឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxINYp2y5kpYKF3KpgPiS9BDJKLhjJvc3tpDJIPrf_txvfF8FB6_L2k8JzkEMdKeMG8m_36w7XMLt-5yTcqMtp5TSsfoSdLN2N-BiMy0-tYz8DzRGa4F1gmiO5lOdzJhjV7KTDgGAdVHp-_HTd8svosXh9T_8eovbqfbNFs3YS94Z17ZZW53pzMYt_Lx4/s1452/image_2024-05-10_15-20-40.png

តារាចម្រៀង និងសម្តែង Charlene មានអាយុ ៤២ ឆ្នាំបានចាប់ផ្តើមអាជីពកម្សាន្តរបស់ខ្លួនក្នុងឆ្នាំ ២០០០ ជាតារាម៉ូដែល។ ក្រោយមកនាងត្រូវបានស្វែករកគោលដៅថ្មីជាតារាចម្រៀងនិងបង្កើតជាក្រុមចម្រៀងទៀត។ លើសពីនេះ អាជីពសម្ដែងរបស់នាងក៏ជោគជ័យក្នុងឧស្សាហកម្មភាពយន្តហុងកុងផងដែរ៕

ទេព បូព្រឹក្ស ចេញមុខបញ្ជាក់រឿងលក់សំបុត្រមានតម្លៃខ្ពស់ក្នុងពិធីសម្ពោធវីដេអូចម្រៀង «ទេវរាជ»

0

តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសដាក់លក់សំបុត្រដល់អ្នកគាំទ្រដែលមានបំណងចង់ចូលរួមសម្ពោធវីដេអូចម្រៀង «ទេវរាជ» ក្នុងតម្លៃ៣២ ០០០រៀលសម្រាប់សំបុត្រធម្មតា និងតម្លៃ២០០ ០០០រៀលសម្រាប់សំបុត្រ VIP ដែលភ្ជាប់មកជាមួយអត្ថប្រយោជន៍ផ្សេងទៀត។ តារាចម្រៀងរូបនេះបានបញ្ជាក់ថាដំបូងនាងគ្មានបំណងចង់ដាក់លក់សំបុត្រនោះទេគឺបើកឱ្យចូលរួមឥតគិតថ្លៃ ប៉ុន្តែនាងគិតម្តងទៀតការដាក់លក់សំបុត្រនេះដើម្បីបានថវិកាជួយដល់សាលាមធ្យមវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9bRaVT4Vqnvi7eVsb48KUj3zPB8HXDYUZCTkvR3vxxaI8nrwrtbBGhCqvEiAXDtINmUC01kP-B1aDveRBAjHKbBIdeGzNULu2XZhvumXWLWUZZoj1Mh1PhaHbq9R0EaKXbuLbTj76PW6fSWlvRCuyfrHhiBuvNVxucgcZGEW9P5tgFwVx6l9b3NME_EI/s2048/image_2024-05-03_11-04-59.png
តាមរយៈវីដេអូ Live ទេព បូព្រឹក្ស បាននិយាយថា សម្រាប់អ្នកដែលមានថវិកាគួរតែជួយទិញសំបុត្រចូលរួម តែប្រសិនបើអ្នកអត់ថវិកាចាំបន្តិចព្រោះមានក្រុមហ៊ុនទាក់ទងមកខ្លួនចង់ទិញម្តង២០០ទៅ៣០០សំបុត្រដើម្បីចែកជូនហ្វេនដែលអត់ថវិកាចង់ចូលរួម។ ចំណែកឯសំលៀកបំពាក់ចង់ស្លៀកពាក់ធម្មតាក៏បាន ប៉ុន្តែបើសិនជាពាក់បែបខ្មែរគឺមើលឃើញស្អាតទាំងអស់គ្នាដោយអ្នកសំបុត្រ VIP និងសិល្បករគឺដើរលើកម្រាលព្រំ សម្រាប់អ្នកសំបុត្រធម្មតានឹងចូលច្រកមួយទៀតដែលអាចមើលទស្សនីយភាពផ្សេងៗពីសិល្បៈវប្បធម៌ខ្មែរ។

ទេព បូព្រឹក្ស ថាដំបូងឡើងគឺចង់បើកឱ្យចូលរួមគ្រប់ចំនួនទៅតាមហ្នឹងប៉ុន្តែដោយសារតែ MV មានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យមានការថតទៅយ៉ាងរលូន ទើបនាងចង់បានថវិកាខ្លះដើម្បីជួយដល់មធ្យមវិចិត្រសិល្បៈ។ តារាចម្រៀងរូបនេះ បានរំលេចទៀតថាសម្រាប់អ្នកចង់រៀននៅទីនេះគឺមិនចំណាយថវិកាទេ ហើយរៀនបានទាំងអស់គ្នា ប្រសិនជាអ្នកមកពីតាមខេត្តទៀតគឺសាលាមានកន្លែងឱ្យស្នាក់នៅថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhojT66TITHUBfext-ZbMEZncGtnaHABQqU6TxGgzzNK-p61JrdmXFJwJdu0gGAUPLL3sq8CB224pepjYXi8D80RQgj5O5vLE6qPUilC28qs1RufUVWWaQZ269jiGtNvYuoDk947y8ydzLbijLLHSUYhG0WdjJxMUZvWVN32GYn2iEhq00y4niTQAsGPZo/s1862/image_2024-05-03_11-04-58.png

ទេព បូព្រឹក្ស ថាការជួយគ្នាម្នាក់បន្តិចៗដើម្បីឱ្យសិល្បៈខ្មែរយើងរឹតតែរីកចម្រើនទៅមុខ នៅពេលមានថវិកាគ្រប់គ្រាន់ មានសម្ភារៈប្រើគ្រប់គ្រាន់ គាត់ក៏មានទឹកចិត្តហាត់រៀនខំប្រឹងកាន់តែខ្លាំង។ គូស្នេហ៍ ជី ដេវីត បានលើកឡើងទៀតថា លោកគ្រូអ្នកគ្រូដែលបង្រៀននៅទីនោះគឺគាត់មិនគិតពីថវិកាគឺធ្វើឡើងកើតចេញពីក្តីស្រលាញ់វប្បធម៌ខ្មែរពិតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmNyPlgjk0rU33J_tmAKekHWX9Atwg3vhw6qRQunSRsI9rv0h-Q8nnZLAaY6O_PHFgqLCjlz9ClTv0prgQ6haV58XQIYXudzoD0gOcWaX5WEQg8XhP3pNTkwc4k_P3oLpnRu26HUTgKIWuULTYTdFJxFZMm2a50ml9TAOF8c36l0hkKjSSKdgDo9TM71U/s2048/398713983_886162786206852_3182991834891860169_n.jpg

ម្ចាស់បទ វីរៈនារី បានលើកហេតុផលនៃការលក់សំបុត្រមានតម្លៃ៣២០០រៀលឬ៨ដុល្លារនេះថាបើសិនលក់ក្នុងតម្លៃ១ដុល្លារ ចំនួន២០០០សំបុត្រ បានថវិកាតែ២០០០ដុល្លារទេជូនដល់សាលាបើថែមថវិកាផ្ទាល់ខ្លួនទៀតក៏មិនអាចបានច្រើនដូចគ្នាដែលនាងត្រៀមដកជូនសាលាចំនួន២០០០ដុល្លារទៀតសរុបបានតែ៤០០០ដុល្លារទេ។ ទេព បូព្រឹក្ស ថាបើសិនទិញសំបុត្រក្នុងតម្លៃ៨ដុល្លារ ហើយថែមលុយនាងទៀតយ៉ាងមិចក៏អាចបាន១០០០០ដុល្លារដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0zAO1rinV4PaKpB-MQe22gEz08OTH7f2ZY0C6yI_tAvqwDOIg-O_85Kg72n7PCe-j40CY75OW419XD9KAxOwFM0geC4L7kxX1IhgqpZFheIfQd6_qlipsDf8S9FPvFy93jUrDU4FhSuSVKFSrOh_u1oRoPTQRug0mdqUKUv3UggSTRBvGJqsN5ZKSov0/s2048/429978057_948995076590289_1094727588157077144_n.jpg

គូសបញ្ជាក់ថានាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះតារាចម្រៀង ទេព បូព្រឹក្ស នឹងប្រារព្ធពិធីសម្ពោធវីដេអូចម្រៀង ទេវរាជ និង ផ្ទាំងទស្សនីយភាពវប្បធម៌ខ្នាតធំ នៅសាលមហោស្រពកោះពេជ្រ។ ទន្ទឹមនឹងនេះ តារាចម្រៀងរូបនេះបានបង្កើតចលនាមួយដល់អ្នកគាំទ្រដែលបានចូលរួម ស្នើឱ្យប្រើប្រាស់សម្លៀកបំពាក់ បែប ខ្មែរបុរាណ ប្រពៃណី ឬ បែបទំនើបសហសម័យ ឬ សម្លៀកបំពាក់និយមតាមបែបសម័យកាលដូនតាខ្មែរ ដូចជាសម័យ លង្វែក ឧត្តុង ខ្មែរសម័យកណ្តាល ក្បិន អាវប៉ាក់ហូលផាមួងជាដើម ) ឬ តាមសម័យកាលនីមួយៗតាមចំណង់ចិត្តរៀងខ្លួនក្នុងការចូលរួមពិធីសម្ពោធនេះ។ ការប្រកាន់យកសម្លៀកបំពាក់ចូលរួមបែបនេះនឹងជួយជំរុញការផ្សព្វផ្សាយរបស់ពិតនៃបុព្វបុរសបានមួយកម្រិតទៀតដោយមានការចូលរួមពីជនរួមជាតិ៕

ក្តៅគគុក! ធ្លាយរឿងបវរកញ្ញាចរិតតួឯកជាមេដឹកនាំមួយរូបប្រមា.ថគ្រូរបាំបុរាណនិងគំហកដាក់ផលិតករ

0

ផ្ទុះកក្រើកយ៉ាងខ្លាំងក្នុងចង្កោមវិស័យបវរកញ្ញាបន្ទាប់ពីមានការបង្ហោះនូវសំណេរឆ្លើយឆ្លងរវាងបវរកញ្ញាម្នាក់និងគ្រូរបាំបុរាណខ្មែរដែលអត្តចរិតបវរកញ្ញានោះបានប្រើសម្តីក្រអើតក្រទម មិនគោរពគ្រូរបាំខ្មែរ និងបានប្រើសម្តីគំហកដាក់ផលិតករជាចាស់ទុំប្រៀបដូចជាលោកគ្រូម្នាក់។ ក្នុងឆាត បវរកញ្ញានោះបានបញ្ជាក់ថាខ្លួនជាមេដឹកនាំមួយរូបមិនពេញចិត្តការដឹកនាំរបស់ផលិតករដែលចង់ផ្លាស់ប្តូរតួថ្មីដោយបានតាំងខ្លួនថានាងជាបវរកញ្ញាម្នាក់ហេតុអ្វីប្តូរនាងទៅជាតួរងវិញ។ កញ្ញា ថៅ ពេជ្រអម្រិត ដែលបង្ហោះសារឆ្លើយឆ្លងនេះថាបវរកញ្ញាចរិតតួឯកនេះបើសិនជាមិនសូមទោសលោកពូជាផលិតករទេខ្លួននឹងបង្ហាញឈ្មោះឱ្យគេដឹងថាជានរណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhaa2ssrUAjcw19SQ0UxrsLVRKV27nzNhiZSZLegfnY_HlZiDitHTvwZq-yiWd_SDH5llCnKMPFDj-cW8j7b3hAg6IaJxtxq86L7ltE5SlH_Gk4k1Cu8ZdfvlgtHpJBXKEkQeXwrYF5JA8rarSa74YK7otW0O5PmEynwEwBd05UHrwIJDIx1ahtapbV6M/s970/image_2024-05-11_09-26-42.png

ស្ថាបនិកនៃក្រុមរបាំអប្សរា ២៥ដួងកញ្ញា ថៅ ពេជ្រអម្រិត បានបង្ហោះសារឆ្លើយឆ្លងទាំងយប់រវាងខ្លួននិងបវរកញ្ញាម្នាក់ដែលមានអត្តចរិតក្រអើតក្រទមប្រើសម្តីមិនពីរោះសមទៅនឹងឈ្មោះថាជាបវរកញ្ញា។ កញ្ញា ពេជ្រ អម្រិត ថាបង្រៀនសិស្សរាប់រយនាក់ ១០ឆ្នាំមកនេះ គឺទើបតែជួបមួយនេះទេទ្រង់ចរិតតួឯកខុសគេ មិនបានឯកមិនធ្វើទេ ហើយមួយម៉ាត់ណាក៏បវរកញ្ញា មួយម៉ាត់ណាក៏បវរកញ្ញា តែមើលចរិតការនិយាយស្តីការងារខ្លួនឯងមិនគោរពហើយនៅមកស្រែកឱ្យគ្រូទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipmfj67u7_HvOrmMJbx7zrYA0xIa92GSkxxfgWSBdmYGtJPZ0uWGKQKZv8vv32mr9aCp2c_phHce1wmbw0ssh3GsyE5wW_K6ZRdrd8nC1uOVnX1uOaf-RD1l8evnvn-t42fVOrRl_Wcux4zgGUyQT1fRHe7HzVJOrhujWDJOvOft1Wrh32vhxvyM2hP7k/s2048/image_2024-05-11_09-26-47.png

អ្នកគ្រូរបាំរូបនេះថា បវរកញ្ញាចរិតតួឯកដែលមិនទាន់បង្ហាញថាជានរណានេះមិនបាច់សូមទោសខ្លួនក៏បាន តែបវរកញ្ញានោះត្រូវសូមទោសលោកពូផលិតករដែលនាងគំហកស្រែកដាក់ឱ្យថ្ងៃមុនប្រៀបដូចជាគ្រូនាងអ៊ីចឹងមិនត្រូវធ្វើអត្តចរិតបែបនេះទេបើបវរកញ្ញានោះមិនសូមទោសទេ ខ្លួននាងនឹងបើកឈ្មោះបវរកញ្ញាឱ្យគេដឹងថាបវរកញ្ញាចរិតតួឯកឈ្មោះអ្វី ជាអ្នកណាដោយទុកឱកាសឱ្យសិន។ កញ្ញា ពេជ្រអម្រិតថា ខ្លួនមិនចង់ធ្វើបាប ហើយក៏មិនចង់បិទផ្លូវរកស៊ីរបស់បវរកញ្ញានោះទេ តែខ្លួនរង់ចាំពាក្យសូមទោសរបស់បវរកញ្ញាទៅកាន់លោកពូផលិតករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq07tTVa8WtLVlOKG6RZ5Bw8lOUJFgR_ZUpnFTmhQfZiPi3HZ-eylel1DTo8deJ0pOvM6Pp2d7SkXRJe3YM8Jrf3ewvdO1GPNIBrzNgiVF4-5vRWPyNs6pLujNUMBAyPyl5esRyU9bv1RgrOtH_v5PEihkw9TQRIO5UAPZlmTuaGXJ-Gn3IyRVAxUC_DQ/s1564/image_2024-05-11_09-26-42%20(2).png

នៅក្នុងសារឆ្លើយឆ្លងបានបង្ហាញថា បវរកញ្ញានោះបានចោទសួរអ្នកគ្រូរបាំថាហេតុអ្វីបានជាផលិតករចង់ដូរតួនាង ដោយអ្នកគ្រូរបាំបានឆ្លើយថា បវរកញ្ញានោះជា BA ប៉ុន្តែមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ខណៈបវរកញ្ញានោះថានាងជាប់ការងារច្រើនមិនចាំអង្គុយតែស៊ែរនោះទេ ហើយអ្នកគ្រូរបាំរូបនេះឱ្យបវរកញ្ញានោះប្រើពាក្យសម្តីឱ្យសមរម្យ ពីរោះជាមួយខ្លួន។ បវរកញ្ញាម្នាក់នោះថាបវរកញ្ញាណាក៏ដូចគ្នាតែហត់ ឈឺ រវល់ គឺនិយាយចឹងហើយ។ បវរកញ្ញានោះនិយាយថានាងដឹងថា កញ្ញា ពេជ្រអម្រិត ជាគ្រូ មេដឹកនាំ ដោយបញ្ជាក់ថានាងក៏ជាមេដឹកនាំមួយរូបដែរ ប៉ុន្តែមិនមែនដឹកនាំរបៀបនេះនោះទេនាងជាបវរកញ្ញាប្តូរតួនាងទៅជាតួរងយ៉ាងមិច និងបានបង្ហាញការខឹងសម្បាររបស់ខ្លួនជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUC7PliaM63S-D2GSztdNUsvisEiFqt6h4Vbxvfih8ADWntwbGZCE2IlyFvOTgn5W4-0kcKKDLdksHDIXypxpFQmjPuTomrLHKxQwCaihM4BAPIewid3h0Jv-tWhkEMeaMtXn7i2QF1IQz_ACpXjcXAhnCJEMOn-t0mUJ_7Hz3eTYxSTxnaQMmpze2F0Q/s2048/image_2024-05-11_09-26-41.png

ក្រោយពីសារនេះបានចែករំលែកនៅលើបណ្តាញសង្គមទស្សនិកជនបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះអត្តចរិតបវរកញ្ញារូបនេះនិងចង់ដឹងថា បវរកញ្ញាចរិតតួឯកនេះជានរណា ដែលធ្វើឱ្យឈ្មោះបវរញ្ញាត្រូវស្អុយក្រោមស្នាដៃនាងដូចនេះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUn95HmgIyKVM8slbG_bqBQFj3oHqAU3n23xbvzM1w3Xw0IQlSMcZkcfDAvVhpyiFJ4-BfJFJVH003hKPt3rxPoPOC2zpjEKWJbYeGlNrWmgOSh76RzAL8agTq5ksQba2rYtc2_UjTsuPKselInsCxE3PmoSqXmQyRglf3N3Tcq8l3Jzmu6Gj0tq_G02E/s2048/image_2024-05-11_09-26-40%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_-2zaXFKSkVNngH10nW2iE0ZTDgDCW1jXT0hlKJNNdss7Bl59mjtNOUUmyIIgGlBtrf7ckBg-SPAztQAw5GDhvC8sufD-2TPtLWrYOp1LLymEHgu6bPCFuY8I9DST0qT0I2qAjjOslPayUzeOxSdCjHZlOGQv5wzzSGNi9Z10b6Xim9Z9Vp0QYtT6ZKo/s2048/image_2024-05-11_09-26-40.png

ប៉ូឡារិច សម្រេចចិត្តរំសាយក្រុម នរិទ្ធនៅបន្តជាមួយផលិតកម្មបារមីខណៈ ជូវី លីន ធ្វើជាអ្នកចម្រៀងឯករាជ្យ

0

ក្រុមចម្រៀង Polarix ប៉ូឡារិច ស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មបារមីដែលមានសមាជិកពីររូបរួមមាន ជូវី លីន និង វណ្ណ នរិទ្ធ បានសម្រេចចិត្តរំសាយក្រុមដោយសិល្បករទាំងពីររូបមានបំណងចង់ផ្ដោតផ្ចិតផ្ចង់ធ្វើសិល្បៈរៀងៗខ្លួន។ ក្នុងនោះ នរិទ្ធ នៅបន្តកុងត្រាជាមួយផលិតកម្មដដែល ខណៈ ជូវី លីន សម្រេចចិត្តដើរលើវិថីសិល្បៈឯករាជ្យវិញ។ ក្រុមនេះបានបង្កើតឡើងក្នុងឆ្នាំ២០១៦ មានសមាជិកចំនួន៤រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_eCYM-UqyO23wWlw4f8Uljgqul0GUGAmuZHsC9i64rHXU-1gc9Y_Wc62t6csCN_OcU7n4Rk58dLt93zrUm5rTDNO1L7eeeXonKlC8g7-aS29BnSD71WkqotwMTfNDbdSL-sT_GKfbEzOyMoLWMeVOHNAIV7i2og7sP3jbN0oHzGrg8zkPYBEJKy0tu20/s2048/image_2024-05-11_10-45-17.png

ជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកគាំទ្រក្រោយពីដឹងថា ក្រុមចម្រៀង ប៉ូឡារិច សម្រេចចិត្តរំសាយក្រុមហើយ។ តាមសេចក្តីជូនដំណឹងពីផលិតកម្មបារមីនាយប់ថ្ងៃទី១០ ឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ផលិតកម្ម បារមី បានទទួលសំណើពីក្រុម Polarix ដោយសិល្បករទាំងពីររូបមានបំណងចង់ ផ្ដោតផ្ចិតផ្ចង់ធ្វើ សិល្បៈរៀងៗខ្លួន។ ផលិតកម្ម បារមី ពិតជាមានការសោកស្ដាយចំពោះព័ត៌មាន និងការសម្រេចចិត្តពាក់ព័ន្ធ នឹងការរំសាយក្រុម Polarix ប៉ុន្តែ ផលិតកម្មបារមី ក៏សូមគោរពនូវការសម្រេចចិត្ត របស់សិល្បករទាំងពីររូបផងដែរ។ យើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសិល្បករទាំងពីរដែលកន្លងមកបានផលិតនូវ សមិទ្ធិផលដ៏ល្អៗជាច្រើន ជូនប្រិយមិត្ត និងជាពិសេសអ្នកគាំទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvP8Okuh5juINt6RXDCRouli9r7LY_qZXW4QMXos56_gCqf1ZbswapA9mzVEjIUm18nM49IjY74IyVtnJG5rUAJXxuvj21Fr_fsdUqjmc-njHTv4NU2uUwieSJm7C5dTL_tGZYRXPyvVgL41TbNlx7IqPXMXB_KetWBexDw7lZU0Cwe5HUn9WFygG_ytA/s2048/image_2024-05-11_10-45-22.png
យើងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ Polarix Universe ដែលតែងតែគាំទ្រក្រុម Polarix រហូត មក។ សេចក្ដីស្រលាញ់គាំទ្រ របស់អ្នកទាំងអស់គ្នា គឺជាកម្លាំងចិត្តដ៏ធំ ដែលបានជំរុញភាពជោគជ័យនៅក្នុងវិស័យសិល្បៈរបស់ពួកគាត់។
បើទោះបីជាសិល្បករទាំងពីរមិនបន្តរួមផលិតបទចម្រៀងជាមួយគ្នាយ៉ាងណាក្តី ប៉ុន្តែ គាត់ទាំងពីរនឹងចាប់ផ្តើម បទពិសោធន៍ថ្មី ក្នុងនាមជាតារាចម្រៀងទោល ហើយនឹងនាំមកជូននូវអ្វីដែលថ្មី និងអស្ចារ្យជូនប្រិយមិត្ត អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwg8zKAVdlQ8AzHzOIt_xL2_rA4kIeTAJg-RAMOHHO0UdJ5Jxy3YiDQ_kVgfU7ONaKCAwHDhwsz8eLqysBgm0d2vZrD6x-IyPYn-LZR4zljlfCpe7qkbhrmhepYpNGeG642SOrKJv8xsanUcDUvSzh-ZCTjENIMAjOeEiatPlhBY78q4VoxWdVHZcqN28/s2048/image_2024-05-11_10-45-16.png

ផលិតកម្មបានគូសបញ្ជាក់ថា នរិទ្ធ នឹងបន្តជាសិល្បករប្រចាំផលិតកម្មបារមីដដែល និងកំពុងផលិត កម្រងបទចម្រៀងថ្មីៗ។ ចំណែកឯផលិតកម្មបារមី និង លោក ជូវី លីនបានព្រមព្រៀងបញ្ចប់កុងត្រា ហើយលោកនឹងបន្តផលិត បទចម្រៀងជាសិល្បករឯករាជ្យ។

គួរបញ្ជាក់ថា ក្រុមចម្រៀងនេះត្រូវបានបង្កើតឡើងនៅខែ កក្ដដា ឆ្នាំ ២០១៦ ក្រោម CSA Talent Agency។ Polarix មានសមាជិកបួននាក់ ជូវី លីន , វណ្ណ នរិទ្ធ ,ជីវី លុច និង ធី ។ មុនពេលចាប់ផ្ដើមដំបូងសមាជិកទាំងអស់បានឆ្លងកាត់ការហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្នារយៈពេល ១ ឆ្នាំកន្លះ ។ ក្រោយមក ក្រុមនេះបានបន្តជាមួយសមាជិក២រូបរហូតដល់រំសាយក្រុមនេះជាស្ថាពរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj60lr0Z4u7k0PrH2NXhW2i2NCFrzI29jouBlx1FHX9Rz9li_Q7Grf66VFO5Wg9eFVAGHXX9zy-iS1DYtIfWgUG37YDbO8CWGNffCIiXQyudUsAsE3AO-ZFbXunNTRGiwa_Zl_YoH4NoVCwbIKJ2HfUOT26XnVaAyu9B5Szw1ZRNUjgerCyhtXUJtXRU4Q/s2048/image_2024-05-11_10-42-14.png

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ផលិតកម្មបារមីធ្លាប់បានបញ្ជាក់ថា ក្រុម ប៉ូឡារិច តំណាងប្រទេសកម្ពុជាចូលរួមនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរីផងដែរ៕

មហាជនខ្មែរហាក់លស់ព្រលឹងនឹងការបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីភ្នំពេញទៅកាន់ព្រះសីហនុ

0

វីដេអូចែកចាយពីបណ្តាញសង្គម ដោយបុរសម្នាក់ហាក់មិនអស់ចិត្តនិងងើយឆ្ងល់ជាខ្លាំងចំពោះការបើកបររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៤ មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជិះទាំងបំពានគន្លងផ្លូវហាក់មិនញញើត ថែមទាំងបើកបរលឿនៗដូចព្យុះសង្ឃរា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbRF_Y1Zb3SKBwN1Y5vvL-LZDl3ggKofS8YTxFwKOdfifi9hI0ed-2iLVHAFQtCDMJaX0yWLWthCGDNdG8FicbJLsDqAa23z8L0kwtCz6Yu5q-ecyvA54B4B26yYgqsv-_EDjOC-5Zm4qTPParrdJ8RmUXt2RtNUdF4H3K7nTOkYbn35VUDwXEVHazRgs/s1437/Screenshot%202024-05-11%20095557.png

តាមរយៈវីដេអូ គេសង្កេតឃើញថា ការបើកបររបស់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ពីភ្នំពេញទៅកាន់ព្រះសីហនុ) ពិតជាគ្មានសណ្តាប់ធ្នាប់ សសេចសសាចពេញទាំងផ្លូវតែម្តង ទាំងរថយន្តធុនតូច ធុនធំ រម៉កសណ្តោង និងម៉ូតូ បន្តបើកបរជែងគ្នាទាំងគ្មានការយល់ដឹង ដោយធ្វើការរំលងចូលទៅកាន់គន្លងផ្លូវម្ខាងទៀត ហើយសម្រាប់អ្នកធ្វើដំណើរនៅទិសដៅផ្ទុយស្ទើរតែគ្មានផ្លូវជិះទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE5iHPzvDAlrLPfngnGcNJhiSQSI3rxbouo0k5_2Gdzk6NCzOqmU0QZpSEuaXix9lJzrBE4ACEg80B31IDaUiawHx7Rr6BcuzwOYq4RYakVlvQW7zoTSLAU2zTytLEh7JErt_-W5N3BHvITWEDyYZ-uwQxmwaLisHpcm73C_fCn69j5fctWAXDI2YZa6c/s1419/Screenshot%202024-05-11%20095531.png

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំពូកទី៣ មាត្រា ១០ (ការប្រើប្រាស់ទ្រូងផ្លូវ) ចែងថា៖ នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍ អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្តាលទ្រូងផ្លូវផ្នែកខាងស្តាំ ដោយបើកបរកៀកទៅខាងស្តាំ ។ នៅលើទ្រូងផ្លូវឯកទិស ដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវបើកបរកៀកទៅខាងស្តាំលើកលែងតែត្រូវការបត់ឆ្វេង ។ អ្នកបើកបរអាចប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេង បាននៅពេលជែងឬឈប់ ។ ដោយឡែកនៅក្នុងទីប្រជុំជនការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTCO-0FO2Jv6BUKOcrRLi23TIP6kC7M48TWlbD2WCIeikHHhPxnHZEIdxFzlV3EECCo9SUiEwATzUo5E854FwRRpcmEt6SKrOmVBgzIX5mAD6grIQEhpwMf8uiwIvO5k6sUM4FT_DC8thW5bxNaURo_l5PBaN3ePatdr09Vyb9wHqbge_tO8_QWoCwnSg/s1791/Screenshot%202024-05-11%20095427.png

បន្ថែមពីនេះ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជំពូកទី៣ មាត្រា ១១ បានចែងអំពីការប្រើប្រាស់គន្លងផ្លូវ ដែលមានខ្លឹមសារថា ៖នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញ ឬ ចូលទៅក្នុងគន្លងផ្លូវរបស់ខ្លួន ។ នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរហើយមានគំនួសបែងចែកទ្រូងផ្លូវ អ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងស្តាំ ។ នៅលើទ្រូងផ្លូវឯកទិសដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លង ផ្លូវខាងស្តាំបំផុត ។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_LNhQzXEr28I1NhQOwxRdA1XYe-C9KQJzZ9MkEEkfmJHb-QJRofAKCJZouvZ-aGZhVHe99cLHzOvh97h5_PpguWQm0-COCKSMl5HuTMk7NQsjUOlBxo06jv93WObmf_W09tFxO1950WHgybJ4WcPqMYFxKWdW6OYT6tkkBiRYNkX-cRCm59ghI0cTFRo/s824/photo_2024-05-11_11-40-13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgCALvfIF6JCbHpSoJYmiyg4wRy5-agaRXt4xx1akRcwUi2Jm4hn1VGdgKAGhFxu63Dw3S5IhNhfS2CAVf14QdXkxwqAcIySkQdkCkEMqfie-mRm6HHCm0tpcNx7VmMIecbeLxblAX-oEhMYr5ZYveoO-V1UKDPoPF0T-eFM-s1FCd1o4d2_lISE60VUk/s809/photo_2024-05-11_11-40-13.jpg

មកស្គាល់ដើមឈើ ៣ ប្រភេទដែលធំជាងគេ ខ្ពស់ជាងគេ និងចំណាស់ជាងគេលើលោក

0

នៅលើផែនដីយើងនេះ មានដើមឈើច្រើនរាប់មិនអស់ឡើយ ដោយដើមឈើនីមួយៗសុទ្ធតែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្ស និងសត្វដូចជា ដើមឈើនៅតាមព្រៃភ្នំជាជម្រករបស់សត្វព្រៃទាំងឡាយជ្រកអាស្រ័យ។ ចំណែករុក្ខជាតិដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្សផងដែរ។ រីឯដើមឈើដែលដុះនៅតាមដងផ្លូវវិញ គឺជាទីពឹងរបស់អ្នកដំណើរចូលទៅជ្រកសម្រាកកាយ បរិភោគអាហារដោយក្តីរីករាយនៅក្រោមម្លប់ឈើនោះ។ ដូច្នេះហើយតើអ្នកដឹងទេថា ដើមឈើណាដែលធំជាងគេ ខ្ពស់ជាងគេ និងមានអាយុកាលចំណាស់ជាងគេនៅលើពិភពលោក? ហើយពួកវាស្ថិតក្នុងប្រទេសណា?

១.ដើមឈើធំជាងគេ៖ ដើមឈើដែលគេចាត់ទុកថាធំជាងគេបំផុតលើលោក គឺដើមឈើ Giant Sequoia ដែលស្ថិតនៅឧទ្យានជាតិ «សេក្វូយ៉ា (Sequoia)» ក្នុងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក។ ដើមឈើនេះ មានមាឌប្រមាណ ១,៤៨៧ ម៉ែត្រគូប ដែលធំជាងគេបង្អស់លើផែនដី និងមានកម្ពស់ជាង ៨៣ ម៉ែត្រ ដែលភាគច្រើនវាមានអាយុលើសពី ៣,២០០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6WeB9S3kRIO-IPhjKE3huY4NW6AzJANZku1V4HufqMDaH3ArNj26v1I-KhRcOOm-qB0UngcVwkDLkMjKkfB7HesmjPMp8htMR78xzlp0d3Aqhuj6uAlOj-JOrCAkP2gi_hIxvFEFfzrTsakEuCohMGe6O2U0a9_tMP8b7qbBFxi2qBmOF4tyXAR6B4uc/s889/photo_2024-05-11_11-16-00.jpg

២.ដើមឈើខ្ពស់ជាងគេ៖ ដើមឈើដែលគេចាត់ទុកថាខ្ពស់ជាងគេបំផុតលើលោក គឺដើមឈើ Hyperion ដែលស្ថិតនៅឧទ្យានជាតិ «រ៉េដវូដ (Redwood)» ក្នុងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក ដោយវាមានកម្ពស់រហូតដល់ទៅ ១១៥.៧ ម៉ែត្រត្រូវបានគេចាត់ទុកថាជាដើមឈើខ្ពស់ជាងគេបង្អស់នៅលើផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIliYJ4l6tEWSt-9mCO41nI-ieMN71gFxL1pTCF5dE4AchhGQf4KHodxva7-Jc_Bke07yHOm_mQohMc7k_fjqLrJk9ARqiT3BEe-WDhEzcTyeyzfk0-kpu03n_1Y3LiKcNrIwilcNpDa9mRBDIMAlHAwYJFz-xZgWpskFKU1Cs0B8phaP2zRBpLLT3knw/s1280/photo_2024-05-11_11-15-59.jpg

៣.ដើមឈើចំណាស់ជាងគេ៖ យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ដើមឈើដែលចំណាស់ជាងគេបំផុតលើលោកនាពេលបច្ចុប្បន្ននេះគឺដើមឈើ Methuselah ដែលមានអាយុកាលជាង ៤,៨០០ ឆ្នាំ ជាប្រភេទដើមឈើ Bristlecone Pine ស្ថិតនៅជួរភ្នំសនៃរដ្ឋកាលីហ្វរញ៉ា។ ទោះជាយ៉ាងណាក៏ដោយ កាលពីកន្លងទៅក៏ធ្លាប់មានដើមឈើមួយទៀត ដែលមានឈ្មោះ Prometheus ស្ថិតនៅរដ្ឋ Nevada មានអាយុកាលរហូតដល់ ៤,៩០០ ឆ្នាំឯណោះ ប៉ុន្តែត្រូវបានគេកាត់ចោលកាលតាំងពីឆ្នាំ ១៩៦៤ មកម្លេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjJiZHyqfgJO3kHHBE35bqoUD9qZaAK76qFxWmCYEdV-Cw03nuQy5v8EHyTHhweflru-eIBp6PczGHT2_bzgD-drbNhceJUUPt5CAW3Q8gIBCtAs0n9I21t7hiAARgL8M8hm0RMNX513r_WYEE-IEKIWlpIY3T5h4D3bY_P_nYd-vamcN9ef5ixVCi_Xk/s1024/photo_2024-05-11_11-16-00%20(2).jpg