Home ព័ត៌មានអន្តរជាតិ ជំងឺថ្មីចម្លែកបំផុតលើពិភពលោក ដែលធ្វើឱ្យអ្នកជំងឺពិបាកអស់មួយជីវិត

ជំងឺថ្មីចម្លែកបំផុតលើពិភពលោក ដែលធ្វើឱ្យអ្នកជំងឺពិបាកអស់មួយជីវិត

84
0

ប្រទេសអង់គ្លេស ៖ កាលពីដើមឆ្នាំ២០២៤ នារីម្នាក់ឈ្មោះ Abby រស់នៅប្រទេសអង់គ្លេស បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយឈ្មោះ «Born Different» របស់ប្រព័ន្ធយូធូប «Truly» ហើយនាងរៀបរាប់ពីជំងឺចម្លែករបស់ខ្លួនថា វាបានធ្វើឱ្យនាងពិបាករស់នៅយ៉ាងខ្លាំងក្នុងជីវិតប្រចាំថ្ងៃ ។ រីឯមិត្តភក្តិ និងសាច់ញាតិតែងតែសួរនាងថា ពេលកើតជំងឺនេះ តើនាងងូតទឹកដោយរបៀបណា ឬនាងពុំចាំបាច់ងូតទឹកអស់មួយជីវិត?

នាង Abby បានឈឺជំងឺចម្លែកមួយឈ្មោះ Aquagenic Urticarial ឬជាជំងឺស្បែកប្រតិកម្មជាមួយទឹក ។ នាងរៀបរាប់ថា នៅពេលស្បែករបស់នាងប៉ះពាល់ជាមួយទឹក បន្តិចក្រោយមក នឹងមានស្នាមកន្ទួលជាច្រើននៅលើស្បែក វាធ្វើឱ្យនាងរមាស់ ក្តៅក្រហាយ និងឈឺចាប់យ៉ាងខ្លាំង ហើយកម្រមានអ្នកណាកើតជំងឺនេះណាស់នៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje1fzsB4b7psn9dJxi2RpFxGQBAu1HyK2OSvrECO8IYJWpU8kEffG7eEavVumDs_jbpDnTn9MBRR0vIJ2fswEloXWXymo53mN-M83clfGYlQ6_acwvDoZAySPT-aKpjYZwi2qnW_VNXObTjnFiu33nrIM1k7pwwFncyi3p9fP3bGYuQMPxook5gnYD7r8/s1280/photo_2024-05-11_14-58-08.jpg

នាង Abby បន្តទៀតថា នៅពេលមិត្តភក្តិ ឬសាច់ញាតិរបស់នាងដឹងថា នាងកើតជំងឺចម្លែកបែបនេះ ពួកគេតែងតែសួរនាំនាងថា តើនាងងូតទឹកដូចម្តេច? ឬនាងបានងូតទឹកខ្លះទេ? ដែលសំណួរទាំងនេះ ពួកគេចង់ដឹងបំផុត ។

នាងឆ្លើយថា នាងងូតទឹកបាន ប៉ុន្តែពុំអាចងូតទឹកយូរទេ គឺមិនឱ្យលើសពី១០នាទី ហើយនាងនឹងងូតទឹកតែម្តងប៉ុណ្ណោះក្នុង១សប្តាហ៍ ។ ការងូតទឹកឆាប់រហ័សបែបនេះ ដើម្បីកុំឱ្យកើតកន្ទួលរមាស់ពេញស្បែក និងឈឺចាប់ខ្លាំង ។ ក្រៅពីនេះ នាងត្រូវញ៉ាំថ្នាំ៤ដងក្នុង១ថ្ងៃ ដើម្បីកាត់បន្ថយអាការៈឈឺចាប់ ហើយពេលចេញក្រៅម្តងៗ នាងបានកាន់ឆ័ត្រជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqEm-ZXlejjwzjNr_kfDKK-8Xs-BB9dQzJz8PRtBeAudVY3ye2e_FFU_8yKTJumQcOgmb971QdSJwTzagEPLzfhYLnJtS_JxuOg_eyNQ_UGRHo5cAvkxDmx8K4JdevCUUv-0psXsRtZICxNENuW5GKM_3pRZWC84L1jjFOST2tSHklY3Ayc9B-a6CVATs/s1280/photo_2024-05-11_14-58-01.jpg

ទោះយ៉ាងណា នាងមានសំណាងល្អ ពីព្រោះស្នាមកន្ទួលបានកើតនៅលើស្បែកតែផ្នែកខាងក្រៅប៉ុណ្ណោះ ពេលស្បែកប៉ះពាល់ទឹក ។ ប៉ុន្តែនាងអាចផឹកទឹកបានតាមធម្មតា ហើយនាងគ្មានបញ្ហាអ្វីទេក្នុងខ្លួន ។ នាងរៀបរាប់ថា ការងូតទឹកធ្វើឱ្យមានបញ្ហាស្បែក និងចេញស្នាមកន្ទួលច្រើនបំផុត បើនាងពុំបានប្រុងប្រយ័ត្នទេនោះ ។ ម្យ៉ាងទៀត បើទោះជាទឹកមានសីតុណ្ហភាពទាប ឬខ្ពស់ ក៏ធ្វើឱ្យនាងមានបញ្ហាស្បែកដែរ ។

នាងចាប់ផ្តើមកើតជំងឺចម្លែកនេះតាំងពីឆ្នាំ២០១៧ គឺនៅពេលមានអាយុ១៦ឆ្នាំ ។ ពេលនោះ នាង និងម្តាយពុំយល់ថា ហេតុអ្វីបានជានាងមានស្នាមកន្ទួលពេញស្បែកបែបនេះ ហើយម្តាយរបស់នាងក៏ពុំដឹងថា តើត្រូវជួយកូនស្រីតាមវិធីណាល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs7DqQAmDqTcFeFYE_Mlo12lWlrzQxPWEiHwicsg2daDU_Jd4N_S5ziqDZWfDxBBtDmNdC6t9Nqn8STsZWnfPxWkdD_2en6EqHh7T_UBXq3gDE8_vwo3PL8zbcobGOyG8KacJbRL0kWh1jipCnDzmVmxfYYUuSQhVetJnwHS-CgnFbQoYJeWrIhG1WHOE/s640/Aquagenic-urticaria-Its-A-Blog-About-Water.jpg

ក្រៅពីនាង Abby កើតជំងឺនេះ គឺមាននារីម្នាក់ទៀតឈ្មោះ Abigail Beck រស់នៅសហរដ្ឋអាមេរិក ក៏បានកើតជំងឺចម្លែកនេះដែរ ។ នាង Abigail Beck ធ្លាប់បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា នាងឈឺចុកចាប់យ៉ាងខ្លាំង និងក្រហល់ក្រហាយដូចត្រូវគេចាក់ទឹកអាស៊ីត ពេលទឹកភ្នែកនាងស្រក់នៅលើស្បែក ៕